ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ ធ្នួសនិងរបាំងព្រួលនៅក្នុងអតីតឡូត៍លេខ៧ស្រុកកោះធំ កំពុងដំណើរការ

ធ្នួស និងរបាំងព្រួលកំពុងដំណើរការល្មើសច្បាប់នៅក្នុងអតីតឡូត៍លេខ៧ ស្ថិតក្នុង ឃុំលើកដែក ស្រុកកោះធំ ។ សកម្មភាពទាំងនេះគឺល្មើសច្បាប់ទាំងស្រុង ។​ យ៉ាង ណាក៏ដោយ ឈ្មួញអាចប្រព្រឹត្តល្មើសដោយសារតែការឃុបឃិតគ្នាជាមួយសមត្ថកិច្ច ជំនាញរដ្ឋបាលជលផល ពោលគឺនាយខណ្ឌរដ្ឋបាលជលផលកណ្តាល ។ សកម្មភាព ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកសួស សុផានិត​ចាប់ឈើ​យកលុយ​បានស្រួលៗ

តាំងពីលោកសួស សុផានិត ឡើងមកកាន់តំណែងជានាយផ្នែករដ្ឋបាលព្រៃឈើ​ភ្នំក្រវាញមក គេសង្កេតឃើញថា ក្នុងតួនាទីជាមេព្រៃ លោកសួស សុផានិត មិនបានបង្ក្រាបបទល្មើសព្រៃឈើនោះទេ គឺចាំយកលុយតែពីឈ្មួញអ្នករកស៊ីដឹក​ឈើតាមរថយន្ត ឬគោយន្តកែច្នៃតែប៉ុណ្ណោះ ។ ប្រភពឲ្យដឹងថា គោយន្តកែច្នៃ១គ្រឿង ប្រសិនបើលួចចរាចរណ៍ដោយមិនប្រាប់លោកមុននោះ ហើយបើលោកចាប់បាន ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ់ ដែលទើបឡើងកាន់តំណែងថ្មី បើកដៃឲ្យឈ្នួញ ប្រព្រឹត្តបទល្មើស ព្រៃឈើតាមអំពើចិត្ត

លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទើបតែឡើងកាន់តំណែង កាលពីពេលថ្មីៗនេះ កំពុងកាក់កបប្រមូលលុយ តាមរយៈការបើក ដៃឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ តាមតែអំពើចិត្ត ។ ពួកឈ្មួញ​ធំៗ​បង់ប្រាក់​ពេញៗដៃ​ឲ្យលោក សួស សុផានិត ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជាង គង់ នៅខាងកើតភ្នំជីសូរ កែច្នៃរថយន្តបែនខុសច្បាប់

គេរាយការណ៍ថា យានដ្ឋានជួសជុលរថយន្តមួយកន្លែងនៅខាងកើត​ភ្នំជីសូរ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ កំពុងលបលួច កែច្នៃរថយន្តគ្រប់ប្រភេទ​ឲ្យទៅជារថយន្តបែន ។ ការ​កែច្នៃបំពានច្បាប់​របស់យានដ្ឋានជួសជុលរថយន្តខាងលើនេះ បង្កហានិភ័យ​ ឬគ្រោះថ្នាក់​យ៉ាងច្រើនសម្រាប់អ្នកយករថយន្តទៅប្រើប្រាស់ ។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ក៏ដូចជាអាជ្ញាធរស្រុកសំរោង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ម៉ូតូដឹកឈើជិត២០០គ្រឿងក្នុងមួយ យប់ឆ្លងកាត់ប៉ុស្តិ៍ភ្នំក្រហមទៅវៀតណាម

