ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ ច្រកតំបន់៤០០មានករណីនាំចូលប្រេង និងហ្គាសគេចពន្ធកាន់តែច្រើនឡើង

គេរាយការណ៍ថាច្រកតំបន់ ៤០០ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង មានករណីនាំចូលប្រេងគេចពន្ធច្រើនឆ្នាំមកហើយ តែស្ថានភាពសព្វថ្ងៃឈ្មួញ និងមន្រ្តីពុករលួយបានឃុបឃិតគ្នានាំចូលប្រេងគេចពន្ធកាន់តែច្រើនឡើងៗ។ ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពនាំចូលប្រេងគេចពន្ធមានទ្រង់ទ្រាយកាន់តែធំឡើងៗនេះ ក៏ដោយសារតែថ្នាក់លើរក្សាភាពស្ងៀមស្ងាត់ដែលធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋាន រិះគន់ថាប្រហែលជាថ្នាក់លើបានទទួលផលប្រយោជន៍ពីថ្នាក់មូលដ្ឋានហើយ ទើបមិនចាត់វិធានការទប់ស្កាត់ ឬបង្រ្កាប ខណៈបញ្ហានៅច្រក៤០០សារព័ត៌មានបានផ្សព្វផ្សាយគគ្រឹកគ្រេង។ ឈ្មួញឈ្មោះ ប៉ោឌី ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីគយដែលល្បីពុករលួយត្រូវបានឡើងធំ

ការតែងតាំងលោក ហេង សំបូរ ពីប្រធានការិយាល័យគយ និងរដ្ឋាករតន់ហន់មកជាអនុប្រធានក្តាប់រួមនៃសាខាគយ និងរដ្ឋាករខេត្តកំពត ត្រូវគេមើលឃើញថា មានបញ្ហាថ្នាំងថ្នាក់ជាច្រើន ពីព្រោះបុគ្គលម្នាក់នេះ មានជាប់ពាក់ព័ន្ធនឹងបញ្ហាពុករលួយជាច្រើនកាលនៅជាប្រធានច្រកតន់ហន់ ។ បញ្ហានៃការតែងតាំងលោក ហេង សំបូរ មិនត្រឹមតែធ្វើឲ្យមានចម្រូងចម្រាស់នៅក្នុងចំណោមមន្ត្រីគយឯខេត្តកំពតប៉ុណ្ណោះទេ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីស្ថាប័នជំនាញ នៅពីក្រោយបទល្មើសកាប់ឈើស្រុកវាលវែង

តាមប្រភពពីប្រជាពលរដ្ឋនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើបន្តកើតមានយ៉ាងពេញបន្ទុក ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត គិតតែរឿងផលប្រយោជន៍ប៉ុណ្ណោះ។ ថ្មីៗនេះគេបានរកឃើញគំនរឈើអារប្រភេទលេខ១ដែលក្រុមឈ្មួញយកមកស្តុកទុកក្នុងព្រៃ ដើម្បីលើកឡើងរថយន្តដឹកជញ្ជូនឆ្លងកាត់ស្រុកភ្នំក្រវាញ ឆ្ពោះទៅស្រុកក្រគរ និងក្រុងពោធិ៍សាត់។ បញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍នោះ គឺគំនរឈើយ៉ាងច្រើននោះនៅមិនឆ្លាយពីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើប្រមោយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ឯក សឿន កំពុងអុកឡុកខេត្តសៀមរាប

ប្រភពបានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់ឈ្មោះ ឯក សឿន ដែលអគ្គស្នងការនគរបាលជាតិបញ្ជូនពីភ្នំពេញឲ្យចាំ បង្ក្រាបបទល្មើសនោះ កំពុងអុកឡុកពួកឈ្មួញរកស៊ីនៅក្នុងខេត្តនេះ ដើម្បីប្រមូលយកប្រាក់ ពោលគឺគាត់មិនបានបំពេញតួនាទីក្នុងការបង្ក្រាបបទល្មើសនោះទេ ផ្ទុយទៅវិញ បែរជាដាក់កុងត្រូលឈរជើងនៅតាមផ្លូវជាតិលេខ៦ក្នុងស្រុកជីក្រែង, ប្រាសាទបាគង, សូទ្រនិគម, ក្រុងសៀមរាប, ស្រុកក្រឡាញ់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តកំពតឡើងថ្មីកាន់តែពុករលួយ

