ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: thach yard

ខេត្ដមណ្ឌលគិរី​អាកាសធាតុ​ចុះ​ ត្រជាក់​ខ្លាំង​

​ខេត្ដមណ្ឌលគិរីៈ​ លោក​ ខែ​ម​ ភារ​ម្យ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ ខេត្ដមណ្ឌលគិរី​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៥​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ថា​អាកាសធាតុ​នៅ​ ខេត្ដមណ្ឌលគិរី​បាន​ចាប់ផ្ដើម​ចុះ​ត្រជាក់​ខ្លាំង​រយៈពេល​៣​ថ្ងៃ​ហើយ​គឺ​ចាប់​គិត​ពី​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​ រហូត​មក​ ដល់​ថ្ងៃនេះ​ជា​ពិសេស​នៅ​ពេល​យប់​ក្នុង​ នោះ​មាន​ជំនោរ​ខ្យល់​បក់​បោក​ខ្លាំងៗ​ទៀត​ ... Read More »

នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ និង​កាំកុងត្រូល​បង្ក្រាប​សាច់​គោ​ សាច់​ជ្រូក​ និង​មេ​ស្រាស​នាំ​ចូល​ពី​វៀតណាម​

​ភ្នំពេញ​៖​ នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ និង​ស្ថាប័ន​កាំកុងត្រូល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ឡុ​ង​ ស្រេង​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ បាន​ចុះ​ទៅ​ឆែកឆេរ​ និង​បង្ក្រាប​ទំនិញ​ខុសច្បាប់​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​លក់​នៅ​រាជធានី​ភ្នំពេញ​ ។​ ​ករណី​នេះ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​លក់​សំបុត្រ​រថយន្តក្រុង​យីហោ​ ភ្នំពេញ​-​ហូ​ជី​មិ​ញ​ ... Read More »

ស្រវឹងស្រា​ ប្រពន្ធ​ស្តី​ឲ្យ​បន្តិចបន្តួច​ស្ទុះ​យក​កាំបិត​កាប់​២​កាំបិត​ស្លាប់​

​ខេត្តត្បូងឃ្មុំ៖​ បុរស​ម្នាក់​បាន​យក​កាំបិត​កាប់​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​ ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ បុរស​សង្ស័យ​ត្រូវជា​ប្តី​មុន​ពេល​កើតហេតុ​បាន​ផឹកស្រា​ស្រវឹង​នៅ​ខាងក្រៅ​យ៉ាង​អួទីនួ​ លុះ​ត្រឡប់​ដល់​ផ្ទះ​វិញ​ ប្រពន្ធ​បាន​ស្តីបន្ទោស​បន្តិចបន្តួច​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ ក៏​ស្ទុះ​ទៅ​យក​កាំបិត​មក​កាប់​ប្រហារ​តែ​ម្តង​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ទួល​វិហារ​ ឃុំ​ជិ​រោ​រ៍​ទី​២​ ... Read More »

សម្តេច​តេ​ជោ​ហ៊ុន​ សែន​៖​ ខ្ញុំ​បន្ត​ដឹកនាំ​ និង​ខិតខំ​កសាង​ទីក្រុង​ និង​ប្រទេស​ជាតិ​យើង​ទាំងមូល​ឲ្យ​កាន់តែ​រីក​លូតលាស់​លឿន​ទៅ​មុខ​ ជាមួយនឹង​ការ​ចូលរួម​របស់​ជនរួមជាតិ​ និង​យុវជន​ទូ​ទាំង​ប្រទេស​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ បាន​មាន​ប្រសាសន៍​ថា​ សម្តេច​បន្ត​ដឹកនាំ​ និង​ខិតខំ​កសាង​ទីក្រុង​ និង​ប្រទេស​ជាតិ​ទាំងមូល​ឲ្យ​កាន់តែ​រីក​លូតលាស់​លឿន​ទៅ​មុខ​ថែម​ទៀត​ជាមួយនឹង​ការ​ចូលរួម​របស់​ជនជាតិ​ និង​យុវជន​ទូ​ទាំង​ប្រទេស​ ។​ ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ... Read More »

