ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ លោក អ៊ុំ វ៉ាន់សុភក្រ ជាមេខ្លោងបំផ្លាញព្រៃឈើដ៏ធំនៅក្នុងខេត្តមណ្ឌលគិរី

ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាលោក អ៊ុំ វ៉ាន់សុភក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី គឺជាមេខ្លោងធំបំផុតក្នុងការឃុបឃិតបើកដៃឲ្យមានបទល្មើសព្រៃឈើកើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពពីមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុំ វ៉ាន់សុភក្រ ទេនោះគឺគ្មានឈ្មួញណាអាចដឹកឈើចេញពីខេត្តមណ្ឌលគិរី បានឡើយ ។ ដូច្នេះក្រសួងកសិកម្ម ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំស្ងៀមស្ងាត់ចំពោះបទល្មើសនេសាទនៅស្រុកស្ទោង

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​រំចេក ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ឆក់​ត្រី​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ម្សាក្រង និង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​មូលដ្ឋាន​ពួកគាត់​បទល្មើស​ឆក់​ត្រី​តាម​បឹង​ត្រពាំង តាម​អូរ តាម​ព្រែក ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរកំពង់ធំបណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​

បើទោះបី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ព្រមាន​ដកហូត​តំណែង​អភិបាលខេត្ត​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដែល​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​ច្រើនជាងគេ​ក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ជាក់ស្ដែង​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប​ ស្រុកស្រុកស្ទោង ខេត្តកំពង់ធំ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក សុខ លូ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅតំបន់ពាមបាងក្រោមការចាត់ចែងរបស់លោក ហួន ផល

ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យ៉ាង​សុខ​ស្រួល​។ បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក ហួន ផល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ក៏ដោយ​ក៏​រហូតមក​ដល់ពេលនេះ​លោក សុខ លូ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃខេត្តកំពង់ធំគ្រប់ទឹក

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សណ្ដាន់ ស្រុក​សន្ទុក ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​លោក ប៊ុន សុធី មកកាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ជំនួស​លោក តឹ​ប ញាតា រួចមក​គឺ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សណ្ដាន់ និង​ស្រុក​សន្ទុក ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ទីរពេទ្យកាល់ម៉ែត៖ សុំឈប់​ពីការងារ​ក៏មិនបានដែរ

វេជ្ជបណ្ឌិតម្នាក់ ដែលបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែតបានខ្សឹបថា ដោយសារស្ថានការណ៍ការងារលំបាក លោកមានបំណង​លាឈប់ពីការងារនៅឯមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែ​ថ្នាក់ដឹកនាំមន្ទីរពេទ្យនេះមិនអនុញ្ញាត ។ លោកនិយាយថា ប្រាក់ខែមិនដឹងប៉ុន្មានឲ្យពិតប្រាកដ ហើយថ្នាក់ដឹកនាំស្តីបន្ទោស ។ នៅពេល​ដែលបុគ្គលិកសុំស្នើឈប់ ថ្នាក់ដឹកនាំមិនអនុញ្ញាត ។ គ្រូពេទ្យម្នាក់ផ្សេងទៀត​ដែលបាន​ឈប់ពីការងារដោយគ្មានការអនុញ្ញាតអះអាងថា កាលពី​ប៉ុន្មានឆ្នាំមុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើស​នេសាទ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែ​បន្ត​រាលដាល​យ៉ាង​ពេញបន្ទុក​

តាម​ប្រភពព័ត៌មាន​ពី​ប្រជា​នេសាទ​នៅក្នុង​ឃុំ​សំព្រោជ ឃុំ​ម្សាក្រង និង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ ជាពិសេស​ឧបករណ៍​ឆក់​ត្រី​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅតាម​អូរ​ព្រែក ត្រពាំង​បឹងបួ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភពពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កន ចន្ទ​សីហា ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ភេ​ម សុខុន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បាកាន បើកដៃឲ្យឈ្មួញ កុយ តាំងលី នេសាទល្មើស

