ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: bonglyhaynkw

​ដេកចាំ​ស្រែ​មួយ​យប់​ព្រឹក ​ឡើង​ខ្យល់គរ​ស្លាប់​ នៅ​លើ​ខ្នង​ប្រឡាយ​

​​ខេត្ដកណ្ដាល​ ៖​ បុរស​ម្នាក់​បាន​ធ្វើ​ ដំណើរ​ចេញពីផ្ទះ​ទៅ​ដេកចាំ​ស្រែប្រាំង​ ពេញ​មួយ​យប់​ស្រាប់តែ​ព្រឹក​ឡើង​មាន​ ប្រជា​កសិករ​ដូច​គ្នា​ប្រទះ​ឃើញ​ជន​រង​ គ្រោះ​ដេក​ស្លាប់​នៅ​លើ​ខ្នង​ប្រឡាយ​ក្បាល​ ដីស្រែ​ប្រាំង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុង​ ភូមិ​ ប្រាសាទ​ ឃុំ​ព្រែក​ស្លែង​ ... Read More »

ឆៃ​លី​ ដា​ឡែ​ន​ ការ​ក្រុង​បាត់ដំបង​កាត់​ចំណងដៃ​នៅរាជធានី​ភ្នំពេញ​

​ភ្នំពេញ​ ៖​ តារាចម្រៀង​បែប​សិច​ស៊ី​កញ្ញា​ ឆៃ​លី​ ដា​ឡែ​ន​ បាន​សម្រេចចិត្ត​ចូល​រោងការ​ ក្រាប​ក្បាល​ដល់​កន្ទេល​ជា​ផ្លូវការ​ជាមួយនឹង​តារា​បង្ហាញ​ ម៉ូត​រិ​ទ្ធី​ ឧត្តម​ស៊ី​ដា​រា​ នៅ​ទឹកដី​ខេត្តបាត់ដំបង​កាលពី​នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៥​។​ ពិធី​នេះ​ធ្វើ​ឡើយ​ក្រោយ​អ្នក​ទាំង​ពីរ​ភ្ជាប់​ចំណងស្នេហា​ ដ៏​ផ្អែមល្ហែម​ អស់​រយៈពេល​ ... Read More »

បុរស​ម្នាក់​លង់ទឹក​ស្លាប់​អណ្តែត​ តាម​ខ្សែទឹក​មក​ទើ​នៅ​ក្រុង​តា​ខ្មៅ​

​ខេត្តកណ្តាល​ ៖​ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​ពី​កន្លែង​ផ្សេង​ហើយ​បាន​អណ្តែត​តាម​ខ្សែទឹក​ហូរ​មក​ទើ​ជាប់​នៅ​មាត់ច្រាំង​ទន្លេបាសាក់​នៅ​ក្រុង​តា​ខ្មៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​ ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ខាងត្បូង​គល់​ស្ពាន​ព្រែក​សំរោង​ប្រហែល​៣០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​១​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​ មន្ត្រី​នគរបាល​យុត្តិធម៌​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ... Read More »

បងថ្លៃ​ខឹង​ប្អូនថ្លៃ​វាយ​ប្រពន្ធ​ខៀវ​ភ្នែក ​ទាញ​កែវ​គប់​ប្អូនថ្លៃ​បែកក្បាល​

​ភ្នំពេញ​ ៖​ បងថ្លៃ​ខឹង​ប្អូនថ្លៃ​វាយ​ប្រពន្ធ​របស់​ខ្លួន​ខៀវ​ភ្នែក​ក៏​បាន​ទាញ​យក​កែវ​គប់​ប្អូនថ្លៃ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​កាលពី​វេលា​ម៉ោង​ ២​ និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែមករា​ នៅ​ហាង​ស៊ុប​៨៨១​អា​ ម្តុំ​ច្រមុះជ្រូក​ក្បាលថ្នល់​ តាម​ផ្លូវ​លេខ​២៧១​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ ។​ ជន​រង​គ្រោះ​មានឈ្មោះ​ ហួ​ក​ ... Read More »

