ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ជិះម៉ូតូទៅទិញស្រារថ្នាំបើកភ្លើងស៊ីញ៉ូបត់ត្រូវម៉ូតូមួយគ្រឿងជិះមកពី ក្រោយបុករបួសធ្ងន់បីនាក់

ខេត្ដប៉ៃលិន ៖ ម៉ូតូពីរគ្រឿងបានបុក គ្នាពេញទំហឹងបណ្ដាលឱ្យបុរសបីនាក់រងរបួសធ្ងន់សន្លប់នៅនឹងកន្លែងកើតហេតុខណៈបុរសម្នាក់បានជិះម៉ូតូសងស៊េរីឆ្នាំ២០១៤ លើបណ្ដោយផ្លូវជាតិលេខ៥៧ មកពីទិញស្រាថ្នាំពេលជិតមកដល់ផែ ស្ងួតបើកភ្លើងស៊ីញ៉ូត្រូវបានម៉ូតូមួយ គ្រឿងជិះស្របគ្នាពីក្រោយក្នុងល្បឿន យ៉ាងលឿនបុកចំពេញទំហឹងបណ្ដាលឱ្យបុរសទាំងបីនាក់បែកក្បាលរយះមុខ រលាត់ដៃជើងតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិផ្សារព្រំ ... Read More »

ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជាជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ

ភ្នំពេញ ៖ នៅក្នុងជំនួបសម្ដែងការ គួរសមជាមួយសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លោក​ Kaveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូន ... Read More »

ជនសង្ស័យប្រុសស្រីទាំង៩នាក់ត្រូវបានសមត្តត្ថកិច្ចក្រុងបានលុងបង្ក្រាបបានពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀន

ខេត្តរតនគិរី៖ ជនសង្ស័យចំនួន៩នាក់កំពុងប្រើប្រាស់ និងចែកចាយគ្រឿងញៀនត្រូវបានកម្លាំងនគបាលក្រុងបានលុងសហការជាមួយកម្លាំងការរិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការខេត្តនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែងដឹកនាំដោយព្រះរាជអាជ្ញារងលោក ជា សុភ័ក្រ ចុះឡោមព័ទ្ធស្ទាក់ចាប់បាននៅក្នុងចម្ការខាងក្រោយមន្ទីរបរិស្ថាន ខេត្តស្ថិតក្នុងភូមិអូរកន្ទឹល សង្កាត់បឹងកន្សែង ក្រុងបានលុង រួចនាំខ្លួនយកមកអធិការដ្ឋាន ឃុំខ្លួនមួយយប់ប្រតិបត្តិការបង្ក្រាប នេះធ្វើឡើងនៅវេលាម៉ោង១០ យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ លុះព្រឹកថ្ងៃបន្ទាប់ទើបកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ... Read More »

រថយន្តក្រុមហ៊ុនPhuong Trinh កម្ពុជា វៀតណាមដឹកអ្នកដំណើរបើកកិនសន្តិសុខឯកជនម្នាក់បណ្តាលឲ្យខ្ទេចប្រអប់ជើងខាងស្តាំ

ភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរឆ្លងដែនកម្ពុជា-វៀតណាម ដែលមានស្លាកសញ្ញា Phuong Trinh នោះបានបើកកិនសន្តិសុខឯកជនម្នាក់បណ្តាលឲ្យខ្ទេចប្រអប់ជើងខាងស្តាំង រងរបួសយ៉ាងធ្ងន់ ខណៈដែលសន្តិសុខរូបនោះកំពុងធ្វើចរាចរណ៍បញ្ចៀសការកកស្ទះ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុចមុខផ្សារទំនើបស៊ីធីម៉ល ... Read More »

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៣នាក់ និងអាវុធខ្លី១ដើម

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន ខណៈដែលពួកគេបានលាក់ទុកនូវអាវុធខុសដោយខុសច្បាប់ ។ ការឃាត់នេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ តាមណ្តោយផ្លូវលេខ៣៧១ ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យដែលឃាត់នោះទី១មាន ឈ្មោះ ... Read More »

ក្មេង​ស្រី​២​នាក់​រស់នៅ​ក្នុង​មណ្ឌល​ កុមារ​កំព្រា​ក្ដី​សង្ឃឹម​បាន​លង់ទឹក​ស្ទឹង​ស្លាប់​

