ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Pepe ចេញពី Real Madridទៅចូលរួមជាមួយ Besiktas របស់ទួរគី

ខ្សែការពារសញ្ជាតិព័រទុយហ្គាល់កីឡាករ Pepe បានសម្រេចចិត្តទៅលេងនៅក្លិបយក្សរបស់ទួរគី Besiktas ក្នុងកិច្ចសន្យា២ឆ្នាំដោយគ្មានតម្លៃខ្លួនបន្ទាប់ចាកចេញពី Real Madrid និងជួយ ឲ្យក្រុមឈ្នះជើងឯកលីកកំពូលអេស្ប៉ាញ និង Champions League រួចមក។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានក្លាយជាកីឡាករគ្មានក្លិបលេង បន្ទាប់ពីដើរចេញពី ... Read More »

ក្លិបWest Ham ចង់នាំខ្សែប្រយុទ្ធ Hernandez មកអង់គ្លេសវិញ

ខ្សែប្រយុទ្ធ Javier Hernandez ត្រូវបានក្លិបញញួរធំ West Ham United កំពុង ពិភាក្សាជាមួយនឹងភ្នាក់ងារបន្ទាប់ពីអតីតកីឡាករក្រុមបិសាចក្រហម Man United រូបនេះនៅសល់កិច្ចសន្យា១ឆ្នាំទៀតជាមួយក្រុម Bayer Leverkusen នៅក្របខ័ណ្ឌអាល្លឺម៉ង់ ... Read More »

គ្រូបង្វឹកចង់ឲ្យ Manny Pacquiao ចូលនិវត្តន៍ក្រោយចាញ់ Jeff Horn

លោក Freddie Roach ដែលជាគ្រូបង្វឹករបស់កីឡាករ Manny Pacquiaoបាន និយាយថាគាត់នឹងស្នើឲ្យស្តេចប្រដាល់សញ្ជាតិហ្វីលីពីននេះចូលនិវត្តន៍ក្រោយបរាជ័យក្រោមស្នាដៃកីឡាករអូស្រ្តាលីJeff Horn ។ Pacquiaoបានប្រកួតចាញ់ Jeff Horn ដោយលទ្ធផលពីអជ្ញាកណ្តាលបីរូប 117-111, 115-113 ... Read More »

Everton ចាយលុយ៣០លានផោនទិញ Michael Keane ពី Burnley ខណៈ Man Unitedទទួលបាន៧,៥លានផោន

ក្លិបបាល់ទាត់ Everton កំពុងតែបន្តចាយលុយសន្ធឹកសន្ធាប់ ទិញកីឡាករថ្មីៗ យកមកពង្រឹងក្រុមក្នុងយុទ្ធនាការដណ្តើមជើងឯកនៅរដូវកាលក្រោយ ដោយទើបតែទិញខ្សែ ការពារកណ្តាលMichael Keane ពី Burnleyក្នុងតម្លៃ៣០លានផោន។ កីឡាករវ័យ២៤ឆ្នាំរូបនេះបានចុះហត្ថលេខាលេងនៅក្នុងទឹកដី Goodison Park រយៈពេល៥ឆ្នាំហើយក្លាយទៅជាកីឡាករទី៥ដែល ក្លិបEvertonបានទិញក្នុងទីផ្សារ ... Read More »

John Terry សម្រេចចិត្តទៅលេងនៅអង់គ្លេស Championship ព្រោះមិនចង់ប៉ះChelsea

ខ្សែ​ការពារ John Terry បានសម្រេចចិត្តចុះហត្ថលេខាលេងឲ្យក្រុម Aston Villa នៅក្របខ័ណ្ឌអង់គ្លេសChampionshipរយៈពេលមួយរដូវកាលក្រោយចប់កុងត្រាជាមួយនឹង ក្លិបតោខៀវកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានបង្ហើបថា មានក្លិបនៅក្របខ័ណ្ឌអង់គ្លេស Premier League ជាច្រើនចង់បានគាត់ហើយថែមទាំងផ្តល់ថ្លៃឈ្នួលច្រើនជាង ... Read More »

