ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ចាមឃុបឃិតឲ្យ​ក្រុមជញ្ជីងថ្លឹងរថយន្ត​​ខែលជ័យ ជិះសេះលែងដៃ

អាជ្ញាធរខេត្តកំពង់ចាម ក្រោមអំណាចចាត់ចែងលោកគួច ចំរើន ត្រូវបានមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តកំពង់ចាមខ្សឹបខ្សៀវតៗគ្នាថា ជាអ្នកបិទភ្នែក​ឃុបឃិតឲ្យជញ្ជីថ្លឹងរថយន្ត ដែលបោះទីតាំងនៅលើផ្លូវជាតិលេខ៧១ ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត ។ គេសង្ស័យថា ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានទទួលភាគផលនៃអំពើពុករលួយ ទាំងនោះ ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ទីតាំងលើកឈើ ស្តុកឈើដ៏ធំនៅស្រុកកែវសីមាសម្រាប់ផ្គត់ផ្គង់ឲ្យឧកញ៉ា ស៊ឹង សំអុល ,តុប វីដា ,ប៉ោសំអឿន កំពុងជ្រួលច្របល់ ភ័យថ្នាក់លើចុះបង្ក្រាប

បន្ទាប់ពីបែកការណ៍ថាឧកញ៉ាស៊ឹង សំអុល ឧកញ៉ា តុប វីដា និងឧកញ៉ា ប៉ោសំអឿន ចាត់ចែងឲ្យប្រជាពល រដ្ឋចូលកាប់ឈើ ត្រង់ចំំណុចព្រៃកុងកុង ដែនជម្រកសត្វភ្នំព្រិច ស្រុកកោះញែក ខេត្តមណ្ឌលគិរី នឹងត្រូវបាន គេរាយការណ៍មកថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ មានកុងត្រូលជជុះមួយ ស្ថិតក្នុង​ស្រុកវាលវែង

នៅគ្រាដែលរាជរដ្ឋាភិបាល​ប្រកាសថា គ្មានឡើយកុងត្រូលជជុះនៅលើផ្លូវជាតិនោះ នាខេត្ត​ពោធិ៍សាត់ គេរាយការណ៍ថា មានកុងត្រូលជជុះមួយ​បាននិងកំពុងដំណើរការជាចំហរ ហើយវាក្លាយទៅជាកុងត្រូលស្របច្បាប់ ដែលកំពុងបោះទីតាំង នៅចំណុចអូរតក់ឡក់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ នៅព្រឹកថ្ងៃទី៩ ខែសីហា ... Read More »

ខ្សឹបដាក់ត្រចៀក៖ អនុប្រធានស្នាក់ការគយប៉ោយប៉ែត​លេបថ្នាំពន្យារកំណើត

ប្រភពព័ត៌មានពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ព្រំប្រទល់ប្រទេសថៃបានរាយការណ៍ថា លោក អ៊ី ឃីម អនុប្រធានស្នាក់ការសាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត​បាននិងកំពុងរត់ការពន្យារពេលចូលនិវត្តន៍ នៅគ្រាដែលគេដឹងថា លោកត្រូវចូលនិវត្តន៍តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ។ លោកបានប្រញាប់ប្រញាល់ចេញពីប៉ោយប៉ែត ឡើងមកភ្នំពេញដើម្បីទិញថ្នាំពន្យារកំណើត​នៅអគ្គនាយកដ្ឋានពន្ធដារ ... Read More »

ខ្សឹបដាក់ត្រចៀក៖ យាយ ម៉ាប់ សែនត្រូវជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ទើបមាន​សិប្បកម្មច្រើនកន្លែងបាន

អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមអំណាចចាត់ចែងលោកស្វាយ សំអ៊ាង ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​លោកសុង ឃាង ជាសេនាធិការ បានចាត់ចែង​ឲ្យយាយម៉ាប់ កសាងបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ។ ក្រៅដែនសមត្ថកិច្ចរបស់ខ្លួន លោកសុង ឃាង បានចុះហត្ថលេខាឲ្យយាយម៉ាប់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋឃុំស្លា ស្រុកសំរោង រស់ក្នុងភាពភ័យខ្លាចបញ្ហាគ្រឿងញៀន

ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ កំពុងរស់នៅក្នុងភាពភ័យខ្លាច ព្រោះតែបញ្ហាការជួញដូរ និងប្រើប្រាស់គ្រឿងញៀនត្រូវបានបើកជាចំហរ ហើយអាជ្ញាធរមានសមត្ថកិច្ច ហាក់ដូចជាមិន​មានចំណាត់ការទាល់តែសោះចំពោះក្រុមអ្នកជួញដូរគ្រឿងញៀនទាំងនោះ ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​បាននិយាយថា ​អាជ្ញាធរមានសមត្ថកិច្ច ស្រុកសំរោងបានដឹងអំពីមុខសញ្ញានៃក្រុមអ្នកជួញដូរគ្រឿងញៀនទាំងនោះដែរ ប៉ុន្តែមិនឃើញ​បង្ក្រាបអ្វីឡើយ ។ អ្នកភូមិនិយាយថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ យាយម៉ាប់ អុកឡុក​ព្រៃឈើខេត្តមណ្ឌលគិរី

សូម្បីតែព្រៃនៅតំបន់ភ្នំព្រិច ដែលជាតំបន់ការពារ​ ក៏អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមអំណាចចាត់ចែងរបស់លោកស្វាយ សំអ៊ាង អនុញ្ញាតឲ្យយាយម៉ាប់ បោះជំរុំកសាង​សិប្បកម្មកែច្នៃឈើនោះដែរ ។ តាមរយៈការឃុបឃិត​ និងបើកដៃពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និងខណ្ឌរដ្ឋបាលព្រៃឈើ យាយម៉ាប់ មានឱកាសគ្រប់គ្រាន់ក្នុងការ​បោះជំរុំកែច្នៃឈើប្រណីតក្នុងតំបន់​ភ្នំព្រិច ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង ប្រដេញគោយន្ត និងរថយន្តដឹកជញ្ជូនឈើជំរិតយកលុយ

អ្នកដឹកជញ្ជូនផលអនុផលព្រៃឈើតាមរយៈគោយន្តកន្រ្តៃ និងរថយន្តតូចៗរាយការណ៍ថា លោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង កំពុងដើរតួនាទីជាសមត្ថកិច្ច(បរិស្ថាន)ប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ នៅលើកំណាត់ផ្លូវជាំកន្ទួតកៀបយកលុយដោយមិនខ្មាស់អៀន និងមិនខ្លាចច្បាប់ទំលាប់ទាល់សោះឲ្យតែមិនទូរស័ព្ទប្រាប់គាត់មុន ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី៥ កក្កដា ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកជា តារា មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​

ប្រភពពី​មន្ត្រីនគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ជា តារា ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បក្ខពួក​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេសវៀតណាម​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែលជា​មនុស្ស​ជំនិត​របស់លោក ជា តារា កំពុង​ធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ជា​រៀងរាល់ថ្ងៃ ហើយ​បន្ត​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ គ្រប់​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង និង​ផ្លូវជាតិ​លេខ​៧៨ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកហេង ផល្លា ត្រូវប៉ាន់ចំពោះ​បទល្មើស​ដឹកលើសទម្ងន់

លោកហេង ផល្លា ប្រធានស្នាក់ការជញ្ជីងថ្លឹងរថយន្ត​នៅចំណុច​ថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវគេអះអាងថា កំពុងកើបលុយ​យ៉ាងសុខស្រួល ដោយគ្មានថ្នាក់លើ​រករឿងអ្វីនោះឡើយ ។ មិនតែប៉ុណ្ណោះ លោកបានទទួលការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងសាធារណការ ពីការដែលអាចប្រមូលបានប្រាក់ច្រើនចំពោះ​រថយន្តដឹកលើទម្ងន់ឆ្លងកាត់ផ្លូវជាតិលេខ៦ ។ ប៉ុន្តែក្រៅពីលុយសូយសារភោគផលផ្តល់ឲ្យថ្នាក់លើ លោកហេង ... Read More »