បញ្ហាម៉ូតូដឹកឈើឆ្លងដែនខេត្តរតនគិរីទៅប្រទេសវៀតណាម ក្លាយជាប្រធានបទ ក្តៅគគុកមួយ ពីព្រោះបើសិនមានការរឹតបន្តឹងយ៉ាងណានោះ ប្រជាពលរដ្ឋរកស៊ីតាម ម៉ូតូដែលមានគ្នាច្រើនអាចនឹងប្រតិកម្មជាមួយអាជ្ញាធរមិនខាន ។​ យ៉ាងណាក៏ដោយ ការនាំឈើចេញតាមរយៈម៉ូតូនៅតែមិនអាចគេចផុតពីការបង់ប្រាក់ឲ្យមន្ត្រីដែលឈរ ជើងនៅតាមច្រកនោះបានឡើយ ។ នៅច្រកព្រំដែនជិតប៉ុស្តិ៍រដ្ឋបាលប៉ក់ញ៉ៃ ស្ថិតក្នុង ស្រុកអូរយ៉ាដាវ ម៉ូតូរាប់រយគ្រឿងបានកកស្ទះកាលពីយប់ថ្ងៃទី៦ ... Read More »

ខ្សឹបដាក់ត្រចៀក៖ យប់ថ្ងៃទី២៩ ខែតុលា រថយន្តសាំយ៉ុង១០គ្រឿងដឹកឈើចេញ​ពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា

បើទោះបីជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ព្រមាន​អភិបាលខេត្ត​ មណ្ឌលគិរី រឿងបទល្មើស​យ៉ាងណាក៏ដោយ ក៏​ឈើនៅតែបន្តនាំចេញ​ទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ។ អ្វីដែល​គួរឲ្យហួសចិត្តទៀតនោះ គឺព្រៃឈើ​នៅតំបន់ការពារអភិរក្ស​ កំពុងរងការកាប់បំផ្លាញដឹកជញ្ជូនទៅប្រទេសវៀតណាម​រាល់យប់ ។ នោះគឺ​ព្រៃឈើ​នៅ​តំបន់ដែនជម្រកសត្វព្រៃ​កែវសីមា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានសុរិយោដីស្រុក​សំរោង ដើរយកលុយពី​អ្នកធ្វើផ្ទះបានស្រួលៗ

ប្រជាពលរដ្ឋរស់នៅស្រុកសំរោង​ ខេត្តតាកែវ បាននិយាយថា អ្នកដែលត្រូវធ្វើផ្ទះថ្មី ត្រូវតែចំណាយលុយ​ក្រោមតុ ជូនប្រធាន​សុរិយោដីភូមិបាលស្រុកសំរោង ដោយខានមិនបាន ។ លុយនោះ ត្រូវគេអះអាងថា ចូលក្នុងហោប៉ៅលោក​ប្រធាន មិនមែនចូលក្នុងកញ្ចប់ថវិកាជាតិនោះឡើយ ។ ប្រភពបានឲ្យដឹងថា លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ទីតាំងវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ភ្នំជីសូរ ជាកន្លែងផ្ញើរថយន្តយកលុយឯកជន

ភ្ញៀវទេសចរណ៍​ ដែលចូលទៅលេងភ្នំជីសូរ ត្រូវយករថយន្ត​ផ្ញើក្នុងវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ភ្នំជីសូរ ដោយខាន​មិនបាន ។ លុយដែលប្រមូលបាន​ពី​រថយន្តភ្ញៀវទេសចរណ៍​ មិនមែនដើម្បីយកទៅអភិវឌ្ឍន៍តំបន់ទេសចរណ៍ ឬក៏ទ្រទ្រង់សកម្មភាព​នានារបស់សាលានោះឡើយ ផ្ទុយទៅវិញ វា​ហូរចូលទៅក្នុងហោប៉ៅ​របស់អ្នកម៉ៅការសាលានេះតែប៉ុណ្ណោះ ។ លោកប៉ែន ... Read More »

​ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចច្រកបឹងត្រកួនឲ្យឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង

ប្រជាពលរដ្ឋដែលរស់នៅក្បែរច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗសមត្ថកិច្ចប្រចាំច្រកបឹងត្រកួនឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសថៃតាមច្រកនេះរាប់រយតោន ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះត្រូវប្រជាពលរដ្ឋកាប់ឈើដុតជាធ្យូងទុកលក់ឲ្យឈ្មួញដែលប្រមូលទិញធ្យូងនាំចេញទៅស្រុកសៀម តាមច្រកតំបន់បឹងត្រកួន។ បើតាមសេចក្ដីរាយការណ៍ពីមន្ត្រីនៅច្រកតំបន់បឹងត្រកួន បានឲ្យដឹងថា ក្នុងមួយថ្ងៃៗឈ្មួញដឹកជញ្ជូនធ្យូងតាមរថយន្តធុនធំ តាមត្រាក់ទ័រ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកំពង់ធំស្ងាត់ឈឺង​រឿងបទល្មើសព្រៃឈើ

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានកត់សម្គាល់ថា រហូតមកដល់ពេលនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំ នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសដែលកើតឡើងយ៉ាងរាលដាលនោះទេ។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយទៀតឡើយព្រោះលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយកដែនជម្រកសត្វ​ព្រៃ​កែវសីមា មកដល់ភ្លាមផ្អើលភ្លាម

លោកព្រំ សុវណ្ណា នាយកដែនជម្រក​សត្វព្រៃ​កែវសីមា ដែលទើបតែ​តែងតាំង​ដោយរដ្ឋបាលសាលាខេត្ត​មណ្ឌលគិរី មិនបានមួយខែផង ធ្វើ​ឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ពាក់ព័ន្ធនឹងបទល្មើសនៃការដឹកជញ្ជូនឈើ ។ មន្ត្រី​ដែនជម្រកសត្វព្រៃ​ដែលមានតួនាទីជាអ្នកបង្ក្រាបបទល្មើសព្រៃឈើ បានក្លាយទៅជាអ្នកដែលឃុបឃិត ឬដើមចម​កសាងបទល្មើសទៅវិញ ។ ក្រៅពីការប្រមូលប្រាក់តាម​រថយន្តម៉ូតូដឹកជញ្ជូនឈើ មន្ត្រី​ដែនជម្រកសត្វព្រៃ​ជាអ្នកដែល​គៀងគរឲ្យប្រជាពលរដ្ឋកាប់ព្រៃ​ដើម្បីយកដី ។ បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ កម្មកររថភ្លើង​មិនទាន់បើកប្រាក់ខែ

កម្មកររថភ្លើងស្ថិតក្រោម​ក្រុមហ៊ុន ថូល រហូតមកដល់សប្តាហ៍ទី៣ នៃខែតុលា មិនទាន់បើកប្រាក់បៀវត្សរ៍​នៅឡើយ នៅគ្រាដែលប្រាក់បៀវត្សរ៍ ខែកញ្ញា ត្រូវបានគេបើកឲ្យតែត្រឹមពាក់កណ្តាល ។ ការយឺតយ៉ាវ​នៃការបើកប្រាក់បៀវត្សរ៍ របស់ក្រុមកម្មករ មន្ត្រីរាជការនៃអង្គភាព រាជាយស្ម័យាន​កម្ពុជា បានញាំងឲ្យមានការជជែកគ្នា និងរអ៊ូរទាំពីក្រុមបុគ្គលិក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រជាពលរដ្ឋចោទមន្ត្រីយោធា​ម្នាក់​រកស៊ីឈើ

ប្រជាពលរដ្ឋ​នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់​ដាក់ការសង្ស័យថា លោក ទត លាស់ ជាមន្ត្រី​យោធា​នៃការិយាល័យអភិវឌ្ឍន៍ កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ ជាប់ពាក់ព័ន្ធ​នឹងរបររកស៊ីឈើខុសច្បាប់ ។ នៅក្រោយផ្ទះរបស់មន្ត្រីយោធារូបនេះ​មានគំនរឈើជាច្រើន ជាពិសេស​ឈើ ដែលច្បាប់ហាមឃាត់​ក្នុងការកាប់និងដឹកជញ្ជូន ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកព្រះរាជអាជ្ញាខេត្តកំពង់ធំ​ស្ងាត់​ឈឹង

