ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: David

របៀបគណនាថ្លៃសេវាវាយតម្លៃអចលនទ្រព្យនៅកម្ពុជា

នៅពេលអ្នកលក់ ឬជួលផ្ទះអ្នកត្រូវការសេវាកម្មវាយតម្លៃពីភ្នាក់ងារអចលនទ្រព្យជំនាញដើម្បីវាយតម្លៃអចលនទ្រព្យរបស់អ្នកនោះអ្នកក៏នឹងត្រូវបង់ថ្លៃសេវាកម្មសម្រាប់ភ្នាក់ងារអចលនទ្រព្យទាំងនេះ។ ដើម្បីធានាថាគ្រប់គ្នាទទួលបានផលចំណេញប្រតិបត្តិការនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់វិធានការដោយផ្ទាល់ដើម្បីធានាថាប្រតិបត្តិការអចលនទ្រព្យមានដំណើរការបានយ៉ាងរលូននៅក្នុងទីផ្សារ និងអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីររួមមានភ្នាក់ងារ និងម្ចាស់អចលនទ្រព្យ។ ជាលទ្ធផលថ្លៃសេវាកម្មត្រូវបានកំណត់ជាតួលេខជាក់ស្តែង។ ដូច្នេះប្រសិនបើអ្នកជាអ្នកលក់អចលនទ្រព្យព័ត៌មាននេះពិតជាសំខាន់ណាស់សម្រាប់អ្នក! ខាងក្រោមនេះជារូបមន្តគណនាចាំបាច់ដែលអ្នកត្រូវដឹងនៅពេលជួលភ្នាក់ងារអចលនទ្រព្យឲ្យវាយតម្លៃអចលនទ្រព្យរបស់អ្នកនៅប្រទេសកម្ពុជា ៖ ការកំណត់តម្លៃសេវាកម្ម៖ នៅពេលអ្នកលក់អចលនទ្រព្យរបស់អ្នកហើយត្រូវការក្រុមហ៊ុនវាយតម្លៃដើម្បីវាយម្លៃលើអចលនទ្រព្យនោះ​អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម។ ខាងក្រោមនេះគឺជាថ្លៃសេវាកម្ម ដែលអ្នកត្រូវផ្តល់ ឲ្យក្រុមហ៊ុនវាយតម្លៃ៖ ... Read More »

កម្ពុជាមានភ្នាក់ងារអចលនទ្រព្យ ១៥០ក្រុមហ៊ុនដែលបានចុះបញ្ជី! នេះជាឱកាសក្នុងទីផ្សារមួយនេះ?

នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណ ១៥០ក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់ដោយពួកគេមាន ភ្នាក់ងារជំនាញ កំពុងធ្វើការនៅទូទាំងប្រទេសផ្តោតសំខាន់លើការជួល និងការលក់អចលនទ្រព្យដូចជា៖ ខុនដូ វីឡា ផ្ទះល្វែង អាផាមេន បុរី និងដីឡូតិ៍ជាដើម។ ទីផ្សារអចលនទ្រព្យនៅតែបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយស្របជាមួយគ្នានេះមានភ្នាក់ងារអចលនទ្រព្យថ្មីៗបង្កើតឡើងគ្រប់ពេលដែលធ្វើឲ្យទីផ្សារពោរពេញទៅដោយភ្នាក់ងារអចលនទ្រព្យដែលកំពុងធ្វើការដូចគ្នាលើការលក់អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍។ ដោយសារតែបែបនេះភ្នាក់ងារមួយចំនួនបានកំណត់ទិសដៅអាជីវកម្មរបស់ខ្លួននៅផ្នែកផ្សេងទៀតដោយផ្តោតទៅលើការ ជួល ... Read More »

