ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: 11

នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀន ៣នាក់ និងថ្នាំ១២កញ្ចប់ធំ នៅស្រុកបាធាយ

ខេត្តកំពង់ចាម៖ ជនសង្ស័យប្រុសស្រី៣នាក់ និងថ្នាំញៀន ចំនួន១២ កញ្ចប់ធំ ព្រមទាំងឧបករណ៍ មួយចំនួនទៀត ត្រូវបានកម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ឆ្មក់ធ្វើរការបង្រ្កាប កាលពីយប់ ... Read More »

អាវុធហត្ថស្រុកអន្លង់វែងបង្ក្រាបប្តីប្រពន្ធ២នាក់ជាមុខសញ្ញាចែកចាយ ជួញដូរគ្រឿង និងរិបអូសបានថ្នាំញៀន១៧គ្រាប់

ខេត្តឧត្តរមានជ័យ៖ អាវុធហត្ថស្រុកអន្លង់វែង ចុះធ្វើការឆែកឆេរផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ស្ថិតក្នុងភូមិកណ្តាលលើ ឃុំ-ស្រុកអន្លង់វែង ដោយឃាត់ខ្លួន ប្តីប្រពន្ធ ២នាក់ និងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១៧គ្រាប់ រួមនឹងវត្ថុតាងមួយចំនួនទៀត។ ការចុះឃាត់ជនសង្ស័យជាមុខសញ្ញាចែកចាយជួញដូរគ្រឿងញៀន កម្លាំងអាវុធហត្ថស្រុកអន្លង់វែង ... Read More »

រថយន្តសាំយ៉ុងបុកម៉ូតូវ៉េវពេញទំហឹងបណ្តាលឲ្យយុវជន២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ យុវជនពីរនាក់ បានបាត់បង់ជីវិតភ្លាមៗ ពេលពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាហើយត្រូវរថយន្តសាំយ៉ុងបុកពេញទំហឹង កាលពីវេលាម៉ោង4និង30នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ4 ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី1 ... Read More »

មេព្រៃកសាងសំណុំរឿងក្រុមឈ្មួញឈើថ្លើមធំ នាំគ្នាមករារាំង និងចង់ប្រកាសសង្គ្រាមជាមួយសមត្ថកិច្ចបញ្ជូនទៅតុលាការ

ខេត្តក្រចេះ៖ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ចំនួន៣នាក់ ដែលបានលើកគ្នាមករារាំង និងចង់ប្រកាសសង្គ្រាមជាមួយសមត្ថកិច្ច ខណៈដែលក្រុមសមត្ថកិច្ចចម្រុះ បានចុះអនុវត្តន៍បង្ក្រាបបទល្មើសព្រៃឈើនោះ គឺត្រូវជំនាញផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានកសាងសំណុំរឿងរួចរាល់អស់ហើយ និងត្រៀមបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ។ នេះបើតាមការបញ្ជាក់ពី លោក ប៊ួយ ... Read More »

សមត្ថកិច្ចបង្ក្រាបទីតាំងផ្ទុកឈើប្រណិតខុសច្បាប់រាប់រយដុំ និងរិបអូសរថយន្ត២គ្រឿង

ខេត្តរតនគិរីៈ សមត្ថកិច្ចចុះបង្ក្រាបទីតាំងផ្ទុកឈើប្រណិតខុសច្បាប់រាប់រយដុំ និងរឹបអូសបានរថយន្ត២គ្រឿង កន្លែងឃ្លាំងផ្ទុកឈើប្រណិតសម្រាប់ដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងចម្រុះរបស់ខេត្តបានចុះបង្ក្រាបនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ ក្នុងការចុះបង្ក្រាបឃ្លាំងស្តុកឈើនោះដែរ ដឹកនាំដោយ លោក ... Read More »

