ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

កម្មករ​ កម្មការិនី​នៅ​រោងចក្រ​ស៊ី​ច​ផ្លាស​អ៊ី​ន​ដា​ស្ទ្រី​ ប្រមាណ​២៣៣​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​

​ខេត្តកណ្តាល​៖​ កម្មករ​ កម្មការិនី​ប្រមាណ​២៣៣​នាក់​ ត្រូវ​បាន​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ​ ខណៈ​កម្មករ​ កម្មការិនី​ទាំងនោះ​ធ្វើ​កូដកម្ម​ប្រមាណ​១២​ថ្ងៃ​ ដោយ​ទាមទារ​លក្ខខណ្ឌ​១១​ចំណុច​មិន​បាន​សម្រេច​។​ ​ការ​បញ្ឈប់​កម្មករ​ដ៏​ច្រើន​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​រោងចក្រ​ខាងលើ​។​ ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កម្មការិនី​រោងចក្រ​ម្នាក់​ដែល​ត្រូវ​គេ​បញ្ឈប់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​កម្មករ​ប្រមាណ​ជាង​១.០០០​នាក់​ចេញ​មក​ធ្វើ​កូដកម្ម​មាន​រយះ​ពេល​ជាង​១០​ថ្ងៃ​ គឺ​ផ្តើម​ចេញ​ ពី​ថៅកែ​រោងចក្រ​(​និយោជក់​)​ បាន​បណ្តេញ​កម្មករ​ចំនួន​៦​នាក់​មិន​ឱ្យធ្វើ​ការ​ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ ... Read More »

ចោរលួច​គាស់​ការិយាល័យ​វិទ្យាល័យ​កំពង់ថ្ម​ លួច​កុំព្យូទ័រ​១០​គ្រឿង​ដោយ​សុវត្ថិភាព​

​ខេត្តកំពង់ធំ​៖​ ករណី​ចោរលួច​ ប្លន់​ ល្បែងស៊ីសង​ និង​កន្ទុយលេខ​ ស្រុក​បារាយណ៍​ ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ក្នុង​ខេត្តកំពង់ធំ​ ដោយសារ​តែ​ ដែល​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ​ និង​ព្រួយបារម្ភ​ពី​ទ្រព្យសម្បត្តិ​ ដែល​មាន​ករណី​ លួច​ប្លន់​ និង​ល្បែងស៊ីសង​ជា​បន្តបន្ទាប់​ ។​ ... Read More »

បុរស​ម្នាក់​ជិះ​កង់​មិន​ប្រយ័ត្ន​ ត្រ​រថយន្ត​ផ្តាច់​ព្រលឹង​ឆាប​យក​ជីវិត​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​ខេត្តកំពង់ធំ​៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ នៅ​មុខ​ផ្សា​កំពង់ធំ​ ស្ថិត​ក្នុងភូមិ​ទី​១​ សង្កាត់​កំពង់ធំ​ ក្រុង​ស្ទឹង​សែន​ ដោយសារ​តែ​រថយន្ត​ផ្តាច់​ព្រលឹង​ បើក​មក​ផ្តាច់​សង្ខា​បុរស​ម្នាក់​ ខណៈ​ ដែល​កំពុង​តែ​ជិះ​កង់​ បណ្តាល​ឲ្យ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់​ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។​ ​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ ... Read More »

សមត្ថកិច្ចឆេកឆេរហាងបញ្ចាំអត់ច្បាប់មួយកន្លែងរកឃើញម៉ូតូជិត៣០គ្រឿង

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បាន​ចុះឆេកឆេរ​កន្លែងហាងបញ្ចាំអត់ច្បាប់មួយកន្លែង ដោយ​បានរកឃើញ ​ម៉ូតូបញ្ចាំ​ចំនួន​២៨​គ្រឿង ហើយបានដកហូតយក​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង ​ដើម្បីស្រាវជ្រាវ​បន្ត​ទៀត រីឯ​ម៉ូតូ​ចាស់ៗ​ដែល​នៅ​សល់​មិន​ត្រូវ​បាន​ប្រមូល​នោះ​ទេ​ ដោយសារ​វា​ចាស់​ពេក ចំណែក​ម្ចាស់​ទីតាំង​នោះ​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ទេ​ ដោយងចាំង​ស្រាវជ្រាវ​លម្អិត​សិន ។​ ប្រតិបត្ដិការ​នេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង​១៣​រសៀល ... Read More »