​ខេត្ដកំពង់ស្ពឺ​ ៖​ ក្មេង​ស្រី​២​នាក់​រស់​និង​ ស្នាក់​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​បាន​លង់ទឹក​ស្ទឹង​ព្រែក​ត្នោត​ស្លាប់​ ខណៈ​ក្មេង​ស្រី​ រង​គ្រោះ​ទាំង​២​នាក់​នាំ​គ្នា​ទៅ​មុជទឹក​ លេង​កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​ រសៀល​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ស្ទឹង​ព្រែក​ត្នោត​ ស្ថិត​នៅ​ក្នុង​ ភូមិ​សុ​បិ​ន្ដ​ ឃុំ​ត្រ​ញំ​ង​គង​ ... Read More »

ឃាត់ខ្លួនស្ត្រីម្នាក់ជាក់ស្តែង បន្លំលួច ខ្សែកមាសមួយខ្សែ ទម្ងន់៣ជី

ភ្នំពេញ: ស្រ្តីម្នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ឃាត់ខ្លួន ជាក់ស្តែង ពីបទលួចខ្សែកមាស មួយខ្សែទម្ងន់៣ជី កាលពីវេលាម៉ោង ប្រហែល៩និង២០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ ដែលប្រព្រឹត្តឡើងនៅចំណុច តូបលក់ មាសលេខ៥០អា ផ្សារសាមគ្គី ... Read More »

ខឹងប្រពន្ធចោទថាមានស្រី ហើយមានផ្ទៃពោះ៤ខែទៀតធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ភ្នំពេញ: ដោយសារតែការប្រចណ្ឌ បានធ្វើឲ្យបុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន ក្រោយពេលមានទំនាស់គ្នា ជាមួយប្រពន្ធ បានចោទប្តីថា លួចមានស្រី ហើយមានផ្ទៃពោះ៤ខែទៀត ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២៣និង៥០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ ... Read More »

មេព្រៃខេត្តក្រចេះដោះលែងក្បូនអូសចងព្យាងឈើពុកផុយដែលសង្ស័យមានលួចបង្កប់ឈើទៅវិញស្ងាត់ៗក្រោយពីចាប់ឃាត់អស់ពេល១ថ្ងៃ១យប់

ខេត្តក្រចេះ៖​ ក្បូនអូសឈើត្រូវគេចង់បណ្តែត ​ឈើអូសពុក​ផុយ ​និងព្យាងបណ្តែត​តាមដង​ទន្លេ​មេគង្គចេញ​ពីព្រំ​ប្រទល់ខេត្តស្ទឹងត្រែង​ ដែលគេសង្ស័យថា មានបង្កប់ឈើអារ​ជាច្រើន​ម៉ែត្រគូបត្រូវបាន​ជំនាញផ្នែក​រដ្ឋបាលព្រៃឈើក្រចេះ ចាប់ឃាត់អស់រយៈពេល១យប់១ថ្ងៃ តែត្រូវ​ដោះលែង​ទៅវិញស្ងាត់ៗ​នៅប្រលប់ថ្ងៃទី៦ ខែកញ្ញា ដោយមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់បានអះអាងថា ក្បូនឈើ​មួយនេះមិនមាន​បង្កប់​ឈើ​ដូចការ​​សង្ស័យនោះទេ។ មន្ត្រីនគរបាលប៉ុស្តិ៍បុស្សលាវ បាននិយាយថា ក្បូនឈើចង់អូសបណ្តែតស្ទើរពេញមួយចម្ហៀង​ទន្លេមេគង្គនេះ ត្រូវបានមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះ ... Read More »

នគរបាលយុត្តិធម៌ស្រុកខ្សាច់កណ្តាល​ចាប់ខ្លួនបុរសម្នាក់តាមដីកា

ខេត្តកណ្តាលៈ កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល​សហការជាមួយសមត្ថកិច្ច​មូលដ្ឋាន​បានចាប់ខ្លួន​បុរសម្នាក់តាមដីកាបង្គាប់របស់តុលាការ ។ ការចាប់ខ្លួននេះធ្វើឡើង​កាលពីវេលាម៉ោង​៨ព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល ។ បុរសសង្ស័យត្រូវស្គាល់ឈ្មោះ ស្រឿន រស្មី ... Read More »

បុរសមា្នក់បើករថយន្តកម៉ាកToyota Priusបានរេចង្កូតទៅបុករនាំងថ្មពុះចែកផ្លូវបាក់អស់៥កង់

ភ្នំពេញ ៖ បុរសមា្នក់បើករថយន្តកម៉ាក Toyota Prius មួយគ្រឿងបាន​រេចង្កូតទៅបុករនាំងថ្មពុះចែកផ្លូវបាក់អស់៥កង់ខ្ទាតទៅមុខលែងរួច។ ​កើតឡើងនៅព្រឹកព្រលឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥នេះ ស្ថិតតាមបណ្តាយផ្លូវលេខ២៧១ នៅចំណុចជិតខ្លោងទ្វារវត្តសន្សំកុសល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ​បើតាមប្រភពព័ត៌មាន​ឲ្យដឹងថា ... Read More »