ប្រភពពី​ប្រជា​នេសាទ​រស់នៅក្នុង​ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​កើតមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​យ៉ាង​រាលដាល​ពេញ​ផ្ទៃ​បឹង​ទន្លេសាប ហើយ​មិនទាន់​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែលជា​អ្នក​រត់ការ​បើកដៃ​ឲ្យ​ឈ្មួញអាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​មហន្តរាយ គឺ​ឈ្មោះ កុយ តាំងលី ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ការដែល​ឈ្មួញ​ឈ្មោះ កុយ តាំងលី ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែបត្រូវប៉ាន់ស្ងាត់ស្ងៀម

បទល្មើសនេសាទនៅដែនសមុទ្រខេត្តកែបបានកើតឡើង​យ៉ាងស្ងាត់ស្ងៀមជាទីបំផុត តាមរយៈការអនុញ្ញាតឲ្យទូកអ្នកនេសាទវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរ ។ នៅខេត្តកែបមិនសូវមានអ្នកនេសាទខ្មែរដែលផ្ទុះការតវ៉ា​ដូចនៅខេត្តកំពតនោះឡើយ ។ ហេតុនេះហើយ បានជា​មន្ត្រីជលផល​​នាំគ្នានិយាយថា លោក គង់ វីរៈ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែបគ្រប់ទឹកយ៉ាងស្ងៀមស្ងាត់ ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទូកអូសគូ របស់អ្នកនេសាទវៀតណាមរាប់រយគ្រឿងក្នុងមួយថ្ងៃៗ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅស្រុកបាកានកំពុងធ្វើសកម្មភាពយ៉ាងស្ងៀមស្ងាត់

បទល្មើសនេសាទនៅខេត្តពោធិ៍សាត់ មិនថានៅស្រុកណានោះទេ គឺកើតមានយ៉ាងសកម្ម ។ អាជ្ញាធរ មានសមត្ថកិច្ចនៅខេត្តពោធិ៍សាត់ ត្រូវគេរាយការណ៍ថា បានឃុបឃិត​ជាមួយពួកឈ្មួញអនុញ្ញាតឲ្យមានបទល្មើសនេសាទជាថ្នូរនឹងផលប្រយោជន៍ ។ ជាក់ស្តែងបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់កំពុងស្ថិតនៅក្រោមកណ្តាប់ដៃគ្រប់គ្រងរបស់ឈ្មួញឈ្មោះ តាំង ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសឆក់ត្រី​នៅ​ស្រុកស្ទោងត្រូវបង់លុយឲ្យលោក កន ចន្ទសីហា

បទល្មើសនេសាទឆក់ត្រី​នៅតំបន់​ចុងអាង ស្ថិតក្នូងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងដោយមិនរំខានសមត្ថកិច្ចនោះឡើយ ។ ប្រជាពលរដ្ឋ​នៅឃុំសំព្រោជ, ឃុំចំណារក្រោម និងឃុំម្សារក្រង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ សុទ្ធមានឧបករណ៍ឆក់ ដើម្បីប្រព្រឹត្តនេសាទល្មើសច្បាប់ ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកកន ចន្ទសីហា ម៉ៅការបទល្មើសនេសាទ​ក្នុងស្រុកស្ទោង

ក្នុងចំណោម​បទល្មើស​នេសាទដ៏ច្រើនសន្ធឹកសន្ធាប់ច្រើនប្រភេទនៅក្នុងខេត្តកំពង់ធំនោះ នៅឯស្រុកស្ទោង លោកកន ចន្ទសីហា ជាអ្នកម៉ៅការ​ក្នុងការកសាងបទល្មើស ពីព្រោះលោកជាមន្ត្រីរដ្ឋបាលជលផលស្រាប់ ។ គេរាយការណ៍ថា ក្នុងនាមលោកជាមន្ត្រីជលផលប្រចាំស្រុកស្ទោង ក្រុមអ្នកនេសាទល្មើសច្បាប់ត្រូវបង់ប្រាក់​ឲ្យលោកជាដាច់ខាត ។ បទល្មើសដែលកំពុងធ្វើឲ្យមានការចាប់អារម្មណ៍នៅក្នុងស្រុកស្ទោង គឺ​បទល្មើសនៃការឆក់​ ។ អ្នកនេសាទ​ដែលប្រើឧបករណ៍ឆក់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ វ៉លពេញខេត្តប៉ៃលិនរឿង​បាត់ឈើ​