មុខសញ្ញា​ចាស់​ដែល​ទើប​រត់ការ​ចេញពី​ពន្ធនាគារ​ជិះ​ម៉ូតូ​ស្លាក​លេខ​ក្លែងក្លាយ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ឃាត់​សួរនាំ​

​ភ្នំពេញ​ ៖​ យុវជន​២​នាក់​ដែល​គេ​ស្គាល់​ថា​ជា​មុខសញ្ញា​ចាស់​ដែល​ទើប​តែ​រត់ការ​ចេញពី​ពន្ធនាគារ​បាន​រយៈ​ ពេល​ប្រមាណ​៥​ខែ​ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ​ ក្លែងក្លាយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ សង្ស័យ​ក៏​ឃាត់ខ្លួន​យក​មក​សាកសួរ​ ។​ ករណី​ឃាត់ខ្លួន​យុវជន​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​ ៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​ ២០១៥​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ... Read More »

សមត្ថកិច្ច​ចម្រុះ ​ចុះ​បង្ក្រាប​ផ្ទះ​លក់​គ្រឿង​ភេសជ្ជៈ​ បង្កប់​ស្រា​ក្លែងក្លាយ​

​ខេត្ដកណ្ដាល​ ៖​ ផ្ទះ​លក់​ភេសជ្ជៈ​បោះ​ដុំ​និង​រាយ​មួយ​កន្លែង​ស្ថិត​នៅ​ចំ​ពីមុខ​ ផ្សារ​គគីរ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ រក​ឃើញ​ស្រា​ក្លែងក្លាយ​ជិត​១០​កេះ​ រំលោភ​លើ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​។​ ករណី​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ភេសជ្ជៈ​ នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​ ២០១៥​ ស្ថិត​នៅផ្ទះ​លេខ​៣៤៤​ ផ្លូវជាតិ​ លេខ​១​ ... Read More »

ចិនឲ្យឡានពេទ្យគគោកឃើញ តែឡានឯកជនចេញយកអ្នកជំងឺ

ម្ង៉ៃ​ណោះ​នាង​ខ្ញុំ​ធ្វើ​ដំណើរ​ចេញពី​ម្ដុំ​វត្ដ​ភ្នំ​កាត់មុខ​មន្ទីរពេទ្យ​១៧៩​ប្រទះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​។​នាង​ខ្ញុំ​ក៏​ឈប់​ម៉ូតូ​ចុះ​ទៅ​មើល​ក្រែង​អ្នក​រង​គ្រោះជា​បងប្អូន​។ការ​ចុះ​ទៅ​មើល​យូរ​ស្រាប់តែ​ឃើញ​រថយន្ដ​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​ទៅ​យក​អ្នក​របួស​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ ។​ ដំបូង​ឡើយ​នាង​ខ្ញុំ​គិត​ថា​ជា​រថយន្ដ​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​១៧៩​នៅ​ទីនោះ​ចេញ​មក​ដឹក​អ្នក​របួសទៅ​សង្គ្រោះ​ប៉ុន្ដែ​បែរជា​ឃើញ​រថយន្ដ​មន្ទីរពេទ្យ​ឯកជន​ទៅ​វិញ​ ។​ ​រឿង​បែប​នេះ​បាន​កើត​មាន​ច្រើន​លើក​ដែល​នាង​ខ្ញុំ​ប្រទះ​ភ្នែក​។​ថ្ងៃមុន​ក៏​មាន​ករណី​គ្រោះថ្នាក់​ដោយ​នារី​ម្នាក់​លោត​ពីលើ​ស្ពាន​អាកាស​៧​មក​រា​ដែល​នៅ​ទីនោះ​គឺ​មាន​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​នៅ​ក្បែរ​។ប៉ុន្ដែ​គេ​មិនឃើញ​រថយន្ដ​នៃ​មន្ទីរពេទ្យខាងលើ​នេះ​ចេញ​មក​យក​អ្នក​របួស​នោះ​ឡើយ​។បែរជា​ឃើញ​រថយន្ដ​គ្លិ​និក​ឯកជន​ មួយ​នៅ​ទួល​គោក​មក​ដឹក​អ្នក​របួស​ទៅ​វិញ​ ។​ ​បញ្ហា​វិស័យ​សុខាភិបាល​នៅ​តែ​ជា​ចំណោត​ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់​ ដោះស្រាយ​មិន​ចេញ​ ដោយ​មិន​និយាយ​អំពី​បញ្ហា​ចំណាយ​ប្រាក់​ក្នុង​ការ​ព្យាបាល​ជំងឺ​ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នោះ​នាង​ខ្ញុំ​និយាយ​តែ​ករណី​រថយន្ដ​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ រដ្ឋ​គឺ​សង្កេត​ឃើញ​ថា​ មិន​បាន​ធ្វើ​សកម្មភាព​ឱ្យ​បាន​ពេញលេញ​តាម​ភារកិច្ច​ និង​តួនាទី​របស់​ខ្លួន​នោះ​ឡើយ​ ... Read More »

