ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ យប់មិញឡានយីឌុបវែងៗ ដឹកឈើប្រណីតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវជិត១០គ្រឿង

មិនធម្មតាទេមួយរយះនេះឈើប្រណិតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវ ដោយប្រើប្រភេទឡានយីឌុបវែងៗ ជាមធ្យោបាយដឹកជញ្ជូន។ ជាស្តែងយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឡានយីឌុបវែងៗ ដឹកឈើប្រណិតពេញៗព្រៀបឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិនេះ ក្នុងនោះមានជិត១០គ្រឿងឆ្លងផុតចូលទឹកដីវៀតណាម និង១គ្រឿងបង្ក្រាបចាប់ សង្ស័យអ្នកដឹករាយការណ៍បង់លុយត្រឹម៨គ្រឿង តែបន្លំលួចបន្លំចេញ១គ្រឿងទៀត ទើបឈានដល់បង្ក្រាប..? ប្រភពនៅទីនោះលួចបង្ហើបថា៖ ការដឹកឈើប្រណិតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្វាយ សំអាតគ្រប់គ្រងបទល្មើសនេសាទនៅស្រុកក្រគរ និងស្រុកកណ្តៀង

លោកស្វាយ សំអាត នាយផ្នែកស្តីទីនៃរដ្ឋបាលជលផលក្រគរ កំពុងគ្រប់គ្រងបទល្មើសនេសាទដ៏គគ្រឹកគគ្រេងនៅក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ។ ឧបករណ៍នេសាទខុសច្បាប់មានដូចជា បរ ច្រើនស្អេកស្កះ រាប់ពាន់ខ្សែនៅបឹងទន្លេសាបក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ដែលជាប្រភពសេដ្ឋកិច្ចដ៏ធំសម្បើមរបស់មន្ត្រីជលផលរូបនេះ។ បទល្មើសផ្សេងៗទៀត ក៏សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោកស្វាយ សំអាត ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើខេត្តកំពង់ធំកាន់តែរីករាលដាលក្រោមក្រសែភ្នែកមន្ត្រីបរិស្ថាន

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ទំរីង ឃុំ​សុចិត្រ ឃុំ​ដងកាំបិត និង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ​ព្រោះ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ ។ ការដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំគ្រប់ទឹកនឹងបទល្មើសព្រៃឈើ

គ្រាន់តែនៅស្រុកសណ្តាន់ ខេត្តកំពង់ធំមួយប៉ុណ្ណោះ ប្រធានមន្ទីរបរិស្ថានខេត្តនេះ ត្រូវគេរាយការណ៍ថា គ្រប់ទឹកនឹងបទល្មើសព្រៃឈើ។ មន្ត្រីបរិស្ថានប្រចាំការនៅក្នុងស្រុកសណ្តាន់ បានត្រឹមតែយកលុយពីបទល្មើស ប៉ុន្តែមិនបង្ក្រាបនោះឡើយ។ លើសពីនេះទៅទៀត បើទោះបីជាបង្ក្រាបបទល្មើសបានហើយក៏ដោយ ក៏ដោះលែងទៅវិញជាថ្នូរនឹងទឹកប្រាក់ ក៏ដូចជាការព្រមានឲ្យថ្ងៃក្រោយត្រូវបង់ប្រាក់ឲ្យពួកគេ។ ដូច្នេះការចាប់ឈើតាមរថយន្តម្តងម្កាល គ្រាន់តែជាវិធីដើម្បីឲ្យពួកឈ្មួញស្គាល់ប៉ុណ្ណោះ។ ប្រភពពីមន្ត្រីបរិស្ថានបានឲ្យដឹងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ហួសចិត្តថ្លែងមិនចេញនឹងចរិតកេងប្រវញ្ចរបស់លោកអធិការម៉ក់ ហុង