ប្រភពពីមន្ត្រីគយនៃសាខាគយខេត្តកំពត បានឲ្យដឹងថា លោក ហេង សំបូរ អតីតមេគយច្រកតន់ហន់ ត្រូវបានដំឡើងតំណែងជាអនុប្រធានសាខាគយខេត្តកំពតទទួលបន្ទុកក្ដាប់រួម ដែលបញ្ហានេះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ ប្រភពបានឲ្យដឹងទៀតថា លោក ហេង សំបូរ អតីតប្រធានការិយាល័យគយ និងរដ្ឋាករច្រកតន់ហន់ ត្រូវបានទទួលតំណែងដូចខាងលើនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ឈៀង តុលា កំពុងប្រើយុទ្ធសាស្ត្រយ៉ាងស្ងាត់ស្ងៀម

អតីតមន្ត្រីរដ្ឋបាលព្រៃឈើ ដែលជំនាញក្នុងការប្រមូលលុយពីបទល្មើសនៅឯខេត្តស្ទឹងត្រែង ឥឡូវបានមកកាន់តួនាទី ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កំពុងធ្វើឲ្យមន្ត្រីនៅក្នុងមន្ទីរនេះភ្នែកសគ្រប់គ្នា ពីព្រោះតែក្នុងរយៈពេលមិនដល់២សប្តាហ៍ លោក ឈៀង តុលា បានធ្វើឲ្យមន្ត្រីក្រោមឱវាទញាក់សាច់ ។ មានមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមានការងារធ្វើនៅក្នុងមន្ទីរ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ពុករលួយ

ក្រុមមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ខ្សឹបខ្សៀវគ្នាប៉ុន្មានថ្ងៃកន្លងមកនេះរឿងលោក អៀ អៀម ពុករលួយ កិបកេងស៊ីលើស៊ីក្រោមគ្រប់កន្លែង ។ ករណីនេះកំពុងធ្វើឲ្យមន្ត្រីនៅក្រោមឱវាទជ្រួលច្របល់ខ្លាំង ។ អ្នកខ្លួះនិយាយថា លោកអៀ អៀម ប្រមូលលុយគ្រប់ច្រកដោយមិនគិតពីកូនចៅនោះឡើយ ។ គេនិយាយថា បើបានស៊ីហើយចេះចែករំលែកឲ្យកូនចៅគ្រាន់នឹងរស់នោះ ... Read More »

អាជ្ញាធរខេត្តកំពតព្រមព្រៀងគ្នាជាឯកច្ឆន្ទដោយកូនមេឃុំព្រែកក្រឹះបើកបនល្បែង

ខេត្តកំពត៖ សង្វៀនជល់មាន់នៅស្រុកកំពង់ត្រាច ជិតព្រំដែនតន់ហន់ លេងបានដោយមានការបើកដៃពីសំណាក់លោកអ៊ុំ ស៊ីណាត ជាប្រធានក្រុមប្រឹក្សាស្រុកព្រមទាំងមន្ត្រីប្រដាប់អាវុធជាន់ខ្ពស់ ក្នុងខេត្តចាំយកលុយជាប្រចាំខែទៀតផង ។ ម្ចាស់សង្វៀននេះ ត្រូវបានស្គាល់ឈ្មោះចូច ត្រូវជាកូនលោកមេឃុំព្រែកក្រឹះតែម្តង ។ គេនៅចាំបានថាកាលពីពេលកន្លងទៅថ្មីៗនេះសម្តេចក្រឡាហោមសខេងបានដាក់វិធានការអោយគ្រប់តាមបណ្តាខេត្តអោយបង្ក្រាបរាល់ល្បែងសុីសងគ្រប់ប្រភេទដើម្បីគោលការណ៍ភូមិឃុំសុវត្ថិភាពនិងទប់ស្កាត់មិនអោយមានអំពើលួចឆក់ប្លន់កើតមានទៅលើប្រជាពលរដ្ឋស្លូតត្រង់នោះជាដាច់ខាត។ ក្នុងនោះខេត្តមួយចំនួនបានបញ្ចេញស្នាដៃបង្ក្រាបអោយថ្នាក់លើបានឃើញក្រោយចេញវិធានការបង្ក្រាបភ្លាម ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេកន្ទុយលេខនៅស្រុកព្រៃឈរកំពុងកាក់កប