បន្ទាប់ពីក្ឌុងក្ឌាំង​មួយរយៈចាប់​ក្រុមអ្នករកស៊ីដឹកឈើ​ខុសច្បាប់ ឆ្លងកាត់ខេត្តកំពង់ធំរួចមក ស្ថាប័នអយ្យការ​អម​សាលាដំបូងខេត្តកំពង់ធំ​ស្ងាត់ស្ងៀមយ៉ាងល្អ ។ សកម្មភាពបែបនេះ​ត្រូវគេអះអាងថា ជាវិធី​វាយស្មៅបង្អើលពស់ ឬ​គៀងត្រីបញ្ចូលទ្រូ ។ ឥឡូវនេះ​មិនមែនខេត្តកំពង់ធំ​ គ្មានបទល្មើស​ឆ្លងកាត់នោះទេ ប៉ុន្តែ ប្រហែលជាមានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រីស្ថាប័នតុលាការរួចហើយ ទើប​បានជាមិនឃើញមានសកម្មភាពចាប់បង្ក្រាប​ដូចមុនៗទៀតនោះ ។ សកម្មភាពដ៏ហ៊ឺកហ៊ាក់របស់លោក​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ញឹប ស្រ៊ន ពាក់ព័ន្ធយ៉ាងជ្រៅនឹងបទល្មើសនេសាទនៅខេត្តតាកែវ

គេរាយការណ៍ថា ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកញឹប ស៊្រន ពាក់ព័ន្ធយ៉ាងជ្រៅនឹងបទល្មើស​នេសាទ ដែលកំពុងកើតឡើងព្រោងព្រាតនៅស្រុកអង្គរបុរី និងស្រុកបុរីជលសា ។ ជាក់ស្តែង ក្រុមមន្ត្រី​ជលផលថ្នាក់ក្រោម បាននិងកំពុង​ឃុបឃិតជាមួយ​ពួកឈ្មួញជនជាតិវៀតណាមប្រព្រឹត្តបទល្មើសនេសាទជារៀងរាល់ថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ​ម្ចាស់ស្រុក បែរជាត្រូវពួកមន្ត្រីជលផលទាំងនោះគំរាមកំហែង​មិនឲ្យបានចូលនេសាទដើម្បី​ចិញ្ចឹមជីវិតនោះឡើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ គ្រប់អភិបាលខេត្តមណ្ឌលគិរី សុទ្ធតែចាញ់ឥទ្ធិពល​អ្នកមានលុយ សៀង ស៊ីណា

បុរសម្នាក់ឈ្មោះ សៀង ស៊ីណា ត្រូវជាប្អូនប្រុសអតីតមេបញ្ជាការ​យោធាខេត្ត​ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តនេះ នៅគ្រាដែលគាត់អាចឈរជើង​​បានយ៉ាងរឹងមាំ ក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើទោះបីជាគាត់ខ្សត់ចំណេះដឹង យ៉ាងណាក៏ដោយ ។ ក្រសួងបរិស្ថាន​តាំងពីជំនាន់លោកម៉ុក ម៉ារ៉េត បានដកតំណែង តួនាទីលោកសៀង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ខឹម ប៊ុនថន មន្ត្រីជលផល​ទទួលម៉ៅការ​​កសាងបទល្មើសនេសាទនៅស្រុកអង្គរបុរី

ពិតជាមិនមែនអាជ្ញាធរដែនដី ឬកងកម្លាំងប្រដាប់អាវុធនោះទេ ដែល​ជាអ្នកកសាងបទល្មើសជលផល ល្បីខ្ទរខ្ទានៅស្រុកអង្គរបុរី ខេត្តតាកែវនោះ ផ្ទុយទៅវិញគឺមន្ត្រីជលផល ដែលប្រចាំការនៅស្រុកនេះតែម្តង ជាអ្នកបើកដៃ ឲ្យមានបទល្មើសនេសាទ តាមរយៈការបង្ហូរជនជាតិវៀតណាម​ឲ្យចូលមកនេសាទក្នុងទឹកដីខ្មែររាល់ថ្ងៃ ។ នោះគឺលោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផល​អង្គរបុរីតែម្តង ... Read More »

