ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

Author Archives: 11

ផ្ទះ​ស្តុក​អុស​មួយ​កន្លែង​សង្ស័យ​កេង​ប្រ​វ័ញ្ច​កម្លាំង​ពលកម្ម​លើ​កុមារ​ ធ្វើ​ការងារ​លើក​អុស​ធ្ងន់ៗ​

​ភ្នំពេញ​ ៖​ ផ្ទះ​ស្តុក​ អុស​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ តាម​ផ្លូវ​បេតុង​ ក្នុងភូមិ​ព្រៃ​ល្ងរ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សង្ស័យ​តែ​ កេង​ប្រ​វ័ញ្ចកម្លាំង​ពលកម្ម​លើ​កុមារ​ ក្រោម​អាយុ​១០​ហើយ​ ទើប​បានជា​ឃើញ​សុទ្ធតែ​ក្មេងៗ​ប្រុស​ក្រោម​អាយុ​១០​ឆ្នាំ​បម្រើ​ការងារ​លើក​ជញ្ជូន​អូស​ធ្ងន់ៗ​ក្នុង​របរ​របស់​ខ្លួន​ ។​ ​ជាក់ស្តែង​ ... Read More »

បើក​សវនាការ​ជំនុំជម្រះ​ជនជាប់ចោទ​ អេ​ង​ សៀង​ ករណី​បាញ់​៧​គ្រាប់​សម្លាប់​ជន​រង​គ្រោះ ក្នុងទំនាស់​រឿង​រកស៊ី​ទិញ​ប្រ​ម៉ាត់​ខ្លាឃ្មុំ​

ភ្នំពេញ​ ៖​ ជនជាប់ចោទ​ឈ្មោះ​ អេ​ង​ សៀង​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​ជំនុំជម្រះ​នៅ​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែ​ កញ្ញា ​ឆ្នាំ​២០១៥​ លើ​សំណុំរឿង​ឃា​ដ​កម្ម​គិត​ទុកជា​មុន​ កាន់កាប់​ និ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​មានការ​ចូលរួម​ពី​លោក​សេង​ ... Read More »

ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បរិវេណ​វត្ត​សាលា​គូ​

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​ នៅ​ក្នុង​បរិ​វេណ​វត្ត​សាលា​គូ​ ហៅ​វត្ត​អំពិល​បី​ ស្ថិត​ក្នុងភូមិ​ម្លូ​ម៉ឺន​ ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​ និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ ​ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​មនុស្ស​ដេក​ស្លាប់​រួច​មក​ សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ ... Read More »

សមត្ថកិច្ច​មូលដ្ឋាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយ​រៀង​

​ខេត្តស្វាយរៀង​៖ ​លោក​អភិបាលរង​ក្រុង​ស្វាយ​រៀង ​ដឹកនាំ​កម្លាំង​នគ​បាល​ក្រុង​ស្វាយ​រៀង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ជុំវិញ​ផ្សារ​វាល​យន្ត​ និង​ចាត់វិធានការ​ក្តៅ​រុះរើ​តូប​លក់ដូរ​មួយ​ចំនួន​ដែល​សង់​រញ៉ែរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់​ចេញ ​ដើម្បី​រៀបចំ​ឲ្យ​មាន​សោ​ភណ្ឌ​ភាព​ទីក្រុង ​និង​មាន​អនាម័យ​ល្អ​ប្រកបដោយ​ផា​សុខភាព​ ។​ ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ២០១៥ ​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយ​រៀង​។​ បើ​តាម​លោក​ ឈី​វ សា​រ៉​ន ​អភិបាលរង​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា​ ... Read More »

