ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តព្រះសីហនុជិះសេះលែងដៃ

លោក ចៅ ម៉េង ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងលោក អុិន សុផល មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈរជើងនៅខេត្តព្រះសីហនុកំពុងប្រើអំណាចនិងតួនាទី ដើម្បីប្រមូលលុយធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទមតាមរបៀបពុករលួយ។ ហេតុនេះហើយទើបឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ និងក្រុមអាជីវករមួយចំនួនបានអំពាវនាវឲ្យស្នង ការនគរបាលខេត្តព្រះសីហនុក៏ដូចជាអគ្គស្នងការនគរបាលជាតិឲ្យពិនិត្យមើលទង្វើ មិនប្រក្រតីរបស់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឈ្មោះ ចៅ ម៉េង ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជីវកម្មរុករករ៉ែនៅស្រុកកែវសីមានៅតែបំពានច្បាប់

ប្រជាពលរដ្ឋស្រុកកែវសីមាបានរាយការណ៍ថា សកម្មភាពប្រើរំសេវ និងឧបករណ៍ខុសច្បាប់សម្រាប់បំផ្ទុះទាញយករ៉ែមាសពីក្នុងដីស្រុកកែវសីមា ត្រូវបានឈ្មួញប្រើ ប្រាស់ច្បាប់ដែលហួសសុពលភាពជាលេសក្នុងការធ្វើសកម្មភាពដើម្បីប្រយោជន៍ បុគ្គល និងបក្ខពួកមួយក្តាប់តូច ។ ប្រភពដដែលបានបញ្ជាក់ថា ខណៈសកម្មភាពជីករ៉ែមាសខុសច្បាប់នៅស្រុកកែវសីមាកំពុងប្រព្រឹត្តយ៉ាងរលូននោះ មន្ត្រីជំនាញក៏មិនទាន់ចុះបង្ក្រាបបទល្មើសនៅឡើយដែរ ។ កន្លងមកអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែខ្នាតតូចដែលបានផ្ដល់ឲ្យក្រុមអ្នកជីករ៉ែនៅស្រុកកែវសីមាគឺមិនតម្រូវឲ្យសាងសង់ហេដ្ឋារចនាសម្ព័នបន្ថែម និងត្រូវប្រើប្រាស់ ឧបករណ៍សម្ភារសាមញ្ញដែលមាននៅក្នុងមូលដ្ឋាន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ច្រកចាំយាមចំហរទ្វារឲ្យទំនិញគ្មានគុណភាពចូលសេរី

ប្រជាពលរដ្ឋនៅតំបន់ច្រកចាំយាម ខេត្តកោះកុង បានឲ្យដឹងថា ទំនិញគ្មានគុណភាពច្រើនប្រភេទ ជាពិសេសគ្រឿងឧបភោគ បរិភោគ ហួសកាលបរិច្ឆេទ និងមានលាយសារធាតុគីមី ត្រូវបានពួកឈ្មួញនាំចូលក្នុងមួយថ្ងៃៗរាប់សិបតោន ។ មន្ត្រីជំនាញកាំកុងត្រូលបើកទ្វារច្រកព្រំដែនចំហរដោយសេរី អនុញ្ញាតឲ្យទំនិញគ្មានគុណភាពនាំចូលជាថ្នូរនឹងលុយកាក់ ។ ប្រធានកាំកុងត្រូលប្រចាំច្រកចាំយាម ត្រូវគេរាយការណ៍ថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ មួយថ្ងៃកម្ពុជានាំចូលត្រីពីប្រទេសវៀតណាមជាង៣០០តោន

