ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: thach yard

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អុន កូនក្មួយកម្មករ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ, សុខទុក្ខរបស់ បងប្អុន កូនក្មួយកម្មករ គឺជាសុខទុក្ខរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អុន កូនក្មួយកម្មករ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ សុខទុក្ខរបស់ បងប្អុន កូនក្មួយកម្មករ គឺជាសុខទុក្ខរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ មជូនពរបងប្អូនប្រជាពលរដ្ឋ ... Read More »

លោកឧត្តមសេនីយ៍ត្រី​​ អេង ហ៊ី​ បានធ្វើបទឧទ្ទេសនាម ស្តីពីតួនាទីភាកិច្ច និងរចនាសម្ព័ន្ធរបស់កងរាជអាវុធហត្ថ

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅវិទ្យាស្ថានទ័ពជើងគោក (ថ្លុកតាសេក) លោកឧត្តមសេនីយ៍ត្រី​​ អេង ហ៊ី​ ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ​​​ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ បានធ្វើបទឧទ្ទេសនាម ស្តីពីតួនាទីភារកិច្ច​​ និងរចនាសម្ព័ន្ធរបស់កងរាជអាវុធហត្ថ ... Read More »

នគរបាលខេត្តរតនគិរីឃាត់ខ្លួនជនសង្ស័យ២នាក់រឹបអូសថ្នាំញៀន៣ថង់ធំនិង៨ថង់តូច

ខេត្តរតនគិរីៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាន ចាប់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ... Read More »

ឆក់ត្រីខុសបច្ចេកទេសបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់

ខេត្តកណ្ដាល៖ បុរសម្នាក់ម្នាក់ស្លាប់ក្នុងទឹកប្រឡាយយ៉ាងអាណោចអាធ័ម ខណៈបុរសរួបនេះប្រើប្រាស់ឧបករណ៍ទៅឆក់ត្រី តែខុសបច្ចេកទេស បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ... Read More »

រថយន្តធុនធំបត់មិនបើកភ្លើងស៊ីញ៉ូបង្កឲ្យរថយន្តតូចមកបុក មនុស្ស២នាក់រងរបូស

ប៉ោយប៉ែត៖ រថយន្តធំក្រុមហ៊ុនរាជសីហ៍ឡូជីស្ទីកចេញ ចូលមិនបើកភ្លើងស៊ីញ៉ូធ្វើឲ្យរថយន្តតូចបុកខ្ទាតធ្លាក់ប្រឡាយ ម្ចាស់រថយន្តតូចរងរបួសស្រាល ពីរអ្នកប្ដីប្រពន្ធមិនបង្កគ្រោះថ្នាក់ដល់ជីវិត ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខផ្លូវចូលអាងអូរខៃដន ឋិតក្នុង ភូមិកូនដំរី ... Read More »

ជនបរទេស២នាក់ជិះម៉ូតូល្បឿនលឿនបុកអ្នកថ្មើរដើរហាត់ប្រាណស្លាប់៣នាក់

ភ្នំពេញ៖ មនុស្សយ៉ាងតិច៣នាក់ ទាំងខ្មែរ និងបរទេសបានបាត់បង់ជីវិតតែមួយពព្រិចភ្នែក ខណៈដែលជនបរទេស២នាក់​បានធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកស្ព័រ ប្រើប្រាស់ល្បឿនលឿនដូចហោះជ្រុលទៅបុកបុរសម្នាក់ដើរហាត់ប្រាណបណ្តាលឲ្យស្លាប់តែម្តង។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវព្រះសីហនុ(ក្បែរព្រះបរមកោដ្ឋ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

កម្មករនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា(ក្រុមហ៊ុនយ័នស៊ីហ្គាមុនិ)ដួលសន្លប់ជាបន្តបន្ទាប់

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្មករជាច្រើននាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលមូលហេតុពិតប្រាកដ មិនទាន់ដឹងនៅឡើយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាមព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅអគារទី១២ នៃរោងចក្រក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

លោកពាក់មី និង រ៉ាប៊ីរំពឹងខ្ពស់លើរឿងកំប្លែង«អ្នកបម្រើ០០៧»

