ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

Borussia Dortmund បានខ្សែការពារស្វីស Manuel Akanjiមកជួយពង្រឹងក្រុម

ក្រុមជើងខ្លាំងនៅអាល្លឺម៉ង់ Borussia Dortmund បានទិញខ្សែការពារសញ្ជាតិ ស្វីស Manuel Akanjiពីក្រុម Basleមកជួយពង្រឹងក្រុមក្នុងតម្លៃខ្លួន២០លានផោន។

ក្លិប Dortmund បានធ្វើពិធីបង្ហាញខ្សែការពារថ្មីរបស់ខ្លួនជា មួយនឹងរូបថតពិនិត្យសុខភាព ហើយ Manuel Akanji នឹងត្រូវពាក់អាវលេខ១៦ពេលលេង នៅក្នុងក្លិបរបស់អាល្លឺម៉ង់នេះ។

កីឡាករManuel Akanji បានផ្លាស់ពីក្រុម Winterthur ស្ថិតនៅក្របខ័ណ្ឌលំដាប់លេខ២ របស់ស្វីសមកចូលរួមក្រុមធំបំផុតក្នុងក្របខណ្ឌកំពូលរបស់ស្វីសកាលពីឆ្នាំ២០១៥ ហើយគាត់បានអភិវឌ្ឍន៍ខ្លួនយ៉ាងលឿនដែលអាចទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់ក្លិបធំៗដូចជា Liverpool, Southampton, West Ham និង West Brom ជាដើម ៕ ដេវីត