ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: 11

កាស៊ីណូនៅច្រកដូង៧ដើមបើកដំណើរការឡើងវិញ បន្ទាប់ពីបិទប្រកាសបានមួយដង្ហើមចង្រិត

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីអាជ្ញាធរខេត្តមានចំណាត់ការលើកាស៊ីណូច្រកដូង៧ដើម ដោយឱ្យព្រះ រាជអាជ្ញា នគរបាល និង កងរាជអាវុធហត្ថ ចុះស្រាវជ្រាវត្រួតពិនិត្យ ហើយលទ្ធផលបង្ហាញថា ខុសច្បាប់ ឈានដល់បិទទីតាំងមួយនេះ ឲ្យឈប់ដំណើការបានបួនប្រាំថ្ងៃ ឥឡូវឃើញ ដំណើរការឡើងវិញដដែល ... Read More »

វិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ចប្រចាំឆ្នាំដ៏ធំបំផុតនៅកម្ពុជា ក្រុមហ៊ុនចំនួន៣៥០ និងម៉ាកផលិតផលល្បីៗមកពី ៣០​ ប្រទេស នៃតំបន់អាស៊ី

ភ្នំពេញ៖ ការដាក់តាំងបង្ហាញជាលក្ខណៈអន្តរជាតិដ៏ធំប្រចាំឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដើម្បីបង្ហាញឱ្យភ្ញៀជាតិ អន្តរជាតិ បានដឹងពីភាពទំនើប ស៊ីវិល័យ និងទាន់សម័យ របស់ប្រទេសកម្ពុជា មានផលិតផលផ្គត់ផ្គង់ និងសម្រើ​សេវាកម្ម ផ្នែកម្ហូបអាហារ និងបដិសណ្ឋារកិច្ច ដែលមានគុណភាព ចំនួន៣០០ប្រភេទ ... Read More »

ប្រជាពលរដ្ឋនៅភូមិតាសុយត្រូវចោរចូលលួចលុយអស់៤លានរៀល និងរងគ្រោះញឹកញាប់ជាច្រើនមកហើយ សមត្ថកិច្ចមិនទាន់បង្ក្រាបបាននៅឡើយ

ខេត្តរតនគិរីៈ ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាស៊ុយ មានកាព្រួយបារម្ភ យ៉ាងខ្លាំង ដោយសារពួកគាត់ត្រូវចោរ ចូលលួចយកទ្រព្យសម្បត្តិ ញឹកញាប់ជាបន្តបន្ទាប់ ដូចជា មាន់ ទា អាគុយ និង ទូរស័ព្ទដៃជាដើម ។ ល ... Read More »

ស្រវឹងស្រាឃើញស្រ្ដីម្នាក់ចងពង់ងូចទឹកទ្រាំមិនបានចូលទៅរំលោភ ខ្នោះល្មម

ខេត្តកណ្ដាលៈ បុរសម្នាក់ផឹកស្រាស្រវឹងឃើញស្រ្ដីម្នាក់កំពុងងូតទឹក ដោយចងពង់ទប់អារម្មណ៍មិនបាន ក៏ដើរចូលទៅធ្វើសកម្មភាពបម្រុងរំលោភ តែពុំបានសម្រេច ត្រូវស្រ្ដីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈខាងលើនេះបានកើតឡើង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ស្ថិតក្នុងសហគមន៍ភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ... Read More »

ខ្ចីម៉ូតូគេថាជិះចេញក្រៅមួយភ្លែតបែរជាយកទៅបញ្ចាំត្រូវម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ខ្ចីម៉ូតូគេជិះចេញទៅក្រៅដោយនិយាយកុហក់ថា ទៅទិញអីហូបតែបែរជាយកទៅបញ្ចាំយកលុយទិញទូរស័ព្ទ អស់រយៈពេលជាងកន្លះខែ ទើបម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីរំលោភលើទំនុកចិត្ដខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង១០នាទី ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ... Read More »

ព្រះរាជអាជ្ញា​ម្នាក់​នៅ​តុលាការខេត្ត​សៀមរាប​បញ្ជា​ឲ្យដោះ​លែង​ឲ្យមាន​សេរីភាព​ជនល្មើស​ម្នាក់ដែលវាយគេ