ភ្នំពេញ៖ ក្រោយពីជោគជ័យខ្លាំងនៃភាពយន្តខ្នាតធំរឿង «ទឹកចិត្តម្តាយសម័យថ្មី» ផលិតកម្មTown បានប្រកាសចេញចាក់បញ្ចាំងភាពយន្តបែបកំប្លែងថ្មីមួយគឺរឿង «អ្នកបម្រើ០០៧» ដែលដឹកនាំ និងសម្តែងដោយនាយពាក់មី ។ នាយពាក់មី និងតួឯកស្រីកញ្ញា រ៉ាប៊ី បានដាក់ក្តីរំពឹងខ្ពស់ថា ភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ភាពយន្តថ្មីនេះ ... Read More »

លោក អូស្មាន ហាស្សាន់៖ ឱកាសពលរដ្ឋ មានបំណង ប្រកបអាជីវកម្មខ្នាតតូច និងមធ្យម ត្រូវការកម្ចីដើមទុនតិចតួចដោយពុំមានការប្រាក់ ពេលនេះអាចរកបានហើយ

ភ្នំពេញ ៖ ថ្លែងក្នុងជំនួប ជាមួយក្រុមសិក្ខាកាម១៦រូប ដែលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជូន ទៅសិក្សាផ្នែក មីក្រូហិរញ្ញវត្ថុឥស្លាម លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូល និធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជាក់ឲ្យដឹងថ្ងៃទី២២ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជនកំពូល នៃប្រទេសចិន

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារជាមួយ លោក Cao Jianming អគ្គរដ្ឋអាជ្ញាមហាអយ្យការ ... Read More »

កូននាគអាស៊ីជំរុញឲ្យពលរដ្ឋប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈដើម្បីកាត់បន្ថយប្រើរថយន្តផ្ទាល់ខ្លួន

ការប្រើប្រាស់រថយន្តបង្កឲ្យកកស្ទះចរាចរណ៍ និងបំពុលបរិស្ថានកាន់តែខ្លាំងនៅទីប្រជុំជន ក្នុងទីក្រុងសិង្ហបុរី ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ ទាំងនោះហើយ បានជារដ្ឋាភិបាល ចំណាយប្រាក់ជាច្រើនទៅលើការអភិវឌ្ឍសេវាកម្មដឹកជញ្ជូនសាធារណៈ។ ដើម្បីកាត់បន្ថយចំនួនរថយន្តបើកបរនៅទីសាធារណៈ រដ្ឋាភិបាលបានរឹតបន្តឹង ដោយរថយន្តដែលអាចបើកបរនៅលើដងផ្លូវបាន ត្រូវតែបង់ប្រាក់ជាច្រើនក្នុងនោះ តម្រូវឱ្យបង់ប្រាក់អាជ្ញាប័ណ្ណ (បង់សិទ្ធិ បើកបរលើផ្លូវ) ប្រមាណជា ... Read More »

WB រំពឹងថា សេដ្ឋកិច្ចកម្ពុជាបន្ដរឹងមាំ និងបោះជំហានឈានឡើង

ភ្នំពេញ៖ យោងតាមរបាយការណ៍ថ្មី មួយរបស់ធនាគារពិភពលោក(WB)ចេញ ផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានឲ្យដឹងថា កំណើននៃការនាំ ចេញស្បែកជើង គ្រឿងម៉ាស៊ីនអគ្គិសនី បរិក្ខារ និងគ្រឿងបន្លាស់យានយន្ដបានជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សា បានភាពរឹងមាំ ខណៈដែលមានការថមថយតិចតួចមកនៅត្រឹម៦,៨ភាគរយនៅក្នុងឆ្នាំ ... Read More »

ផ្តន្ទាទោសវៀតណាម៧នាក់ដាក់គុកម្នាក់១ឆ្នាំពិន័យជាប្រាក់ម្នាក់៥០លានរៀលរឿងកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក គី រិទ្ធី ជាចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោសជនជាតិវៀតណាមចំនួន៧នាក់ដាក់ពន្ធនាគារកំណត់ម្នាក់ៗរយៈពេល១ឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៥០លានរៀលចូលជាថវិការដ្ឋ ។ ជនជាប់ចោទជាជនជាតិវៀតណាមទី ១-ឈ្មោះ ង ទិនទៀង ភេទប្រុស ... Read More »

ខឹងប្រពន្ធកូនស្តីបន្ទោសរឿងផឹកស្រាដល់យប់ជ្រៅស្ទុះទៅវាយប្រពន្ធចាស់ដៃ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

