ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: 11

លួច​ម៉ូតូ​មិន​បាន​សម្រេច​ ម្ចាស់​ទាន់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ តែ​មិន​បាន​សម្រេច​ ម្ចាស់​ទាន់​ស្រែ​ផ្អើល​ឆោឡោ​ឡើង​ហើយ​ប្រជាពលរដ្ឋ​ជួយ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា​ កាលពី​វេលា​ម៉ោង​៣​ និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​ជួល​ ភូមិ​សេ​ប៉េសេ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ... Read More »

តុលាការ​សម្រេច​ដោះ​លែង​កូនស្រី​ស្ដ្រី​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​គេ​កាប់​ប្លន់​ឲ្យ​នៅ​ក្រៅ​ឃុំ​

​ខេត្តកោះកុង​ ៖​ កូនស្រី​បង្កើត​ជន​រង​គ្រោះ​ ឈ្មោះ​ ណៃ​ ស៊ី​ម​ ដែល​ត្រូវ​ចោទប្រកាន់​ថា​ ជា​ជន​ដៃដល់​ក្នុង​អំពើ​ប្លន់​ដោយ​កាប់​ម្តាយ​ខ្លួនឯង​ ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ​ ត្រូវ​ព្រះរាជអាជ្ញា​ ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ហើយ​ កាលពី​ព្រលប់​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​។​ ​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ... Read More »

ក្រុម​ចោរប្លន់​៣​នាក់​ត្រូវ​បាន​ឃុំខ្លួន​ ដាក់គុក​បណ្ដោះអាសន្ន​

​ខេត្ដពោធិ៍សាត់​ ៖​ ក្រុម​ចោរប្លន់​ ប្រដាប់​អាវុធ​៣​នាក់​ត្រូវ​បាន​សាលាដំបូង​ ខេត្ដពោធិ៍សាត់​សម្រេច​ឃុំខ្លួន​បណ្ដោះ​ អាសន្ន​ដាក់​ធានា​គារ​កាលពី​រសៀល​ថ្ងៃ​ ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​ទៅ​ នឹង​ករណី​ប្លន់​ទូ​មាស​ធ្វើ​សកម្មភាព​នៅ​ ស្រុក​ភ្នំក្រវាញ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់ខ្លួន​ជា​បន្ដបន្ទាប់​ផង​នោះ​ ។​ ... Read More »

ស្លាប់២នាក់ របួសធ្ងន់៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកៀនស្វាយ

ខេត្តកណ្តាល៖ បុរស២នាក់បានស្លាប់នៅកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាកាលពីថ្ងៃទី២៦ ទី២៧ ខែមិថុនា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ។ ករណីទី១ : បុរសម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ក្នុង ករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូនឹងម៉ូតូបុកគ្នាចំពីមុខពេញទំហឹងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ... Read More »

យុទ្ធសាស្ដ្រ​ផ្លាស់​ប្ដូរ​ អំណាច​ផ្ដោត​ ទៅ​លើ​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​

​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​ក្លាយជា​ ឧបករណ៍​នាំមុខ​ក្នុង​ការ​បង្ហាញ​ពី​ឥទ្ធិពល​ បង្ហាញ​ពី​អំណាច​ ពី​កម្លាំង​ខ្លាំងក្លា​របស់​ ខ្លួន​ ប្រទេស​នីមួយៗ​បាន​ខិតខំ​ផលិត​ និង​ ទិញ​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ ក៏​ដូច​ជា​ ប្រព័ន្ធ​ការពារ​កាំជ្រួច​មី​ស៊ី​ល​។​ ទាំងនោះ​ ហើយ​បាន​ជំរុញ​ឱ្យ​ពិភពលោក​ទាំងមូល​ ធ្លាក់​ក្នុង​ដំណាក់កាល​ប្រកួតប្រជែង​ សព្វាវុធ​។​ ​កាំជ្រួច​មី​ស៊ី​ល​ត្រូវ​បាន​ពិភពលោក​យកចិត្ដទុកដាក់​បំផុត​នោះ​គឺ​ចាប់តាំងពី​សង្គ្រាម​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ ... Read More »

