ព័ត៌មានទាន់ហេតុការណ៍៖

នយោបាយ

បញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាមិនកាន់ជើងភាគីណាមួយឡើយ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំគណៈប្រតិភូវិលត្រឡប់ មកពីចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធវិញហើយ។ កិច្ចប្រជុំនោះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០១៦ នៅ ទីក្រុងវៀងចន្ទ ... Read More »

កែវ រ៉េមី៖ កម្ពុជាត្រៀមដាក់របាយការណ៍សិទ្ធិមនុស្សទៅអង្គការសហប្រជាជាតិ

ភ្នំពេញ៖ តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រាជរដ្ឋាភិបាលគ្រោងនឹងដាក់របាយការណ៍សិទ្ធិមនុស្ស ស្តីពីយន្តការត្រួតពិនិត្យឡើងវិញជាសកលតាមការកំណត់ដែលហៅកាត់ UPR ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិនៅក្នុងឆ្នាំ២០១៦នេះ។ មុននឹងដាក់របាយការណ៍UPRជូនទៅ អង្គការសហប្រជាជាតិលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ... Read More »

កម្ពុជា-ថៃជួបគ្នាពិភាក្សាបើកច្រកជប់គគីរ និងត្រៀមដាក់អូស្គូ

ខេត្តឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ អាជ្ញាធរកម្ពុជា ខេត្តឧត្តរមានជ័យបានជួបជាមួយអាជ្ញាធរថៃខេត្តបុរីរុាំដើម្បីពិភាក្សាបើកច្រកជប់ គគីរ និងត្រៀមដាក់អូស្កូ ។ ក្នុងជំនួបពិភាក្សានេះខាងភាគីកម្ពុជា ដឹកនាំដោយលោកវរសេនីយ៍ទោ ហម ភិរម្យ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក William G. Lafferrandre តំណាងក្រុមហ៊ុន Conoco Phillips និងប្រតិភូក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោក William G. ... Read More »

ប្រធានគណបក្សសង្គ្រោះជាតិជះកំហឹងដាក់វិទ្យុ RFI រឿងផ្សាយព័ត៌មានស្នើអឺរ៉ុបបិទទីផ្សារកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីវិទ្យុបារាំងអន្តរជាតិ (RFI) ចេញផ្សាយអត្ថបទ «លោក សម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់» នោះមកកាលពីព្រលប់ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៦ លោក សម រង្ស៊ី ... Read More »

សម្តេចតេជោនាយករដ្ឋមន្ត្រី ៖ នៅលើពិភពលោកនេះអត់​មានអ្នកណាហ៊ានស្តីបន្ទោសឲ្យហ៊ុន សែនទេ

ខេត្តបាត់ដំបង ៖ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានមានប្រសាសន៍ សោកស្តាយត្រង់ថាជំនួបរវាងសម្តេចជា មួយលោកនាយករដ្ឋមន្ត្រីជប៉ុន សីុនហ្សូ អាបេ ក្នុងឋានៈជាមិត្តភក្តិ និងធ្លាប់ធ្វើការជា មួយគ្នាដែលជំនួបនោះនិយាយពីទំនាក់ ... Read More »

គ្រប់ភាគីថ្កោលទោស សម រង្ស៊ី អំពាវនាវឲ្យសហគមន៍អឺរ៉ុបបន្ថយការនាំចូលសម្លៀកបំពាក់ពីកម្ពុជា

ភ្នំពេញ៖ គ្រប់ភាគីដែលធ្វើការងារ ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់និងស្បែកជើងបានថ្កោលទោសចំពោះការអំពាវនាវរបស់មេដឹកនាំ គណបក្សសង្គ្រោះជាតិដែលស្នើឲ្យសហ គមន៍អឺរ៉ុបបន្ថយការនាំចូលសម្លៀកបំពាក់ពីកម្ពុជា ។​ សហជីពក៏ដូចជាសមាគមរោង ចក្រកាត់ដេរនិងក្រសួងការងារផងយល់ថា អ្វីដែលជាការស្នើឡើងរបស់លោក សម រង្សុី គឺជាការវាយបំបែកឆ្នាំងបាយកម្មករកម្មការិនីដោយផ្ទាល់តែម្តង ។ សមាគមរោងចក្រកាត់ដេរកម្ពុជា ... Read More »