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ ច​ន​ ឃើ​រី​ នឹង​ជួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ នឹង​អនុញ្ញាត​ឲ្យ​លោក​ច​ន​ ឃើ​រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ចួ​ល​ជួប​ពិភាក្សា​ការងារ​។​ ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ដែល​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត​ទទួល​បាន​បាន​បញ្ជាក់​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កមក​កាន់​ប្រទេស​កម្ពុ​ជានា​ពេល​នេះ​គឺ​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ បន្ត​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ ។​ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​ ... Read More »

សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អនុញ្ញាត​អោយ​ លោក​ Kenji​ Kitahashi​ អភិបាលក្រុង​ គី​តា​គ្យូ​ស៊ូ​ នៃ​ប្រទេស​ជប៉ុន​ចូល​ជួប​សំដែង​ការ​គួ​សម​ និង​ពិភាក្សា​ការងារ​

​ភ្នំពេញ​៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​ ២៥​ មក​រា​ ឆ្នាំ​ ២០១៦​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាត​អោយ​ លោក​ Kenji​ Kitahashi​ អភិបាលក្រុង​ គី​តា​គ្យូ​ស៊ូ​ ... Read More »

កញ្ញា​ ដេ​ត​ ម៉េ​ង​គាង​ ដែល​សមត្ថកិច្ច​ហៅ​សាកសួរ​បំភ្លឺ​ពាក់ព័ន្ធ​រឿង​កាត់ត​រូបភាព​ប្រមាថ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​នោះ​ត្រូវ​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​

​ភ្នំពេញ​៖​ កញ្ញា​ ដេ​ត​ ម៉េ​ង​គាង​ ដែល​សមត្ថកិច្ច​ហៅ​សាកសួរ​បំភ្លឺ​ពាក់ព័ន្ធ​រឿង​កាត់ត​រូបភាព​ប្រមាថ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​នោះ​ត្រូវ​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ ។​ ​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បានអោយ​ដឹង​ថា​ កញ្ញា​ ដេ​ត​ ម៉េ​ង​គាង​ អាយុ​ ២៣​ ឆ្នាំ​ ... Read More »

(UPDATE)៖ ប្លន់ផ្ទះលក់ចាប់ហួយនៅស្រុកកណ្តាលស្ទឹង បាញ់ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល២នាក់

​ខេត្តកណ្ដាលៈ​ ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​កាំភ្លើង​AK​និង​កាំភ្លើងខ្លី​បាន​ធ្វើ​សកម្មភាព​បាញ់​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ប្លន់​យក​គ្រឿងអលង្កា​ និង​ប្រាក់​មួយ​ចំនួន​ធំ​រួច​គេចខ្លួន​បាន​ស្រមោល​ ។​ ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​ត្រពាំង​កក់​ ឃុំ​ទ្រា​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​ ដែល​មាន​ចំងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​ ... Read More »

ថ្ងៃនេះ​ ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ទទួល​បានការ​គាំទ្រ​ និង​ចូល​ចិត្ត​២​លាន​នាក់​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ ទទួល​បានការ​គាំទ្រ​ និង​ចូល​ចិត្ត​២​លាន​នាក់​ ។​ ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃនេះ​ Facebook​ របស់ខ្ញុំ​បាន​ទទួល​ការ​គាំទ្រ​ ... Read More »

លោក​ ច​ន​ ឃើ​រី​ អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ម៉ោង​៦​និង​៥០​នាទី​ព្រលប់​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦

​ភ្នំពេញ​៖​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ ច​ន​ ឃើ​រី​ បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ។​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ នឹង​ជួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ ជួប​ជាមួយ​លោក​ហោ​ ណាំ​ហុង​ ... Read More »

សម្ដេច​តេ​ជោ​បាន​ទាញ​ការ​ចាប់អារម្មណ៍​លើ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​នូវ​ចំណុច​គន្លឹះ​ចំនួន​៧

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ ប្រសាសន៍​ថា​ គោលនយោបាយ​ជំរុញ​ ផ​លិ​ិ​ត​កម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ​ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នៅ​ ឆ្នាំ​២០១០​ មាន​គោលដៅ​ធំ​ពីរ​ ... Read More »