មុខសញ្ញាជួញដូរគ្រឿងញៀនប្រុសស្រី២១ ត្រូវបានសមត្ថកិច្ចបង្រ្កាប

  ខេត្តសៀមរាប៖មុខសញ្ញារក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន២១នាក់ ត្រូវបានកងកម្លាំង​ការិយាល័យស្រាវជ្រាវ​ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ដ ចុះបង្រ្កាបនិងចាប់ខ្លួន ព្រមទាំងវត្ថុតាង​បញ្ជូនទៅតុលាការ កាលនៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៥នេះ ។ ករណីណេះធ្វើឡើងក្នុងរយះពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៤រហូតដល់ល្ងាចថ្ងៃ០៥ខែកញ្ញាឆ្នាំ២០១៥​នៅកណ្តាល​ក្រុងសៀម​រាប ខណៈពួកគេកំពុង​ចែក​ចាយតាមដងផ្លូវសាធារណៈ ក្រោមការបញ្ជាផ្ទាល់ពី​លោក សំរិទ្ធិ សុខុន​ព្រះរាជអាជ្ញារង ... Read More »

រថយន្ត២គ្រឿងដឹកឈើគ្រញូងចេញពីខេត្តព្រះវិហារត្រូវសមត្ថកិច្ចខេត្តរតនគិរីបង្ក្រាបបាន

ខេត្តរតនគិរី: រថយន្តកាមរីចំនួនពីរគ្រឿងដឹកឈើប្រណិត ប្រភេទគ្រញូងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បាននៅវេលាម៉ោង២២និង១៥នាទីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥​ ។ ​ការ​​​​​​ ស្ទាក់បង្ក្រាបបានរថយន្តទី១ កាមរីគូទស្វិត ពណ៌ទឹកបិច ពាក់ស្លាកលេខ ភព២-ង៥១១៦ បង្រាបបាននៅចំណុចភូមិឡាអ៊ិន ឃុំតាអង ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៥ នៅសាលាកំបូល បាននឹងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពី លោក អ៊ុក គឹមសិទ្ធិ ... Read More »

ស្នងការនគរបាលខេត្តមណ្ឌលគិរីត្រូវបានប្រកាសតែងតាំងនិងផ្ទេរភារកិច្ច ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិ

ខេត្តមណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ត្រីញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តមណ្ឌលគិរីត្រូវបានផ្ទេរ ភារកិច្ចទៅកាន់អនុប្រធាននាយកដ្ឋានអាវុធជាតិផ្ទុះនៃក្រសួងមហាផ្ទៃ។ លោកឧត្តមសេនីយ៍ត្រីតូច យ៉ុន ស្នងការរងទទួលបន្ទុកព្រំដែនឡើងមកជាស្នងការនគរបាលខេត្តជំនួសលោក ញ៉ែម វ៉ាន់នី។ ពិធីនេះបានប្រារពធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តដោយមានការអញ្ជើញចូលរួមពីឯ.ឧ.អភិបាលខេត្ត.មេបញ្ជាការអាវុធហត្ថ.មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីរួមនិងប្រធានមន្ទីរក្នុងខេត្តជាច្រើននាក់ចូលរួមផងដែរ ៕ ឦសាន       Read More »

ជនសង្ស័យម្នាក់មកស្នាក់នៅក្រុងប៉ោយប៉ែត ៧ថ្ងៃចែកចាយថ្នាំញៀន សមត្ថកិច្ចឃាត់ខ្លួនឃើញវត្ថុតាង៩០គ្រាប់

ប៉ោយប៉ែតៈជនសង្ស័យម្នាក់មកពីក្រុងភ្នំពេញស្នាក់នៅក្រុងប៉ោយប៉ែតចំនួន៧ថ្ងៃដើម្បីចែកចាយថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយវត្ថុតាង៩០គ្រាប់ ។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីមម៉ោង០០និង៣៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្សាររ៉ាថ្មី ភូមិ.សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យដែលសមត្ថកិច្ចប៉ុស្តិ៍ប៉ោយប៉ែតឃាត់ខ្លួននោះមានឈ្មោះ ឆាងរិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនប្រាកដ ... Read More »

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ព្រះវិហារ បើកកិច្ចប្រជុំបច្ចេកទេសលើកទី១ ដើម្បីអភិរក្សប្រាង្គប្រាសាទព្រះវិហារ