បង្ក្រាប​ភ្នាល់​បាល់​ចាប់​បាន​មេ​ម្នាក់​ ឯ​អ្នក​ចាក់​ដឹងខ្លួន​ទាន់​រត់គេច​អស់​

​ភ្នំពេញ​៖​ នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ បាន​ ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ចាក់​ភ្នាល់​ បាល់​មួយ​កន្លែង​ដោយ​ឃាត់ខ្លួន​មេ​បើក​កន្លែង​ចាក់​ភ្នាល់​បាល់​ម្នាក់​រឹបអូស​ឯកសារ​និង​សម្ភារៈ​ភ្នាល់​បាល់​មួយ​ចំនួន​តែ​អ្នក​ចាក់​ដឹងខ្លួន​ទាន់​រត់គេច​ខ្លួន​អស់​។​ ​ការ​បង្ក្រាប​នេះ​បាន​ប្រ​ព្រឺ​ត្តទៅ​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ទី​ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៩០៧​ ភូមិ​-​ សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​ ​អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​លោក​វរសេនីយ៍ទោ​ ទៀង​ ច​ន្ទ័​សារ​ បាន​ឲ្យ​ដឹង​ថា​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​របស់​លោក​បាន​ឃាត់ខ្លួន​មេ​កត់​បាល់​ម្នាក់​ ... Read More »

ផ្សព្វផ្សាយ​បទបញ្ជា​៦​ចំណុច​របស់​សម្ដេច​តេ​ជោ ​និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​បញ្ជាការដ្ឋាន​កងពលតូច​ ដឹក​ជញ្ជូន​លេខ​៩៩​ បាន​ផ្សព្វផ្សាយ​បទ​ បញ្ជា​៦​ចំណុច​របស់​សម្ដេច​តេ​ជោ​ និង​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ស្ថិត​ក្រោម​ វត្ដមាន​លោក​ឧត្ដមសេនីយ៍ឯក​ សោម​ សុធា​ ... Read More »

ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ត្រឡប់​ពី​ផ្សារ​ទៅ​ផ្ទះ​ត្រូវ​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​ទាំង​កណ្ដាល​ថ្ងៃ​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​៣​នាក់​ ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ខណៈ​ដែល​បុរស​នោះ​បាន​ត្រលប់​មក​ពី​សំលៀងកាំបិត​នៅ​ផ្សារ​ទួល​ពង្រ​។​ ​ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​កើតឡើង​នៅ​ម៉ោង​១​ និង​២៥​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្បែរ​មន្ទី​ពេទ្យ​ឯករាជ្យ​២​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ... Read More »

កម្លាំង​អធិការដ្ឋាន​នគរ​បាន​ខណ្ឌដង្កោ​ បញ្ជូន​ជនសង្ស័យ​ម្នាក់​ឡើង​ទៅ​តុលាការ​ពី​បទ​ ឆរបោក​យក​ខ្សែ​ក​កាឡៃ​មក​បញ្ចាំយក​លុយ

​ភ្នំពេញៈ​ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ដើម្បី​ដាក់ទោស​តាម​ច្បាប់​ ក្រោយ​ពេល​ជនសង្ស័យ​ រូប​នោះ​យក​ខ្សែ​ករកាឡៃ​មក​បន្លំ​លក់​ រួម​ទាំង​វត្ថុ​តាង​។​ស្ថិត​ក្នុងភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​ ​ជនសង្ស័យ​មានឈ្មោះ​ង្វៀ​ង​ យ៉ាំ​ង​ តាំ​ ... Read More »

វិល​ពី​ដាំ​កូន​ឈើ​ជាមួយ​មិត្ដភក្ដិ​ចុះ​ មុជទឹក​លង់​ស្លាប់​មួយ​យប់​ទើប​រក​ សព​ឃើញ​

​ខេត្ដកណ្ដាល​ ៖​ បុរស​ម្នាក់​បាន​លង់​ ទឹក​ស្លាប់​ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ដាំ​ កូន​ឈើ​ជាមួយ​មិត្ដភក្ដិ​ហើយ​បាន​ចុះ​មុជ​ ទឹក​ព្រែក​ជិត​ផ្ទះ​ ហើយ​សាកសព​ជន​រង​ គ្រោះ​ទើប​រក​ឃើញ​នៅ​វេលា​ម៉ោង​១១​ ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មាត់​ព្រែក​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​នៅ​ភូមិ​-​ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខ​ កំពូល​ ... Read More »

