ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ម៉ាក សែនសូនីតា ផ្ទុះរឿងស្នេហ៍ថៅកែកុន

ភ្នំពេញ៖ ថ្មីៗនេះស្រាប់តែលេចចេញដំណឹងរឿងទំនាក់ទំនងស្នេហាក្រៅឆាករវាងតារាសម្តែង ម៉ាកសែន សូនីតា ហៅតូតាជាមួយនឹង លោក ប៉ុល វិបូ ថៅកែផលិតកម្ម Angkor Picture រហូតមានការលើកឡើងថា ពួកគេរស់នៅក្រោមដំបូលផ្ទះតែមួយផងដែរ ។ ចំណងស្នេហារវាងតារាសម្ដែងល្បីឈ្មោះកញ្ញាម៉ាក ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

រថយន្តហុីយ៉ាន់ដាយបុកឡានកាមរីបញ្រ្ចាសទិសគ្នារបួសស្រាលធ្ងន់៧នាក់ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ មនុស្សស្រីប្រុចំនួន ៧នាក់បានធ្វើដំណើររួមគ្នាដោយរថយន្តម៉ាក កាមរី ១គ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធុនធំម៉ាក ហុីយ៉ាន់ដាយ បុកខណៈកំពុងធ្វើដំណើរបញ្រ្ចាសគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ ៥៥។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ... Read More »

យុវជនម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូបញ្ច្រាសផ្លូវ ទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ចំពីមុខ

  ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ ខណៈជិះម៉ូតូធ្វើដំណើរបញ្ច្រាសផ្លូវ ទៅបុកជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ចំមុខយ៉ាងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវលេខ២៧១ ក្បែរនិងផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ... Read More »

ព្រៃអង់តែនកំពុងប្រឈមនឹងការរលាយហិនហោច

ខេត្តកំពង់ធំ ៖ បទល្មើសដឹកឈើចេញពីព្រៃអង់តែនដែលស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំឈ្មួញកំពុងតែធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងកាប់ អារ និងច្រៀកឈើលក់ ធ្វើឲ្យព្រៃអង់តែនដែល ជាព្រៃ មានជំនួយឥតសំណងពីប្រទេស ជប៉ុនក្នុង១ឆ្នាំៗរាប់សែនដុល្លារ សម្រាប់ គ្រប់គ្រងធនធានធម្មជាតិឲ្យនៅគង់វង្ស មួយនេះនឹងត្រូវរលាយដោយសារឈ្មួញ ​កាប់បំផ្លាញដឹកជញ្ជូនចេញក្នុង១ថ្ងៃៗ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួប លោក ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន

ប្រទេសចិន៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញាដដែលនោះដែរ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុង ថាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តចិនរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ចាង ... Read More »

សម្ដេចតេជោ ហ៊ុន សែន ជួបរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីសចិន

ប្រទេសចិន៖ នៅរសៀលថ្ងៃទី១១ ខែ កញ្ញា  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន អនុញ្ញាតអោយ ឯកឧត្ដម សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្ត ... Read More »

ករណី​ប្រជាពលរដ្ឋ​ ៣​ គ្រួសារ​ រស់នៅលើដីអនុវត្តសាលដីកា​ នៅភូមិ​ទួលក្រសាំង​ ឃុំ​រកា​ខ្ពស់​ ស្រុកស្អាង​ ត្រូវបានដោះស្រាយបញ្ចប់​

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី​ ១១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៧​ នៅសាលាខេត្តកណ្ដាល​មានបើកកិច្ចប្រជុំរកដំណោះស្រាយជូនប្រជាពលរដ្ឋ​៣គ្រួសារ​ រស់​នៅលើដីអនុវត្តសាលដីកា​ ក្រោមអធិបតីភាពលោក​ ម៉ៅ​ ភីរុណ​ អភិបាល​ខេត្តកណ្ដាល​ ដោយមាន​សមាសភាពចូលរួម​ ៖ ... Read More »

កាប់យ៉ាងសាហាវដាច់ជេីងម្ខាងនៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់រងរបួសយ៉ាង​ធ្ងន់​ដាច់ជេីងម្ខាងដួលដេកសន្លប់ស្តូក ក្រោយពីក្រុមស្ទាវនាំគ្នាស្ទាក់វាយប្រហារ ។​ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អេីល​កាលពីវេលាម៉ោង៤និង៥៥នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ លេីកំណាត់ផ្លូវលំ ភូមិក្រសាំងក្រួរ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ៕ ប៉ឹម ... Read More »