នាយ នាយរងនគរបាលស្ទើរទូទាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ម្នាក់ៗនិយាយពីករណីហួសចិត្តទៅលើលោកម៉ក់ ហុង អធិការខណ្ឌសែនសុខ គ្មានចរិកខ្មាស់អៀន គ្មានភាពទទួលខុសត្រូវ ត្រមូលខ្ទេចប្រមូលខ្ទី ខណៈដែលខ្លួនដឹងថា ថ្នាក់លើត្រូវបានផ្លាស់ប្តូរតំណែងពីអធិការនគរបាលខណ្ឌសែនសុខទៅកាន់តំណែងជានាយការិយាល័យនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ យ៉ាងតិចរថយន្តចំនួន៤គ្រឿង ដែលសប្បុរសជន ក៏ដូចជាថ្នាក់លើប្រគល់ឲ្យសម្រាប់បម្រើការងារអង្គភាព ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ស្វាយ សំអាត ឩបករណ៍ចាប់ត្រីខុសច្បាប់គ្រប់រដូវរាប់រយខ្សែរាប់ពាន់គីឡូម៉ែត្រ នៅស្រុកក្រគរ និងស្រុកកណ្ដៀង

ខេត្តពោធិ៍សាត់៖ បទល្មើសនេសាទមិនរើសរដូវសំខាន់ឲ្យតែមានទឹកប្រភេទឩបករណ៍រួមផ្សំហៅ(ប) កើតមានយ៉ាងច្រើនស្អេកស្កាស់មិនក្រោមកន្លះពាន់ខ្សែនោះឡើយ នៅស្រុកក្រគរ និងស្រុកក្ណ្ដៀង ក្រោមការគ្រប់គ្រងរបស់លោក ស្វាយ សំអាត នាយផ្នែក(ស្ដីទី)នៃផ្នែករដ្ឋបាលជលផលក្រគរ ដែលជាមន្រ្តីចូលនិវឌ្ឌន៍ហើយប្រឹងបន្តកំណើត ដើម្បីការងារដែលគេសង្ស័យគាត់មានជំនាញខាងប្រមូលលុយ គ្មានការទប់ស្កាត់ឬធ្វើការបង្រ្កាបទាល់តែសោះ។ បទល្មើសនេសាទប្រភេទឩបករណ៍រួមផ្សំដោយសាច់អួនក្រឡាញឹកទំនើបហៅ(ប)ខាងលើ ក្រុមជនប្រព្រិត្តធ្វើនេសាទចាប់ត្រីដោយគ្មានរើសរដូវនោះឡើយ ពោលគឺឲ្យតែមានទឹកនិយាយរួមទឹកឡើងដល់ណាបទល្មើសប្រភេទនេះកើតមានដល់នោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃខេត្ត​ត្បូងឃ្មុំកំពុង​សប្បាយប្រមូលលុយ

ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ កំពុង​ត្រូវបាន​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​សាធារណៈ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ខ្លះ​ផង ព្រោះ​មន្ត្រី​រូបនេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បើ​មិន​ដូច្នេះ​ទេ​លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ រយះពេល១សប្តាហ៍ ឧកញ៉ាសុឹង សំអុល ប្រមូលឈើពីដែនជម្រកសត្វភ្នំព្រិច អូសចូលក្រុមហ៊ុនមិនតិចជាង២០ឡានយីឌុបដើម្បីកាត់PC នាំចេញទៅវៀតណាមតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ

អាជ្ញាធរខេត្តមណ្ឌលគិរី ជំនាញរដ្ឋបាលព្រៃឈើ បរិស្ថានដែនជម្រកសត្វភ្នំព្រិច និងសមត្ថកិច្ចពាក់ព័ន្ធដ៏ច្រើនស្ថាប័នទៀត មានចេតនាសមគំនិត ជាមួយឈ្មួញឈើ សុឹង សំអុល ដោយសារតែឥទ្ធិពលលុយ ភ្លេចអស់ឆន្ទះការពារព្រៃឈើ ជាធនធានធម្មជាតិនៃប្រទេសជាតិដ៏រុងរឿងរបស់យើង ខណះបណ្តែតបណ្តោយអោយ ឈ្មួញឈើ សុឹង សំអុល ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានរតនាគាររាជធានីភ្នំពេញ និងខេត្តស្វាយរៀងបង្កើតគំនិតពុករលួយប្រើលេសទម្លាក់កំហុសលើលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន.?