ទិញ​ទូ​ួ​រ​ស័ព្ទ​ទំនើប​ឱ្យ​ប្រពន្ធ​ប្រើ​ដូច​ឱ្យ​គេ​ឆក់​ប្រពន្ធ​ពី​បេះដូង​

​ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ បុរស​ម្នាក់​ហេតុ​ តែ​ស្រឡាញ់​ប្រពន្ធ​លើសលប់​ពេក​សុខ​ ចិត្ដ​រកស៊ី​ទាំង​ហូរ​ញើស​សន្សំ​លុយ​ទិញ​ ទូរស័ព្ទ​ទំនើប​ឱ្យ​ប្រពន្ធ​ប្រើប្រាស់​ ដើម្បី​ ឱ្យ​សម​នឹង​ភ្នែក​គេ​ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​ពេល​ បាន​ទូរស័ព្ទ​ទំនើប​ប្រើ​ប្រពន្ធ​ជាទី​ស្រឡាញ់​ បែរជា​ប្រើ​ប្រព័ន្ធ​ឡាញ​(Line)​ទៅ​ទំនាក់​ ទំនង​ជាមួយ​សង្សារ​ចាស់​រួច​ហើយ​ដឹក​ ដៃ​កូនស្រី​ចុះ​ចោល​ខ្លួន​បាត់​ ។​ ​បុរស​ជា​ប្ដី​ស្ដ្រី​រូប​នេះ​ឈ្មោះ​ ត្រា​ ... Read More »

ម៉ូតូ​ហុងដា​ CBR​ បុក​រថយន្ត​បែន​ដឹក​ដី​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង​

​ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​បន្ទាប់​ពី​បើក​ម៉ូតូ​យ៉ាង​លឿន​ ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​ដែល​កំពុង​បើក​ក្នុង​ទិស​ដៅ​ច្រាស់​គ្នា​ ។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ចំណុច​ផ្លូវ​ កោង​សាលា​ផ្លូវ​វាយ​ ស្ថិត​នៅ​ភូមិ​ខ្វិត​ ឃុំ​ពង្រ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​ ... Read More »

(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ ដើម្បី​ទប់ស្កាត់​ក្រុម​អ៊ិ់​ស្លា​ម​បង្កើត​រដ្ឋ​ជ្រើសរើស​កម្លាំង​បន្ថែម​មាន​តែ​ទប់ស្កាត់​ការ​ផ្សាយ​របស់​ពួក​គេ​

​ការណ៍​ដែល​ក្រុម​អ៊ិ​ក​ស្លា​ម​បង្កើត​រដ្ឋ​ អាច​រក្សា​ចំនួន​ទាហាន​បាន​ច្រើន​ដដែល​ ដោយសារ​តែ​ពួក​គេ​នៅ​តែ​អាច​ជ្រើសរើស​ ទាហាន​របស់​ខ្លួន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ នៅ​គ្រប់​ទិស​ទី​។​ ទាំងនោះ​ហើយ​ដែល​ធ្វើ​ ឱ្យ​ក្រុម​នេះ​មិន​ថយ​ចុះ​កម្លាំង​បើ​ទោះ​អា​ មេ​រិ​ក​ និង​លោក​ខាងលិច​វាយប្រហារ​ ដ​ណើ​ម​បាន​ទឹកដី​ប្រមាណ​៣០​ភាគរយ​ដែល​ ពួក​គេ​គ្រប់គ្រង​ក្ដី​ ។​ ​ក្រុម​អ្នកឯកទេស​បញ្ជាក់​ថា​ ដើម្បី​ កម្ចាត់​ក្រុម​IS​ទាំងស្រុង​នោះ​ ... Read More »