មិនរំភើបទើបចម្លែក! Harry Kane លុតជង្គង់សុំមិត្តស្រីភ្ជាប់ពាក្យ

ខ្សែប្រយុទ្ធ Harry Kane ម្ចាស់ស្បែកជើងមាសអង់គ្លេស Premier League ២សម័យជាប់ៗ គ្នាបានធ្វើឲ្យគូស្នេហ៍របស់ខ្លួនរំភើបភ្ញាក់ ផ្អើលយ៉ាងខ្លាំងដោយសាររូបគេបាន លុតជង្គង់សុំភ្ជាប់ពាក្យជាមួយ។ មិនត្រឹមតែជោគជ័យក្នុងអាជីពបាល់ទាត់ទេHarry Kaneក៏ ទើបតែទទួល បានបុត្រី ម្នាក់ឈ្មោះ ... Read More »

Atletico Madridទទួលបានកុងត្រាពីយុវជនឆ្នើមអេស្ប៉ាញដល់ទៅ៩ឆ្នាំ

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Saul Niguez បានសម្រេចចិត្តចុះហត្ថលេខា បន្តលេងឲ្យក្រុម Atletico Madridរហូតដល់ទៅ៩ឆ្នាំ។ កីឡាករវ័យ២២ឆ្នំារូបនេះមកចូលរួមសាលាបាល់ទាត់របស់ក្លិប Atletico Madrid ក្នុងឆ្នាំ២០០៧ ហើយកំពុងតែមានកិច្ចសន្យា៤ឆ្នាំ រួចហើយប៉ុន្តែក្រោយចុះហត្ថលេខា រយៈពេល៥ឆ្នាំបន្ថែមទៀត ធ្វើឲ្យគេបន្តនៅជាមួយនឹងក្រុមនេះរហូតដល់ទៅឆ្នាំ២០២៦។ ... Read More »

ខ្សែប្រយុទ្ធអ៊ីតាលី Fabio Borini ចេញពីឆ្មាខ្មៅទៅកាន់ AC Milan

កីឡាករ Fabio Boriniខ្សែប្រយុទ្ធរបស់ក្លិបឆ្មាខ្មៅ Sunderland បានទៅចូលរួមជាមួយក្លិបអ៊ីតាលី AC Milanក្នុងនាមជាកីឡាករ ខ្ចីជើងហើយអាចនឹងក្លាយទៅជាកីឡាករពេញសិទ្ធិនៅពេលក្រោយទៀត។ សេចក្តីថ្លែងការណ៍មួយរបស់ក្លិបយក្សអ៊ីតាលី AC Milanបានប្រកាសឲ្យដឹង ពេលការផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុកពីការចុះហត្ថលេខារបស់Fabio Boriniទៀតផង។ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះក្លាយទៅជាកីឡាករទី៥ដែលក្លិប AC ... Read More »

ក្លិបBournemouthបំបែកកំណត់ត្រាទិញខ្សែប្រយុទ្ធNathan Akeពីតោខៀវ

ក្លិបបាល់ទាល់ទាត់ Bournemouthបានបំបែកកំណត់ត្រាក្នុង ការចាយលុយច្រើន បំផុតក្នុងប្រវត្តិសាស្រ្តក្លិបដើម្បីទិញ ខ្សែប្រយុទ្ធNathan Akeពីតោខៀវ Chelsea ក្នុងតម្លៃខ្លួន២០លានផោន។កំណត់ត្រាចាស់របស់ក្លិបBournemouthគឺពេលទិញខ្សែបម្រើ Jordon Ibe ពីក្លិបហង្សក្រហម Liverpoolកាលពីឆ្នាំ២០១៦។ កីឡាករNathan Akeក្លាយទៅជាកីឡាករទី៣ដែលក្លិបBournemouthបានទិញបន្ទាប់ពីខ្សែប្រយុទ្ធអង់គ្លេសJermain Defoeនិងអ្នកចាំទីសញ្ជាតិបូស្នៀ ... Read More »

Barcelonaទិញខ្សែប្រយុទ្ធអេស្ប៉ាញ Gerard Deulofeu វិលត្រឡប់មកវិញ

ក្លិបបាល់ទាត់ Barcelona របស់អេស្ប៉ាញបានប្រកាសជា ផ្លូវការថា ខ្លួនបានទិញខ្សែប្រយុទ្ធGerard Deulofeu មករួមក្រុមសាជាថ្មីម្តងទៀតពីក្រុមEvertonរបស់ អង់គ្លេស។ កីឡាករសញ្ជាតិអេស្ប៉ាញវ័យ២៣ឆ្នាំរូបនេះត្រូវបានក្លិបអ៊ីតាលី AC Milan ខ្ចីជើងទៅលេងកាលពីរដូវកាលមុន ហើយរូបគេបាន បង្ហាញថ្វីជើងយ៉ាងល្អដែលធ្វើឲ្យ Barcelonaចាប់អារម្មណ៍ទិញយក ... Read More »

