ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: thach yard

គណ:ប្រតិភូរដ្ឋបាលខណ្ឌសែនសុខ និងខណ្ឌដង្កោ រៀបចំពិធីប្រគល់សំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិការបស់សប្បុរសជនជូនដល់កម្លាំងកងវរសេនាតូចអន្តរាគមន៌លេខ៣៩៤

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ២០១៨ វេលាម៉ោង ០៣ : ០០នាទីរសៀល គណ:ប្រតិភូរដ្ឋបាលខណ្ឌសែនសុខ និងខណ្ឌដង្កោ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រួមជាមួយលោក ... Read More »

ប្រតិភូសាលាខណ្ឌទួលគោក និងខណ្ឌ៧មករា ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន យោធា នៅវរៈសេនាតូចអន្តរាគមន៍លេខ ៣៩៣

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨នេះ ប្រតិភូសាលាខណ្ឌទូលគោក ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក និងប្រតិភូសាលាខណ្ឌ៧មករា បានចុះសួរសុខទុក្ខ និងនាំយក អំណោយទៅចែកជូនដល់កងទ័ព ... Read More »

ប្រធានាធិបតី ដូណាល់ ត្រាំ ដកតំណែងរដ្ឋមន្ត្រីមួយរូបទៀតហើយ

កាលពីថ្ងៃទី២៨ ខែមីនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដកហូតតំណែងរដ្ឋមន្ត្រី អតីតយុទ្ធជន លោក David Shulkin ហើយជំនួសវិញ ដោយលោក Ronny Jackson បច្ចុប្បន្នជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក។ ... Read More »

ហុងដាគុបជ្រុងបត់ឆ្លងផ្លូវត្រូវម៉ូតូស៊ុយហ្ស៊ូគីនិចជិះបុកពេញមួយទំហឹងរងរបួសធ្ងន់-ស្រាល៤នាក់

ខេត្តកណ្ដាលៈ ម៉ូតូហុងដាគុបជ្រុងមួយគ្រឿងជិះបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគីនិច ជិះច្រាស់ទិសគ្នាបុកពេញមួយទំហឹង បណ្ដាលឲ្យទទួលរងបួសធ្ងន់-ស្រាល៤នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទី ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរសម្នាក់នឹង៣នាក់ទៀតរងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែង និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវៀងម៉ូតូនឹងម៉ូតូបុកគ្នានៅលើផ្លូវជាតិលេខ៦ បុរសម្នាក់បើកម៉ូតូឌ្រីមសង់មួយគ្រឿង ទើបមកពីទិញបាយឆា បោះពួយយ៉ាងលឿនដោយខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ... Read More »

បើករថយន្ដវ៉ាជែងក្នុងស្ថានភាពគ្រោះជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកស្របទិសគ្នានៅខាងមុខបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតទទួលរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្ដមួយគ្រឿងទៀតបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់បានមកបុកម៉ូតូពីក្រោយពេញមួយទំហឹង កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ... Read More »

សមគមទូរទស្សន៍កម្ពុជារៀបចំថតកម្មវិធីរាំច្រៀងអបអរចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ រយៈពេលមួយថ្ងៃពេញថ្ងៃទី២៨ ខែមីនា ដែលសមាគមន៍ទូរទស្សន៍កម្ពុជាបានរៀបចំកម្មវិធីថតកម្មភាពរាំច្រៀងរបស់សិល្បករ សម្រាប់ចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំច សំរឹទ្ធស័ក្កិពុទ្ធសករាជ២៥៦២ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។ កម្មវិធីនេះធ្វើឡើងមួយថ្ងៃពេញនាថ្ងៃទី២៨ខែមីនានេះនៅទីតាំងទូរទស្សន៍ហង្សមាសនាសង្កាត់ព្រែកឯង។ សិល្បករខ្មែរជាច្រើនរយនាក់បានប្រមូលផ្តុំគ្នាចូលរួមថតកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរៀបចំដោយសមាគមទូរទស្សន៍កម្ពុជានេះដោយពួកគេបាន បង្ហាញខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ អបដោយការច្រៀងរាំបទចម្រៀងប្រជាប្រិយខ្មែរ របាំប្រជាប្រិយ របាំបុរាណ ។ លោក ... Read More »

