ព័ត៌មានទាន់ហេតុការណ៍៖

Barcelonaបន្តចាយលុយបន្ថែមក្នុងខែមករាឆ្នាំ២០១៨ទិញខ្សែការពារ

ចែករំលែក៖

ក្លិប Barcelona បានប្រកាសជាផ្លូវការអំពីការឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Palmeiras របស់ប្រេស៊ីលដើម្បីផ្ទេរយកខ្សែការពារកណ្ដាល Yerry Mina ក្នុងតម្លៃ១១,៨លានអឺរ៉ូ។

កីឡាករសញ្ជាតិកូឡុំប៊ីវ័យ២៣ឆ្នាំបានយល់ព្រមក្នុងកុងត្រា៥ឆ្នាំកន្លះ មានន័យថាគេនឹងត្រូវនៅ Camp Nou ដល់២០២៣។

កីឡាករដែលផ្ដើមអាជីពនៅក្លិប Deportivo Pasto រួចផ្លាស់ទៅ Palmeiras ខាងលើ ជាខ្សែការពារមានកម្ពស់ខ្ពស់និងកម្លាំងខ្លាំង តែរហ័សនិងចែកបាល់ចេញពីក្រោមបានល្អ។ ពីដំបូងឡើយរូបគេលេងជាខ្សែបម្រើរហូតដល់វ័យ១៩ឆ្នាំរូបនេះទើបផ្លាស់ទៅជាខ្សែការពារកណ្ដាល ហើយក្លាយជាកីឡាករវ័យក្មេងលេចធ្លោបំផុតម្នាក់នៅទ្វីបអាមេរិកខាងត្បូង រហូតត្រូវ Palmeiras យកទៅរួមក្លិបនៅប្រេស៊ីលក្នុងឆ្នាំ២០១៦។

Yerry មានសមត្ថភាពរកគ្រាប់បាល់ពីការលោតតែត ជាក់ស្ដែងរូបគេរកបាន៨គ្រាប់ពីការចូលលេង៣៣ដងសម្រាប់ក្លិបប្រេស៊ីល និង៣ដងក្នុងការចូលលេងជម្រើសជាតិកូឡុំប៊ី៩ប្រកួតតាំងពីខែមិថុនាឆ្នាំ២០១៦មក។ ក្នុងឆ្នាំ២០១៦ រូបគេជាប់ជាខ្សែការពារកណ្ដាលល្អបំផុតប្រចាំក្របខ័ណ្ឌ Campeonato Brasileiro Série ហើយឆ្នាំ២០១៧ជាប់ជាខ្សែការពារកណ្ដាលល្អបំផុតក្នុងក្របខ័ណ្ឌ Campeonato Paulista៕ ដេវីត


ចែករំលែក៖