ខេត្ដសៀមរាបៈ កាលពីព្រឹកថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ ២០១៥ នៅសាលសន្និសីទអង្គរ អាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប មានបើកកិច្ចប្រជុំបច្ចេកទេស លើកទី១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ ព្រះវិហារក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន និងប៉ុនប៉ងសម្លាប់សមត្ថកិច្ច

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីទៅឃាត់ខ្លួនជនសង្ស័យ៣ហើយត្រូវពួកចាក់ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើកដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចដែលត្រូវបានជនសង្ស័យចាប់ឲ្យរងរបួសនោះ ឈ្មោះ សាយ ចំរើន ... Read More »

ចោរប្រដាប់អាវុធមួយក្រុមភ្ជង់ប្លន់ម៉ូតូឌូកពីសង្សារមួយគូក្បែរប៉ុស្តិ៍ប៉ូលិស រួចជិះគេចខ្លួនដោយសុវត្ថិភាព

ភ្នំពេញ៖ សង្សារមួយគូជិះម៉ូតូឌូកឌុបគ្នាចេញពីធ្វើការ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ប្រដាប់ដោយកាំភ្លើងខ្លី បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូបានសម្រេច ក្បែរនឹងប៉ុស្តិ៍ប៉ូលិស ខណ្ឌដង្កោតែម្តង រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០០និង២០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវបេតុង ... Read More »

សិល្បករ និងយុវជនសមាគមសម្ព័ន្ឋខ្មែរអូស្ត្រាលីផ្តល់អំណោយដល់ដូនចាស់គ្មានទីពឹងមានជំងឺប្រចាំកាយ

ភ្នំពេញ៖ លោកយាយ លឹម ផេង ដែលរស់នៅគ្មានទីពឹងរងគ្រោះថ្លោះឆ្អឹងចង្កះព្រោះខ្សល់គរដួលនៅផ្សារបឹងកេងកងនោះបានទទួលអំណោយជាថវិកាពីសិល្បករ និងក្រុមយុវជនតំណាងសមាគមសម្ព័ន្ធខ្មែរអូស្ត្រាលី។ សិល្បករ និងក្រុមយុវជនទាំងអស់នាំទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលយកថ្នាំទៅព្យាបាលបន្ត។ ស្ថិតក្នុងវ័យ៨៦ឆ្នាំដែលរស់នៅដោយគ្មានទីពឹងនិងស្នាក់នៅជាមួយគេនៅក្នុងបរិវេណវត្តប្រយូវង្ស លោកយាយផេង លឹម បានប្រកបមុខរបរសុំទានគេនៅក្នុងផ្សារបឹងកេងកងអស់រយៈពេលជាច្រើនឆ្នាំ។ កាលពីថ្មីៗនេះលោកយាយបានជួបនឹងជំងឺខ្សល់គរដួល រហូតដល់ថ្លោះចង្កះ បានជំរុញឲ្យនិងកំពុងស្នាក់អាស្រ័យក្នុងវត្តថាន់បានជំរុញឲ្យតារាចម្រៀងលោក ... Read More »

ភ្លើងទៀនធូបរាលឆេះលំនៅឋានពលរដ្ឋមួយខ្នងនៅស្រុកអង្គស្នួល

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ មានករណីអគ្គិភ័យមួយបានកើតឡើងដោយសារតែភ្លើងទៀនធូប ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិចុងបង្កោល ឃុំបែកចាន ស្រុកអង្កស្នូល ខេត្តកណ្តាល ។ លំនៅឋានកើតហេតុ មុនពេលហេតុការណ៍កើតឡើង ម្ចាស់បានចាក់សោចោល ... Read More »

សមត្ថកិច្ចបង្រ្កាបបានជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀន

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវកម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ខេត្តសៀមរាប ធ្វើសកម្មភាពបង្ក្រាប និងចាប់ខ្លួនពាក់ព័ន្ធបទល្មើសករណីចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១៤និង៣០នាទី ... Read More »

បុរសម្នាក់យកក្រមាចងកសម្លាប់ខ្លួននៅលើដើមស្វាយ

ខេត្តកណ្តាល៖ បុរសម្នាក់បានយកក្រមាចងកសម្លាប់ខ្លួននៅលើដើមស្វាយដោយមិនដឹងពីមូលហេតុ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅលើដើមស្វាយចម្ងាយពីផ្ទះ៣៥០ម៉ែត្រនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អូក ... Read More »