​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​ស្លាប់​ប្រពន្ធ​ ចំនែក​ប្តី​រង​របួសធ្ងន់​

​ខេត្ត​ប៉ៃលិន​ ៖​ ២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បើក​បុក​ចំ​ពី​ចំហៀង​ពេញ​ទំ​ហិ​ង​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ រីឯ​បុរស​ជា​ប្តី​រង​របួសធ្ងន់​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​ក្រោយ​ពេល​កើតហេតុ​រថយន្ត​ព្យាយាម​បើក​រត់គេច​តែ​ត្រូវ​កម្លាំង​ប៉ូ​លី​ស​តាម​ចាប់​បាន​ភ្លាមៗ​ផង​ដែរ​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៥​ផ្លូវបំបែក​ជា​បួន​ស្ថិត​ក្នុងភូមិ​អូរ​តា​វ៉ៅ​សង្កាត់​អូរ​តា​វ៉ៅ​ ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​ ។​ ​លោក​ ឃ្លោក​ សាឡ​ន​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ខាន់​ នី​ ... Read More »

ស្រវឹង​ជិះ​ម៉ូតូ​បុក​គោ​យន្ត​ចត​ស្ងៀម​ស្លាប់​ម្នាក់​​នៅ​កន្លែង​កើតហេតុ​

​​ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​បាន​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើ​តេ​ហេតុ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ដែល​កំពុង​ចត​ស្ងៀម​ កាលពី​វេលា​ម៉ោង​១៨​និង​៤០​នាទី​ ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ ស្ថិត​នៅ​ក្នុងភូមិ​ឈូក​ក្រញាស់​ ឃុំ​ឈូកស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ។​ ​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៌​ស្រុក​កំពង់ត្រឡាច​បានអោយ​ដឹង​ថា​ ... Read More »

​សមត្ថកិច្ច​ឆ្មក់​ចូល​សង្វៀន​ បញ្ជល់មាន់​រឹបអូស​បាន​ម៉ូតូ ​២០​គ្រឿង​និង​មាន់គក​៣​ក្បាល ​រីឯ​មនុស្ស​រត់​អស់​

​ខេត្តកំពង់ឆ្នាំង​ ៖​ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តកំពង់ឆ្នាំង​ ឆ្មក់​ចូល​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រៃ​ពា​ ឃុំ​ឈូកស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ រឹបអូស​បាន​ម៉ូតូ​ និង​ មាន់​ ដោយឡែក​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់បាន​រត់គេច​អស់​ ។​ ហេតុ​ការ​ណ៌​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥​ ខែមករា​ ... Read More »

​ស្ដ្រី​ដែល​មាន​សុដន់​ធំ​ជាងគេ​បំផុត​ លើ​ពិភពលោក​​ ម្ខាង​ទម្ងន់​៩​គីឡូក្រាម

​តារា​បង្ហាញ​ម៉ូ​ដ​ Beshine​ ជនជាតិ​ អា​ល្លឺ​ម៉​ង់​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ដើមទ្រូង​របស់​ខ្លួន​ធំ​ជាង​ គេ​បំផុត​នៅ​លើ​ពី​ភព​លោក​ ។​ ​សារព័ត៌មាន​ Mirror​ បាន​ផ្សព្វផ្សាយ​ ថា​ នាង​ Beshine​ មាន​សុដន់​សិប្បនិមិត្ដ​ ... Read More »