អាល្លឺម៉ង់លើកពាន Confederations Cup ក្រោយយកឈ្នះឈីលី ១-០

ក្រុមជម្រើសជាតិអាល្លឺម៉ង់បានយកឈ្នះក្រុមជម្រើសជាតិឈីលី ក្នុងលទ្ធផល ១-០ ក្លាយជា ម្ចាស់ជើងឯក Confederations Cup នៅទីក្រុង Saint Petersburg កាលពីរាត្រីថ្ងៃអាទិត្យ ទី២ ខែកក្កដា។ នេះជាលើកទី១ហើយដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ ម្ចាស់ជើងឯកពិភពលោក ... Read More »

Lionel Messi រៀបការជាមួយនឹងគូស្នេហ៍ពេលចូលវ័យ៣០ឆ្នាំ

Lionel Messi កំពូលខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្លិបBarcelonaបាន រៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងអធឹកអធមនៅក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន។ កីឡាករ Lionel Messi បានរៀបការជាមួយនឹងគូរស្នេហ៍ដែល ស្រឡាញ់គ្នាតាំងពីកុមារភាពនាង Antonella Roccuzzo ដោយពួកគេមានកូន២ នាក់ទៅហើយគឺThiagoអាយុ៤ឆ្នាំ ... Read More »

មិនចាប់អារម្មណ៍នឹងហង្សក្រហម ឬតោខៀវទេ ទៅកើបលុយនៅចិនវិញ

កីឡាករPierre Ermerick Aubameyang ខ្សែប្រយុទ្ធរបស់ក្លិប Dortmund អាចក្លាយជាកីឡាករល្បីក្រោយគេបំផុតដែលផ្ទេរទៅកើបលុយនៅលីកកំពូលចិនក្នុងរដូវក្ដៅនេះ។ បើយោងតាមសារព័ត៌មានអាល្លឺម៉ង់ Sport Bild ក្លិបធំ២ របស់អង់គ្លេសហង្ស ក្រហមLiverpool និងតោខៀវ Chelsea ចាប់អារម្មណ៍ចង់បាន ... Read More »

ឈីលីឡើទៅកាន់វគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះព័រទុយហ្គាល់ដោយបាល់ប៉េណាល់ទី

ក្រុមជម្រើសជាតិឈីលីដែលជាក្រុមអតីតម្ចាស់ជើងឯកតំបន់អាមេរិកខាងត្បូងបានយកឈ្នះ ក្រុមអតីតម្ចាស់ជើងឯកយូរ៉ូព័រទុយហ្គាល់ដោយការកាត់សេចក្តីទាល់បាល់ប៉េណាល់ទីក្នុង លទ្ធផល ៣-០ នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Confederations Cup នៅប្រទេសរុស្សុី កាល ពីថ្ងៃពុធ។ អ្នកចាំទីក្រុមជម្រើសជាតិឈីលី Claudio Bravo បានសង្គ្រោះបាល់ប៉េណាល់ចំនួន៣គ្រាប់ ជាប់ៗគ្នាដើម្បីជួយឲ្យក្រុមរបស់គេទទួលជ័យជម្នះលើក្រុមជម្រើសជាតិព័រទុយហ្គាល់ ... Read More »

លោក ច័ន្ធ សារុន សន្យាធ្វើឲ្យគុនល្បុក្កតោល្បីទាំងថ្នាក់ជាតិ និងអន្តរជាតិ

ភ្នំពេញ៖ លោក ច័ន្ធ សារុន ទេសរដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាជាតិស្តារវិស័យកសិកម្មនិងអភិវឌ្ឍជនបទ និងជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានថ្លែងថា លោកនឹងខំប្រឹងប្រែងជាមួយ សមាជិកប្រតិបត្តិដទៃទៀត ដើម្បីធ្វើយ៉ាងណា ជំរុញសកម្មភាពហ្វឹកហាត់ និងការអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោកម្ពុជា ឲ្យមានឈ្មោះល្បី ទាំងនៅលើកឆាកជាតិ ... Read More »