កំហុសឆ្គងធំៗនៅពេលវិនិយោគក្នុងវិស័យអចលនទ្រព្យ

វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមានវិសាលភាពធំទូលាយ ហើយវាជាការជៀសមិនផុតសម្រាប់វិនិយោគិនក្នុងការធ្លាក់ចូលទៅ​ក្នុងចំនុចគ្រោះថ្នាក់ ឬជួបបរាជ័យនៅពាក់កណ្ដាលផ្លូវនោះឡើយ។ ហើយខណៈពេលអ្នកមួយចំនួនបានជួបបញ្ហា​នេះអ្នកផ្សេងទៀតអាចគ្រាន់តែសង្ឃឹមថាវានឹងល្អប្រសើរ។ ប៉ុន្តែតើអ្វីដែលជាភាពខុសគ្នារវាងវិនិយោគិនជោគជ័យ និងវិនិយោគិនបរាជ័យ? ខណៈពេលដែលអ្នកមួយចំនួនចាត់ទុកសំណាងជាកត្តាសំខាន់តាមពិតនោះវាជាជំនាញ និងសមត្ថភាពរ​បស់វិនិយោគិនដើម្បីជៀសវាងការធ្វើឱ្យមានកំហុសឆ្គង។ នោះហើយជាមូលហេតុដែល Realestate.com.kh បានចងក្រងពីកំហុសឆ្គងរបស់អ្នកវិនិយោគក្នុងប្រទេសកម្ពុជា ដូច្នេះសូមលោកអ្នកស្វែងយល់អំពីចំណុចសំខាន់ៗមួយចំនួនដើម្បីជៀសវាងកំហុសឆ្គងទាំងនោះ! មិនបានធ្វើការស្រាវជ្រាវគ្រប់គ្រាន់ អត្តពលិកដែលខ្លាំងនឹងត្រូវបានគេចងចាំនៅក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែអត្តពលិកក៏ត្រូវមានភាពឆ្លាតវៃផងដែរក្នុងការប្រកួតប្រជែង។ ... Read More »

សែនសុខ ភ្នំពេញ៖ ទីតាំងល្អបំផុតសម្រាប់អ្នកទិញផ្ទះថ្មី

មានទីតាំងស្ថិតនៅជាយក្រុងភាគខាងជើងនៃរាជធានីភ្នំពេញ ខណ្ឌសែនសុខមានព្រំប្រទល់ជាប់នឹងខណ្ឌទួលគោកត្រូវបានគេរំពឹងថានឹងក្លាយជាតំបន់ដ៏គួរឱ្យទាក់ទាញសម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម និងមានប្រាក់ចំណូលខ្ពស់។ តំបន់នេះសាកសម្យបំផុតសម្រាប់អ្នកដែលចង់គេចចេញពីការកកស្ទះចរាចរណ៍ញឹកញ៉ាប់នៅកណ្តាលរាជធានីភ្នំពេញ ហើយចង់បានកន្លែង ដែលមានភាពស្ងប់ស្ងាត់សម្រាប់ការរស់នៅ។ ការកើនឡើងតម្លៃដីធ្លីឆាប់រហ័សរបស់ទីក្រុងភ្នំពេញគឺជាកត្តាចម្បងដែលនាំឱ្យមនុស្សភាគច្រើនផ្លាស់ប្តូរពីតំបន់កណ្តាលទីក្រុងទៅតំបន់ជាយក្រុងដូចជាតំបន់សែនសុខនេះជាដើមដើម្បីបង្កើតជាសហគមន៍ និងទីក្រុងថ្មីសម្រាប់ការរស់នៅរ​បស់ពួកគេ។ បច្ចុប្បន្ននេះសែនសុខត្រូវបានក្លាយជាតំបន់សក្តានុពលដ៏ខ្លាំងក្លាដោយសារមានការសាងសង់គម្រោងផ្សារទំនើបអ៊ីអន២នៅក្នុងតំបន់នេះកត្តានេះក៏នឹងជម្រុញឱ្យមានតម្រូវការកាន់តែច្រើនក្នុងតំបន់ជាពិសេសតម្រូវការលំនៅដ្ឋាន។ យោងតាមរបាយការណ៍ឆ្នាំ២០១៦ស្តីពីទីផ្សារអចលនទ្រព្យនៅភ្នំពេញចេញដោយក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថាសែនសុខមានកំណើនយ៉ាងឆាប់រហ័សពាក់ព័ន្ធទៅនឹងការអភិវឌ្ឍលំនៅដ្ឋាន និងពាណិជ្ជកម្ម។ តំបន់នេះបានមើលឃើញពីការផ្លាស់ប្តូរ ... Read More »