​រាយ​មង​ជាប់​កាំភ្លើងខ្លី​មួយ​ដើម​យក​ទៅ​គំរាម​គេ​យក​លុយ​ត្រូវ​ជាប់​ខ្នោះ​នគរបាល​

​ភ្នំពេញ​ ៖​ បុរស​ជនជាតិ​អ៊ី​ន​ស្លា​ម​ម្នាក់​ អ៊ុំ​ទូក​ដាក់​មង​បណ្ដែត​ទឹកជា​មួយ​កូនស្រី​២​នាក់​ហើយ​ក៏​ជាប់​កាំភ្លើងខ្លី​១​ដើម​បាន​យក​ទៅ​គំរាម​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​តែ​ត្រូវ​ប្រជាពលរដ្ឋ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ ខ្លួន​តែ​ម្ដង​ ។​ ​ហេតុការណ៍​ចាប់ខ្លួន​បុរស​ជនជាតិ​អី​ស្លា​ម​ខាងលើ​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​សួនច្បារ​ មុខមាត់​ទន្លេសាប​ ផ្លូវ​ទន្លេសាប​ក្រុម​ ទី​២​ ភូមិ​២​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​។​ ... Read More »

​រថយន្ដ​ដឹក​ដី​បើក​លឿន​ទៅ​បុក​គោ​យន្ដ​កន្ដ្រៃ​ពេញទំហឹង​របួសធ្ងន់​ស្រាល​៣​នាក់​

​ខេត្ដកំពង់ធំ​ ៖​ រថយន្ដ​កូរ៉េ​ដឹក​ដី​មួយ​ គ្រឿង​បាន​បើក​បុក​គោ​យន្ដ​កន្ដ្រៃ​មួយ​ គ្រឿង​បណ្ដាល​ឱ្យ​ស្ដ្រី​ម្នាក់​ជា​អ្នក​បើ​គោ​យន្ដ​រង​របួសធ្ងន់​ចំណែក​ប្ដី​និង​កូនរង​ របួសស្រាល​។​ ករណី​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ ចំណុច​ថ្នល់កែង​ ក្នុងភូមិ​អាចារ្យ​លាក់​ សង្កាត់​អាចារ្យ​លាក់​ ... Read More »

បង្ហាញ​មុខ​ជនសង្ស័យ​៣​នាក់​ករណី​បើកទ្វារ​រថយន្ដ​លួច​កាបូប​លុយ​

​ភ្នំពេញ​ ៖​ នគរបាល​ខណ្ឌ​សែន​សុខ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ បាន​បង្ហាញមុខ​ជនសង្ស័យ​៣​នាក់​ពាក់​ ព័ន្ធ​ទៅ​នឹង​ករណី​បើកទ្វារ​រថយន្ដ​លួច​ កាបូប​លុយ​ប្រជាពលរដ្ឋ​។​ ការ​បង្ហាញ​ មុខ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ប្រព្រឹត្ដ​ឡើង​ក្រោម​វត្ដមាន​លោក​វរសេនីយ៍ឯក​ ម៉ក់​ ហុង​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​សែន​សុខ​។​ ... Read More »

លទ្ធផល​ប្រកួត​កីឡាប្រដាល់​ចំនួន​២​ក្នុង​ព្រឹត្ដិការណ៍​សង្វៀន​ TIFFY​ ARENA

​ភ្នំពេញ​ ៖​ សម្រាប់​លទ្ធផល​ប្រកួត​ កីឡាប្រដាល់​ចំនួន​២​កម្មវិធី​របស់​សង្វៀន​ ទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ជា​លក្ខណៈ​វាយ​ជម្រុះ​ដណ្ដើម​កៅអី​វគ្គ​ទី​២​ TIFFY​ SUPER​ FIGHT​ ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​និង​ កម្មវិធី​ប្រកួត​មិត្ដភាព​រវាង​កីឡាករ​កម្ពុជា​ នឹង​ថៃ​កាលពី​ថ្ងៃ​ទី​២៣-២៤​ ខែមករា​ ឆ្នាំ​ ២០១៦​កន្លង​ទៅ​ ចំពោះ​ការ​ប្រកួត​កម្ម​ ... Read More »

​រដ្ឋបាល​ព្រៃឈើ​ប​កែវ​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ដកហូត​ឈើ​ប្រណីត​បាន​៤១.០៦៨​ម៉ែត្រគូប​