វប្បធម៌កោសរុសធ្វើអោយយឺតយូរឯកសាររដ្ឋបាលបើកប្រាក់តាមមន្ទីរជុំវិញរាជធានី-ខេត្ត បង្កឡើងដោយមន្ត្រីរតនាគារដើម្បីទាញយកប្រយោជន៍ទឹកតែ ក៏ដូចជាប្រើល្បិចកាត់ភាគរយ បាននិងកំពុងកើតមាននូវអំពើពុករលួយជាលក្ខណះប្រព័ន្ធក្នុងអង្គភាពរតនាគារ រាជធានីភ្នំពេញ គ្រប់គ្រងដោយ លោក កែ ប៊ុនឡេង និងលោក គៀក សៀមហេង ប្រធានរតនាគារ ខេត្តស្វាយរៀង មានលេចឮការរិះគន់ពីមន្ត្រីរបស់ខ្លួន ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រី​យោធា​២​នាក់​បើក​សង្វៀន​បញ្ជល់​មាន់នៅ​ស្រុក​ស្នួលគ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ដែល​គ្រប់គ្រង​ដោយ​យោធា​វរ​ការពារ​ព្រំដែន​២០៤ កំពុង​កើតមាន​សង្វៀន​បញ្ជល់មាន់​២​កន្លែង​ដំណើរការ​យ៉ាង​រលូន ហើយ​ក៏មាន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ប្រទេសវៀតណាមតាម​ច្រក​ង៉ាំ​០៦​យ៉ាង​អនាធិបតេយ្យ​ដែរ​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ពួកគេ​មិន​ហ៊ាន​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះទេ ព្រោះ​អ្នកបើក​ល្បែងស៊ីសង​សុទ្ធតែជា​មន្ត្រី​យោធា​។ ក្នុងនោះ​លោក ហ៊​ត ប៊ុន​គីម មេបញ្ជាការ​យោធា​គ​៣​ចំណុះ​វរ​ការពារ​ព្រំដែន​លេខ​២០០៤ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សង្វៀនជល់មាន់រីកដុះដាលតាមហាងកាហ្វេក្នុងស្រុកមុខកំពូល

តើសមត្ថកិច្ចអាចបង្ក្រាបបានទេករណីចាក់ភ្នាល់មាន់ជល់តាមកញ្ចក់ទូរទស្សន៍ ដែលផ្សាយបន្តផ្ទាល់ពីប៉ុស្តិ៍ទូរទស្សន៍បរទេស(ថៃ)? ។ សព្វថ្ងៃនេះ ក្រុមអ្នកញៀនល្បែងជល់មាន់បាននិងកំពុងវក់វីនឹងការចាក់ភ្នាល់ល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍នៅតាមហាងកាហ្វេ។ បើទោះបីជាការភ្នាល់នៅមានកម្រិតតិចតួចត្រឹម១ម៉ឺនរៀល២ម៉ឺនរៀលក្តី ប៉ុន្តែ អ្នកញៀនល្បែងភ្នាល់មាន់ជល់មួយចំនួនភ្លេចបាយ ភ្លេចទឹក ភ្លេចការងារ។ នៅម្តុំផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានហាងកាហ្វេមួយចំនួនបានផ្សាយបន្តផ្ទាល់ពីប៉ុស្តិ៍ទូរទស្សន៍បរទេសអំពីការប្រកួតមាន់ជល់ ដែលមានការភ្នាល់ដាក់លុយចំពោះអ្នកដែលនិយមល្បែងមួយនេះ។ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ឧកញ៉ា វីដា ចាយលុយកេណ្ឌប្រជាពលរដ្ឋអោយចូល អាររលំឈើខាងក្រៅអូសចូលក្រុមហ៊ុន យូនីគ្រីន

