ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខណ្ឌចំការមនយកផ្លូវ៣៧៤ ធ្វើអាជីវកម្មចិញ្ចឹមឆ្នាំងបាយ ?

ផ្លូវលេខ៣៧៤ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាទួលស្វាយព្រៃ ខណ្ឌចំការមន បានក្លាយជាកន្លែងធ្វើអាជីវកម្មលក់ដូរ កន្លែងស៊ីផឹក និងជាចំណតរថយន្តធំៗឈប់សាងទំនិញគ្មានសណ្តាប់ធ្នាប់ និងស្ទះចរាចរណ៍រាល់ថ្ងៃ មិនដែលឃើញអាជ្ញាធរដែនដីបើកភ្នែកមើលឬទៅរៀបចំឲ្យមានសោភ័ណភាពនោះឡើយ ។ ប្រជាពលរដ្ឋរស់នៅម្តុំនោះបាននាំគ្នានិយាយថា ជារៀងរាល់ថ្ងៃមានរថយន្តធុនធំៗ មិនតិចជាង៥គ្រឿងចេញចូលដឹក និងផ្ទេរទំនិញមិនដែលដាច់បង្កសំឡេងរំខានរកដេកពួនមិនបាន ។លើសពីនេះទៀត នៅលើចិញ្ចើមផ្លូវត្រូវបានគេតាំងលក់ទំនិញដូចផ្សារត្រី ... Read More »

ខ្សឹបដាក់ត្រចៀក៖ មានអំពើពុករលួយក្នុងការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអារមេ១ខ្សែនៅស្រុកកំពង់សៀម

គម្រោងដាក់ឲ្យដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់ផ្លូវបេតុងអារមេ១ខ្សែ នៅក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ២០១៦កន្លងទៅនេះដែលត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីទាញយកផលប្រយោជន៍រៀងៗខ្លួននោះ ពេលនេះផ្លូវកំពុងតែចាប់ផ្ដើមស្ថាបនាទាំង ខ្វះលក្ខណៈបច្ចេកទេសដោយគ្មានការត្រួតពិនិត្យពីជំនាញពិតប្រាកដនោះឡើយ។ ផ្លូវបេតុងអារមេ១ខ្សែប្រវែង១៤៥ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់១៥សង់ទីម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញថ្លៃ៥៣.២៨៥.៨០០រៀលដែលត្រូវរ៉ូវគ្នាក្នុងតម្លៃខ្ពស់បំផុតគឺ ៥២.២០០.០០០រៀល ... Read More »

ឈ្មួញ២នាក់ប្តីប្រពន្ធដឹកឈើចូលសិប្បកម្មរាល់ថ្ងៃ

ប្រភពខ្សឹបថា ឈ្មួញ២នាក់ប្ដីប្រពន្ធឈ្មោះ ទូច និងចែណាត ដែលមានទីលំនៅក្នុង ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅតែបន្តប្រើប្រាស់រថយន្ត៣គ្រឿងដឹក ជញ្ជូនឈើឆ្លងកាត់ក្រុងបានលុងរាល់ថ្ងៃ ។ សមត្ថកិច្ចខ្លះក៏បានបញ្ជាក់ដែរថាឈ្មួញឈ្មោះ ទូច និងចែណាត បានដឹកឈើពីស្រុកវ៉ឺនសៃចូលមកចែកចាយតាមរោងសិប្បកម្មក្នុងក្រុងបានលុង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានផ្សារច្បារអំពៅត្រូវមន្ត្រីក្រោមឱវាទរិះគន់