រថយន្ដ​ឡិច​ស៊ី​ស​៤៧០​ បើក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​១៤​ផ្ទាំង​

​ភ្នំពេញ​៖​ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​១៤​ផ្ទាំង​បាន​រង​ការ​ខូចខាត​ដួល​រៀបស្មើ​ដល់​ដី​ ដោយសារ​តែ​រថយន្ដ​ឡិច​ស៊ី​ស​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​បុក​រះ​ពេញ​ហឹ​ង​ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​ ព្រះ​សីហ​នុ​ ទល់​ក្រុមហ៊ុន​សែ​ល​កាត​ ស្ថិត​ក្នុង​សង្កាត់​ ចតុមុខ​ ខណ្ឌដូនពេញ​។​ ​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​ ... Read More »

ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ដណ្ដើម​ពាន​ រង្វាន់​ឯកអគ្គរដ្ឋទូត​កូរ៉េ​ឆ្នាំ​២០១៥​

​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​មជ្ឈមណ្ឌល​ ហ្វឹកហ្វឺន​កីឡា​តេ​ក្វា​ន់​ដូ​ប៊ូ​យ៉ុ​ង​ ស្ថិត​នៅ​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ ដណ្ដើម​ពានរង្វាន់​ឯកអគ្គរដ្ឋទូត​កូរ៉េ​ ប្រចាំឆ្នាំ​២០១៥​ ដោយ​មានការ​អញ្ជើញ​ ចូលរួម​បើក​ពី​សំណាក់​លោក​ ... Read More »

ប្រជាពលរដ្ឋ​ប្រហែល​៥០​នាក់​លើកគ្នា​មក​តវ៉ា​ ឲ្យ​មានការ​ដោះ​លែង​បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​ឃាត់ខ្លួន​ក្នុង​រឿង​វាយតប់​គ្នា​ជាមួយ​ជនជាតិ​ចិន​

ខេត្ត​ត្បូងឃ្មុំ​៖​ ប្រជាពលរដ្ឋ​ប្រមាណ​ប្រហែល​៥០​នាក់​ជាង​ធ្វើ​ដំណើរ​មក​ពី​ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​ដោយ​មធ្យោបាយ​រថយន្ត​៤​គ្រឿង​បាន​លើកគ្នា​មក​ខាង​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ ដើម្បី​ ឲ្យ​មានការ​ដោះ​លែង​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​សម្មត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​ក្នុង​សំណុំរឿង​ ជាប់​សង្ស័យ​ទៅ​លើ​ជនជាតិ​ចិន​បណ្តាល​ឲ​រង​របួសធ្ងន់​កាលពី​ម្សិលមិញ​។​ ការ​តវ៉ា​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៥​។​ ​សូម​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ ... Read More »

កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ ពាក់ព័ន្ធ​ថ្នាំ​ញៀន​១៣​កញ្ចប់​

​ភ្នំពេញ​៖ ​ជនសង្ស័យ​ចំនួន​៦​នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អ​វុ​ធ​ហត្ថ​ចុះ​ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៧​និង​៥​នាទី​ ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២៧​ ភូមិ​តា​សេក​ សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដក់ហូត​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ស​១២​កញ្ចប់​តូច​ ១​កញ្ចប់​ធំ​ និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ទៀត​។​ ​កម្លាំង​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៦​នាក់​ទី​១​ឈ្មោះ​យឺន​ចាន់​ធី​ ... Read More »

នៅស្នាក់ការបក្សស្រុកចន្ទ្រារៀបចំពិធីប្រារព្ធអបអរសាទរអនុស្សាវរីយ៍លើកទី៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ នៅទីធ្លាស្នាក់ការគណបក្សប្រជាជនស្រុកចន្ទ្រាបានរៀបចំពិធីប្រារព្ធខួបអបអរសាទរអនុស្សាវរីយ៍លើកទី៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលមានការអញ្ជើញជាអធិបតីពីលោក អ៊ុយ ផន អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងលោក លី សុវណ្ណ អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងជាប្រធានក្រុមការងារចុះជួយឃុំទួលស្តី ... Read More »