រដ្ឋាភិបាលកម្ពុជាមានគម្រោងដកចំណូលថវិកាពីទេសចរណ៍ចូលប្រសាទអង្គរវត្តជួយដល់ពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស​ មានកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី​រវាងលោក ជូ ហាណេស ម៉ាធីយ៉ាស៊ី(Johannes Matyssy) ឧបការីក្រសួងការបរទេសស្វុីស នឹងលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស ... Read More »

សម្តេចតេជោជួបប្រាស្រ័យទាក់ទងជាមួយពលរដ្ឋ អាជីវករផ្សារសាមគ្គីក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ + ខេត្តបាត់ដំបង៖ សម្តេចងគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាបានជួបប្រាស្រ័យទាក់ទងក្នុងភាពស្និទ្ធស្នាលរាក់ទាក់ជាមួយ បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរក្នុង ផ្សារសាមគ្គី ក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់នៅពេលធ្វើដំណើរតាមរថយន្តលើ កំណាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ខេត្តបាត់ដំបងដើម្បីចូលរួមពិធីសម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ... Read More »

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាចាត់ទុកកម្ពុជាជាមិត្តដ៏ជិតស្និទ្ធ

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិបានទទួលជួបលោក អ៊ូ មីយីនស៊ឺ (U Myint Soe) ឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជាដែលទើបតែងតាំងថ្មី នៅទីស្តីការក្រសួងការបរទេស កាលពីម៉ោង១០ព្រឹកថ្ងៃទី២០ ... Read More »

មេបញ្ជាការកងកម្លាំង MINUSMA ប្រចាំប្រទេសម៉ាលីកោតសរសើរកម្លាំងមួកខៀវកម្ពុជា

ភ្នំពេញ ៖ មេបញ្ជាការកងកម្លាំងរក្សា សន្តិភាពអង្គការសហប្រជាជាតិប្រចាំ ប្រទេសម៉ាលីហៅកាត់ថា “MINUSMA”បានកោតសរសើរដល់កម្លាំងមួកខៀវ កម្ពុជាដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិក្នុងប្រទេសម៉ាលី ។ មេបញ្ជាការ MINUSMA បានថ្លែងដូច្នេះ ខណៈដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាពកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនៅ ប្រទេសម៉ាលី ។ ... Read More »

ក្រសួងការបរទេសជឿជាក់ថាសហភាពអឺរ៉ុបមិនបិទទីផ្សារសម្លៀកបំពាក់របស់កម្ពុជាតាមសំណើរបស់មេដឹកនាំគណបក្សប្រឆាំងឡើយ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោក អ៊ុច បូររិទ្ធ បានបង្ហាញការជឿជាក់ថា សហភាពអឺរ៉ុបមិនកាត់ ជំនួយ និងបិទទីផ្សារ សម្លៀកបំពាក់របស់កម្ពុជាតាមសំណើ របស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិនោះឡើយ។ លោកបានហៅ ... Read More »

មិនទាន់សម្រេចលើកអភ័យឯកសិទ្ធិតំណាងរាស្ត្រ២រូបនៅឡើយ

ភ្នំពេញ៖ ប្រធានរដ្ឋសភាសម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន បានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីពិនិត្យមើល សំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលស្នើសុំលើកអភ័យឯកសិទ្ធិសភារបស់តំណាង រាស្ត្រ២រូបគឺលោក ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់មកកាន់មាតុប្រទេសប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៦ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់មកកាន់មាតុប្រទេសប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ (The 11th ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏ដូចលោកស្រីប្រទេសអាស៊ី-អឺរ៉ុបអញ្ជើញ ទស្សនាតំបន់ប្រវត្តិសាស្រ្តក្នុងទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី

ក្នុងឱកាសអញ្ជើញអមដំណើរសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើក ទី១១ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុង ហ្គោលីនៅរសៀលថ្ងៃទី១៥ ខែកក្កដា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ... Read More »

ព្រឹកនេះ សម្តេចតេជោហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ

ប្រទេសម៉ុងហ្គោលី៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ។ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក សម្តេចតេជោបានសរសេរយ៉ាងដូច្នេះថា៖ «ព្រឹកនេះខ្ញុំបានពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ... Read More »

នាយករដ្ឋមន្ត្រីចិនប្រកាសផ្តល់ជំនួយឥតសំណងឲ្យកម្ពុជាជិត៦០០លានដុល្លារអាមេរិកសម្រាប់រយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០១៦ ដល់២០១៨