រថយន្ដ​ធុន​ត្រា​ បើក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​ ហើយ​បើក​គេចខ្លួន​បាត់​

​ភ្នំពេញ​ ៖​ ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​២​កង់​ បាន​ដាច់​ខ្ទៀត​ចេញពី​គ្នា​ ដោយសារ​រថយន្ដ​ទំនើប​មួយ​គ្រឿង​ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ជ្រុល​បុក​ពេញទំហឹង​ ហើយ​បើករថយន្ត​ក៏​គេច​បាត់​ស្រមោល​។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​២៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩​ ... Read More »

ផឹកស្រា​ស្រវឹង​បើក​ម៉ូតូ​ពេល​មេឃ​ភ្លៀង​ជាន់​ហ្វ្រាំង​រអិល​ដួល​បែកក្បាល​ម្នាក់​ និង​ម្នាក់​ទៀតរ​បួ​ស្រាល​

​ភ្នំពេញ​ ៖​ បុរស​២​នាក់​ខណៈ​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​នៅ​ម្ដុំ​បឹង​សាឡា​ង​ ហើយ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​ ព្រមទាំង​មាន​មេឃ​ភ្លៀងរលឹម​ផង​នោះ​ បាន​ធ្វើ​ឲ្យ​ផ្លូវថ្នល់​មាន​សភាព​រអិល​ ពេល​ដែល​អ្នក​បើក​បាន​ចាប់​ហ្វ្រាំង​ម៉ូតូ​ ក៏​បណ្ដាល​ឲ្យ​ម៉ូតូ​ផ្លា​ត​រអិល​ដួល​បែកក្បាល​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ... Read More »

​អត្ដ​ព​លិ​ក​ចំបាប់​បុរាណ​ខ្មែរ​ចេញដំណើរ​ទៅ​ទីក្រុង​ YANGON​ ប្រទេស​មី​យ៉ា​ន់​ម៉ា​

​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ អត្ដ​ព​លិ​ក​កម្ពុជា​ ផ្នែក​កីឡា​ចំបាប់​បុរាណ​បាន​ចេញដំណើរ​ ទៅ​ចូលរួម​ប្រកួត​នៅ​ទី​ក្រុម​ YANGON​ ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្នុង​យុទ្ធនាការ​ថ្មី​មួយ​ លើ​ប្រភេទ​វិញ្ញាសា​កីឡា​ចំបាប់​បែប​ ប្រពៃណី​កូរ៉េ​ខាងត្បូង​ដែល​ជា​ព្រឹត្ដិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​៥​ និង​ ការ​ប្រកួត​ជើងឯក​អាស៊ី​កីឡា​ Ssireum​ ... Read More »

អាវុធហត្ថ​ខេត្ដស្ទឹងត្រែង​ចុះ​បង្ក្រាប​ករណី​ គ្រឿងញៀន​ឃាត់ខ្លួន​ជន​សង្ស័យ​២​នាក់​

​ខេត្ដស្ទឹងត្រែង​ ៖​ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេ​ត្ថ​ស្ទឹង​ត្រែង​ដោយ​មានការ​ចូល​ រួម​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្ដស្ទឹងត្រែង​បាន​ពន្លាត​ដែនដី​ ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ ករណី​នៅ​ភូមិ​-​ឃុំ​កំពង់​ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ដព្រះវិហារ​ ។​ ​ករណី​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំ​ញៀន​ នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​ និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ... Read More »