ខ្សិបដាក់ត្រចៀក ៖ នគរបាលស្រុកអង្គរបុរីលែងសៀកជាមួយលោកស្នងការខេត្ត

នៅគ្រាដែលរាជរដ្ឋាភិបាលបញ្ជាឲ្យបិទទាំងស្រុងចំពោះសង្វៀនជល់មាន់គ្រប់ ទីកន្លែងទូទាំងប្រទេសនោះនៅស្រុកអង្គរបុរីខេត្តតាកែវសង្វៀនជល់មាន់២កន្លែងបាន ឆ្មក់បើកជារៀងរាល់ថ្ងៃ ដែលមានមន្ត្រីនគរបាលថ្នាក់ស្រុកជាអ្នកសម្របសម្រួល ។ រីឯ មន្ត្រីនគរបាលខេត្ត ពោលគឺលោកស្នងការខេត្តត្រូវបានពួកមន្ត្រីថ្នាក់ស្រុកព្យាយាម បិទបាំង ឬថាគ្មានបញ្ហាសង្វៀនជល់មាន់នោះទេ ។ និយាយឲ្យខ្លីគឺអធិការស្រុកអង្គរ បុរីស៊ីដាច់ស្នងការខេត្តរឿងសង្វៀនជល់មាន់នេះ ។ ប្រភពរាយការណ៍ថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទ​ពេញផ្ទៃទឹកស្រុកអង្គរបុរី

ប្រជាពលរដ្ឋខ្មែរនៅស្រុកអង្គរបុរី​និយាយថា អភិបាលខេត្តតាកែវបច្ចុប្បន្ន លោក អ៊ូច ភា ងាប់ត្រគាកស្តូក ទុកឲ្យមន្ត្រី​ជលផលក្រឡុកតាមចិត្ត ។ ប៉ុន្តែប្រជាពលរដ្ឋខ្លះនិយាយថា លោកអភិបាលខេត្តក៏ទទួលបានផលប្រយោជន៍ការបិទភ្នែកនេះដែរ ។ សមតាមអ្វី ដែលពួកមន្ត្រីជលផលនិយាយ​ប្រាប់ លោកអភិបាលខេត្តថា ធនធានធម្មជាតិផ្នែកជលផល ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពួកជលផលខេត្តតាកែវ​យល់ថា បើមិនឲ្យជនជាតិវៀតណាមចូលនេសាទ ក៏ធនធានមច្ឆជាតិហូរតាមទឹកទៅវៀតណាមដែរ

ក្រុមមន្ត្រីជលផលខេត្តតាកែវ អះអាងដូចជាទំនងថា ធនធានធម្មជាតិដូចជាត្រី បង្កងជាដើម នៅ​ក្នុងភូមិសាស្ត្រស្រុក​បុរីជលសារ និងស្រុកអង្គរបុរី ជាប់ព្រំដែន​ប្រទេសវៀតណាម បើមិនអនុញ្ញាតឲ្យជនជាតិវៀតណាម ដែលមានជំនាញខាងនេសាទ ចូលមកនេសាទ​ក្នុងដែនដីខ្មែរទេនោះ ក៏ផលមច្ឆជាតិទាំងនោះ​ត្រូវហូរតាមទឹកចូលទៅប្រទេសវៀតណាមដដែលទេ ។ ដូច្នេះ យើងត្រូវអនុញ្ញាតឲ្យជនជាតិ​វៀតណាមចូលមកនេសាទក្នុងដែនដីខ្មែរ យកប្រាក់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យប្រើកូនចៅ​ឲ្យយកលុយពីរថយន្តដឹកមាន់ទាចូលពីថៃរាល់ថ្ងៃ