ដោយទ្រាំទៅនឹងទង្វើរបស់មេកោយខ្លួនប្រព្រឹត្តមិនប្រក្រតីមកលើមន្ត្រីក្រោមឱវាទ ថ្មីៗនេះសន្តិសុខម្នាក់ដែលបម្រើការនៅផ្សារច្បារអំពៅលើបានរៀបរាប់ឲ្យដឹងថា ចាប់តាំងពីលោក គង់ ធែល ប្រធានគណៈកម្មការផ្សារច្បារអំពៅចូលកាន់តំណែងជាង១ឆ្នាំនេះបានធ្វើអ្វីស្រេចតែចិត្តមិនបានយកមតិភាគច្រើនរបស់គណៈកម្មការផ្សារទៅពិចារណានោះឡើយ ថែមទាំងកាត់ប្រាក់របបប្រចាំថ្ងៃរបស់សន្តិសុខនិងមន្ត្រីដែល បម្រើការងារនៅផ្សារនេះទៀតផង ។ សន្តិសុខរូបនោះសុំមិនបញ្ចេញឈ្មោះបានបន្តថា ក្រៅពីការកាត់ប្រាក់ឧបត្ថម្ភ ប្រចាំថ្ងៃ ប្រាក់លើកទឹកចិត្តប្រចាំខែលោកប្រធានគណៈកម្មការផ្សាររូបនេះបានដក សន្តិសុខ និងមន្ត្រីបម្រើការនៅក្​នុងគណៈកម្មការផ្សារមួយចំនួនយកមកទុកម្តុំ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ព្រៃឈើតំបន់ការពារក្នុងខេត្តពោធិ៍សាត់នឹងរលាយ

មន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោក ប៉ាន់ មរកត ដែលទើបតែងតាំងពេញសិទ្ធិ ជាប្រធានមន្ទីរ ត្រូវបានគេខ្សឹបខ្សៀវថា កំពុងកាក់កបយ៉ាងសម្បើមពីបទល្មើស ការបំផ្លាញព្រៃឈើក្នុងតំបន់ការពារក្នុងខេត្តនេះ ជាពិសេសនៅក្នុងស្រុកវាលវែង ។ ប្រភពបានឲ្យដឹងថា មានមន្ត្រីយោធា, នគរបាល និងបរិស្ថាន ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជីវករត្អួញថា នរណាៗ ក៏ខ្លាចអំណាចគាបជំរៀតយកប្រាក់ពីមេគយចល័ត កង ធឿន នោះដែរ

លោក កង ធឿន មេគយចល័តប្រចាំផ្លូវជាតិលេខ៤ ឈរជើងចំណុចផ្លូវបំបែកស្រែអំបិល ខេត្តកោះកុង កំពុងមានឈ្មោះល្បីយ៉ាងខ្លាំងក្នុងអំណាចគាបសង្កត់ ជំរិតទារប្រាក់ពីអាជីវកររកស៊ីដឹកទំនិញ ទាំងឡានតូច ឡានធំ ទាំងការដឹកជញ្ជូនគ្រឿងសមុទ្រ និងផ្លែឈើជាដើម ។ អាជីវករបាននិយាយថា នរណាៗ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរអត់ដឹងក្រុមហ៊ុនឧកញ៉ា ចាន់ ឌឿន សង់ស្ថានីយប្រេងខុសច្បាប់នៅក្រុងស្ទឹងសែន

មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ធំបានរាយការណ៍ឲ្យដឹងថាស្ថានីយប្រេងឥន្ធនៈតេលា ក្នុងក្រុងស្ទឹងសែនដែលបានសាងសង់នៅដីចំណីស្ទឹងស្ថិតនៅភូមិស្ទឹងសែន សង្កាត់ កំពង់ក្របៅបានធ្វើឲ្យក្រុមអាជីវករអាជ្ញាធរឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ក្របៅពាក់មុខយក្សដាក់គ្នាជុំវិញបញ្ហាភាពមិនស្របច្បាប់របស់ស្ថានីយប្រេងឥន្ធនៈ នេះ ។ ប្រភពដដែលបានបញ្ជាក់ថាម្ចាស់ស្ថានីយប្រេងឥន្ធនៈតេលាជាកូនលោក ឧកញ៉ា ចាន់ ឌឿន ដែលជាឈ្មួញតែងតែរកស៊ីខុសច្បាប់នៅក្នុងខេត្តកំពង់ធំ ។ យោងតាមឯកសារមួយច្បាប់ជំនាន់លោក ណាំ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធាននាយកដ្ឋានគ្រប់គ្រងសំណង់អគារសិក្សាក្រសួងអប់រំត្រូវប៉ាន់