លំនៅឋានពលរដ្ឋមួយខ្នងនៅភូមិចុងបឹងបាក់ស្រុតរាបដល់ដី ដោយសារគ្រោះធម្មជាតិ

​ខេត្តកណ្តាល​៖​ លំនៅ​ឋាន​ពលរដ្ឋ​មួយ​ខ្នង​ត្រូវ​រង​ការ​ខូចខាត​បាក់​ស្រុត​ទាំងស្រុង​ បន្ទាប់​ពី​ទទួល​រង​ការ​បក់​បោក​ពី​ខ្យល់​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ចុង​បឹង​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​ ​លំនៅ​ឋាន​ដែល​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​នា​ពេល​នេះ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ​ ជញ្ជាំង​បាំង​ស្លឹក​ ដំបូល​ប្រក់​ក្បឿង​ ... Read More »

លោក​ចៅសង្កាត់​ព្រៃ​ស​ស្នើ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ផ្តាច់​ប្រព័ន្ធ​នៅ​គុក​ព្រៃ​ស​ធ្វើ​ឲ្យប្រជាពលរដ្ឋ​រិះគន់​

​ភ្នំពេញ​៖ ​ចៅសង្កាត់​ព្រៃ​ស​ លោក​ ខាត់​ សុ​ខៃ​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ បាន​លើក​ឡើង​នៅ​ក្នុង​វេទិកាសាធារណៈ​ បញ្ហា​ដែល​ប្រជាពលរដ្ឋ​របស់​លោក​ ជា​អ្នក​ភូមិ​រស់នៅ​តំ​បន់​បន្ទាយ​គុក​ព្រៃ​ស ​(​មណ្ឌល​កែប្រែ​ព្រៃ​ស​) ​ពិបាក​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ការ​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ក្នុង​បន្ទាយ​គុក​ព្រៃ​ស​នេះ​ ។​ ... Read More »

នាំ​ប្ដី​មក​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ ខណៈ​ប្រពន្ធដើម​មក​វៃ​ដល់​ផ្ទះ​

​ភ្នំពេញ​ ៖​ ស្ដ្រី​ម្នាក់​បាន​ដឹក​ដៃ​ប្ដី​ និង​ កូនប្រុស​ មក​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ​ ឱ្យ​ជួយ​រក​យុត្ដិធម៌​ ខណៈ​ស្ដ្រី​ម្នាក់​ទៀត​ ដែល​គេ​ដឹង​ថា​ជា​ប្រពន្ធដើម​មក​វៃ​នាង​ ជា​ប្រពន្ធចុង​ដល់​ផ្ទះ​ជួល​ ស្ថិត​នៅ​ក្នុង​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​ ​ករណី​ខាងលើ​នេះ​បាន​ភ្ញាក់ផ្អើល​នៅ​*​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ... Read More »

ផ្ទះ​កីឡា​ Original​ មាន​បំណង​បង្កើត​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​សម្ភារ​កីឡា​ទី​១​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖​ ស្រប​ពេល​ដែល​ប្រទេស​ កម្ពុជា​កំពុង​ត្រៀមខ្លួន​សមាហរណកម្ម​ ចូល​អាស៊ាន​នា​ចុងឆ្នាំ​២០១៥​និង​ខណៈ​ ដែល​វិស័យ​កីឡា​ក៏​មានការ​រីក​ចម្រើន​ ជា​បន្ដបន្ទាប់​ពិសេស​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​យុវជន​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុ​ជាមួយ​ភាគ​ធំ​បាន​និង​កំពុង​ផ្លាស់​ប្ដូរ​ផ្នត់​ គំនិត​ដោយ​នាំ​គ្នា​លេង​កីឡា​ដើម្បី​សុខ​ ភាព​នោះ​ធ្វើ​ឱ្យ​ផ្ទះ​កីឡា​ដែល​តែងតែ​ផ្គត់ផ្គង់​នូវ​សម្ភារ​កីឡា​ស្ទើរ​គ្រប់​ប្រភេទ​បន្ដ​ បើក​សម្ពោធ​ហាង​ Original​ ថ្មី​មួយ​ បន្ថែម​ទៀត​កាលពី​យប់​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ... Read More »

នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​ចាប់​ការ​ដឹក​ជញ្ជូន​ផល​នេសាទ​ខុសច្បាប់​ជាង​២.០០០​គីឡូក្រាម​ ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ជលផល​

​ខេត្តពោធិ៍សាត់​៖​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​ ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រគរ​ ចុះ​បង្ក្រាប​ចាប់​បានការ​ដឹក​ជញ្ជូន​ផល​នេសាទ ​ដែល​គេ​ចាប់ពី​ឧបករណ៍​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​បាន​ជាង​២០០០​គីឡូក្រាម​ ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ជលផល​ចាត់ការ​បន្ដ​តាម​នីតិវិធី​ ។​ ​ប្រតិបត្តិការ​នគរបាល​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ផល​នេសាទ​ខុសច្បាប់​ ក្នុង​រដូវ​បិទ​នេសាទ​ខាងលើ​ ប្រព្រឹត្ត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​ និង​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​កំពង់ដរ​មាត់ទឹក​ ស្ថិត​ក្នុងភូមិ​ទី​៤​ ... Read More »

​អ្នក​ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ឈី​លី​កើន​១១​នាក់​

​ពលរដ្ឋ​ឈី​លី​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​បាន​នាំ​គ្នា​រត់គេច​ពី​ការ​រញ្ជួយ​ដី​កម្រិត​៨.៣​រ៉ិ​ច​ទ័​រ​ បំផ្លិចបំផ្លាញ​លំនៅ​ឋាន​ និង​ទ្រព្យសម្បត្តិ​ ព្រមទាំង​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើន​១១​នាក់​ និង​បង្ខំ​ពលរដ្ឋ​១​លាន​នាក់​រត់​ភៀសខ្លួន​។​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ ពលរដ្ឋ​ដែល​រត់​ភៀស​ខ្លួ​នោះ​បាន​វិល​ត្រឡប់​ចូល​កាន់​លំនៅ​ឋាន​វិញ​ហើយ​ ដែល​លំនៅ​ឋាន​របស់​ពួក​គាត់​មួយ​ចំនួន​ធំ​រង​ការ​បំផ្លិចបំផ្លាញ​ពី​ការ​រញ្ជួយ​ដី​នេះ​ ​នេះ​ជា​ការ​រញ្ជួយ​ដី​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​តាំងពី​ឆ្នាំ​២០១០​រៀង​មក​ នៅ​ក្នុង​ប្រទេស​ស្ថិត​នៅ​ភាគ​ខាងត្បូង​អា​មេ​រិ​កមួយ​នេះ​។​ កាលពី​ឆ្នាំ​២០១០​នោះ​ មាន​ហេតុការណ៍​រញ្ជួយ​ដី​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​ធ្វើ​ឲ្យ​ខូចខាត់​ទ្រព្យសម្បត្តិ​ ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័​ន​អស់​ជា​ច្រើន​ ។​ ... Read More »

សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ប្រើ​ពេល​ជិត​៣​ម៉ោង​រក​ម៉ូតូ​មួយ​គ្រឿង​ ក្រោយ​ពេល​ជនសង្ស័យ​ប្លន់​បាន​សម្រេសចពី​នារី​ម្នាក់​

​ភ្នំពេញ​: ​ក្រោយ​ពេល​មាន​ករណី​ប្លន់​ម៉ូតូ ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ បាន​​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្នុងផ្ទះ​សំណាក់​គៀន​ឃ្លាំង​ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ ក្រោយ​ពេល​មាន​ជនសង្ស័យ​ប្លន់​ម៉ូតូ​មួយ​គ្រឿង​ពី​នារី​ម្នាក់​បាន​សម្រេច​ កាលពី​ម៉ោង​៤និង៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ដី​ឡូត៍​មួយ​កន្លែង​ តាម​ផ្លូវ​ទន្លេសាប​ ក្រុម​១​ ភូមិ​ដើម​គ​ សង្កាត់​ព្រែក​តា​សេក​ ... Read More »

