ព័ត៌មានទាន់ហេតុការណ៍៖

កីឡាកងយោធពលខេមរភូមិន្ទដណ្តើម បានមេដាយ១៦៥៤គ្រឿង រយៈពេល ១៤ឆ្នាំទាំងជាតិ និងអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តនសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ បានអញ្ជើញ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីពិភាក្សាអំពីការកែសម្រួលសមាសភាព ក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ពិភាក្សានិងកែសម្រួល លក្ខន្តិកៈមួយចំនួនរបស់ក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ តែងតាំងគណៈកម្មការ កិត្តិយស និងទីប្រឹក្សា  កែសម្រួល តែងតាំងសមាសភាពប្រធាន-អនុប្រធាន និងសមាជិក គណៈកម្មការនានា និងបញ្ចូលស្ថាប័ន-កងអង្គភាពបន្ថែម រចនាសម្ព័ន្ធក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ដើម្បីរួមចំណែកអភិវឌ្ឈវិស័យកីឡា របស់កម្ពុជាឱ្យកាន់តែរីកចម្រើន និងជាពិសេស ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។

លោក ឧត្តមសេនីយឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមកីឡាកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា ចាប់ផ្តើមពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២០ ក្រុមកីឡា កងយោធពលខេមរភូមិន្ទដណ្តើមបានមេដាយសរុបចំនួន១៦៥៤គ្រឿងទាំងការប្រកួតជាតិ និងអន្តរជាតិ ក្នុងរយៈពេល១៤ឆ្នាំ ។

លោក បានបន្តថា សម្រាប់មេដាយ ១៦៥៤គ្រឿង ក្នុងនោះ មេដាយមាស ចំនួន៥៧៦គ្រឿង មេដាយប្រាក់ ៥៩៧គ្រឿង និងមេដាយសំរិទ្ធិ ៤៨១គ្រឿង ព្រមទំាងពានរង្វាន់ ១០៥រង្វាន់ ដោយមានពានរង្វាន់កីឡាប៉េតង់កម្រិតពិភពលោក ចំនួន៤ពានរង្វាន់ ដណ្តើមបានដោយវិីរកីឡាការិនី កែ ឡេង។ ចំពោះ មេដាយមាស៤គ្រឿង ពិភពលោក ចាប់តាំងពី២០១៣ ដល់២០១៩។ 

 លោក ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុប្រធានអចិន្ត្រៃយ៍បានបន្ថែមទៀតថា ការប្រកួតកម្រិតអន្តរជាតិ រយៈពេល១៤ឆ្នាំមកនេះ ទទួលបាន មេដាយសរុបចំនួន៣០០គ្រឿង។ កីឡា កងយោធពលខេមរភូមិន្ទ ដែលមាន សក្តានុពល គឺប្រភេទកីឡាប៉េតង់ ដោយសារតែរាល់ការចេញទៅចូលរួម ព្រឹត្តិការណ៍ការប្រកួតលើឆាកអន្តរជាតិ តែងតែទទួលមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធិជានិច្ច៕

 

ប្រភព៖ទទក


ចែករំលែក៖