ក្រុមមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា ខ្សឹបខ្សៀវថា លោកប្រធាននាយកដ្ឋានគ្រប់គ្រងសំណង់អគារសិក្សា កំពុងត្រូវប៉ាន់ នៅគ្រាដែលបញ្ហាខ្យល់អាកាសកំពុងបោកបក់បណ្តាលឲ្យអគារសាលារៀនដួលរលំ ហើយត្រូវការជួសជុលជាថ្មីឡើងវិញ ។ នៅពេលដែលមានការជួសជុល ពិតជាត្រូវការថវិកា ។ ថវិកាមិនត្រូវទៅតាមគម្រោងនោះទេ ។ ប្រភពបានខ្សឹបថា ... Read More »

ខ្សឹប​ដាក់​ត្រចៀក​៖​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​ប្រើ​កូនក្មួយ​ឲ្យ​ដើរ​រើស​យក​លុយ​ពី​ឈ្មួញ​ឈើ​

​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា​ លោក​ ជុ​យ​ សុ​ឃាង​ នាយ​ ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​កំពុង​ប្រើប្រាស់​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ ។​ ប្រភព​បាន​ឲ្យ​ដឹង​ ទៀត​ថា​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​មាន​ក្របខ័ណ្ឌ​ត្រឹមត្រូវ​ត្រូវ​បាន​លោក​ ជុ​យ​ សុ​ឃាង​ ទុក​ចោល​មិន​ប្រើ​ទេ​ហើយ​បែរជា​ទៅ​យក​សាច់ញាតិ​បងប្អូន​របស់​ខ្លួន​ឲ្យ​មក​ធ្វើការ​ជំនួស​មន្ត្រី​ជំនាញ​ទៅ​វិញ​ ។​ ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា​ ... Read More »

​ខ្សឹប​ដាក់​ត្រចៀក​៖​ ទីតាំង​កត់​ឆ្នោត​រីក​ដូច​ផ្សិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ សមត្ថកិច្ច​ធ្វើ​មិនឃើញ​

​ទីតាំង​កត់​ឆ្នោត​ជា​ច្រើន​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ ជ័យ​ ជា​ពិសេស​ក្នុង​ផ្សារ​ត្រពាំង​ថ្លឹង​មិន​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បង្ក្រាប​ទេ​ ។​ ​តាម​ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា​ មេ​ឆ្នោត​ដែល​គ្រប់គ្រង​ក្នុង​ផ្សារ​នោះ​គេ​ហៅ​ថា​តា​ម៉ា​ប់​ ហើយ​តា​ម៉ា​ប់​ជា​អ្នក​កត់​ឆ្នោត​នៅ​កន្លែង​នេះ​ក៏​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​អស់ហើយ​ ដែរ​រួម​ទាំង​សាលា​ខ​ណ្ផ​ង​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​គាត់​ទេ​ ។​ ​ដោយឡែក​ទីតាំង​មួយ​កន្លែង​ទៀត​នៅ​ផ្សារ​ដំបូល​ខៀវ​ សង្កាត់​ចោម​ចៅ​ ភូមិ​ត្រពាំង​ ថ្លឹង​នោះ​ដែរ​មិន​ត្រូវ​បាន​បង្ក្រាប​ដូច​គ្នា​ បើ​ទោះបីជា​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​ ... Read More »

ខ្សឹប​ដាក់​ត្រចៀក​៖​ ប្រជាពលរដ្ឋ​ជ្រួល​ ពេល​ឮ​ថា​ លោក​ សាំង​ កុសល​ ត្រូវ​តែងតាំង​ជា​អភិបាលរង​ស្រុក​កោះ​ញែក​