មួយរយះនេះក្រុមឈ្មួញឈើល្មើសច្បាប់ ពិតជាព្រហើនហ៊ានចំណាយលុយកេណ្ឌប្រជាជនអោយចូលកាប់ឈើនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រៅពីដីព្រៃសម្បទានស្របច្បាប់របស់ខ្លួន អូសមកចូលក្រុមហ៊ុន អោយក្លាយជាឈើស្របច្បាប់ ដើម្បីកាត់PCនាំចេញទៅប្រទេសវៀតណាម។ ឧកញ៉ា វីដា បានចំណាយលុយកេណ្ឌប្រជាពលរដ្ឋអោយចូល អាររលំឈើខាងក្រៅអូសចូលក្រុមហ៊ុន យូនីគ្រីន ខណះPCរបស់គាត់មានសុពលភាពត្រឹមតែជាង២ខែទៀត។ ដូច្នេះឧកញ៉ា វីដា ... Read More »

ខ្សឹបដាក់ត្រចៀក៖ សង្វៀនបញ្ជល់មាន់នៅឃុំជប់ ស្រុកត្បូងឃ្មុំ ក្បែរច្រមុះសមត្ថកិច្ច

ប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅស្រុកត្បូងឃ្មុំបានខ្សឹបប្រាប់ថា សង្វៀនបញ្ជល់មាន់ បង្កប់ដោយវង់អាប៉ោងក្នុងចម្ការចំប៉ីមួយកន្លែងនៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ដែលបើកដំណើរការលេងជាច្រើនខែមកហើយនោះមិនត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឬអាជ្ញាធរមានវិធានការបង្ក្រាបទាល់តែសោះ។ ប្រភពដដែលបានបញ្ជាក់ថា មិនត្រឹម តែមិនបង្ក្រាបនោះទេតែក៏មានវត្តមានកម្លាំងប្រដាប់អាវុធមួយចំនួនស្លៀកពាក់ស៊ីវិលចូលទៅលេងល្បែង និងយកលុយពីម្ចាស់វង់ល្បែងខាងលើនេះផងដែរ។ អ្នកលេងល្បែងម្នាក់បានបង្ហើបថា ទំនងជាម្ចាស់សង្វៀនឈ្មោះ ទ្រី និងឈ្មោះធា ... Read More »

ខ្សឹបដាក់ត្រចៀក៖ យប់នេះ ឧកញ៉ា វីដា និងឧកញ៉ា សុឹង សំអុល ត្រៀមចេញឈើទៅវៀតណាមតាមច្រក ច័ន្ទមូល

បើពុំមានការផ្លាស់ប្តូរទេ យប់នេះ ឧកញ៉ា វីដា និងឧកញ៉ា សុឹង សំអុល ត្រៀមចេញឈើទៅវៀតណាមតាមច្រក ច័ន្ទមូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ឈើកំពុងលើកនៅខេត្តមណ្ឌលគិរី និងប្រើប្រាស់រថយន្តយីឌុបធ្វើជាមធ្យោបាយដឹកជញ្ជូន។ គេទទួលស្គាល់ថា៖ បច្ចុប្បន្នឈ្មួញហ៊ានគឃ្លើននិងច្បាប់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ កុងត្រូលជជុះមានព្រោងព្រាតនៅខេត្តត្បូងឃ្មុំ

ថ្មីៗនេះលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំត្រូវបាន មន្ត្រីនគរបាលតូចតាចក្នុងខេត្តនេះក៏ដូចជាមន្ត្រីរាជការក្នុងខេត្តនេះរិះគន់ពីរឿងបើកដៃឲ្យមន្ត្រីក្រោមឱវាទប្រព្រឹត្តអំពើពុករលួយប្រមូលលុយចែកគ្នា។ ជាក់ស្ដែងមាន សេចក្ដីរាយការណ៍ថា លោក ហុង ណាក់ ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ និងលោក គង់ វិចិត្ត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំកំពុងឃុបឃិតគ្នាបង្កើតកុងត្រូលជជុះជំរិតយកលុយពីឈ្មួញដឹកជញ្ជូនទំនិញយ៉ាងពេញបន្ទុក ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលជលផលក្រចេះស៊ីដាច់លុយជាតិ