​ខេត្ដរតនគិរី​ ៖​ កម្លាំង​រដ្ឋបាល​ព្រៃ​ ឈើ​ប​កែវ​បាន​ចុះ​ល្បាត​ប្រទះ​ឃើញ​ជា​ បន្ដបន្ទាប់​នូវ​គំនរ​ឈើ​សុ​ក្រំ​ឡាំង​បួន​ ជ្រុង​មានមុខ​កាត់​២០​ទៅ​៣០​ឃ្លុំ​និង​មាន​ ប្រវែង​៣​ទៅ​៤​ម៉ែត្រ​ដែល​ឈ្មួញ​ធ្វើ​សកម្មភាព​ប្រមូល​ឈើ​ទាំងនោះ​មក​លាក់​ទុក​ ជា​ច្រើន​កំណាត់​នៅ​ក្នុង​ព្រៃ​ ។​ ​អាជ្ញាធរ​ស្រុក​អូ​រយ៉ា​ដាវ​សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ ប្រភេទ​ដឹកនាំ​ដោយ​លោក​ឡេ​ង​ យុគ​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​នាំ​កម្លាំង​ចុះ​ល្បាត​កាលពី​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៦​ ... Read More »

​ជនជាតិ​វៀតណាម​ចូល​នេសាទ​ត្រី​នៅ​តំបន់ហាមឃាត់​បើកកាណូត​រត់គេច​ពី​ជំនាញ​បង្ក្រាប​ទៅ​បុក​បែ​ត្រី​អ្នក​ភូមិ​ជាប់​អង្គប់​នគរបាល​

​ខេត្ដពោធិ៍សាត់​ ៖​ កម្លាំង​សមត្ថកិច្ច​ រដ្ឋបាល​ជលផល​រួម​ទាំង​កម្លាំង​សហការ​ ការពារ​ឡូត៍​អភិរក្ស​កំពង់​ប្រាក់​បាន​ដេញ​ បង្ក្រាប​អ្នកនេសាទ​ត្រី​ជនជាតិ​វៀតណាម​ចូល​នេសាទ​ក្នុង​តំបន់ហាមឃាត់​ ហើយ​ អ្នកនេសាទ​ទាំងនោះ​បាន​បើកកាណូត​រត់គេច​បន្សល់​ទុក​ឧបករណ៍​នេសាទ​ទៅ​បុក​បែ​ត្រី​អ្នក​ភូមិ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​បាន​តែ​ម្ដង​ ។​ ​ហេតុការណ៍​សមត្ថកិច្ច​តាម​បង្ក្រាប​អ្នកនេសាទ​ខុសច្បាប់​ស្ដី​ជលផល​ហើយ​ បាន​បើកកាណូតរ​ត់ទៅ​បុក​បែ​ត្រី​អ្នក​ ភូមិ​ត្រូវ​នគរបាល​ឃាត់​ទុក​ដោះស្រាយ​គ្នា​ខាងលើ​បាន​ធ្វើ​ឡើង​ កាលពី​រសៀល​ ម៉ោងជាង​៣​ថ្ងៃ​ទី​២៤​ ខែមករា​ ... Read More »

​ពលរដ្ឋ​ក្រុង​ពោធិ៍សាត់​រិះគន់​ក្រុមហ៊ុន​ម៉ៅ​ការ​ចំណតរថយន្ដ​មួយ​ដែល​ចេះ​តែ​យក​លុយ​តែ​មិន​ចេះ​រៀបចំ​សណ្ដាប់ធ្នាប់​

ខេត្ដពោធិ៍សាត់​ ៖​ ក្រុមហ៊ុន​ម៉ៅ​ការ​ ចំណតរថយន្ដ​មួយ​នៅ​ខេត្ដពោធិ៍សាត់​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រយៈពេល​ជិត​៣០​ឆ្នាំ​ មួយ​ថា​ បាន​ដាក់​បុគ្គលិក​របស់​ខ្លួន​ដែល​ មាន​ឯកសណ្ឋាន​ ពណ៌​ខៀវ​ឱ្យ​ប្រចាំការ​ នៅ​ម្ដុំ​ចំណុច​ផ្លូវបំបែក​ជា​បួន​ត្រង់​ផ្លូវ​ បំបែក​លា​ច​ ក្នុង​ទឹកដី​សង្កាត់​រលាប​ និង​ ... Read More »