គ្មានទេការត្រួតពិនិត្យសុខភាពសត្វ ដែលនាំចូលពីប្រទេសថៃ ឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ដែលបានបញ្ចេញកម្លាំង​ជាមន្ត្រីនៃការិយាល័យ​កសិកម្ម ស្រុកអន្លង់វែង ឲ្យចាំលូកដៃយកលុយពីឈ្មួញដឹកមាន់ ទា ពីប្រទេសថៃមកនោះ និយាយថា បញ្ហាសុខភាពសត្វ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ដីព្រៃកោងកាងនៅស្រុកស្រែអំបិលប្រឈមនឹងការរលាយបាត់បង់

ប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងបានឲ្យដឹងថា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការ​ទាន់ពេលវេលាទេនោះ​ ដីព្រៃកោងកាង នៅក្នុងភូមិចម្ការក្រោម នឹងក្លាយជាកម្មសិទ្ធិឯកជនអស់ជាមិនខាន ។ មេខ្លោង​នៅក្នុងចលនា​ទន្ទ្រានកាន់កាបដីព្រៃកោងកាង គឺលោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងជា​ប្រធាន​គ្រប់គ្រងបរិស្ថានក្នុងស្រុកស្រែអំបិលនេះតែម្តង ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកកែវ អូម៉ាលីស្ស មើលនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំផង

លោកកែវ អូម៉ាលីស្ស ទើបបានតែងតាំងជាប្រធានរដ្ឋបាលព្រៃឈើថ្មីៗនេះ ត្រូវគេរំពឹងថា ជាផ្នែកមួយដែល​ជំរុញឲ្យមានការកាត់បន្ថយ​បទល្មើសព្រៃឈើនៅទូទាំងប្រទេស ។ មួយរយៈកន្លងមក បទល្មើសព្រៃឈើ ត្រូវគេកត់​សម្គាល់ថា​បានកើនឡើងគួរឲ្យកត់សម្គាល់ ហើយអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ ហាក់ដូចជាមិនមានចំណាត់ការ​ចំពោះ​មន្ត្រីក្រោមឱវាទ ដែលពាក់ព័ន្ធយ៉ាងជ្រៅជាមួយឈ្មួញ ក្នុងការរកស៊ីបទល្មើសព្រៃឈើ​នោះឡើយ ។ ប៉ុន្តែសម្រាប់លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកំពង់ធំមើលមិនឃើញបទល្មើសនេសាទ និងព្រៃឈើ

មួយរយៈចុងក្រោយនេះទង្វើមិនប្រក្រតីនិងការពង្រឹងអំណាចតាមច្រើនរូបភាពរបស់ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ត្រូវបានមន្ត្រីសាលាខេត្តនេះ មួយចំនួនលាត ត្រដាងជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានដឹងឮហើយចាត់វិធានការទប់ស្កាត់ជាបន្ទាន់ផងដែរ។ ជាពិសេសចាប់តាំងពីលោក សុខ លូ អភិបាល ខេត្តកំពង់ធំ ប្រើពាក្យអសុរោះចារលើរបាយការណ៍របស់លោក ធីវ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្ម​ខេត្តសៀមរាប​ត្រូវប៉ាន់សម្បើម

ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកស្វាយលើ ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកជីក្រែង មិនចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ ។ ផ្ទុយទៅវិញលោក ម៉ុង ប៊ុនលីម ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំ ស្ងាត់ជ្រាបរឿងបង្ក្រាបបទល្មើស

ប្រជាពលរដ្ឋខេត្តកំពង់ធំ​សង្កេតឃើញថា បទល្មើសនៅក្នុងខេត្តនេះកើតឡើងព្រោងព្រាត ទាំងបញ្ហាព្រៃឈើ និងបញ្ហានេសាទ ។ អភិបាលខេត្តកំពង់ធំ​បានថ្លែងនូវការស្តីបន្ទោស​ចំពោះមន្ត្រី​ដ៏មានសារសំខាន់ទាំងពីរផ្នែកនេះដែរ ប៉ុន្តែហាក់គ្មាននរណាឈឺក្បាល និងអនុវត្តតាមនោះឡើយ ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តកំពង់ធំយល់ថា វាជាល្បិច​នៅក្នុងចំណោមថ្នាក់ដឹកនាំខេត្ត​ដើម្បីផលប្រយោជន៍ណាមួយតែប៉ុណ្ណោះ ។ បញ្ហាបទល្មើសព្រៃឈើនៅខេត្តកំពង់ធំ​ក្រោមអំណាចរបស់លោក ប៊ុន សុធី ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃខេត្តកំពង់ធំនៅរីកថ្លើមជាមួយបទល្មើស