វីដេអូឃ្លីបប្លែកៗ

Read More »

កម្លាំង​ជំនាញ​ជលផល​ក្រចេះ​បញ្ជូន​ខ្លួន​អ្នកនេសាទ​ពីរ​នាក់​ប្រើ​ឧបករណ៍​ឆក់​ត្រី​ទៅ​តុលាការ​

​ខេត្តក្រចេះ​៖ ​កម្លាំង​ជំនាញ​ជលផល​ក្រចេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​នេះ​ បាន​បញ្ជូន​ខ្លួន​បុរស​ជា​អ្នកនេសាទ​ដោយ​ប្រើ់​ឧបករណ៍​ឆក់​ខុសច្បាប់​ពីរ​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ដោយ​ចោទប្រកាន់​ តាម​មាត្រា​ច្បាប់​ស្តី​ពី​ជលផល​ត្រង់​មាត្រា​៩៨​ចំនុច​ទី​៤​ការ​ធ្វើ​នេសាទ​ដោយ​ឧបករណ៍​ឆក់​គ្រឿងផ្ទុះ​និង​សារធាតុពុល​គ្រប់​ប្រភេទ​នៅ​ក្នុង​ដែន​នេសាទ​ជន​ទាំងនោះ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​ឬ​បំផ្លាញ​ចោល​។​ ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​ក​ម្លាំ​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ​ សហ​ការណ៍​ជាមួយ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ កោះ​តា​ស៊ុ​យ​ ចាប់​ឃាត់ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​១០​ ខែមករា​ ខ​ណះ​ដែល​ជន​នេះ​កំពុង​ធ្វើ​សកម្មភាព​ ... Read More »

ប្រទះ​ឃើញ​សាកសព​ហើម​រលួយ​ នៅ​ពំនូក​ចំ​ប៉ើង​

ខេត្ត​ពោធិ៍សាត់​ ​៖ អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ហើម​ស្អុយ​រលួយ​ក្នុង​ពំនូក​ចំ​ប៉ើង​ត្រង់​ចំណុច​ទួល​ព្រះ​ធាតុ​ ​ក្នុង​ភូមិ​អន្លង់​ហា​ត​ ​ឃុំ​កោះ​ជុំ​ ​ស្រុក​ក​ណ្តៀ​ង​ ​ខេត្ត​ពោធិ៍សាត់​ ​ដោយ​ការ​ស្លាប់​នេះ​មិន​ដឹង​មូល​ហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ​ ​។ នគរបាល​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹង​ថា​ ​សាកសព​ដែល​គេ​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មក​រា​ ​ឆ្នាំ​ ​២០១៥ មាន​ឈ្មោះ​ ... Read More »

​បុគ្គលិក​ខុន​ដូ​ ISL​ លោត​ពីលើ​អគារ​ជាន់​ទី​១៤​សម្លាប់​ខ្លួន​ សង្ស័យ​រឿង​ថៅកែ​មិន​បើក​ប្រាក់ខែ​ឱ្យ​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ជា​បុគ្គលិក​ ខុន​ដូ​ ISL​បាន​រង​របួសធ្ងន់​ ហើយ​ត្រូវ​ បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ ឯកជន​ឃឹម​រ៉ា​នី​ភ្លាមៗ​ បន្ទាប់​ពី​បុរស​ រូប​នោះ​បាន​លោត​ពីលើ​អគារ​ខុន​ដូ​ ISL​ ដោយ​សង្ស័យ​ថា​ ថៅកែ​មិន​បើក​ប្រាក់ខែ​ឱ្យ​ ។​ ​ករណី​លោត​ពីលើ​អគារ​សម្លាប់​ខ្លួន​ ... Read More »