ក្រុមមន្ត្រីនៅខណ្ឌរដ្ឋបាលជលផលក្រចេះខ្សឹបខ្សៀវករណីលោកនាយខណ្ឌស៊ីដាច់លុយជាតិ៥លានរៀល ដោយបោកប្រាស់ថ្នាក់ដឹកនាំក្រសួងកសិកម្មថា លុយនោះត្រូវបានបែងចែកទៅឲ្យមន្ត្រីនៅក្នុងខណ្ឌរដ្ឋបាលជលផលក្រចេះអស់ហើយ។ រឿងរ៉ាវនេះត្រូវបានទម្លាយថា ថ្នាក់ជាតិបានទម្លាក់លុយប្រមាណ៥លានរៀលសម្រាប់ខណ្ឌរដ្ឋបាលជលផលក្រចេះរៀបចំពិធីមច្ឆជាតិ ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំអំឡុងថ្ងៃទី១ ខែកក្កដា ។ ឆ្នាំនេះ ថ្នាក់ជាតិបានផ្តល់លុយ៥លានរៀលសម្រាប់ខណ្ឌរដ្ឋបាលជលផលក្រចេះរៀបចំពិធី។ ប៉ុន្តែគេមិនឃើញមានរៀបចំពិធីអ្វីឡើយ។ នៅពេលដែលប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះសួរនាំអំពីបញ្ហានេះ លោកសៀន គិន ... Read More »

ខ្សឹបដាក់ត្រចៀក ៖ មនុស្សក្រៅក្របខ័ណ្ឌអុកឡុករដ្ឋបាលព្រៃឈើត្បូងឃ្មុំ

មន្ត្រីរដ្ឋបាលព្រៃឈើតូចតាចក្នុងខេត្តត្បូងឃ្មុំបានឲ្យដឹងថា ចៅហ្វាយនាយរបស់ពួកគេកំពុងប្រើអំណាចដើម្បីប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក គឹម ឈុនលី បានប្រើមនុស្សម្នាក់ឈ្មោះ ភ័ក្ត្រ ដែលមិនមែនជាមន្ត្រីរដ្ឋបាលព្រៃឈើឲ្យបង្កើតប៉ុស្ដិ៍ជជុះគាបជំរិតយកលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើស្រេចតែអំពើចិត្ត។ សូម្បីតែប្រជាពលរដ្ឋដែលរកស៊ីដឹកអុស ដឹកជន្លង់ម្រេចបន្តិចបន្តួចដើម្បីបានប្រាក់ចំណូលចិញ្ចឹមជីវិតក៏ត្រូវឈ្មោះ ភ័ក្ត្រ គាបជំរិតយកលុយតាមអំពើចិត្តដែរ ព្រោះមានបទបញ្ជាយ៉ាងច្បាស់លាស់ពីសំណាក់លោក គឹម ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិព្រែកចាកធុំក្លិនមិនស្រួល

ក្រុមអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញមួយចំនួនបានឲ្យដឹងថា នគរបាល អន្តោប្រវេសន៍អន្តរជាតិព្រែកចាកក្រោមការគ្រប់គ្រងរបស់លោក ជុំ ប៊ុណ្ណារ័ត្ន កំពុង ប្រព្រឹត្តអំពើពុករលួយគួរឲ្យញាក់សាច់ដោយបង្ខំឲ្យបង់លុយតាមតែទំនើងចិត្តបើទោះបីពួកគេនាំចូលទំនិញស្របច្បាប់មានឯកសារបង់ពន្ធជូនរដ្ឋត្រឹមត្រូវយ៉ាងណាក៏ដោយក៏ក្នុងទំនិញ១កុងតឺន័រ ឬមួយរថយន្តតូច ឬធុនធំត្រូវតែចំណាយលុយជាច្រើនរយ ដុល្លារទើបអាចនាំទំនិញពីទឹកដីវៀតណាមចូលទឹកដីខ្មែរដបានស្រួល ។ អំពើពុករលួយរបស់លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាល ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីរដ្ឋបាលជលផលស្រុកឆ្លូងនៅពីក្រោយបទល្មើសនេសាទខុសច្បាប់