រថយន្ដវីហ្គោបត់ឆ្លងផ្លូវត្រូវរថយន្ដហ៊ីយ៉ាន់ដាយបើកបុកបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ខេត្តកណ្ដាលៈ រថយន្ដវីហ្គោមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដម៉ាកហ៊ីយ៉ាន់ដាយបើកបុក បណ្ដាលឲ្យបុរសជាអ្នកបើកបរថយន្ដវីហ្គោទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ... Read More »

ការប្រើប្រាស់កាំភ្លើងដោយសេរីរបស់អាមេរិក ក្លាយជាប្រធានបទក្តៅដោយសារតែការបាញ់សម្លាប់មនុស្សបានកើតមានជាបន្តបន្ទាប់

ទើបប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏ដូចជាមន្ត្រីគណបក្សសាធារណរដ្ឋ មួយចំនួន បានគាំទ្រដល់ការប្រើប្រាស់ កាំភ្លើង នៅអាមេរិក ដោយចាត់ទុកថា នេះជាទំនៀមទម្លាប់មិនអាចលុបចោល បានឡើយ ដោយការប្រើប្រាស់អាវុធ កាំភ្លើង កើតមានតាំងពីមុនទឹកដីអាមេរិក កកើតមកម៉្លេះ ទាំងនោះហើយយើងមិន ... Read More »

ការផ្លាស់ប្តូរមន្ត្រីមានបទពិសោធន៍ជំនួសដោយមន្ត្រីគ្មានបទពិសោធន៍ជាមហន្តរាយសម្រាប់អាមេរិក

ការដកហូតតំណែង ឬក៏ការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ត្រូវ បានអ្នកនយោបាយជើងចាស់អាមេរិក បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ទាំងមន្ត្រីមកពីគណប្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ ។ ការដកហូតតំណែង ទីប្រឹក្សាសន្តិសុខ ជាតិ គឺជាប្រធានបទក្តៅបំផុតសម្រាប់ អាមេរិក ដោយការជ្រើសរើសតែងតាំង ទីប្រឹក្សាថ្មី មិនស៊ីចង្វាក់ជាមួយក្រសួងការពារជាតិអាមេរិក។ ... Read More »

ប្រទេសមីយ៉ាន់ម៉ាមានប្រធានាធិបតីថ្មីហើយ

សារព័ត៌មានចិន ស៊ីនហួបានផ្សាយថា នៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានា ធិបតី ថ្មីនៅក្នុងសភា មីយ៉ាន់ម៉ា ដោយ មានបេក្ខភាព៣រូបឈរឈ្មោះហើយលទ្ធផលបានទៅលើ អតីតប្រធានរដ្ឋសភា ជាប់ឆ្នោតជាប្រធានាធិបតី ថ្មីរបស់មីយ៉ាន់ ម៉ា គឺលោក U ... Read More »

ពលរដ្ឋរិះគន់អាជ្ញាធរដាក់សំរាមបង្កឲ្យមានក្លិនស្អុយអសោច

ខេត្តប៉ៃលិន ៖ គំនរសំរាមជាច្រើន ដែលនៅខាងក្រោយសាលាខេត្ត ដែលអ្នកបោសសំអាតយកមកចាក់ចោរដោយសារ រដ្ឋបាលសាលាខេត្ត បញ្ជាឲ្យយកទៅស្តុកទុកអត់ឃើញមានរថយន្តចូលទៅដឹកអស់រយ:ពេលច្រើនថ្ងៃមកហើយ ក្លាយទៅជាពងរុយ បង្កផលប៉ះពាល់ រហូតជះក្លិនស្អុយអសោចដល់បងប្អូនពលរដ្ឋធ្វើដំណើរ និងក្លិនដល់មន្ទីរដែលនៅជិតមួយចំនួនដែលស្ថិតនៅជុំវិញ ក្បែរសាលាខេត្តតែម្ដង។ បើតាមប្រភពពីពលរដ្ឋ និងមន្រ្តីរាជការដែលនៅជិតនោះបានឲ្យដឹងថា៖ គំនរសំរាមដែលចាក់គរចោលដោយសារពួកគាត់ ... Read More »