សមត្ថកិច្ចស្វែងរកចាប់ខ្លួនអតីតមន្ត្រីបក្សសង្គ្រោះជាតិនិងជាប្រធានចលនារណសិស្សរំដោះជាតិខ្មែរក្រោម

ភ្នំពេញ៖ រណសិស្សរំដោះជាតិខ្មែរ ក្រោមដឹកនាំដោយលោក ថាច់ សារឿន ជាប្រធាន លោក ថាច់ ស៊ុង ជាអនុប្រធាន ទី១ និងលោក ថាច់ ជាង ជាអនុប្រធានទី២ ... Read More »

តំណាងរាស្ត្រនិងសកម្មជនបក្សសង្គ្រោះជាតិបរាជ័យការប៉ុនប៉ងចូលជួបលោក កឹម សុខា

ខេត្តត្បូងឃ្មុំ៖ ក្រុមតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ ២០នាក់កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានធ្វើដំណើរ និងជួបជុំគ្នានៅមុខ ពន្ធនាគារត្រពំាងប្លុងប៉ុនប៉ងចង់ចូលសួរសុខទុក្ខលោកកឹម សុខា ដែលកំពុងជាប់ឃុំឃាំងនៅ ទីនោះប៉ុន្តែមិនបានសម្រេចនោះទេដោយសារគ្មានការអនុញ្ញាតពីតុលាការ ។ ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចរួមមាន កម្លាំងនគរបាល ... Read More »

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំប្រតិភូទៅទទួលពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពទឹកស្អាតឆ្នាំ២០១៧ នៅប្រទេសព្រុយណេ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ ទៅទទួលពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាព «ទឹកស្អាត ឆ្នាំ២០១៧» នៅទីក្រុងដារូសសាឡឹម ប្រទេសព្រុយណេ។ ... Read More »

វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ទីក្រុងណាននីង ប្រទេសចិន ដោយសុខសុវត្ថិភាព

វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ទីក្រុងណាននីង ប្រទេសចិន ដោយសុខសុវត្ថិភាព។ ក្រុងណាននីង,ប្រទេសចិន ថ្ងៃទី១១ កញ្ញា ២០១៧ ប្រភពៈ ហ្វេសប៊ុកសម្តេចតេជោ Read More »

យុវជនម្នាក់បន្ទាប់ពីបានស្គាល់រសជាតិស្នេហ៍ពីនារីម្នាក់ហើយ ក៏លួចយកគ្រឿងពេជ្រតម្លៃជិត១ម៉ឺនដុល្លារ

ខេត្តព្រៃវែងៈ យុវជនវ័យក្មេងម្នាក់ បន្ទាប់ពីបានស្គាល់រសជាតិស្នេហ៍ពីនារីម្នាក់ អស់មួយយប់ហើយនោះ ក៏លួចយកទ្រព្យសម្បត្តិរបស់នាងមានសុទ្ធតែគ្រឿងពេជ្រតម្លៃជិត១ម៉ឺនដុល្លារ យកទៅលក់ប៉ុន្តែគេចមិនផុតពីខ្នោះដៃ។ ការឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោងជាង៣និង២០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយទទួលពាកក្យបណ្ដឹងពីនារីរងគ្រោះ។ បើតាមលោក ... Read More »

មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិធ្វើពិសោធន៍គ្រឿងញៀនជិត៨គីឡូក្រាម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញានេះ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បានកំពុងធ្វើពិសោធន៍គ្រឿងញៀនជិត៨គីឡូក្រាម ដែលបានចាប់ពីមេក្លោងជួញដូរគ្រឿងញៀនចំនួន០៣នាក់ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នៅគោលដៅផ្សារដីហុយស្ថិតក្នុងខណ្ឌសែនសុខ នៅបុរី សំបួរមាសស្ថិតក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ ៕ ស ... Read More »

លួចបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកមេម៉ាយជាង១ឆ្នាំ មកជាប់អន្ទាក់ប្តីដើមប្តឹងទារ៣ពាន់ដុល្លារ

ភ្នំពេញ: អន្ទាក់ពិតជាវ័ណ្ឌកបុរសវ័យចំណាស់ម្នាក់ដែលមានប្រពន្ធកូនរួចទៅហើយបែរជាទៅ លួចបង្កាត់ភ្លើងស្នេហ៍លួចជាមួយអ្នកមេម៉ាយក្តៅស្រួយម្នាក់ ហើយទីបំផុតបែករឿងដឹង ដល់ប្តីដើមបានរួមគ្នានឹងអ្នកមេម៉ាយ ចោទប្រកាន់បុរសនេះថា ចាប់រំលោភប្រពន្ធខ្លួនទៅវិញ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤និង៤០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ស្ថិតនៅផ្ទះជួលក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ... Read More »