បើទោះបីជាច្បាប់ហាមឃាត់យ៉ាងណាក្តី ប៉ុន្តែតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវការត្រីពីប្រទេសជិតខាង(វៀតណាម) ក្នុងមួយថ្ងៃមិនតិចជាង៣០០តោននោះទេ ។ ក្រោមលេសនៃតម្រូវការនេះ ពួកឈ្មួញបន្តនាំត្រីខុសច្បាប់ចូលដោយសេរី រីឯសមត្ថកិច្ចជំនាញរដ្ឋបាលជលផលជាអ្នកសោយសុខកើបផលប្រយោជន៍រៀងរាល់ថ្ងៃមិនតិចម៉ឺនសែនដុល្លារនោះឡើយ ។ សកម្មភាពឈ្មួញនាំត្រីខុសច្បាប់ពីប្រទេសវៀតណាមកាត់ច្រកព្រំដែនខេត្តព្រៃវែង, កណ្តាល, តាកែវ, កំពត យកមកចែកចាយក្នុងរាជធានីភ្នំពេញយ៉ាងគគ្រឹកគគ្រេងក្រោមក្រសែភ្នែកមន្ត្រីរដ្ឋបាលជលផល ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ គយអូររំដួលៈ ទៅហើយមកវិញ ដោយសារតែលុយ

ក្រុមមន្ត្រីគយតូចតាចនៅច្រកអូររំដួល ខ្សឹបខ្សៀវគ្នាថា លោក យ៉ែម ហេមរ៉ាត អតីតប្រធានការិយាល័យគយ ប្រចាំច្រកអូររំដួល ដែលត្រូវអគ្គនាយកដ្ឋានគយ និងរដ្ឋាករដកហូតមុខតំណែងបញ្ឈរជើងអំឡុងខែមិថុនា កន្លងទៅនោះ កំពុងព្យាយាមត្រឡប់មកកន្លែងដើមវិញ ។ ក្រុមមន្ត្រីគយតូចតាចនិយាយថា អតីតប្រធានរូបនេះ ចង់វិលត្រឡប់មកកាន់កន្លែងចាស់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានការិយាល័យកសិកម្មស្រុកមេសាងកាងសាច់គោខ្លាចខូចផលប្រយោជន៍គ្រួសារ

នៅស្រុកមេសាង ខេត្តព្រៃវែងអ្នកណាមិនស្គាល់លោក ពិន វិសាល ប្រធានការិយាល័យកសិកម្មស្រុកមួយនេះថា ជាជើងខ្លាំងខាងកាងទំនិញសាច់គោក្នុងស្រុកបម្រើ ផលប្រយោជន៍ឲ្យក្រុមគ្រួសារគាត់ និងមិនខ្ចីស្តាប់មេកោយ បើទោះបីមេណែនាំឲ្យគាត់ មើលច្បាប់ ឬចំណារថ្នាក់លើយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ និងអាជីវករជាច្រើន នាំគ្នានិយាយថា លោកពិន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ថៅកែភោជនីយដ្ឋាន ឌឹហ្រ្គីន ក្រលុយ២០០ដុល្លារសងកម្មករ ?

មិនដឹងថា ថៅកែភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ស្ទីម សូណា ឌឹហ្រ្គីន ដែលមានទីតាំង នៅក្រោយក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមនក្រលុយ២០០ដុល្លារ ឬយ៉ាងណានោះទេបានជាជំពាក់លុយកម្មករធ្វើសាឡុង ហើយមិនព្រមសង ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ទំនិញគេចពន្ធបន្តហូរចូលតាមច្រកអន្តរជាតិកែវផុស

មកទល់នឹងពេលនេះ លោក ហេង សំហៃ ត្រូវបានទៅកាន់តំណែងជាប្រធានការិយាល័យគយ និងរដ្ឋាករកែវផុស នៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ជំនួសលោក នុត លីឆួយ មានរយៈពេលជិត៣សប្តាហ៍ បើគិតចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃស្នួលដេកលក់ស្រួលពេលមានបទល្មើសព្រៃឈើ