ខ្សឹបដាក់ត្រចៀក៖ គយចល័យដាក់កុងត្រូលនៅជិតផ្សារត្រាចប្រមូលលុយបានស្រួលៗ

គេរាយការណ៍ថា នៅលើកំណាត់ផ្លូវជាតិលេខ៥ ជាប់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្វាយ ខាងកើតផ្សារត្រាច ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាទីតាំងកុងត្រូល​ជជុះរាប់ឆ្នាំមកហើយរបស់​គយចល័ត ។ នៅទីនេះ សមត្ថកិច្ចគយ អាចធ្វើអី្វៗបានគ្រប់យ៉ាង ដោយពួកឈ្មួញមិនអាចគេចផុតពីកណ្តាប់ដៃគយនៅទីនេះបានឡើយ ។ តិចឬច្រើន(លុយ) ... Read More »

ខ្សឹបដាក់ត្រចៀក៖ ភ្នំបុរីប្រឈមនឹងការប្រព្រឹត្តរលាយក្រោមស្នាដៃលោកអភិបាលរងស្រុកអង្គរបុរី

ប្រជាពលរដ្ឋ​នៅ​ជិតភ្នំបុរី ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវបានឲ្យដឹងថា សព្វថ្ងៃនេះសកម្មភាពនៃការជីកកកាយយកដី​ និងថ្មភ្នំ​បាននិងកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង ។ មន្ត្រីថ្នាក់ស្រុកអង្គរបុរីត្រូវប្រជាពលរដ្ឋរាយការណ៍ថា ជាអ្នកដែល​ទទួលបានផលប្រយោជន៍ក្នុងការ​កម្ទេចភ្នំនេះ ។ ប្រជាពលរដ្ឋនៅតំបន់នោះអះអាងថា ក្នុងមួយថ្ងៃៗ រថយន្តដឹកដី ដឹកថ្មរាប់សិបគ្រឿងបានដឹកជញ្ជូន​ដី និងថ្មចេញពីភ្នំនេះ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខណ្ឌទួលគោកបង្ក្រាបបនល្បែងចាក់កន្ទុយលេខមានទីតាំងដ៏ច្រើនក្នុងសង្កាត់ផ្សារដេប៉ូ៣ផង

ទីតាំងកត់កន្ទុយឆ្នោតវៀតណាម បានរីកដូចផ្សឹតឡើងវិញហើយ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដែលមកទល់នឹងពេលនេះ បនល្បែងទាំងនោះបានបើកឡើងវិញ ប្រមាណជា៣សប្តាហ៍មកហើយ ។ ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់សំណូមពរឲ្យអាជ្ញាធរខណ្ឌទួលគោកមេត្តាចុះពិនិត្យឡើងវិញ ក៏ដូចជាមានវិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ខណៈទីតាំងបនល្បែងកន្ទុយឆ្នោតវៀតណាមទាំងនេះ ... Read More »

ស្រុកព្រៃកប្បាសមានវង់ល្បែងធំៗ៣កន្លែងបើកបម្រើជូនអតិថិជន

ប្រភពរាយការណ៍ថា យ៉ាងតិចវង់ល្បែងគ្រប់ប្រភេទ៣កន្លែង​កំពុងបើកដំណើរការយ៉ាងរលូនទាំងយប់ ទាំងថ្ងៃ គ្មានខ្លាចញញើតសមត្ថកិច្ចថ្នាក់ណាសូម្បីម៉ាតិចនោះឡើយ ។ ក្រុមអ្នកញៀនល្បែងនាំគ្នាសប្បាយចិត្តណាស់ ពីព្រោះមិនព្រួយបារម្ភខ្លាចសមត្ថកិច្ចបង្ក្រាបអី្វឡើយ ដោយសារម្ចាស់វង់ល្បែងទាំងនោះប្រាប់ថា បានបង់ប្រាក់ជូនគ្រប់ផ្នែកអស់ហើយ តាំងពីមូលដ្ឋានតូចតាច រហូតដល់ថ្នាក់លើមួយចំនួនដែលស្រេកឃ្លាន ។ វង់ល្បែង​ទាំងនេះ​ត្រូវប្រភពខ្សឹបថា មួយទីតាំង​បានកំពុងបើកដំណើរការនៅចំណុចភូមិ រកា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ​ឈ្មួញ​​អាច​នាំចូល​ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​លក់​ចែកចាយ​​ស្រុក​ខ្មែរ​ដោយសារ​ការ​ឃុបឃិត​ពី​មន្ត្រី​កាំកុងត្រូល​នៅច្រកព្រំដែន

មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា ការដែល​ឈ្មួញ​​អាច​នាំចូល​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ និង​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ស្រុក​ខ្មែរ គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល​នៅតាម​ច្រកព្រំដែន​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរ​ពិនិត្យឡើងវិញ​ទៅលើ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​កាំកុងត្រូល​នៅតាម​ច្រកព្រំដែន ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ដោយហេតុថា​សូម្បីតែ​ប្រហុក​មាន​លាយ​សារធាតុ​គីមី ក៏​ឈ្មួញ​អាច​នាំចូល​ពី​ប្រទេសវៀតណាម​មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ស្រុក​ខ្មែរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​យ៉ាង​ពេញបន្ទុក​ដែរ​។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរការងារខេត្តសៀមរាបធុំក្លិនមិនស្រួល

ដណ្តើមអំណាចបានពីអតីតមន្ត្រីគណបក្សហ្វ៊ុនស៊ីនបិច ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអស់រយៈពេលយូរឆ្នាំមកនេះ លោកចន្ទ សុខុមចិត្តា ត្រូវគេរាយការណ៍ថា ​កំពុង​ភ្លេចខ្លួន​ក្នុងរឿងអំពើពុករលួយដែលក្រុមមន្ត្រីនៃមន្ទីរ​នេះ លួចបង្ហើប​ជាបណ្តើរៗ ។ កាលដែលលោកសុខុមចិត្តា រស់នៅស្រួល ក្នុងតំណែង​លាយឡំដោយអំពើពុករលួយ​ធ្វើឲ្យមន្ត្រីនៅក្រោមឱវាទ អត់ឃ្លានគ្មានស៊ី ព្រោះតែ​លោកគ្មានវប្បធម៌ចែករំលែក ។ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ អាជ្ញាធរខេត្តមណ្ឌលគិរីទទួលស្គាល់បញ្ហាបទល្មើសព្រៃឈើ

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ហាក់មិនមានចំណាត់ការម៉ឺងម៉ាត់គ្រប់ គ្រាន់ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ នៅគ្រាដែលគេដឹងថា ប្អូនប្រុសរបស់ លោកម្នាក់ឈ្មោះ ឃុន មានជាប់ពាក់ព័ន្ធនឹងរបររកស៊ីខុសច្បាប់នេះដែរ ។ ដូច្នេះវាជាការ លំបាករបស់លោកអភិបាល ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈើដឹកចេញ​ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តាមខេត្តកំពង់ស្ពឹ

បទល្មើសព្រៃឈើនៅក្នុង​តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់​ហាក់ដូចជាបើកយុទ្ធនាការចុងក្រោយ​ក្នុងការបំផ្លាញ​ព្រៃឈើដែលនៅសេសសល់តិចតួច​ ។ ក្រសួងបរិស្ថានហាក់ដូចបាននិងកំពុងសប្បាយអរជាមួយដំណើរទៅរកមហន្តរាយ​នៃព្រៃឈើតំបន់ការពារមួយនេះ ។ ពួកមន្ត្រីបរិស្ថាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាអ្នកកសាងវិនាសកម្មដោយផ្ទាល់នៅគ្រាដែលខ្លួនមានភារកិច្ចការពារព្រៃឈើទាំងនោះ ។ មន្ត្រីបរិស្ថានប្រចាំតំបន់ឈ្មោះប្រាក់ អ៊ីឡេង នៅតែជាជនបង្គោលទី១ ក្នុងការកសាងបទល្មើស​ដោយឃុបឃិតជាមួយពួកឈ្មួញ ។ ប្រភពបានឲ្យដឹងថា ឈើដែលនៅសេសសល់​ជាពិសេស​ប្រភេទឈើរាជកុលកំពុងត្រូវបានដឹកជញ្ជូន​ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា​ដាក់មន្ត្រីចាំដកតុងពីអ្នកដឹកឈើ​