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​ផ្សារ​បាន​លុង​ ខេត្តរតនគិរី​

​ខេត្តរតនគិរី​៖​ អគ្គិភ័យ​មួយ​បាន​​ឆាបឆេះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ជិត​ផ្សារ​បាន​លុង​ ស្ថិត​ក្នុងភូមិ​ជ័យជម្នះ​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្ត​រន​គិរី​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​ និង​អាជ្ញាធរ​កំពុង​ចុះ​ជួយ​អន្តរាគមន៍​ដើម្បី​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ​ គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ថា​ អគ្គិភ័យ​ខាងលើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ​ ... Read More »

បុរស​ម្នាក់​​ស្លាប់​បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​ជាមួយ​ថ​យន្ត​កុងតឺន័រ​

​ខេត្តកណ្តាល​:​ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​រហូត​បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​កាលពី​វេលា​ម៉ោង​១​ និង​៣៥​នាទី​រំលង​អ​ធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ជន​រង​គ្រោះ​រូប​នេះ​ជិះ​ម៉ូតូ​អត់​ពាក់មួក​ការ​ ពារ​សុវត្ថិភាព​ គ្មាន​បំពាក់​កញ្ចក់​មើល​ក្រោយ​បោះពួយ​ទៅ​បុក​ជាមួយ​រថយន្ត​កុងតឺន័រ​បើកបរ​បញ្ច្រាស់ទិស​គ្នា​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៧-២៨​ ស្ថិត​ក្នុងភូមិ​ទូល​សាលា​ ឃុំ​ព្រៃ​ពួ​ជ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​ ... Read More »

លោកនាយ​ឧត្តមសេនីយ៍​ សេង​ ផ​ល្លី​ អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​បន្ទាប់​ពី​បំពេញបេសកកម្ម​ដោយ​ជោគជ័យ​

​ភ្នំពេញ​៖​ លោកនាយ​ឧត្តមសេនីយ៍​ សេង​ ផ​ល្លី​ ប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ និង​ប្រតិភូ​អមដំណើរ​ បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​ នា​ល្ងាច​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ដំណើរ​ទស្ស​កិច្ច​សិក្សា​ផ្លូវការ​ចំនួន​៤​ថ្ងៃ​នៅ​បណ្ឌិត្យសភា​នគរបាល​ភូមិន្ទ​ថៃ​។​ ​គោលបំណង​នៃ​ទស្ស​កិច្ច​សិក្សា​នេះ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​បណ្តុះបណ្តាល​មន្ត្រី​នគរបាល​ រវាង​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ និង​បណ្ឌិត្យសភា​នគរបាល​ភូមិន្ទ​ថៃ​ ដែល​ស្រប​តាម​ផែនការ​ ... Read More »

អាជ្ញាធរ​ខណ្ឌដូនពេញ​រៀបចំ​ពិធី​វាយ​កម្ទេច​ទូ​ហ្គេ​ម​ដែល​រិ​ប​អូស​ពី​ទីតាំង​ល្មើសច្បាប់​កន្លង​មក​

​ភ្នំពេញៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ នាសា​លា​ខណ្ឌដូនពេញ​បាន​រៀបចំ​ពិធី​វាយ​កម្ទេច​ទូ​ហ្គេ​ម​ក្រោម​អធិបតី​លោក​គួ​ច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ និង​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ កងរាជអាវុធហត្ថ​ ថ្នាក់ដឹកនាំ​សាលា​ខណ្ឌ​ រួម​ទាំង​មន្ត្រី​ជា​ច្រើន​អ្នក​ទៀត​។​ ​មន្ត្រី​សាលា​ខណ្ឌ​បាន​និយាយ​ថា​ ទូ​ដែល​កំពុង​ត្រូវ​បាន​វាយ​កម្ទេច​ជា​ប្រភេទ​ទូ​ហ្គេ​ម​ល្បែងស៊ីសង​ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បញ្ជា​ឲ្យ​បង្ក្រាប​ និង​រិ​ប​អូស​ពី​ទីតាំង​ជា​ច្រើន​កន្លែង​ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតី​ប្រារព្ធពិធី​អបអរសាទរខួបអនុស្សាវរីយ៍​លើកទី៦៤ ថ្ងៃបង្កើត​គណបក្សប្រជាជនកម្ពុជា

