ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់លួងកាងបទល្មើសអួនហ៊ុំ៤វង់

បទល្មើសនេសាទក្នុងបឹងទន្លេសាប ខេត្តពោធិ៍សាត់មិនថមថយនោះទេ ពីព្រោះមិនត្រឹមតែស្ថាប័នជំនាញរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ុណ្ណោះទេ ដែលជាអ្នកឃុបឃិតឲ្យមានបទល្មើស សូម្បីតែមន្ត្រីនគរបាលប៉ុស្តិ៍ ក៏មានសិទ្ធិកាងបទល្មើសដែរ។ ដូច្នេះបទល្មើសនេសាទនៅបឹងទន្លេសាបបានក្លាយទៅជាប្រព័ន្ធដ៏ធំមួយ គួបផ្សំនឹងថ្នាក់ដឹកនាំថ្នាក់ជាតិខ្សោយទៀតផង ដូច្នេះ បទល្មើសនៅតែកើតមានជាហូរហែ។ គេរាយការណ៍ថា លោកសេង សំណាង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខត្តរតនគិរីពុករលួយ

​​រឿងអាស្រូវ​ពុករលួយ​របស់លោក ស៊ុន ប៉ូ​លីន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តរតនគិរីត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដើម្បី​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដឹងឮ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ហើយ​ទុក​ឲ្យ​លោក ស៊ុន ... Read More »

ខ្សឹបដាក់ត្រចៀក ៖ រងការរិះគន់ថា លោកស្នងការ សម សាមួន បក្ខពួកនិយម និងមិនបង្ក្រាបល្បែងស៊ីសង បទល្មើសសេដ្ឋកិច្ច

លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំពុងរងការនូវការរិះគន់យ៉ាងខ្លាំងពី មន្ត្រីក្រោមឱវាទ ពាក់ព័ន្ធការដឹកនាំមិនមានតម្លាភាព បក្ខនិយម និងមិនបង្ក្រាបបនល្បែង​ស៊ីសង ដែលជាប្រភពផ្តើមឲ្យមានបទល្មើសក្នុងមូលដ្ឋាន និងមិនបង្ក្រាបករណីបទល្មើស សេដ្ឋកិច្ចមួយចំនួនធំ សង្ស័យទុកជាប្រយោជន៍ឆ្នាំងបាយ ខ្វះការទទួលខុសត្រូវក្នុងការដឹក នាំ ... Read More »

ខ្សឹបដាក់ត្រចៀក៖ គណៈកម្មការសាងសង់សួនច្បារជាអ្នកអនុញ្ញាតឲ្យឈ្មួញធ្វើស្ថានីយប្រេង?

មន្ត្រីថ្នាក់ធំក្នុងជួរគណៈអភិបាលខេត្តមណ្ឌលគិរីបានខ្សឹបប្រាប់ថា ករណីឈ្មួញកំពុងសាងសង់ស្ថានីយប្រេងឥន្ធនៈនៅលើដីសួនច្បារជាប់រង្វង់មូលគោព្រៃ កណ្តាលក្រុងសែនមនោរម្យនោះមិនមែនជាការសម្រេចរបស់គណៈអភិបាលខេត្តមណ្ឌលគិរីនោះទេ។ ប៉ុន្តែគឺជាការសម្រេចរបស់គណៈកម្មការសាងសង់សួនច្បារថ្នាក់ជាតិ ដែលដឹកនាំដោយក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ។ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីយល់ថា ការធ្វើយ៉ាងនេះនាំឲ្យប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងខេត្តខ្លួននោះដែរ ប៉ុន្តែឥទ្ធិពលឈ្មួញក៏ធំ ហើយការសម្រេចរបស់គណៈកម្មការសាងសង់សួនច្បារថ្នាក់ជាតិនោះ ក៏មិនអាចជំទាស់បាន។ ប្រភពបាននិយាយថា ក្រៅពីកាត់ដីមួយចំណែកឲ្យក្រុមហ៊ុនឯកជនដ៏មានឥទ្ធិពលដើម្បីសង់ស្ថានីយប្រេងឥន្ធនៈដ៏ធំ មានទាំងកន្លែងលក់ទំនិញផងនោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តមណ្ឌលគិរីឃុបឃិតគ្នាលក់ដីសួនច្បារឲ្យឈ្មួញសង់ស្ថានីយប្រេង