ថៅកែកំពង់ចម្លងឫស្សីស្រុកកណ្តាលកោះអន្លង់ចិនយកលុយពីពលរដ្ឋឆ្លងដរតាមអំពើចិត្ត

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ និង មន្ត្រីរាជការសម្តែងការមិនពេញចិត្តចំពោះម្ចាស់ កំពង់ចម្លងឫស្សីស្រុក កណ្តាលកោះអន្លង់ចិន ស្ថិតនៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ និង ឃុំកោះអន្លង់ចិន ស្រុកស្អាង ។ ការសម្តែងភាពមិនពេញចិត្តនេះ ដោយសារម្ចាស់កំពង់ចម្លងខាងលើនេះ បានយកលុយលើសសៀវភៅបន្ទុក​ ... Read More »

ករណីក្មេងស្រីឈ្មោះឆោម សុធាវី អាយុ១៥ឆ្នាំ ដែលបានបាត់ខ្លួនសមត្ថកិច្ចជំនាញបានរកឃើញហើយ

ខេត្តប៉ៃលិន៖ កាលពីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១០និង០០ នាទីព្រឹក ឈ្មោះ សោម ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ទីរពេទ្យកាល់ម៉ែត៖ សុំឈប់​ពីការងារ​ក៏មិនបានដែរ

វេជ្ជបណ្ឌិតម្នាក់ ដែលបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែតបានខ្សឹបថា ដោយសារស្ថានការណ៍ការងារលំបាក លោកមានបំណង​លាឈប់ពីការងារនៅឯមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែ​ថ្នាក់ដឹកនាំមន្ទីរពេទ្យនេះមិនអនុញ្ញាត ។ លោកនិយាយថា ប្រាក់ខែមិនដឹងប៉ុន្មានឲ្យពិតប្រាកដ ហើយថ្នាក់ដឹកនាំស្តីបន្ទោស ។ នៅពេល​ដែលបុគ្គលិកសុំស្នើឈប់ ថ្នាក់ដឹកនាំមិនអនុញ្ញាត ។ គ្រូពេទ្យម្នាក់ផ្សេងទៀត​ដែលបាន​ឈប់ពីការងារដោយគ្មានការអនុញ្ញាតអះអាងថា កាលពី​ប៉ុន្មានឆ្នាំមុន ... Read More »

សម្តេចតេជោហ៊ុន សែន ចូលរួមរាំកំសាន្តជាមួយជាមួយបងប្អូនកូនក្មួយកម្មករយ៉ាងសប្បាយរីករាយ

ភ្នំពេញ៖ សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះធា៖ «កាលពីម្សិលមិញ ក្រោយពីជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ ១៤,៦៩៤នាក់ ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភដល់កូនៗមានផ្ទៃពោះ ៤២៥នាក់រួចហើយ ខ្ញុំបានមកចូលរួមរាំកំសាន្តជាមួយជាមួយបងប្អូនកូនក្មួយកម្មករយ៉ាងសប្បាយរីករាយ។ ប្រទេសជាតិយើងមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់ តែច្រើន និងមានឱកាសប្រារព្ឋពិធីបុណ្យប្រពៃណីជាតិ និងអន្តរជាតិកាន់តែអធិកអធមសប្បាយរីករាយគ្រប់ទីកន្លែងដោយគ្មានការភ័យព្រួយ។ ឆ្នាំថ្មីនេះគឺយើងនឹងជ្រើសរើសបទ “សារ៉ាវ៉ាន់” ... Read More »