បិសាចក្រហមត្រៀមទិញខ្សែបម្រើ Radja Nainggolan របស់ Roma

ក្លិបបិសាចក្រហម Manchester United កំពុងត្រៀមសំណើទឹកប្រាក់៤០លានផោន ដើម្បីដេញថ្លៃខ្សែបម្រើមកពីក្លិប Roma កីឡាករ Radja Nainggolan ជាមួយនឹងប្រាក់ពលកម្មនឿយហត់ប្រមាណ១២៥.០០០ផោនក្នុងមួយសប្តាហបន្ថែមទៀត។ លោក Jose Mourinho អ្នកចាត់ការទូទៅក្រុមបិសាចក្រហម បានទាក់ទងជាមួយមនុស្សដែល ... Read More »

បែកធ្លាយរឿងពុករលួយក្នុងការទទួលសិទ្ធិធ្វើម្ចាស់ផ្ទះWorld Cupរបស់ប្រទេសកាតារ

កាសែតអាល្លឺម៉ង់ The Bild បានអះអាងថាមានករណីពុករលួយក្នុងការជួយប្រទេស កាតាឲ្យទទួលបានជោគជ័យធ្វើជាម្ចាស់ផ្ទះការប្រកួតWorld Cupឆ្នាំ ២០២២។ កាសែតខាងលើបានឲ្យដឹងថា ទឹកប្រាក់ចំនួន២លានដុល្លារអាមេរិកត្រូវបានផ្តល់ទៅឲ្យ កូនស្រីវ័យ១០ឆ្នាំរបស់មន្ត្រីFIFAម្នាក់។ របាយការណ៍ចំនួន៤២ទំព័រធ្វើឲ្យមន្រ្តីស៊ើបអង្កេតឯករាជ្យ របស់FIFA បានចេញផ្សាយកាលពីឆ្នាំ២០១៤ ដោយបញ្ជាក់ច្បាស់ថា ពុំមានរឿងពុករលួយអ្វីចំពោះ ... Read More »

បុរសរត់លឿនជាងគេលើលោកគ្រោងចូលនវិត្តន៍ឆ្នាំក្រោយ

កីឡាកររត់ប្រណាំ Usain Boltដែលមានរហស្សនាមស្តេចល្បឿនលើលោក បានបញ្ជាក់ថាគាត់នឹងចូលនិវត្តន៍ក្រោយ បញ្ចប់ការប្រកួតដណ្តើម ជើងឯកពិភពលោករដូវកាលនេះ។ កីឡាករសញ្ជាតិចាំម៉ៃកាវ័យ៣០ឆ្នាំនេះបាននិយាយនៅមុនការប្រកួត IAAF World Challenge ក្នុងប្រទេសឆេកថា “ខ្ញុំគិតថា ខ្ញុំមិនអាចបន្តអាជីពនេះបានទៀតទេនៅរដូវកាលក្រោយ។ នេះគឺជាអាជីពដ៏ល្អបំផុតសម្រាប់ខ្ញុំ ដែលខ្ញុំបានឆ្លងកាត់ទាំង ... Read More »

ប្រធាន NOCC៖ ចង់ឃើញប្រដាល់គុនខ្មែរ ស្ពាយមេដាយមកជូនជាតិ សម្រាប់បេសកម្មដំបូងនៅស៊ីហ្គេម ឆ្នាំ២០១៧

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចង់ឃើញប្រដាល់គុនខ្មែរ ប្រើសមត្ថភាពពិត ស្ពាយមេដាយមកជូនជាតិ សម្រាប់ដំណើរបំពេញបេសកម្មលើកដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី ១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ លោកបានថ្លែងបែបនេះ ... Read More »

អាល្លឺម៉ង់ប៉ះអេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europe U21 Championship

ក្រុមជម្រើសជាតិយុវជនអាយុក្រោម២១ឆ្នាំអាល្លឺម៉ង់បានយកឈ្នះក្រុមជម្រើសជាតិយុវជន អាយុក្រោម២១ឆ្នាំអង់គ្លេសដោយបាល់ប៉េណាល់ទី ៤-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន រង្វាន់យូរ៉យុវជនអាយុក្រោម២១ឆ្នាំ (Europe U21 Championship)។ ចំណែកក្រុម ជម្រើសជាតិយុវជនអាយុក្រោម២១ឆ្នាំអេស្ប៉ាញបានយកឈ្នះក្រុមជម្រើសជាតិយុវជន អាយុក្រោម២១ឆ្នាំ អុីតាលី ក្នុងលទ្ធផល ៣-១ ... Read More »

