ព័ត៌មានទាន់ហេតុការណ៍៖

Barcelonaស៊ុតអត់ចូលជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនៅChampions League

ចែករំលែក៖

ក្រុមជើងខ្លាំងអេស្ប៉ាញBarcelonaមិនអាចរកគ្រាប់បាល់បានឡើយពេលប៉ះក្រុមក្រិកOlympiacos នៅក្នុងកម្មវិធីChampions Leagueកាលពីថ្ងៃទី០១ខែវិច្ចកាកន្លងទៅ។

អ្វីដែលគួរឲ្យចាប់អារម្មណ៏ទៅលើលទ្ធផលសូន្យទល់នឹងសូន្យនេះ គឺវាជាប្រកូតដំបូងក្នុងរយះពេល៥ឆ្នាំចុងក្រោយដែលក្រុមBarcelonaមិនអាចស៊ុតបញ្ចូលទីបាននៅក្នុងក្របខណ្ឌពានរង្វាន់ធំបំផុតរបស់ទ្វីបអឺរ៉ុបនេះ។ វាមានន័យបើគិតចាប់តាំងពីឆ្នាំ២០១២មក ក្រុមBarcelona អាចរកគ្រាប់បាល់បានរហូត ពេលប្រកួតនៅគ្រប់ការប្រកួតទាំងអស់នៃកម្មវិធីChampions Leagueវគ្គចែកពូល។

មើលតាមស្ថិតិក្រុមយក្សអេស្ប៉ាញមួយនេះគ្រប់គ្រងបាល់ដល់ទៅ៧០%មានឱកាសស៊ុតដល់ទៅ១៩ដង និងទាត់បាល់ជ្រុង១២ដងប៉ុន្តែនៅតែមិនអាចធ្វើអ្វីលើក្រុមក្នុងប្រទេសក្រិកបាន។

ទោះបីមានត្រឹមតែ១ពិន្ទុមែន តែ Barca នៅតែបន្តឈរកំពូលតារាងពូល D ខណៈ Juventus លេខ២មាន៩ពិន្ទុលេងស្មើ Sporting ១-១ ដូចគ្នា ៕ ដេវីត

 

 


ចែករំលែក៖