ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: 11

លីដំបងការពារខ្លាចឆ្កែខាំទៅដើររកកូនត្រូវបុរស២នាក់ឌឺកើតជម្លោះ កាប់គ្នារបួសម្នាក់ចាប់ខ្លួនម្នាក់រត់បាត់ម្នាក់

ខេត្ដប៉ៃលិន ៖ បុរសម្នាក់បានរង របួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅ សង្គ្រោះបន្ទាប់ពីមានការឈ្លោះប្រកែក គ្នាជាមួយនឹងបុរស២នាក់ដែលបានឌឺដង ពេលបុរសរងគ្រោះទៅដើររកកូន។ ករណីខាងលើនេះបានកើតឡើងនៅវេលាង១២និង៣០នាទីយប់ឈានចូលថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០១៥ នៅភូមិផ្សារ ព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »

សាខាកាំកុងត្រូលមណ្ឌលគិរីរកឃើញទំនិញផុតកាលបរិច្ឆេទជាច្រើនយកទៅដុតកម្ទេចចោល

ខេត្តមណ្ឌលគិរី៖ ដើម្បីសុខុមាលភាពលើចំណីអាហាររបស់ប្រជាពលរដ្ឋ លោកចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់នៅតាមតូបនីមួយៗ ស្ថិតនៅឃុំ ពូជ្រៃ ស្រុកពេជ្រាដា នៅថ្ងៃទី១ ខែកញ្ញា បានរកឃើញទំនិញផុតកាលកំណត់ ជាច្រើនយកទៅកម្ទេចចោល ... Read More »

បុរសវិកលចរិកលង់ទឹកស្លាប់ក្បែរគល់ស្ពានពាមសត្ថា

ខេត្តកណ្តាលៈ សាកសពបុរសវិកចរិកម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹកព្រែកក្បែរគល់ស្ពានពាមសត្ថា ស្ថិតក្នុងភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុក សហការជាមួយគ្រូពេទ្យ ... Read More »

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យសងបំណុលដែលជំពាក់គ្រួសារ សពអតីតយុទ្ធជន មានចំនួនជាង៦ពាន់លានរៀល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងហិរញ្ញវត្ថុ ប្រញាប់បំផុតក្នុងការដោះស្រាយសងបំណុលដល់គ្រួសារ សពរបស់អតីតយុទ្ធជនចំនួន ១៥២៣សាកសព ដែលគិតជាទឹកប្រាក់ប្រមាណ ៦ពាន់លានរៀល ប្រហាក់ប្រហែល១,៥លានដុល្លារ។ ... Read More »

ចាប់ខ្លួន២នាក់ ប្តីប្រពន្ធ ពីបទជួញដូរនារីក្រមុំខ្មែរទៅចិន

ភ្នំពេញ៖ ជនប្រុស ស្រី២នាក់ជាប្តីប្រពន្ធត្រូវកម្លាំងនគរបាលចាប់ខ្លួនពីបទជួញដូរនារីក្រមុំខ្មែរទៅកាន់ស្រុកចិន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅព្រលានយន្តអន្តរជាតិពោធិចិនតុងតែម្តង ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់នេះ ប្តីឈ្មោះ តូ ម៉ា ... Read More »

ព្រូឡានម្នាក់លួចរថយន្តម្ចាស់ខ្លួនទៅបញ្ចាំ២ពាន់ដុល្លារស៊ីចាយអស់ ទីបំផុតត្រូវនគរបាលចាប់ខ្លួន