ខេត្ត​សៀមរាប៖ ក្រុមគ្រួសារជនរងគ្រោះថ្លែងថា​ ដូច​ត្រូវ​គេ​ដឹង​មុនថា ​ជនល្មើស​វាយបុរស​ម្នាក់​ឲ្យរង​របួស​នៅ​ផ្សារ​កំពង់ក្ដី​ ស្រុក​ជីក្រែង​ របូត​ចេញពី​ដៃ​របស់​កងរាជអាវុធហត្ថ​ស្រុកទៅ​ហើយ​ ដោយ​ប្រភព​ឲ្យដឹង​ថា​ មាន​ព្រះរាជអាជ្ញា​ម្នាក់​នៅ​តុលា​​ការ​ខេត្តសៀមរាប​បញ្ជា​ឲ្យដោះ​លែង​ជនល្មើសសិន ទោះជាមាន​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​ មាន​អ្នក​រង​របួស​ជាក់​​ស្ដែង​ ព្រមទាំង​ជន​រង​គ្រោះ​ទៅ​ប្ដឹង​ដល់​នគរបាល​ និង​​អាវុធហត្ថ​ជាក់ស្ដែង​ក៏ដោយ តែ​ត្រូវ​គេ​បញ្ជា​ឲ្យដោះ​លែង​ជន​​ល្មើស​ទៅ​វិញ​ ពិតជារឿងគួរឲ្យហួសចិត្តបំផុត ។ ... Read More »

មន្រ្ដីរដ្ឋបាលព្រៃឈើកំពង់ថ្មឃាត់់រថយន្ដសាំយ៉ុងដឹកអនុផលព្រៃឈើ៣គ្រឿងផាកពិន័យតាមច្បាប់

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដឹកនាំដោយលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ចុះឃាត់រថយន្តដឹកកូនឈើចម្រុះបានចំនួនបីគ្រឿងនៅចំនុចភូមិត្រពាំងស្វាយ ការចុះបង្រ្កាប់នេះដោយមានរួមសហការជាមួយសង្កាត់រដ្ឋបាល បារាយណ៍ និងសង្កាត់រដ្ឋបាលតាំងក្រសាំង និងតំបន់សឹករងខេត្តកំពង់ធំ ... Read More »

រថយន្តយោធា បើកបុកម៉ូតូ របួសធ្ងន់២នាក់

ខេត្តកំពង់ស្ពឺ៖ រថយន្តស្លាកលេខ ខ.ម ១គ្រឿង បានបើកជ្រុលចង្កូតបុកម៉ូតូ១គ្រឿងបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីម៉ូតូចំនួន២នាក់ រងរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៦ និងឆ៥នាទីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ក្នុងភូមិតាម៉ុុល ... Read More »

សមត្ថកិច្ចនគរបាល​ប៉ុស្តិ៍វាលវង់ ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ប៉ុនប៉ុងជះទឹកអាស៊ីដ ទៅលើប្រពន្ធចុង

ភ្នំពេញៈ បុរសជនជាតិវៀតណាមម្នាក់ ខណៈ​អង្គុយលើម៉ូតូ ចាំប៉ុនប៉ុងជះទឹកអាស៊ីដ ទៅលើប្រពន្ធចុង ជាលើកទី២ ត្រូវបានសមត្ថកិច្ចនគរបាល​ប៉ុស្តិ៍វាលវង់ ចាប់​វាយខ្នោះ​ បន្ទាប់ពីជនរងគ្រោះបាន រាយការណ៍​ប្រាប់សមត្ថកិច្ចផងដែរ​ ហើយក៏បានឆែកឆេរ ឃើញមានទឹកអាស៊ីដក្នុងកែវជ័រមួយ ទុកនៅលើម៉ូតូទៀត។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៖៣០នាទីយប់​រំលងអធ្រាត្រ​ ... Read More »

រថយន្តបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិល អូ ឌី ក្រឡាប់ជាច្រើនត្រឡប់ចូលប្រឡាយ