ដីសួនច្បារកណ្តាលក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរខេត្តនេះឃុបឃិតគ្នាលក់ឲ្យឈ្មួញ កំពុងដំណើរការសង់ស្ថានីយប្រេង និងមួយចំណែកទៀតសង់អគារពាណិជ្ជកម្ម។ ប្រជាពលរដ្ឋក្រុងសែនមនោរម្យ ក៏ដូចជាភ្ញៀវទេសចរណ៍ដែលបានឃើញគម្រោងសាងសង់ស្ថានីយប្រេងនេះបានត្រឹមនាំគ្នារឹតដើមទ្រូងប៉ុណ្ណោះ ។ បើទោះបីជាអាជ្ញាធរខេត្តខំប្រឹងយកចិត្តប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ប៉ុន្តែការលក់សួនច្បារមួយផ្នែកនេះ គឺជាការបំផ្លាញទឹកចិត្តប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។ ដីសួនច្បារដ៏ធំល្វឹងល្វើយតាមគម្រោងរបស់រាជរដ្ឋាភិបាលនឹងត្រូវកសាងសួនច្បារថ្នាក់ជាតិដ៏ធំមួយ។ នៅពីក្រោយគម្រោងនៃការកសាងសួនច្បារនេះ បែរជាអាជ្ញាធរខេត្តមណ្ឌលគិរីឃុបឃិតជាមួយគណៈកម្មការសាងសង់សួនច្បារលក់ដីសួនច្បារឲ្យឈ្មួញធ្វើស្ថានីយប្រេង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋក្រុងសែនមនោរម្យជ្រួលរឿងសួនច្បារត្រូវគេធ្វើស្ថានីយប្រេង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងដែនដីនគរូបនីយកម្ម និងសំណង់នឹងធ្វើសួនច្បារដ៏ធំមួយលើផ្ទៃដី ដែលមានស្រាប់កណ្តាលក្រុងសែនមនោរម្យ។ នេះជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នោះគឺដំណើរការនៃការកសាងសួនច្បារ ដ៏ធំនោះមិនទាន់ចាប់ផ្តើមផង បែរជាគេឃើញមានការបិទបាំងដើម្បីសង់ស្ថានីយប្រេងនៅលើដី សម្រាប់សង់សួនច្បារនោះទៅវិញ។ មន្ត្រីរាជការនៅខេត្តមណ្ឌលគិរីបានត្រឹមសម្តែងការសោកស្តាយ ព្រោះមិននឹកស្មានថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ហ៊ត់ ប៊ុនគីម និងភរិយា ត្រៀមចេញឈើ៥ឡានយីឌុបពីkmលេខ១២៩ ឆ្លងទៅវៀតណាមតាមច្រករបៀងD១៦

ថ្មើនេះវេលាម៉ោង១០និង៥៨នាទីយប់ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៨ លោក ហ៊ត់ ប៊ុនគីម និងភរិយា ត្រៀមចេញឈើ៥ឡានយីឌុប ឆ្លងទៅវៀតណាមតាមច្រករបៀងD១៦ ខណះប្រើពេលចរចាគ្នាជាមួយសមត្ថកិច្ចមិនទាន់ត្រូវហាងឆេងនៅឡើយ។ លោក ហ៊ត់ ប៊ុនគីម និងភរិយា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​ឃុំ​ពាម​បាង រាលដាល​កាន់តែខ្លាំង​

​ប្រភពពី​ប្រជា​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រយៈពេល​២​ខែ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ យី​ម ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល កំពុង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​ពេញបន្ទុក​។ ការដែល​ឈ្មួញ​ឈ្មោះ យី​ម អាច​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង ... Read More »

ខ្សឹបដាក់ត្រចៀក ៖ មន្ត្រីរដ្ឋបាលជលផលស្រុកស្ទោង ខេត្តកំពង់ធំ កំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទ

រហូតមកដល់ពេលនេះប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថាបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិនៅតែកើតឡើងយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។ ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារបានឲ្យដឹងថា លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងលោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក អ៊ុំ វ៉ាន់​សុភ​ក្រ ជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ​ដ៏​ធំ​នៅខេត្តមណ្ឌលគិរី

​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក អ៊ុំ វ៉ាន់​សុភ​ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី គឺជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុំ វ៉ាន់​សុភ​ក្រ ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកឈើ​ចេញពី​ខេត្តមណ្ឌលគិរី បានឡើយ​។ ដូច្នេះ​លោក អ៊ុង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពួកឈ្មួញមុខដដែលៗធ្វើសកម្មភាពដឹកឈើនៅដែនជម្រកភ្នំឱរ៉ាល់