កម្លាំងសមត្ថកិច្ចចាប់ជនសង្ស័យគំរាមសម្លាប់លោកសុខ ទូច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលបានគំរាមសម្លាប់លោកសុខ ទូចតាមហ្វេសប៊ុកនោះ នាពេលនេះកំពុងស្ថិតនៅក្នុងកណ្តាប់ដៃរបស់សមត្ថកិច្ចហើយ ។ កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនមុខសញ្ញា ស្ថិតនៅចំណុចព្រំដែនប៉ោយប៉ែត បន្ទាប់ពីជននេះ បានឆ្លងដែនពីប្រទេសថៃចូលកម្ពុជា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ ។ ... Read More »

កូនប្រសារ និងឪពុកក្មេកបើកឆាកប្រយុទ្ធគ្នា អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលគុក

ខេត្តកណ្តាល៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយសារតែទាស់សម្តីគ្នាបន្តិចបន្តួចរវាងបុរសជាកូនប្រសារ នឹងឪពុកក្មេកដែលទើបមកពីដាក់ត្នោតមានកាំបិតជាប់នៅនឹងដៃ ហើយលទ្ធផលចុងក្រោយ ឪពុកក្មេកដែលជាជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលមុខរបួស រីឯបុរសជាកូនប្រសារវិញត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ហើយទំនងជាគេចមិនផុតពីការជាប់គុកនោះឡើយ ។ ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ថៃ្ងទី៥ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះជនល្មើស ... Read More »

ចោរថ្លើមធំ ម្នាក់ឯងហ៊ានលួចម៉ូតូ២គ្រឿង ពុំបានសម្រេចត្រូវនគរបាលប៉ុស្តិ៍បឹងកក់ទី២ចាប់ដាក់ខ្នោះ

ភ្នំពេញ: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ២គ្រឿងពីប្រជាពលរដ្ឋប៉ុន្តែមិនបានសម្រេច ត្រូវជនរងគ្រោះមកទាន់ស្រែកឆោឡោផ្អើលដល់នគរបាលប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោក ឃាត់ខ្លួនបានភ្លាមៗ ហើយត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងរងរបួសផងដែរ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ ដែលប្រព្រឹត្តទៅនៅចំណុចមុខផ្ទះលេខ១៣ ផ្លូវលេខ៣១៣ ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីមចូលរួមធ្វើអធិបតីភាពកិច្ចប្រជុំដើម្បីដាក់ចេញផែនការ និងការរៀបចំបំពេញបន្ថែមរចនាសម្ព័ន្ធប្រចាំខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅសាលាស្រុកអន្លង់វែង កាលពីថ្ងៃទី៥ ខែកញ្ ឆ្នាំ២០១៥ មានបើកការប្រជុំមួយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តឧត្តរមានជ័យ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ... Read More »

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធបើកប្រតិបត្តិការចុះជីក ស្តារ និងសម្អាតប្រឡាយជាច្រើនខ្សែ

ខេត្តបាត់ដំបងៈ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៥ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ បានបើកប្រតិបត្តិការចុះជីក ស្តារ និងសម្អាតប្រឡាយជាច្រើនខ្សែ ដើម្បីទាញយកទឹកពីតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានា មកស្រោចស្រពស្រូវជូនប្រជាកសិករ ។ ... Read More »

គោយន្តកែឆ្នៃដាច់កង់ក្រឡាប់ស្លាប់ និងរបួស៥នាក់នៅខេត្តក្រចេះ

ខេត្តក្រចេះ៖ នារីម្នាក់បានបាត់បង់ជីវិត ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គោយន្តដាច់កងក្រឡាប់កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវបំបែកជីវ៉ាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។ របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា គោយន្តកែឆ្នៃខ្លួនបានដាច់កង់ខណៈកំពុងបើកបរ ទើបបណ្តាលឲ្យក្រឡាប់ និងធ្វើឲ្យមនុស្សប្រុស ... Read More »

មន្ដ្រីអភិរក្សជីវចម្រុះកែវសីមារងការចោទពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ

ខេត្ដមណ្ឌលគីរី ៖ ប្រជាពលរដ្ឋ និង មន្ដ្រីរាជការមួយចំនួននៅខេត្ដមណ្ឌល គិរីបានឱ្យដឹងថា ការចាប់បង្ក្រាបបទ ល្មើសព្រៃឈើរបស់មន្ដ្រីអភិរក្សជីវចម្រុះកែវសីមា ស្ថិតនៅស្រុកកែវសីមា ដែល គ្រប់គ្រង ដោយលោក មាឃ វុទ្ធី ប្រធាន ... Read More »