ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: 11

បាញ់សម្លាប់រង្គាលនៅ​ថៃ ស្លាប់​៦នាក់

ប៉ូលិសថៃ​បាននិយាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ថា បុរសម្នាក់​​​បានបាញ់សម្លាប់រង្គាលសមាជិកគ្រួសារ៦នាក់ មុនពេលដែលបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។ ហេតុការណ៍នេះ ​បានកើតឡើង​នៅ​បន្ទាប់ពីឆ្លងឆ្នាំសកល​ ២០១៩ តែ១០នាទីប៉ុណ្ណោះ រំលងអធ្រាត្រ​ ស្ថិតនៅ​ ស្រុក Phato ភាគខាងត្បូង ... Read More »

កូរ៉េខាងជើងព្រមានពីការអស់ភាពអត់ធ្មត់ លើទណ្ឌកម្ម និងការគាបសង្កត់ពីអាមេរិក

មេដឹកនាំកំពូលរបស់កូរ៉េខាងជើងបានព្រមានអំពី ការអស់ភាពអំណត់ ទៅលើការដាក់ទណ្ឌកម្ម និងគាបសង្កត់ពីសំណាក់សហរដ្ឋអាមេរិកនោះទៀតហើយ បើទោះបីថា កូរ៉េខាងជើងមានក្តីសង្ឃឹមថា មានជំនួបកំពូលលើកទី២ ជាមួយដឹកនាំអាមេរិកយ៉ាងណាក៏ដោយ ។ គ្មានកាលបរិច្ឆេទច្បាស់លាស់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានចែកចាយរូបភាព និងវីដេអូ ... Read More »

ភេរវកម្មនៅតូក្យូ ៖ រថយន្តមួយគ្រឿងបំបុកចូលហ្វូងមនុស្សកំពុងអំណរឆ្នាំថ្មី

រថយន្តមួយគ្រឿងបានបើកបំបុកចូលហ្វូងមនុស្ស ដែលកំពុងតែអំណររីករាយបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៩ ដែលករណីនេះ គេសង្ស័យថា ជាទង្វើភេរវកម្ម បណ្តាលឲ្យមនុស្ស៨នាក់រងរបួស ក្នុងនោះម្នាក់សន្លប់ស្តូក ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ Takeshita ក្នុងទីក្រុងតូក្យូ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ... Read More »

ឆ្នាំ២០១៨ អ្នកកាសែត១១២នាក់ត្រូវបានឃុំខ្លួននៅទួរគី

អ្នកសារព័ត៌មាននៅក្នុងប្រទេសទួរគី ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ៥២០នាក់ ក្នុងនោះមាន១១២នាក់ត្រូវបានតុលាការជាន់ខ្ពស់កាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោមបទចោទប្រកាន់ផ្សេងៗ ។ ក្នុងពេលដំណាលគ្នានោះដែរ អ្នកសារព័ត៌មានម្នាក់ត្រូវបានសម្លាប់ និង៦៦នាក់ទៀត ត្រូវឃាត់ខ្លួន ខណៈ១៤២នាក់ដទៃផ្សេងទៀតបានឃាត់ខ្លួនរួចហើយនៅទួរគី ។ នេះបើតាមសារព័ត៌មាន Aktifhaber ... Read More »

រុស្ស៊ីចាប់ខ្លួនចារកម្មអាមេរិកម្នាក់ដាក់គុក

ក្រុមសន្តិសុខផ្ទៃក្នុងរុស្ស៊ី កាលពីថ្ងៃចន្ទបាននិយាយថា ពលរដ្ឋអាមេរិកម្នាក់ត្រូវប៉ូលិសចាប់ដាក់គុក ពីបទធ្វើចារកម្ម ។ ពលរដ្ឋអាមេរិកម្នាក់នោះឈ្មោះ Paul Whelan ត្រូវតុលាការចោទពីបទឧក្រិដ្ឋ ។ ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ីនិយាយថា ចារបុរសម្នាក់នេះត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ នៅទីក្រុងមូស្គូ ខណៈកំពុងធ្វើចារកម្ម ... Read More »