មេកន្ទុយលេខបើកអាជីវកម្មខុសច្បាប់នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនោះ គឺរហូតមកដល់ពេលនេះអធិការនគរបាលស្រុកព្រៃឈរ ក៏ដូចជាស្នងការនគរបាលខេត្តកំពង់ចាម មិនចាត់វិធានការបង្ក្រាបឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ អំពាវនាវឲ្យស្នងការនគរបាលខេត្តកំពង់ចាមថ្មី ពិនិត្យមើលភាពអសកម្មរបស់អធិការនគរបាលស្រុកព្រៃឈរ ជាបន្ទាន់ ។ សេចក្ដីរាយការណ៍ពីពលរដ្ឋរស់នៅជុំវិញផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីបរិស្ថានស្រុកកំពង់សិលារកស៊ីឈើ

ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមន្ត្រីបរិស្ថានម្នាក់ ជាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់។ មួយរយៈពេលចុងក្រោយនេះមន្ត្រីបរិស្ថានមួយចំនួននៅក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ជាដើម កំពុងជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ។ ជាក់ស្ដែងមន្ត្រីបរិស្ថានប្រចាំស្រុកកំពង់សិលា ឈ្មោះ ឌុល បានដឹកឈើស្រាលជាប្រភេទម៉ៃតាប់យកទៅលាក់ទុកនៅចំណុចវិហារចាម ... Read More »

ខ្សឹបដាក់ត្រចៀកៈ ក្រុមហ៊ុនស្រីរ័ត្ន អន្តរជាតិទេសចរណ៍ និងទួរស៍ បោកប្រាស់ចេញសែកស្អុយ ?

ភ្នំពេញ ៖ ក្រុមហ៊ុនស្រីរ័ត្ន អន្តរជាតិទេសចរណ៍ និងទួរស៍ បានរងការរិះគន់ពីអតិថិជន ថាបាន ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់(សែកស្អុយ) គ្រាដែលអតិថិជនទិញសំបុត្រដើកម្សាន្តនៅ ក្រៅប្រទេស ហើយមិនបានទៅសុំប្តូរយកប្រាក់វិញ ។ អតិថិជនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបឲ្យដឹងថា « ក្រុមហ៊ុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសកាប់បំផ្លាញព្រៃឈើនៅស្រុកវាលវែង នៅតែកើតមាន

អាជ្ញាធរ ស្រុក ខេត្ត និងស្ថាប័នជំនាញដូចជារដ្ឋបាលព្រៃឈើ និងបរិស្ថាននៅខេត្តពោធិ៍សាត់ នៅតែធ្វើមិនដឹង មិនឮចំពោះបទល្មើសកាប់បំផ្លាញព្រៃឈើ ដែលបាននិងកំពុងកើតឡើង ។ ជាក់ស្តែងថ្មី២នេះ កម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរឹបអូសបានរណារយន្ត៣គ្រឿង, ... Read More »

