ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ក្រុមប្រទេសខ្លាំងៗសុទ្ធតែទទួលបានជ័យជម្នះក្នុងជំនួប​ប្រកួត​មិត្តភាពអន្តរជាតិ

ស្របពេលដែលលីកកំពូលៗនៅអឺរ៉ុបបានសម្រាករយៈពេល១សប្តាហ៍កីឡាករមួយចំនួនត្រូវ បំពេញភារកិច្ចក្នុងនាមជាកីឡាករជម្រើសជាតិរបស់ខ្លួនសម្រាប់ប្រកួតមិត្តភាពអន្តរជាតិមុន ពេលឈានទៅកាន់ប្រទេសរុស្សុីនៅខែមិថុនាខាងមុខ ។ ក្នុងជំនួបប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃទី២៣ ខែមីនាក្រុមខ្លាំងបានយកឈ្នះគូប្រកួតរបស់ ខ្លួនទាំងក្នុង និងក្រៅទឹកដី។ ក្នុងនោះមានដូចជា អតីតជើងឯករងពិភពលោកឆ្នាំ២០១៤ អាហ្សង់ទីនបានយកឈ្នះក្រុមអុីតាលី ២ទល់០ ក្នុងទឹកដីរបស់ខ្លួន, អតីតជើងឯកយូរ៉ូឆ្នាំ២០១៦ព័រទុយហ្គាល់បានយកឈ្នះក្រុមអេហ្សុីប ២ទល់១ក្នុងទឹកដីរបស់ខ្លួន, ... Read More »

ក្លិបធំៗ២នៅអង់គ្លេសប្រជែងគ្នាចង់បាន Boateng ពី Bayern Bayern Munich

អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola កំពុងតែស្ថិតក្នុងលក្ខណៈប្រុងជើងការ ខណៈដែលគ្រូបង្វឹករូបនេះត្រូវប្រជែងជាមួយនឹងក្លិបបិសាចក្រហម Manchester United ដើម្បីទិញខ្សែការពារឆ្នើម Jerome Boateng ក្នុងតម្លៃខ្លួន៥០លានផោន (ស្មើនឹង៦១,៧លានដុល្លារអាមេរិក) ... Read More »

Neymar បង្ហាញម៉ូដសក់ថ្មីក្រោយជាសះស្បើយពីរបួស

ខ្សែប្រយុទ្ធ Neymarរបស់ក្លិប Paris Saint-Germain បានបង្ហាញម៉ូដសក់ថ្មីរបស់ខ្លួន ក្រោយពេលដែលបានជាសះស្បើយពីរបួស ។ វេជ្ជបណ្ឌិត Rodrigo Lasmar របស់ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីលបានថ្លែងថាក្រោយពេលវះកាត់ជើងរួច ស្ថានភាពរបស់ Neymar កំពុងតែល្អប្រសើឡើងដោយអាចមានសង្ឃឹមខ្ពស់ក្នុងការលេងបាល់ទៀតនៅក្នុងកម្មវិធី ... Read More »

ទីបំផុតReal Madridយល់ព្រមទិញខ្សែប្រយុទ្ធ Lewandowski ពីក្រុម Bayern Munich

សារព័ត៌មានអេស្ប៉ាញ Mundo Deportivo បានឲ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowskiបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនទៅលេងឲ្យក្រុមយក្សអេស្ប៉ាញ Real Madrid រយៈពេល២ឆ្នាំនៅចុងរដូវកាលនេះ។ លោក Florentino Perez ប្រធានក្លិប Real ... Read More »

Cristiano Ronaldo សួរសំណួរអ្វីខ្លះទៅកាន់គ្រូបង្វឹកនៅចិនពេលទទួល ពានកីឡាករឆ្នើមរបស់ព័រទុយហ្គាល់?