ឃាត់ខ្លួន​បុរស​ម្នាក់ ​ដកហូត​ថ្នាំ​ញៀន​៣៩៩២​គ្រាប់​ បញ្ជូន​ទៅ​តុលាការ​

​ខេត្តស្ទឹងត្រែង​ ៖​ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំ​ញៀន​ ។​ ​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ជាមួយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ៣៩៩២​គ្រាប់​ ដែល​បាន​លាក់​ទុក​នៅ​ក្នុងផ្ទះ​ជនសង្ស័យ​ ។​ ... Read More »

នាយ​ប៉ុស្ដិ៍​នគរបាល​វរ​ការពារ​ព្រំដែន​គោក​៨១៧​ស្លាប់ ​ក្នុងផ្ទះ​សំណាក់​តា​យ​ហេង​ សង្ស័យ​ជំងឺ​បេះដូង​ពេល​ដេក​ជាមួយ​ស្រី​

​ខេត្ដបាត់ដំបង​ ៖​ នាយ​ប៉ុស្ដិ៍​គីឡូ​មែ​ត្រ​លេខ​៩​នៃ​វរ​ការពារ​ព្រំដែន​គោក​៨១៧​ បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ​ តា​យ​ហេង​ដោយ​គេ​សង្ស័យ​ថា​ ជន​រង​គ្រោះ​ដេក​ជាមួយ​ស្រី​ស្នេហ៍​ហើយដោយ​ជំងឺ​បេះដូង​ប្រចាំ​កាយ​រើ​ឡើង​ ។​ ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​សម្អាត​បន្ទប់​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ក្ន្នុ​ង​បន្ទប់​ លេខ​៧​ នៃ​ផ្ទះសំណាក់​តាង​ហេង​ ស្ថិត​ក្នុង​ ភូមិ​ត្រ​ញំ​ង​ព្រលឹត​ ... Read More »

លាក់​ថ្នាំ​ញៀន​ក្នុង​កមាន់​ស្ងោរ​ ពេល​ចូល​សួរ​អ្នកទោស​ក្នុង​ពន្ធនាគារ​ តែគេចមិនផុតពីឆ្មាំគុក

​ខេត្តកណ្តាល​៖​ស្ត្រី​ម្នាក់​ត្រូវ​ឆ្មាំ​គុក​ខេត្តកណ្តាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​របរ​ជើងសារ​គ្រឿង​ញឿ​ន​នាំ​យក​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ដោយ​បង្កប់​នៅ​ក្នុង​ក​មាន់​សម្លរ​ចាប់ឆាយ​ ។​ ករណី​ឃាត់ខ្លួន​មុខសញ្ញា​របរ​ជើងសារ​គ្រឿងញៀន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ពន្ធនាគារ​ខេត្តកណ្តាល​ ស្ថិត​ក្នុងភូមិ​ក្រពើ​ហា​ សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​ ​ជនសង្ស័យ​មានឈ្មោះ​ សេត​ ... Read More »

ក្រូ​អាតមាន​ស្ដ្រី​ប្រធានាធិបតី​ដំបូង​គេ​បង្អស់​

​លោកស្រី​ Kolina​ Grabar-Kitarovic​ មក​ពី​គណបក្សប្រឆាំង​បាន​ក្លាយជា​ប្រធានាធិបតី​ស្រី​ដំបូង​គេ​បង្អស់​ ក្នុង​ប្រទេស​ ក្រូ​អាត​ ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​១១​ ខែមករា​ ដោយ​មាន​សំឡេង​គាំទ្រ​ប្រកៀក​ប្រកិត​គ្នា​ ។​ ​សារព័ត៌មាន​ AFP​ បាន​ដកស្រង់​ព័ត៌មាន​ពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​បានឱ្យ​ដឹង​ថា​ លោកស្រី​ Kolina​ ... Read More »