ខ្សឹបដាក់ត្រចៀក៖ អតិថិជនទិញដីក្រុមហ៊ុនលោករ៉ាឌីន កំពុងជ្រួល​

ក្រុមអាជីវករដែលទិញដីក្រុមហ៊ុន SP Development របស់លោក រ៉ាឌីន ដែលជាថៅកែរណ្តៅដីដ៏ធំក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ បានខ្សឹបតៗគ្នាអំពីការដែលក្រុមហ៊ុនគ្មានដីពិតប្រាកដ ពោលគឺមានតែរណ្តៅដីដែលមិនទាន់ចាក់បំពេញរួច ។ នៅពេលដែលអាជីវករសួរនាំអំពីការអនុវត្តកិច្ចសន្យា ដូចជាគម្រោងសាងសង់ផ្លូវ និងបណ្តាញទឹក អគ្គីសនីជាដើមនោះ បែរជាមេធាវីខាងក្រុមហ៊ុនជំរុញឲ្យអតិថិជនបង់លុយផ្តាច់ទៅវិញ ... Read More »

ខ្សឹបដាក់ត្រចៀក៖ យាយម៉ាយ បន្តដឹកឈើកក្រើកស្រុកអន្លង់វែង

ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ យាយ ម៉ាយ នៅតែបន្តសកម្មភាពរកស៊ីដឹកឈើខុសច្បាប់ជារៀងរាល់ថ្ងៃ ។ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ក៏ដូចជាខេត្តឧត្តរមានជ័យត្រូវគេរាយការណ៍ថា ជាអ្នកទទួលបានលាភសក្ការច្រើនពីឈ្មួញដឹកឈើម្នាក់នេះ ។ សកម្មភាពដឹកឈើធ្វើឡើងទាំងយប់ ទាំងថ្ងៃចេញពីតំបន់ព្រៃនៅក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឹជ្រួលច្របល់

ក្រោយការដកតំណែងប្រធានមន្ទីរចាស់ រង់ចាំប្រធានមន្ទីរថ្មីឡើងមកដល់ ក្រុមមន្ត្រីនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺកំពុងជ្រួលច្របល់ ។ ជ្រួលច្របល់ ក៏ព្រោះតែក្រុមមន្ត្រីនៅក្នុងមន្ទីរនេះលេចឮថា ប្រធានថ្មី គឺជាជើងខ្លាំងខាងកាប់ដាវ និងពូកែស្វែងរកលាភសក្ការ ។ ប្រធានចាស់ ជាមនុស្សមានជំនាញមឹៈៗ មិនសូវមាត់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រុមហ៊ុន SP Development  លក់ដីខ្យល់?

មានការខ្សឹបខ្សៀវគ្នាក្នុងចំណោមអ្នកទិញដី ដែលនៅជារណ្តៅនៅឡើយស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ថា ក្រុមហ៊ុន SP Development មានតែរណ្តៅដី ដែលក្រុមហ៊ុនអះអាងថា មានប្រមាណ១៤ហិកតា អាចពុះច្រៀកជាឡូត៍បាន៩៦៨ឡូត៍ ។ ប៉ុន្តែការលក់ដីនៅលើប្លង់ (ក្រដាស់)ស្ទើរតែអស់ទៅហើយ តែដីធាតុពិតនៅជារណ្តៅនៅឡើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីនគរបាល២នាក់រកស៊ីរត់ពន្ធបារីទៅវៀតណាម

គេខ្សឹបខ្សៀវថា មានមន្ត្រីនគរបាល២នាក់ នៅខេត្តរតនគិរីជាប់ជំពាក់នឹងរបររកស៊ីរត់ពន្ធបារីទៅប្រទេសវៀតណាម ។ មន្ត្រីនគរបាលការពារព្រំដែនគោកលេខ៦២៣ ជាអ្នករកស៊ីរត់ពន្ធបារី Z និងបារី ESSER ទៅប្រទេសវៀតណាមតាមច្រករបៀងភ្នំក្រហម និងច្រករបៀងភូមិឡំ ។ ច្រករបៀងនេះ អាចដឹកទំនិញតាមរថយន្តធុនតូចបានដោយស្រួល ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើខេត្តពោធិ៍សាត់នៅតែកើតមាន