ស្ត្រីម្នាក់ជិះម៉ូតូទៅទទួលប្តីមកពីភ្នំពេញ បែរជាជួបគ្រោះថ្នាក់ចរាចរស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តរតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ម៉ូតូបុកគ្នាជាមួយម៉ូតូលាន់ឮដូចរន្ទះបាញ់ធ្វើឲ្យស្រ្តីកូនអនុប្រធានម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងយុជនពីរនាក់រងរបួសធ្ងន់ ។ ស្រ្តីរងគ្រោះបានបើកម៉ូតូទៅទទួលប្តីមកពីភ្នំពេញ បែរជាជួបគ្រោះថ្នាក់ចរាចរស្លាប់ទៅវិញ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាមម៉ោង៨និង២០នាទី យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨A ត្រង់ចំណុចចុងចំការកៅស៊ូចាស់ ... Read More »

ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកស្រី ចែម សាវ៉ៃ អតីតសមាជិកសភា មណ្ឌលខេត្តកំពង់ចាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកស្រី ចែម សាវ៉ៃ អតីតសមាជិកសភាមណ្ឌលខេត្តកំពង់ចាមគណបក្សប្រជាជនកម្ពុជាដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅវេលាម៉ោង១និង៣៥នាទី រំលងអធាត្រ ... Read More »

សិល្បករ ផលិតករ ស្នើរដ្ឋាភិបាលជំរុញការចាក់បញ្ចាំងភាពយន្តតាមកញ្ចក់ទូរទស្សន៍

ភ្នំពេញ៖ សិល្បករ ផលិតករ ទាក់ទងនឹងវិស័យភាពយន្ត បានជួបជុំគ្នាជាថ្មីម្តងទៀតកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ដើម្បីជំរុញឲ្យរដ្ឋាភិបាល ពិសេសស្ថាប័នពាក់ព័ន្ធជំរុញឲ្យកម្មភាពផលិត និងចាក់បញ្ចាំងភាពយន្តខ្មែរមានសន្ទុះឡើងវិញ ។ កម្មវិធីត្រូវបានធ្វើឡើងស្របពេលដែលខ្សែភាពយន្តបរទេសជាច្រើនបាននឹងកំពុងតែចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នានាខណៈដែលខ្សែភាពយន្តខ្មែរនៅមានទំហំតិចតួចនៅ ឡើយ ។ ប្រធានសមាគមភាពយន្តកម្ពុជា ... Read More »

រថយន្ត២គ្រឿងបុកគ្នាជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ស្រាល៦នាក់

ខេត្តកណ្តាល៖ រថយន្តពីរគ្រឿងបានបុកគ្នា ហើយខ្ទាតទៅបុកម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យមនុស្សប្រុស ស្រី ៦នាក់រងរបួសធ្ងន់ និងស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១ និងលេខ២ ភូមិទូករទេះ ... Read More »

ព្រឹកនេះ នគរបាលធ្វើសន្និសីទកាសែតនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបង្ហាញមុខជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនប្រុស ស្រី១០០នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ ជនសង្ស័យប្រុស ស្រី១០០នាក់ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញធ្វើសន្និសីទកាសែតបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ ក្នុងសន្និសីទកាសែតនេះ មានវត្តមានលោក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកម៉ក់ ហុងអធិការនគរបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីសមត្ថកិច្ច ... Read More »

ខណ្ឌរដ្ឋបាលជលផលកំពង់ចាមចុះបង្រ្កាបបទល្មើសនេសាទនៅបឹងធំ

ខេត្តកំពង់ចាម; នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះទៅ បង្រ្កាបរាល់បទល្មើសនេសាទ ដែលកើតមាននៅបឹងធំ ត្រង់ចំណុចរលំពោរ៍ ដែលស្ថិតក្នុងឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោក អ៊ុក ... Read More »

គ្មានការផ្ទុះសង្គ្រាមនៅកូរ៉េដូចការព្រមាននោះទេ មន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរជួបពិភាក្សាគ្នាដោះស្រាយវិបត្តិដោយសន្តិវិធី