ប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ បានរាយការណ៍ថា បទល្មើសព្រៃឈើនៅក្នុងខេត្តក្រចេះបានបន្តកើតជាច្រើនករណី ហើយក៏គ្មានមន្ត្រីជំនាញណាចេញមុខទប់ស្កាត់ឡើយ។ ប្រភពដដែលបញ្ជាក់ថា បទល្មើសព្រៃឈើអាចកើតឡើងបានរលូន ដោយសារតែមន្ត្រីជំនាញមួយចំនួនឃុបឃិតជាមួយឈ្មួញឈើដើម្បីទទួលផល ប្រយោជន៍ផ្ទាល់ខ្លួន ។ ប្រជាពលរដ្ឋស្រុកស្នួលខ្សឹបថា ឈ្មួញឈើភាគច្រើនធ្វើសកម្មភាពនៅពេល យប់ដោយដឹកឈើឆ្លងកាត់ខេត្តក្រចេះតាមក្បួនរថយន្ត ពិសេសលើផ្លូវជាតិលេខ៧ ដែលមានការជួយបិទបាំងពីមន្ត្រីជំនាញ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អ្នកវិនិយោគផ្សារតាខ្មៅគិតតែពីរឿងផលចំណេញ កេងលើអាជីវករ

បងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបានរអ៊ូរទាំក្លាយទៅជាទម្លាប់រាល់ពេលរបស់ពួកគាត់ទៅហើយ មិនភ្លេចទាល់តែសោះ រំឭកពីអ្នកវិនិយោគផ្សារតាខ្មៅ សំឡឹងឃើញតែប្រាក់ កេងចំណេញពីអាជីវករ និងមិនបានយកចិត្តទុកដាក់ អភិវឌ្ឍន៍ កសាង គោរពតាមសៀវភៅបន្ទុក ក្នុងនោះ សូម្បីតែទឹក ភ្លើង ក៏ប្រធានផ្សារ ... Read More »

ខ្សិបដាក់ត្រចៀក៖ មួយថ្ងៃកម្ពុជាត្រូវការត្រីនាំចូលពីវៀតណាមជាង៣០០តោន

បើទោះបីជាក្រសួងកសិកម្មប្រកាសឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោរ ឡើងវិញក្តី ប៉ុន្តែតម្រូវការនៃការទទួលទានរបស់ប្រជាពលរដ្ឋមិនគ្រប់គ្រាន់នោះឡើយ ។ ដើម្បីបំពេញសេចក្តីត្រូវការ ឈ្មួញត្រូវនាំត្រីរ៉ស់ ត្រីឆ្តោរ ត្រីអណ្តែងពីប្រទេសវៀតណាមចូលក្នុងប្រទេសកម្ពុជាក្នុងមួយថ្ងៃមិនតិចជាង៣០០តោននោះទេ ។ អ្វីដែលសំខាន់គឺពួកមន្ត្រីជលផលកំពុងសោយសុខយ៉ាងឆ្ងាញ់ ពីការអនុញ្ញាតឲ្យនាំត្រីឆ្តោរ ត្រីរ៉ស់ពីវៀតណាមមកកម្ពុជានោះ ហើយអ្នកដែលត្រូវប៉ាន់ជាងគេ គឺលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រេងគេចពន្ធនៅតែកើតមាននាំចូលតាមច្រកព្រំដែនឧត្តរមានជ័យ

ប្រភពខ្សឹបថា ក្រោយពេលលោក យូ ហេង ចូលកាន់តំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យសកម្មភាពនាំប្រេងសាំងចូលតាមច្រករបៀងជប់គគីរ ស្រុកបន្ទាយ អម្ពិលកើតឡើងកាន់តែច្រើន ហើយមួយផ្នែកនៃប្រេងសាំងទាំងនោះត្រូវប្រភពខ្លះអះអាងថា ជាប្រេងសាំងគេចពន្ធ ។ ការនាំចូលប្រេងសាំងគេចពន្ធឬប្រេងសាំងបង់ពន្ធ មិនគ្រប់តាមច្រករបៀងក្នុងស្រុកបន្ទាយអម្ពិល កំពុងធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើឈ្មួញខិល ... Read More »