ខេត្តកំពង់ចាម៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបុរសសង្ស័យម្នាក់ថាជាព្រូឡានបានធ្វើសកម្មភាពលួចយករថយន្តម្ចាស់របស់ខ្លួនទៅបញ្ចាំបានលុយ២ពាន់ដុល្លារដើរស៊ីចាយអស់ ហើយនៅទីបំផុតត្រូវសមត្ថកិច្ចតាមរកមុខឃើញហៅមកសាកសួររួចឈានដល់ការចាប់ខ្លួនបញ្ជូនទៅតុលាការឲ្យវិនិច្ឆ័យទោសតាមច្បាប់តែម្តង ។ ប្រភពព័ត៌មានបានរាយការណ៍ថា កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងជំនាញរបស់អធិការដ្ឋានស្រុកព្រៃឈរ បានទទួលពាក្យបណ្តឹងពីឈ្មោះ ព្រុំ សុជី ភេទប្រុស អាយុ៣១ឆ្នាំ ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកសន្និបាតតំណាងសមាគមអតីតយុទ្ឋជនទូទំាងប្រទេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកសន្និបាតតំណាង សមាគមអតីតយុទ្ឋជនទូទំាងប្រទេស កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅក្បែរវិមានឯករាជ្យ ក្រុងភ្នំពេញ ។ នៅក្នុងអង្គមហាសន្និបាត ... Read More »

យុវជនម្នាក់ត្រូវភ្លើងឆក់ស្លាប់ ខណៈចូលទៅវាយពស់នៅក្នុងទ្រុងមាន់

ខេត្តពង់ចាម: យុវជនម្នាក់បានបាត់បង់ជីវិតដោយសារតែត្រូវចរន្តភ្លើងឆក់ ខណៈដែលយុវជនរូបនេះចូលទៅវាយសត្វពស់ដែលវារលូនចូលក្នុងទ្រុងមាន់ ហើយស្របពេលដែលមេឃកំពុងភ្លៀងបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១៩:៣០នាទី នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ... Read More »

បង្ក្រាបមេខ្លោងគ្រឿងញៀននៅខេត្តស្ទឹងត្រែង២នាក់ជាមួយថ្នាំញៀនទម្ងន់២គីឡូក្រាម

ខេត្តស្ទឹងត្រែង : មេខ្លោងគ្រឿងញៀនដ៏ធំ២នាក់ប្រចាំនៅខេត្តស្ទឹងត្រែងត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ហើយរិបអូសបានវត្ថុតាំងថ្នាំញៀនមានទម្ងន់រហូតដល់២គីឡូក្រាម នាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងដោយការិយាល័យផ្សព្វផ្សាយអប់រំ មន្ទីរប្រឆាំងគ្រឿងញឿន កម្លាំងការិយាល័យ សហជាមួយនគរបាលមូលដ្ឋាន ដឹកនាំដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង ... Read More »

ផ្ទះល្វែង៣ខ្នងស្ថិតនៅក្នុងផ្សារកំពង់ថ្មត្រូវអគ្គិភ័យឆាបឆេះទាំងយប់អធាត្រ

ខេត្តកំពង់ធំ៖ ផ្ទះល្វែង៣ខ្នង ២ខ្នងជាផ្ទះលក់ចាប់ហួយ និង១ខ្នងទៀតជាផ្ទះលក់គ្រឿងសំណង់ស្ថិតនៅក្នុងផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សេចក្តីរាយកាណ៍បឋមបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះធ្វើឲ្យទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងផ្ទះល្វែងខាងលើត្រូវរងការខូចខាតទាំងស្រុង ។ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យអគ្គិភ័យកើតឡើងនៅឡើយទេ ៕ Read More »

បាតុកម្មក្លាយជាហិង្សានៅនេប៉ាល់បណ្តាលឲ្យស្លាប់បាតុករ៥នាក់

ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សព្វផ្សាយថា ប៉ូលិសនេប៉ាល់បានបាញ់ប្រហារបាតុករបណ្តាលឲ្យស្លាប់៥នាក់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ដោយសារតែការធ្វើបាតុកម្មប្រឆាំងទៅលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីនោះក្លាយជាអំពើហិង្សា គប់ដុំថ្ម និងគ្រាប់បែកសាំងមកលើកងការពារសន្តិសុខនោះ ។ រដ្ឋាភិបាលនេប៉ាល់ ក៏ដូចគណបក្សនយោបាយនៅក្នុងប្រទេសនេះផងដែរបានដាក់ចិត្តសង្ឃឹមថា រដ្ឋធម្មនុញ្ញថ្មីដែលត្រាំត្រែងរយៈពេល៧ឆ្នាំកន្លងមកហើយនោះ ប្រសិនបើអាចចេញរួចមែន គឺនឹងផ្តល់ឲ្យនេប៉ាល់នូវស្ថិរភាពនយោបាយ ក៏ដូចធ្វើឲ្យរីកចម្រើនខាងសេដ្ឋកិច្ចផងដែរស្ថិតនៅក្នុងរដ្ឋ Himalay ... Read More »

