ព័ត៌មានទាន់ហេតុការណ៍៖

Barcelona ត្រូវបាត់ខ្សែការពារកណ្តាល Samuel Umtiti ដល់ទៅ៨សប្ដាហ៍

ចែករំលែក៖

ក្លិបBarcelonaដែលកំពុងតែឈរកំពូលតារាងនៅអេស្ប៉ាញ La Liga កំពុងតែមានបញ្ហាផ្នែកការពារដោយកីឡាករ Samuel Umtitiត្រូវសម្រាករហូតដល់ទៅ៨សប្ដាហ៍ដើម្បីព្យាបាលរបួស។

ខ្សែការពារកណ្តាលអន្តរជាតិបារាំង Samuel Umtitiបានរងរបួសសរសៃពួរជើង ពេលប្រកួតស្មើជាមួយនឹងក្រុម Celta Vigo ដោយលទ្ធផល 2-2 នៅក្នុងទឹកដីរបស់ខ្លួន។

ចំណែកកីឡាករជើងចាស់អាហ្សង់ទីន Javier Mascherano កំពុងមានបញ្ហាកាយសម្បទាស្របពេលអតីតប្រធានក្រុម Arsenal និងបែលហ្ស៊ិក Thomas Vermaelen ហាក់មិនស្ថិតក្នុងក្រសែភ្នែកលោក Ernesto Valverde ទេ។

ប្រធានក្រុមBarcelonaកីឡាករខ្សែបម្រើជើងចាស់ Andres Iniesta ក៏នឹងអវត្តមានពេលប្រកួត Champions League ប៉ះក្រុម Sporting Lisbon ផងដែរ ដោយសារតែរបួស។

Barcelonaក៏កំពុងតែឈរកំពូលតារាងផងដែរនៅក្របខ័ណ្ឌ Champions League ក្នុងពូលD មាន១១ពិន្ទុលើក្រុមលេខ២ Juventus ចំនួន៣ពិន្ទុ ហើយក្រុមSporting Lisbonឈរលេខ៣មាន៧ពិន្ទុ ៕


ចែករំលែក៖