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ការពារ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ទេនោះ គឺ​គ្មាន​ជនល្មើស​ណា​អាច​ចូល​កាប់​ឈើ​និង​ដក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​បានឡើយ​។ ថ្មីៗនេះ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្ពង បាន​បង្ក្រាប​គោយន្ត​ដឹកឈើ​ដុល​៦​គ្រឿង​ដែលមាន​ឈើ​សរុប​ចំនួន​៥៧​កំណាត់​ជា​ប្រភេទ​ឈើមូល​ធំៗ​។ ប្រភពពី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ ... Read More »

ខ្សឹបដាក់ត្រចៀក៖ គ្រឿងញៀនអុកឡុកក្រុងព្រះសីហនុ សមត្ថកិច្ចជំនាញផ្អែមមាត់

ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ​កំពុងរស់នៅក្នុងភាពភ័យខ្លាចដោយសារ​ការរីករាលដាល​គ្រឿងញៀន។ រីឯការ​បង្ក្រាបមិន​មានទ្រង់ទ្រាយធំអ្វីនោះឡើយ ផ្ទុយទៅវិញ គេឃើញអ្នកប្រើប្រាស់គ្រឿងញៀនមានការកើនឡើងគួរឲ្យកត់សម្គាល់។ ប្រជាពលរដ្ឋមានមន្ទិលថា សមត្ថកិច្ចខាងបង្ក្រាបគ្រឿងញៀនហាក់មានការរើសអើងចំពោះការបង្ក្រាប ពោលគឺអ្នកជួញដូរគ្រឿងញៀនធំៗមិនត្រូវបានបង្ក្រាបនោះឡើយ។ គេរាយការណ៍ថា លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកកិច្ចការិយាល័យកិច្ចការ និងបង្ក្រាបគ្រឿងញៀន ហាក់មិន​ប្រឹងឲ្យអស់លទ្ធភាពក្នុងការបង្ក្រាបនោះឡើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំកាន់តែពុករលួយ​

ប្រភពពី​មន្ត្រី​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ទៀតថា​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ កំពុង​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ទី ប៊ុន​ឡង់ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកមេព្រៃខេត្តមណ្ឌលគិរីត្រូវប៉ាន់ស្ងាត់ស្ងៀម

លោកអ៊ុំ វ៉ាន់សុភក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីត្រូវបានមន្ត្រីក្នុងខេត្តនិយាយថា គ្មានសមត្ថភាពធ្វើការបន្តិចទាល់តែសោះ ហើយមិនទទួលខុសត្រូវក្នុងការងារទៀតផង។ ប៉ុន្តែបើនិយាយអំពីបញ្ហាផលប្រយោជន៍ លោកមេព្រៃទទួលបានក្រាសក្រែលហើយស្ងាត់ស្ងៀមទៀតផង។ បទល្មើសព្រៃឈើសុទ្ធតែមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក ប៉ុន្តែសួរថា តើឈ្មួញមួយណាដែលមិនបង់ប្រាក់ឲ្យលោក។ យ៉ាងដូច្នេះហើយ បានជាគេនិយាយថា លោកអ៊ុំ វ៉ាន់សុភក្រ ត្រជាក់ចិត្តនឹងបទល្មើសយកលុយបានងាយៗ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ លោក យស វណ្នី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប ឃុបឃិតឲ្យក្រុមហ៊ុន ស៊ុន ស្រីមាស កាយរំលាយភ្នំព្រះ

ប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានឲ្យដឹងថាលោក យស វណ្នី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកែប គឺជាអ្នកឃុបឃិតបើកដៃឲ្យក្រុមហ៊ុន ស៊ុន ស្រីមាស កាយដីភ្នំព្រះធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ប្រជាពលរដ្ឋបានលើកឡើងថា ករណីក្រុមហ៊ុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំត្រូវប៉ាន់នឹងបទល្មើសនេសាទ

មេៗថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តកំពង់ធំកំពុងទទួលបានលាភសក្ការយ៉ាងស្ងៀមស្ងាត់ ដែលក្នុងនោះលោកប្រធានមន្ទីរទទួលបានផលប្រយោជន៍ខាងព្រៃឈើ រីឯអនុប្រធានមន្ទីរម្នាក់ទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទ។ លោកប៉ែន ធារ៉ាត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កំពុងទទួលបានផលប្រយោជន៍យ៉ាងស្ងាត់ស្ងៀមពីបទល្មើសនេសាទក្នុងបឹងទន្លេសាប ខេត្តកំពង់ធំ។ ប្រភពបានខ្សឹបថា បណ្តាជនវៀតណាមដែលជាមេខ្យល់ធំៗយ៉ាងហោចណាស់៤នាក់ បាននិងកំពុងធ្វើសកម្មភាពនេសាទល្មើសច្បាប់នៅក្នុងបឹងទន្លេសាបខេត្តកំពង់ធំ ហើយដែលពួកគេទាំងនេះចាំបាច់ត្រូវទាក់ទងជាមួយអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ គឺលោកប៉ែន ធារ៉ាត។ បើមិនដូច្នោះទេ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សង្វៀនបញ្ជល់មាន់ក្នុងស្រុកជើងព្រៃដំណើរការគគ្រឹកគគ្រេងជាងមុន

ប្រជាពលរដ្ឋនៅភូមិស្រម៉ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមបានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ក្នុងមូលដ្ឋានពួកគាត់ដែលសមត្ថកិច្ចនគរបាលខេត្តទើបតែបង្ក្រាបកាលពីពេលថ្មីកន្លងទៅឥឡូវកំពុងបើកដំណើរការឡើងវិញហើយ។ ប្រជាពលរដ្ឋ បានឲ្យដឹងថា មន្ត្រីនិងសមត្ថកិច្ចក្នុងស្រុកជើងព្រៃជាអ្នកឃុបឃិតឲ្យមានល្បែងបញ្ជល់ មាន់បង្កប់ដោយបៀអាប៉ោង នៅក្នុងភូមិស្រម៉ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យស្នងការនគរបាលខេត្តកំពង់ចាម និងអភិបាលខេត្តកំពង់ចាមចាត់វិធានការទប់ស្កាត់ល្បែងបញ្ជល់មាន់ក្នុងភូមិស្រម៉ ឃុំសូទិព្វ ស្រុកជើងព្រៃជាបន្ទាន់ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ... Read More »

ខ្សឹបដាក់ត្រចៀក ៖ នាយខណ្ឌរដ្ឋបាលជលផលក្រចេះត្រជាក់ចិត្តនឹងបទល្មើសនេសាទ

នៅក្នុងតំបន់អភិរក្សផ្សោតចំណុចព្រែកកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងកើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងពេញបន្ទុកលោក សៀន គិន មេរដ្ឋបាលជលផលខេត្តក្រចេះ មិនចាត់វិធានការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរិះគន់ថា មេរដ្ឋបាលជលផលខេត្តក្រចេះគឺលោក សៀន គិន ជាអ្នកឃុបឃិតគ្នាឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ហេតុនេះលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ សិស្សវិទ្យាល័យសម្តេចឪស្រុកសំរោងវក់នឹងល្បែងក្បែររបងសាលា

ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលចារ ឃុំ-ស្រុកសំរោង ខេត្តតាកែវបានរាយការណ៍ថា សិស្សសាលាក្មេងៗនៅក្នុងវិទ្យាល័យសម្តេចឪកំពុងវក់នឹងល្បែង ដែលមានទីតាំងជាប់របងសាលានោះតែម្តង។ ក្រៅពីល្បែងច្រើនប្រភេទ ក៏មានបញ្ហាប្រើប្រាស់គ្រឿងញៀនកំពុងពង្វក់ស្មារតីសិស្សសាលានោះដែរ។ អភិបាលស្រុកសំរោងទើបកាន់តំណែងថ្មី លោកកេត ម៉ៅ ប្រកាសថា នឹងចាត់វិធានការចំពោះបញ្ហាល្បែងស៊ីសង និងគ្រឿងញៀន ប៉ុន្តែគេមិនឃើញលោកមានចំណាត់ការចំពោះផ្ទះបើកល្បែងស៊ីសងលួចលាក់លក់គ្រឿងញៀនក្បែររបងវិទ្យាល័យសម្តេចឪនោះនៅឡើយទេ។ គេរាយការណ៍ថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេជលផលខេត្តកំពតជិះសេះលែងដៃ