កូរ៉េខាងជើង និងខាងត្បូងបានសុខចិត្តអង្គុយចុះក្នុងតុចរចារវាងមន្ត្រីយោធាថ្នាក់ខ្ពស់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ដើម្បីស្វែងរកគន្លឹះបញ្ចៀសវិបត្តិដែលនាំឲ្យកម្លាំងយោធាប្រទេសទាំងពីរបំពាក់សព្វាវុធ និងត្រៀមខ្លួនចូលសមរភូមិទៅហើយនោះ ។ ជំនួបចរចានេះបានធ្វើឡើងនៅក្នុងភូមិ Panmunjom កើតឡើងភ្លាមៗ ក្រោយពីឱសានវាទរបស់កូរ៉េខាងជើងដល់ពេលកំណត់ ។ កូរ៉េខាងជើងបានដាក់ឱសានវាទឲ្យកូរ៉េខាងត្បូងបញ្ឈប់ការចាក់ឧបករណ៍បំពងសំឡេងឃោសនានៅតាមបន្ទាត់ព្រំដែនរយៈពេល៤៨ម៉ោងហើយដែលចូលមកដល់ពេលកំណត់នៅម៉ោង៥ល្ងាច ថ្ងៃទី២២ ... Read More »

លំនៅឋានប្រជាពលរដ្ឋ២១៤គ្រួសារ រស់នៅអាណាធិបតេយ្យលើដីចំណុចសំបុកចាប ភូមិផ្សារព្រំ ត្រូវគណៈកម្មាធិការខេត្តប៉ៃលិនដោះស្រាយ

ខេត្តប៉ៃលិន៖ លំនៅដ្ឋានប្រជាពលរដ្ឋ២១៤គ្រួសារ រស់អណាធិបតេយ្យ លើដីចំណុចសំបុកចាប ភូមិផ្សារព្រំ ពោរពេញដោយសំរាម ខ្វះអនាម័យ និងមាន ទំនាស់ជាមួយម្ចាស់ដី ត្រូវបានគណៈកម្មាធិការខេត្តប៉ៃលិន ដោះស្រាយ ប្តូរទៅទីតាំងថ្មី ចំងាយពីគ្នាប្រហែល៥០០ម៉ែត្រ ទៅចំណុចតំបន់អភិវឌ្ឍន៍ឃ្លាំងចាស់ ភូមិផ្សារព្រំ ... Read More »

បង្ក្រាបទីតាំងផលិតកញ្ឆាក្រៀមទម្ងន់ជាង១តោននៅសង្កាត់ទួលសង្កែ

ភ្នំពេញ ៖ បន្ទាប់ពីមានការស្រាវជ្រាវអស់រយៈពេលច្រើនខែអំពីសកម្ម ភាពជនទុច្ចរិតផលិតកញ្ឆាក្រៀមយកទៅចែកចាយនៅក្នុងស្រុកនិងបរទេស ដែលកញ្ឆាទាំងនេះបានចាត់ទុកជាគ្រឿងញៀនមួយប្រភេទដែលច្បាប់បានហាមឃាត់ នោះកម្លាំងមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀនក្រសួងមហាផ្ទៃដឹកនាំដោយ លោកឧត្ដមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរនិងដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »

អ្នកទារភាស៊ីនៅផ្សារពួកទាត់កញ្ច្រែងអ្នកលក់បន្លែយកលុយ

ខេត្ដសៀមរាប ៖ អាជីវករមួយចំនួន ពិសេសអ្នកលក់ត្រីសាច់បន្លែបង្ការ បន្ដិចបន្ដួចត្រូវបានក្រុមអ្នកទារភាស៊ី នៅផ្សារពួកក្នុងខេត្ដសៀមរាបសម្លុត គំរាមកំហែងយកលុយភាស៊ីដោយអនុ វត្ដហួសពីសៀវភៅបន្ទុករបស់រដ្ឋ ។ ស្ដ្រីឈ្មោះ យ៉ែម ជាអ្នកលក់បន្លែ នៅផ្សារពួកម្នាក់បានឱ្យដឹងថា ជារៀង រាលថ្ងៃគាត់បានមកលក់បន្លែបង្ការ ... Read More »