អ្នកជំនាញប្រាប់ពីវិធីទិញផ្ទះងាយស្រួលលក់និងចំណេញច្រើន

តើអ្នកបានដឹងពីវិធីសាស្រ្តទិញផ្ទះសម្រាប់យកចំណេញនិងងាយស្រួលលក់ចេញឬនៅ? ការទិញលំនៅដ្ឋានមិនមែនចេះតែទិញនោះទេហើយក៏មិនងាយលក់ចេញបានដែរ ប្រសិនជាមិនយកចិត្តទុកដាក់លើលក្ខខ័ណ្ឌមួយចំនួន។ Propertyarea.asia គេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជានឹងលើកយកប្រសាសន៍របស់អ្នកមានជំនាញខាងទិញលក់លំនៅដ្ឋាននៅតាមបុរីនានាមកបង្ហាញជូន។ អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹកសុខនីមដែលមានជំនាញលើការទិញលក់លំនៅដ្ឋាននៅតាមបុរីនានានាទីក្រុងភ្នំពេញបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការទិញលក់លំនៅដ្ឋានឬទិញផ្ទះសម្រាប់វិនិយោគ អ្នកវិនិយោគគួរទិញផ្ទះនៅតំបន់មានសេដ្ឋកិច្ចរសរវើកព្រោះតំបន់បែបនេះមានមនុស្សរស់នៅច្រើន និងទាក់ទាញអ្នកចង់មករស់នៅថ្មីៗ។ទិញផ្ទះស្ថិតនៅកាច់ជ្រុង ព្រោះផ្ទះនៅកាច់ជ្រុង ជាទីតាំងងាយស្រួលប្រើប្រាស់ឡើងថ្លៃលឿន ... Read More »

មន្ត្រីការបរទេសប្រទេសរុស្ស៊ី១៤៤រូបនៅ២៧ប្រទេសត្រូវបណ្តេញចេញឲ្យត្រឡប់ទៅស្រុកវិញ

មកទល់ពេលនេះមាន២៧ប្រទេស ជុំវិញពិភពលោក ភាគច្រើនជាប្រទេស លោកខាងលិច បានប្រកាសបណ្តេញមន្ត្រីការបរទេសរុស្ស៊ី នៅក្នុងប្រទេសរៀងៗខ្លួនសរុបមានដល់ទៅ១៤៤រូប។ នេះជាការ បណ្តេញមន្ត្រីការទូត ទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់មកទល់ពេលនេះ។ ប្រទេសដែល បណ្តេញមន្ត្រីការទូតរុស្ស៊ីច្រើនបំផុត គឺ អាមេរិក មាន៦០នាក់ ... Read More »

អស្ចារ្យ! រយៈពេល៦ឆ្នាំវិស័យសំណង់ស្រូបយកទឹកប្រាក់ជិត ២៥ពាន់លានដុល្លារ

វិស័យសំណង់បានផ្លាស់ប្តូរមុខមាត់ប្រទេសកម្ពុជាយ៉ាងលឿន ស្ទើមិនគួរឲ្យជឿដោយរយៈពេលត្រឹម៦ឆ្នាំវិស័យនេះបានស្រូបយកទឹកប្រាក់ជិត២៥ពាន់លានដុល្លារអាមេរិក។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសៀវភៅសុវត្ថិភាព ក្នុងការដ្ឋានសំណង់នាព្រឹកថ្ងៃទី កាលពីថ្ងៃម្សិលម៉ិញលោកឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដីនគរូបនិយកម្មនិងសំណង់បានបង្ហាញពីការរីកចម្រើននៃវិស័យសំណង់កម្ពុជាដោយទឹកប្រាក់វិនិយោគលើវិស័យសំណង់ចាប់តាំងពីឆ្នាំ ២០១១រហូតដល់ឆ្នាំ២០១៧។ ក្នុងរយៈពេលពីឆ្នាំ៦ឆ្នាំ ការវិនិយោគលើវិស័យនេះមានចំនួន១៥,៧៨២គម្រោង ស្មើនឹងទំហំទឹកប្រាក់ប្រមាណ២៤,៨៣៩លានដុល្លារអាមេរិក។ លោកឆាន់ សូរ្យផលបានបន្ថែមថា គិតត្រឹមរយៈពេល ... Read More »

យន្តហោះដឹកអ្នកដំណើរទីពីររបស់ចិនសាកល្បងបានជោគជ័យ

ដោយសារតែមានអតិថិជន បានកុម៉្មង់ទិញយន្តហោះសម្រាប់ដឹកអ្នកដំណើរផលិតនៅក្នុងប្រទេសចិន មានតម្លៃថោកជាង យន្តហោះផលិតឡើងដោយក្រុមហ៊ន ប៊ូអុីង និងអ៊ែរបឺស រហូតដល់ដល់ជាង៨០០ គ្រឿង ធ្វើឲ្យក្រុមអ្នកផលិតបានបង្កើនការផលិត ឲ្យបានទាន់ពេលវេលា ដោយពេល នេះយន្តហោះ C919 របស់ចិនទីពីរ បាន ... Read More »