ពលរដ្ឋ​ជាង​៣,៧​លាន​នាក់​ ដ​ងែ​ក្បួនព្យុហយាត្រា ​នៅ​ទី​ក្រុងប៉ារីស​ប្រឆាំង​ការ​ វាយប្រហារ​ភេរវកម្ម​

​មេដឹកនាំ​ជាង​៤០​ប្រទេស​នៅ​ជុំវិញ​ ពិភពលោក​ជួបជុំ​គ្នា​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ ដោយ​ក្នុង​នោះ​មាន​មេ​ដឹក​ នាំ​មក​ពី​អឺរ៉ុប​ អាហ្វ្រិក​ មជ្ឈិមបូព៌ា​ និង​ រុ​ស្ស៊ី​ផង​ដែរ​ ។​ ប៉ុន្ដែ​ប្រមុខ​ដឹកនាំ​អា​មេ​ រិ​ក​ មិន​មាន​វត្ដ​មាននៅ​ក្នុង​ពិធី​នោះ​ ឡើយ​ មាន​តែ​តំណាង​ចូលរួម​ប៉ុណ្ណោះ​ ... Read More »

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បារាយ៍​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំ​ញៀន​

​ខេត្តកំពង់ធំ​ ៖​ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បារាយ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ម្នាក់​ នៅ​ចំណុច​វត្ត​ត្រពាំង​ជ្រៃ​ ភូមិ​ត្រពាំង​ជ្រៃ​ ឃុំ​បល្ល័ង្ក​ ស្រុក​បារាយណ៍​ កាលពី​វេលា​ម៉ោង​ ១០​ ព្រឹក​ថ្ងៃ​ទី​០៩​ ខែមករា​ឆ្នាំ​២០១៥​ នៅ​ពេល​ជនសង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាព​លក់​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ​នេះ​។​ ​លោក​វី​រះ​សេនីយ៍​ត្រី​ឃុន​ប៊ុ​ន​ហួរ​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ស្រុក​បា​រា​ណ៍​បានអោយ​ដឹង​ថា​ក្រោយ​ពី​ទទួល​បាន​ព​ត័​មាន​ពី​បណ្ដាញសំងាត់​លោក​ក៏​បញ្ចា​អោយ​កំលាំង​ទំនាក់ទំនង​ទិញ​ដោយ​ណាត់ជួប​គ្នា​នៅ​វត្ត​ត្រពាំង​ជ្រៃ​ ។​ ... Read More »

​ប៊ែ​ល​ធី​ធ្វើ​សន្និបាត​បូក​សរុប​លទ្ធផល​ ការងារ​ឆ្នាំ​ចាស់​ និង​លើក​ផែនការ​ឆ្នាំ​ថ្មី​(២០១៤-២០១៥)

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៤​ ប៊ែ​ល​ធី​ គ្រុប​ បាន​ធ្វើ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ចាស់​ និង​លើក​ផែនការ​ឆ្នាំ​ថ្មី​ (២០១៤-២០១៥)​ ក្រោម​អធិបតីភាព​ លោក​ លី​ ឆេ​ង​ អគ្គនាយក​ ... Read More »

ព្រះ​សង្ឃ​គង់នៅ​វត្ត​សាមគ្គី​រង្សី​ កាប់​ចាក់​គ្នា​ដូច​ ក្នុង​វី​ដេ​អូ​សុគតព្រះសង្ឃ១អង្គ (មានវីដេអូ)