​ប្រជាពលរដ្ឋ​ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​ កំពុង​ជ្រួលច្របល់​ ពេល​ឮ​គេ​ខ្សឹបខ្សៀវ​តៗ​គ្នា​ថា​ លោក​ សាំង​ កុសល​ អតីតមន្ត្រី​យោធា​ ដែល​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើប្រណិត​ក្នុង​ខេត្ត​នេះ​បាន​និង​កំពុង​រត់ការ​ខ្វែង​ដៃ​ ខ្វែង​ជើង​ យក​តំណែង​ជា​អភិបាលរង​ស្រុក​កោះ​ញែក​ ក្នុង​ក្រសែភ្នែក​សំឡឹង​យក​តួនាទី​ជា​អភិបាលស្រុក​ក្នុង​ពេល​អនាគត​ ។​ ការ​ដែល​ប្រជាពលរដ្ឋ​ជ្រួលច្របល់​ព្រោះតែ​បុគ្គល​ម្នាក់​នេះ​ ធ្លាប់​មានរឿង​អាស្រូវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ... Read More »

ខ្សឹប​ដាក់​ត្រចៀក​៖​ រថយន្ត​លើសទម្ងន់​ឆ្លងស្ពាន​ត្សឹ​បា​សា​ ចាប់ពី​ម៉ោង​១១​យប់​

​ប្រជាពលរដ្ឋ​នៅ​ត្រើយ​ខាងកើត​ស្ពាន​ត្សឹ​បា​សា​ (​អ្នក​លឿង​)​ បាន​ខ្សឹប​ថា​ រាល់​យប់​ ចាប់ពី​ម៉ោង​១១​ ទៅ​ រថយន្ត​ធំៗ​ ដឹក​ទំនិញ​ មិន​តិច​ជាង​៥០​តោន​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ឆ្លងកាត់​ស្ពាន​ត្សឹ​បា​សា​ ជា​ធម្មតា​ ។​ ទំនិញ​ទាំងនោះ​ត្រូវ​បាន​ក្រុម​មន្ត្រី​គយ​តូចតាច​ ប្រចាំ​ច្រកព្រំដែន​ខេត្តស្វាយរៀង​ ក៏​ដូច​ជា​ខេត្តព្រៃវែង​ខ្សឹបខ្សៀវ​ឲ្យ​ដឹង​ដែរ​ថា​ ... Read More »

ខ្សឹប​ដាក់​ត្រចៀក​៖​ កំពង់ចម្លង​ភូមិ​ថ្មី​-​ខ្ញូ​ង​(​ខេត្តកំពង់ចាម​)​ យក​តម្លៃ​ស្រេច​ចិត្ត​

​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ ឆ្លងកាត់​ទន្លេមេគង្គ​ចំណុច​ភូមិ​ថ្មី​(​ស្រុក​កំពង់សៀម​)​ ឆ្ពោះទៅ​ត្រើយម្ខាង​ គឺ​ភូមិ​ខ្ញូ​ង​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​រាយការណ៍​ថា​ កំពង់ចម្លង​មួយ​នេះ​ទារ​លុយ​ពី​អ្នក​ឆ្លង​ស្រេច​តែ​នឹង​ចិត្ត​នឹកឃើញ​ ។​ អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ធុន​តូច​(​កាម​រី​,​ កូ​រូ​ឡា​)​ ត្រូវ​គេ​ទារ​១​ម៉ឺន​៥​ពាន់​រៀល​ ។​ រថយន្ត​ធំ​ជាង​នេះ​ ដូច​ជា​ឡិច​ស៊ី​ស​ ៣០០,​ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ឈ្មួញចាក់ដីលុបអតីតឡូត៍លេខ១ជិតបានសម្រេចហើយ

ប្រជាពលរដ្ឋនៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាលបានខ្សឹបថា បឹងទឹកជោរដែល ជាអតីតដែនឡូត៍នេសាទលេខ១ ឈ្មួញចាក់ដីលុបតាមអំពើចិត្តដោយមន្ត្រីអាជ្ញាធរ មូលដ្ឋានមិនអាចទប់ស្កាត់បានឡើយ ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ឈ្មួញដែលចាក់ដីលុបបឹងទឹកជោរអតីតឡូត៍នេសាទលេខ១នោះជាថៅ កែរោងចក្រទុយយោខេអេភីដែលមានលុយនិងមានអំណាចខ្លាំង ។ មន្ត្រីឃុំរកាខ្ពស់ ស្រុកស្អាងបានឲ្យដឹងថា ថៅកែដឹកអាចម៍ដីទៅចាក់លុបបឹងទឹកជោរឲ្យឈ្មួញឈ្មោះ ... Read More »