ការវិនិយោគអចលនទ្រព្យនៅខេត្តកែប កើនឡើងនៅពេលចិនបានជម្រុញ តម្លៃដីកើនឡើងខ្លាំង

ខេត្តកែបជាខេត្តនៃតំបន់ឆ្នេរសមុទ្រនៅភាគខាងត្បូងក្នុងប្រទេសកម្ពុជាមានចំងាយ១៤៦គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ខេត្តនេះមានភាពទាក់ទាញការវិនិយោគកាន់តែច្រើននាពេលអនាគតដោយសារតែតម្លៃដីធ្លីនៅទាបបើប្រៀបធៀបទៅនឹងខេត្តព្រះសីហនុដែលជាតំបន់តាមមាត់សមុទ្រដូចគ្នាហើយម្យ៉ាងទៀតកែបមានសក្តានុពលមិនអាចប្រកែកបានសម្រាប់វិស័យអេកូទេសចរណ៍។ ខេត្តកែបមានចម្ងាយត្រឹមតែ១២៥គីឡូម៉ែត្រពីក្រុងព្រះសីហនុហើយត្រឹមតែ៤៤គីឡូម៉ែត្រពីខេត្តកំពត។ អភិបាលខេត្តកែបលោក កែន សត្ថា បានប្រាប់ទៅកាន់កាសែតក្នុងស្រុកថា “យើងកំពុងស្ថិតក្នុងដំណាក់កាលនៃការបង្កើតគម្រោងប្លង់មេសម្រាប់ការអភិវឌ្ឍន៍ខេត្តរបស់យើងដែលនឹងធ្វើឱ្យទេសចរណ៍ធម្មជាតិកាន់តែប្រសើរឡើង។ ទោះបីជាយើងមិនទាន់ទទួលបានកិច្ចព្រមព្រៀងជាផ្លូវការពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏ដោយក៏យើងនៅតែបន្តផែនការមេរបស់យើងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។” [នៅកែប] លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុនKampot ... Read More »

ទស្សនាវីដេអូ highlights​​ នៃគ្រាប់បាល់នៅ Champions League​ យប់មិញ

Read More »

គំនិតត្រូវពិចារណាសម្រាប់អ្នកទិញផ្ទះលើកដំបូង

នៅកម្ពុជាការទិញអចលនទ្រព្យលើកដំបូងអាចជាការងារដ៏ធំមួយប្រសិនបើអ្នកគឺជាអ្នកទិញផ្ទះលើកដំបូងអ្នកគួរតែពិចារណាលើចំណុចខាងក្រោមមុនពេលអ្នកធ្វើការសម្រេចចិត្ត៖ គោលបំណងនៃការទិញផ្ទះថ្មី៖ ផ្ទះមានច្រើនប្រភេទផ្សេងៗគ្នាហើយផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិក៏ខុសគ្នាដែរសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកចង់បានផ្ទះមួយដើម្បីរស់នៅជាមួយគ្រួសាររបស់អ្នកដែលមានភាពធំទូលាយ លោកអ្នកអាចពិចារណាទិញផ្ទះវីឡា។ វីឡាផ្តល់នូវទីធ្លាធំទូលាយសម្រាប់គ្រួសាររបស់អ្នកមានកន្លែងសម្រាកងាយស្រួលនិងមានភាពឯកជន។ ប្រសិនបើអ្នកមានបំណងទិញផ្ទះដែលអ្នកអាចរកប្រាក់ចំណូលបានតាមរយៈការបើកហាងទំនិញសូមគិតពីផ្ទះអាជីវកម្មមួយដែលនៅក្នុងទីតាំងដែលអ្នកអាចទទួលបានអតិថិជនច្រើនអចលនទ្រព្យទាំងនេះអាចឱ្យអ្នកទាំងជាកន្លែងសម្រាប់រស់នៅ និងធ្វើពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកពិតជាចង់បានទីតាំងនៅកណ្តាលទីក្រុង និងចង់រស់នៅក្នុងជីវិតបែបទំនើបអ្នកអាចពិចារណាទិញខុនដូ។ អត្ថប្រយោជន៍បន្ថែមនៃខុនដូគឺថាអ្នកតែអាចដាក់ជួលបាននៅពេលអនាគតប្រសិនបើអ្នកសម្រេចចិត្តមិនរស់នៅដោយខ្លួនឯង។ ប្រសិនបើអ្នកមានបំណងទិញដើម្បីទុកលក់យកផលចំណេញអ្នកអាចពិចារណាទិញអចលនទ្រព្យមុនគម្រោង (គម្រោងមិនទាន់សាងសង់ ... Read More »

បើចង់ខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះដំបូងនៅកម្ពុជាគួរយល់ដឹងពីគន្លឹះអ្វីខ្លះ?