រថយន្តសាំងយ៉ុងដឹកឈើបុកស្លាកសញ្ញាចរាចរ និង ស្លាកលេខផ្លូវ 

ភ្នំពេញ៖ រថយន្តសាំងយ៉ុងបុកស្លាកសញ្ញាចរាចរ និង ស្លាកលេខផ្លូវ ចេញឈើហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ... Read More »

បុរសម្នាក់បើកបរម៉ូតូលឿនបុកខឿនរង្វង់មូលដួលបោកក្បាលស្លាប់ខ្លួនឯង

ខេត្តកំពង់ធំ៖ បុរសម្នាក់បើកបរម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបានបើកបុកខឿនរង្វង់មូលបណ្តាលឲ្យស្លាប់ខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ៈ២០នាទី ថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចរង្វង់មូលពោធិ៍បាក់ក្រង ភូមិសំរោង ... Read More »

សយ រតនា ជំនួសតំណែង ប៊ុត សីហាដែលត្រូវបាត់មុខពីមរតកមេឌា?

ភ្នំពេញ៖ ស្ងាត់បាត់មុខពីសិល្បៈ របស់តារាចម្រៀងប៊ុត សីហា ក្រោយពីលេចធ្លាយរឿងបញ្ចប់ការងារសិល្បៈចុងក្រោយនៅផលិតកម្មមរតកមេឌានោះ គេសង្កេតឃើញផលិតកម្មមួយនេះបានសម្រុកចេញបទចម្រៀងថ្មីៗជាច្រើន។ ក្នុងនោះ គេកត់សម្គាល់ថាប្រជាប្រិយភាពរបស់ លោក សយ រតនា ដែលហក់មកចាប់អាជីពចម្រៀងបន្ថែមហាក់លេចមុខមាត់ខ្លាំងគួរកត់សម្គាល់ ។ ផ្ទុះព័ត៌មានផលិតកម្មប្រកាសមិនទទួលស្គាល់ ប៊ុត ... Read More »

អាមេរិក​ដកខ្លួនចេញពីអង្គការ UNESCO ​ជាផ្លូវការ

ការសម្រេចរបស់អាមេរិក ដកខ្លួនចេញពីអង្គការ​ អប់រំ​ វិទ្យាសាស្ត្រ ​និងវិប្បធម៌ របស់អង្គការសហប្រជាជាតិ​ UNESCO ​ដែលបានប្រកាសកាលពីខែតុលា ឆ្នាំ​២០១៧នោះ ពេលនេះមានប្រសិទ្ធភាពហើយ នាថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ។ ទីក្រុងវ៉ាស៊ីនតោន​ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីអំពើហិង្សាដោយចេតនា(យកកៅអីវាយបណ្តាលអោយរបួស)

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២០ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីអំពើហិង្សាដោយចេតនា(យកកៅអីវាយបណ្តាលអោយរបួស) នៅចំណុចក្នុងការ៉ាស់ជួសជុលរថយន្ត ផ្លូវ២០០២ ភូមិផ្សាទឹកថ្លា សង្កាត់ទឹកថ្លា ... Read More »

លួចយកទូរស័ព្ទដៃ និងអាយកូមគេបានសម្រេច ហើយដើរកាត់មុខជនរងគ្រោះទៀត ឃើញចាប់ ក្របួចឲ្យសមត្ថកិច្ច

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ២០១៨ វេលាម៉ោង៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ អំពើលួច (លួចយកទូរសព្ទដៃ និងអាយកូម) នៅចំណុចក្នុងហាងប្រាយស្តា ក្រុម៥ ផ្លូវ១០១១ ... Read More »

បុរស​ម្នាក់​តូចចិត្ត​នឹង​ខ្លួន​កើត​ជំងឺ​ សម្រេចចិត្ត​ចងក​ សម្លាប់​ខ្លួន​

ខេត្តឧត្តរមានជ័យ​៖​ បុរស​ម្នាក់​បាន​បញ្ចប់ជីវិត​ខ្លួនឯង​ ដោយ​ចងក​សម្លាប់​ខ្លួន​នៅ​ភូមិ​ជើងភ្នំ​ ឃុំ​ត្រពាំង​ប្រី​យ៍​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ឡេ​ង​ លេខ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ស្រះ​ឈូក​ ... Read More »