អាជីវករនៅប្រាសាទតាព្រហ្ម ដកបង្គោលរបងការពារប្រាសាទ ដោយសារខ្លាចបាត់បង់កន្លែងលក់ដូរ

ខេត្ដសៀមរាប៖ ក្រុមអាជីវករជាង១០០នាក់ លក់វត្ថុអនុស្សាវរីយ៍ នៅប្រាសាទតាព្រហ្ម ខឹងសម្បា​និង​អាជ្ញា​ធរ​​ជាតិ​អប្សរា​ ដោយបានច្រាន​គ្នា​ទៅ​វិញមក ​​ខណៈដែល​កម្លាំង​​អាជ្ញាធរជាតិអប្សរា បានបោះ​បង្គោល​របងការ​ពារ​ប្រា​សាទ ដែលក្រុមអាជីវករលើកឡើងថា ​​​ការ​ដាំ​​បង្គោលនោះ ជាចេតនាចង់​​ប​ណ្ដេ​​ញ​​ពួក​គាត់​ចេញ​ពីកន្លែងលក់ដូរ ។ ប៉ុន្ដែទោះជាយ៉ាងណា ការបោះបង្គោលនេះ ត្រូវបានក្រុមអាជីវករដកចោលវិញនៅម៉ោង១១និង៣០នាទីថ្ងៃ​ទី២១ ... Read More »

សមត្ថកិច្ចចាប់ឈើគ្រញ្ូង ជាង២០តោន ខណះដឹកបង្កប់ក្នុងរថយន្តយីឌុបដឹកដំឡូងមី

ខេត្ដសៀមរាប៖ ឈើគ្រញូង​ចំនួនជាង២០តោន ត្រូវបានសមត្ថកិច្ចចាប់យករក្សាទុកនៅរដ្ឋបាលព្រៃ ខណៈដែលឈើមាសនោះ​ដឹកបង្កប់ក្នុងរថយន្តយីឌុបដឹកដំឡូង ចេញពីភូមិ​សាស្រ្ត​ខេត្តឧត្តរ​មានជ័យ​តាម​ផ្លូវ​ជាតិលេខ៦៨ ឆ្លងកាត់ខេត្តសៀម​រាប ​ឆ្ពោះ​ទៅលក់នៅបរទេស។ ចំណែក អ្នកបើកបរ និងព្រូ​ឡានរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងសួរនាំ ។ ហេតុការណ៍ចុះបង្ក្រាបឈើក្រញូងនេះ ធ្វើឡើងនៅវេលាម៉ោង​២​រំលង​អធ្រាត្រឈានចូលថ្ងៃ​ទី២១ ខែកក្កដា ... Read More »

អាវុធហត្ថខេត្តកណ្តាល បង្ក្រាបចាប់ខ្លួនអតីតអធិការក្រុងតាខ្មៅររក្សាទុកនិងជួញដូរគ្រឿងញៀនដោយខុសច្បាប់

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវជាតិលេខ 21B ភូមិព្រែកសំរោង3 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងអាវុធហត្ថ ក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មុំ ... Read More »

រថយន្តបើកលឿនជ្រុលទៅបុកផ្ទះពលរដ្ឋរបួសមនុស្ស៣នាក់ ខូចខាតទ្រព្យសម្បតិ្តមួយចំនួន

ភ្នំពេញ៖ មនុស្សប្រុស ស្រី៣នាក់​បានរងរបួស​ត្រូវបញ្ជូនទៅសង្គ្រោះ​ភ្លាមៗនៅមន្ទីរពេទ្យ ចំណែកម៉ូតូ២គ្រឿងទៀត រួមទាំងទ្រព្យសម្បតិ្ត​មួយចំនួនផងដែរ​បានរងការខូចខាត បន្ទាប់ពី​ហេតុការណ៍គ្រោះថ្នាក់រថយន្តមួយគ្រឿងបើកបរបញ្ច្រាស់ទិស​ក្នុងល្បឿនលឿនជ្រុលទៅបុក​ចូលលំនៅឋានប្រជាពលរដ្ឋ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ... Read More »

