ព័ត៌មានទាន់ហេតុការណ៍៖

Carlos Tevez វិលត្រឡប់ទៅលេងឲ្យក្រុម Boca Juniors ជាលើកទី៣

ខ្សែប្រយុទ្ធ Carlos Tevezបានវិលត្រឡប់ទៅលេងឲ្យក្លិបចាស់ Boca Juniors នៅក្នុងស្រុម កំណើតរបស់ខ្លួនជាលើកទី៣ក្រោយក្រុម Shanghai Shenhua របស់ចិនបញ្ជប់កុងត្រា។

កីឡាករTevezដែលនឹងឈានចូលវ័យ៣៤ឆ្នាំនៅខែក្រោយបានជួបជាមួយនឹងលោក Guillermo Barros Schelotto គ្រូបង្វឹកក្លិប Boca Juniors ហើយចូលមកហ្វឹកហាត់ត្រៀម មុនចាប់ផ្តើមរដូវកាលថ្មីនៅអាហ្សង់ទីនភ្លាមៗ ។

ក្លិបBoca Juniors បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Carlos Tevez បានវិលត្រឡប់មកផ្ទះវិញហើយ។ ថ្ងៃនេះគាត់បានចូលរួមហ្វឹកហាត់ ជាមួយនឹងមិត្តរួមក្រុមរបស់គាត់” ។ ក្លិបយក្សរបស់អាហ្សង់ទីនេះមិនបាន បញ្ចេញព័ត៌មានលម្អិតផ្សេងទៀតនៃការផ្ទេរឡើយ។

គួររំលឹកថា Tevezទទួលភាពល្បីល្បាញរបស់ខ្លួនក្នុងឆ្នាំ២០០១ដល់២០០៤ជាមួយនឹង Boca Juniors។ ក្រោយពីឈ្នះពាន Libertadores Cup និង Intercontinental Cup កីឡាករTevez បានផ្លាស់ទៅប្រេស៊ីលរួមក្រុមCorinthians ហើយបន្តដំណើរទៅកាន់អង់គ្លេសលេងឲ្យ West Ham។ បន្ទាប់មកគាត់ក៏ទទួលជោគជ័យឈ្នះពាន២ដងជាមួយនឹងក្រុមManchester Unitedនិង Manchester City។ មិនត្រឹមតែប៉ុណ្ណោះគាត់បានឈ្នះជើងឯកអ៊ីតាលីជាមួយនឹងក្រុម Juventus មុនវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ។

NKD-36x6_outline

ប៉ុន្តែTevez បានសម្រេចចិត្តផ្លាស់ទៅកាន់ប្រទេសចិនចូលរួមក្រុម Shanghai Shenhua កាលពីខែមករា ឆ្នាំ២០១៧ ដោយជួយក្លិបនេះឈ្នះពាន Chinese FA ប៉ុន្តែមិនបានជាប់ជម្រើស ជាតិទី៧៦របស់ខ្លួនឡើយ ៕ ដេវីត