គេរាយការណ៍ថា លោក ជុយ សុខឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា​បានពង្រាយកម្លាំង​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យចាំស្ទាក់​យកប្រាក់ពី​អ្នកដឹកឈើ​តាម​ម៉ូតូមិនលើកលែងនោះឡើយ ។ ស្ទើរគ្រប់ខ្សែផ្លូវដែលមានការដឹកជញ្ជូនឈើ ទោះទ្រង់ទ្រាយតូច ទ្រង់ទ្រាយធំ សុទ្ធតែមានមន្ត្រីរបស់លោកជុយ សុខឃាង ចាំទារប្រាក់ពីអ្នកដឹកឈើ ។ សូម្បីតែប្រជាការពារ​ដឹកឈើបន្តិចបន្តួចដើម្បីចិញ្ចឹមក្រពះក៏មិនអាចគេចផុតពីកណ្តាប់ដៃក្រុមលោក ជុយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញឈើឈ្មោះ ឌី អុកឡុកតំបន់​ដែនជម្រក​សត្វភ្នំឱរ៉ាល់

គេរាយការណ៍ថា បទល្មើសព្រៃឈើ​នៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ខេត្តពោធិ៍សាត់​កំពុងត្រូវបានគ្រប់គ្រងផ្តាច់មុខដោយឈ្មួញម្នាក់ឈ្មោះ ឌី សហការជាមួយមន្ត្រីបរិស្ថានមានឥទ្ធិពលខ្លាំងលោកប្រាក់ អ៊ីឡេង ។ ឈើទាំងអស់នៅតំបន់ដែនជម្រកខាងលើនេះត្រូវបាននាំចេញ​តាម​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហការ​ដ៏ស្អិតល្មួតរវាងឈ្មួញឈ្មោះ ឌី នឹងមន្ត្រីបរិស្ថានលោក ប្រាក់ អ៊ីឡេង ។ រថយន្តកែច្នៃនិងគោយន្ត ... Read More »

ខ្សឹបដាក់ត្រចៀក៖ កាំកុងត្រូល​លេងល្បិចវាយស្មៅបង្អើលពស់

ក្រោយពេលលោករដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មមានប្រសាសន៍អំពីបញ្ហាប្រេងសាំង​ អ្នកមាន អ្នកក្រយ៉ាងណានោះ ស្រាប់តែធ្លាយរឿង​មន្ត្រីកាំកុងត្រូលនៃក្រុម​អ្នកដែលមានសមត្ថកិច្ច​ចុះពិនិត្យ​គុណភាព និងបរិមាណរង្វាស់រង្វាល់ប្រេ​ង​តាមស្ថានីយប្រេងឥន្ធនៈ​ប្រព្រឹត្តអំពើពុករលួយដោយប្រើវិធីវាយស្មៅបង្អើលពស់ ។ ដូចដែលប្រជាពលរដ្ឋចោទសួរថា នៅកម្ពុជាសព្វថ្ងៃ តើប្រជាពលរដ្ឋអាចទៅរកស្ថានីយប្រេងឯណាដែលលក់ប្រេងគ្រប់ចំណុះ និងមិនកេងបន្លំគុណភាព ។ សំណួរនេះ មានតែមន្ត្រីកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ ទើប​ឆ្លើយបាន ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រសួងបរិស្ថានផ្តល់ឱកាសឲ្យ​លោកប៉ាន់ មរកត ប្រព្រឹត្តល្មើសដល់ពេលណា

ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ យ៉ាងហោចណាស់ប្រធានមន្ទីរបរិស្ថាននៃខេត្តចំនួនពីរត្រូវបានដកតំណែង ។ ប៉ុន្តែបើតាមការកត់សម្គាល់បណ្តាខេត្តដែលមានបទល្មើសព្រៃឈើ​មិនទាន់​មានការ​ប្រែប្រួលជាវិជ្ជមាននៅឡើយទេ ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋលើកឡើងថា តើក្រសួងបរិស្ថានទុកឱកាសឲ្យមន្ត្រីពុករលួយនៅបន្តប្រព្រឹត្តបទល្មើសព្រៃឈើដល់ពេលណាទៀត ។ ជាក់ស្តែង​បទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្រោមអំណាចរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់​កំពុងតែកើតមាន​ជារៀងរាល់ថ្ងៃដោយមិនថមថយ ។ មិនតែប៉ុណ្ណោះបុរសម្នាក់ឈ្មោះ ប្រាក់ អ៊ីឡេង ជាដៃជើងរបស់លោកប៉ាន់ មរកត​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រសួងកសិកមុ្មក្រឡេកបទល្មើសនេសាទនៅខេត្តកំពតផង

អគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាក់ដូចជាមិនមានចំណាត់ការទាល់តែសោះចំពោះបញ្ហាបទល្មើសនេសាទ​នៅដែនសមុទ្រខេត្តកំពត ។ ជំនាន់លោក ណៅ ធួក អគ្គនាយករដ្ឋបាលជលផលមិនបណ្តោយឲ្យមានបទល្មើសកើតឡើងតាមអំពើចិត្តយ៉ាងដូច្នេះឡើយ ។ សម័យលោក អេង ជាសាន បទល្មើសនេសាទនៅដែនសមុទ្រខេត្តកំពតកើតឡើង​យ៉ាងខ្លាំងក្លា ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ប្រាក់ អ៊ីឡេង ត្រឡប់មកសាងបទល្មើស​ព្រៃឈើសារជាថ្មី

បទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ បាននិងកំពុងកក្រើកឡើងវិញ បន្ទាប់ពីវត្តមាន​របស់លោកប្រាក់ អ៊ីឡេង ប្រធាន​ក្រុមល្បាតពិសេស​នៃមន្ទីរបរិស្ថាន​ខេត្តពោធិ៍សាត់ ត្រឡប់មកកាន់ការងារវិញ ។ លោក​ប្រាក់ អ៊ីឡេង ត្រូវបានថ្នាក់លើរបស់ខ្លួន(ក្រសួង) ដក​បញ្ឈរជើងមួយរយៈ ដោយសារតែ​បញ្ហាបទល្មើស​ព្រៃឈើ​នៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ប៉ុន្តែដោយមានការសម្របសម្រួលពីលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ យុវជនវណ្ណី មេក្លោងចែកចាយគ្រឿងញៀនដ៏ធំនៅឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស អាជ្ញាធរធ្វើមិនឃើញ

យុវជនម្នាក់ឈ្មោះ វណ្ណី អាយុប្រហែល៣០ឆ្នាំ មានទីលំនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ គឺជាមេក្លោងគ្រឿងញៀនដ៏ធំប្រចាំតំបន់​ ដែលអាជ្ញាធរមូលដ្ឋានដឹងឮ ប៉ុន្តែគ្មានចំណាត់ការបង្ក្រាប ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ព្រួយបារម្ភពីការដែលកាន់តែរីករាលដាលនៃបញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។ ការដែលអាជ្ញាធរមូលដ្ឋាន ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេឃុំ​ឆ្នុកទ្រូ លោក សាំង គឹម​ស៊ន នៅ​ពីក្រោយ​បទល្មើស​នេសាទ​​ខុសច្បាប់​

ប្រភពពី​ប្រជា​នេសាទ​រស់នៅ​តាម​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​លោក សាំង គឹម​ស៊ន គឺជា​អ្នក​រត់ការ​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​បក្ខពួក​របស់ខ្លួន​ធ្វើ​សកម្មភាព​នេសាទ​ប្រើ​ឧបករណ៍​ប្រភេទ​មង​បង្ក្រាប​៣​ជាន់​ប្រមាណ​១០​ទូក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​មាន​លោក សាំង គឹម​ស៊ន ជា​អ្នក​រត់ការ​បែបនេះហើយ​ទើប​ក្រុម​ជនល្មើស​មួយចំនួន​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​មង​បង្ក្រាប​៣​ជាន់​នៅក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទសមុទ្រខេត្តកំពតមិនថមថយ