ខ្សែប្រយុទ្ធCristiano Ronaldo បានទទួលពានរង្វាន់ជាកីឡាករឆ្នើមរបស់ ប្រទេសព័រទុយហ្គាល់ប្រចាំឆ្នាំ២០១៧ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គាត់បានសួរនាំច្រើនពីជីវិតនៅក្នុងប្រទេសចិនរបស់គ្រូបង្វឹកLuis Felipe Scolari។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Luis Felipe Scolari ដែលធ្លាប់បានដឹកនាំក្រុម Guangzhou Evergrandeរ ... Read More »

Keisuke Honda ជាប់ជាជម្រើសជាតិជប៉ុនវិញ ខណៈ​កីឡាករ​ល្បី​ៗ​ច្រើន​នាក់​គ្មាន​ឈ្មោះ

ខ្សែ​បម្រើ​ Keisuke Honda ត្រូវ​បាន​គ្រូ​បង្វឹក​កោះហៅ​ឲ្យ​ចូលក្នុងក្រុម​ជម្រើស​ជាតិជប៉ុន​វិញ​ ​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាលី ​និង​ជម្រើស​ជាតិ​អ៊ុយក្រែន​​នាចុង​ខែ​មីនានេះ។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះកំពុង​លេង​ឲ្យ​ក្លិប​ Pachuca របស់​ម៉ិចសុីកូ​ ហើយ​ការ​បង្ហាញ​ខ្លួន​ចុងក្រោយ​ឲ្យ​ក្រុមជម្រើស​ជាតិ​គឺ​ប្រកួតជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ខែ​តុលា។ ក្រៅពីកីឡាករខ្សែបម្រើ Keisuke Honda ជាប់ជាជម្រើសជាតិជប៉ុនវិញ ក៏មានខ្សែ​បម្រើ​ប្រយុទ្ធ​ ... Read More »

បិសាចក្រហមដាក់គោលដៅនាំយកកីឡាករឆ្នើមៗ៣នាក់ សម្រាប់រដូវកាលក្រោយ

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានដាក់ឈ្មោះកីឡាករសំខាន់ៗ៣នាក់ ដែលលោកត្រៀម នាំមកចូលរួមក្រុមពេលទីផ្សារដោះដូរកីឡាករបើកនៅរដូវក្ដៅនេះដើម្បីពង្រឹង និងរៀបចំក្រុម សាជាថ្មី សម្រាប់ប្រកួតប្រជែងនៅរដូវកាលក្រោយ។ កីឡាករទាំង៣នាក់នោះរួមមាន Fred របស់ក្លិប ... Read More »

កាំភ្លើងធំ Arsenal សម្លឹងឃើញអ្នកចាំទី៥រូបមកជំនួសតំណែង Peter Cech

ក្លិបកាំភ្លើងធំ Arsenal កំពុងសម្លឹងរកមើលអ្នកចាំទី៥រូបដែលអាចមកជំនួសតំណែងអ្នកចាំទី បច្ចុប្បន្ន Peter Cech ដែលទំនងជានឹងចាកចេញនៅចុងរដូវកាលនេះដោយសារតែ ធ្វើមិនសូវ បានល្អរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ។ កីឡាករសញ្ជាតិឆេក Peter Cech ត្រូវបានក្លិបបង្ហើបពីការរកកីឡាករមកជំនួស ព្រោះតែកីឡាកររូបនេះមានវ័យកាន់តែចាស់(៣៥ឆ្នាំ)ទៅហើយ ដែលអាចធ្វើឲ្យក្លិបស្វែងរក ... Read More »

គ្រូជម្រើសជាតិបារាំងថា Paul Pogba មិនសប្បាយចិត្តនឹងក្រុមបិសាចក្រហម

លោកDidier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងនិយាយថា ខ្សែបម្រើ Paul Pogbaមិនសប្បាយចិត្តឡើយនៅពេលដែលមិនសូវបានជាប់ជម្រើសដំបូងនឹងក្រុមបិសាច ក្រហម Manchester United។ កីឡាករវ័យ២៥ឆ្នាំរូបនេះត្រូវបានដាក់ជាកីឡាករបម្រុងពេលក្រុមបិសាចក្រហមយកឈ្នះ Brighton 2-0 កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។Paul Pogba បានលេងពេលក្រុមបិសាច ... Read More »

ខ្សែការពារ Marco Rojo បន្តកិច្ចសន្យាថ្មី៣ឆ្នាំ ខណៈ Ashley Young បន្តបានតែ១ឆ្នាំជាមួយបិសាចក្រហម

