ព័ត៌មានទាន់ហេតុការណ៍៖

Canon ជួបជាមួយអ្នកជំនាញច្នៃម៉ូដ Natacha Van ក្នុងថ្ងៃ សម្ពោធ កាំមេរ៉ា EOS R/ EOS RP

ចែករំលែក៖

ភ្នំពេញ៖ Natacha Van ដែលជា ច្នៃម៉ូដសម្លៀកបំពាក់ អន្ដរជាតិដ៏ល្បីល្បាញបានបង្ហាញមុខនៅកម្ពុជា ចំពេលដែលCanon I-Qlick បានរៀបចំពិធីសម្ពោធផលិតផលថ្មីកាំមេរ៉ា ស៊េរី EOS R/EOS RP របស់ខ្លួន ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភោជនីយដ្ឋាន SENZE Bistro Bar ។

ជាមួយនឹងការបើកសម្ពោធនូវកាំមេរ៉ាប្រភេទថ្មី ស៊េរី EOS R/ EOS RP I-Qlick បានអញ្ជើញ ភ្ញៀវកិត្ដិយស ដែលភាគច្រើនសុទ្ធសឹងជាអ្នកជំនាញក្នុង វិស័យថតរូប និងជាអ្នកថតរូបអាជីពនៅក្នុងប្រទេសកម្ពុជាផងដែរ ។

ម្យ៉ាងវិញទៀត ការសម្ពោធមួយនេះ ក៏មានការព៌ណនាអំពីលក្ខណៈពិសេសផ្សេងៗរបស់ កាំមេរ៉ា ដោយលោក ហ៊ីម ដាវុធ ថែមទាំងមានការចូលរួមពី អ្នកថតរូបអាជីព គឺលោក Jerry Thai និង លោក Miller ដែលបានមកធ្វើការចែករំលែកនូវបទពិសោធន៍ក្នុងការប្រើប្រាស់ កាំមេរ៉ា ស៊េរីថ្មីប្រភេទ EOS R/ EOS PR ។

Canon បាននាំមកនូវអ្វីដែលពិសេសនោះគឺ វត្តមានរបស់ Natacha Van ដែលជា ច្នៃម៉ូដសម្លៀកបំពាក់ អន្ដរជាតិ ហើយអ្នកចូលរួមទាំងអស់អាចសាកល្បងជាមួយនឹង កាំមេរ៉ា ប្រភេទថ្មី ស៊េរី EOS R/EOS RP ដោយផ្តិតនូវ រូបភាព ដែលបានតាំងបង្ហាញ ដោយការឆ្នៃម៉ូដដ៏អស្ចារ្យរបស់ Natacha Van ។ ជាមួយនិងការសម្ពោធ កាំមេរ៉ាស៊េរីថ្មី EOS R/EOS RP ផងដែរ អ្នកប្រើប្រាស់អាចស្វែងរកនូវលក្ខណៈពិសេសជាច្រើនដូចជា ប្រភេទកាំមេរ៉ា full frame mirrorless ជាដើម ។ ជាមួយកាំមេរ៉ា Canon ស៊េរី EOS R/EOS RP គឺភ្ជាប់មកជាមួយនឹង full frame CMOS sensors ដែលអាចផ្ដល់អោយលោកអ្នកនូវ គុណភាពនៃរូបភាពកាន់តែច្បាស់ ក្រៅពីនេះ full frame sensors អាចបំបាត់នូវ crop factor ដែលកើតឡើងមកពី sensors មានកម្រិតតូច ហើយលោកអ្នកអាចប្រើប្រាស់ wide angel lenses ដែលធ្វើអោយរូបភាពកាន់តែអស្ចារ្យ ។ កាំមេរ៉ា ស៊េរីថ្មីប្រភេទ EOS R/EOS RP មានគ្រឿងបន្ថែមដែលអាច សម្រួលជាមួយការប្រើប្រាស់ ប្រភេទ Canon EF និង ស៊េរី EF-S lenses ដែលអាចប្រើប្រាស់ជាមួយនឹង lenses ផ្សេងៗផងដែរ ។

រីឯ SENZE Bistro Bar គឺបង្កើតឡើងសម្រាប់បម្រើ អតិថិជនទាំងអស់ នូវឧបករណ៍ទាន់សម័យ និងសម្រួលដល់ ការងារផ្ទាល់ខ្លួន ហើយក៏អាចរីករាយជាមួយនឹងការបរិភោគនូវ កាហ្វេ SENZE house blend Peacock និងអាហារឆ្ងាញ់ៗជាច្រើនទៀត ។ វាគឺជាកន្លែងដែលពោពេញទៅដោយបច្ចេកវិទ្យា និងជួយសម្រួលដល់ការងាររបស់លោកអ្នកផងដែរ ។ SENZE Bistro Bar ក៏ជាកន្លែង សម្រាប់ណាត់ជួប និង ជាកន្លែងសម្រាប់ការប្រជុំខ្នាតតូច ដែលមានផ្ដល់ជូននូវ ឧបករណ៍បញ្ចាំងslide ម៉ាស៊ីនព្រីន ។ រទន្ទឹមនិងនេះផងដែរ អតិថិជនក៏អាចសាកល្បងនូវរស់ជាតិអាហារឆ្ងាញ់ៗ បែបអន្ដរជាតិ បែបអ៊ឺរ៉ុប និងបែបអាស៊ី ។

SENZE Bistro Bar គឺថែមទាំងមាន ម្ហូបបែប អាស៊ី ដែលមានផ្ដល់ជូនដូចជា Fried Hokkien Noodlles Fried Carrot cake និង Laksa ហើយនិងម្ហូបបែបអាស៊ី ឆ្ងាញ់ៗជាច្រើន និងម្ហូបបែប អ៊ឺរ៉ុប ដែលមានដូចជា Char Grilled Chicken cutlet ជាមួយនឹង Green Pepper និងមាន Spaghetti Carbonara ផងដែរ ។

ជាមួយនឹងកាហ្វេ ក្នុងស្រុក អតិថិជន ក៏អាចរីករាយជាមួយនឹងកាហ្វេពិសេស Peacock brand ដែលមានលក់នៅក្នុង SENZE Bistro Bar និង Ice blended Pineapple Tart Freeze និង Oreo Black forest ផងដែរដែលស្ថិតនៅលើផ្លូវលេខ ៥១ កែងជាមួយផ្លូវ ២២៨ រាជធានីភ្នំពេញ៕ វឌ្ឍនា


ចែករំលែក៖