ភ្នំពេញ​ ​៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​មាន​នៅ​វេលា​ម៉ោង​៨និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មក​រា​ ​ឆ្នាំ​២០១៥ នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី​ដែល​គេ​ដឹង​ថា​ ​ជា​វត្ត​មួយ​ប្រកាន់​និ​ន្នាការ​ន​យោ​យ​បាយ​និង​បក្ខ​ពួក​និយម​រវាង​ព្រះ​សង្ឃ​២ក្រុម​ប​ណ្តា​ល​ឲ្យ​ព្រះ​សង្ឃ​១អង្គរ​ងរ​បួស​ធ្ងន់​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លា​មៗ​ ​ប៉ុន្តែបានប្រមាណជាកន្លះម៉ោងក្រោយមកព្រះសង្ឃរងគ្រោះបានសុគតទៅ ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​មាន​ព្រះ​សង្ឃ​មួយ​អង្គ​(សង្ឃ​ល្មើស​)បាន​ហៅ​ព្រះ​សង្ឃ​មួយ​អង្គ​ឲ្យ​ចូល​ក្នុង​កុដិ​របស់​ព្រះ​សង្ឃ​អង្គ​នេះ​ ​រួច​មិន​ដឹង​មាន​រឿង​អ្វី​ស្រាប់តែ​ដក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​សង្ឃ​រង​គ្រោះជា​ច្រើន​កាំបិត​ប​ណ្តា​ល​ឲ្យ​រង​របួស​ធ្ងន់​ និងសុគតនៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបានតែបន្តិច ។ បន្ទាប់​ពី​បង្ក​ហេតុ​រួច​សង្ឃ​ល្មើស​បាន​រត់​ទៅ​ពួន​នៅ​ហាង​កា​ហ្វេ​មួយ​ក្បែរ​នោះ​ ... Read More »

ក្មេង​ស្រី​ម្នាក់​រត់​ តាម​អ្នកលក់​លៀស​អះអាង​ថា​ ម្ដាយចុង​វាយ​ធ្វើបាប​

​ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ ក្មេង​ស្រី​ម្នាក់​សម្រេចចិត្ត​រត់​ចេញពីផ្ទះ​តាម​អ្នកលក់​ លៀស​ដោយ​ទ្រាំ​នៅ​ទ​ង្វើ​របស់​ម្ដាយចុង​វាយ​ធ្វើបាប​បណ្ដាល​ឪ្យ​រង​ រ​បូស​បែកក្បាល​និង​ជាំ​ពេញ​ប្រាណ​ ។​ ក្មេង​ស្រី​រង​គ្រោះ​ដែល​រត់​ចេញពីផ្ទះ​ តាម​អ្នកលក់​លៀស​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែលជា​១០​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​សមាគម​ ឋិត​ក្នុងភូមិ​ចាន់គិរី​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ ... Read More »

លោក​ ​លី​ ​សា​វេ​ត​ ​ចុះ​សួរ​សុខ​ទុក្ខ​ប្រធាន​ភូមិ​បា​យ៉ា​ប​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​

ភ្នំពេញ​ ​៖ កាល​ពី​វេលា​ម៉ោង​៩និង​១០នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មក​រា​ ​ឆ្នាំ​២០១៤ លោក​ ​លី​ ​សា​វេ​ត​ ​និង​លោក​ ​ម៉ូ​វ​ ​ម៉ា​និ​ត​ ​អភិបាល​ ​អភិបាល​រង​នៃ​គ​ណៈ​អភិបាល​ខណ្ឌ​សែន​សុខ​បាន​ដឹកនាំ​ក្រុម​ការងារ​របស់​សាលា​ខណ្ឌ​ចុះ​មក​សាកសួរ​សុខ​ទុក្ខ​ដល់​លោក​ ​មុ​យ​ ​ជា​ ... Read More »

ឧកញ៉ាឆាយ ជ្រាយ មេឈ្មួញឈើប្រណីតខុសច្បាប់

ឈ្មួញ​ឆាយ​ ជ្រាយ​កន្លង​ទៅ​គ្រាន់តែ​ជា​អ្នកមាន​មុខ​មាន​មាត់​ម្នាក់​ក្នុង​មុខរបរ​ជំនួញ​ឈើ​ខុសច្បាប់​ នៅ​ស្រុក​តំបែ​ ដឹក​ជញ្ជូន​សម្រាប់​ចែកចាយ​បន្ដ​ទៅ​កាន់​ខេត្ដ​ ព្រៃវែង​ និង​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ ។​ ក្រោយមក​មេ​ឈ្មួញ​រូប​នេះ​ បាន​ទទួល​ងារ​ ជា​ឧកញ៉ា​ ទើប​អ្នក​ភូមិ​និយាយ​បែប​រិះគន់​ថា​ “​មិនធម្មតា​ ហ៊ា​ឆាយ​ ជ្រាយ​…​គ្រាន់​ តែ​ជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​សោះ​ ... Read More »