ខេត្តមណ្ឌលគិរី៖ រថយន្តឡិចស៊ីសមួយគ្រឿងក្រឡាប់ ជាច្រើនត្រឡប់រួចធ្លាក់ចូលក្នុងប្រឡាយ បង្កឲ្យអ្នកជិះក្នុងរថយន្តរងរបួស ។ ហេតុការណ៍នេះ កើតឡើងនៅវេលាព្រឹកថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៦ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ... Read More »

ចិនវាយបកលើកអាមេរិកដោយដំឡើងពន្ធ៦០ពាន់លានដុល្លារលើទំនិញអាមេរិក

រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចវាយបកទៅលើអាមេរិកវិញ ក្រោយពេល ប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសចាប់ផ្តើមដំឡើងពន្ធ ១០ភាគរយ លើទំនិញនាំចូលពីចិន មានទឹកប្រាក់សរុ ២០០ពាន់លានដុល្លារ ដោយច្បាប់ដំឡើងពន្ធថ្មីមានប្រសិទ្ធភាពនាថ្ងៃទី២៤ ខែកញ្ញា ។ នៅពេលនេះ ចិនក៏បានសម្រេចដំឡើងពន្ធ អាមេរិកវិញ ... Read More »

ជិះម៉ូតូលឿនជ្រុលបុកបង្កាន់ស្ពានរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖​ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈពួកគេជិះម៉ូតូលឿនសង្ស័យស្រវឹង ជ្រុលបុកបង្កាន់ដៃស្ពាន​អាកាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ​ខែកញ្ញា ​ឆ្នាំ២០១៨ ។ ​ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកអ៊ិចហ្សិតទ័រ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន១៣៧២នាក់

ភ្នំពេញ៖ នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន២៧,៤៤៤ នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដល់កូនក្មួយកម្មករសម្រាប់ដោះស្រាយក្នុងពេលសំរាលកូន។ មានកូនក្មួយស្ត្រីកម្មការិនីមានផ្ទៃពោះចំនួន១,៣៧២នាក់ដែលបានទទួលការឧបត្ថម្ភដោយផ្ទាល់។ ... Read More »

ទិដ្ឋភាពល្អឥតខ្ជោះក្នុងពិធីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងនៅទីក្រុងព្យុងយ៉ាង

មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងពិធីទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះ របស់មេដឹកនាំ គីម ជុងអ៊ុន សម្រាប់មេដឹកនាំកូរ៉េខាងត្បូង មូន ជេអ៊ីន និងភរិយា ដែលបានបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ទៅកាន់កូរ៉េខាងជើង។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងភរិយាបានទៅទទួលស្វាគមន៍ ... Read More »

ចិនទៀតហើយ! បុកគេហើយបើករត់ ពេលតាមចាប់បាន ចុះលុតជង្គង់សំពះក្រាបក្បាលដល់ដី

ភ្នំពេញ: ជនជាតិចិនបើករថយន្តស៊េរីទំនើប ទៅបុកម៉ូតូមួយគ្រឿង ដែលបើកឌុបគ្នា​៣នាក់ ឪពុក ម្ដាយ និងកូន បណ្ដាលឲ្យ​កូនរងរបួសធ្ងន់ នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ហើយរថយន្តបង្កបានបើកបន្ថែមល្បឿនបើកគេចទៅដល់ចំណុចស្តុបវត្តនាគវ័ន ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាឃាត់បានវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបង្កការភ្ញាក់ផ្អើលឡើងនៅម៉ោងជិត១០យប់ ថ្ងៃទី១៨ ខែកញ្ញា ... Read More »

ជនសង្ស័យម្នាក់ដឹកប្រពន្ធ និងកូនមកពិនិត្យបែរជាបន្លំលួចកាបូបលុយ និងទូរស័ព្ទត្រូវគេចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជាប់ខ្នោះសមត្ថកិច្ច បន្ទាប់ពីដឹកប្រពន្ធ និងកូនមកពេទ្យហើយបែរជាបន្លំលួចកាបូបនៅក្នុងគ្លីនិកហើយបុគ្គលិកឃើញទាន់ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគ្លីនិកបន្លឺភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះម្ចាស់គ្លីនិកមានឈ្មោះ ... Read More »