ជនជាតិចិនបើករថយន្តស៊េរីទំនើបបុករបាំងថ្មចែកទ្រូវផ្លូវនិងបន្តបុករះចូលផ្ទះលក់សាច់អាំង

ភ្នំពេញ៖ ជនជាតិចិនទំនងជាស្រវឹងស្រាបានបើករថយន្តស្ព័រស៊េរីទំនើបមួយគ្រឿងរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់៤ផ្ទាំងរថយន្តដាច់កង់ឆ្វេង ហើយមិនទាន់អស់ល្បឿនបានជ្រុលទៅបុកចូលផ្ទះលក់សាច់អាំងបន្តបុកដើមឈើទៅមុខលេរួចសំណាងល្អមិនបង្កឲ្យមានរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣ទៀបភ្លឺថ្ងៃអង្គារ ទី១ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស ខាងមុខហាងសាច់អាំងជីនជុន ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនប្រុសស្រីពីរនាក់ទំនងជាស្រវឹងស្រាបានបើករថយន្តស្ព័រស៊េរីទំនើបមួយគ្រឿងម៉ាកEerrar1 ពណ៌ខ្មៅ ... Read More »

អួនហ៊ុំម៉ាស៊ីន៤-៦ កំពុងធ្វើសកម្មភាពនៅ​ភូមិក្អមសំណរ-ចារុះ ឃុំរាំងទិល

ខេត្តពោធិ៍សាត់៖ វេលានេះ អួនហ៊ុំ ដែលប្រើដោយទូកកាណូត​ម៉ាស៊ីន៤និង៦ កំពុង​ប្រព្រឹត្តបទល្មើសនេសាទ​នៅចំណុចមុខភូមិក្អមសំណរ និងភូមិចារុះ ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ប្រភព​រាយការណ៍ថា សកម្មភាពនេះ ត្រូវបានគាំទ្រដោយមន្ត្រីរដ្ឋបាលជលផលថ្នាក់សង្កាត់ លោក ភេម ... Read More »

រថយន្តដឹកដីបុកគ្នា​ស្លាប់​អ្នកជិះម៉ូតូ២នាក់ ខូចខាតរថយន្ត៣គ្រឿង

ខេត្តសៀមរាប៖ មនុស្ស២នាក់​បានស្លាប់ និងរថយន្ត​៣គ្រឿង​បានខូចខាត ដោយសារហេតុការណ៍រថយន្តដឹកដី​បុកគ្នា និងបណ្តាលឲ្យខូចខាតរថយន្ត៣គ្រឿង ម៉ូតូ១គ្រឿង ។ ហេតុការណ៍នេះ​កើតឡើង​នៅវេលាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៦ ភូមិអង្ក្រង ឃុំកន្ទ្រាំង ស្រុកបាគង ខេត្តសៀមរាប ... Read More »

ក្តីសង្ឃឹមទទួលបានសុខសន្តិភាពនៅលើពិភពលោកឆ្នាំ​២០១៩

ឆ្នាំ២០១៨​បានកន្លងមកផុតទៅ ដោយបន្សល់នូវទុក្ខក្រៀមក្រំជាច្រើន បង្កឡើងដោយអំពើហិង្សា សង្គ្រាមស៊ីវិល គ្រោះធម្មជាតិ ធ្វើឲ្យត្រូវបែកបាក់គ្រួសារ​ សាចញាតិ ។ ការស្វាគមន៍ឆ្នាំថ្មី២០១៩នេះ ពលរដ្ឋជុំវិញពិភពលោក សង្ឃឹមថា នឹងទទួលបានសុខ សុភមង្គល និង សន្តិភាព​ ... Read More »

រថយន្តមួយគ្រឿងបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់​និងរបួស​៥នាក់​