សំណើសាងសង់ស្ពានឆ្លងកាត់ទន្លេទៅកាន់តំបន់អរិយក្សត្រត្រូវបានលើកមកពិភាក្សា

តំបន់អរិយក្សត្រស្ថិតនៅប៉ែកខាងកើតនៃទីក្រុងភ្នំពេញហើយក៏ជាទីតាំងមួយសាកសមនឹងការវិនិយោគលើវិស័យអចលនទ្រព្យធំៗបំផុតដោយសារតែទីតាំងនៃតំបន់នេះស្ថិតនៅកៀកនឹងតំបន់កណ្តាលក្រុងបំផុតបើនិយាយឲ្យខ្លីទៅគឺស្ថិតនៅបាំងតែទន្លេចតុមុខមួយប៉ុណ្ណោះ។របាំងនៃទន្លេនេះក៏ប្រហែលមិនមែនជាបញ្ហានោះទេប្រសិនបើតំបន់នេះមានស្ពានភ្ជាប់ពីត្រើយខាងកើតមកត្រើយខាងលិច។ នៅក្នុងដំណើរទស្សនៈកិច្ចរបស់របស់ប្រនាធិបតីសាធារណរដ្ឋកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះភាគីកូរ៉េបានយល់ព្រមទទួលយកសំណើសាងសង់ស្ពានឆ្លងកាត់ទន្លេទៅកាន់តំបន់អរិយក្សត្រដោយភាគីកូរ៉េបានបញ្ជាក់ថាបច្ចុប្បន្ននេះកូរ៉េកំពុងពិនិត្យលើផ្នែកបច្ចេកទេស។ ការសាងសង់ស្ពានមិត្តភាពកូរ៉េ-កម្ពុជាឆ្លងកាត់ចតុមុខទៅកាន់អរិយក្សត្រនេះត្រូវបានគេរំពឹងថាស្ពាននេះនឹងជម្រុញវិស័យអចលនទ្រព្យឲ្យបោះជំហានបន្ថែមទៀតនៅក្នុងតំបន់នេះ។កន្លងមកគម្រោងអភិវឌ្ឍមួយចំនួននៅតំបន់អរិយក្សត្របានពន្យារការសាងសង់របស់ខ្លួនប៉ុន្តែទាំងអ្នកជំនាញផ្នែកអចលនទ្រព្យនិងអ្នកអភិវឌ្ឍទាំងនេះនៅបន្តការយកចិត្តទុកដាក់ទៅលើតំបន់មួយនេះដដែលពិសេសគឺរងចាំគម្រោងសាងសង់ស្ពានតភ្ជាប់តំបន់អរិយក្សត្រនេះ។ លោក អ៊ិន ស៊ីថានាយកប្រតិបត្តិរបស់គេហៈទំព័រ cambodia21.com ធ្លាប់បានលើកឡើងថាតំបន់នេះពិតជាមានសក្តានុពលដ៏ល្អសម្រាប់ទៅថ្ងៃអនាគតជាពិសេសការអភិវឌ្ឍន៍លំនៅដ្ឋានព្រោះថានេះជាតំបន់ដែលមានទីតាំងល្អបំផុតស្ថិតនៅជិតទីក្រុងមានទេសភាពបៃតងខ្យល់បរិសុទ្ធ និងបរិយាកាសស្រស់ស្អាត។ លោក សេង សុភ័ក្រ្ត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យCPLមានទស្សនៈដូចលោកស៊ីថាដែរលោកថា ... Read More »

អាមេរិកនិងអីុស្រាអែលត្រូវតែទទួលខុសត្រូវពីវិបត្តិមជ្ឈិមបូព៌ា

វិបត្តិនៅតំបន់មជ្ឈិមបូព៌ា មិនអាច ស្វែងរកសន្តិភាព ឃើញឡើយដោយ សារតែការ មិនចង់បានសន្តិភាពរបស់ មហាអំណាច អាមេរិកនិងសម្ពន្ធមិត្តអីុស្រាអែល។ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស បានប្រកាសថា អីុស្រា អែល ... Read More »

រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឲ្យស្ថាប័នជាតិនិងអន្តរជាតិចូលរួមទប់ស្កាត់បទល្មើសព្រៃឈើនិងសត្វព្រៃឆ្លងដែន

