ព័ត៌មានទាន់ហេតុការណ៍៖

Barcelona បន្តចាយលុយ៣២លានផោនដើម្បីយកខ្សែការពារម្នាក់ទៀតពីក្លិប Sevilla

ក្លិប Barcelonaទើបតែប្រកាសថា ខ្លួនបានទិញខ្សែការពារសញ្ជាតិបារាំង Clement Lenglet ពីក្លិប Sevilla នៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញដូចគ្នា។

កីឡាករ Clement Lenglet ដែលទើបតែមានវ័យ២៣ឆ្នាំរូបនេះបានចុះ កិច្ចសន្យាលេងឲ្យក្លិបយក្សអេស្ប៉ាញBarcelonaក្នុងទឹកដីNou Camp ដោយតម្លៃខ្លួន រហូតដល់ទៅ២៦៥លានផោនប្រសិនបើមានក្លិបណាចង់ទិញផ្តាច់កុងត្រានេះ។

Lenglet បានផ្លាស់ពី Nancy មក Sevilla ក្នុងខែមករាឆ្នាំ២០១៧ តម្លៃត្រឹមតែ៥លាន អឺរ៉ូប៉ុណ្ណោះ។ គេចូលលេងឱ្យ Sevilla ៥២លើក និងរកបាន៤គ្រាប់។

ដើមសប្ដាហ៍នេះ Barcelona បានទិញកីឡាករវ័យ២១ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះពីក្លិប Gremio ក្នុងតម្លៃខ្លួន៤០លានអឺរ៉ូ។ លេងជាតួនាទីខ្សែបម្រើជំនួសកន្លែង Andrés Iniesta យុវជនមានទេពកោសល្យបានចុះកុងត្រារយៈពេល៦ឆ្នាំ និងមានតម្លៃផ្ដាច់កុងត្រា៤០០លានអឺរ៉ូ ៕