យន្តហោះគ្មានមនុស្សបើកអាមេរិកវាយប្រហារនៅប៉ាគីស្ថានសម្លាប់ជនសង្ស័យក្រុមឧទ្ទាម៦នាក់

មន្ត្រីបានថ្លែងឲ្យដឹងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ថា យន្តហោះគ្មានមនុស្សបើកអាមេរិកបានធ្វើសកម្មភាពបាញ់ប្រហារពីលើដែនអាកាសសម្លាប់មនុស្សយ៉ាងតិច៦នាក់ និងរងរបួស៤នាក់ផ្សេងទៀតដែលក្រុមទាំងនេះសង្ស័យថា ជាក្រុមឧទ្ទាមស្ថិតនៅតំបន់ដាច់ស្រយាល់ភាគពាយព្យប្រទេសប៉ាគីស្ថានជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន ។ ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខប៉ាគីស្ថាន ក៏ដូចពីក្រុមខ្មាន់កាំភ្លើងផងដែរបាននិយាយថា ការវាយប្រហារនេះបានធ្លាក់ទៅចំបរិវេណសង្ស័យថាជាកន្លែងរស់នៅរបស់ក្រុមឧទ្ទាមស្ថិតនៅក្នុងភូមិ Dattakhel ជាភូមិមួយមានទីតាំងនៅក្នុងខេត្ត North Waziristan និងមានព្រំដែនជាប់ជាមួយប្រទេសអាហ្វហ្គានីស្ថាន ... Read More »

រដ្ឋាភិបាលស្របច្បាប់លីប៊ីហាមជនយេមែន អ៊ីរ៉ង់ និងប៉ាគីស្ថានចូលទឹកដីរបស់ខ្លួន

រដ្ឋបាលលីប៊ីដែលមានការទទួលស្គាល់ជាអន្តរជាតិដែលមានមូលដ្ឋាននៅភាគខាងកើតនោះបានប្រកាសហាមប្រាមជនជាតិយេមែន អ៊ីរ៉ង់ និងប៉ាគីស្ថានចូលក្នុងទឹកដីដែលត្រូវបានបែងចែកទៅហើយនោះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កម្លាំងយោធាធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ។ សកម្មភាពក៏ដូចគម្រោងការខាងលើនេះត្រូវបានធ្វើឡើងរួចហើយផងដែរទៅកាន់ប្រទេសស៊ូដង់ បង់ក្លាដេស ប៉ាឡេស្ទីន និងស៊ីរី ។ នាយករដ្ឋមន្ត្រី Abdullah ... Read More »

ផ្ទុះរោងចក្រគីមីនៅក្នុងប្រទេសចិនស្លាប់មនុស្ស៥នាក់

សេចក្តីរាយការណ៍កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥បានឲ្យដឹងថា ហេតុការណ៍ផ្ទុះរោងចក្រគីមីមួយបានកើតឡើងនៅក្នុងប្រទេសចិនបានបណ្តាលឲ្យមនុស្ស៥នាក់បាត់បង់ជីវិត ។ ហេតុការណ៍នេះបានកើតឡើងក្រោយប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដែលហេតុការណ៍ផ្ទុះមានកម្លាំងខ្លាំងបានកើតឡើងនៅកំពង់ផែភាគខាងជើងប្រទេសចិនសម្លាប់មនុស្ស១៥៩នាក់ ។ រូបភាពផ្សព្វផ្សាយឲ្យឃើញថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃចន្ទ ស្ថិតនៅរោងចក្រគីមី Diao Kou Xiang Bin Yuan ... Read More »

រូបភាពចាប់បានពីផ្ការណបបង្ហាញឲ្យឃើញថា ទីតាំងបេតិកភ័ណ្ឌពិភពលោករបស់ស៊ីរីរងការបំផ្លាញពីក្រុមរដ្ឋអិស្លាម