ពស់​ចឹក​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់ ​ពេល​ទៅ​មើល​គេ ​រាំ​ធុងបាស់​ក្នុងភូមិ​

​​ខេត្ដបន្ទាយមានជ័យ​ ៖​ ស្ដ្រី​មាន​ផ្ទៃ​ ពោះ​ម្នាក់​ត្រូវ​ពស់ពព្លាក​ចឹក​ពេល​នាំ​កូន​ទៅ​មើល​គេ​រាំ​ធុងបាស់​នៅ​ក្នុងភូមិ​អំពិល​ ព្រង់​ ឃុំ​ទ្រាស​ ស្រុក​ស្វាយចេក​ នៅ​យប់​ ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៥​ ហើយ​បើ​ តាម​គ្រូពេទ្យ​ប្រចាំ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ថ្មពួក​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែមករា​ ... Read More »

​កំពុង​ដឹក​អ្នកជំងឺ​ទៅ​ពេទ្យ ​រថយន្ដ​ឆ្លង​ចរន្ដ​ភ្លើង​ឆេះ​ខ្ទេច​

​ខេត្ដ​បន្ទាយ​មាន​ជ័​យៈ​ រថយន្ដ​តូច​១​គ្រឿង​បាន​ឆេះ​រោលរាល​ស្ទើរ​ទាំងស្រុង​ បង្ក​ឡើង​ដោយ​ការ​ឆ្លង​ប្រព័ន្ធ​ភ្លើង​ នៃ​ កា​រត​ភ្ជាប់​ហ្គា​ស​ កាល​ម៉ោងជាង​១២​ ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៥​ តាម​ផ្លូវ​ ជាតិ​លេខ​៥៦​អា​ នៅ​ត្រង់​ភូមិ​ខ្លែង​ពណ៌​ ត្បូង​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ... Read More »

ជប៉ុន​ផ្តល់​អគា​រវេជ្ជ​សាស្ត្ រ​និង​ព្យាបាល​ជំងឺ​កុមារ​ តំលៃ​ជាង​១១​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​បង្អែកព្រៃកប្បាស​ ខេត្តតាកែវ​

​ខេត្តតាកែវ​ ៖​ អគា​រវេជ្ជ​សាស្ត្រ​និង​ព្យាបាល​ជំងឺ​កុមារ​ក្នុង​មន្ទីរពេទ្យ​បង្អែកព្រៃកប្បាស​ ក្នុង​តំលៃ​ប្រមាណ​ជាង​១១៥០០០​ដុល្លារ​សហរដ្ឋអាមេរិក​ ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ និង​អង្គការ​កា​ហា​ស៊ី​រ៉ូ​តា​រី​ក្លឹ​ប​ បាន​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ព្រៃកប្បាស​ដើម្បី​ចូលរួម​ ការពារ​សុខភាព​ របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​ ​លោក​ សុខ​ ផេង​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​អគា​រវិ​ជ្ជ​សាស្ត្រ​និង​ ព្យាបាល​ជំងឺ​កុមារ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ ... Read More »

កីឡាករ​កីឡាការិនី​ Soft​ Tennis​ កម្ពុជា​ត្រៀម​ប្រកួត​ World​ Turn​ Soft​ Tennis​ Championship​ 2015​

​​ភ្នំពេញ​ ៖​ ក្រុម​កីឡាករ​កីឡាការិនី​ Soft​ Tennis​ កម្ពុជា​បាន​ហ្វឹកហាត់​ត្រៀម​ លក្ខណសម្បត្ដិ​ទៅ​ចូលរួម​ព្រឹត្ដិការណ៍​ប្រកួត​ World​ Turn​ Soft​ Tennis​ Cham​ pionship​ 2015​ នៅ​ទីក្រុង​បាងកក​ប្រទេស​ ... Read More »