ខ្សែការពារវ័យ២៧ឆ្នាំ​ Marco Rojo បានបន្តកិច្ចសន្យា៣ឆ្នាំជាមួយក្រុមបិសាចក្រហម Manchester United ធ្វើឲ្យកីឡាកររូបនេះមានសុពលភាពនៅកីឡដ្ឋាន Old Trafford រហូតដល់ឆ្នាំ២០២១ ។ កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានបង្ហាញខ្លួនចំនួន ១០៥ប្រកួតចាប់តាំងពីផ្ទេរពីក្រុម Sporting Lisbon ... Read More »

Michael Carrick នឹងចូលនិវត្តន៍នៅចុងរដូវកាលនេះ

ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Michael Carrick បានប្រកាសថា គាត់នឹងបញ្ចប់អាជីពរបស់ខ្លួននៅចុងបញ្ចប់រដូវកាលនេះ(២០១៧-២០១៨) បន្ទាប់ពីលេងជាកីឡាករអាជីពអស់រយៈពេល១៩ឆ្នាំកន្លងទៅ។ ខ្សែបម្រើវ័យ៣៦ឆ្នាំរូបនេះចាប់ផ្តើមលេងបាល់ដំបូងនៅថ្នាលយុវជនដ៏ល្បីល្បាញរបស់ក្លិប West Ham ហើយបានបង្ហាញខ្លួនលើកដំបូងជាកីឡាករអាជីពក្នុងឆ្នាំ១៩៩៩ មុនពេលដែលត្រូវ Tottenham ... Read More »

មិនធម្មតា! កីឡាករវ័យ២៥ឆ្នាំរបស់អេហ្ស៊ីប Mohamed Salah ឈរកំពូលតារាងជើងស៊ុតនៅ Premier League

កីឡាករអន្តរជាតិអេហ្ស៊ីប Mohamed Salah បានមកឈរកំពូលតារាងជាកីឡាកររក គ្រាប់បាល់បានច្រើនជាងគេបង្អស់នៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier League។ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះបានរុញខ្សែប្រយុទ្ធអង់គ្លេស Harry Kane ទៅកាន់លំដាប់ទី២ បន្ទាប់ពីស៊ុតបាល់បាន៤គ្រាប់តែម្នាក់ឯងនៅពេលក្រុមហង្សក្រហមសំពង Watford ៥ទល់នឹង០កាលពីថ្ងៃសៅរ៍ ទី១៧ ខែមីនា ... Read More »

ខ្សែប្រយុទ្ធ Mario Balotelli មិនជាប់ជម្រើសជាតិអ៊ីតាលីបើទោះបីជាលេងល្អនៅបារាំង

ខ្សែប្រយុទ្ធស្បែកខ្មៅ Mario Balotelli នៅតែមិនអាចចូលរួមក្រុមជម្រើស ជាតិអ៊ីតាលីបានបើទោះបីកំពុងតែលេងល្អនៅក្នុងក្រុម Niceក្របខ័ណ្ឌកំពូលរបស់បារាំង។ ចំណែកខ្សែប្រយុទ្ធវ័យក្មេង២រូប Patrick Cutrone និង Federico Chiesaអាយុ២០ឆ្នាំដូចគ្នាត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិអ៊ីតាលីជាលើកដំបូង ដូចគ្នាពេលប៉ះក្រុមអាហ្សង់ទីន និងអង់គ្លេសក្នុងកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ។ អ៊ីតាលីនឹងត្រូវប៉ះក្រុមអាហ្សង់ទីននៅក្នុងទីក្រុង ... Read More »

អតីតគ្រូ Man United ថា លោក Jupp Heynckes អាចក្លាយទៅជាព្រះនៅ Bayern Munich

លោក Louis van Gaal អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United បានថ្លែងថាគ្រូបង្វឹកក្រុម Bayern Munich បច្ចប្បន្នលោក Jupp Heynckes អាចក្លាយទៅជាព្រះ នៅក្នុងក្លិបយក្សអាល្លឺម៉ង់មួយនេះប្រសិនបើគាត់ចូលនិវត្តន៏នៅចុងរដូវកាល។ ... Read More »