អង្គការសហប្រជាជាតិបានបញ្ជាក់ថា រូបភាពចាប់បានពីផ្កាយរណបបានបង្ហាញឲ្យឃើញថា ទីតាំងព្រះវិហារ Bel ដែលជាសាងសង់តាំងពីសម័យរ៉ូមាំងរបស់ស៊ីរី ឬហៅថា Palmyra នោះទទួលរងការបំផ្លិចបំផ្លាញ បន្ទាប់ពីទីតាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអិស្លាម ។ ការប្រៀបធៀបនេះត្រូវបានធ្វើឡើងដោយរូបភាពនាពេលបច្ចុប្បន្ន និងរូបភាពកាលពីមុនរបស់អង្គការ យូណីតារ(UNITAR) មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ។ ... Read More »

មនុស្ស២ក្រុមពីផឹកស៊ីស្រវឹងទាស់ពាក្យសំដីគ្នាដេញកាប់គ្នាផ្អើលពេញក្នុងហាងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ ហេតុការណ៍មួយបង្កអោយមានការណ៍ភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់ ខណៈបុរសពីរក្រុមផឹកស៊ីអង្គុយតុជិតគ្នាពេលស្រវឹងរៀងខ្លួនឌឺដងដាក់គ្នាទៅវិញទៅមកធ្វើឲ្យភាគីម្ខាងទ្រាំមិនបានទាញកាំបិត ដេញកាប់ផ្អើលពេញក្នុងហាងបង្កមានរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង៥នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិសែនជ័យ ... Read More »

ជនសង្ស័យ៤នាក់ប្រដាប់ដោយកាំភ្លើងខ្លី និងច្រវ៉ាក់ ប្លន់ម៉ូតូ MSXពីបុរសម្នាក់បានសម្រេច

ភ្នំពេញៈ បុរសម្នាក់ចេញពីទាត់បាល់ជាមួយមិត្តភ័ក្តិ ហើយត្រឡប់មកផ្ទះវិញ ខណៈ មកដល់មុខផ្ទះ ត្រូវជនសង្ស័យ4នាក់ ប្រដាប់ដោយកាំភ្លើងខ្លី និងច្រវ៉ាក់ប្លន់យកម៉ូតូ MSXបានសម្រេច កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិខ្នៀត សង្កាត់ស្ទឹងមានជ័យ ... Read More »

កម្ពុជាឯកភាព សហការជាមួយប្រទេសថៃ និងវៀតណាមបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍៣ប្រទេស

ភ្នំពេញ៖ ដើម្បីពង្រីកវិសាលភាពវិស័យទេសចរណ៍ឲ្យកាន់តែទូលំទូលាយ និងទាក់ទាញដល់ភ្ញៀវទេសចរអន្តរជាតិ កម្ពុជាបានឯកភាព សហការជាមួយប្រទេសថៃ និងវៀតណាម បង្កើតជា កញ្ចប់ទស្សនកិច្ចទេសចរណ៍ ចំនួន៣ខ្សែ នៅតាមច្រករបៀងទេសចរណ៍ភាគខាងត្បូង នៃប្រទេសទាំងបី ។ កញ្ចប់ទស្សនកិច្ចទី១ គឺទៅកាន់បាងកក រ៉ាយ៉ុង ... Read More »

២នាក់ប្តីប្រពន្ធជិះរថយន្តមកមើលតាំងពិព័រណ៍កម្ពុជា-ថៃ នៅជើងឯកប៉ះចំថ្ងៃស៊យ

ភ្នំពេញ៖ ២នាក់ប្តី ប្រពន្ធ និងកូនតូចម្នាក់ផងដែរ មានទឹកមុខស្លេកស្លាំងក្នុងសភាព ភិតភ័យ ដោយប្រជាពលរដ្ឋបានយកដំថ្មគប់បំបែកកញ្ចក់រថយន្តផ្នែកខាងស្តាំ និងមានជនឆ្លៀតឱកាស បានស្ទុះចូលក្នុងរថយន្តយកកាបូបលុយ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅទីតាំងពិព័រណ៍កម្ពុជា-ថៃ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជាងជួសជុលម៉ូតូដកហូតថ្នាំញឿន១២៩កញ្ចប់