ខ្សឹប​ដាក់​ត្រចៀក​៖​ រយៈពេល​៥​ខែ​ហើយ​ ទីលាន​បាល់ទាត់​វិទ្យាល័យ​ជា​ ស៊ី​ម​ តាកែវ​ សង់​បាន​ប៉ុណ្ណឹង​

​សិស្សានុសិស្ស​វិទ្យាល័យ​ជា​ ស៊ី​ម​ តាកែវ​ កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ទីលាន​បាល់ទាត់​ ដែល​សាលា​បាន​ចាប់ផ្តើម​ សាងសង់​ តាំងពី​ដើមឆ្នាំ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ រយៈពេល​ជាង​៥​ខែ​ហើយ​ មិន​ទាន់​ឃើញ​លេច​ចេញ​ជា​រូបរាង​ដុំ​កំភួន​នៅឡើយ​ទេ​ ។​ យ៉ាងណា​ក៏​ដោយ​ លោកគ្រូ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​នេះ​ នៅ​តែ​ដេក​អរ​ក្នុង​ពោះ​ ... Read More »

ខ្សឹបដាក់ត្រចៀកៈ​ លោកផ្កាយ៣ចាន់ វ៉ាន់ធឿន ដកលោកឡុង ស្រេង ដាក់លោកអ៊ុំ មុនីឲ្យប្រមូលសេដ្ឋកិច្ចនៅរាជធានី

បើទោះជាក្នុងរយៈពេលជិត៣ខែកន្លងមកនេះ លោកផ្កាយ៣ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានរឹតបន្តឹងការងារ ឈានដល់នាយ នាយរងនគរបាលក្នុងអង្គភាពតាមការិយាល័យនីមួយៗ ចំណុះឲ្យ នាយកដ្ឋាន មានការងារធ្វើ រួមទាំងតម្រូវឲ្យចុះហត្ថលេខាមួយថ្ងៃ២ដង សម្រាប់ការ វិវត្តន៍របស់អង្គភាពនេះក៏ដោយ ក៏នៅមានចំណុចខ្វះខាតមួយចំនួនរងនូវការរិះគន់ ខណៈមាននាយនគរបាលខ្លះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មិនទាន់មានអ្នកជំនួសព្រះមេគណខេត្តកំពង់ស្ពឹនៅឡើយ

បើទោះបីជាក្រសួងធម្មការ និងកិច្ចការសាសនា ក៏ដូចជាគណៈសង្ឃ បានសម្រេចដកតួនាទីព្រះមេគណខេត្តកំពង់ស្ពឺ ពីព្រះតេជគុណ ឌូ វណ្ណឌឿន យ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ថា មានការផ្លាស់ប្តូរតំណែងមួយនេះនៅឡើយ ។ មិនតែប៉ុណ្ណោះអ្វីៗស្ថិតនៅលើការគ្រប់គ្រងរបស់ព្រះតេជគុណ ឌូ វណ្ណឌឿន ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ទ្រី ប៊ុនហៀង នាយកចាត់ការវិនិយោគ ខេត្តកណ្តាល បំពេញការងារ មិនត្រឹមត្រូវនោះទេ គឺបានឃុបឃិត ជាមួយបក្ខពួក កិបកេងថវិកាជាតិ តាមរយៈការដេញថ្លៃ គម្រោងសាងសង់ សំណង់ផ្សេងៗ

ប្រភពខ្សឹបថា លោក ទ្រី ប៊ុនហៀង នាយកចាត់ការវិនិយោគ ខេត្តកណ្តាល បំពេញការងារ មិនត្រឹមត្រូវនោះទេ គឺបានឃុបឃិត ជាមួយបក្ខពួក កិបកេងថវិកាជាតិ តាមរយៈការដេញថ្លៃ គម្រោងសាងសង់ សំណង់ផ្សេងៗ នៅក្នុងខេត្តកណ្តាល។ ... Read More »