​បទល្មើស​នេសាទ​រុញ​ស៊ី​ប​នៅ​ឃុំ​កំពង់​ឃ្លាំង​និង​ភូមិ​មាត់​ខ្លា​កើត​ពេញបន្ទុក​

​ខេត្ដសៀមរាប​ ៖​ សកម្មភាព​ប្រព្រឹត្ដ​ បទល្មើស​ជលផល​កើតឡើង​ពេញបន្ទុក​ តែ​រដ្ឋបាល​ជលផល​ដំ​ដែក​ហាក់​គ្មាន​វិធានការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដែល​ ករណី​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ មានការ​ ឃុបឃិត​គ្នា​រវាង​កម្លាំង​សហគមន៍​ នឹង​ រដ្ឋបាល​ជលផល​ជា​អ្នក​បើកភ្លើង​ខៀវ​ ទើ​បណ្ដោយ​ឱ្យ​មានការ​ដាក់​ឆ្នុក​និង​រុញ​ស៊ី​ប​កើតឡើង​មិន​តិច​ជាង​៤០០​ឆ្នុក​ នៅ​កណ្ដាលទន្លេ​ ។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ កា​នេសាទ​ដោយ​ការ​រុញ​ស៊ី​ប​បែប​នេះ​ ... Read More »

សម្តេច​តេ​ជោ​ហ៊ុន​ សែន​៖​ កាន់តែ​មាន​អារម្មណ៍​ថា​ ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ បាន​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​មក​លើ​សមត្ថភាព​ដឹកនាំ​កសាង​ប្រទេស​របស់ខ្ញុំ​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ បាន​មាន​ប្រសាសន៍​ថា​ សម្តេច​កាន់តែ​មាន​អារម្មណ៍​ថា​ ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ បាន​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​មក​លើ​សមត្ថភាព​ដឹកនាំ​កសាង​ប្រទេស​របស់​សម្តេច​ ។​ ​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​ដែល​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​៖ ... Read More »

ចាប់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ស៊ី​ភី​ពី​បទ​លួច​

​ខេត្តកណ្ដាលៈ​ ជនសង្ស័យ​៣​នាក់​ ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ដែល​សុទ្ធ​សឹង​ជា​បុគ្គលិក​ក្រុមហ៊ុន​ស៊ី​ភី​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ពី​បទ​លួច​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ បន្ទាប់​ពី​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ​បាន​រួមគំនិត​គ្នា​ធ្វើ​សកម្មភាព​លួច​ចំណី​សត្វ​ចេញពី​ទីតាំង​រោងចក្រ​ដឹក​តាម​រថយន្ដ​របស់​ក្រុមហ៊ុន​យក​ទៅ​អោយ​បក្ខពួក​ម្នាក់​ទៀត​ ។​ ​ករណី​លួច​ចំណី​សត្វ​ចេញពី​ក្រុមហ៊ុន​ស៊ី​ភី​ ដែល​មា​នទី​តាំងនៅ​ភូមិ​ចក​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ... Read More »

​ព្យុះ​ទឹកកក​នៅ​អា​មេ​រិ​ក​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​២៤​នាក់​

​ព្យុះ​ទឹកកក​មិន​ធ្លាប់​កើត​មាននៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ភាគ​ខាងកើត​កាលពី​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ បាន​បណ្តាល​ឲ្យ​មនុស្ស​២៤​នាក់​បាត់បង់​ជីវិត​ ។​ ​ព្យុះ​ទឹកកក​នេះ​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ប្រមាណ​៨៥​លាន​នាក់​ ដែល​ពួក​គេ​ទាំងនេះ​មិន​ហាន​ធ្វើ​ដំណើរ​ចាក​ចេញពី​លំនៅ​ឋាន​ ឬ​នៅ​តាម​ដងផ្លូវ​នោះ​ឡើយ​ដោយសារ​តែ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​បណ្តាល​មក​ពី​ព្យុះ​ទឹកកក​នេះ​ជាយថាហេតុ​ ។​ ​ព្រឹល​ធ្លាក់​នៅ​សួនឧទ្យាន​ភាគ​កណ្តាល​ទីក្រុង​ញូ​វ​យ៉​ក​ មាន​រហូត​ដល់​២៦.៨​អ៊ី​ន​ ប្រហាក់ប្រហែល​៦៨​សង្ទីម៉ែត្រ​ ដែល​ជា​ចំណុច​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៨៦៩​រៀង​មក​ ។​ រីឯ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​វិញ​ ... Read More »

