ព័ត៌មានទាន់ហេតុការណ៍៖

Burnley បំបែកកំណត់ត្រារបស់ខ្លួនទិញ ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Steven Defour

ចែករំលែក៖

ក្រុម Burnley នៅក្នុងក្របខ័ណ្ឌអង់ គ្លេស Premier league បានចំណាយទឹក ប្រាក់យ៉ាងច្រើនមិនធ្លាប់មានពីមុនឡើយក្នុងប្រវត្តិសាស្រ្តរបស់ក្លិបដើម្បីទិញខ្សែ បម្រើអន្តរជាតិSteven Defourក្នុងតម្លៃខ្លួន ៧លានផោនពីក្រុមAnderlecht។

កីឡាករវ័យ២៨ឆ្នាំ Steven Defour បានថ្លែងនៅក្នុងគេហទំព័ររបស់ក្លិបBurnleyថា “ខ្ញុំសង្ឃឹមថាខ្ញុំ នឹងអាចយកបទពិសោធន៍ របស់ខ្ញុំមកចែករំលែកដល់មិត្តរួមក្រុមនិងជួយក្រុមនេះឲ្យនៅលេងក្នុងក្របខ័ណ្ឌកំពូល របស់អង់គ្លេសបន្តទៀត។ ខ្ញុំរំពឹងថានឹងបានលេងគ្រប់ការប្រកួតទំាងអស់ចំណែកបរិយាកាសនៅទីនេះពិតជាអស្ចារ្យខ្លាំងណាស់ដោយប្រជាជនលើពិភពលោកទស្សនាការ ប្រកួតនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier league។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ពេលមកដល់ទីនេះ”។

ក្រោយចុះហត្ថលេខាលេងឲ្យក្លិប Burnley រយៈពេលបីឆ្នាំកីឡាករ Steven Defour និយាយបន្ថែមទៀតថា “នៅពេលេដឹងថា ក្លិប Burnley ចាប់អារម្មណ៍មកលើខ្ញុំ ខ្ញុំក៏បានទៅសួរមិត្តភក្តិរបស់ខ្ញុំនៅក្នុងក្លិប Brentford ដោយគាត់បានប្រាប់ខ្ញុំថា Burnleyគឺជាក្លិបល្អបំផុតនៅក្នុងក្របខ័ណ្ឌអង់ គ្លេស Championship ហើយវាពិតជាជម្រើសល្អណាស់សម្រាប់ខ្ញុំដែលមកចូលរួមជា មួយនឹងពួកគេ”។

គួរបញ្ជាក់ថាSteven Defourធ្លាប់បានជាប់ជម្រើសជាតិបែលហ្ស៊ិកចំនួន៤៦ដង ហើយក្លិបBurnleyជាម្ចាស់ជើងឯកអង់ គ្លេស Championship កាលពីរដូវកាល ចាស់។ Steven Defourគឺជាកីឡាករទី៤ដែលក្លិបBurnleyបានទិញសម្រាប់រដូវកាលថ្មីហើយរូបគេក៏ជាអ្នកដែលនឹងមកជំនួស កីឡាករ Joey Barton ដែលសម្រេចចិត្ត ផ្លាស់ទៅលេងឲ្យក្រុម Rangers របស់ស្កុត ឡេន៕

Burnley

សូមអានបន្តទៀត ៖ក្លិបយក្សប្រទេសទួរគីFenerbahceប្រកាសតែងតាំងDick Advocaatជាគ្រូបង្វឹកថ្មី


ចែករំលែក៖