ខេត្តកំពង់ស្ពឺ៖ ដោយអំណាចខឹងនឹង ប្រពន្ធកូនស្តីបន្ទោសឲ្យខ្លួនរឿងផឹកស្រាមិនចេះគិតនោះធ្វើឲ្យបុរសម្នាក់បានស្ទុះទៅ វាយប្រពន្ធនិងកូយ៉ាងចាស់ដៃតែចុងក្រោយ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ ព្រោះនេះមិនមែនជាលើកទី១ឡើយដែលបុរសរូបនេះប្រើអំពើហិង្សាលើប្រពន្ធកូន ។ នគរបាលស្រុកសំរោងទងបានឲ្យដឹង ថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៧ ដោយកម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង។ បុរសដែលសមត្ថកិច្ច ... Read More »

វិភាគអន្តរជាតិ៖ សាវឌីអារ៉ាប៊ី -អីុស្រាអែលសហការគ្នាបញ្ចេញកម្លាំងទ័ព,ក្រុមហេសប៊ូឡាហ៍ប្រកាសត្រៀមវាយប្រហារយកឈ្នះ

កម្លាំងក្រុមហេសប៊ូឡាហ៍បានត្រៀមលក្ខណៈធ្វើសង្គ្រាម ដើម្បីធានាក្នុងការ ទប់ស្កាត់ការវាយប្រហារ ពីកម្លាំងទាហាន អីុស្រាអែល និងសាវឌីអារ៉ាប៊ី។ អីុស្រាអែល និងសាវឌីអារ៉ាប៊ី បានចាត់ទុកអីុរ៉ង់គឺជាការគំរាមកំហែងធំបំផុតនៅក្នុងតំបន់មជ្ឈិម បូព៌ា។ ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែខ្លាំងឡើង ដោយពេលនេះ មិនមែននៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី ទៀតឡើយ គឺរវាងអីុរ៉ង់នឹង ... Read More »

ប្រច័ណ្ឌប្រពន្ធនឹងក្មេងៗក្នុងភូមិនិងខឹងប្រពន្ធតមាត់ផឹកថ្នាំពុលទឹកខៀវ២កែវសន្លប់នៅសល់តែដង្ហើមចង្រិត

ខេត្តប៉ៃលិន៖ បុរសម្នាក់បានផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវអស់២កែវប៉ុនប៉ង សម្លាប់ខ្លួនតែមិនបានសម្រេចក៏សន្លប់នៅនឹងកន្លែង ក្រោយពេលដែលបុរសរូបនេះ មកពីដើរលេផ្ទះមិត្តភ័ក្តិ ហើយឃើញប្រពន្ធកំពុងអង្គុយនិយាយលេងជាមួយក្មេងៗ ក្នុងភូមិក៏កើតក្តីប្រច័ណ្ឌ និងខឹងប្រពន្ធតមាត់ក៏ដើរចូលក្នុងផ្ទះយកថ្នាំទឹកខៀវមកផឹកតែ ត្រូវគ្រូពេទ្យជួយសង្គ្រោះទាន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ស្ថិតនៅចំណុចផ្ទះជនរង គ្រោះ ក្នុងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ... Read More »

ព្យុះលេខ១៤នៅភាគកណ្តាលវៀតណាមបង្កឲ្យលិចលង់តំបន់ជាច្រើន

នៅបណ្តាខេត្តភាគកណ្តាលប្រទេសវៀតណាម ប្រឈមនិងឥទ្ធិពលនៃព្យុះ ទី១៤ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជា ទឹកជំនន់ជន់លិចតំបន់ជាច្រើន នៅតំបន់ ភាគកណ្តាលនៃប្រទេសនេះ។ មន្ត្រីគ្រប់គ្រងទប់ស្កាត់គ្រោះធម្មជាតិវៀតណាម បានឲ្យដឹងនៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា នេះថា គ្រោះទឹកជំនន់ បានបង្ក ... Read More »

ខឹងកាប់ម្ចាស់មិនបានទាញដាវសាមូរ៉ៃកាប់ចំម៉ូតូនគរបាលក្របួចបានជនដៃដល់ម្នាក់ រីឯ៣នាក់ទៀតរត់រួច