គេរាយការណ៍ថា បទល្មើសព្រៃឈើនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែងខេត្តពោធិ៍សាត់ នៅតែបន្តកើតមានមិនឈប់ឈរ បើទោះបីជាតំបន់នោះ ជាតំបន់ការពារក៏ដោយ ។ ប្រភពបានឲ្យដឹងថា ឈ្មួញឈើធំៗ បានប្រើប្រាស់រថយន្តរាប់សិបគ្រឿងចូលទៅដឹកជញ្ជូនឈើនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ។ ការដឹកជញ្ជូនឈើបានដំណើរការក្រោមក្រសែភ្នែកមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បង្គន់ក៏ឡើងថ្លៃដែរ

ប្រជាពលរដ្ឋដែលទៅកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅមុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ បានខ្សឹបខ្សៀវថា ក្រៅតែពីសេវាផ្ញើម៉ូតូឡើងថ្លៃលើបបូរមាត់រហូត៥ពាន់រៀលនោះ សេវាបង្គន់អនាម័យក៏ឡើងដល់១ពាន់រៀល ឬ២ពាន់រៀល ពោលគឺអាស្រ័យទៅលើអ្នកមើលថែទាំបន្ទប់ទឹកទាំងនោះជាអ្នកកំណត់ ។ ទង្វើបែបនេះ ញាំងឲ្យអ្នកទៅចូលរួមព្រះរាជពិធីបុណ្យបង្ហាញភាពថ្នាំងថ្នាក់ចំពោះអាជ្ញាធរ មានសមត្ថកិច្ច ។ មន្ត្រីសាលារាជធានីភ្នំពេញ បានអះអាងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ តម្លៃផ្ញើម៉ូតូក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក១គ្រឿង៥ពាន់រៀល

អ្វីៗហាក់ដូចជាប្រសើរសម្រាប់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺតម្លៃផ្ញើម៉ូតូជាទូទៅ១គ្រឿង៥ពាន់រៀល ដែលអ្នកផងទាំងពួងយល់ថា វាហាក់ដូចជាថ្លៃហួសហេតុហើយ ។ គេមិនដឹងថា តើអាជ្ញាធរមានសមត្ថកិច្ចខាងណាជាអ្នកទទួលខុសត្រូវចំពោះរឿងនេះទេ ។ ប្រភពបានឲ្យដឹងថា គ្រប់ទីកន្លែងដែលមានចងខ្សែខ្វាត់ខ្វែងសម្រាប់ទទួលផ្ញើម៉ូតូទាំងនៅតាមមុខគ្រឹះស្ថានសាធារណៈ ក៏ដូចជាសួនច្បារសាធារណៈ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រសួងមហាផ្ទៃសម្រេចផ្លាស់ប្តូរ(ដក)លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុ ចេញពីតំណែងហើយ

តាមប្រភពច្បាស់ការបានឲ្យដឹងថា ក្រសួងមហាផ្ទៃបានសម្រេចផ្លាស់ប្តូរ(ដក)លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុ ចេញពីតំណែងហើយ បន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនករណីដាក់ទៅក្រសួងលើការដឹកនាំរបស់ស្នងការរូបនេះពីសំណាក់មន្ត្រីក្រោមឱវាទ។ ចំណែកមកដល់ថ្ងៃទី១១ វិច្ឆិកា មានរយៈពេល២ថ្ងៃមកហើយ ដែលជំនាញអធិការកិច្ចក្រសួងមហាផ្ទៃកំពុងចុះមកបើកការសើុបអង្កេតតាមនីតិវិធីអំពីករណីនេះ។ ប្រភពបានបញ្ជាក់ថា គេមិនបានដឹងអំពីមូលហេតុច្បាស់លាស់ ដែលនាំឲ្យមានការដកតំណែងលោកស្នងការ ម៉ៅ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងកាងសិប្បកម្មកែច្នៃឈើខុសច្បាប់