តាម​ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត និង​លោក ស សូ​រិន្ទ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខេត្តកំពត យូរ​ឆ្នាំ​មកហើយ​។ ដោយសារតែ​អំពើពុករលួយ​របស់លោក ចាន់ រិ​ទ្ធ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ក្រៅពី​ពង្រាយ-ពង្រីក​ប៉ុស្តិ៍​អនាធិបតេយ្យ គឺ​កាង​រថយន្តដឹកឈើ

ប្រភព​រាយការណ៍ថា មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ដែល​ឈរជើង​នៅ​ចំណុច​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អនាគត​ជា​នាយការិយាល័យ​ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ គឺជា​កាង​រថយន្តដឹកឈើ​ខុសច្បាប់​ចេញទៅ​ប្រទេសវៀតណាម គ្មាន​អ្នកណា​ហ៊ាន​ក្អក។ ប្រភព​ប្រាប់​បន្តថា មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ក្រៅពី​ពង្រាយ​មន្ត្រី​ដាក់​ប៉ុស្តិ៍ជជុះ តាម​ដងផ្លូវ​នៅ​ឃុំ​ដា​ស្រុក​មេមត់ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ កំពង់ចម្លងកំពង់ឆ្នាំង-រលាប្អៀររថយន្ត១គ្រឿងថ្លៃ៣០ដុល្លារ

តាមប្រភពពីប្រជាពលរដ្ឋដែលមានរថយន្តផ្ទាល់ឆ្លងកំពង់ចម្លងទទឹងថ្ងៃពីក្រុងកំពង់ឆ្នាំង ទៅស្រុកកំពង់លែង បានឲ្យដឹងថា ម្ចាស់ដទទឹងថ្ងៃតម្រូវឲ្យពួកគាត់បង់លុយថ្លៃចម្លងរថយន្តធុនតូច១គ្រឿង១០ដុល្លារឬ៤ម៉ឺនរៀល ហើយបើគិតទាំងទៅទាំងមកគឺអស់២០ដុល្លារឬ៨ម៉ឺនរៀល។ ការតម្រូវរបស់ម្ចាស់កំពង់ចម្លងទទឹងថ្ងៃ ឲ្យអ្នកចម្លងរថយន្តបង់លុយយ៉ាងច្រើនបែបនេះគឺជាការយកលើសសៀវភៅបន្ទុករបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ហេតុនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះបញ្ហានេះ ។ បន្ទាប់ពីប្រជាពលរដ្ឋមានប្រតិកម្មខ្លាំងរឿងម្ចាស់កំពង់ដទទឹងថ្ងៃ យកលុយថ្លៃចម្លងរថយន្តធុនតូចលើសការកំណត់ក្នុងសៀវភៅបន្ទុកត្រូវបានមន្ត្រីក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បង្ហើបឲ្យដឹងថា គឺមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ូ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លឹម សុក្រិតកំពុងស្រង់ដើមយ៉ាងតក់ក្រហល់

នាយសង្កាត់រដ្ឋបាលជលផលកណ្តៀងដ៏ក្មេងខ្ចីឈ្មោះ លឹម សុក្រិត ទើបតែតែងតាំងថ្មីៗ កំពុងវក់វីនឹងបទល្មើសនេសាទ​នៅអតីតឡូត៍លេខ៦ បច្ចុប្បន្នឡូត៍អភិរក្ស ស្ថិតក្នុងស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។ លោក​ធ្វើប្រតិបត្តិការដោយផ្ទាល់​ក្នុងការប្រមូលប្រាក់ពីអ្នកនេសាទខុសច្បាប់ដើម្បីស្រង់ដើម​​ចំពោះការចំណាយ​ទៅលើមុខតំណែងនេះ ។ លោក​ដើរនិយាយប្រាប់ពួកឈ្មួញថា ស្ថិតក្នុងដំណាក់កាលនេះ​លោកមិនខ្វល់ទេ គឺធ្វើម៉េចស្រង់ដើម​ និងរកចំណេញខ្លះ​ពីព្រោះថា ... Read More »