គ្រួសារអ្នកបាញ់កាំភ្លើងបង្ហាញមុខថ្នាក់ដឹកនាំអនុវត្តផែនការបន្តក្នុងការអភិវឌ្ឍវិស័យកីឡានេះ

ភ្នំពេញ ៖ មហាគ្រូសារអ្នកបាញ់កាំភ្លើងកម្ពុជាបានបង្ហាញមុខមេដឹកនាំមុននឹងចាប់ផ្តើមអនុវត្តផែនការមេសហព័ន្ធសម្រាប់ការពង្រឹងសមាសភាពមន្ត្រីរដ្ឋបាលមន្ត្រីជំនាញដែលមានតួនាទីសំខាន់ៗដោយមានភាពប្រាកដប្រជាថាអាចដឹកនាំឲ្យសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាខ្ពស់មុខខ្ពស់មាត់ទាំងថ្នាក់ជាតិនិងអន្តរជាតិនៅពេលដ៏ខ្លីខាង មុខនេះ។ ទាំងអស់នេះគឺជាការតាំងចិត្តដ៏មុតមាំរបស់ប្រមុខដឹកនាំសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាជាបន្តបន្ទាប់ពោលគឺចាប់តាំងពីបង្កើតសហព័ន្ធនេះឡើងវិញនិងបាន បញ្ចូលសមាសភាពសមាជិកប្រតិបត្តិបន្ថែម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។ លោក មៀច សុផាន់ណា ប្រធានសហ ... Read More »

អតីតអ្នកចាត់ការ Ajax និង Inter Milan មកដឹកនាំក្រុម Crystal Palace

ក្លិបបាល់ទាត់ Crystal Palaceបានប្រកាសថា ខ្លួនបានតែងតាំងលោក Frank de Boer ជាអ្នកចាត់ការទូរទៅថ្មីដើម្បីជំនួសតំណែងលោក Sam Allardyce ដែលបានលាលែង ចេញពីតំណែង។ អ្នកចាត់ការទូទៅសញ្ជាតិហុល្លង់ Frank de ... Read More »

លោកJose Mourinho ជួបទុក្ខយ៉ាងក្រៀមក្រំដោយឪពុកចែកឋាន

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United បានទទួលទុក្ខយ៉ាងក្រៀមក្រំដោយសារតែឪពុក របស់គាត់បានទទួលមរណភាព ក្នុងវ័យ៧៩ឆ្នាំ។ ក្លិបបាល់ទាត់ Belenenses របស់ប្រទេសព័រទុយហ្គាល់បាន បញ្ជាក់ពីដំណឹងមរណភាពរបស់លោក Felix នៅលើគេហទំព័រ ... Read More »

ជើងខ្លាំងពីរប៉ះគ្នានៅ Azerbaijan Grand Prix ខណៈ Ricciardo ជាអ្នកទទួលជ័យជម្នះ

កីឡាករជើងខ្លាំងពីរគឺ Sebastian Vettelនិង Lewis Hamilton បានប៉ះទង្គិចគ្នាក្នុងការ ប្រកួតប្រណាំងរថយន្តFormula One នៃកម្មវិធី Azerbaijan Grand Prixក្នុងទីក្រុងបាគូ ប្រទេសអាហ្សាកបៃហ្សង់។ ក្នុងការប្រកួតនោះ កីឡាករ ... Read More »

Huddersfield បំបែកកំណត់ត្រាទិញខ្សែប្រយុទ្ធសម្រាប់លេងPremier Leagueរដូវកាលថ្មី

ក្លិបបាល់ទាត់ Huddersfield បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ សញ្ជាតិបែលហ្សុិក Laurent Depoitre ក្នុងតម្លៃបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ក្លិប។ កីឡាករវ័យ២៨ឆ្នាំបានផ្លាស់ចេញពីក្រុម FC Porto មកលេងឲ្យHuddersfield ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ Laurent Depoitre ក៏ជាកីឡាករដំបូងដែល ... Read More »