ខេត្តកំពង់ស្ពឺ៖ ជនដៃដល់ម្នាក់ក្នុងចំណោម៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គឃាត់ខ្លួននិងបក្ខពួក៣នាក់ទៀតកំពុងតែ រត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតែតាម ចាប់ខ្លួនក្រោយពេលដែលក្រុមជនដៃដល់ ខាងលើបានធ្វើសកម្មភាពយកដាវកាប់ ទៅលើយុវជន២នាក់បងប្អូនតែសំណាងល្អមិនមានរងរបួសទេគឺគ្រាន់តែខូចខាត ម៉ូតូស៊េរីទំនើបមួយគ្រឿងប៉ុណ្ណោះ ។ ហេតុការណ៍ក្រុមជនដៃដល់ដេញកាប់ មនុស្សដូចកាប់សត្វធាតុនោះបានបង្កឲ្យមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង ៣០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ... Read More »

ទាហានកូរ៉េខាងជើងភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងដូចនៅក្នុងខ្សែភាពយន្ត

នៅថ្ងៃទី២២ ខែវិច្ឆិកា កម្លាំងទាហាន អន្តរជាតិ UNC បានបើកឃ្លីបវីដេអូ បង្ហាញ ពីការភៀសខ្លួនចេញពីកូរ៉េខាងជើង ទៅ កាន់កូរ៉េខាងត្បូងហាក់បីដូចជានៅក្នុងខ្សែភាពយន្ត។ UNC ជាសម្ពន្ធមិត្តគាំទ្រកូរ៉េខាងត្បូង ទាំងនៅក្នុងសង្គ្រាមឧបទ្វីប និងពេលនេះ បានបង្ហាញពីឃ្លីបវីដេអូស្តីពីការរត់ភៀសខ្លួនរបស់ទាហានកូរ៉េខាងជើង ... Read More »

សម្តេចក្រឡាហោមប្រាប់ទូតអាមេរិកថាការរំលាយបក្សសង្គ្រោះជាតិធ្វើឡើងទៅតាមច្បាប់

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក William A.Heidtថា មូល ហេតុដែលតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិគឺធ្វើឡើងទៅតាមច្បាប់ ប៉ុណ្ណោះ ហើយកម្ពុជានៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអាមេរិក ដដែល ។ ... Read More »

ជនប្រុស ​ស្រី១១នាក់ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនពាក់ព័ន្ធនឹង​គ្រឿងញៀន

ខេត្តសៀមរាប៖ ជនប្រុស ស្រីចំនួន១១នាក់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងចម្រុះ នៃស្នងការ ដ្ឋាននគរបាលខេត្ត សៀមរាបចុះបង្ក្រាប ករណីរក្សាទុក និង ចាត់ចែងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ... Read More »

សាវឌីអារ៉ាប៊ីនិងសង្គ្រាមផ្ទៃក្នុងរាជវង្ស

កន្លងមកថ្មីសាធារណមតិបានលើកឡើងពីការបាត់ខ្លួនរបស់រាជបុត្រ៥អង្គដែលកំពុងរស់នៅក្រៅប្រទេស។ នៅទីណា ក៏ មានរាជបុត្រ ក្នុងវិស័យណាក៏មានរាជបុត្រ ដូច្នេះតើប្រទេសសាវឌីអារ៉ាប៊ីមានរាជបុត្រប៉ុន្មានអង្គទៅ? ហេតុអ្វីបានជារាជបុត្រ មានចំនួនច្រើនដូច្នេះ? ដូចដែលសារព័ត៌មាន PLVN បានផ្សាយ ចាប់តាំងពីថ្ងៃទី៤ខែវិច្ឆិកា ក្រោយពេល ដែលព្រះមហាក្សត្របានបង្កើតគណៈកម្មាធិការប្រឆាំងអំពើពុករលួយដឹកនាំដោយ រជ្ជទាយាទស្នងរាជ្យ ... Read More »