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ Read More »

កម្មវិធី​បុណ្យ​ចម្រើន​អាយុ​មាននៅ​ ក្នុង​វប្បធម៌​អរិយធម៌​ខ្មែរ​

​ភ្នំពេញៈ​ តារា​កំប្លែង​តារា​សម្ដែង​ តារាចម្រៀង​ជា​ច្រើន​ដួង​បាន​ចូលរួម​ សម្ដែង​នា​ឱកាស​ពិធីបុណ្យ​ចម្រើន​អាយុ​របស់​បងប្រុស​ស្រី​របស់​លោក​ កុយ​ ស៊ី​ឌឿ​ន​ អគ្គនាយក​ក្លិប​សិល្បៈ​ឌី​ភី​។​ ពិធី​ នេះ​មានការ​បង្ហាញ​នូវ​ទស្សនីយភាព​ សិល្បៈ​ជា​ច្រើន​ហើយ​បងប្អូន​អ្នកស្រុក​ ភូមិ​ក៏​ផ្អើល​មក​ទស្សនាការ​កម្សាន្ដ​សិល្បៈ​ យ៉ាងច្រើន​កុះករ​។​ ​ពិធីបុណ្យ​ចម្រើន​អាយុ​នេះ​ត្រូវ​បាន​ ប្រារឰ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​២១​ ខែ​ ... Read More »

ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​ស្លាប់​ក​ក្នុងផ្ទះ​សំណាក់​យីហោ​ ឡូ​ន​ស្ទា​លូន​

​ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ខណ្ឌដូនពេញ​ បាន​ចុះ​ទៅ​ទីតាំង​ ផ្ទះសំណាក់​យីហោ​ ឡូ​ន​ស្ទា​លូន​ ខណៈ​ដែរ​បុរស​ជនជាតិ​ អា​មេ​រិ​កាំ​ង​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ ទីតាំង​ផ្ទះសំណាក់​ខាងលើ​ ផ្ទះ​30E0​ ... Read More »

ពលរដ្ឋ​ចិន​ស្លាប់​ និង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​នៅ​ប្រទេស​ឡាវ​

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ថា​ ពលរដ្ឋ​ចិន​២​នាក់​បាន​បាត់បង់​ជីវិត​ និង​ច្រើន​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ប្រ​តេស​ឡាវ​ ។​ ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ឡាវ​បាន​បញ្ជាក់​អំពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ​ផង​ដែរ​ថា​ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ ។​ ជន​រង​គ្រោះ​បាន​និង​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​នៅ​លើ​ដងផ្លូវ​មួយ​ជំរុំ​ភ្នំ​ក្នុង​ខេត្ត​ Saysomboun​ ។​ ... Read More »

អាវុធហត្ថ​ខេត្ត​ បញ្ជូន​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ និង​បក្ខពួក​២៦​នាក់​ បញ្ជូន​ទៅ​តុលាការ​

​ខេត្តសៀមរាប​៖​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ចាប់​ឃាត់ខ្លួន​មេខ្លោង​គ្រឿងញៀន​ និង​បក្ខពួក​ចំនួន​២៦​នាក់​ រួម​ទាំង​វត្ថុ​តាង​ជា​ច្រើន​ទៀត​ បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ។​ ​ប្រតិបត្ដិការ​បង្ក្រាប​ជនសង្ស័យ​ទាំងនេះ​ ធ្វើ​ចាប់ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៤​ ខែមករា​ ស្ថិត​នៅ​តាម​តំបន់​ផ្សេងៗ​គ្នា​ក្នុង​ក្រុង​សៀមរាប​ ... Read More »