ប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ដឹកនាំដោយរដ្ឋបាលព្រៃឈើ​ ក្រោមកិច្ចសហការ​ជាមួយ​កម្លាំងមានសមត្ថកិច្ចបានបង្ក្រាបឈើ​ប្រណីត​សរុបទម្ងន់ជាង៥តោន ហើយប្រគល់ឲ្យលោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិន ជាអ្នកថែរក្សា ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ ពោលគឺមួយយប់ក្រោយមក ឈើទាំងនោះនៅសល់តែជាង១តោនប៉ុណ្ណោះ ។ បន្ទាប់ពីសារព័ត៌មានចុះផ្សាយរឿងនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សង្វៀនជល់មាន់កំពុងអុកឡុកនៅស្រុកកងមាស និងស្រុកព្រៃឈរ

ថ្មីៗនេះប្រជាពលរដ្ឋរស់នៅតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកកំពង់សៀម, ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់ល្បែងបញ្ជល់មាន់និងល្បែងស៊ីសងផ្សេងៗទៀតកំពុងកើតឡើងយ៉ាងរាលដាលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ សន្តិសុខសង្គម។ ប្រភពបានឲ្យដឹងទៀតថាសមត្ថកិច្ចក្នុងមូលដ្ឋាននិង មន្ត្រីអាជ្ញាធរមូលដ្ឋានមិនបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច នោះទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិនក្រឡុកតាមចិត្ត

បើទោះបីជាខេត្តប៉ៃលិនគ្មានព្រៃឈើធំដុំក៏ដោយ ប៉ុន្តែបទល្មើស​នៃការដឹកជញ្ជូនឈើ​គឺជាប្រភព​ចំណូលហិរញ្ញវត្ថុដ៏ធំសម្បើមសម្រាប់មន្ត្រីរដ្ឋបាលព្រៃឈើនៅក្នុងខេត្តនេះ ។ មន្ត្រីដែលមានឥទ្ធិពល​ក្នុងការ​ស្វែងរកផលប្រយោជន៍ខ្លាំងជាង​គេ​នៅក្នុងខេត្តប៉ៃលិន គឺលោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិន ។ គេរាយការណ៍ថា ​លោកមិន រ៉ាវុធ អាងខ្នងបង្អែកមន្ត្រីនៅសាលាដំបូងខេត្ត​ដូច្នេះ លោកចង់ធ្វើអ្វីក៏បានដែរ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ពុំ ស៊ីថា នាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រគាបកូនចៅ

យ៉ាងហោចណាស់នាយខណ្ឌរដ្ឋបាលជលផលបណ្តាខេត្តជាប់សមុទ្រ២ បានដើររអ៊ូរទាំករណីលោកពុំ ស៊ីថា នាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ បង្ខំឲ្យបង់ប្រាក់ប្រចាំខែរាប់ពាន់ដុល្លារ ពាក់ព័ន្ធនឹងបទល្មើសនៅដែនសមុទ្រ ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែប លោកគង់ វីរៈ និងនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតលោក ស សូរិន្ទ បានដើរនិយាយថា ខ្លួនបានចំណាយប្រាក់មួយខែៗរាប់ពាន់ដុល្លារជូនលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចៅសង្កាត់កាកាបទី២ឡើងធំដាក់ពាក្យប្តឹងលែងប្រពន្ធ