គេរាយការណ៍ថា បទល្មើសនេសាទនៅដែនសមុទ្រខេត្តកំពត តាមរយៈការឃុបឃិតអនុញ្ញាតឲ្យអ្នកនេសាទបរទេសចូលមកនេសាទក្នុងដែនទឹកខ្មែរកើនឡើងគួរកត់សម្គាល់។ ប្រធានរដ្ឋបាលជលផលព្រងើយកន្តើយចំពោះបញ្ហានេះដែលធ្វើឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្មយល់ថា លោក អេង ជាសាន បានផលប្រយោជន៍ឬលាភសក្ការពីលោក ស សូរិន្ទ នាយខណ្ឌរដ្ឋបាលជលផលកំពតនោះហើយ ទើបស្ងាត់ស្ងៀមចំពោះរឿងនេះ ។ ដូច្នេះប្រជានេសាទខ្មែររំពឹងថា អភិបាលខេត្តកំពតដែលទើបកាន់តំណែងថ្មីនឹងចាត់វិធានការចំពោះបញ្ហាបទល្មើសនេសាទនៅដែនសមុទ្រនោះផង។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រោមអំណាចលោក កែវ សំអុល បទល្មើសព្រៃឈើខេត្តកំពង់ស្ពឺកើនឡើង

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានឲ្យដឹងថាលោក កែវ សំអុល មន្ត្រីអធិការដ្ឋានរដ្ឋ បាលព្រៃឈើខាងត្បូងបឹងទន្លេសាបមិនបំពេញតួនាទីរបស់ខ្លួនក្នុងការទប់ស្កាត់បទល្មើសកាប់ឈើក៏ដូចជាបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នោះទេ។ ផ្ទុយ ទៅវិញលោក កែវ សំអុល ព្រមទាំងបក្ខពួកកំពុងបង្កើតកុងត្រូលជជុះនៅក្នុងស្រុក ឱរ៉ាល់ ស្រុកថ្ពង ... Read More »

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដី៦កន្លែងនៅស្រុកកៀនស្វាយជីកដល់ក្បាលប្រេត កំពុងត្រូវប៉ាន់ឈ្មួញ៦នាក់ តែពលរដ្ឋទឹកភ្នែក

រណ្តៅដីចំនួន៦កន្លែង ស្ថិតនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលគេដឹងថា អ្នកធ្វើអាជីវកម្ម មានដល់ទៅ ៦នាក់ រួមមានឈ្មោះ ភារ៉ា, ស សារឿន ហៅតោ, ម៉ៅ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅស្រុកមោងឫស្សីក្រោមភ្នែកលោក នឹន សោម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក នឹ​ន សោម នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​មោង​ប្ញ​ស្សី មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប៉ុន្តែ​នៅពេល​ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​ខុសច្បាប់​តិចតួច​ដើម្បី​ចាប់​ត្រី បែរជា​លោក នឹ​ន សោម ប្រើ​អំណាច​គាបសង្កត់​ជំរិត​យកលុយ​យ៉ាង​កំរោល ហើយ​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​ពលរដ្ឋ​ចោល​ទៀតផង​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក កែវ វណ្ណឌី មេគយច្រកកំពង់ពពិលដេកកើបលុយយ៉ាងស្រួល

ប្រភពពីអ្នករកសុីបានទម្លាយឲ្យដឹងថា លោក កែវ វណ្ណឌី ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកព្រំដែនកំពង់ពពិល ស្ថិតក្នុងស្រុកបុរីជលសា ខេត្តតាកែវកំពុងត្រូវ ប៉ាន់យ៉ាងខ្លាំងក្នុងការប្រមូលលុយច្រកហោប៉ៅតាមរយៈការឃុបឃិតបិទភ្នែកឲ្យ ឈ្មួញដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាមក៏ដូចជាការនាំចេញស្រូវហើយជាញឹកញយលោក កែវ វណ្ណឌី ក៏បានទទួលផលប្រយោជន៍ពីការចេញឈើខុសច្បាប់ផងដែរ។ ប្រភពបានឲ្យដឹងថា ទំនិញភាគច្រើនបង់ពន្ធមិនគ្រប់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តតាកែវនិងរដ្ឋបាលជលផលបើកផ្លូវឲ្យមានបទល្មើសនេសាទនៅស្រុកអង្គរបុរី