ឡើង​លួច​ទូរស័ព្ទ​ដៃ​ ម្ចាស់​ឃើញ​ទាន់​ចាប់​វាយ​ទ្រម​ខ្លួន​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​ម្ចាស់ផ្ទះ​ស្ទាក់​ចាប់​បាន​ និង​វាយ​ទ្រម​ខ្លួន​ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ក្រោយ​ពី​ជនសង្ស័យ​នេះ​ បាន​ធ្វើ​សកម្មភាព​ឡើង​ទៅ​លើ​ផ្ទះ​ជួល​ជាន់​ទី​២​ លួច​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង​ក្នុងភូមិ​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ... Read More »

កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​បាកាន​

​ខេត្តពោធិ៍សាត់​៖​ កម្លាំង​ចម្រុះ​ប្រមាណ​ជិត​២០​នាក់​ មាន​មន្ដ្រី​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​មន្ដ្រី​រដ្ឋបាល​ជលផល​ខណ្ឌ​ ផ្នែក​ សង្កាត់​ ខេត្តពោធិ៍សាត់​ កងរាជអាវុធហត្ថ​ ទាហាន​ និង​សហគមន៍​នេសាទ​ ដឹកនាំ​ដោយ​លោក​ ឌួ​ង​ សំអាត​ នាយ​រង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ ខាងត្បូង​បឹង​ទន្លេសាប​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​បិទ​នេសាទ​ ... Read More »

ត្រឡប់​មក​ពី​ចំការ​វិញ​ខ្យល់គ​ស្លាប់​ចោល​ប្រពន្ធ​

​ខេត្តរតនគិរី​៖​ បុរស​ម្នាក់​ ខ​ណៈ​ត្រឡប់​មក​ពី​ចំការ​បេះ​ផលដំណាំ​បន្លែ​ផ្សេងៗ​ដើម្បី​ឲ្យ​ប្រពន្ធ​យក​ទៅ​លក់​នៅ​ទីផ្សារ​ក្រុង​បាន​លុង​ពេល​មក​ដល់​ផ្ទះ​ ក្រោយ​ពី​ពិសារអាហារ​ពេល​ល្ងាច​រួច​ហើយ​ ក៍​ស្រាប់តែ​ស្ទះ​បំពង់​ដង្ហើម​ខ្យល់​ បណ្តាលឲ្យស្លាប់​ភ្លា​ប់ៗ​យ៉ាង​អាណោច​អាធ័ម ​។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១៧​ ខែ​ក​ញ្ញា​ ឆ្នាំ​២០១៥ ​។​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​កូនបង្កើត​របស់​គាត់​មានឈ្មោះ​ ... Read More »

យន្តហោះ​គ្មាន​មនុស្ស​បើក​បាញ់​មី​ស៊ី​ល​សម្លាប់​ជនសង្ស័យ​ជា​ក្រុម​ឧទ្ទាម​៥​នាក់​

​កងកម្លាំង​សន្តិសុខ​ ក៏​ដូច​ជា​ក្រុម​លី​បង់​បាន​បញ្ជាក់​ថា​ យន្តហោះ​គ្មាន​មនុស្ស​បើកបរ​មួយ​គ្រឿង​របស់​ប៉ា​គី​ស្ថាន​បាន​បើក​ការ​បាញ់ប្រហារ​ដោយ​ប្រើ​មី​ស៊ី​ល​ពីលើ​ដែនអាកាស​សម្លាប់​ក្រុម​សង្ស័យ​ថា​ជា​ក្រុម​ឧទ្ទាម​៥​នាក់​ ស្ថិត​នៅ​ព្រំដែន​ភាគ​ខាងកើត​ជាប់​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ មី​ស៊ី​ល​នេះ​បាន​ហោះ​សំដៅ​ទៅ​លើ​ជំរំ​លាក់ខ្លួន​របស់​ក្រុម​សកម្មប្រយុទ្ធ​ទាំង​ដែល​សង្ស័យ​ជា​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ ។​ ​មន្ត្រី​សន្តិសុខ​ប៉ា​គី​ស្ថាន​បាន​ថ្លែង​ថា​ ការ​វាយប្រហារ​នេះ​បាន​កើតឡើង​នៅ​តំបន់​ Nazyan​ ខេត្ត​ Nangarhar​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ... Read More »

