ព័ត៌មានទាន់ហេតុការណ៍៖

Bayern Munichឈ្នះជើងឯកBundesliga ៥សម័យជាប់ៗគ្នាក្រោយសំពង Wolfsburg 6-0

ចែករំលែក៖

ក្រុម Bayern Munich បានឈ្នះជើងឯកអាល្លឺម៉ង់ Bundesliga សម្រាប់រដូវកាលឆ្នាំ២០១៦-២០១៧នេះ ក្រោយពួកគេសំពងក្រុម Wolfsburg ដោយលទ្ធផល6-0កាលពីសប្តាហ៍មុន ។

បន្ទាប់ពីទទួលបាន៣ពិន្ទុបន្ថែមទីក្រុម Wolfsburg ក្រុមBayern Munichដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីCarlo Ancelottiមាន៧៣ពិន្ទុ ដាច់ក្រុមលេខ២ RB Leipzig ចំនួន១០ពិន្ទុ ខណៈនៅលីគអាល្លឺម៉ង់សល់តែ៣ប្រកួត នឹងបញ្ចប់រដូវកាលហើយ ដូច្នេះវាធ្វើឲ្យ Bayern Munich ក្លាយជាជើងឯកតែម្ដង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ Bayern Munich ឈ្នះជើងឯកកំពូលរបស់អាល្លឺម៉ង់ចំនួន៥សម័យជាប់ៗគ្នា ហើយវាក៏ជាលើកទី២៧នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិបទាំងមូល។

សម្រាប់លោកCarlo Ancelotti នេះគឺជាពានរង្វាន់លីគកំពូលទី៤ ដែលគាត់បានឈ្នះដោយធ្លាប់ដឹកនាំក្រុមAC Milanឈ្នះជើងឯកអ៊ីតាលី Serie A ជួយក្រុម Chelseaឈ្នះជើងឯកអង់គ្លេស Premier League និងឈ្នះជើងឯកបារាំងLeague 1 ជាមួយនឹងក្រុម Paris St-Germain ៕ ដេវីត


ចែករំលែក៖