អភិបាលខណ្ឌមានជ័យ និង សិល្បករចូលរួមកម្មវិធីបុណ្យភូមិឆ្លងផ្លូវបុណ្យកាន់បិណ្ឌ

ភ្នំពេញ៖ ពិធីបុណ្យភូមិឆ្លងផ្លូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជាកម្មវិធី ផ្តួចផ្តើមពីលោកពេជ្រកែវ មុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី០៩ ខែកញ្ញា ។ កម្មវិធីនេះ ក៏មានសិល្បករ សិល្បការិនីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមាន និងសម្តែងជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តផងដែរ ។ កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងដើម្បីជាចំណងដៃជូនប្រជាពលរដ្ឋ ... Read More »

ព្រលឹងចុងសក់រថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកបុកបង្គោលភ្លើងបាក់សង្កត់លើរថយន្តមួយគ្រឿងចតស្ងៀម

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុម្នាក់ៗភ័យស្លន់ស្លោ បន្ទាប់ពីមានស្នូរសំឡេងមួយយ៉ាងខ្លាំងជាច្រើនតង់ ក្រោយពីរថយន្តមួយគ្រឿងបានបោលទៅបុកបង្គោលភ្លើងស៊ីម៉ង់ត៌ បាក់ទៅលើរថយន្តមួយគ្រឿងទៀតនៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ។ សមត្ថកិច្ច ... Read More »

ជិះម៉ូតូឆ្កែរត់ចូល ដូលបោកចូលរថយន្តស្លាប់២នាក់ របួស៣នាក់ នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ ក្មេស្រីតូចម្នាក់ និង ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង ៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងពេលបើកបរម៉ូតូត្រូវសត្វសុនខ រត់ចូលដួលបោកចូលរថយន្តធំ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១០ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពីការហាមប្រើប្រាស់ផាវ ដែលមានរូបរាងដូចគ្រាប់បែក

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពីការហាមប្រើប្រាស់ផាវ ដែលមានរូបរាងដូចគ្រាប់បែក Read More »

បញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

  ខេត្តតាកែវ៖ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៧ ជនសង្ស័យ២ នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី៨ និងទី៩ ខែកញ្ញា ឆ្នាំ ២០១៧ ... Read More »

នគរបាលខណ្ឌច្បារអំពៅចាប់ម៉ូតូកៃច្នៃខុសលក្ខណៈបច្ចេកទេសនិងម៉ូតូអស់ស្លាកលេខជិត១០០គ្រឿង

ភ្នំពេញ : ម៉ូតូកៃច្នៃខុសលក្ខណៈបច្ចេកទេស បង្កជាសម្លេងលាន់លឺទ្រហឹង និងបំពាក់អំពូលភ្លើងឡាស័រខុសទម្រង់ដើម ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ចាប់ទុកជាបណ្តោះអាសន្នដើម្បីអោយម្ចាស់យក ធ្វើការជួសជុលអោយដូចដើមវិញ ដោយឡែកម៉ូតូអត់ស្លាកលេខក៍ចាប់ទុកជាបណ្តោះអាសន្នផងដែរដើម្បីអោយម្ចាស់យកឯកសារពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ចទើបប្រគល់អោយវិញ ។ រយៈពេល៤៥ថ្ងៃកម្លាំងនគរបាលខណ្ឌច្បារអំពៅបានបើកប្រតិបត្តិការទាំងថ្ងៃ ទាំងយប់ចាប់ម៉ូតូអត់ស្លាកលេខនិងម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេស បំពាក់អំពូលភ្លើងឡាហ្សែ បានចំនួនជិត១០០គ្រឿង ។ ... Read More »

កម្មការិនីម្នាក់ កំពុងអង្គុយធ្វើការសុខៗដួលធ្លាក់ពីលើកៅអីស្លាប់នៅពេលបញ្ជូនដល់មន្ទីពេទ្យ

ភ្នំពេញ: កម្មការិនីរោងចក្រកាត់ដេរ ស្តារហ្វ័រយូម្នាក់បានដួលសន្លប់ហើយត្រូវបានគេជួយសង្គ្រោះដឹកយកទៅកាន់មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតបានតែបន្តិចក៏បានស្លាប់បាត់បង់ជីវិត ដោយសារគាំងបេះដូងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ខមានជ័យ ក្រោយពីដឹកសពមកកាន់លំនៅឋានវិញ ។ ជនរងគ្រោះឈ្មោះ ផុន សាវ៉ាន់ ... Read More »