ចង់ដឹងថា Cristiano Ronaldo អួតខ្លួនឯងយ៉ាងម៉េច អានអត្ថបទនេះ

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិបReal Madrid បាននិយាយអួតខ្លួនឯងថា គ្នានរណាម្នាក់នៅលើពិភពលោកនេះ អាចប្រៀបផ្ទឹមនឹងទេពកោសល្យ ក៏ដូចជាការខិតខំលះបង់លេងបាល់ទាត់ដូចជារូបគាត់ឡើយ។ តារាបាល់ទាត់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ធ្លាប់បានឈ្នះពាន កីឡាករឆ្នើមពិភពលោក(Ballon d’Or) ចំនួន៥សម័យ ប៉ុន្តែបើនិយាយពីកីឡាករល្អដាច់គេលើ ... Read More »

Mark Hughes នឹងទៅកាន់ក្រុម Southampton វិញតែមិនមែនជាកីឡាករទេ

លោក Mark Hughes គឺជាបេក្ខជនដ៏ស័ក្តិសមបំផុតដែលអាចនឹងក្លាយ ទៅជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមSouthampton។ ក្រុម Southampton បានសម្រេចចិត្តបណ្តេញលោក Mauricio Pellegrino ចេញពីតំណែងអ្នកចាត់ការទូទៅបន្ទាប់ពីក្រុមនេះឈ្នះបានតែមួយប្រកួតប៉ុណ្ណោះក្នុង ចំណោម១៧ប្រកួត ហើយនៅសល់តែ៨ប្រកួតទៀតនឹងចប់រដូវកាលហើយ។ ចំណែកលោក Mark ... Read More »

ក្លឹបការ៉ាតេ ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM DOJOKAI KARATE CLUB) រៀបចំពិធីប្រឡងខ្សែក្រវាត់កំរិតដាន់ ដល់សិស្សនៅក្នុងក្លឹប

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៨ នៅក្លឹបការ៉ាតេ ក្រសួងធនធានទឹក ... Read More »

បិសាចក្រហមធ្លាក់ចេញពី Champions League ក្នុងទឹកដីរបស់ខ្លួនទាំងមិនអស់ចិត្ត

ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោយពីចាញ់ក្រុម Sevilla លទ្ធផល ២-១ ក្នុងទឹកដីរបស់ខ្លួនកាលពីរាត្រីថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែមីនា ធ្វើឲ្យក្រុម Sevilla ... Read More »

អាល្លឺម៉ង់នៅតែឈរចំណាត់លេខ១នៅ FIFA Ranking

FIFA Ranking គឺជាចំណាត់ថ្នាក់របស់ក្រុមបាល់ទាត់នៅលើពិភពលោក ដែលខិតខំប្រកួតជារៀងរាល់ខែ ទាំងប្រកួតលំដាប់ ពាន និង មិត្តភាព។ ក្រុមណាមួយដែលមានពិន្ទុខ្ពស់ជាងគេនឹងទទួលបានចំណាត់ល្អជាងគេផងដែរ។ អ្នកមានចំណាត់ថ្នាក់ល្អទៀតសោតគឺជាបច្ច័យល្អនៅពេលចែកពូលប្រកួតធំៗ ដូចជាពានរង្វាន់បាល់ទាត់ពិភពលោកជាដើម ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ពេលចែកពូលគឺមិនមានឱកាសជួបគ្នាទេ មានន័យថាក្រុមខ្លាំងៗគឺ អាចជៀសគ្នាបានក្នុងវគ្គចែកពូល។ ... Read More »

Real Madrid ចាប់អារម្មណ៍ខ្សែប្រយុទ្ធអេហ្សុីប Salah មកជំនួសកន្លែង Gareth Bale

សារព័ត៌មានរបស់អេស្ប៉ាញបានផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិអេហ្សុីប Mohamed Salah គឺជាកីឡាករមួយរូបក្នុងចំណោមខ្សែប្រយុទ្ធឆ្នើមផ្សេងទៀត ដែលមានឈ្មោះក្នុងបញ្ជី ក្លិបអធិរាជស Real Madrid ចង់បានបំផុតគោលបំណងយកមកជំនួសកន្លែងកីឡាករ Gareth Bale ដែលជាទិសដៅសម្រាប់លក់ចេញរដូវកាលក្រោយ។ Bale និង ... Read More »