កូនប្រុសថៅកែអេតចាយបែកថ្នាំដកកាំភ្លើងខ្លីបាញ់ប្រពន្ធរបួសធ្ងន់

ខេត្ដកំពត ៖ កូនប្រុសថៅកែលក់ ទិញអេតចាយយីហោចិនខ្មៅសង្ស័យ បែកថ្នាំឈ្លោះប្រកែកជាមួយប្រពន្ធ បន្ដិចបន្ដួចដកកាំភ្លើងកា៥៤បាញ់១ គ្រាប់បណ្ដាលឱ្យធ្លាយពីក្រោយទៅមុខ រងរបួសធ្ងន់កាលពីវេលាម៉ោង១២ថ្ងៃ ត្រង់ទី២២ ខែសីហា ឆ្នាំ២០១៥។ ប្រភពនៅកន្លែងកើតហេតុបានឱ្យ ដឹងថា ជនដៃដល់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនឈ្មោះ ... Read More »

អ្នកពាក្យសាលាក្តីខ្មែរក្រហមៈ លោកស្រី អៀង ធីរិទ្ធ ទទួលមរណភាព

ភ្នំពេញ៖ ប្រភពពីលោកនេត្រ ភក្ត្រា មន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) បាន​ថ្លែងថា បានទទួលព័ត៌មានពីអាណាព្យាបាលតាមផ្លូវច្បាប់ថា ជនជាប់ចោទ អៀង ធីរិទ្ធ បានទទួលមរណភាព កាលពីវេលាម៉ោងប្រមាណ ១០:៣០ នាទីព្រឹក ថ្ងៃទី ២២ ... Read More »

គ្រូជំនាញអាវុធគីមីសហរដ្ឋអាមេរិកផ្លាស់ប្ដូរបទពិសោធន៍ជំនាញដល់កងយោធពលខេមរភូមិន្ទ

ខេត្ដកំពង់ឆ្នាំង ៖ បន្ទាប់ពីដំណើរការ កម្មវិធីផ្លាស់ប្ដូរជំនាញឯកទេសការពារ អាវុធគីមីជីវសាស្ដ្រ វិទ្យុសកម្មនុយក្លេ អ៊ែរហៅកាត់ថា CBRNជាមួយភាគីកង ទ័ពសហរដ្ឋអាមេរិកអស់រយៈពេល៥ថ្ងៃ រួចមក(ថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ ២០១៥)នៅសាលាការពារគីមីសាស្ដ្រ (លង្វែក) ចំណុះទីចាត់ការការពារគីមី ... Read More »

កម្ពុជាស្នើឱ្យជប៉ុនជួយដល់ទីក្រុងភ្នំពេញនិងសៀមរាបលើបញ្ហាទឹកស្អាត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរ ទេសនិងសហប្រតិបត្ដិការអន្ដរជាតិបានជួបពិភាក្សាការងារជាមួយលោកស្រី សាអូរី កូអ៊ីស៊ី (Saori Koishi) ប្រធាន ប្រតិបត្ដិនាយកដ្ឋានកិច្ចការបរទេសនៃ នាយកដ្ឋានផែនការនិងកិច្ចការទូទៅក្រុងគីតាគ្យូស៊ូ (Kitakyushu) ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ បងប្អូនកូរ៉េអាចរួបរួមគ្នាបានលុះត្រាណាតែមានសង្គ្រាមទ្រង់ទ្រាយធំកើតឡើងជាថ្មី

អ្នកឯកទេសវិភាគបានបញ្ជាក់ថាកូរ៉េ ទាំងពីរអាចប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយ ធំកើតឡើងសាជាថ្មី ទើបអាចបង្រួប បង្រួមកូរ៉េទាំងពីរឱ្យទៅជាមួយបាន ដូច អ្វីដែលអាមេរិកនិងកូរ៉េខាងត្បូងបានគិតគូរជាច្រើនទសវត្សកន្លងមក។ ទាំងនោះ ហើយបានជាអាមេរិក និងកូរ៉េខាងត្បូង មិនព្រមចុះកិច្ចព្រមព្រៀងសន្ដិភាពដោយ ចុះកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ ដូច្នេះសង្គ្រាមបង្រួបបង្រួមបងប្អូននឹង កើតឡើងក្នុងពេលឆាប់ៗខាងមុខ។ ក្នុងការផ្ទុះអាវុធដាក់គ្នានៅតាម់ព្រំ ... Read More »