Southamptonជ្រើសរើសយកលោកMauricio Pellegrino ជាអ្នកចាត់ការទូទៅថ្មី

លោក Mauricio Pellegrino ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីនៃ ក្រុមSouthampton ក្នុងក្របខ័ណ្ឌអង់គ្លេស Premier League។ អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនវ័យ៤៥ឆ្នាំរូបនេះបានមកជំនួស Claude Puel ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមខែមុន។ លោកPellegrinoបានលាលែងចេញពីតំណែងនៅក្នុងក្រុមអេស្ប៉ាញAlavesក្រោយដឹកនាំក្រុមនេះឈរលេខរៀងទី៩នៅក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។ ក្រោយពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំដឹកនំាក្រុមSouthampton លោកPellegrinoបានថ្លែងថា ... Read More »

ខ្សែប្រយុទ្ធ Mario Balotelli បន្តកុងត្រាថ្មីលេងឲ្យក្រុម Nice ១ឆ្នាំទៀត

ខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិអ៊ីតាលី Mario Balotelli បានសម្រេចចិត្តចុះហត្ថលេខា លើកិច្ចសន្យាថ្មីបន្តលេងឲ្យ ក្រុមNice នៅក្នុងប្រទេសបារាំងរយៈពេលមួយឆ្នាំទៀត។ កីឡាករអុីតាលីវ័យ២៦ឆ្នាំរូបនេះរកបាន១៧គ្រាប់ ក្នុងការបង្ហាញខ្លួនទាំងអស់ប្រកួតសម្រាប់ Nice កាលពីរដូវកាលមុន ជួយពួកគេឈរលេខ៣ក្នុងតារាង Ligue 1និងបានលេងជម្រុះវគ្គចែកពូលក្នុង Champions ... Read More »

អាល្លឺម៉ង់ប៉ះម៉ិចស៊ីកូ ខណៈឈីលីប៉ះព័រទុយហ្គាល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Confederations Cup

ក្រុមជម្រើសជាតិអាល្លឺម៉ង់បានយកឈ្នះក្រុមជម្រើសជាតិកាមេរូនក្នុងលទ្ធផល ៣-១ ក្នុងការ ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Confederations Cup នៅប្រទេស រុស្សុីកាលពីថ្ងៃអាទិត្យ។ ចំណែកក្រុមជម្រើសជាតិឈីលីទោះបីប្រកួតស្មើ ១-១ជាមួយក្រុម ជម្រើសជាតិអូស្ត្រាលីក្តីក៏ក្រុមមួយនេះបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយ ឈរលេខ២ក្នុងពូល ។ ខ្សែប្រយុទ្ធវ័យក្មេងរបស់អាល្លឺម៉ង់ Timo ... Read More »

កីឡាករ សុខ សុវណ្ណគឺជាបេក្ខភាពជួរមុខតំណែងជើងឯក TV5 Nock out series

ភ្នំពេញ៖ ក្រោយពីប្រកួតជុំទី២ របស់កីឡាករ សុខ សុវណ្ណ មកពីក្លិប កងពលធំអន្តរាគមន៍លេខ២ នៃកងយោធពលខេមរភូមិន្ទ ដោយប្រើយុទ្ធសាស្ត្រវាយឈ្នះលើកីឡាករ ឆាំ រែម មកពីក្លិប មហិធិប្ញទ្ធតាដំបងដែក ដោយពិន្ទុកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ... Read More »

ជនពិការហ្វឹកហាត់កីឡា ស្ថិតក្នុងស្ថានភាពខ្វះអាហារូបត្ថម្ភ ដើម្បីបំប៉នត្រៀមចេញទៅអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅម៉ាឡេស៊ីឆ្នាំនេះ

ភ្នំពេញ៖ ចំពោះការត្អូញត្អែរ របស់ក្រុមអត្តពលិកជនពិការ មិនមែនជារឿងថ្មីនោះទេប៉ុន្តែវាជារឿងដដែលៗ និងក្លាយជាទម្លាប់អស់ហើយដែរ។ សម្រាប់អ្នកពិការដែលស្រឡាញ់វិស័យកីឡា ស្ម័គ្រចិត្ត ចូលរួមហ្វឹកហាត់ ជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាទាំងជីវភាពខ្វះមុខ ខ្វះក្រោយ គ្មានទាំងប្រាក់ឧបត្ថម្ភថ្លៃអាហារ សម្រាប់បំប៉នកាយសម្បទា ខណៈពួកគេកំពុងស្ថិតក្នុងការត្រៀមលក្ខណៈចេញទៅប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ី ពោលក្រោយ ស៊ីហ្គេមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ... Read More »