គេមិនដឹងថា តើអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ និងអគ្គនាយករដ្ឋបាលជលផលលោក អេង ជាសាន បានដឹងអំពីបទល្មើសនេសាទ ដែលកំពុងកើតមានយ៉ាងក្តៅគគុកនៅស្រុកអង្គរបុរីដែរឬយ៉ាងណានោះទេ? បញ្ហាបទល្មើសនេសាទនេះបានបំផ្លាញទឹកចិត្តប្រជាពលរដ្ឋខ្មែរឲ្យអាក់អន់ស្រពន់ចិត្តចំពោះគោលនយោបាយរាជរដ្ឋាភិបាលជាខ្លាំង ក៏ព្រោះតែពួកគាត់ជាខ្មែរម្ចាស់ស្រុកមិនត្រូវបានអនុញ្ញាតឲ្យនេសាទដើម្បីចិញ្ចឹមក្រពះនោះទេ ផ្ទុយទៅវិញ ពួកមន្ត្រីជលផលប្រចាំការនៅតំបន់នោះយកលុយរាប់ពាន់ដុល្លារពីការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទតាមអំពើចិត្ត។ លោកសៅ កុសល ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្ថានីយជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ ជាកន្លែងថ្លឹងលុយ​

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​លើកដែក ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក មុំ វុត្ថា ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​ឈ្មួញ​និង​អាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់លោក មុំ វុត្ថា និង​បក្ខពួក​គឺជា​ការ​ស្រេច​។ មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅខេត្តកំពង់ធំមិនថមថយ

អភិបាលខេត្តកំពង់ធំ លោក សុខ លូ ហាក់ដូចជាទាល់តម្រិះចំពោះបញ្ហាបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ទាល់តម្រិះក៏ព្រោះតែពួកមន្ត្រីជលផលមិនខ្វល់នឹងបទបញ្ជារបស់លោកអភិបាលខេត្ត ប៉ុន្តែគេស្តាប់តែខ្សែបណ្តោយគឺរដ្ឋបាលជលផល និងក្រសួងកសិកម្ម។ អគ្គនាយករដ្ឋបាលជលផល លោកអេង ជាសាន មិនដែលខ្វល់អំពីបញ្ហាបទល្មើសនេសាទនោះឡើយ គឺលៃយ៉ាងណាឲ្យតែកូនចៅផ្តល់ប្រយោជន៍ឲ្យគឺគ្រប់គ្រាន់ហើយ ម្យ៉ាងទៀតលោកមើលតែរបាយការណ៍លើក្រដាសប៉ុណ្ណោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេគយច្រកបាក់ដៃស្រុកអង្គរបុរីនៅតែបន្តពុករលួយ

មន្ត្រីគយនិងភ្នាក់ងារគយនៅខេត្តតាកែវមួយចំនួនបានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នាង សុខុម ប្រធានការិយាល័យគយច្រកបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ ជាបន្ទាន់។ ដោយហេតុថា មួយរយៈកន្លងទៅមានឈ្មួញដឹកទំនិញតាមទូកប៉ុកចាយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ប៉ាន់ មរកត ជា​មេខ្លោង​ធំកសាងបទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់

លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ត្រូវបាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​នេះ លើកឡើងថា​ជា​មេខ្លោង​ធំ​ ​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចូលមក​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ប្រភព​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ វាសនា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពួកមន្ត្រីជលផលខេត្តតាកែវថា បើមិនអនុញ្ញាតឲ្យវៀតណាមចូលនេសាទ ក៏ធនធានជលផលហូរទៅវៀតណាមដែរ

វាពិតជាត្រឹមត្រូវដែលពួកមន្ត្រីជលផលខេត្តតាកែវ នាំមុខដោយលោកសៅ កុសល និយាយបែបសមស្របថា ធនធានជលផលក្នុងខេត្តតាកែវ ជាប់ព្រំដែនប្រទេសវៀតណាម បើមិនអនុញ្ញាតឲ្យបណ្តាជនវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរទេនោះ ធនធានទាំងនោះនឹងហូរតាមទឹកទៅប្រទេសវៀតណាម ដែលជាប្រការធ្វើឲ្យខាតបង់។ ដូច្នេះហើយ ពួកមន្ត្រីជលផលត្រូវមានយុទ្ធសាស្ត្រក្នុងការ​អនុញ្ញាតឲ្យបណ្តាជនវៀតណាមចូលមកនេសាទ ហើយយកប្រាក់។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុកឈឺចាប់ខ្លោចផ្សា ព្រោះថានៅពេលដែលពួកគាត់ចូលនេសាទ នឹងត្រូវពួកមន្ត្រីជលផលចាប់បង្ក្រាបមិនខាន ... Read More »