ភោជនីយដ្ឋានជជែកគ្នាគ្មានអ្នកណារំខានហើយមិនអាចចាកចេញបានពេលខឹង

ភោជនីយដ្ឋានគ្មាន២នៅក្នុងប្រទេសចិនតុមួយអង្គុយបានតែពីរនាក់ហើយ មនុស្ស២នាក់នោះមិនអាចចាកចេញទៅ ចោលគ្នាបានឡើយ។ ប្រើសិនបើអ្នកចង់បានពេលវេលា ផ្ទាល់ខ្លួនសម្រាប់ជជែកគ្នាពីរឿងស្នេហាតែ២នាក់គ្មានអ្នកណារំខានហើយមិន ចង់ឱ្យដៃគូអាចចាកចេញបាននោះគ្មានទីណាស័ក្ដសមក្រៅពីកន្លែងនេះឡើយ។ ភោជនីយដ្ឋានខាងលើមានទីតាំងនៅ តំបន់ភ្នំដែលមានស្ទឹងធម្មជាតិដ៏ស្រស់ស្អាត បរិយាកាសបរិសុទ្ធ ស្ថិតក្នុងខេត្ដ Zhejiang ។ ភោជនីយដ្ឋានខាងលើ គោលដៅដើម្បីជួយដល់អ្នកនឿយហត់ ពីការងារមានអារម្មណ៍ស្ងប់ស្ងាត់ក្នុង ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យ និងវះកាត់ជំងឺក្លននៅមន្ទីរពេទ្យខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ បេសកម្មក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ហ៊ុន សែន ក្នុងការលុបបំបាត់ជំងឺក្លនបានទៅដល់មន្ទីរពេទ្យហើយ ដើម្បីពិនិត្យជំងឹក្លនជូនប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលមានប្រមាណជិត៧០០នាក់ ។ ការចុះពិនិត្យ និងវះកាត់ជំងឺក្លនរបស់ក្រុមគ្រូពេទ្យសម្ដេចតេជោនេះ បានធ្វើឡើងរយះពេល៤ថ្ងៃ កាលពីព្រឹកថ្ងៃទី២១ ខែសីហា រហូតដល់ថ្ងៃទី២៤ ខែសីហា ... Read More »

ឈ្មួញកាយរណ្ដៅដីជម្រៅជាង២០ម៉ែត្រជំនាញអត់ដឹង

ខេត្ដសៀមរាបៈ ថ្មីៗនេះឈ្មួញឈ្មោះ តាំងសុគង់បានប្រើអេស្កាវ៉ាទ័រកាយដីមានជម្រៅជ្រៅមើលទៅសន្លឹមចំណែកអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធទទួលបានលាភសក្ការៈពីអាជីវកម្មនេះទើបមើលមិនឃើញ ។ ទីតាំងកាយដីដែលមានជម្រៅជ្រៅ ជិត២០ម៉ែត្រ និងមានទំហំជិត២ហិកតា នេះ ស្ថិតនៅក្រោយប៉ុស្ដិ៍រដ្ឋបាល ឃុំ ត្រញំងធំ ស្រុកប្រាសាទបាគង ខេត្ដ សៀមរាប ។ ... Read More »

អគ្គិភ័យឆេះអស់ផ្ទះ១ខ្នង និងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត

ខេត្តសៀមរាប៖ ផ្ទះធ្វើពីឈើលើ ថ្មក្រោមមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ដោយសារអគ្គិភ័យឆាបឆេះ ខណៈដែលម្ចាស់ផ្ទះអុជធូបនៅថ្ងៃសីល ហើយចុះទៅអង្គុយនៅផ្ទះបាយដោយមិនបានប្រុងប្រយ័ត្ន ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៥ ក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ... Read More »

នគរបាលខេត្តត្បូងឃ្មុំបង្ក្រាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនសារធាតុញៀនខុសច្បាប់