ភ្នំពេញ ៖ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនិងសត្វព្រៃគ្រប់ប្រភេទឆ្លងដែនខុសច្បាប់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឲ្យស្ថាប័នជាតិ និងអន្តរជាតិ ចូលរួមទប់ស្កាត់បទ ល្មើសព្រៃឈើ និងសត្វព្រៃឆ្លងដែន។ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីសន្តិសុខបរិស្ថានជាតិ បទល្មើសព្រៃឈើ និងសត្វ ព្រៃ ដែលរៀបចំធើ្វឡើងដោយក្រសួង បរិស្ថាន និងស្ថាប័ន ... Read More »

គ្មានភស្តុតាងច្បាស់លាស់ហើយបណ្តេញមន្ត្រីទូតរុស្ស៊ីជាសញ្ញាឆ្ពោះទៅរកសង្គ្រាមត្រជាក់ជាថ្មី

អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅប្រទេសអូស្ត្រាលី លោក Grigory logvinovបានព្រមានពីសង្គ្រាមត្រជាក់ជាថ្មីកើតឡើង ប្រសិនបើការប្រឆាំងរុស្ស៊ីជាប្រព័ន្ធ កំពុងតែកើតឡើងហើយបន្តទៅមុខទៀតនោះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា តាមការលើកឡើងរបស់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអូស្ត្រាលី នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៨ ខែមីនាថា ពិភពលោកកំពុងតែឆ្ពោះទៅរកសង្គ្រាមត្រជាក់សាជាថ្មី ប្រសិនបើលោកខាងលិចនៅតែបន្តប្រឆាំងទីក្រុងមូស្គូជាប្រព័ន្ធ ដោយចោទប្រកាន់ថា ... Read More »

គំនរសំរាមនៅក្បែររបងផ្សារកំពង់ត្រាចកំពុងជះក្លិនអសោចប៉ះពាល់បរិស្ថានជាខ្លាំង

ខេត្តកំពត ៖ គំនរសំរាម២កន្លែងមួយ កន្លែងនៅខាងកើតផ្សារ និងមួយកន្លែង ទៀតនៅខាងជើងផ្សារកំពង់ត្រាចខេត្តកំពតកំពុងតែជះក្លិនស្អុយដល់អាជីវករ ក៏ដូចជា ពលរដ្ឋដែលមកទិញអីវ៉ាន់ក្នុងផ្សារ ។ អាជីវករលក់ដូរ នៅផ្សារកំពង់ត្រាច បានឲ្យដឹងថា គំនរសំរាមនេះ លោកប្រធាន ផ្សារបានទុក ... Read More »

តើតំបន់ភាគពាយ័ព្យមានសក្តានុពលយ៉ាងដូចម្តេចលើវិស័យអចលទ្រព្យ

ខ្សែរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាងកកប្រទេសថៃទំនងវាមិនត្រឹមតែជាការស្រម័យទេ ព្រោះបណ្តាញផ្លូវដែកដែលចាស់ទ្រុឌទ្រោមនិងខូចខាតដោយសារសង្រ្គាមនេះ បាននិងកំពុងជុសជុលឡើងវិញហើយដើម្បីភ្ជាប់បណ្តាញផ្លូវដែកពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងបាងកកប្រទេសថៃ។ ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋនេះជាផ្នែកមួយនៃការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាននិងគោលនយោបាយផ្លួវសូត្រ(ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ)នៃមហាយក្សចិនហើយប្រទេសកម្ពុជានិងប្រទេសថៃកំពុងចាប់ផ្តើមធ្វើការជាមួយគ្នាកាន់តែសកម្មជាងមុនដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាធ្វើឲ្យសហគមន៍សេដ្ឋកិច្ច សង្គមវប្បធ៌មអាស៊ានកាន់តែរសរវើក។ លោកវ៉ា ស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថាការតភ្ជាប់ផ្លូវដែករវាងក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតបានបញ្ចប់កាលពីខែកុម្ភៈកន្លងមកនេះ។ ចំណែកការសាងសង់ផ្លូវពីក្រុងសិរីសោភ័ណក្នុងខេត្តបន្ទាយមានជ័យ មកកាន់ក្រុងបាត់ដំបង និងឆ្ពោះពីក្រុងបាត់ដំបងមកកាន់ ជាយរាជធានីភ្នំពេញអាចបញ្ចប់ចុងឆ្នាំនេះឬឆ្នាំ២០១៩ខាងមុខនេះ។ តាមគម្រោងសម្តេចហ៊ុន ... Read More »