តម្រូវការ និងវិធីស្វែងរកប្រាក់កម្ចីទិញផ្ទះដំបូងវាមានភាពខុសៗគ្នានៅពេលនិយាយអំពីនិតិវិធីនៃការស្នើប្រាក់កម្ចីទិញផ្ទះលើកដំបូងគឺវាមានភាពស្មុគស្មាញ។ ជាមួយនឹងធនាគារពាណិជ្ជជាង៣៥ស្ថាប័ន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា អ្នកត្រូវការពេលវេលាដើម្បីស្វែងរកឥណទានទិញផ្ទះដ៏ល្អបំផុត។ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីធនាគារណាមួយ អ្នកត្រូវតែដឹងពីគន្លឺះសំខាន់ៗមួយចំនួនដើម្បីជៀសវាងការខកចិត្តណាមួយនៅពេលអនាគត។ ដៃគូ​របស់​គេហទំព័រ​ BizKhmer គឺ​ Realestate.com.kh បានបង្ហាញពីគន្លឹះចាំបាច់មួយចំនួនសម្រាប់អ្នកខ្ចីប្រាក់ទិញផ្ទះដំបូងត្រូវដឹងមុននឹងជ្រើសរើសយកធនាគារណាមួយ ក៏ដូចជាធ្វើឲ្យការសម្រេចចិត្តរបស់លោកអ្នកមានភាពងាយស្រួល៖ ដែនកំណត់នៃឥណទាន៖ ទំហំនៃប្រាក់កម្ចីគឺអាស្រ័យលើចំនួនទឹកប្រាក់ដែលអ្នកអាចរកបាន ... Read More »

ការទិញលំនៅដ្ឋានប្រភេទបុរី៖ គន្លឹះសំខាន់ៗដែលអ្នកទិញត្រូវយល់ដឹង

មុនពេលអ្នកទិញលំនៅដ្ឋាននៅក្នុងគម្រោងបុរីមានចំនុចមួយចំនួនអ្នកត្រូវពិចារណាឲ្យបានម៉ត់ចត់មុនពេលអ្នកសម្រេចចិត្តទិញលំនៅដ្ឋានប្រភេទនេះ។​ តើគម្រោងលំនៅដ្ឋានប្រភេទបុរីមានចំណុចពិសេសអ្វីខ្លះផ្ដល់ជូនលោកអ្នក? បុរីមានន័យថាគឺជាបណ្តុំនៃលំនៅដ្ឋាននៅក្នុងសហគមន៍មួយ ហើយលំនៅដ្ឋាននៅក្នុងគម្រោងបុរីនោះរួមមាន៖ វីឡា ផ្ទះល្វែង ផ្ទះអាជីវកម្ម ពេលខ្លះមានសំណង់ខុនដូផងដែរ។ គម្រោងអភិវឌ្ឍន៍បុរីមានអចលនទ្រព្យច្រើនប្រភេទនៅក្នុងនោះផងដែរសម្រាប់ឯកជន និងគ្រួសារជាធម្មតាវាមាន ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្សេងៗមានដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើង និងការរៀបចំទុកដាក់សំរាមជាដើម។ ... Read More »

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុង ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកទីមួយកាលពីខែឧសភាឆ្នាំនេះពិព័រណ៍អចលនទ្រព្យកម្ពុជានឹងត្រឡប់មកវិញជាថ្មីនៅខែតុលាឆ្នាំ2017 នៅថ្ងៃទី6 និងទី7នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។ កម្មវិធីតាំងពិព័រណ៍លើកទីមួយបានទាក់ទាញភ្ញៀវជាង3000នាក់មកពីគ្រប់ទិសទី ហើយទទួលបានលទ្ធផល ជាវិជ្ជមាន ដោយ មានការលក់អចលនទ្រព្យគិតជាទឹកប្រាក់ប្រមាណ3លានដុល្លារក្នុងរយៈពេលពីរថ្ងៃ។ ភាពជោគជ័យ នេះបង្កើតឱ្យ មានតម្រូវការខ្ពស់នៅក្នុងទីផ្សារដូចនេះហើយម្ចាស់គម្រោងអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនឹងបង្ហាញ គម្រោង អភិវឌ្ឍន៍របស់ខ្លួនម្តងទៀតនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងឆ្នាំនេះដដែល។ ... Read More »