ខេត្តស្វាយរៀង៖ យ៉ាងតិចមានសមាជិក​ សមាជិកា គណបក្សប្រជាជនកម្ពុជា​ប្រមាណ​ជិត​២​ពាន់នាក់​បានចូលរួម​នៅក្នុងពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្រុករមាសហែក ខេត្តស្វាយរៀង ។ កម្មវិធីប្រារព្ធអប​អរសាទរខួប​អនុស្សាវរីយ៍លើកទី៦៤​ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា​មានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ពីនាយឧត្តមសេនីយ៍សៅ សុខា សមាជិក​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានក្រុមការងារចុះជួយស្រុក​រមាស​ហែក​ និង​មានការអញ្ជើញចូលរួម​ពី​លោក រស់ ... Read More »

អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​សែន​សុខ​នាំ​យក​អំណោយ​ជួន​ដល់​ជន​ពិកា​ភ្នែក​ចំនួន​២​គ្រួសារ​ដែល​កំពុង​ជួប​ការ​ខ្វះខាត​

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​សែន​សុខ​ ដឹកនាំ​ដោយ​លោក​ ថេ​ង​ សុ​ថុ​ល​ អភិបាលរង​ខណ្ឌ​សែន​សុខ​ និង​មន្ត្រី​សាលា​ខណ្ឌ​ជា​ច្រើន​រូប​ទៀត​បាន​នាំ​យក​អំណោយ​ទៅ​ជួន​ដល់​គ្រួសារ​ជន​ពិកា​ចំនួន​២​គ្រួសារ​ដែល​កំពុង់​ជួប​ការ​លំបាក​និង​ខ្វះខាត់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ដែល​មា​នទី​តាំងនៅ​បន្ទប់​ជួល​ ភូមិ​រោងចក្រ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ​លោក​ថេ​ង​ ... Read More »

មន្ត្រី​នគរបាល​សាលា​ភូមិភាគ​២​ដក​កាំភ្លើង​បាញ់​ខ្លែងស្រាក​ ផ្លា​ត​ត្រូវ​ក្មួយ​ឯង​

​ខេត្តកំពង់ចាម​៖​ មន្ត្រី​នគរបាល​សាលា​ភូមិភាគ​២​ម្នាក់​បាន​ ដក​កាំភ្លើងខ្លី​បាញ់​ខ្លែងស្រាក​ផ្លា​ត​ត្រូវ​ក្មួយ​ខ្លួនឯង​បណ្តាល​ឲ្យ​រង​របួស​ ករណី​នេះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​សង្ស័យ​ថា​ ជន​បង្ក​ចេះ​ប្រើ​កាំភ្លើង​ស្ទើរ​។​ ​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៧​នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ចំការ​ស្វាយ​ ភូមិ​កោះ​ស្វាយ​ ឃុំ​ត្រពាំង​ព្រះ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។​ ... Read More »

សិស្សសាលាវ័យ១៨ឆ្នាំម្នាក់​ត្រូវប្រទះឃើញដេកដួលបែកពពុះមាត់ សង្ស័យលេបថ្នាំដោយសាវិបត្តិស្នេហា

ភ្នំពេញ៖  នារីពេញក្រមុំ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១១ម្នាក់​ត្រូវបានប្រទះឃើញដេកដួល​ស្លាប់បែក​ពពុះមាត់ សង្ស័យថា លេបថ្នាំសម្លាប់​ខ្លួន ក៏ព្រោះតែពាក់ព័ន្ធរឿងរ៉ាវស្នេហាតាមប្រព័ន្ធទំនាក់ទំនងសង្គម​ហ្វេសប៊ុក មិនសមបំណង។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ៣១៥ ផ្លូវ២១៧ ភូមិសំបួរ ... Read More »