ក្រុមការងារចម្រុះចុះដោះស្រាយបញ្ហាពលរដ្ឋ២គ្រួសារធ្វើស្ពានបិទទឹកនាំឲ្យទឹកស្អុយលិចដល់ភូមិ

ខេត្តសៀមរាប ៖ ក្រុមការងារចម្រុះ រួមមានសាលាក្រុងសៀមរាប មន្ទីរបរិស្ថាន មន្ទីរសាធារណការ អាជ្ញាធរសង្កាត់ស្វាយ ដង្គុំ និងភូមិបានចុះពិនិត្យនិងដោះស្រាយបញ្ហា ប្រជាពលរដ្ឋ២គ្រួសារធ្វើស្ពានបិទទឹក នាំឲ្យទឹកស្អុយលិចដល់ផ្ទះប្រជាពល រដ្ឋនៅភូមិថ្មី ហើយដំណោះស្រាយបានធូរ ស្បើយដោយបានកាយប្រឡាយឲ្យទឹក ស្អុយហូរចុះទៅកន្លែងស្តុកទឹកស្អុយវិញ។ ... Read More »

អតីតម្ចាស់ជើងឯកពិភពលោក និងអតីតម្ចាស់ជើងឯករងចាញ់ដូចគ្នាក្នុងជំនួបមិត្តភាព

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានយកឈ្នះក្រុមអតីតម្ចាស់ជើងឯករង(អាហ្សង់ទីន)នៅក្នុងទឹកដីរបស់ខ្លួនយ៉ាងអស្ចារ្យក្នុងលទ្ធផល ក្នុងទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃទី២៧ ខែមីនា។ ចំណែកក្រុមជម្រើសជាតិប្រេសុីលបានយកឈ្នះក្រុមអតីតម្ចាស់ជើងឯកពិភពលោកអាល្លឺម៉ង់ក្នុងលទ្ធផល ១-០ ។ ខ្សែប្រយុទ្ធ Diego Costa បានវិលទៅលេងក្នុងជម្រើសទាំង១១នាក់ដំបូងរបស់ អេស្ប៉ាញជាលើកទី១ ក្នុងចំណោមការប្រកួតអន្តរជាតិ ៨លើក ហើយរូបគេបានបង្កើតការចាប់អារម្មណ៍ភ្លាមៗសម្រាប់ការវិលត្រឡប់របស់គេ ... Read More »

អាជ្ញាធរជាតិអប្សរាជួសជុលកំណាត់ផ្លូវវង់ធំដើម្បីសម្រួលចរាចរណ៍

ខេត្តសៀមរាប៖ កំណាត់ផ្លូវក្រាលកៅ ស៊ូនៅវង់ធំក្នុងតំបន់ឧទ្យានអង្គរមានប្រវែង ជាង២០គីឡូម៉ែត្រ កំពុងជួសជុលកែលម្អឡើងវិញទាំងស្រុងតាមបច្ចេកទេសដោយអាជ្ញាធរជាតិអប្សរាទទួលបន្ទុកដោយ នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោង អន្តរវិស័យ ។ លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរ វិស័យនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិ អប្សរាបានឱ្យដឹងថា ... Read More »

គួរទុកផ្ទះបណ្តែតទឹកនៅបឹងទន្លេសាបជាកន្លែងទេសចរណ៍ ឬត្រូវលុបបំបាត់?

ភ្នំពេញ ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍ សាត់បានប្រកាសផ្សព្វផ្សាយពីភូមិសហ គមន៍បណ្តែតទឹកកំពង់ហ្លួងដើម្បីស្វាគមន៍ភ្ញៀវទេសចរចូលមកកម្សាន្ត ក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៨ខាងមុខនេះ។ តាមមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ភូមិបណ្តែតទឹកកំពង់ហ្លួងនេះ មានទីតាំង ស្ថិតនៅក្នុងឃំុកំពង់ហ្លួង ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ មានចម្ងាយ៣៧គីឡូម៉ែត្រ ... Read More »