លិខិតមិត្តអ្នកអាន៖ ហាង​គុយទាវ​អត់​ចំណត​ជា​ចំណែក​ នាំ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​និង​ចរាចរ​

​ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ ខ្ញុំបាទ​អបអរសាទរ​ចំពោះ​ចំណាត់​ ការ​របស់​អាជ្ញាធរ​ដែល​បាន​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំពោះ​ ក្រុម​អាជីវករ​ដែល​លក់ដូរ​ហៀរ​មក​លើ​ដងផ្លូវ​ ។​ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​គឺ​ ការ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​មុខ​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​នានា​ ។​ ​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ ហាង​គុយទាវ​,​ភោជនីយដ្ឋាន​ សណ្ឋាគារ​ មួយ​ចំនួន​ គ្មាន​ចំណតរថយន្ដ​សម្រាប់​ភ្ញៀវ​នោះ​ឡើយ​ ។​ ... Read More »

ប៉ះទង្គិច​នៅ​ព្រំដែន​ម៉ា​លី​ជាមួយ​អាល់​ហ្សេ​រី​ស្លាប់​យ៉ាងតិច​១៥​នាក់​

​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​បាន​កើតឡើង​រវាង​ក្រុម​ប្រដាប់​អាវុធ​ដែល​ប្រឆាំង​គ្នា​ស្ថិត​នៅ​ក្បែរ​បន្ទាត់​ព្រំដែន​ប្រទេស​ម៉ា​លី​ជាប់​ជាមួយ​ប្រទេស​អាល់​ហ្សេ​រី​កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ហើយ​បើ​តាម​សេចក្តីរាយការណ៍​អះអាង​ថា​ ក្នុង​ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​១៥​នាក់​បាត់បង់​ជីវិត​ ស្រប​ពេល​ដែល​អំពើ​ហិង្សា​តែងតែ​កើត​ឡើងជា​និច្ច​ បើ​ទោះបី​កង​រក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ នៅ​ទីនោះ​យ៉ាងណា​ក៏​ដោយ​ ។​ ​ក្រុម​ឧទ្ទាម​ដែល​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​នោះ​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិ​ផា​ព​ដែល​ទន្ទឹងរង់ចាំ​រយៈពេល​វែង​អន្លាយ​មួយ​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ការ​ចរចា​ពិភាក្សា​អស់​រាប់​ខែ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ អ្នកសម្របសម្រួល​នៅ​ក្នុង​សន្ធិសញ្ញា​សន្តិភាព​មានការ​ស្មុគស្មាញ​លំបាក​ជាទី​បំផុត​ដើម្បី​បញ្ចុះបញ្ចូល​ភាគី​ពាក់ព័ន្ធ​ឲ្យ​គោរព​ទៅ​លើ​សន្ធិសញ្ញា​សន្តិភាព​នេះ​ ... Read More »

កម្លាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញសហការជាមួយកម្លាំងចម្រុះខណ្ឌចំការមនចុះចាប់ឈើខុសច្បាប់នៅបឹងត្របែក

ភ្នំពេញ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះខណ្ឌចំការមន បានចុះធ្វើប្រតិបត្តិការបង្ក្រាបទីតាំងអារឈើ និងស្តុកឈើ សង្ស័យខុសច្បាប់ ដោយដកហូតឈើជាច្រើនរយដុំ និងដកហូតម៉ាស៊ីនអារឈើធុនធំច្រើនគ្រឿងផងដែរ ។ ហេតុការណ៍នេះ​បានធ្វើឡើងនៅតាមបណ្តោយផ្លូវ​លេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ... Read More »