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ។ ប្រភពពីសមត្ថកិច្ចស្រុកព្រៃនប់បានឲ្យដឹងថា កាលពីម៉ោង០២.២០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើដងផ្លូវជាតិលេខ៣(វាលរេញ-កំពត) ចន្លោះគីឡូម៉ែត្រ១៩៥.១៩៦ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកទិសដៅពីកំពត ... Read More »

HEINEKEN® ត្រឡប់មកម្តងទៀតជាមួយការប្រគំតន្ត្រី EDM ជាមួយនឹងការរាប់ថយក្រោយ 3.2.1 Countdown Festival

ភ្នំពេញ: នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 Heineken® ដែលជាស្រាបៀរថ្លៃលំដាប់ពិភពលោក និង EDM កម្ពុជា នឹងប្រារព្ធពិធីរាប់ថយក្រោយ 3.2.1 នៅឯសណ្ឋាគារកាំបូឌីយ៉ាណា។ Heineken®នឹងប្រែក្លាយព្រឹត្តិការណ៍ ... Read More »

បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេអះអាងថា រថយន្តដឹកទឹកកកមួយគ្រឿង បើកចេញពីសិប្បកម្ម ផលិតទឹកកកបុកពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ហើយ រថយន្តនោះបានគេចខ្លួនបាត់ស្រមោល ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤រសៀលថ្ងៃច័ន្ទទី៣១ ខែធ្នូឆ្នាំ ២០១៨ នៅតាមផ្លូវលេខ ២០១១ ខាងលិច ... Read More »

ស្រាបៀរថៃហ្គ័រនឹងរៀបចំកម្មវិធីអបអរឆ្លងឆ្នាំថ្មី ២០១៩ នៅ Pub Street និង Le Moon

ភ្នំពេញ៖ ​​នៅយប់ថ្ងៃទី ៣១ ​ខែធ្នូ​ ឆ្នាំ ​​២០១៨ ខាងមុខនេះ ស្រាបៀរថៃហ្គ័រនឹងរៀបចំកម្មវិធីអបអរឆ្លងឆ្នាំថ្មី ២០១៩ នៅ Pub Street ក្រុងសៀមរាប និង Le ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក សៅ វណ្ណសេរីវុធ មានបញ្ហាច្រើនទាំងលើគោក និងក្នុងទឹក

បទល្មើសនេសាទ​នៅតំបន់​បឹងទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ ស្ថិតក្រោម​ការទទួលខុសត្រូវរបស់លោកសៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ។ រីឯបទល្មើសនៃការកាប់ទន្ទ្រានដីព្រៃលិចទឹក ក៏ស្ថិតក្រោមការទទួលខុសត្រូវ របស់លោក សៅ វណ្ណសេរីវុធ ដែរ ។ ទាំងពីរករណីនេះ អាជ្ញាធរខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់លោក ... Read More »

បុរសម្នាក់ចងកសម្លាប់ខ្លួន ខណៈមានជំងឺសរសៃប្រសាទ

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយខណៈដែលបុរសម្នាក់មានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ព្យាបាលមិនជាសះស្បើយ មិនតែប៉ុណ្ណោះគាត់ចេះតែរវើរវាយថាមានគេតាមសម្លាប់ទៀតផង ។ ទីបំផុតដោយមានការភ័យខ្លាចពេក ខណៈដែលម្ដាយមានការចេញទៅក្រៅតែមួយភ្លែតប៉ុណ្ណោះ ស្រាប់តែបុរសនេះ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្ដង ។ ហេតុការណ៍​នេះបានកើតឡើងភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃជីសាក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចូលរួមឆ្លងឆ្នាំសកល ២០១៩​ នៅវិមាន ឈ្នះ ឈ្នះ

ភ្នំពេញ៖ នៅរាត្រី ថ្ងៃច័ន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

សម្តេចតេជោ​៖ ខ្ញុំ និងភរិយា ពិតជាមានភាពសប្បាយរីករាយណាស់ ដែលបានចូលរួមក្នុងពិធីឆ្លងឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩

ភ្នំពេញ៖ សម្តេចតេជោហ៊ុន​ សែន បានថ្លែងថា ៖ «ខ្ញុំ និងភរិយា ពិតជាមានភាពសប្បាយរីករាយណាស់ ដែលបានចូលរួមក្នុងពិធីឆ្លងឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩ នាពេលរាត្រីនេះ ដែលបាននិងកំពុងធ្វេីនៅវិមាន អនុស្សាវរីយ៍ ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញអបអរសាទរពិធីចូលឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩ នៅវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ»

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញអបអរសាទរពិធីចូលឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩ នៅវិមានអនុស្សាវរីយ៍ ... Read More »

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដល់វិមាន ឈ្នះ ឈ្នះ​

ភ្នំពេញ៖ នៅម៉ោងប្រមាណ​ ៦.៣៨នាទីល្ងាច​ ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៨​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ​ដល់ ... Read More »

ថ្ងៃអាទិត្យ​ទី៣០ ខែធ្នូ ឆ្នាំ​២០១៨ កើតមានហិង្សា ៤ករណី នៅស្រុកបាកាន

ខេត្តពោធិ៍សាត់​៖ យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបង្ហាញថា នៅថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០១៨ នេះ កើតមានករណីហិង្សាក្នុងគ្រួសារ និងក្មេងទំនើងរហូតដល់ទៅចំនួន ... Read More »

នគរបាលបន្តតាមចាប់បក្ខពួកជនសង្ស័យមុខសញ្ញាឆក់បានចំនួន៤នាក់ទៀត

ភ្នំពេញ៖​ កម្លាំងនគរបាលបានបន្តតាមចាប់បក្ខពួកចំនួន៤នាក់ទៀតដែលជាមុខសញ្ញាឆក់យ៉ាងសកម្មកាលពីវេលាម៉ោង១រសៀលថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨​ នៅចំណុចទីតាំងណេតមួយកន្លែងភូមិព្រៃព្រីងខាងត្បូង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ក្រោយពីនគរបាលចាប់បានជនសង្ស័យចំនួន៤នាក់កាលពីម៉ោង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី៣១ខែធ្នូ​ឆ្នាំ២០១៩នេះ។ សមត្ថកិច្ចបានឲ្យដឹងថា​ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិក្បាលរំដី២ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​ ... Read More »

ជាង២០នាក់ ស្លាប់ និងរបួស ​ករណីផ្ទុះគ្រាប់បែក នៅមុខផ្សារទំនើប ប្រទេសហ្វីលីពីន

ភាគខាងត្បូងប្រទេសហ្វីលីពីន មុខផ្សារទំនើបមួយកន្លែង បានរងនូវការវាយប្រហារគ្រាប់បែក​កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ​បណ្តាលឲ្យបាត់បង់ជីវិត​យ៉ាងតិច២នាក់ និង២៣នាក់ទៀតរងរបួស ។ ស្នងការប៉ូលិស​ក្រុង បានបញ្ជាក់ថា សង្ស័យថា គ្រាប់រំសេវ IED បានផ្ទុះនៅខាងក្រៅ​ផ្សារទំនើប South ... Read More »

ស្លាប់កើនឡើង​ជិត​៧០នាក់ ដោយសារ ព្យុះវាយប្រហារនៅហ្វីលីពីន

មន្ត្រីការពារជនស៊ីវិលហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃទី៣១ ខែធ្នូ ថា ជនរងគ្រោះបាត់បង់ជីវិត​ដោយសារខ្យល់ព្យុះវាយប្រហារភ្លាម២ក្រោយបុណ្យគ្រីស្ទម៉ាស​នោះ​កើនឡើង​៦៨នាក់ហើយ ៗចំនួននេះ នឹងបន្តកើនទៀត ។ គ្រាន់តែ​តំបន់ភ្នំ Bicol ភាគអាគ្នេយ៍ទីក្រុង ម៉ានីល ប៉ុណ្ណោះ ជនរងគ្រោះ​បាត់បង់ជីវិត​៥៧នាក់ ខណ១១នាក់ផ្សេងទៀត​រងគ្រោះ​នៅដែនកោះភាគកណ្តាល ... Read More »