បើកម៉ូតូជែងមិនផុត ជ្រុលទៅបុកម៉ូតូកង់៣ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ប៉ោយប៉ែត៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែង​កើតហេតុ បន្ទាប់ពីបើកម៉ូតូក្នុង​ល្បឿនលឿនជែង​មិនផុត ក៏ជ្រុលទៅបុកជាមួយម៉ូតូកង់បីកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ។ ហេតុការណ៍​នេះ​បានកើតឡើងស្ថិតនៅតាមបណ្តោយ​ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្រះត្រជាក់ចិត្តចាស់ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

កុយ​ ស៊ី​ឌឿ​ន​ ៖​ សិល្បករ​មិនមែន​ស្គាល់គ្នា​ជួប​គ្នា​តែ​វង់​ផឹកស៊ី​ទេ​

​ភ្នំពេញ ​៖​ “​សិល្បករ​មិនមែន​ស្គាល់គ្នា​ជួប​គ្នា​ តែ​ក្នុង​កម្មវិធី​សប្បាយ​ ឬ​វង់​ផឹកស៊ី​ទេ​ គឺ​ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ពិសេស​នៅ​ពេល​ដែល​សិល្បករ​ណា​ម្នាក់​ជួប​បញ្ហា​លំបាក​”​ ។​  នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក ​កុយ​ ស៊ី​ឌឿ​ន​ មន្ត្រី​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​ក្លឹ​ប​សិល្បៈ​ឌី​ភី​ ដែល​បាន​ថ្លែង​ក្នុង​គ្រា​ដែល​លោក ​និង​សិល្បករ​មួយ​ចំនួន​ ... Read More »

លោក កែវ វ័យ រៀបរាប់ពីការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់

ខេត្តពោធិសាត់: ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាននគរវត្តថា “ប្រជាកសិករខេត្តពោធិ៍សាត់រងទុក្ខ ខណៈបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះជួបគ្រោះរាំងស្ងួត”  លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានបំភ្លឺឱ្យដឹងថា គិតត្រឹមថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2015 នេះ ... Read More »

ផឹកស៊ីមើលមុខគ្នាដកកាំភ្លើងភ្ជង់ និងវាយគ្នាយ៉ាងអាណាធិបតេយ្យ សមត្ថកិច្ចគ្មានចំណាត់ការ

ភ្នំពេញ: មនុស្សប្រុសស្រីមួយក្រុមចូលផឹកស៊ីក្នុងហាងមួយកន្លែង ក៏ត្រូវក្មេងទំនើងមួយក្រុមទៀតមើលមុខ រួចក៏ហៅបក្ខពួកមកដកកាំភ្លើងភ្ជង់ និងយកស្នាប់ដៃវាយបណ្តាលឲ្យរងរបួសស្រាល ហើយគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៣រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចហាងផឹកស៊ីមួយកន្លែងមានយីហោ មាត់ព្រែកកំសាន្តចិត្ត មានទីតាំងនៅតាមផ្លូវសម្តេចជាស៊ីម ភូមិព្រែកលៀប ... Read More »

ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់លង់ទឹកស្រះស្លាប់

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់ បន្ទាប់ពីរូបគេបានទៅលេងទឹកក្នុងស្រះមួយកាលពីវេលាម៉ោង២និង៤៥​នាទី​​រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ឈ្មោះឡុង អាយុ៤ ... Read More »

សេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា៖

សេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា៖ Read More »