ប្រជាសហគមន៍ការពារព្រៃឈើឃុំងន ឃុំដងកាំបិត ឃុំមានរិទ្ធ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា ព្រៃឡង់នៅក្នុងមូលដ្ឋានពួកគាត់កំពុងរងការបំផ្លាញយ៉ាងខ្លាំងក្លា ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបប្រកបដោយប្រសិទ្ធភាពនោះទេ។ ប្រជាសហគមន៍ការពារព្រៃឡង់ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអំពាវនាវឲ្យអាជ្ញាធរខេត្តកំពង់ធំ ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឡង់ជាបន្ទាន់ព្រោះមួយរយៈចុងក្រោយនេះព្រៃឡង់រងការបំផ្លាញកាន់តែខ្លាំង។ ប្រភពពីប្រជាពលរដ្ឋក្នុងឃុំទំរីង ... Read More »

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តតាកែវ​ស្ងាត់ឈឹង​ករណីជនជាតិវៀតណាម​ចូលនេសាទក្នុងដែនទឹកខ្មែរ

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា បានលើកឡើងថា ជនជាតិវៀតណាមប្រើឧបករណ៍ប្រភេទដាយដាក់ទទឹងទន្លេ២កន្លែងក្នុងមូលដ្ឋានពួកគាត់ ហើយមិនឃើញមន្ត្រីអាជ្ញាធរឃុំកំពង់ក្រសាំង និងមន្ត្រីអាជ្ញាធរស្រុកបុរីជលសា ចាត់វិធានការបង្ក្រាបឡើយ។ សូម្បីតែនាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ និងមន្ត្រីរដ្ឋបាលជលផលប្រចាំស្រុកបុរីជលសា កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយទុកឲ្យជនជាតិវៀតណាមធ្វើអ្វីៗស្រេចតែអំពើចិត្តដោយប្រមូលបានផលត្រីក្នុងមួយថ្ងៃៗជាច្រើនតោនដឹកជញ្ជូនចូលទៅវៀតណាម។ ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា បានអំពាវនាវឲ្យលោក អ៊ូច ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានសាខាគយខេត្តកំពង់ឆ្នាំង លោក ហ៊ាល ទូច គ្រប់ទឹក

ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំងត្រូវបានមន្ត្រីនិងភ្នាក់ងារគយខេត្តកំពង់ឆ្នាំង លាតត្រដាងជាបន្តបន្ទាប់ ជាពិសេស ទាក់ទងករណីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥។ ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកំពង់ឆ្នាំង មួយចំនួនបានបង្ហើបឲ្យដឹងថា ឈ្មួញមួយចំនួនដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីច្រកព្រំដែនក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ... Read More »

ខ្សឹបដាក់ត្រចៀក៖ កុងត្រុលនៅភូមិស្ទឹងថ្មី ស្រុកវាលវែងឡើងថ្លៃសេវា

ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ​ និងអុស បានរាយការណ៍ថា កុងត្រុលជជុះនៅលើកំណាត់ផ្លូវលេខ៥៥ ស្ថិតក្នុងចំណុចដំណាក់កន្សែង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឡើងថ្លៃសេវា ស្ទើរគុណនឹងទ្វេដង ។ យ៉ាងណាក៏ដោយ ក្រុមអ្នករកស៊ីល្មើស នៅតែ​ចំណាយប្រាក់​ឲ្យក្រុមកុងត្រុលទាំងនោះ ... Read More »