ក្រុមមន្ត្រី​បម្រើការងារនៅសាលាសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យខ្សឹបខ្សៀវគ្នាអំពីករណី​លោកចៅសង្កាត់ ម៉ាលី ពិសិដ្ឋ មានស្រីញីជាអ្នកលក់កាហ្វេបាយក្បែរសាលាសង្កាត់ ដោយងប់នឹងស្រីបានដាក់ពាក្យប្តឹងសុំលែងលះប្រពន្ធ ដែលមានកូន២ទៅហើយនោះ ។ ទង្វើបែបនេះ នាំឲ្យក្រុមមន្ត្រីនៅក្នុងសាលាសង្កាត់ និងប្រជាពលរដ្ឋក្បែរខាង នាំគ្នាយកដៃរឹតដើមទ្រូង​ដូច​ចំរៀងមួយបទដែលថា «បានមានភ្លេចក្រ ភ្លេចគ្រាកម្សត់» ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ កំពុង​សម្ងំ​ប្រមូល​លុយ​ពីបទ​ល្មើស​បំផ្លាញ​ព្រៃឈើ​

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។ ដោយហេតុថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ភេម សុខន នាយសង្កាត់រដ្ឋបាលជលផលបាកានបើកដៃឲ្យជនជាតិវៀតណាមប្រើឧបករណ៍ខុសច្បាប់យ៉ាងអនាធិបតេយ្យ

ប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងថា មួយរយៈកន្លងទៅជនជាតិវៀតណាមប្រើឧបករណ៍នេសាទកែច្នៃខុស ច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងអនាធិបតេយ្យ ហើយមន្ត្រីរដ្ឋបាលជលផល និង សមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនចាត់វិធានការបង្ក្រាបបទល្មើសនោះទេ ។ សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា លោក ភេម សុខន នាយសង្កាត់រដ្ឋបាល ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង ​កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​

ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​រាលដាល ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គិតតែ​ពី​រឿង​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង និង​លោក ហុក ម៉ន់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អ្នកនេសាទវៀតណាមធ្វើសកម្មភាពល្មើសច្បាប់ក្នុងដែនសមុទ្រខ្មែរជាចំហរ

ទូកអូសគូរបស់អ្នកនេសាទវៀតណាមកំពុងធ្វើសកម្មភាពជាចំហរនៅក្នុងភូមិសាស្ត្រដែនសមុទ្រខ្មែរ ក្នុងខេត្តកំពត និងខេត្តកែប ។ គេរាយការណ៍ថា មន្ត្រីជលផលខេត្តទាំងពីរនាក់សោយសុខក្នុងបទល្មើសនេះជាយូរណាស់មកហើយ ។ លោក ស សូរិន្ទ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតដែលកាន់តំណែងនេះជាង១០ឆ្នាំមកនោះ​មិនដែលខ្វល់អ្វីឡើយ ។ លោកបានប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបទល្មើសនេសាទដ៏ធំល្វឹងល្វើយនេះ។ ថ្នាក់ដឹកនាំខេត្តមុនៗ ក៏ដូចជា​អគ្គនាយកដ្ឋានរដ្ឋបាលជលផលទទួលបានផលប្រយោជន៍ពីលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ធុំក្លិនមិនស្រួលចេញពីគ្លីនិកជាតិសើស្បែក

គេរាយការណ៍ថា អង្គភាពគ្លីនិកជាតិសើស្បែក ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា កំពុងមានបញ្ហាគួរឲ្យចាប់អារម្មណ៍ គឺពាក់ព័ន្ធនឹងអំពើពុករលួយ និងបក្ខពួកនិយម ។ ដោយសារតែបញ្ហាបក្ខពួកនិយម ធ្វើឲ្យការងារនៅក្នុងអង្គភាពមួយនេះជួបប្រទះនឹងភាពរកាំរកូស ដោយការធ្វើការងារមិនស៊ីសង្វាក់នឹងគ្នា ។ គេរាយការណ៍ថា ថ្នាំពេទ្យជាជំនួយរបស់បរទេស តែងតែបាត់បង់ដោយមិនដឹងមូលហេតុ ។ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ នរណានៅពីក្រោយបទល្មើសនេសាទបឹងទន្លេសាប ខេត្តពោធិ៍សាត់?

ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា ដោយសារតែលោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ជាមេខ្លោងនៅពីក្រោយបទល្មើសនេសាទទើបករណីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន កំពុងកើតឡើងយ៉ាងរាលដាល។ ជាក់ស្ដែងរាល់ថ្ងៃនេះជនជាតិវៀតណាមជាច្រើននាក់បានប្រើឧបករណ៍ប្រភេទអួនជាច្រើនវង់ហ៊ុមព័ទ្ធចាប់ត្រីក្នុងតំបន់បឹងទន្លេសាបជាប់ព្រំប្រទល់ស្រុកកណ្ដៀង និងស្រុកបាកាន ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកវង្ស ណាវុធ ស្នងការរងខេត្តតាកែវបើកល្បែងស៊ីសុងខុសច្បាប់នៅតាមព្រំដែន

គេរាយការណ៍ថា លោកឧត្តមសេនីយ៍ត្រី វង្ស ណាវុធ ស្នងការរងនគរបាលខេត្តតាកែវទទួលបន្ទុកព្រំដែន បានយកតួនាទីទៅបើកល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែងនៅតាមបណ្តោយព្រំដែនរវាងខេត្តតាកែវ នឹងខេត្តអាងយ៉ានរបស់ប្រទេសវៀតណាម។ មានតែជនជាតិខ្មែរ និងវៀតណាមប៉ុណ្ណោះដែលចូលលេងល្បែង ក្នុងកាស៊ីណូខុសច្បាប់របស់លោកស្នងការរង ។ គេរាយការណ៍ថា នៅច្រកទ្វារកំពង់ក្រសាំង ស្ថិតក្នុងស្រុកបុរីជលសា ជិតប្រឡាយលោកប៉ុល ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់លួងកាងបទល្មើសអួនហ៊ុំ៤វង់

បទល្មើសនេសាទក្នុងបឹងទន្លេសាប ខេត្តពោធិ៍សាត់មិនថមថយនោះទេ ពីព្រោះមិនត្រឹមតែស្ថាប័នជំនាញរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ុណ្ណោះទេ ដែលជាអ្នកឃុបឃិតឲ្យមានបទល្មើស សូម្បីតែមន្ត្រីនគរបាលប៉ុស្តិ៍ ក៏មានសិទ្ធិកាងបទល្មើសដែរ។ ដូច្នេះបទល្មើសនេសាទនៅបឹងទន្លេសាបបានក្លាយទៅជាប្រព័ន្ធដ៏ធំមួយ គួបផ្សំនឹងថ្នាក់ដឹកនាំថ្នាក់ជាតិខ្សោយទៀតផង ដូច្នេះ បទល្មើសនៅតែកើតមានជាហូរហែ។ គេរាយការណ៍ថា លោកសេង សំណាង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខត្តរតនគិរីពុករលួយ

​​រឿងអាស្រូវ​ពុករលួយ​របស់លោក ស៊ុន ប៉ូ​លីន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តរតនគិរីត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដើម្បី​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដឹងឮ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ហើយ​ទុក​ឲ្យ​លោក ស៊ុន ... Read More »

ខ្សឹបដាក់ត្រចៀក ៖ រងការរិះគន់ថា លោកស្នងការ សម សាមួន បក្ខពួកនិយម និងមិនបង្ក្រាបល្បែងស៊ីសង បទល្មើសសេដ្ឋកិច្ច

លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំពុងរងការនូវការរិះគន់យ៉ាងខ្លាំងពី មន្ត្រីក្រោមឱវាទ ពាក់ព័ន្ធការដឹកនាំមិនមានតម្លាភាព បក្ខនិយម និងមិនបង្ក្រាបបនល្បែង​ស៊ីសង ដែលជាប្រភពផ្តើមឲ្យមានបទល្មើសក្នុងមូលដ្ឋាន និងមិនបង្ក្រាបករណីបទល្មើស សេដ្ឋកិច្ចមួយចំនួនធំ សង្ស័យទុកជាប្រយោជន៍ឆ្នាំងបាយ ខ្វះការទទួលខុសត្រូវក្នុងការដឹក នាំ ... Read More »

ខ្សឹបដាក់ត្រចៀក៖ គណៈកម្មការសាងសង់សួនច្បារជាអ្នកអនុញ្ញាតឲ្យឈ្មួញធ្វើស្ថានីយប្រេង?