ប្រទេសម៉ុងហ្គោលី៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាន ។ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោបានសរសេរយ៉ាងដូច្នេះថា៖ «មុននេះបន្តិចខ្ញុំបានជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន ... Read More »

អង្គការសហប្រជាជាតិគ្រោងបង្កើនចំនួនទ័ពមួកខៀវកម្ពុជាទៅសាធារណរដ្ឋអាហ្វ្រិក​កណ្តាល

ភ្នំពេញ៖ តំណាងអង្គការសហប្រជា​ជាតិបានថ្លែងឲ្យដឹងថា អង្គការសហប្រជាជាតិគ្រោងនឹងបង្កើនចំនួនកងទ័ពមួកខៀវពីប្រទេសកម្ពុជាទៅចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជា ជាតិនៅសាធារណរដ្ឋអាហ្រិកកណ្តាល។ លោកAdam christoper Smith ប្រធាន​ក្រុមចុះពិនិត្យនិងផ្តល់យោបល់ពាក់ព័ន្ធទៅលើការងារចាត់បញ្ជូនកងកម្លាំងនិងគ្រឿងបរិក្ខារបំពាក់សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមានប្រសា សន៍នៅថ្ងៃទី១៤ ខែកក្កដានេះថា ក្រោយពីមានតម្រូវការពីអង្គការសហប្រជាជាតិ នៅថ្ងៃខាងមុខនេះ កម្ពុជានឹងត្រូវបន្ថែម កងកម្លាំងអាវុធហត្ថមួយកងធំបន្ថែមទៀត ដើម្បីចូលរួមថែរក្សាការពារសន្តិសុខ ... Read More »

ប៉េកាំងព្រមានប្រទេសក្នុងតំបន់”មិនត្រូវប្រើប្រាស់ការប្តឹងគំរាមចិន”

ចិនបានព្រមានដល់ប្រទេសក្នុងតំបន់ថា ចិននឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីបង្កើតតំបន់ការពារគ្រប់គ្រងដែនអាកាស ក្រោយពេលដែលចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។ បើទោះបីយុត្តិធម៌អន្តរជាតិបានបញ្ចេញ សំឡេងក៏ដោយក៏នៅក្នុងសៀវភៅរបស់រដ្ឋាភិបាលចិនដែលបានប្រកាសកាលពីថ្ងៃទី១៣ ខែកក្កដា ថា ចិនបានចាត់ទុកការគ្រប់គ្រងរបស់ហ្វុីលីពីននៅសមុទ្រចិនភាគខាងត្បូងគឺគ្មានមូលហេតុហើយក៏ជាសកម្មភាពមានចេតនាអាក្រក់។ ចិនបានអះអាងថានាវានេសាទរបស់ខ្លួនតែងតែត្រូវបានកម្លាំងទាហានប្រទេសហ្វុីលីពីនឆាឆៅជាបន្តបន្ទាប់។ រដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថា “ការណ៍ដែលចិនបង្កើតតំបន់គ្រប់គ្រងដែនអាកាស ADIZ នៅ សមុទ្រចិនភាគខាងត្បូងឬក៏អត់នោះ គឺយើងត្រូវតែធ្វើឲ្យប្រាកដថា ... Read More »

កិច្ចសហប្រតិបត្តិការរវាងខ.ភ.ម.នឹងកងទ័ព អាមេរិកត្រូវបានពង្រឹងពង្រីកទូលំទូលាយ

ភ្នំពេញ ៖ ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២ កម្ពុជា-អាមេរិកពីមួយថ្ងៃទី១ថ្ងៃកាន់តែត្រូវ បានពង្រឹងពង្រីកទូលំទូលាយ ។ នេះជា ការលើកឡើងរបស់លោកនាយឧត្តម សេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួង កាពារជាតិក្នុងពេលដែលលោកវរសេនីយ៍ ឯក Craig ... Read More »

សម្តេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាសីុ-អឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី

ភ្នំពេញ ៖ ឆ្លើយតបតាមការអញ្ជើញ របស់លោក ត្យា ឃីអាហ្គីន អែលបេ៉ឌ័រ ប្រធានាធិបតីប្រទេសម៉ុងហ្គោលី កាលពី ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងធ្វើទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការងារ (DRL) នឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ១៨ និង ១៩ ខែកក្កដាដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្សនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា។ នៅថ្ងៃទី ១៨ កក្កដាលោកឧបការីរដ្ឋមន្រ្តីMalinowski នឹងជួបជាមួយមន្រ្តីរដ្ឋាភិបាលសមាជិកនៃគណបក្សប្រឆាំងក្រុមសង្គមស៊ីវិលក្នុងស្រុកនិងតំណាងទីភ្នាក់ងារអន្តរជាតិដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោតដែលមានភាពសេរីនិងយុត្តិធម៌ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អ្នកខាតបំផុត គឺរាជរដ្ឋាភិបាលកម្ពុជារឿងឃាតកម្មលើលោក បណ្ឌិត កែម ឡី

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋ មន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា អ្នកខាតបំផុតគឺរាជរដ្ឋាភិបាលកម្ពុជាជុំវិញរឿង ឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នក វិភាគឯករាជ្យ ព្រោះនៅពេលនេះរាជរដ្ឋា ភិបាលកំពុងលើកកម្ពស់សិទ្ធិសេរីភាព ... Read More »

សម្តេចតេជោថ្កោលទោស និងចេញបញ្ជាឲ្យរកជនដៃដល់និងជនឃុបឃិតករណីឃាតកម្មបណ្ឌិត កែម ឡី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងហ្មឹងម៉ាត់ ចំពោះអំពើព្រៃផ្សៃ និងបានចេញបទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកជនដៃដល់ និងជនឃុបឃិតទាំងឡាយដើម្បីផ្តន្ទាទោសតាមច្បាប់ ។ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្កោលទោសបែបនេះ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ... Read More »

តើ Global Witness ជាអង្គការអន្តរជាតិ ប្រភេទណាហេតុអ្វីបានជាចូលចិត្តនិយាយអាក្រក់ពីកម្ពុជា?

ភ្នំពេញ ៖ អង្គការក្លូបល វីតណេស Global Witness មានទីស្នាក់ការមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និង ទីស្នាក់ការមួយទៀតនៅទីក្រុងឡុង ចក្រ ភពអង់គ្លេស ។ អង្គការនេះត្រូវបានគេប្រកាសថា បង្កើត ... Read More »

ឲ្យតែជិតដល់ពេលបោះឆ្នោត Global Witness តែងតែធ្វើយ៉ាងដូច្នេះ

ភ្នំពេញ ៖ បន្ទាប់ពីមានការចេញរបាយ ការណ៍របស់ Global Witness មួយឈ្មោះ «ការក្ដោបក្តាប់យកវិនិយោគនៅកម្ពុជា» ដោយចោទប្រកាន់ទាំងងងឹតងងុលថា ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីមានក្រុមហ៊ុនធំៗនៅកម្ពុជាជាង១០០ក្រុមហ៊ុន និងថា ... Read More »

ការទទួលបានការលើកលែងពន្ធលើទំនិញសំរាប់ការធ្វើដំណើរដែលផលិតនៅកម្ពុជា៖ ការពង្រីកកម្មវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកសំរាប់ប្រទេសមានការអភិវឌ្ឍន៍តិចជាងគេនិងប្រទេសអាហ្វ្រិក

ភ្នំពេញ៖ នៅថ្ងៃទី ៣០ ខែមិថុនាការិយាល័យនៃតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិកបានប្រកាសការពង្រីកដ៏ធំមួយ នៃការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដែលនឹងនាំប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ។ ក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិកប្រទេសកម្ពុជានិងប្រទេសកំពុងអភិវឌ្ឍតិចតួច ដែលទទួលបានអត្ថប្រយោជន៍ (LDBDCs) ព្រមទាំងប្រទេសដែលមានកំណើនសេដ្ឋកិច្ចជាមួយកាលានុវត្តភាពនៃទ្វីបអាហ្រ្វិក (AGOA) ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងអាស៊ីប៉ាសីហ្វិកចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (World ... Read More »

អនុព័ន្ធយោធាចាស់-ថ្មីជប៉ុនជម្រាបលានិងបង្ហាញវត្តមាន

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុវត្តឲ្យលោកវរសេនីយ៍ទោ Ozawa Manabu អនុព័ន្ធយោធាជប៉ុនចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងលោកវរ ... Read More »

សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យ លោក Myint Soe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាថ្មីប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីជួបពិភាក្សាជួយមួយលោក Joa Chim Baron Von Marschall ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសហព័ន្ឋអាល្លឺម៉ង់រួចមក សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យ ... Read More »