ក្រុមហ៊ុនខ្មែរ-ថៃរួមគ្នាបង្កើនសុវត្ថិភាពកសិកម្មនិងជំរុញកំណើនកសិផលខ្មែរ

ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរ-ថៃចំនួន២ បានរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ ដោយនាំចូលជី និងថ្នាំកសិកម្មសម្រាប់ផ្តល់សុវត្ថិភាពផលិតកម្មកសិកម្ម និងជំរុញទិន្នផល។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីអបអរអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន សីហា ផៅវើរីច និងក្រុមហ៊ុនថៃ ផៅវើរីច នេតវើក កាលពីថ្ងៃអាទិត្យទី១៦ ខែកញ្ញា ... Read More »

ចិន៖សកម្មភាពលើវិស័យពាណិជ្ជកម្មរបស់អាមេរិកគឺជារឿងឥតប្រយោជន៍

នៅថ្ងៃទី១៨ ខែកញ្ញានេះ អនុប្រធានគណៈកម្មការទីផ្សាមូលបត្រចិន CSRC លោក Fang Xinghaiបានបញ្ជាក់ថា សកម្មភាពពាណិជ្ជកម្ម របស់អាមេរិក សំដៅទៅលើប្រទេសចិន គឺជារឿងគ្មាន ប្រយោធន៍ មិនមានប្រសិទ្ធភាពនោះឡើយ ក្នុងពេលដែល ចិនបានត្រៀមលក្ខណៈជាមុនសម្រាប់ទប់ទល់នឹងការដំឡើងពន្ធ ... Read More »

ស្លាប់ដោយព្យុះFlorenceនៅអាមេរិកនិងព្យុះMangkhutនៅចិន កើនឡើងជាបន្តបន្ទាប់

មកទល់ពេលនេះព្យុះ Florence នៅរដ្ឋ North Carolina និងរដ្ឋ South Carolina អាមេរិកបានកើនឡើងដល់ទៅ២៣នាក់ និងរងរបួសជាច្រើន ។ជាមួយគ្នានោះព្យុះ បាននាំមកនូវកម្ពស់ទឹកភ្លៀងកម្រិត៩១ សង់ទីម៉ែត្រ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមកម្ល៉េះ ពេលដែលវាបោកបក់មកលើ ... Read More »

សមត្ថកិច្ចចម្រុះឆ្មក់ចុះបង្ក្រាបទីតាំង​​ហ្គេ​ម​បាញ់​ត្រី​មួយកន្លែង ​​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​​ប្រើប្រាស់​ថ្នាំ​ញៀនឃាត់ខ្លួនប្រុស-ស្រី៦នាក់

ភ្នំពេញ: កម្លាំងសមត្ថកិច្ចចម្រុះ ស្លៀកពាក់ស៊ីវិល ឆ្មក់ចូលបង្ក្រាបទីតាំង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​មួយកន្លែង ​​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ឃាត់ខ្លួនមនុស្សប្រុសស្រីបាន៦នាក់ (នារី២នាក់ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើផងដែរ) រួចបញ្ជូនឡើងលើរថយន្តជាបន្តបន្ទាប់។ ករណីចុះបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែងមួយកន្លែង ... Read More »

អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមប្រែក្លាយអង្គការ OPEC ជាឧបករណ៍របស់អាមេរិកសម្រាប់ប្រឆាំងអីុរ៉ង់

រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានចោទ ប្រកាន់ប្រទេស ដែលជាសត្រូវរបស់ខ្លួនគឺ អារ៉ាប៊ីសាអ៊ូឌីត និង អារ៉ាប់រួមកំពុងប្រែ ក្លាយបណ្តាប្រទេសនាំប្រេងចេញលំដាប់ ពិភពលោក OPEC ទៅជាឧប្បករណ៍របស់អាមេរិកសម្រាប់ប្រឆាំងអីុរ៉ង់ ។ តំណាងអីុរ៉ង់នៅក្នុងអង្គការនៃបណ្តាប្រទេសនាំប្រេងចេញ Organization of petroleum ... Read More »