​ខ្សឹប​ដាក់​ត្រចៀក​៖​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តកណ្តាល​ត្រូវប៉ាន់​ជាមួយ​រណ្តៅ​ដី​ខុស​បច្ចេកទេស​

​ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តកណ្តាល​ លោក​ ចក់​ គង់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​ មិន​បាន​ទប់ស្កាត់​ ការ​ជីករណ្តៅ​ដី​ខុស​បទដ្ឋាន​បច្ចេកទេស​នោះ​ទេ​ ។​ ការ​មិន​ទប់ស្កាត់​ គឺ​ព្រោះតែ​ផលប្រយោជន៍​លុយកាក់​ដាក់​ក្នុង​ហោប៉ៅ​ផ្ទាល់ខ្លួន​បុគ្គល់​ចក់​ គង់​ នោះ​ឯង​ ។​ គេ​រាយការណ៍​ថា​ ... Read More »

ចៅហ្វាយស្រុកមុខកំពូលមើលមិនឃើញទីតាំងបូមខ្សាច់របស់ឈ្មួញឈ្មោះ ឡុង ហ៊ាង បូមនៅក្បែរសាលាឃុំរការកោងទី១

ខេត្តកណ្ដាល៖ ថៅកែបូមខ្សាច់ឈ្មោះ ឡុង ហ៊ាង មិនត្រឹមតែ មិនព្រឺឆ្អឹងខ្នង ខ្លាចរអានិងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឃុំ-ស្រុកប៉ុណ្ណោះទេ ដោយសារមានការឃុបឃិតជាមួយប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល បុគ្គលរូបនេះ កំពុងធ្វើអាជីវកម្មបូមខ្សាច់បំពានលើច្បាប់អនុញ្ញាតពីក្រសួងរ៉ែនិងថាមពល មានន័យថា បូមខុសទិសដៅពីការកំណត់ដោយក្រសួងជំនាញ។ ប្រជាពលរដ្ឋនៅក្នុងឃុំរការកោងទី១ បានព្រួយបារម្ភយ៉ាងខ្លាំងពីការបាក់ស្រុតលំនៅឋានរបស់ពួកគាត់ អាចនិងធ្លាក់ចូលទន្លេថ្ងៃណាមួយ ... Read More »

(​ខ្សឹប​ដាក់​ត្រចៀក​)៖​ អាជ្ញាធរ​មិន​ហ៊ាន​ក្អក​ជាមួយ​ថៅកែ​រណ្តៅ​ដី​នៅ​ក្រុង​តា​ខ្មៅ​

​គេ​រាយការណ៍​ថា​ ក្រុមហ៊ុន​របស់​លោក​សៅ​ សុធា​ កំពុង​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​ជ្រៅៗ​ក្នុងភូមិ​សាស្ត្រ​ជាយក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ដែល​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​លំនៅ​ឋាន​ ក៏​ដូច​ជា​ដី​ភូមិ​ ស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​ ។​ ក្រៅពី​នោះ​ រថយន្ត​ដឹក​ដី​ ធ្លាក់​រប៉ាត់រប៉ាយ​ ធ្វើ​ឲ្យ​បាត់បង់​សោ​ភណ្ឌ​ភាព​ និង​សណ្តាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ​ ។​ ... Read More »

ខ្សឹប​ដាក់​ត្រចៀក​៖​ ម្ចាស់ផ្ទះ​សំណាក់​ជី​ប៊ី​ធី​នៅ​ក្រុងព្រះសីហនុ​ ចាក់​ដី​រំលោភ​យក​អូរ​

​ថៅកែ​ផ្ទះសំណាក់​ជី​ប៊ី​ធី​ ឈ្មោះ​ កែវ​ រាសី​ កំពុង​ធ្វើ​សកម្មភាព​ ចាក់​ដី​លុប​អូរ​ធម្មជាតិ​នៅ​ក្នុងភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ដែល​មាន​ទទឹង​ប្រមាណ​ជិត​២០​ម៉ែត្រ​។​ ឈ្មោះ​ កែវ​ រាសី​ ម្ចាស់ផ្ទះ​សំណាក់​ជី​ប៊ី​ធី​ ហ៊ាន​ចាក់​ដី​លុប​អូរ​ធម្មជាតិ​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ។​ ... Read More »

