ព័ត៌មានទាន់ហេតុការណ៍៖

Barcelonaទិញខ្សែប្រយុទ្ធអេស្ប៉ាញ Gerard Deulofeu វិលត្រឡប់មកវិញ

ចែករំលែក៖

ក្លិបបាល់ទាត់ Barcelona របស់អេស្ប៉ាញបានប្រកាសជា ផ្លូវការថា ខ្លួនបានទិញខ្សែប្រយុទ្ធGerard Deulofeu មករួមក្រុមសាជាថ្មីម្តងទៀតពីក្រុមEvertonរបស់ អង់គ្លេស។

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ២៣ឆ្នាំរូបនេះត្រូវបានក្លិបអ៊ីតាលី AC Milan ខ្ចីជើងទៅលេងកាលពីរដូវកាលមុន ហើយរូបគេបាន បង្ហាញថ្វីជើងយ៉ាងល្អដែលធ្វើឲ្យ Barcelonaចាប់អារម្មណ៍ទិញយក មករួមក្រុមសាជាថ្មីម្តងទៀត។

Gerard Deulofeuបានចាកចេញពីក្រុមBarcelonaទៅចូលរួមក្រុមEverton កាលពីឆ្នាំ២០១៥ក្នុងតម្លៃ៤,២ លានផោន ប៉ុន្តែពេលនេះក្លិបBarcelona ត្រូវចំណាយ១២លានអឺរ៉ូដើម្បីនាំយកGerard Deulofeuមកវិញ៕ ដេវីត


ចែករំលែក៖