ខេត្តត្បូងឃ្មុំ; ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជាំ និងកម្លាំងនគរបាលអន្តរាគមន៍ខេត្ត សហការជាមួយកម្លាំងសឹករងស្រុកមេមត់ប្រចាំការតាមគោលដៅ ឃាត់ខ្លួន រួមជាមួយវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនបញ្ជូនទៅតុលាការ ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកចុងភូមិលាចលើ ... Read More »

ប្រទេសថៃបញ្ជូនសពពលករខ្មែរពីរនាក់មកកម្ពុជា

ភ្នំពេញ ៖ សាកសពពលករខ្មែរ២ នាក់ត្រូវបានរដ្ឋាភិបាលថៃដឹកតាមរថយន្ដពីប្រទេសថៃយកមកប្រគល់ឱ្យរាជ ដ្ឋាភិបាលកម្ពុជា ដើម្បីប្រគល់ឱ្យសាច់ ញាតិរបស់គេតាមច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែតកាលពីរសៀលថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៥ ។ សាកសពពលករខ្មែរដែលត្រូវភាគី ថៃដឹកយកមកនោះមានឈ្មោះឈឿន សឿន ... Read More »

សហភាពអឺរ៉ុបសម្រេចផ្ដល់ជំនួយថវិកាចំនួន៨,៩លានអឺរ៉ូដល់អ.វ.ត.ក.

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាស ព័ត៌មានអង្គជំនុំសម្រះវិសាមញ្ញក្នុង តុលាការកម្ពុជាបានឱ្យដឹងថា សហភាព អឺរ៉ុបបានសម្រេចផ្ដល់ជំនួយថវិកាថ្មីចំនួន ៨,៩លានអឺរ៉ូជូនដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាអ.វ.ត.ក. សម្រាប់គម្រោងថវិកាឆ្នាំ២០១៥ និង ២០១៦ ។ សម្រាប់ឆ្នាំ២០១៥នេះ សហ ភាពអឺរ៉ុបផ្ដល់វិភាគទានចំនួន២លានអឺរ៉ូ ... Read More »

សង្វៀនជល់មាន់, វង់បៀ និងកន្ទុយលេខបើកលេងជាចំហនៅស្រុកពាមជរ

ខេត្ដព្រៃវែង ៖ សង្វៀនជល់មាន់ វង់បៀ និងល្បែងកន្ទុយលេខ កំពុងក្លាយ ទៅជាល្បែងដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ស្វាយភ្លោះ ក៏ដូច ជាតំបន់ផ្សេងៗទៀតនៅក្នុងស្រុកពាម ជរ ដោយគ្មានអាជ្ញាធរអើពើចាត់វិធាន ការនោះឡើយ ។ លោក ... Read More »

លោកនាយ និងនាយរងសង្កាត់រដ្ឋបាលព្រៃឈើគូលែន ឃុបឃិតគ្នាលក់ឈើប្រណីតដែលនគរបាលចាប់បាន

ខេត្ដព្រះវិហារ ៖ ឈើប្រណីតលេខ១ ប្រភេទសុក្រំចំនួន៨០កំណាត់ ដែល មន្ដ្រីនគរបាលចាប់ដកហូតបានពីឈ្មួញទុច្ចរិតហើយប្រគល់ឱ្យមន្ដ្រីរដ្ឋបាលព្រៃ ឈើគូលែន ដែលមានលោកឃាន ចាយ ជានាយក និងលោកពេជ្រ បូរិន ជានាយ រង បែរជាអ្នកទាំង២នាក់នេះបានឃុប ... Read More »

នាយឧត្ដមសេនីយគន់ គីម ជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងបាក់ឌុបនិងពិនិត្យអង្គភាពកងទ័ព

ខេត្ដឧត្ដរមានជ័យ ៖ បន្ទាប់ពីមានរៀបចំពិធីសំណេះសំណាលនាពេលព្រឹកជាមួយកងទ័ពសមរភូមិទិសទី៣ការពារ ព្រំដែនខ្មែរ-ថៃរួចមក នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ នាយឧត្ដម សេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធ ពលខេមរភូមិបានអញ្ជើញទៅសំណេះ ... Read More »