ប្រកាសផ្លាស់ប្តូរប្រធានគយច្រកអន្តរជាតិប៉ោយប៉ែត ប្តូរលោក ឈួន ហៃ ជំនួសលោក ហ៊ុយ សុជាតិ

ខេត្តបន្ទាយមានជ័យ៖ បើតាមប្រភពព័ត៌មានបច្បាស់ការណ៍ពីមន្រ្តីជាន់ខ្ពស់គយប្រចាំខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា នៅថ្ងៃស្អែក(២២ ខែកក្កដា) នៅក្រុងប៉ោយប៉ែត និងមានពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិក្រុងប៉ោយប៉ែត ប្តូរលោក ឈួន ហៃ បច្ចុប្បន្ន ប្រធានការិយាល័យគយច្រកអន្តរជាតិប៉ោយប៉ែត ជំនួសដោយលោក ហ៊ុយ ... Read More »

ដាក់ជណ្ដើរឡើងតភ្លើងផ្ទះគេ ប៉ះត្រូវខ្សែភ្លើងស្រាតឆក់រងរបួសធ្ងន់

ប៉ោយប៉ែត​ ៖​ បុរស​ជា​ជាង​ភ្លើង​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់ ​បណ្ដាល​ឲ្យរងរបួសរលាក​ខ្លោច​​​ទ្រូង និង​ខ្លួនប្រាណ​ស្ទើរតែបាត់បង់ជីវិត ខណៈ​ដាក់​ជណ្ដើរ​ឡើង​ត​ខ្សែភ្លើង​ប៉ះ​ខ្សែភ្លើង​ស្រាត។ ហេតុនការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្នជនរងគ្រោះពុំទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ ... Read More »

អភិបាលខណ្ឌដង្កោ នាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនវត្ត៤ក្នុងសង្កាត់ដង្កោ

​ភ្នំពេញ៖ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ នាំយកទៀនវស្សា និងសម្ភារៈ របស់លោក ប៉ា ... Read More »

អាជ្ញាធរខណ្ឌដូនពេញឃាត់រថយន្តដឹកដី១គ្រឿងដែលបេីកចូលក្រុងធ្វេីឲ្យធ្លាក់ដីប្រឡាក់ថ្នល់ និងពាក់ស្លាក P 70

ភ្នំពេញ: រថយន្តដឹកដីមួយគ្រឿងដែលធ្វេីចរាចរលេីផ្លូវថ្នល់ និងធ្លាក់ដីរាយប៉ាយពេញផ្លូវ ត្រូវមន្រ្តីសាលាខណ្ឌដូនពេញ ចាប់បញ្ចូនទៅរក្សាទុកនៅសាលាខណ្ឌ និងហៅម្ចាស់រថយន្តមកណែនាំ ដោយឲ្យជូតសំអាតផ្លូវឲ្យស្អាតវិញផងដែរ ។ ករណីឃាត់រថយន្តដឹកដីខាងលេីនេះ បានធ្វេីឡេីងកាលពីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្លូវព្រះនរោត្តម ជិតភោជនីយដ្ឋានទន្លេរសាប ... Read More »

ឈាមស្រែកស្បែកហៅ រំលោភសម្លាប់គេ ពេលនេះត្រូវតុលាការកាត់ក្ដីឲ្យជាប់គុកអស់១ជីវិត

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលក្រមឧទ្ធរណ៍ ដែលលោកស្រី​ចាន់​ ម៉ាឌីណា ជាចៅក្រមជំនុំជំម្រះក្ដី បានសម្រេចផ្ទន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មកដោយចេតនា ព្រោះតែជននោះបានរំលោភ-សម្លាប់នារីម្នាក់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ ... Read More »

តូចចិត្តមានជំងឺប្រចាំកាយរ៉ាំុរ៉ៃព្យាបាលមិនជាសម្រេចចិត្តចងកធ្វើអត្តឃាត

ខេត្តកំពង់ស្ពឺៈ បុរសម្នាក់បានចងកធ្វើអត្តឃាតនៅនឹងមែកឈើ ដោយសារតែមានជំងឺប្រចាំកាយរ៉ាុំរ៉ៃ។ ជនរងគ្រោះ ឈ្មោះ​ ឡឹក​ ដេត ភេទប្រុស អាយុ49ឆ្នាំ នៅភូមិព្រៃ​ធ្លោយ ឃុំមហាឬស្សី ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី​​ ... Read More »