ខេត្តកំពង់ចាម៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងនគរបាលស្រុកកំពង់សៀមបានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ។ លោកវរសេនីយ៍ទោ សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ឈ្មោះខឹម ... Read More »

សមត្ថកិច្ចខេត្តស្វាយរៀងបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយវត្ថុតាងមួយចំនួន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មីសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយនគរបាលក្រុងស្វាយរៀង កាលពីម៉ោង៣រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ បានចាប់ខ្លួនបុរសម្នាក់ដែលកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀនជាក់ស្តែងនៅម្ដុំក្រោយមន្ទីរពេទ្យស្រុកប្រតិបត្តិស្វាយរៀង ភូមិគៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលប្រតិបត្តិការនេះដឹកនាំដោយលោក អ៊ង ... Read More »

ក្រុមប្រដាប់ដោយដាវសាំម៉ូរ៉ៃគ្នាជិត២០នាក់ធ្វើសកម្មភាពវាយប្លន់ម៉ូតូពីយុវជន២នាក់បានសម្រេចស្ថិតនៅក្នុងសង្កាត់ឃ្មួញ

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ និងស្រាល ខណៈកំពុងអង្គុយលេងសុខៗស្រាប់តែមានក្រុមចោរប្រដាប់ដោយសាំម៉ូរ៉ៃមានគ្នាប្រមាណជិត២០នាក់ ជិះម៉ូតូច្រើនគ្រឿងមកធ្វើសកម្មភាពវាយប្រហារ ហើយដណ្តើមយកម៉ូតូជនរងគ្រោះជិះចេញទៅដោយសុវត្ថិភាព គ្មានសមត្ថកិច្ចណាល្បាតអន្តរាគមន៍ទាន់ពេលនោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅក្នុងបុរីអង្គរ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ... Read More »

មនុស្សប្រុស ស្រី២នាក់ក្នុងចំណោម៦នាក់បានបាត់បង់ជីវិតដោយសារករណីលិចទូកនៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ មនុស្សប្រុស ស្រី២នាក់ ក្នុងចំណោមគ្នីគ្នាទាំងអស់៦នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីហេតុការណ៍ក្រឡាប់ និងលិចទូកកាលពីវេលាម៉ោងប្រមាណ៧ល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិជ័យក្រហឹម ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ សេចក្តីរាយការណ៍បឋមបានបញ្ជាក់ឲ្យដឹងថា ... Read More »

ស្រ្តីម្នាក់សង្ស័យប្រើថ្នាំលើសកម្រិត បណ្តាលឲ្យខ្យល់គ ខាំអណ្តាតស្លាប់ក្នុងរថយន្តនៅខេត្តត្បូងឃ្មុំ

  ខេត្តត្បូងឃ្មុំ៖ ស្រ្តីម្នាក់សង្ស័យប្រើថ្នាំលើសកម្រិត បណ្តាលឲ្យខ្យល់គ ខាំអណ្តាតស្លាប់ក្នុងរថយន្ត។ ហេតុការណ៍​នេះ​បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅមុខវត្តត្រពាំង​ផ្លុង ភូមិ-ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ សេចក្តីរាយការណ៍​បានបញ្ជាក់ថា ... Read More »

ចោរឆក់កាបូបអាជីវករដូរលុយ និងលក់គ្រឿងអាល័ង្ការផ្សារឧដុង្គផ្អើលអស់សមត្ថកិច្ចខេត្តកណ្តាល

ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពចាំស្ទាក់ឆក់កាបូបអាជីវករ ដូរលុយ និងលក់គ្រឿងអល័ង្កការនៅផ្សារឧត្តុង្គ ខេត្តកំពង់ស្ពឺ ហើយរត់គេចខ្លួនដោយសុវត្ថិភាព ។ ករណីនេះបានធ្វើឲ្យផ្អើលអស់សមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋដោយស្មានថា ជាករណីប្លន់ តាមពិតជាករណីឆក់កាបូបសោះ ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី១ ខែកញ្ញា ... Read More »