ខ្សឹប​ដាក់​ត្រចៀក​៖​ មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​អូរ​ស្មាច់​ប្រមូល​ចំណូល​គ្រប់មុខ​

​សេចក្ដីរាយការណ៍​ពី​អាជីវករ​និង​ឈ្មួញ​នាំ​ចូល​ទំនិញ​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ ខ្សឹប​ថា​ លោក​ ផ​ន​ គឹ​មក​ន​ មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់​ កំពុង​តែ​ ប្រមូល​លុយ​យក​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ក៏​លោក​ ផ​ន​ គឹ​មក​ន​ ជំរិត​យក​លុយ​ដោយ​គ្មាន​ការ​យោគយល់​ដែរ​។​ ​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ ទំនិញ​ខុសច្បាប់​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ល្បែងស៊ីសង គ្រប់ប្រភេទពេញផ្សារទួលគោក

គេរាយការណ៍ថា ល្បែងស៊ីសងច្រើនប្រភេទ បៀរ កន្ទុយលេខ កំពុងវក់វីពេញផ្សារទួលគោក ក្រោមក្រសែភ្នែកសមត្ថកិច្ចដែលទទួលបានលាភសក្ការកាហ្វេគុយទាវ ។ អ្នកលេងល្បែង បៀរ ភាគច្រើនជានារី ដែលជាអ្នកលក់ដូរនៅក្នុងផ្សារនោះ ។ ក្រៅពីនោះ ក៏នៅមានតុកត់កន្ទុយលេខបើកជាចំហទៀតផង ដោយសំអាងថា ... Read More »

​ខ្សឹប​ដាក់​ត្រចៀក​៖​ នៅ​ឃុំ​អូរ​ស្វាយ​មាន​កុងត្រូលជជុះ​២​កន្លែង​

​គេ​រាយការណ៍​ថា​ នៅ​ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រសាទ​ ខេត្តឧត្តរមានជ័យ​មាន​កុងត្រូលជជុះ​២​កន្លែង​ ដែល​ឃ្លាត​ពី​គ្នា​ពី​៣០០​ទៅ​៤០០​ម៉ែត្រ​ ។​ កុងត្រូល​ទី​មួយ​ជា​របស់​យោធា​សឹក​រង​ ស្រុក​ត្រពាំង​ប្រសាទ​ និង​ទី​២​ជា​កុងត្រូល​របស់​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៩០៥​ ដែល​គ្រប់គ្រង​ដោយ​លោក​វរៈសេនីយ៍ឯក​ ស៊ុំ​ សា​រឿ​ន​ ។​ ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​កុងត្រូលជជុះ​ច្រើន​បណ្តាល​មក​ពី​ច្រករបៀង​នៅ​ក្នុង​ឃុំ​អូរ​ស្វាយ​ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ​លោក ជា គឹមតុង អនុប្រធាននាយកដ្ឋានចំណូលទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋមានភាគហ៊ុនជាច្រើន ជាមួយភាស៊ី

លោករដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវគិតបែបណាចំពោះមន្ដ្រីថ្នាក់ ក្រោមរបស់ខ្លួនដែលមានតួនាទីសំខាន់ៗ កំពុងបង្កើតឱ្យមានអំពើពុករលួយ ឃុប ឃិត ចូលដៃចូលជើងជាមួយអ្នកវិនិយោគ ភាស៊ីផ្សេងៗនៅក្នុងក្របខណ្ឌទូទាំង ប្រទេសនោះ ។ មន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហើបថា លោក ជា ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកចាន់ ប៊ុនថេត ក្លាយជាអភិបាលផុតលេខខណ្ឌព្រែកព្នៅ?