ខ្សឹបដាក់ត្រចៀក៖ ល្បែងកន្ទុយលេខកំពុងលេងពេញផ្សារប៉េសេ

ក្រុមអាជីវករបានប្រាប់ឲ្យដឹងថា ល្បែងកន្ទុយលេខកំពុងលេងយ៉ាងវក់វីនៅក្នុងផ្សារប៉េសេ ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រុមអាជីវករនៅក្នុងផ្សារនេះនិយាយពេញៗមាត់ថា ការដែលគេអាចកត់កន្ទុយលេខនៅក្នុងផ្សារប៉េសេបានដោយសេរី ក៏ព្រោះតែមានការត្រូវដងត្រូវផ្លែរវាងសមត្ថកិច្ច នឹងអាជ្ញាធរដែនដី ជាមួយក្រុមមេឆ្នោតទាំងនោះ ។ ដូច្នេះ អ្នកដើរកត់កន្ទុយលេខ ក៏ដូចជាមេឆ្នោតនៅក្នុងផ្សារនោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មើលបទល្មើសនេសាទក្នុងខេត្តកណ្តាលផង!

នៅក្នុងរដូវបិទនេសាទនេះបទល្មើសនេសាទក្នុងខេត្តកណ្ដាលកំពុងកើតឡើង យ៉ាងអនាធិបតេយ្យនៅស្រុកមុខកំពូល ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀន ស្វាយ ស្រុកស្អាង និងស្រុកលើកដែកដោយសារតែមន្ត្រីរដ្ឋបាលជលផល និងមន្ត្រី អាជ្ញាធរមិនចាត់វិធានការទប់ស្កាត់ឡើយ ។ ប្រភពបានឲ្យដឹងថា លោក កែ សាវី ... Read More »

ខ្សឹបដាក់ត្រចៀក៖ នៅផ្សារស្ទឹងមានជ័យថ្មីមានល្បែងស៊ីសងគ្រប់ប្រភេទ

ក្រុមអាជីវករផ្សារស្ទឹងមានជ័យថ្មីបានឲ្យដឹងថា សព្វថ្ងៃនេះល្បែងស៊ីសងបានកំពុងកើតមានពេញបន្ទុកនៅក្នុងផ្សារស្ទឹងមានជ័យថ្មី ដោយសារតែលោកប្រធានផ្សារអនុញ្ញាត ។ ប្រភពរាយការណ៍ថា ល្បែងស៊ីសងនៅក្នុងផ្សារនោះមានដូចជាបៀរ និងកត់កន្ទុយលេខ ដែលនៅជាន់ខាងក្រោមម្តុំលក់ផ្លែឈើ ។ សម្រាប់ក្រុមអ្នកលេងល្បែងបៀរវិញ ជួនកាលអង្គុយវាតវង់កណ្តាលវាលក៏មានដែរ ។ មូលហេតុដែលបណ្តាលឲ្យមានល្បែងស៊ីសងកន្ទុយលេខ និងបៀរ គគ្រឹកគគ្រេងនោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលព្រៃឈើកំពតដេកសោយសុខនឹងបទល្មើស

បទល្មើសព្រៃឈើនាំចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែនទន់ហន់ និងព្រែកចាក ក្នុងភូមិសាស្ត្រខេត្តកំពត កើតមានយ៉ាងស្ងៀមស្ងាត់ ដែលប្រភពបានឲ្យដឹងថា លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពត កង គឹមលី កំពុងដេកសោយសុខយ៉ាងសប្បាយរីករាយ ។ គេមិនដែលឃើញសមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពតបង្ក្រាបបទល្មើសក្នុងដែន សមត្ថកិច្ចរបស់ខ្លួនម្តងណាឡើយ ។ កាលពីប៉ុន្មានសប្តាហ៍មុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ធុំក្លិនមិនស្រួលទៀតហើយនៅក្នុងសាលាខណ្ឌប្ញស្សីកែវ

បើតាមសេចក្តីរាយការណ៍ព័ត៌មានពីមន្ត្រីមួយចំនួនដែលបម្រើការងារនៅក្នុងសាលាខណ្ឌប្ញស្សីកែវបាននាំគ្នាត្អូញត្អែរ និងរិះគន់ទៅលើលោកអភិបាលរងខណ្ឌនិងមន្ត្រីមួយចំនួនទៀត ដែលបច្ចុប្បន្នកំពុងតែឃុបឃិតស៊ុមគ្រលំុគ្នាប្រើមនុស្សមិនមែនជាក្របខ័ណ្ឌមន្ត្រីរាជការឲ្យធ្វើការជំនួសអ្នកមានតួនាទីនិងក្របខ័ណ្ឌរដ្ឋដោយសារ តែអ្នកនោះ មិនចេះរកលុយជូនពួកគាត់ ។ មន្ត្រីបានលួចបង្ហើបឲ្យដឹងអំពីរឿងផ្ទែក្នុងនៃសាលាខណ្ឌប្ញស្សីកែវនេះសុំមិន បញ្ចេញឈ្មោះហើយបានរៀបរាប់ថា នៅ​ក្នុងខណ្ឌប្ញស្សីែកវនិយាយតែផ្នែកតូចមួយ ប៉ុណ្ណោះគឺការងារយុត្តិធម៌ហាក់បីដូចជាបណ្តែតបណ្តោយឲ្យអភិបាលរងមួយរូប និង មន្ត្រីមួយរូបសុំមិនបញ្ចេញឈ្មោះកំពុងធ្វើព្យុះធ្វើភ្លៀងទាញយកផលប្រយោជន៍ដាក់ក្នុង ហោប៉ៅរបស់ខ្លួន ខណៈដែលពេលរដ្ឋមានទំនាស់ផ្សេងៗកើតឡើងហើយឈានទៅដល់សាលាខណ្ឌដើម្បីឲ្យជួយដោះស្រាយនោះ​ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ល្បែងកន្ទុយលេខត្រូវបានលេងដោយសេរីនៅស្រុកព្រៃឈរ

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់ផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្ត កំពង់ចាមបានឲ្យដឹងថាឈ្មោះ ហេង ហួរ ជាថៅកែទឹកសុទ្ធដែលមានខ្នងបង្អែករឹងមាំកំពុងបើកល្បែងកន្ទុយលេខ (ឆ្នោតវៀតណាម) តាមអំពើចិត្តគ្មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឲ្យស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិ ភាពទាំង៩ចំណុចនោះទេ។ ក្នុងមួយថ្ងៃៗមេកន្ទុយលេខឈ្មោះ ហេង ហួរ ប្រមូលលុយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ហូត តឿ កំពុងក្រឡុកឈ្មួញនៅខេត្តកំពង់ធំ

នគរបាលសេដ្ឋកិច្ចក្រសួងរបស់លោក ហួត តឿ ប្រចាំខេត្តកំពង់ធំកាន់តែខ្លាំង ឡើងក្នុងការប្រមូលលុយបង់ថ្លៃទិញប៉ុស្តិ៍ ។ ប្រជាពលរដ្ឋនិងអាជីវករតូចតាចក្នុង ខេត្តកំពង់ធំបានឲ្យដឹងថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែល ចុះទៅប្រចាំការនៅខេត្តនេះបានប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗទាក់ទងនឹង ការជំរិតយកលុយពីការដឹកជញ្ជូនទំនិញក៏ដូចជាអ្នកដឹកឈើបន្តិចបន្តួចយកទៅធ្វើផ្ទះសម្បែង ។ ចំណែកឈ្មួញធំៗដែលដឹកឈើតាមរថយន្តយីឌុបចំណុះរាប់សិបម៉ែត្រគូបមិន ដែលឃើញមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលឈរជើងក្នុងខេត្តកំពង់ធំ ចាត់វិធានការបង្ក្រាបឡើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មាស ប៊ុនធឿន នគរបាលសេដ្ឋកិច្ចជំរិតយកប្រាក់ពីអ្នកនេសាទបាន១.០០០ដុល្លារស្រួលៗ

លោក មាស ប៊ុនធឿន នាយផ្នែកការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានរឿងអាស្រូវពុករលួយទាក់ទងទៅនឹងការជំរិតយកលុយពីអ្នកប្រើឧបករណ៍នេសាទខុសច្បាប់ ។ ប្រជាពលរដ្ឋក្នុងភូមិក្បាល ដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងដែលមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់បានបញ្ជាក់យ៉ាងច្បាស់ពីរឿងលោក មាស ប៊ុនធឿន ជំរិតយកលុយពីពួកគាត់ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ឃ្មួញ ឡាច ថារី កំពុងបូមខ្សាច់នៅស្រុកកំពង់សៀមបំពានច្បាប់

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថាឈ្មួញឈ្មោះ ឡាច ថារី កំពុងធ្វើសក្មមភាពបូមខ្សាច់យ៉ាងគឃ្លើនក្នុងខណៈដែលអាជ្ញាប័ណ្ណ របស់ខ្លួនអស់សុពលភាព។ ប្រជាពលរដ្ឋសង្ស័យថា មានការបើកដៃពីលោក លី ចាន់ធី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាម ទើបឈ្មួញឈ្មោះ ... Read More »

ង៉ូវ ទី បន្តកាប់និងដឹកជញ្ជូនឈើចេញពីដែនជម្រកភ្នំឱរ៉ាល់រាល់ថ្ងៃ

ប្រជាពលរដ្ឋរស់នៅស្រុកភ្នំក្រវាញបានឲ្យដឹងថាឈ្មួញឈ្មោះ ង៉ូវ ទី នៅតែបន្ត សកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកភ្នំក្រវាញរាល់ថ្ងៃដោយមានការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ។ ប្រភពបានឲ្យដឹងថា ឈ្មួញឈ្មោះ ង៉ូវ ទី ដែលមានលំនៅដ្ឋានក្នុងភូមិត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ដើមរាំងភ្នំធំៗត្រូវបានដឹកចេញពីស្រុកពោធិ៍រៀង

អាជ្ញាធរស្រុកពោធិ៍រៀង ក៏ដូចជាថ្នាក់ដឹកនាំខេត្តព្រៃវែង ហាក់ដូចជាស្ងៀមឈឹងចំពោះករណីដែលឈ្មួញដឹកដើមរាំងធំៗ ចេញពីមូលដ្ឋានរបស់ខ្លួន ។ ជាក់ស្តែងកាលពីវេលាម៉ោង៣ទៀបភ្លឺ យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើមរាំង(រាំងភ្នំ) ជាច្រើនដែលគេគាស់រំលើងតាមវាលស្រែប្រាំងត្រូវបានឈ្មួញដឹកយកទៅប្រទេសវៀតណាមដោយសុវត្ថិភាព ... Read More »

ខ្សិបដាក់ត្រចៀក៖ លោកផ្កាយបី ស៊ុន ហួរ ជំនាញខាងមុខរបរដឹកទំនិញគេចពន្ធ

ទំនិញគេចពន្ធជាច្រើនប្រភេទ បន្តធ្វើចរាចរណ៍ពីវៀតណាមឆ្លងកាត់ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ កាន់តែច្រើនឡើង បន្ទាប់ពីសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងនៅមានកម្រិត(ឃុបឃិតទទួលលាភសក្ការៈ) ខ្វះភាពទទួលខុសត្រូវអនុវត្តតាមតួនាទីភារកិច្ច ពាក់ព័ន្ធអំពើពុករលួយ។ គេបានលួចទម្លាយថាៈ នៅច្រកដូនរ័ត្ន និងច្រករបៀងច្រើនទៀតនៅស្រុកមេម៉ត់ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ចាន់ សុផាត ប្រធានការិយាល័យគយ និងរដ្ឋាករមេម៉ត់តែអនុញ្ញាតិឲ្យឈ្មួញនាំទំនិញចូល ... Read More »

ខ្សឹបដាក់ត្រចៀក៖ បង សីហា កំពុងអុកឡុកខ្លាំងនៅច្រកទ្វារអន្តរជាតិបាវិត

ក្រុមមន្ត្រីប្រចាំនៅច្រកទ្វារអន្តរជាតិបាវិត (ព្រំដែនកម្ពុជា វៀតណាម) ក៏ដូចជាឈ្មួញរកស៊ីដឹកទំនិញ និងក្រុមហ៊ុនដឹកជញ្ជូននានាបង្ហើបថា បង សីហា ជាក្មួយរបស់លោក ខាត់ សារ៉ាត់ ប្រធានច្រកទ្វារអន្តរជាតិបាវិត កំពុងអុកឡុកខ្លាំងតាមរយៈការប្រព្រឹត្តអំពើពុករលួយ ប្រមូលយកលុយពីក្រុមអ្នករកស៊ីដឹកទំនិញ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន(ឡានក្រុង) ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សកម្មភាពកាប់ឈើនៅស្រុកភ្នំក្រវាញនៅតែកើតមានជាធម្មតា

ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញបានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើក្នុងមូលដ្ឋានរបស់ពួកគាត់នៅតែបន្តកើតមានឥតឈប់ឈរ ព្រោះសមត្ថកិច្ចបង្ក្រាប តែឈ្មួញណាដែលមិនបង់លុយប៉ុណ្ណោះ ចំណែកឈ្មួញដែលបង់លុយប្រចាំជើងប្រចាំ សប្ដាហ៍ ឬប្រចាំខែអាចធ្វើអ្វីៗតាមអំពើចិត្ត។ ឈ្មួញដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ ទៅស្រុកក្រគរ ក្រុងពោធិ៍សាត់ និងទៅខេត្តបាត់ដំបងមួយចំនួនត្រូវបានគេដឹងថា ជា មន្ត្រីយោធាដែលមានមន្ត្រីជាន់ខ្ពស់ក្នុងខេត្តពោធិ៍សាត់ ជាបង្អែកយ៉ាងរឹងមាំ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៥ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខណ្ឌចំការមនយកផ្លូវ៣៧៤ ធ្វើអាជីវកម្មចិញ្ចឹមឆ្នាំងបាយ ?

ផ្លូវលេខ៣៧៤ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាទួលស្វាយព្រៃ ខណ្ឌចំការមន បានក្លាយជាកន្លែងធ្វើអាជីវកម្មលក់ដូរ កន្លែងស៊ីផឹក និងជាចំណតរថយន្តធំៗឈប់សាងទំនិញគ្មានសណ្តាប់ធ្នាប់ និងស្ទះចរាចរណ៍រាល់ថ្ងៃ មិនដែលឃើញអាជ្ញាធរដែនដីបើកភ្នែកមើលឬទៅរៀបចំឲ្យមានសោភ័ណភាពនោះឡើយ ។ ប្រជាពលរដ្ឋរស់នៅម្តុំនោះបាននាំគ្នានិយាយថា ជារៀងរាល់ថ្ងៃមានរថយន្តធុនធំៗ មិនតិចជាង៥គ្រឿងចេញចូលដឹក និងផ្ទេរទំនិញមិនដែលដាច់បង្កសំឡេងរំខានរកដេកពួនមិនបាន ។លើសពីនេះទៀត នៅលើចិញ្ចើមផ្លូវត្រូវបានគេតាំងលក់ទំនិញដូចផ្សារត្រី ... Read More »

ខ្សឹបដាក់ត្រចៀក៖ មានអំពើពុករលួយក្នុងការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអារមេ១ខ្សែនៅស្រុកកំពង់សៀម

គម្រោងដាក់ឲ្យដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់ផ្លូវបេតុងអារមេ១ខ្សែ នៅក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ២០១៦កន្លងទៅនេះដែលត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីទាញយកផលប្រយោជន៍រៀងៗខ្លួននោះ ពេលនេះផ្លូវកំពុងតែចាប់ផ្ដើមស្ថាបនាទាំង ខ្វះលក្ខណៈបច្ចេកទេសដោយគ្មានការត្រួតពិនិត្យពីជំនាញពិតប្រាកដនោះឡើយ។ ផ្លូវបេតុងអារមេ១ខ្សែប្រវែង១៤៥ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់១៥សង់ទីម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញថ្លៃ៥៣.២៨៥.៨០០រៀលដែលត្រូវរ៉ូវគ្នាក្នុងតម្លៃខ្ពស់បំផុតគឺ ៥២.២០០.០០០រៀល ... Read More »

ឈ្មួញ២នាក់ប្តីប្រពន្ធដឹកឈើចូលសិប្បកម្មរាល់ថ្ងៃ

ប្រភពខ្សឹបថា ឈ្មួញ២នាក់ប្ដីប្រពន្ធឈ្មោះ ទូច និងចែណាត ដែលមានទីលំនៅក្នុង ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅតែបន្តប្រើប្រាស់រថយន្ត៣គ្រឿងដឹក ជញ្ជូនឈើឆ្លងកាត់ក្រុងបានលុងរាល់ថ្ងៃ ។ សមត្ថកិច្ចខ្លះក៏បានបញ្ជាក់ដែរថាឈ្មួញឈ្មោះ ទូច និងចែណាត បានដឹកឈើពីស្រុកវ៉ឺនសៃចូលមកចែកចាយតាមរោងសិប្បកម្មក្នុងក្រុងបានលុង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានផ្សារច្បារអំពៅត្រូវមន្ត្រីក្រោមឱវាទរិះគន់

ដោយទ្រាំទៅនឹងទង្វើរបស់មេកោយខ្លួនប្រព្រឹត្តមិនប្រក្រតីមកលើមន្ត្រីក្រោមឱវាទ ថ្មីៗនេះសន្តិសុខម្នាក់ដែលបម្រើការនៅផ្សារច្បារអំពៅលើបានរៀបរាប់ឲ្យដឹងថា ចាប់តាំងពីលោក គង់ ធែល ប្រធានគណៈកម្មការផ្សារច្បារអំពៅចូលកាន់តំណែងជាង១ឆ្នាំនេះបានធ្វើអ្វីស្រេចតែចិត្តមិនបានយកមតិភាគច្រើនរបស់គណៈកម្មការផ្សារទៅពិចារណានោះឡើយ ថែមទាំងកាត់ប្រាក់របបប្រចាំថ្ងៃរបស់សន្តិសុខនិងមន្ត្រីដែល បម្រើការងារនៅផ្សារនេះទៀតផង ។ សន្តិសុខរូបនោះសុំមិនបញ្ចេញឈ្មោះបានបន្តថា ក្រៅពីការកាត់ប្រាក់ឧបត្ថម្ភ ប្រចាំថ្ងៃ ប្រាក់លើកទឹកចិត្តប្រចាំខែលោកប្រធានគណៈកម្មការផ្សាររូបនេះបានដក សន្តិសុខ និងមន្ត្រីបម្រើការនៅក្​នុងគណៈកម្មការផ្សារមួយចំនួនយកមកទុកម្តុំ ... Read More »