ប៊ែលហ្សិកក្លាយជាក្រុមនៅអឺរ៉ុបដំបូងគេ បានកៅអីទៅលេង World Cup នៅរុស្ស៊ីឆ្នាំ២០១៨

ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្សិកបានក្លាយទៅជាក្រុមនៅតំបន់អឺរ៉ុបដំបូងគេដែលមានកៅអីទៅពានរង្វាន់បាល់ទាត់ពិភពលោកនៅរុស្ស៊ីឆ្នាំ២០១៨ បន្ទាប់ពីយកឈ្នះជម្រើស​ជាតិក្រិក ២ទល់នឹង១។ ការប្រកួតធ្វើឡើងនៅក្នុងទឹកដីរបស់ក្រិក ដោយតង់ទីមួយ ពុំមានក្រុមណាស៊ុតបញ្ចូលទីបានឡើយ។ កីឡាករ Vertonghen ខ្សែការពារមកពីក្រុម Tottenham Hotspur រកបានមួយគ្រាប់ឲ្យក្រុមភ្ញៀវនាំមុខបានមួយគ្រាប់មុននៅនាទីទី៧០។ កីឡាករ Gonçalves Rodrigues ... Read More »

Hummels តែតមួយក្បាលចុងក្រោយឲ្យ​អាល្លឺម៉ង់បាន៣ពិន្ទុ

​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​បន្ត​ឈរ​នៅ​កំពូល​តារាង​ពូល C ក្នុង​វគ្គ​ជម្រុះ World Cupបន្ទាប់ពីយកឈ្នះម្ចាស់​ផ្ទះ​​​សាធារណរដ្ឋ​ឆេក​ ២-១​ កាល​ពី​យប់មិញ។ កីឡាករTimo Werner ស៊ុតបានមួយគ្រាប់នៅនាទីទី៤​ឲ្យ​ឥន្ទ្រី​ដែកអាល្លឺម៉ង់នាំមុខមុន នៅតង់ទី១។ នៅក្នុងតង់ទី២នាទីទី៧៨ កីឡាករVladimir Daridaស៊ុតបាល់ពីចម្ងាយចូលទីបានល្អវិញឲ្យម្ចាស់ផ្ទះតាមស្មើ តែខ្សែការពារMats Hummels របស់ភ្ញៀវ តែតមួយក្បាលចូលទីលើឆេកវិញនៅជិតចប់ការប្រកួតនាទីទី៨៨។ ... Read More »

ទស្សនាអង់គ្លេស​ឈ្នះ​​ ម៉ាល់តា​ ៤-០

នៅក្នុងការប្រកួត​ជម្រុះ World Cup ទៅ​លេងនៅប្រទេស​រុស្សី​ឆ្នាំ​២០១៨ ពូល​ F  អង់គ្លេស​បាន​បំបាក់​ប្រទេស​ខ្សោយ ម៉ាល់តា​ ៤-០ ក្នុង​នោះ Harry Kane ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង ខណៈ Ryan Bertrand និង ... Read More »

Kieran Gibbs អរគុណដល់លោក Arsene Wenger ក្រោយផ្លាស់ទៅកាន់ West Brom

ខ្សែការពារសញ្ជាតិអង់គ្លេស Kieran Gibbsបានសម្តែងការដឹង គុណដល់លោកគ្រូបង្វឹក Arsene Wenger ក្រោយផ្លាស់​ទៅកាន់ West Brom ក្នុងតម្លៃ៧លានផោន។ បន្ទាប់ពីចុះហត្ថលេខាលេងឲ្យ West Brom រយះពេល ៤ឆ្នាំ ... Read More »

កីឡាករ Conor McGregor អាចនឹងយក តំណែងរបស់Cristiano Ronaldo?

កីឡាករក្បាច់គុនចម្រុះ​ Conor McGregor អាចនឹង​ក្លាយ​ជា​អត្តពលិក​រក​ចំណូល​ប្រចាំ​ឆ្នាំ​ច្រើន​ជាង Cristiano Ronaldo ក្នុង​បញ្ជី​របស់​ Forbes Athletic Rich List បន្ទាប់​ពី​ការ​ប្រកួត​ជា​មួយ​ស្តេច​ប្រដាល់​អាមេរិក​ Floyd Mayweather ។ ... Read More »