អភិបាលខណ្ឌសែនសុខ ដឹកនាំមន្ត្រីក្រោមឱវាទកាន់បិណ្ឌនៅវត្តអន្លង់ក្ងាន

ភ្នំពេញ៖ លោក បុឹល កុសល អភិបាលខណ្ឌសែនសុខ និងភរិយា រួមជាមួយមន្ត្រីសាលាខណ្ឌបានចូលរួមសូត្រមន្តធ្វើបុណ្យកាន់បិណ្ឌ នៅក្នុងរដូវបុណ្យភ្ជំបិណ្ឌនេះ ដោយមាននាំយកនូវបច្ច័យ និងគ្រឿងបរិភោគនានា យកមកប្រគេនព្រះសង្ឃផង តាមប្រពៃណីសាសនា ប្រព្រឹត្តនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ... Read More »

បន្ទាប់ពីរាយខ្សែភ្លើងឆក់ត្រីភ្លាត់ស្នៀត បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើកមួយបន្ទាប់ពីបុរសម្នាក់បានរាយខ្សែរភ្លើងឆក់ត្រីភ្លាត់ស្នៀត បែរជាឆក់ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ​ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ស្ត្រីម្នាក់បានសម្រាលកូននៅទីសាធារណៈ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបញ្ជាឲ្យកម្លាំង ប្រជាការពារ ចុះអន្តរាគមន៍

ភ្នំពេញ ៖ ដោយសារកត្តាជីវភាព ប្តីរវល់ធ្វើការងាររកលុយ មិនបានជូនប្រពន្ធទៅមន្ទីរពេទ្យតាមដាននិងពិនិត្យសុខភាព ។ ស្ត្រីម្នាក់បានសម្រាលកូននៅទីសាធារណៈ ដោយសារតែ ស្វាមីរបស់គាត់ជាប់រវល់ធ្វេីការងារ មិនបានជូនប្រពន្ធទៅមណ្ឌសុខភាពដេីម្បីពិនិត្យ សុខភាព ជាហេតុធ្វេីឲ្យគាត់ពុំបានដឹង ថ្ងៃដែលប្រពន្ធរបស់គាត់ត្រូវសម្រាលកូន ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៨ ... Read More »

ប្រុសស្រី៧នាក់រងរបួសធ្ងន់ស្រាលកណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកចន្ទ្រា និងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រុសស្រី៧នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារកណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា នៅស្រុកចន្ទ្រា និងក្រុងស្វាយរៀងរវាងម៉ូតូ នឹងម៉ូតូ។ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ កើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ឃុំចន្ទ្រា ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងគណប្រតិភូ អញ្ជើញដល់ទីក្រុងណាននីង ប្រទេសចិនហើយ

ប្រទេសចិន៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់បន្ទប់សម្រាកហើយនៅទីក្រុងណាននីន។ សូមបញ្ជាក់ផងដែរថា នៅម៉ោងប្រមាណ ១១:៤៧នាទីព្រឹក(ម៉ោងនៅណាននីង ប្រទេសចិន) ថ្ងៃទី១១ កញ្ញា នេះ សម្ដេចអគ្គមហាសេនាបតី តេជោ ... Read More »

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភិរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ នៃសាលាខណ្ឌដូនពេញ មូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធពិធីបុណ្យកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ

ភ្នំពេញ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៦:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភិរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ នៃសាលាខណ្ឌដូនពេញ ... Read More »

ខឹងរឿងរោទិ៍​ម៉ូតូដេញកាប់គ្នាដូចហ្វូងគោរងរបួសធ្ងន់ស្រាល៦នាក់

ភ្នំពេញ៖ យុវជនប្រុសស្រី២ក្រុមបានស្រែកឌឺដងគ្នារឿងបើកម៉ូតូរោទិ៍​បានដេញកាប់គ្នាដូចហ្វូងគោបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និង​រងរបួសស្រាល៥នាក់។ ​ ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨​​យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅដីឡូជិតបន្ទប់ជួលភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ភាគី​អង្គុយផឹករបួស៣នាក់ទី១-ឈ្មោះ ហ៊ុល ថាភេទប្រុសអាយុ ២៦ឆ្នាំ មុខរបររោងចក្រស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »