ព័ត៌មានទាន់ហេតុការណ៍៖

កសិកម្ម

កសិករខេត្តត្បូងឃ្មុំ ចាប់ផ្តើមប្រមូលស្រូវ វស្សាជាមួយនឹងការ ព្រួយបារម្ភពីតម្លៃទាប

as

ខេត្តត្បូងឃ្មុំ ៖ ប្រជាកសិករមួយចំនួនធំក្នុងខេត្តត្បូងឃ្មុំកំពុងញាប់ដៃជើងប្រមូលផលស្រូវវស្សាដែលកំពុងទុំពេញវាល ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់ផលស្រូវឆ្នាំនេះគឺមានការធ្លាក់ចុះដោយសារកាលពីដើមឆ្នាំនិងរហូតមកដល់ពេលនេះនៅតែមានភ្លៀងធ្លាក់មិនឈប់ដែលធ្វើឲ្យស្រូវដួល រាបខ្លះនៅក្នុងទឹកពិបាកច្រូតដោយម៉ាស៊ីនត្រូវបង្ខំចិត្តច្រូតដោយដៃ។ បើតាមការរៀបរាប់របស់ប្រជាកសិករក្នុងឃុំម៉ងរៀវបានឲ្យដឹងថាឆ្នាំនេះក្រៅពី ទិន្នផលធ្លាក់ចុះ គឺតម្លៃទាបពោលគឺក្នុងមួយ គីឡូក្រាមសម្រាប់ស្រូវល្អគឺបានតែ៧៥០រៀលប៉ុណ្ណោះ ដែលតម្លៃនេះពួកគាត់ ប្រឈមនឹងការគ្មានប្រាក់សម្រាប់ឲ្យថ្លៃជីថ្លៃថ្នាំដែលជំពាក់ចិនយកមកប្រើសន្យាឲ្យនៅពេលប្រមូលផលរួច។ ពួកគាត់បន្តថាបើទោះបីតម្លៃទាបក៏ត្រូវបង្ខំចិត្តលក់ដែរព្រោះគ្មានប្រាក់ឲ្យថ្លៃច្រូត និងថ្លៃចំណាយផ្សេងៗដែលការធ្វើស្រែនេះហាក់គ្មានបានផលចំណេញសូម្បី មួយកាក់មួយសេន ... Read More »

ប្រជាកសិករខេត្តស្វាយរៀងអំពាវនាវដល់អាជ្ញាធរខេត្តជួយរកទីផ្សារលក់ស្រូវ ខណៈដែលស្រូវចុះថោក និងគ្មានហាងឆេង

ase-2

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅស្រុកកំពង់រោទិ៍ នាំគ្នាលើកឡើងអំពីបញ្ហាតម្លៃស្រូវរបស់ពួកគាត់ ដែលរកទីផ្សារលក់ចេញពុំបាន ហើយចេះតែចុះថោកគ្មានឈ្មួញទិញពេលច្រូតកាត់ហើយគរទុក ចោលពីរបីថ្ងៃ ទើបមានឈ្មួញមកទិញ ដោយឲ្យក្នុងតម្លៃថោកវិញ ស្ទើរតែមិនរួចថ្លៃជី ថ្លៃប្រេងផង ខណៈទៅផ្សារគ្នានហាងឆេងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដល់ជីវភាពរស់ និងសេដ្ឋកិច្ចផងដែរ ។ បើតាមប្រជាពលរដ្ឋរស់នៅភូមិ ... Read More »

ប្រមូលផលស្រូវប្រាំងលើកទី២របស់កសិករ នៅខេត្តបាត់ដំបង តម្លៃស្រូវបន្តធ្លាក់ចុះថោក និង ឈ្មួញទិញរើសយកស្រូវល្អលេខ១ ស្រូវខ្លះឈ្មួញចាក់មើលហើយ មិនទិញ

img_2514

ខេត្តបាត់ដំបង៖ ប្រជាកសិករនៅខេត្តបាត់ដំបងត្រូវគេមើលឃើញថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកំពុងមានភាពមមាញឹកបន្តប្រមូលផលស្រូវប្រាំងជាលើកទី២ ដោយ តម្លៃស្រូវត្រូវបានប្រជាកសិករប្រាប់ឱ្យដឹងថា នៅតែបន្តចុះថោក ឈ្មួញទិញរើសយកតែស្រូវល្អៗលេខ១ ចំណែកស្រូវខ្លះត្រូវបានឈ្មួញបង្អាប់បន្ថោកទិញតម្លៃថោកតាមតែអំពើចិត្តហើយជួនកាលចាក់ស្រូវមើលហើយដើរចេញ មិនទិញទៀតផង ។ ទន្ទឹមនោះក៏គេមើលឃើញទៀតថានៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ មួយចំនួននៅពេលកសិករដឹកតាមគោយន្តយកទៅលក់ដល់រោងម៉ាស៊ីនផ្ទាល់ ស្រូវខ្លះត្រូវបានម្ចាស់រោងម៉ាស៊ីនទិញ ស្រូវមួយចំនួនទៀតត្រូវបានគេមិនទិញដោយ បង្ខំចិត្តឱ្យប្រជាកសិករ ដឹកស្រូវត្រឡប់មកផ្ទះវិញក្នុងចម្ងាយផ្លូវវែងឆ្ងាយ។ម្ចាស់រោងម៉ាស៊ីននិយាយថា ... Read More »

ក្រសួងកសិកម្មជំរុញការស្តារដំណាំស្រូវដែល ខូចខាតដោយទឹកជំនន់

image1

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជំរុញឲ្យមន្ទីរកសិកម្មគ្រប់បណ្តាខេត្តត្រៀមពូជស្រូវសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងទឹកជំនន់ ក្នុងគោលបំណងស្តារឡើងវិញចំពោះដំណាំស្រូវដែលបានខូចខាតពីគ្រោះធម្មជាតិ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា គ្រប់មន្ទីរទាំងអស់ត្រូវតែរក្សាពូជស្រូវទុកដើម្បីជួយអន្តរាគមន៍ដល់ប្រជាជនដែលប្រឈមនឹងគ្រោះទឹកជំនន់និង រាំងស្ងួតព្រមទាំងជំរុញមន្ទីរកសិកម្មស្វែង រកទីតាំងសម្រាប់ធ្វើជាថ្នាលសំណាបរួម ដើម្បីជួយដល់ប្រជាកសិករ។ ... Read More »

ដំណាំស្រូវរាប់រយហិកតានិងផ្លូវច្រើនខ្សែក្នុងក្រុងស្វាយរៀងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ase-2

ខេត្តស្វាយរៀង ៖ ដំណាំស្រូវជាច្រើន ហិកតា និងផ្លូវកៅស៊ូ ផ្លូវលំ ជាច្រើនរយ ម៉ែត្រនៅក្នុងក្រុងស្វាយរៀងបាននិងកំពុងយាយីដោយជំនន់ទឹកភ្លៀងដែលបង្កដោយការធ្លាក់ភ្លៀងខ្លាំងជាប់គ្នាក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ។ មន្ត្រីក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឲ្យដឹងថាក្នុងរយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះស្រូវជិត៤០០ហិកតាផ្លូវថ្នល់ក្រាលកៅស៊ូ និងផ្លូវលំជាង១០០០ម៉ែត្រ នៅក្នុងក្រុងស្វាយរៀង ... Read More »

រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថាភាពទឹក និងការងារបង្កបង្កើនផលបងប្អូនប្រជាកសិករខេត្តប៉ៃលិន

5

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៦ លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថាភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ... Read More »

ឈ្មួញកណ្តាលបន្តឆ្លៀតឱកាសទិញស្រូវប្រជាកសិករតម្លៃថោក 

img_4530

ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖  ប្រជាកសិករផលិតពូជស្រូវ សែនក្រអូប នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានបន្តត្អូញត្អែរលក់ស្រូវតម្លៃថោកជាដដែល ទន្ទឹមដែលក្រុមហ៊ុន ដែលប្រមូលទិញស្រូវតម្លៃថ្លៃ មានក្រុមការងារចុះទៅទិញស្រូវនៅមានកំរិត ទន្ទឹមដែលប្រជាកសិករកំពុងប្រមូលផលស្រូវយ៉ាងគំហុក ជាហេតុនាំឱ្យឈ្មួញកណ្តាលឆ្លៀតឱកាសចូលទៅទិញស្រូវ ប្រជាកសិករដែលក្រុមហ៊ុនទៅទិញ មិនទាន់ដល់ ដោយទិញពីប្រជាកសិករក្នុងតម្លៃថោក។ ជាងនេះទៅទៀតនៅថ្ងៃទី២៨ ... Read More »

កសិករខេត្តស្ទឹងត្រែងប្រកាសលែងដាំល្ពៅ

adw

ខេត្តស្ទឹងត្រែង ៖ កសិករមួយចំនួននៅខេត្តស្ទឹងត្រែងរអ៊ូរទាំបន្ទាប់ពីតម្លៃកសិផលឆ្នាំនេះធ្លាក់ចុះខ្លាំង បើទោះបីជាកសិករ អំពាវនាវទទូចសុំស្ថាប័នពាក់ព័ន្ធ ជួយស្វែង រកទីផ្សារដើម្បីលើកស្ទួយកសិផលដែល ពួកគេដាំដុះបានក្តី ។ ក្រុមកសិករមួយចំនួនបង្ខំចិត្តកម្ទេចល្ពៅចោលក្នុងចម្ការរាប់សិបតោន បន្ទាប់ពីតម្លៃល្ពៅមិនអាចទូទាត់កម្លាំងពលកម្មដែលត្រូវចំណាយពេលប្រមូល ផលចេញពីចម្ការបាន ។ ក្រុមកសិករដាំល្ពៅនៅខេត្តស្ទឹងត្រែង សម្ដែងក្តីបារម្ភពីវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ ... Read More »

ឈ្មួញសម្រុកទិញស្រូវ ទន្ទឹមនឹងពេលដែលប្រជាកសិករត្អូញត្អែរតម្លៃស្រូវចុះថោក

unnamed-3

ខេត្តបន្ទាយមានជ័យ៖ ឈ្មួញកំពុងសម្រុកទិញស្រូវដល់វាលស្រែ ខណៈដែលប្រជាកសិករផលិតស្រូវបង្កើនរដូវនៅខេត្តបន្ទាយមានជ័យ ភាគច្រើន ពួកគាត់ផលិតស្រូវប្រភេទពូជន៍សែនក្រអូប ដែលជា ស្រូវត្រូវប៉ាន់នៅលើទីផ្សារ មានតម្លៃខ្ពស់កន្លងមក បាននាំគ្នាត្អូញត្អែថាតម្លៃស្រូវនៅឆ្នាំនេះចុះថោកបង្កឱ្យបង់ខាតបើប្រើប្រៀបនូវការចំណាយច្រើនហើយទទួលចំណូលពីការលក់ស្រូវមិនសមាមាត្រគ្នា ។ ប្រជាកសិករនៅក្នុងឃុំចំណោមបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះថា ឆ្នាំនេះ ពួកគាត់ផលិតស្រូវទទួលបានទិន្នផលកើនល្អ ... Read More »

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យអ្នកចូល comment ក្នុងផេករបស់សម្តេច ឲ្យប្រើភាសាថ្លៃថ្នូរ

dwe

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យអ្នកចូល Comment នៅលើផេក របស់សម្តេចប្រើប្រាស់ភាសាឲ្យបានថ្លៃថ្នូរបន្តិច ។ នៅរសៀលស្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ គណនេយ្យហ្វេសប៊ុកឈ្មោះ Sysowatt Munyrit ... Read More »

ដំណាំស្រូវ៨០០ហិកតានៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណដែលរងការខូចខាតដោយគ្រោះរាំងស្ងួតត្រូវមន្រ្តីជំនាញធនធានទឹកដាក់ម៉ាស៊ីនបូមទឹកជួយសង្រ្គោះ

IMG_9388

ខេត្តបន្ទាយមានជ័យ៖ ដំណាំស្រូវ៨០០ហិកតា នៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលប្រឈមរងការខូចខាតដោយគ្រោះរាំងស្ងួត កាលពីកន្លងទៅនេះ ត្រូវបានមន្រ្តីជំនាញធនធានទឹក នៃមន្ទីរធនធានទឹកខេត្ត សហការជាមួយនឹងក្រសួងធនធានទឹក ជួយអន្តរាគមន៍សង្រ្គោះដំណាំស្រូវទាំងនោះហើយ ។ ការសង្រ្គោះស្រូវកំពុងរងការខូចខាតពីសំណាក់មន្រ្តីធនធានទឹក ត្រូវគេមើលឃើញថា ក្រោយពីសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយពីការក្តីបារម្ភរបស់ប្រជាកសិករបញ្ហាគ្រោះរាំងស្ងួតខូចខាតដំណាំស្រូវ ។ ... Read More »

ព្រៃលិចទឹករាប់សិបហិកតាជាប់បឹងទន្លេសាបនៅស្រុកមោងប្ញស្សីជិតរលាយហើយ

999

ខេត្តបាត់ដំបង៖ ព្រៃលិចទឹករាប់សិប ហិកតា នៅក្នុងតំបន់២ និងតំបន់៣ ជាប់ដង ទន្លេសាប ក្នុងស្រុកមោងប្ញស្សី ត្រូវបានអ្នកមានអំណាចកំពុងដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយទន្ទ្រានយកធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន ។ បើតាមការលើកឡើងរបស់ប្រជាពល រដ្ឋដែលរស់នៅជិតវត្តអំពិលរលើង ឃុំព្រៃ តូច ... Read More »

ដំណាំស្រូវសង្កាត់ភ្នៀតក្រុងសិរីសោភ័ណច្រើនរយហិតតាកំពុងប្រឈម ការខូចខាតដោយគ្រោះរាំងស្ងួត

IMG_9057

ខេត្តបន្ទាយមានជ័យ៖ ដំណាំស្រូវរាប់រយហិកតានៅក្នុងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា កំពុងតែប្រឈមរងការខូចខាតយ៉ាងធ្ងន់នៅពេលខាងមុខ បើសិនអាជ្ញាធរ និងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធគ្មានវិធានការជួយសង្រ្គោះទាន់ពេលវេលាទេនោះ ។ ភាពប្រឈមនិងការខូចខាតដំណាំ ស្រូវនៅសង្កាត់ភ្នៀត គ្រាដែលមើលឃើញថា ខេត្តបន្ទាយមានជ័យ បានទទួលរបបទឹកភ្លៀងក្នុងរដូវវស្សាមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេកន្លែងខ្លះមានភ្លៀងធ្លាក់ច្រើននិងកន្លែងផ្សេងទៀតភ្លៀងធ្លាក់តិចតួចដែលធ្វើតំបន់មួយចំនួនទទួលរងភាពរាំងស្ងួតកើតឡើង ហើយទឹកអូរប្រឡាយ មួយចំនួន ... Read More »

អាជ្ញាធរខេត្តស្វាយរៀង និងមន្រ្តីរាជការស្ទូងស្រូវនៅប្រឡាយកូនភ្លោះស្រុកស្វាយជ្រំ

ខេត្តស្វាយរៀងៈ អាជ្ញាធរខេត្តស្វាយរៀង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាង៤០០នាក់ ចុះជួយស្ទូងស្រែប្រជាសហគមន៍ប្រឡាយកូនភ្លោះវាលថ្នាចចំនួន២ហិកតា ស្ថិតនៅភូមិឬស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៦ ។ យោងតាមមន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានអោយដឹងថា ... Read More »

តម្លៃសណ្តែកបាយនៅខេត្តព្រះវិហារកើនឡើងធ្វើឲ្យប្រជាកសិករមានការសប្បាយចិត្ត

ខេត្តព្រះវិហារ៖ នៅដើមខែកក្កដា ឆ្នាំ ២០១៦នេះកសិករនៅទូទាំងខេត្តព្រះ​វិហារចាប់ផ្ដើមប្រមូលផលសណ្តែកបាយ ដើម្បីទុកលក់ឲ្យឈ្មួញកណ្តាលដែលតម្លៃសណ្តែកបាយនៅលើទីផ្សារក្នុងស្រុកឆ្នាំនេះមានហាងឆេងល្អជាងឆ្នាំ២០១៥។ សេចក្ដីរាយការណ៍បានឲ្យដឹងថា តម្លៃ​ហាងឆេងសណ្តែកបាយកាល​ពីឆ្នាំ២០១៥ ថ្លៃ៣០០០រៀល ក្នុង១គីទ្បូក្រាមហើយ​នៅឆ្នាំ ២០១៦នេះតម្លៃសណ្តែកបាយក្នុងស្រុកបានហក់ទ្បើងថ្លៃរហូតដល់៣៥០០រៀលក្នុង ១គីទ្បូក្រាមគឺអាចជួយលើកស្ទួយជីវភាពកសិករឲ្យកាន់តែធូរធារមួយកម្រិត ថែមទៀត ។ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ... Read More »

​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ សង្ឃឹមថា​ ទិន្នផល​ប្រជា​កសិករ​នឹង​បាន​ផល​ល្អ​ប្រសើរ​ក្នុងឆ្នាំនេះ​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្តែង​ការ​សង្ឃឹមថា​ ទិន្នផល​ប្រជា​កសិករ​នៅ​ក្នុងឆ្នាំនេះ​ នឹង​ល្អ​ប្រសើរ​ច្រើន​ ។​ ​សម្តេច​បាន​ថែ្ល​ង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែឧសភា​ថាៈ​ «​រដូវ​ធ្វើស្រែ​ចំការ​បាន​ឈាន​ចូល​មក​ដល់​ហើយ​ ! ​ភ្លៀង​បាន​ចាប់ផ្ដើម​ធ្លាក់​មក​ជា​បណ្ដើរៗ​ហើយ​ តាម​តំបន់​ និង​ខេត្ត​មួយ​ចំនួន​ ... Read More »

​គោ​ឧសភរាជ​ បាន​បរិភោគ​គ្រាប់​ ល្ង​ ស្រូវ​ និង​ពោត​ច្រើន​ ហើយ​តាម​ជំនឿ​បង្ហាញ​ថា​ ឆ្នាំ​នេះ​ការ​បង្កបង្កើន​ផល​ល្ង​ ស្រូវ​និង​ពោត​នឹង​ទទួល​បាន​ច្រើន​

​ខេត្តសៀមរាប​៖​ នា​ថ្ងៃ​ទី​ ២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ត្រូវ​នឹង​ថ្ងៃ​៤​រោច​ ខែ​ពិសាខ​ ឆ្នាំវក​ អដ្ឋស័ក​ ព​.​ស​ ២៥៦០​ នៅ​ឯ​ ទី​លានជល់ដំរី​ ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ ខេត្តសៀមរាប​ ... Read More »

ដំណឹងជ្រើសរើសបុគ្គលិកជាបន្ទាន់​ របស់​ ម៉ាលីកា​ស្ប៉ា

Read More »

អ្នក​ភូមិ​ភ្នំ​ស្ពង់​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ដំណាំ​ស្រូវ​រដូវប្រាំង​ត្រូវ​ខ្យង​មាស​ស៊ី​ស្រូវ​តាម​ស្រែ​ដក់​ទឹក​ខ្ទេច​ អភិបាលខេត្ត​ប៉ៃលិន​ចាត់វិធានការ​ឱ្យ​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​ទៅ​ នៅ​ពេល​ក្រោយ​

​ខេត្ត​ប៉ៃ​លិ​នះ​ អ្នក​ភូមិ​ភ្នំ​ស្ពង់​មានការ​ព្រួយបារម្ភ​យ៉ាង​ ច្រើន​ដែល​ដំណាំ​ស្រូវ​រដូវប្រាំង​ពួក​គាត់​ម្នាក់ៗ​ (៥​ហិតា​ទៅ​៧​ហិតា​)​ ត្រូវ​បាន​ក្រុម​សត្វ​ខ្យង​មាស​នាំ​គ្នា​រាតត្បាត​ខាំ​ស៊ី​ តាម​ខ្លុក​ដក់​ទឹក​ស៊ី​ខ្ទេច​រាល់​ឆ្នាំ​នៅ​រដូវប្រាំង​ ។​ ​តាម​ប្រភព​ព័​ត៍​មាន​ពីរ​ប្រជា​កសិករ​ដំណាំ​ស្រូវ​នៅ​ខាងជើង​ភ្នំ​ស្ពង់​រៀបរាប់​បានឱ្យ​ដឹង​ថា​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​វាលស្រែ​អ្នក​ភូមិ​ធ្វើស្រែ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៩​ នៅ​ក្នុងភូមិ​ស្ពង់​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខ​ត្ត​ប៉ៃលិន​។​ ពលរដ្ឋ​ដាំ​ដំណាំ​ស្រូវ​រដូវប្រាំង​នេះ​បាន​និយាយ​បន្ត​ថា​ ពួក​គាត់​ធ្វើស្រែ​ជិត​១០​ឆ្នាំ​ ... Read More »

​ប្រជាពលរដ្ឋ​ខេត្ដស្វាយរៀង​យក​លាមក​គោក្របី​ទៅ​លក់​ឱ្យ​ជនជាតិ​វៀតណាម​ ហើយ​ទិញ​ជីគីមី​ពី​គេ​វិញ​

​ខេត្ដស្វាយរៀង​ ៖​ ប្រជាពលរដ្ឋ​រស់​ នៅ​ស្រុក​កំពង់​រោទ៍​ខេត្ដស្វាយរៀង​ជាប់​ ព្រំដែន​ប្រទេស​វៀតណាម​កំពុង​នាំ​គ្នា​ សម្រុក​យក​លាមក​គោក្របី​របស់​ខ្លួន​ លក់​ឱ្យ​ឈ្មួញ​វៀតណាម​ខណៈ​ដែល​លាមក​សត្វពាហនៈ​ទាំងនេះ​មាន​តម្រូវការ​ច្រើន​សម្រាប់​ផលិត​ជា​ជីធម្មជាតិ​បម្រើ​ឱ្យ​ វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម​ ។​ ​លោក​ សំ​ មឹ​ប​ ជា​ប្រជាពលរដ្ឋ​ម្នាក់​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ ទៀត​រស់នៅ​ក្នុងភូមិ​អូរ​ ... Read More »

ក្រសួងកសិកម្ម​ចាប់​ដៃគូ​ជាមួយ​អង្គការ​ GrowAsia​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖​ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ នេះ​ថា​ក្រសួង​បាន​ចាប់​ដៃគូ​ជាមួយ​អង្គ​ ការ​ Grow​ Asia​ ដែល​អង្គការ​នេះ​ជា​ ផ្នែក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដើម្បី​បង្កើន​ផលិតភាព​និង​និរន្ដរភាព​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ។​ ​អង្គការ​ Grow​ Asia​ ដែល​ជា​ដៃគូ​មួយ​ ... Read More »

ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​បង្កបង្កើន​ផល​ស្រូវ​វស្សា​ដើមរដូវ​ឆ្នាំនេះបាន​​១៨.៧៤៨​ហិ​កតា​

​ខេត្តស្វាយរៀង​៖​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​នៅ​ខេត្តស្វាយរៀង​ប្រជាពលរដ្ឋ​ និង​ប្រជា​កសិករ​មានការ​រីករាយ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កបង្កើន​ផល​ស្រូវ​វស្សារ​ប្រចាំ​គ្រួសារ​ ។​ ​យោង​តាម​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ប្រជា​កសិករ​នៅ​ក្នុង​ ខេត្តស្វាយរៀង​បាន​ត្រៀម​គ្រប់​មធ្យោបាយ​ផលិត​ស្រូវ​បាន​គ្រប់គ្រាន់​រួចរាល់​ហើយ​បច្ចុប្បន្ន​នេះ​ក្រុម​កសិករ​បាន​ ភ្ជួរ​រាស់​ដី​បាន​ចំនួន​ជាង​៣​ម៉ី​ន​ហិ​កតា​បន្ថែម​ ។​ ​ប្រភព​បន្ត​ថា​ទឹកភ្លៀង​ដើមរដូវ​ចំនួន​១៦៧​មី​លី​ម៉ែត្រ​ គូប​ផ្សំ​ទៅ​នឹង​ប្រព័ន្ធ​ធារាសាស្ត្រ​តូច​ធំ​នៅ​ពាស់ពេញ​ខេត្ត​ គិត​មក​ដល់​ពាក់កណ្តាល​ខែមិថុនា​ ឆ្នាំ​២០១៥​ ក្រុម​កសិករ​ល​ផលិត​ស្រូវ​បាន​ចំនួន​ ១៨.៧៤៨​ ... Read More »

មន្ដ្រីនគរបាលប្ដឹងមេប៉ុសិ៍្ដឡាបានសៀកដឹកនាំផ្ដាច់ការ

ខេត្ដរតនគិរី ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍ រដ្ឋបាលឡាបានសៀកបានប្ដឹងមេប៉ុស្ដិ៍ របស់ខ្លួនថាបានដឹកនាំបែបផ្ដាច់ការអ នោម័តប្រើសម្ដីមិនសមធ្វើជាមេរបស់ ពួកគេ។ ករណីមន្ដ្រីនគរបាលប៉ុស្ដិ៍ប្ដឹងមេរបស់ ខ្លួននេះបានបែកធ្លាយនៅពេលដែលមន្ដ្រី ទាំង៦នាក់បានរួមគ្នាផ្ដិតមេដៃលើក បណ្ដឹងចូលទៅចៅសង្កាត់ឡាបានសៀក កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ។ ... Read More »

​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​ឆន្ទៈ​លុប​បំបាត់​ពលកម្ម​កុមារ​តាម​រយៈ​ កិច្ចព្រមព្រៀង​ជាមួយនឹង​អង្គការ​ ILO-BFC

​ភ្នំពេញ​ ៖​ កាលពី​ជាង​មួយ​ឆ្នាំ​មុន​ នាង​ សុខ​ ធីតា​ បាន​ចូល​បម្រើ​ការងារ​ នៅ​រោងចក្រ​កាត់ដេរ​មួយ​នៅ​ជិត​ផ្ទះ​ របស់​នាង​ ។​ កាលនោះ​នាង​មាន​អាយុ​ ត្រឹមតែ​១៤​ឆ្នាំ​ប៉ុណ្ណោះ​។​ នាង​ដឹង​ថា​ ការ​ធ្វើ​ការងារ​ទាំង​មិន​ទាន់​គ្រប់​អាយុ​ បែប​នេះ​គឺ​ខុសច្បាប់​ប៉ុន្ដែ​នាង​មិន​បាន​ ... Read More »

ផលិតផល​សរុប​ក្នុងស្រុក​ប្រជាជន​កម្ពុជា​ម្នាក់​ទទួល​បាន​ចំណូល​១.១២៣​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤

​ភ្នំពេញ​ ៖​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ រ​ង្ស៊ី​ វិស្សុត​ បាន​ ថ្លែង​ថា​ ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​ប្រជាជន​កម្ពុជា​ម្នាក់ៗ​បាន​កើនឡើង​ ពី​៤១៧​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០០៤​ ដល់​១.១២៣​ដុល្លារ​អាម៉េរិក​ នៅ​ឆ្នាំ​២០១៤​ ហើយ​អត្រា​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី​៥៣​ភាគរយ​ ក្នុង​ឆ្នាំ​២០១១​មក​នៅ​ត្រឹម​១៨​ ... Read More »

គម្រោង​អភិវឌ្ឍន៍​កសិកម្ម​សុខ​សែន​ជ័យ​ប្រមូល​ផល​ស្រូវប្រាំង​លើ​ផ្ទៃដី​ជាង​៨០០​ហិ​កតា​និង​ព្រោះ​ដាំ​ជា​លើក​ទី​២

​ខេត្ដកណ្ដាល​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៥​ គម្រោង​អភិវឌ្ឍន៍​ កសិកម្ម​សុខ​សែន​ជ័យ​នៃ​ក្រុមហ៊ុន​ អេ​ង​ ឌី​ប៉ូ​អភិវឌ្ឍន៍​ ស្ថិត​នៅ​ឃុំ​កំពង់​អុស​ ស្រុក​ពញាឮ​ ខេត្ដកណ្ដាល​បាន​រៀបចំ​ពិធី​ ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០១៤-២០១៥​ និង​សកម្មភាព​ព្រោះ​ ស្រូវ​ជំហាន​ទី​២​ដោយ​មានការ​ចូលរួម​ ... Read More »

ប្រជាពលរដ្ឋ​នៅ​ស្រុក​រំដួល​នាំ​គ្នា​ដាំដំឡូង​មី​បន្ទាប់​ពី​ច្រូតកាត់​ស្រូវ​វស្សា​រួច​