រលកកម្តៅនៅប៉ាគីស្ថាន​បណ្តាលឲ្យពលរដ្ឋស្លាប់​កើន១១៥០នាក់

អាកាសធាតុ​នៅក្នុង​ប៉ាគីស្ថាន​កាលពីថ្ងៃទី២៦ ខែមិថុនា បានថយចុះបន្តិច បន្ទាប់ពីមិនដល់រយៈពេល​មួយ​សប្តាហ៍ផង​ពលរដ្ឋនៅជុំវិញទីក្រុងកំពង់ផែការ៉ាជី​បាត់បង់ជីវិត​រហូតដល់១១៥០នាក់ ដោយសារតែ​អាកាស​ធាតុ​ក្តៅហួតហែង។ អាកាសធាតុក្តៅ​បានកើនឡើងសីតុណ្ហភាពរហូត​ដល់៤៤អង្សាសេ ដែលជាសីតុណ្ហភាពក្តៅបំផុត​មិនធ្លាប់​​​កើត​មាននៅប៉ាគីស្ថាន​តាំងពី​ឆ្នាំ១៩៨១​រៀងមក ។ មួយចំណែកធំដែល​រួម​ឲ្យគ្រោះថ្នាក់​ដល់អាយុជីវិត​ពលរដ្ឋ​ទាំងនេះ​ដោយសារតែ​ដាច់ចរន្តអគ្គិសនី​ផងដែរ ហើយរដ្ឋាភិបាលទទួលរងការនិន្ទាស្តីបន្ទោស​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់ប្រជាពលរដ្ឋប្រមាណជាង២០នាក់នេះ។ កាលពីថ្ងៃសុក្រ សីតុណ្ហភាព​បានស្ថិតនៅទ្រឹង៣៦អង្សាសេ។ នេះបើតាមការបញ្ជាក់របស់​ទីភ្នាក់ងារ​អាកាស​ធាតុ​ប៉ាគីស្ថាន។ កង្វះខាត​អគ្គិសនី​ធ្វើឲ្យមនុស្សជាច្រើន​មិនអាចប្រើកង្ហារ ម៉ាស៊ីនត្រជាក់ ... Read More »

ឡើងកាប់មែកដើមកកោះរួចទម្លាក់ពូថៅចុះដីត្រូវចំកូនស្រី ផុងលលាដ៍ក្បាល

ខេត្តស្វាយរៀងៈ ក្មេងស្រីម្នាក់រងរបួសធ្ងន់នៅត្រង់ក្បាល ហូរឈាមសន្លប់នៅនឹងកន្លែង បន្ទាប់ពី​ឪពុក​ធ្វេស​ប្រហែស មិនមើលក្រោម បោះពូថៅពីលើដើមកកោះក៏ធ្លាក់មកចំ លើក្បាលកូនស្រីខ្លួនឯង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ... Read More »

បុរសម្នាក់រងចោទពីបទរំលោភនារីបម្រើការនៅកាស៊ីណូ ប្តឹងទារជំងឺចិត្ត១ម៉ឺនដុល្លារ

  ខេត្តស្វាយរៀង: បុរសជាជន សង្ស័យម្នាក់​ត្រូវបានកម្លាំង​សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងចាប់ខ្លួន បន្ទាប់ពីខាងស្រីចោទប្រកាន់ថា បានធ្វើសកម្មភាពចាប់​រំលោភរហូតបានសម្រេច និងទាមទារជំងឺចិត្ត១ម៉ីនដុល្លារ។ នារីរងគ្រោះបញ្ជាក់ថា បុរសរូបនេះបានចាប់រំលោភលើនាងជាអនីតិជន បម្រើការជាបុគ្គលិកកាស៊ីណូ បាវិតម៉ុកបាយ ... Read More »

វាយប្រហារភេរវកម្ម៣ប្រទេសក្នុងថ្ងៃតែ១កក្រើកពិភពលោក, អង្គការសហប្រជាជាតិ និងអាមេរិកប្តេជ្ញាប្រឆាំងក្រុមភេរវកម្ម