ការឆបោកតាមប្រព័ន្ធអុីនធើណេតកើនឡើង

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យប្រុងប្រយ័ត្នលើការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលហៅ ថាប្រព័ន្ធអុីនធើណេតដើម្បីទប់ស្កាត់និង​កាត់បន្ថយបទល្មើសផ្សេងៗដែលកើត ឡើងជាច្រើននាពេលបច្ចុប្បន្ន ។ លោកឧត្តមសេនីយ៍ឯកជា ពៅប្រធាននាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួង​មហាផ្ទៃបានថ្លែងថា ដោយសារសម័យ នេះ​សំបូរ​​​ដោយ​​ប​ច្ចេកវិទ្យាទំនើបដូចនេះ​រាល់​បទ​ល្មើ​​ស​នានាក៏វាវិវត្តទៅកាន់បែប​ទំនើប​ផង​​ដែរដូច្នេះទាមទារឲ្យប្រជាពល រដ្ឋទាំងអស់ឈ្វេងយល់ពីសង្គមបច្ចេក វិទ្យាឲ្យបានច្រើន ដើម្បីឲ្យមានកិច្ចសហ​ការ​ប្រកប ... Read More »

នគរបាលប្រឆាំងការជួញដូរមនុស្សចុះបង្ក្រាបហាងម៉ាស្សាកោសជប់១៦៨សង្ស័យបង្កប់សេវាផ្លូវភេទ

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចុះឃាត់ខ្លួនស្រ្តីម្នាក់ជាម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន០៣នាក់ជាអនីតិជន នៅហាងម៉ាស្សាកោសជប់១៦៨ ដែលសង្ស័យបង្កប់សេវាផ្លូវភេទ ក្នុងនោះក៏មានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មានការដឹកនាំ ចុះបង្ក្រាបជាក់ស្ដែង ដោយលោក ឧត្តសេនីយ៍ត្រី ចាន់ ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ថ្ងៃទី២៥ ខែវិច្ឆិកា ២០១៧

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ញើសារលិខិតជូន «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ដែលធ្វើឡើងក្រោមប្រធានបទ «សេរីភាព និងជំរុញការអភិវឌ្ឍ» ... Read More »

នគរបាលប៉ុស្ដិ៍ដង្កោឃាត់ខ្លួនក្មេងទំនើងអុកឡុកហិង្សាក្នុងសាលា

ភ្នំពេញ៖ ក្មេងទំនើង៣នាក់ តែងតែអុកឡុក និងវ៉ៃសិស្សនៅក្នុងសាលាត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោឃាត់ខ្លួនយកមកអប់រំ ។ ករណីឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងកាលពីរវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងសាលាបឋមសិក្សាដង្កោ ឋិតនៅភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ក្មេងទំនើងទាំងបីនាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី១ ... Read More »

ចាប់ខ្លួនបុរសពីរនាក់តាមដីកាតុលាការរាជធានី ពីបទ ឆបោក និងក្លែងឯកសារ

ខេត្តព្រះសីហនុៈ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញចំនួនពីរដីកា ចាប់ខ្លួនជនសង្ស័យចំនួ១១នាក់កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង១១នាក់នោះរួមមាន ១. ដីកាបង្គាប់ឲ្យនាំខ្លួនលេខ៨២២ “ទ” ដ.ច.ន ... Read More »

នគរបាលចាប់ខ្លួនជនសង្ស័យ៣នាក់និងដកហូតថ្នាំញៀន២កញ្ចប់

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូថ្នាំញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការចាប់ខ្លួននិងដកហូតថ្នាំញៀនចំនួន២កញ្ចប់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ មន្រ្តីនគរបាលស្រុកកោះធំបានឲ្យដឹងថា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់រួមនឹងថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី៦នាក់រួមនឹងថ្នាំញៀន១កញ្ចប់តូច ត្រូវកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពិនិត្យទឹកនោមឃើញមានសារធាតុញៀននៅក្នុងខ្លួន កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា ... Read More »

អាជ្ញាធររាជធានីភ្នំពេញរាប់បាត្របង្សុកូលឧទិ្ទសជូនជនរងគ្រោះអ្នកស្លាប់ក្នុងឧទ្ទវហេតុកោះពេជ្រ៣៥៣នាក់ កាលពីឆ្នាំ២០១០

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិមន្ដព្រះសង្ឃ១០៨អង្គរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ អ្នកស្លាប់ ក្នុងឧបទ្ទវហេតុ នៅស្ពានពេជ្រ ៣៥៣នាក់ កាលពីឆ្នាំ២០១០ ។ ពិធីនេះក៏មាន ការចូល រួមពី លោកម៉ប់ សារិន ... Read More »