បញ្ហាប្រេះឆាអាចឈានដល់ការបែកបាក់សាមគ្គីផ្ទៃក្នុង និងសតិអារម្មណ៍យ៉ាងខ្លាំងពីមន្ត្រីនៅក្នុងសាលាខណ្ឌព្រែកព្នៅ បន្ទាប់ពីលោកចាន់ ប៊ុនថេត នាយករដ្ឋបាលបានកកូរកកាយ ក្តោបអំណាច ការងារគ្រប់បែបយ៉ាងនៅក្នុងខណ្ឌព្រែកព្នៅ ផ្ទុយអំពីការបែងចែកភារកិច្ចការងារ ពីអភិបាលនៃគណៈអភិបាលខណ្ឌ ។ អភិបាលរងខណ្ឌព្រែកព្នៅយ៉ាងតិច៤រូបមានសតិអារម្មណ៍យ៉ាងខ្លាំងសម្រាប់ការងារទទួលផែនរបស់ខ្លួននីមួយៗ បន្ទាប់ពីលោក ចាន់ ប៊ុនថេត នាយករដ្ឋបាលសាលាខណ្ឌ ... Read More »

ខ្សឹប​ដាក់​ត្រចៀក​៖​ ទំនិញ​ខូចគុណភាព​ នាំ​ចូល​តាម​ច្រក​អន្តរជាតិ​ព្រំ​រាល់ថ្ងៃ​

​គេ​រាយការណ៍​ថា​ ទំនិញ​ខូចគុណភាព​ នាំ​ចូល​ពី​ប្រទេស​ថៃ​ តាម​ច្រក​អន្តរជាតិ​ព្រំ​ ជា​រៀងរាល់ថ្ងៃ​ ក្រោម​ក្រសែភ្នែក​លោក​សាន​ វិជ្ជា​សា​រ៉ា​វុ​ទ្ធ​ ប្រធាន​កាំកុងត្រូល​ ច្រកព្រំដែន​នេះ​ ។​ លោក​សន​ វិជ្ជា​សា​រ៉ា​វុ​ទ្ធ​ ទទួលស្គាល់​ថា​ ទំនិញ​មួយ​ចំនួន​មិន​បាន​ត្រួតពិនិត្យ​មែន​ ព្រោះតែ​មន្ត្រី​កាំកុងត្រូល​ដឹង​រួច​ហើយ​ថា​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ រថយន្តចង្កូតស្តាំកំពុងសម្រុកនាំចូលតាមច្រកបឹងត្រកូន

គេរាយការណ៍ថា មួយរយៈចុងក្រោយនេះ រថយន្តចង្កូតស្តាំកំពុងសម្រុកនាំចូលតាមច្រកបឹងត្រកូន ខេត្តបន្ទាយមានជ័យក្រោមក្រសែភ្នែក លោក ឡាំ ប៊ុនថន ប្រធានការិយាល័យគយ ច្រកបឹងត្រកូន ។ វាហាក់ដូចជាយុទ្ធនាការនៅគ្រាដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំប្រើប្រាស់ស្លាកលេខស្របច្បាប់ ។ រថយន្តសង្កូតស្តាំមួយថ្ងៃៗរាប់សិបគ្រឿងត្រូវបាននាំចូល ទាំងបង់ពន្ធ និងមិនបង់ពន្ធ ... Read More »

​ខ្សឹប​ដាក់​ត្រចៀក​៖​ អធិការរង​ស្រុក​សំរោង​អនុវត្ត​ច្បាប់​ ឆ្លៀត​រក​ប្រយោជន៍​

​គេ​រាយការណ៍​ថា​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ចំណុច​ថ្នល់ទទឹង​ ផ្លូវ​ចូល​ទៅ​ទីរួមស្រុក​សំរោង​ ខេត្តតាកែវ​ ចាប់ពី​វេលា​ម៉ោង​៦​ល្ងាច​ទៅ​ គេ​ឃើញ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ។​ ប្រតិបត្តិការ​នេះ​ ត្រូវ​បញ្ចប់​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ ។​ អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​ គឺ​ប្រតិបត្តិការ​នេះ​ មិន​បាន​អនុវត្ត​ទៅ​តាម​គោលការណ៍​ជាក់ស្តែង​ទេ​ ដោយ​ប្តូរ​រូបភាព​ពី​ការ​ឆែក​អាវុធ​ជាតិ​ផ្ទុះ​ ... Read More »