ហេតុការណ៍វាយប្រហារភេរវកម្មយ៉ាងកក្រើកនៅទូទាំងពិភពលោកបានកើតឡើងខណៈដែលចូលដល់រដូវកាលនៃការរៀបចំពិធីបុណ្យរ៉ាម៉ាឌនរបស់ជនជាតិអិស្លាមមូស្លីម។ ប្រទេសបារាំង គុយវ៉េត និងទុយណេស៊ីទទួលរងគ្រោះនៅក្នុងការវាយប្រហារភេរវកម្មមួយថ្ងៃជាមួយគ្នាបណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សរាប់សិបនាក់ ធ្វើឲ្យអង្គការសហប្រជាជាតិ រួមជាមួយអាមេរិកផងដែរនៅមិនសុខ ចេញមុខថ្កោលទោស និងប្តេជ្ញាប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម រហូតក្រុមនេះសាបសូន្យអស់ពីពិភពមនុស្ស។ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ មានការវាយប្រហារភេរវកម្មស្ថិតនៅភាគអគ្នេយ៍ប្រទេសបារាំង រោងចក្រថាមពលរបស់ក្រុមហ៊ុនអាមេរិក។ ... Read More »

គ្រូ​និង​សិស្ស​វិទ្យាល័យ​សម្ដេចឪ​ ផ្ទុះ​ហិង្សា​លើ​សំណង់​សង់​រំលោភ​ដី​សាលា​

​ខេត្ដបន្ទាយមានជ័យ​ ៖​ លោកគ្រូ​អ្នក​ គ្រូ​និង​សិស្សានុសិស្ស​ប្រមាណ​ជិត​៤០០​នាក់​នៅ​វិទ្យាល័យ​សម្ដេចឪ​ ស្ថិត​ក្នុងភូមិ​ តារាង​បាល់​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​ សោភ័ណ​ ខេត្ដបន្ទាយមានជ័យ​បាន​ផ្ទុះ​ ហិង្សា​ចោល​ដុំ​ថ្ម​ទៅ​លើ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ដែល​កំពុង​សាងសង់​នៅ​ជិត​ សាលា​ហើយ​រំលោភ​យក​ដី​ចំណី​ផ្លូវ​របស់​ សាលា​ធ្វើ​ជា​កម្មសិទ្ធិឯកជន​របស់​ខ្លួន​ ។​ ​ការ​ផ្ទុះ​ហិង្សា​របស់​លោកគ្រូ​-​អ្នកគ្រូ​ ... Read More »

ស្ទាវ​មួយ​ហ្វូង​ដេញ​កាប់​គេ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​

​ភ្នំពេញ​ ៖​ ក្មេង​ទំនើង​២​នាក់​ត្រូវ​បាន​ សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​ប្រ​ពឹត្ដ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ពួក​ គេ​បាន​ប្រើ​ដាវ​ដេញ​កាប់​ជន​រង​គ្រោះ​៣​នាក់​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ យប់​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ផ្លូវ​លេខ​១៨៦​កែង​ផ្លូវ​លេខ​២៦១​ ក្រុម​ទី​២១​ ភូមិ​៨​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌ​ ទួល​គោក​ ... Read More »

សេចក្តីបំភ្លឺរបស់ទូរទស្សន៍ CNC ជុំវិញសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ៖

សេចក្តីបំភ្លឺរបស់ទូរទស្សន៍ CNC ជុំវិញសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ៖ Read More »

យន្ដហោះ​ដឹក​អ្នកដំណើរ​ជាង​៥០០​ នាក់​របស់​អា​រ៉ាប់​រួម​ចុះ​ចត​ជា​បន្ទាន់​នៅ​ស្រី​សង្ការ​

​សារព័ត៌មាន​ AFP​ បាន​ បាន​ដក​ ស្រង់​សម្ដី​មន្ដ្រី​ស្រី​សង្ការ​កាលពី​ថ្ងៃ​ទី​២៦​ ខែមិថុនា​ថា​ យន្ដហោះ​ A380​ របស់​ ក្រុមហ៊ុន​អាកាសចរណ៍​ Emirates​ ដឹក​ អ្នកដំណើរ​ជាង​៥០០​នាក់​ត្រូវ​ចុះ​ចត​ជា​បន្ទាន់​នៅ​ប្រទេស​ស្រី​លង្ការ​ដោយសារ​ តែ​មាន​បញ្ហា​បច្ចេកទេស​ ។​ ... Read More »