​ខេត្តស្វាយរៀង​ ៖​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ វៀតណាម​ ក្នុងស្រុក​ រំដួល​បាន​នាំ​គ្នា​ដាំដំឡូង​មី​និង​ដំណាំ​រួម​ផ្សំ​បន្លែ​និង​ឪឡឹក​ជា​លក្ខណៈ​គ្រួសារ​ក្រោយ​ពេល​ ច្រូតកាត់​ស្រូវ​វស្សា​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ឲ្យ​បាន​ល្អ​ប្រសើរ​ ។​ ​បើ​តាម​កសិករ​ម្នាក់​ឈ្មោះ​ ប៊ុ​ន​ ថន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​វាល​ ឃុំ​បុស្ស​មន​ ... Read More »

មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកណ្តាល​ស្តារ​ប្រឡាយ​១​ខ្សែ​ដើម្បី​នាំ​ទឹក​ស្រោចស្រព​ស្រូវប្រាំង​ប្រជា​កសិករ​នៅ​ឃុំ​ព្រែក​ស្តី​

​ខេត្តកណ្តាល​ ៖​ មន្ទីរ​ធធានទឹក​និង​ឧតុនិយម​ខេត្តកណ្តាល​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​និង​គណៈ​ពង្រឹង​ឃុំ​ព្រែក​ស្តី​បាន​ចុះ​ស្តារ​ប្រឡាយ​១​ខ្សែ​ប្រវែង​១.១០០​ម៉ែត្រ​ស្ថិត​ក្នុង​ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​។​ ​ ការ​ចុះ​ស្តារ​ប្រឡាយ​១​ខ្សែ​ខាងលើ​នេះ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​ ២០១៥​ ហើយនឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៥​នេះ​។​ ​ ប្រឡាយ​នេះ​នឹង​នាំ​ទឹក​ទៅ​ស្រោចស្រព​ស្រូវប្រាំង​របស់​ប្រជា​កសិករ​ដែល​កំពុង​ជួប​កង្វះខាត​ទឹក​ ចំនួន​ ... Read More »

អាជ្ញាធរ​ឃុំ​ត្រពាំង​ប្រី​យ៍​ស្រុក​អន្លង់​វែង​កំពុង​លក់​ដី​ព្រៃ​ឱ្យ​ប្រជាពលរដ្ឋ​កាប់​បំផ្លាញ​ព្រៃឈើ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​គ្មាន​សល់​

​ខេត្តឧត្តរមានជ័យ ​៖ ដី​ព្រៃឈើ​របស់​រដ្ឋ​ជា​ច្រើន​រយ​ហិ​កតា​ ដែល​ពុំ​ទាន់​មានការ​បែងចែក​ និង​ជា​ដី​បម្រុង​ទុក​របស់​ពលរដ្ឋ​សព្វថ្ងៃ​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ និង​ក្រុម​ឈ្មួញ​ បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ ឃុំ​ត្រពាំង​ប្រី​យ៍​កាប់​បំផ្លាញ​ព្រៃ​រាន​យក​ដី​គ្មាន​សល់​។​ ​ទីតាំង​ខាងលើ​ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​ជាប់​នឹង​ព្រៃ​សហគមន៍​សាមគ្គី​ ក្នុងភូមិ​សាមគ្គី​ ឃុំ​ត្រពាំង​ប្រី​យ៍​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ ដែល​តំបន់​ខាងលើ​ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយដី​ព្រៃ​ និង​រណារ​យន្ត​អារឈើ​ ... Read More »

អួន​ហ៊ុម​ច្រើ​ង​វង់​កំពុង​ធ្វើ​សកម្មភាព​ ខណៈ​អភិបាលខេត្ដ​រឹត​បន្ដឹង​

​ខេត្ដពោធិ៍សាត់​ ៖​ ប្រភព​ព័ត៌មាន​ពី​ប្រជា​នេសាទ​នៅ​ឃុំ​កំពង់ហ្លួង​ ស្រុក​ក្រគរ​ បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ រយៈពេល​៣-៤​ ថ្ងៃនេះ​គេ​សង្កេត​ឃើញ​អួន​ហ៊ុម​ជិត​១០​ វង់​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ ផ្គើន​នឹង​បទបញ្ជា​របស់​អភិបាលខេត្ដ​ ក្រោយ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ ខេត្ដ​កាលពី​ពេល​ថ្មីៗ​ឱ្យ​បន្ដឹង​បញ្ហា​ នេសាទ​នេះ​ ។​ ​ ប្រភព​បន្ដ​ថា​ ... Read More »