គិតមកដល់ពាក់កណ្តាលខែកញ្ញានេះចំនួនអ្នកស្លាប់និងរបួស១៦៥នាក់ ដោយសារគ្រោះទឹកជំនន់

ភ្នំពេញ៖ អ្នកនាំពាក្យ និងជាទីប្រឹក្សានៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ លោក កែវ វី បានថ្លែងឲ្យដឹងថា រហូតដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨ នេះ ចំនួនអ្នកស្លាប់និងរងរបួសដោយសារទឹកជំនន់ មានរហូតដល់១៦៥នាក់ និងផ្ទះ ប្រជាពលរដ្ឋខូចខាត ... Read More »

សហគមន៍ចិញ្ចឹមមាន់ស្រុករមាសហែកទទួលស្គាល់ពីកំហុសដែលមិនទាន់មានច្បាប់ទើបអាជ្ញាធរហាមឃាត់ការជួបជុំ

ខេត្តស្វាយរៀង ៖ នៅថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ កញ្ញា ២០១៨នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រោមការត្រួត ពិនិត្យ និងបញ្ជាពីអធិការស្រុករមាសហែក គឺលោក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ឃាត់ខ្លួនអ្នកសារព័ត៌មានអនឡាញ២នាក់នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលស្រុកវាលវែងឃាត់ខ្លួនអ្នកសារព័ត៌មានអនឡាញ(TNM ) ២នាក់ តាមបណ្ដឹងរបស់អាជ្ញាធរឃុំថ្មដា និងក្រុមហ៊ុន MDS លោក ឧកញ៉ា ទ្រីភាព សង្ស័យជាប់ពាក់ព័ន្ធក្នុងករណីញុះញង់ និងផ្សព្វផ្សាយពត៌មានមិនពិត។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ... Read More »

យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ និងរងការខូចខាតសម្ភារយ៉ាងដំណំ

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ... Read More »

ចោរមួយក្រុមវាយយុវជនម្នាក់បម្រុងប្លន់ម៉ូតូ តែបានសមត្ថកិច្ចស្លៀកឯកសណ្ឋានស៊ីវិលជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ៖ យុវជនរងគ្រោះម្នាក់បានជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨ មកឈប់ចិញ្ចើមផ្លូវបំណងនឹងចុះទៅទិញបាកាសញុំឲ្យស្វាងងងុយគេង ស្រាប់តែលេចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ២គ្រឿងមក ដោយចុះពីម៉ូតូមកវាយទៅលើជនរងគ្រោះ បំណងប្លន់យកម៉ូតូ តែត្រូវសមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់ចេញមុខជួយអន្តរាគមន៍ទាន់ពេលវេលា និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ ម្តុំរ៉ារថភ្លើង ... Read More »

បុរសម្នាក់ជិះម៉ូតូសុខៗស្រាប់តែរថយន្តស្ទួចបុកពីក្រោយរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យសួគ៌ា

ភ្នំពេញ ៖ ពិតជាគួរឲ្យអកុសលខ្លាំងណាស់ ខណៈដែរ បុរសម្នាក់បានបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យសួគ៌ា ក្រោយពីត្រូវរថយន្តស្ទួចបើកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង និងកិនជនរងគ្រោះបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរនៅចំណុចមុខភោជនីយដ្ឋានផ្ទះស្រាបៀរ ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិឫស្សី ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី១៨ ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារ និងដាក់ឲ្យអនុវត្តទិសដៅការងារបន្ត

ខេត្តព្រៃវែង៖ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

លិខិតមិត្តអ្នកអាន៖ រឿងពស់កេងកង​ត្រូវបាន «អាប់ដេត»

ក្នុងនាមប្រជាពលរដ្ឋម្នាក់​មិនដឹងថា តើ​ការ​«អាប់ដេត» រឿងពស់កេងកង​ឲ្យទៅជា​«កូនពស់កេងកង» មានភាពត្រឹមត្រូវ​និងស្របច្បាប់កម្រិតណានោះទេ ។ ខ្ញុំបាទមិនដឹងថា តើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់យ៉ាងណាចំពោះ​ការអាប់ដេត​នេះ តើវាជាភាពត្រឹមត្រូវ​ ឬមួយក៏មិនត្រឹមត្រូវ។ ករណីនេះ គួរតែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបកស្រាយឲ្យប្រជាពលរដ្ឋខ្មែរបានដឹងផង ប្រសិនបើការអាប់ដេតនេះ វា​«ត្រឹមត្រូវ» ... Read More »