មានអំពើ​ពុក​រលួយ​ករណី​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​នៅ​ស្រុក​ព្រៃឈរ​

​ខេត្តកំពង់ចាម​ ៖​ ការ​ដេញថ្លៃ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​(​មូលនិធិ​ឃុំ​-​សង្កាត់​)​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ មុន​នេះ​២​ស​ប្ដា​ហ៍​នៅ​សាលាឃុំ​មៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ត្រូវ​បាន​គេ​ទម្លាយ​ថា​ កើត​មាននូវ​អំពើ​ពុក​រលួយ​ ដែល​មាន​លោក​អ៊ុំ​ បុ​ណ្ណា​ការ​ នាយករង​ទីចាត់ការ​ផែនការ​ វិនិយោគ​ខេត្តកំពង់ចាម​ជា​ប្រធាន​ និង​លោក​មេឃុំ​ទាំង​២​ ជា​ម្ចាស់​លទ្ធកម្ម​។​ ... Read More »

ការ​ធ្វើ​ដំណើរ​របស់​ប្រធានាធិបតី​ អា​មេ​រិ​ក​ក្នុង​មួយ​ម៉ោង​ចំណាយ​ជាង​២​សែន​ដុល្លារ​

​ប្រធានាធិបតី​អា​មេ​រិ​ក​តែងតែ​ប្រើ​ ប្រាស​នៅ​យន្ដហោះ​ Air​ Force​ One​ សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​ ។​ ដូច្នេះ​រាល់ពេល​ធ្វើ​ដំណើរ​របស់​ប្រធានាធិបតី​ត្រូវ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​? ​តាម​សារព័ត៌មាន​ Business​ Insi​ -der​ របស់​អា​មេ​រិ​កបាន​ផ្សាយ​ថា​ “​កា​រិ​យា​ ល័យ​ធ្វើការ​លើ​មេឃ​”​គឺ​យន្ដហោះ​ខាង​ ... Read More »

ពិធី​សម្ពោធ​និង​កាត់​ខ្សែបូ​កាស៊ីណូ​ និង​សណ្ឋាគារ​ឡាក់​គី​រ៉ូ​ប៊ី​ព្រៃ​វល្លិ​

​ខេត្ដស្វាយរៀង​ ៖​ លោក​ លី​ម​ គី​ម​សេង​ ប្រធាន​គ្រប់គ្រង​កាស៊ីណូ​ ឡាក់​គី​រ៉ូ​ប៊ី​ព្រែ​វល្លិ​បាន​អញ្ជើញ​ជា​អ​ធិ​ បតី​ក្នុង​ពិធី​សម្ពោធ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ កាស៊ីណូ​និង​សណ្ឋាគារ​ជា​ផ្លូវការ​កាលពី​ ព្រឹក​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​ នៅ​ភូមិ​ព្រៃ​វល្លិ​ ឃុំ​ថ្មី​ ... Read More »

ចេញពី​ក្លិប​ ត្រូវ​ចោរ​១​ក្រុម​កាប់​ប្លន់​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​ ​

ភ្នំពេញ​៖​ នារី​ម្នាក់​ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​វាយ​ និង​កាប់​ប្លន់​យក​ទួ​រ​ស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៥​ ខណៈ​ដែល​នារី​រង​គ្រោះ​បាន​ចេញពី​ក្លិប​ដើរ​តែ​ម្នាក់ឯង​ កណ្តាលអធ្រាត្រ​ជិត​ស្តុ​ប​ផ្លូវ​លេខ​២០០៤​ រង​របួសធ្ងន់​ត្រូវ​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ចំណែក​ក្រុម​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​។​ ​ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​កែង​ផ្លូវ​ណ​ត​ប្រ៊ី​ត​ ភូមិ​ស្លែង​រលើង​ ... Read More »