រថយន្តមន្ត្រីយោធាដឺបេជើងគោកពាក់ស្លាកលេខខេមរភូមិន្ទបើកបុកម៉ូតូស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅស្រុកស្នួល

ខេត្តក្រចេះ៖អធិការរងនគរបាលស្រុកស្នួល លោកវរៈសេនីយ៍ត្រី កែវ វីណូ បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែកក្កដាបានថ្លែងថា យ៉ាងហោចណាស់ក៏មានស្ត្រីម្នាក់បានស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្កឡើងដោយរថយន្ត CAMRY ពណ៍ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ បានទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យមានអ្នកស្លាប់ ... Read More »

បាញ់ម្ចាស់ផ្ទះលក់ឈើធ្លាយពោះប្លន់យកទ្រព្យមិនបាន នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺៈ ចោរ៦នាក់បានសម្រុកចូលទៅបាញ់ប្លន់ផ្ទះថៅកែឈើមួយកន្លែង ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ តែមិនបាន បន្ទាប់ពីបានបាញ់ម្ចាស់ផ្ទះបណ្តាលឲ្យធ្លាយពោះរួចមក ។ ហេតុការណ៍បាញ់ប្លន់នេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ដែលមានគ្រឿងញៀនជាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី20 ខែកក្កដា 2015 វេលាម៉ោង00និង30នាទី កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោក អនុសេនីយ៍ឯក ជា ដា មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានចុះប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែត និងត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវត្រង់ចំណុចមុខវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន2 សង្កាត់និងក្រុងប៉ោយប៉ែត ... Read More »

ឆក់ទូរស័ព្ទគេហើយត្រូវនគរបាលដេញបើកម៉ូតូរត់គេច ជ្រុលបុករថយន្តរងរបួសធ្ងន់ម្នាក់ ​

  ភ្នំពេញ ៖ ចោរឆក់​ទូរស័ព្ទ១​នាក់ស្ទើរតែបាត់បង់ជីវិត បន្ទាប់ពីគេបានធ្វើសកម្មភាពឆក់​ទូរស័ព្ទរបស់គេហើយ បានព្យាយាមបើកម៉ូតូគេចខ្លួន ក៏ជ្រុលទៅបុករថយនបណ្ដាលឲ្យដួលម៉ូតូរងរបួស​ធ្ងន់ហើយ ត្រូវប្រជាពលរដ្ឋនាំគ្នាព្រួតវាយរហូតសល់តែដង្ហើមចង្រិត ។ ហេតុការណ៍នេះ បាន​កើតឡើង​នៅរសៀល ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ... Read More »

ក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ចាញ់បោកមេខ្សល់ធ្លាក់ដល់ប្រទេសចិន  

  ភ្នំពេញ៖ ស្រ្តីម្នាក់វ័យជាង៤០ឆ្នាំ ម្នាក់បានទៅដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ប្រយោជន៍សុំអន្តរាគមន៍ជួយដល់កូនស្រីរបស់គាត់ ដែលត្រូវបានមេខ្សល់១រូប រស់នៅខណ្ឌទួលគោក បោកបញ្ឆោតយកកូនទៅលក់ជួញដូរដល់ប្រទេសចិន ។ ស្ត្រីឈ្មោះ ក្រេវ ... Read More »