គ្រូជម្រើសជាតិប្រេស៊ីលបង្ហាញឈ្មោះខ្សែប្រយុទ្ធម្នាក់ជំនួស Neymar

គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite បានបង្ហាញបញ្ជីឈ្មោះកីឡាករដោយគ្មានឈ្មោះខ្សែប្រយុទ្ធឆ្នើម Neymar នោះទេ ខណៈដែលបញ្ជីឈ្មោះកីឡាករនេះ ត្រៀមសម្រាប់ប្រកួតជាមួយរុស្សុី និងប្រកួតមិត្តភាពជាមួយអាល្លឺម៉ង់ក្នុងពេលឆាប់ៗនេះ ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣ និងថ្ងៃទី២៧ ខែមីនាខាងមុខដែលការប្រកួតមិត្តភាពនេះមុនរៀបចំខ្លួនធ្វើដំណើរទៅ World Cup ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ... Read More »

ក្លិប Southampton បណ្តេញលោក Pellegrino ចេញពីតំណែង

ក្លិប Southampton បានសម្រេចបណ្ដេញលោក Mauricio Pellegrino ចេញពីតំណែងជាអ្នកចាត់ការទូទៅក្រោយពីក្លិបមួយនេះស្ថិតនៅលេខ១៧ក្បែរតំបន់ត្រូវកាត់ចេញ។ ប៉ុន្មានប្រកួតចុងក្រោយនេះក្រុម Southampton ហាក់ធ្វើមិនបានល្អដោយមាន១ពិន្ទុប៉ុណ្ណោះលើក្រុមលេខ១៨ Crystal Palace ខណៈលីកអង់គ្លេសនៅសល់៨ប្រកួតទៀតបញ្ចប់រដូវកាលហើយ។ ក្រោមការដឹកនាំរបស់លោក Pellegrino ក្លិបSouthampton ... Read More »

Mesut Ozil បំណែកកំណត់ត្រាក្លាយជាកីឡាករដែល Assist លឿនបំផុតនៅក្របខ័ណ្ឌ Premier League

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Mezut Ozil បានបំបែកកំណត់ត្រាជាកីឡាករដែលធ្វើបាន បញ្ជូនបាល់ឲ្យដៃគូស៊ុត (Assist) លឿនបំផុតរហូតដល់ ៥០ដងក្នុងចំនោមការប្រកួត (១៤១ប្រកួត) នៅជំនួបជាមួយក្រុម Watford ដែលបានបញ្ជូនបាល់ចេញពីជ្រុងខាងឆ្វេង ជួយឲ្យកីឡាករមិត្តរួមក្រុម Shkodran Mustafi ... Read More »

មេឃខៀវ Man City ត្រូវ​ការ​ឈ្នះ​២​ប្រកួត​ទៀតប៉ុណ្ណោះ​ដើម្បី​លើក​ពាន​

ក្រោយពីផ្តួលក្រុមម្ចាស់ផ្ទះ Stoke City ក្នុងលទ្ធផល ២-០ កាលពីរាត្រីថ្ងៃទី១២ ខែមីនា ក្រុមខ្លាំងមេឃខៀវ Manchester City ត្រូវការ​ឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពានអង់គ្លេស​ Premier League មុនបញ្ចប់រដូវកាល ។ ... Read More »

សន្និសីទសារព័ត៌មានស្តីពី TIGER STREET FOOTBALL FESTIVAL 2018 ជាមួយនឹងវីរបុរសបាល់ទាត់អន្តរជាតិល្បីល្បាញ RYAN GIGGS

ភ្នំពេញ៖ កាលពីថ្ងៃទី 10 ខែមីនា មានរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសបង្ហាញដល់សាធារណជនថា លោក Ryan Giggs ជាកំពូលតារាបាល់ទាត់ដ៏ល្បីល្បាញរបស់ក្លិបបិសាចក្រហម Manchester United មកកាន់តួនាទីជាទូតសុឆន្ទៈផ្សព្វផ្សាយកម្មវិធី Tiger Street Football ... Read More »

Tiger Street Football Festival 2018 ប្រចាំមណ្ឌលភ្នំពេញឃើញក្រុមជើងខ្លាំងទាំង១២ ឡើងជុំផ្ដាច់ព្រ័ត្រ