បំផ្ទុះ​គ្រាប់បែក​តាម​ម៉ូតូ​ ស្លាប់​ និង​រង​របួស​មនុស្ស​ជិត​២០​នាក់​នៅ​ភាគ​ខាងត្បូង​ថៃ​

​ប៉ូលិស​ប្រទេស​ថៃ​បាន​អះអាង​ថា​ គ្រាប់បែក​មួយ​គ្រាប់​ត្រូវ​ក្រុម​វាយប្រហារ​បំផ្ទុះ​ឡើង​តាម​ម៉ូតូ​អត្តឃាត​ដែល​ចត​នៅ​ខាងក្រៅ​ព្រះ​វិហារ​មួយ​ស្ថិត​នៅ​ខេត្ត​ភាគ​ខាងត្បូង​ដែល​ដាច់​ស្រយាល់​បំផុត​របស់​ថៃ​ សម្លាប់​មនុស្ស​ ២​នាក់​ និង​១៤​នាក់​ផ្សេង​ទៀត​រង​របួស​ កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ ប៉ូលិស​អះអាង​ថា​ ជន​វាយប្រហារ​នេះ​គឺជា​ក្រុម​កុលសម្ព័ន្ធ​ភាគតិច​ផ្តាច់ខ្លួន​និយម​ម៉ា​ឡេ​ស៊ី​ ។​ ​ហេតុការណ៍​វាយប្រហារ​គ្រាប់បែក​នេះ​ គឺជា​ករណី​ទី​មួយ​ក្នុង​ចំណោម​ហេតុការណ៍​ទាំង​៥​ដែល​បាន​ផ្ទុះ​ឡើង​នៅ​វេលា​រសៀល​ ស្ថិត​នៅ​ស្រុក​មួយ​ ... Read More »

ខ្សិ​ប​ដាក់​ត្រចៀក​៖​ ឈ្មួញ​វៀតណាម​ឈ្មោះ​ តូ​ម​ ដឹក​ត្រី​ខុសច្បាប់​ រាល់ថ្ងៃ​

​គេ​រាយការណ៍​ថា​ ឈ្មួញ​ដឹក​ត្រី​ឆ្តោរ​ ត្រី​រ៉ស់​ និង​ត្រី​ចាប​ខុសច្បាប់​ជា​ជនជាតិ​វៀតណាម​ឈ្មោះ​ វ​ណ្ណា​ ហៅ​ តូ​ម​ ធ្វើ​សកម្មភាព​រៀងរាល់ថ្ងៃ​ ចេញ​តាម​ច្រកព្រំដែន​ភ្នំ​ដិ​ន​ ស្រុក​គិរីវង់​ ខេត្តតាកែវ​ ក្រោម​ក្រសែភ្នែក​មន្ត្រី​ជលផល​ ដែល​ប្រចាំការ​នៅ​ខេត្តតាកែវ​ និង​ថ្នាក់លើ​ ជា​អ្នក​កាង​ ... Read More »

រថយន្ត​កាម​រី​បើក​លឿន​បុក​សត្វ​គោ​បណ្តាល​ឲ្យ​ងាប់​មួយ​ក្បាល​នៅ​ផ្លូវជាតិ​លេខ​៣

​ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍​មួយ​ដោយសារ​តែ​រថយន្ត​កាម​រី​មូ​យ​គ្រឿង​បើក​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​សត្វ​គោ​ដែល​ម្ចាស់​លែង​ចោល​ឲ្យ​ដើរ​តាម​ដងផ្លូវ​ បណ្តាល​ងាប់​មួយ​ក្បាល​ចំណែក​រថយន្ត​រង​ការ​ខូច​ខ​ខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ​។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ទះ​តេ​លា​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ស្ថិត​ក្នុង​សង្កាត់​ភ្លើង​ឆេះរ​ទះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។​ ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ... Read More »