ទុស្សេខ្សែភ្លើងបង្កការភ្ញាក់ផ្អើលមួយដង្ហើមចង្រឹត អន្តរាគមន៍ទាន់ពេលរលត់ទៅវិញ

ភ្នំពេញ៖ លំនៅឋាន២ខ្នង មួយខ្នង​ប្រកបរបរលក់ប្រេងរំអិល និងមួយខ្នងទៀត​ប្រកបររបរ​កាត់​ដែរ ត្រូវអគ្គិភ័យឆាបឆេះមួយដង្ហើមចង្រឹត ក៏រលត់​ទៅវិញ បន្ទាប់ពីមានការអន្តរាគមន៍ទាន់ពេលវេលាដោយការប្រើបំពង់​បាញ់ពន្លត់អគ្គិភ័យអស់១៤បំពង់ និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ដោយសារតែទុស្សេខ្សែភ្លើងនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ៦ និងលេខ៨ តាមផ្លូវលេខ២៧១ ... Read More »

អភិបាលខណ្ឌច្បារអំពៅស្នើឲ្យគណៈកម្មការវត្ត និងព្រះសង្ឃត្រូវប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា

ភ្នំពេញ : ជាថ្មីម្តងទៀតលោកអភិបាល ខណ្ឌច្បារអំពៅបានស្នើអោយគណៈកម្មការ អាចារ្យ  ព្រះសង្ឃដែលគង់ក្នុងវត្ត កំពុងបំរើក្នុងវិស័យពុទ្ធចក្រត្រូវប្រតិបត្តិអោយបានខ្ជាប់ខ្ជួនតាមគន្លងព្រះពុទសាសនា អនុវត្តតាមសង្ឃវិន័យ និងពុទ្ធឱវាទ ដើម្បីលើកតម្កើងព្រះពុទ្ធ សាសនាដែលជាសាសនារបស់រដ្ឋអោយមានភាពថ្លៃថ្នូរ ជាទីគោរពសក្ការៈ របស់ពុទ្ធសាសនិកជន មិនត្រូវអ្វី ប្រាស់ចាកពីគន្លងព្រះពុទ្ធសាសនានោះឡើយ ... Read More »

ជែងរថយន្តដឹកទឹក ជ្រុលចង្កូតបុករថយន្តតុនត្រាសេរីទំនើបរងរបូសធ្ងន់

ប៉ោយប៉ែតៈ បុរសម្នាក់បានរងរបូសបាក់ភ្លៅស្ដាំ គ្រាដែលជិះម៉ូតូម្នាក់ឯង ជែងរថយន្តដឹកទឹក ជ្រុលចង្កូតទៅបុករថយន្តតុនត្រាសេរីទំនើប កាលពីវេលាម៉ោង១០និង៥នាទី ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចមុខសាលាសង្កាត់ប៉ោយប៉ែត ក្នុងភូមិមិត្តភាព សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចប្រាប់ថា ... Read More »

ស្ត្រីម្នាក់ខ្យល់គស្លាប់ ខណៈឡើងទៅសមាធិនៅលើភ្នំព្រះរាជទ្រព្យ

ខេត្តកណ្តាលៈ ស្ត្រីចំណាស់ម្នាក់​បានខ្យល់គស្លាប់ខណៈកំពុងដើរឡើងកាំជណ្តើរទៅលើកំពូលភ្នំព្រះរាជទ្រព្យក្នុងគោលបំណងទៅសមាធិ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣ និង២៥នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដែកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹម កេន ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាប់ជនជាតិវៀតណាម២២នាក់ដែលរស់នៅកម្ពុជាមិនមានលិខិតស្នាមត្រឹមត្រូវ

ភ្នំពេញ: ជនជាតិវៀតណាមចំនួន២២នាក់ ត្រូវនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គេរកឃើញថា មិនមានលិខិតស្នាមត្រឹមត្រូវ ចូលឆ្លងដែនមករស់លើដែនទឹកកម្ពុជាដោយខុសច្បាប់ក្នុងនោះមានក្មេង៣នាក់ កាលពីរសៀលថ្ងៃទី២០កក្កដា ២០១៥ នៅក្បែរសាលាបឋមសិក្សាដូនពេញ ជិតវិទ្យាល័យសីុសុវត្តិ ផ្លូវលេខ១៧៨ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ... Read More »