ក្រោយការកែទម្រង់ឲ្យរដ្ឋបាលព្រៃឈើមកស្ថិតនៅក្រោមមន្ទីរកសិកម្មវិញនោះ ក្រុមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងរាយការណ៍ថា ប្រធានមន្ទីរកសិកម្មមានពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងសិប្បកម្មកែច្នៃឈើខុសច្បាប់ច្រើនកន្លែងនៅក្នុងខេត្តនេះ ។ រោងសិប្បកម្មកែច្នៃឈើប្រណីតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បាននិងកំពុងដំណើរការដោយគ្មានច្បាប់ទម្លាប់ ក្រោមការកាងរបស់លោកប្រធានមន្ទីរកសិកម្ម ។ ប្រភពពីមន្ត្រីនៃមន្ទីរកសិកម្មអះអាងថា នៅក្នុងសង្កាត់ចំការសំរោង ម្ចាស់សិប្បកម្មដែលមានឪពុកឈ្មោះ សៀ និងកូន ឈ្មោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ការប្រឡងក្របខ័ណ្ឌមន្ត្រីនៅមន្ទីរផែនការខេត្តរតនគិរីលាយឡំអំពើពុករលួយ

បេក្ខជនចូលប្រឡងក្របខ័ណ្ឌមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរីខ្សឹបខ្សៀវថា មានលាយឡំដោយអំពើពុករលួយ ដែលបេក្ខជនម្នាក់ត្រូវចំណាយ៤៥០០ដុល្លារទើបជាប់ ។ ប្រភពបានរាយការណ៍ថា រឿងរ៉ាវនេះ ហាក់ដូចជាលាក់បាំងមុនការប្រឡង ប៉ុន្តែត្រូវបានទម្លាយចេញតៗគ្នាពីក្នុងចំណោមមន្ត្រីនៅក្នុងមន្ទីរនេះ ព្រោះតែឋានៈជាអនុប្រធានមន្ទីរខ្លះ មិនទទួលបានផលប្រយោជន៍ពីការប្រឡងនេះ ។ ប្រភពបានឲ្យដឹងថា មានបេក្ខជនជាច្រើនបានដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌមន្ទីរផែនការខេត្តរតនគិរី ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បែកធ្លាយហើយសមត្ថកិច្ចឈ្មោះ អង់ បុត្រ កាងឈើគ្រញូងចរាចរណ៍លើផ្លូវជាតិលេខ៥

ជំនួញឈើគ្រញូងបានកក្រើកវិញហើយ ឆ្លងកាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមខេត្តស្វាយរៀង និងមួយចំនួនទៀត លួចឆ្លងទៅខេត្តត្បូងឃ្មុំ ដែលមានសកម្មភាពជារៀងរាល់ថ្ងៃ មានទាំងពេលយប់ និងពេលថ្ងៃ តាមរយៈរថយន្តបាឡែន ឡិចស៊ីស វីហ្គោ ឡង់គ្រីស័រ ជាដើម ។ ឈ្មួញដែលធំជាងគេ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សាខាពន្ធដារខេត្តសៀមរាបមានអំពើពុករលួយ

អំពើពុករលួយនៅសាខាពន្ធដារខេត្តសៀមរាបបានកើតឡើងដែលមានលក្ខណៈជាប្រព័ន្ធបានបង្កឲ្យប្រជាពលរដ្ឋដែលជាអ្នកត្រូវបង់ពន្ធលើការផ្ទេរកម្មសិទ្ធិដីធ្លីត្រូវ ចំណាយប្រាក់យ៉ាងច្រើនទៅជូនប្រធានការិយាល័យចុះបញ្ជីលោក អាំង រ៉ាស៊ី ដែល ជាមន្ត្រីជំនិតរបស់លោកប្រធានសាខា ខូយ ឈឺន ។ កន្លងមកបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនអតីតប្រធានផ្នែកស្វ័យ ប្រកាស ប៉ុន្តែលោក ខូយ ឈឺន មានវាសនាខ្ពស់បាននៅបន្តកាន់តំណែងជាប្រធាន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឆាង ម៉ៅ មន្ត្រីផង ឈ្មួញផងកាប់ឈើនៅស្រុកភ្នំក្រវាញ