ភ្នំពេញ៖ ការប្រកួត Tiger Street Football Festival 2018 វគ្គជម្រុះប្រចាំមណ្ឌលរាជធានីភ្នំពេញ បានស្វែងរកឃើញទាំង១២ក្រុមឡើងជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសហើយ បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញ និងជកចិត្តបំផុតរយៈពេល៣ថ្ងៃ។ មណ្ឌលរាជធានីភ្នំពេញដែលជាមណ្ឌលចុងក្រោយ មានក្រុមចូលរួមច្រើនជាងគេសម្រាប់រដូវកាលទី៦នេះ មានរហូតដល់ទៅ ១១៦ក្រុម ... Read More »

Pep Guardiola ថាក្លិប Manchester City មិនអាចប្រៀបស្មើនឹងBarcelonaនៅឡើយទេ

លោក Pep Guardiolaអ្នកចាត់ការទូរទៅក្លិបManchester Cityបានបញ្ជាក់ថា ក្លិបរបស់អង់គ្លេសនេះមិនទាន់អាចប្រៀបស្មើនឹងក្រុម យក្សអេស្ប៉ាញBarcelona ឬក៏ Real Madridឡើយ បើទោះបីក្រុមរបស់លោកបានឡើងទៅវគ្គ៨ក្រុមចុងក្រោយក្របខ័ណ្ឌកំពូល កាលពីរាត្រីថ្ងៃទី៧ មីនាក៏ដោយ ។ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញរូបនេះនិយាយថា “ដើម្បីគិតអំពីការចូលរួមជាមួយក្រុមប្រភេទទាំងនេះដូច ... Read More »

Real Madrid ទម្លាក់ Paris Saint Germain ឡើងវគ្គ៨ក្រុមពានរង្វាន់ Champions League

ក្រុមស្តេចស Real Madrid បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយក្របខ័ណ្ឌ UEFA Champions League ក្រោយយកឈ្នះក្រុមយក្សមកពីបារាំង Paris Saint Germain ២ទល់១ នៅជើងទីពីរ កាលពីរាត្រីថ្ងៃទី៦ឈានចូលថ្ងៃទី៧ ខែមីនា ... Read More »

ប្រវត្តិប្រកួតមិនដែលចាញ់ក្នុងទឹកដីពេញមួយរដូវកាលសម្រាប់ក្លិបទាំង៦នៅ អង់គ្លេស

ក្រោយការកកើតការប្រកួតនៅក្របខ័ណ្ឌកំពូលអង់គ្លេស Premier League មានក្លិបមិនច្រើនទេ ដែលធ្វើបានល្អបំផុត គឺការប្រកួតនៅក្នុងទឹកដីមិន ធ្លាប់ចាញ់រហូតពេញមួយរដូវកាលប្រកួត។ ក្លិបធំៗចំនួន៦ដែលមានប្រវត្តិ មិនដែលចាញ់ការប្រកួតនៅក្នុងទឹកដីរបស់ខ្លួនមាន ៖ 1-Manchester City ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Roberto Mancini ... Read More »

បើកការប្រកួត Tiger Street Football Festival 2018ប្រចាំមណ្ឌលភ្នំពេញ

ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះនៃពានរង្វាន់Tiger Street Football Festival 2018នៅមណ្ឌលរាជធានីភ្នំពេញមានរហូតដល់ទៅ១១៦ក្រុមដែលបានដាក់ពាក្យចូលរួមនេះបានបើកការប្រកួតជាផ្លូវការណ៍ហើយនាព្រឹកថ្ងៃទី៧ខែមីនានេះនៅបវិវេណសួនច្បារមុខសាលមហោស្រពកោះពេជ្រ។ ថ្លែងក្នុងពិធីបើកលោកទុយវិច្ឆិកាតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍ថានេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បញ្ចេញសមត្ថភាពប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រតែងតែសង្កត់ធ្ងន់លើកការគោរពវិន័យហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយFair Play គោរពពេលវេលាគោរពអាជ្ញាកណ្តាលនិងអ្នករៀបចំកម្មវិធី។ ទន្ទឹមនឹងនោះផងដែរ លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថាTiger Street ... Read More »