ប្រជាពលរដ្ឋរស់នៅស្រុកឆ្លូង ខេត្តក្រចេះបានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងព្រែកឆ្លូង មានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងអនាធិបតេយ្យ ហើយមន្ត្រីរដ្ឋបាលជលផលមិនចាត់វិធានការបង្ក្រាបបទល្មើសឡើយ។ ប្រភពពីមន្ត្រីអាជ្ញាធរ មូលដ្ឋានបានឲ្យដឹងថា លោក ប៉ែន ប៊ុណ្ណារាវុធ នាយផ្នែករដ្ឋបាលជលផលស្រុកឆ្លូង ជាអ្នកឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីស្រេចតែអំពើចិត្តធ្វើ ឲ្យត្រីក្នុងព្រែកឆ្លូងត្រូវប្រឈមនឹងសេចក្ដីវិនាស។ លោក ប៉ែន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានរតនាគារ រាជធានីភ្នំពេញ និងខេត្តស្វាយរៀង បង្កើតគំនិតពុករលួយ ប្រើលេសទម្លាក់កំហុសលើលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន.?

វប្បធម៍កោសរុសធ្វើអោយយឺតយូរឯកសាររដ្ឋបាលបើកប្រាក់តាមមន្ទីរជុំវិញរាជធានី-ខេត្ត បង្កឡើងដោយមន្ត្រីរតនាគារដើម្បីទាញយកប្រយោជន៍ទឹកតែ ក៏ដូចជាប្រើល្បិចកាត់ភាគរយ បាននិងកំពុងកើតមាននូវអំពើពុករលួយជាលក្ខណះប្រព័ន្ធក្នុងអង្គភាពរតនាគារ រាជធានីភ្នំពេញ គ្រប់គ្រងដោយ លោក កែ ប៊ុនឡេង និងលោក គៀក សៀមហេង ប្រធានរតនាគារ ខេត្តស្វាយរៀង មានលេចឮការរិះគន់ពីមន្ត្រីរបស់ខ្លួន ... Read More »

ខ្សឹបដាក់ត្រចៀក៖ យាយយ៉ុនប៉ាវផ្តាច់ឈើនៅស្រុកសណ្តាន់

មេឈ្មួញរកស៊ីឈើល្បីឈ្មោះនៅស្រុកសណ្តាន់ ខេត្តកំពង់ធំត្រូវបានគេស្គាល់ឈ្មោះថា យាយយ៉ុន អាចដឹកឈើទាំងរថយន្តៗតែសមត្ថកិច្ចជំនាញមិនបង្ក្រាបទេ ដោយរក្សាទុកចិញ្ចឹមឆ្នាំងបាយ។ ប្រជាពលរដ្ឋនៅស្រុកសណ្តាន់បានបញ្ជាក់ថា យាយ យ៉ុន មានឥទ្ធិពលខ្លាំងគួរសមឬក៏អាចនិយាយថាគាត់បានសូកប៉ាន់មន្ត្រីជំនាញយ៉ាងក្រាស់ក្រែលផងដែរទើបមន្ត្រីជំនាញមិនហ៊ានប៉ះពាល់រថយន្តដឹកឈើរបស់គាត់នោះ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញដឹកជញ្ជូនចេញពីទឹកដីស្រុកសណ្តាន់ ខេត្តកំពង់ធំទាំងថ្ងៃទាំងយប់។ ចំណែកខាងសមត្ថកិច្ចជំនាញលែងខ្ចីបង្ក្រាបដេកចាំ យកតែលុយវិញស្រួលជាង ដែលបញ្ហានេះបានកើតឡើងជាច្រើនឆ្នាំមកហើយ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អភិបាលខណ្ឌពោធិ៍សែនជ័យមិនបង្ក្រាបសង្វៀនបញ្ជល់មាន់និងល្បែងអាប៉ោង

ល្បែងស៊ីសងសង្វៀនបញ្ជល់មាន់ និងអាប៉ោងកំពុងបើកលេងយ៉ាងរំភើយនៅ ចំណុចខាងក្រោយអាងទឹក ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយគ្មានការរំខានពីខាងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យទាល់ តែសោះ។ លោក ហែម ដារឹទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក យឹម ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចាន់ សុធា បញ្ចេញកម្លាំងកាន់តែច្រើននៅខេត្តបាត់ដំបង