មន្ត្រីថ្នាក់ធំក្នុងជួរគណៈអភិបាលខេត្តមណ្ឌលគិរីបានខ្សឹបប្រាប់ថា ករណីឈ្មួញកំពុងសាងសង់ស្ថានីយប្រេងឥន្ធនៈនៅលើដីសួនច្បារជាប់រង្វង់មូលគោព្រៃ កណ្តាលក្រុងសែនមនោរម្យនោះមិនមែនជាការសម្រេចរបស់គណៈអភិបាលខេត្តមណ្ឌលគិរីនោះទេ។ ប៉ុន្តែគឺជាការសម្រេចរបស់គណៈកម្មការសាងសង់សួនច្បារថ្នាក់ជាតិ ដែលដឹកនាំដោយក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ។ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីយល់ថា ការធ្វើយ៉ាងនេះនាំឲ្យប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងខេត្តខ្លួននោះដែរ ប៉ុន្តែឥទ្ធិពលឈ្មួញក៏ធំ ហើយការសម្រេចរបស់គណៈកម្មការសាងសង់សួនច្បារថ្នាក់ជាតិនោះ ក៏មិនអាចជំទាស់បាន។ ប្រភពបាននិយាយថា ក្រៅពីកាត់ដីមួយចំណែកឲ្យក្រុមហ៊ុនឯកជនដ៏មានឥទ្ធិពលដើម្បីសង់ស្ថានីយប្រេងឥន្ធនៈដ៏ធំ មានទាំងកន្លែងលក់ទំនិញផងនោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តមណ្ឌលគិរីឃុបឃិតគ្នាលក់ដីសួនច្បារឲ្យឈ្មួញសង់ស្ថានីយប្រេង

ដីសួនច្បារកណ្តាលក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរខេត្តនេះឃុបឃិតគ្នាលក់ឲ្យឈ្មួញ កំពុងដំណើរការសង់ស្ថានីយប្រេង និងមួយចំណែកទៀតសង់អគារពាណិជ្ជកម្ម។ ប្រជាពលរដ្ឋក្រុងសែនមនោរម្យ ក៏ដូចជាភ្ញៀវទេសចរណ៍ដែលបានឃើញគម្រោងសាងសង់ស្ថានីយប្រេងនេះបានត្រឹមនាំគ្នារឹតដើមទ្រូងប៉ុណ្ណោះ ។ បើទោះបីជាអាជ្ញាធរខេត្តខំប្រឹងយកចិត្តប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ប៉ុន្តែការលក់សួនច្បារមួយផ្នែកនេះ គឺជាការបំផ្លាញទឹកចិត្តប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។ ដីសួនច្បារដ៏ធំល្វឹងល្វើយតាមគម្រោងរបស់រាជរដ្ឋាភិបាលនឹងត្រូវកសាងសួនច្បារថ្នាក់ជាតិដ៏ធំមួយ។ នៅពីក្រោយគម្រោងនៃការកសាងសួនច្បារនេះ បែរជាអាជ្ញាធរខេត្តមណ្ឌលគិរីឃុបឃិតជាមួយគណៈកម្មការសាងសង់សួនច្បារលក់ដីសួនច្បារឲ្យឈ្មួញធ្វើស្ថានីយប្រេង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋក្រុងសែនមនោរម្យជ្រួលរឿងសួនច្បារត្រូវគេធ្វើស្ថានីយប្រេង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងដែនដីនគរូបនីយកម្ម និងសំណង់នឹងធ្វើសួនច្បារដ៏ធំមួយលើផ្ទៃដី ដែលមានស្រាប់កណ្តាលក្រុងសែនមនោរម្យ។ នេះជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នោះគឺដំណើរការនៃការកសាងសួនច្បារ ដ៏ធំនោះមិនទាន់ចាប់ផ្តើមផង បែរជាគេឃើញមានការបិទបាំងដើម្បីសង់ស្ថានីយប្រេងនៅលើដី សម្រាប់សង់សួនច្បារនោះទៅវិញ។ មន្ត្រីរាជការនៅខេត្តមណ្ឌលគិរីបានត្រឹមសម្តែងការសោកស្តាយ ព្រោះមិននឹកស្មានថា ... Read More »