លិខិតរបស់លោក François HOLLANDE ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូន លោក François HOLLANDE ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

លិខិតរបស់លោក François HOLLANDE ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូន លោក François HOLLANDE ... Read More »

មន្ដ្រីរដ្ឋបាលជលផលចុះបង្ក្រាបការចិញ្ចឹមត្រីឆ្ដោរខុសច្បាប់តាមស្រះនៅស្រុកក្រគរ

ខេត្តពោធិ៍សាត់ៈ មន្ដ្រីរដ្ឋបាលជលផលខេត្ដពោធិ៍សាត់ ដឹកនាំដោយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានចុះបង្ក្រាបការចិញ្ចឹមត្រីឆ្ដោរខុសច្បាប់ តាមបណ្ដាស្រះនៅស្រុកក្រគរ វត្ថុតាងកូនត្រីឆ្ដោត្រូវបានបំផ្លាញចោល (សម្លាប់) ។ ប្រតិបត្ដិការមន្ដ្រីរដ្ឋបាលជលផល ចុះបង្ក្រាបការចិញ្ចឹមត្រីឆ្ដោខុសច្បាប់តាមស្រះនានាខាងលើនេះប្រព្រឹត្ដឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង និងភូមិកណ្ដាល ... Read More »

កម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់សហការណ៍ជាមួយកម្លាំងប៉ូលិសអធិការស្រុកលំផាត់ស្ទាក់ចាប់រថយន្តកាមរីស្វិតផ្ទុកឈើប្រណិតខុសច្បាប់

ខេត្តរតនគិរីៈ កម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ សហការណ៍ជាមួយកម្លាំងប៉ូលិសអធិការស្រុកលំផាត់ស្ទាក់ចាប់រថយន្តកាមរីស្វិតផ្ទុកឈើប្រណិតខុសច្បាប់បានមួយគ្រឿង ក្នុងការចុះបង្ក្រាបនោះកាលថ្ងៃទី៣១ខែសីហា២០១៥វេលាម៉ោង១ រសៀល ស្ថិតនៅលើផ្លូវជាតិ៧៦ ភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ពីខេត្តមណ្ឌលគិរីមកខេត្តរតនគិរី ។ ក្នុងការចុះបង្ក្រាបរថយន្តដឹកឈើប្រណិតនោះដែរលោក សាន្ត សានី នាយករងដែនជម្រកសត្វព្រៃលំផាត់ ... Read More »

សេចក្តីអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កេតឃើញថា ពលករ ពលការិនី ដែលបានទៅធ្វើការនៅក្រៅប្រទេស ហើយនិងស្រ្តីខ្មែរដែលបានរៀបការជាមួយជនបរទេស ទំាង ក្នុងករណី “ស្របច្បាប់” និង“មិនស្របច្បាប់” បានជួបប្រទះការលំបាក និងហានិភ័យផ្សេងៗ មានដូចជា៖ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ រុស្ស៊ីមិនអាចយកឈ្នះអាមេរិកបានឡើយនៅលើឆាកអន្ដរជាតិ

កិច្ចព្រមព្រៀងបរមាណូអ៊ីរ៉ង់បានធ្វើ ឱ្យទំនាក់ទំនងអាមរិក អ៊ីរ៉ង់ និងអឺរ៉ុបកាន់ តែប្រសើរឡើង ហើយពេលនេះរុស្ស៊ីកំពុង បរាជ័យយ៉ាងធ្ងន់បំផុតដោយនឹកស្មាន មិនដល់។ កន្លងមកអឺរ៉ុបអាស្រ័យស្ទើរ តែទាំងស្រុងទៅលើថាមពលនាំចូលពីរុស្ស៊ី តែពេលនេះអឺរ៉ុបអស់កង្វល់ ហើយដោយ សារមានអ៊ីរ៉ង់ជាអ្នកផ្គត់ផ្គង់ជំនួសរុស្ស៊ី ។ សកម្មភាពខាងលើជាកាដូនយោបាយដ៏ឈ្លាសវៃរបស់អាមេរិកជូនដល់សម្ពន្ធមិត្ដ ... Read More »