ថ្នាក់លើបានណែនាំឲ្យបញ្ឈប់ការដាក់ប៉ុស្តិ៍ និងទារលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញតាមបែបអនាធិបតេយ្យច្រើនខែមកហើយតែលោក ចាន់ សុធា ប្រធានក្រុម បង្ក្រាបបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានបញ្ចេញកម្លាំង ពិសេសឲ្យចាំទារប្រាក់ពីឈ្មួញដឹកជញ្ជូនទំនិញគ្រាដែលឈ្មួញខ្លះអះអាងថា បើទោះ បីជាលោក ចាន់ សុធា មិនដាក់ប៉ុស្តិ៍ក៏ពួកគេត្រូវបង់ប្រាក់ទៅតាមទម្លាប់ចាស់ ។ ប្រភពបានឲ្យដឹងថា ដើម្បីលាភសក្ការផ្ទាល់ខ្លួននិងបង់ជូនថ្នាក់លើលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក គង់ វិចិត្ត ពង្រាយនគរបាលសេដ្ឋកិច្ចឲ្យដាក់ប៉ុស្តិ៍ជជុះគ្រប់ច្រកល្ហកចាំប្រមូលលុយពីអ្នករកស៊ីដឹកទំនិញ?

សេចក្តីរាយការណ៍បានឲ្យដឹងថា លោក ហុង ណាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង លោក គង់ វិចិត្ត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មានសិទ្ធិអំណាច បង្កព្យុះភ្លៀង អនាធិប តេយ្យនៃការដាក់ប៉ុស្តិ៍ជជុះគាបជំរិតក្រុមអ្នករកស៊ី ... Read More »

ប្រជាពលរដ្ឋក្នុងស្រុកចំការលើក៏ដូចជាស្រុកជើងព្រៃប្រឈមបញ្ហាអសន្តិសុខ

ប្រជាពលរដ្ឋនៅស្រុកចំការលើ ខេត្តកំពង់ចាមបានប្រកាសថា ល្បែងស៊ីសងច្រើនប្រភេទកំពុងកើតឡើងយ៉ាងពេញបន្ទុក។ ប្រភពពីប្រជាពលរដ្ឋក្នុងភូមិដីថ្មី ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាមបានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានគេបើកលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗទៀតយ៉ាងពេញបន្ទុកដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ពលរដ្ឋបានឲ្យដឹងទៀតថា ទីតាំងសង្វៀន បញ្ជល់មាន់នៅចំណុចដីថ្មី ភូមិដីថ្មី ឃុំតាប្រុក ស្រុកចំការលើកំពុងបើកលេងយ៉ាង ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃកំពង់ឆ្នាំងឈ្មោះ ឌីន ចាប់ឡានដឹកឈើមួយគ្រឿងជំរិតទារលុយ២ពាន់ដុល្លារទាំងកណ្តាលថ្ងៃចែស

ប្រភពព័ត៌មានចេញពីក្រុមឈ្មួញបានខ្សឹបប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តឲ្យដឹងកាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ថា មេព្រៃកំពង់ឆ្នាំងមួយរូប ដែលគេស្គាល់ឈ្មោះថា ឌីន បានធ្វើសកម្មភាពចាប់រថយន្តលួចបង្កប់ឈើប្រណីតធ្នង់មួយគ្រឿង ធ្វើសកម្មភាពជំរិតទារប្រាក់ទាំងកណ្តាលថ្ងៃចែសចំនួន២ពាន់ដុល្លារ ហើយបើឈ្មួញមិនឲ្យប្រាក់ទេនោះ គេនឹងមានវិធានការបញ្ជូនឡានដឹកឈើនេះទៅថ្នាក់លើ។ ការដែលលោកឌីន ជំរិតប្រាក់រហូតដល់២ពាន់ដុល្លារពីម្ចាស់រថយន្តដឹកឈើខាងលើ ដោយសារតែលោកឌីន មានកំហឹងថា កាលពីគ្រាកន្លងមកញយដងមកហើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តតាកែវអនុញ្ញាតឲ្យឈ្មួញវៀតណាម២នាក់ប្រព្រឹត្តបទល្មើសនេសាទដោយសេរីក្នុងស្រុកបុរីជលសារ និងអង្គរបុរី