តាមប្រភពពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញបានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីមូលដ្ឋានរបស់ពួកគាត់នៅតែបន្តកើតមានយ៉ាងគំហុក ព្រោះ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនចាត់វិធានការបង្ក្រាបតាមតួនាទីរបស់ខ្លួននោះទេ ។ សេចក្ដីរាយការណ៍ពីសមត្ថកិច្ចតូចតាចនៅស្រុក ភ្នំក្រវាញឲ្យដឹងថាមន្ត្រីនគរបាលខេត្តពោធិ៍សាត់ម្នាក់ឈ្មោះ ឆាង ម៉ៅ គឺជាឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ជាយូរមកហើយ ដោយមានការឃុបឃិតជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អនុប្រធានការិយាល័យភូមិបាលស្រុកកណ្តាលស្ទឹងពុករលួយ

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹងបានដឹងលោកអេង សុភាព អនុប្រធានការិយាល័យភូមិបាល ស្រុកកណ្តាលស្ទឹងពីបទប្រព្រឹត្តអំពើពុករលួយ រត់ការធ្វើប័ណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅក្នុងអាងស្តុកទឹក៧មករា ដែលជាតំបន់ហាម មិនឲ្យធ្វើកម្មសិទ្ធិ ។ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១២ ខែតុលា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្នងការរងខេត្តព្រះសីហនុ២រូបអុកឡុកពីសរាំស្រាតរបស់ជនជាតិចិន

គេរាយការណ៍ថា កាលពីយប់ថ្ងៃទី២២ ខែតុលា កន្លងទៅនេះ ស្នងការរងនគរបាលខេត្តព្រះសីហនុ២រូប ដែលស្ថិតក្នុងស្ថានភាពស្រវឹងបានចូលទៅកន្លែងរាំរែករបស់ជនជាតិចិន ដែលនៅទីនោះ យូរៗម្តងមានកម្មវិធីពិសេសប្លែកភ្នែក ។ លោកស្នងការរងទាំង២រូប ជិះរថយន្តទំនើបបានចូលទៅកន្លែងរាំរែកនោះ ក្នុងអាការស្រវឹង ហើយបានផ្ទុះកាំភ្លើងបណ្តាលឲ្យភ្ញៀវរត់ជាន់ជើងគ្នា ។ ប្រភពបានរាយការណ៍ថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បង ស្នេហា កំពុងអុកឡុកបឹងទន្លេសាប

គេរាយការណ៍ថា លោក ប៉ុន ស្នេហា មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសនៅបឹងទន្លេសាប កំពុងអុកឡុក គាបសង្កត់ប្រជានេសាទឲ្យបង់ប្រាក់ ឲ្យខ្លួនច្រើនហួសប្រមាណ ។ នៅលើផ្ទៃបឹងទន្លេសាប ចាប់ពីខេត្តកំពង់ឆ្នាំងរហូតដល់ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប ... Read More »

ខ្សឹបដាក់ត្រចៀក៖ អ៊ឹង ឈុនផេង បើកល្បែងជល់មាន់ បៀ អាប៉ោងកណ្តាលក្រុងក្រចេះអួតថារត់ការជាមួយសមត្ថកិច្ចអស់ហើយ!

មិនមែនជាការឡង់សេ ឬ ផ្សាយពាណិជ្ជកម្មឲ្យបងប្អូននៅខេត្តក្រចេះត្រូវតែរូតរះទៅលេងល្បែងស៊ីសងឲ្យត្រជាក់ប្រម៉ាត់ស្អីនោះទេ នៅពេលដែលប្រជាពលរដ្ឋអះអាងថា វង់ ល្បែងជល់មាន់ បៀ អាប៉ោង របស់លោក អ៊ឹង ឈុនផេង ហៅ ផេង កំពុងបើកលេងស្ទើរ២៤ ម៉ោង ... Read More »