បញ្ហានេសាទល្មើសច្បាប់នៅក្នុងស្រុក​បុរីជលសារ និងស្រុកអង្គរបុរីគេអាចមើលនឹងភ្នែកឃើញ ប៉ុន្តែអាជ្ញាធរខេត្ត និងស្រុកទាំងពីរនេះមិនព្រមចាត់វិធានការនោះឡើយ ។ អ្វីដែលហួសចិត្តទៀតនោះ អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងនោះមិនមែនជាបណ្តាជនខ្មែរនោះទេ ផ្ទុយទៅវិញគឺជាជនជាតិវៀតណាម ដែលជាអ្នកទិញបទល្មើសពីអាជ្ញាធរខ្មែរ ។ គេរាយការណ៍ថា បទល្មើសនេសាទកំពុងកើតមានព្រោងព្រាតនៅក្នុងភូមិសាស្ត្រស្រុកអង្គរបុរី និងស្រុកបុរីជលសារ រួមទាំងមួយផ្នែកទៀតនៃស្រុកកោះអណ្តែតខេត្តតាកែវ។ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុកឃុបឃិតគ្នាជាប្រព័ន្ធដល់​ថ្នាក់ខេត្ត ... Read More »

ខ្សឹបដាកត្រចៀក ៖ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវធុំក្លិនមិនស្រួល

មន្ត្រីនៅមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានបង្ហើបឲ្យដឹងថា លោក ជួង វ៉ាន បានស៊ីដាច់លុយមន្ត្រីក្រោមឱវាទរបស់ខ្លួន ក្នុងនោះក៏មានមន្ត្រីជាប់កិច្ចសន្យាផងដែរ។ មន្ត្រីដដែលបានបន្តថា លោក ជួង វ៉ាន ប្រព្រឹត្តផ្ទុយពីប្រសាសន៍របស់ថ្នាក់ដឹកនាំខេត្តទៀតផង ព្រោះកន្លងទៅ អភិបាលខេត្តតាកែវបានប្រកាសព្រមានថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មិនថមថយ

បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កាន់តែមានសភាពមមាញឹកខ្លាំងឡើង ក្រោមការចាត់ចែង និងសម្របសម្រួលពីសំណាក់លោកប្រាក់ អ៊ីឡេង ប្រធានក្រុមល្បាតពិសេស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ គ្មានរថយន្ត ឬគ្រឿងយន្តកែច្នៃណាមួយដែលដឹកឈើអាចចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដោយមិនទាក់ទងលោកប្រាក់ អ៊ីឡេងនោះបានឡើយ។ យ៉ាងហោចណាស់ត្រូវទូរស័ព្ទជូនដំណឹងជាមុន ទើបរថយន្ត ឬគ្រឿងចក្រដឹកឈើអាចចេញដំណើរពីតំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់នេះបាន។ ប្រភពីមន្ត្រីបរិស្ថានប្រចាំការនៅតំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់អះអាងថា ច្រកចេញឈើមិនមានច្រើននោះទេនៅតំបន់ភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រខេត្តពោធ៍សាត់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មិនដាក់កុងត្រូលក៏ឈ្មួញបង់ប្រាក់ឲ្យស្រួលដែរ

បទល្មើសនៃការដឹកជញ្ជូនឈើនៅខេត្តក្រចេះ​ត្រូវគេរាយការណ៍ថា​បានកើតមានជាធម្មតា ក្រោមក្រសែភ្នែកសមត្ថកិច្ចជំនាញ និងមិនជំនាញជាច្រើនស្ថាប័ន ។ ក្នុងនោះ​ពួកឈ្មួញអះអាងថា មន្ត្រី​កងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការនៅខេត្តក្រចេះ ក៏ត្រូវពួកគេបង់ប្រាក់ឲ្យដែរ បើទោះបីជាពេលនេះត្រូវ​បានថ្នាក់​លើបញ្ជាឲ្យដកប៉ុស្តិ៍ក៏ដោយ។ ប្រភពបានឲ្យដឹងថា លោក ឈឹម ផល្លី មន្ត្រី​កងទ័ពជើងគោកផ្នែក​ ដឺបេ ... Read More »