ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

សង្គម

របាំង​ថ្ម​៣​ផ្ទាំង​រង​ការ​ខូចខាត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ​៖​ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បើករថយន្ត​ហា​យ​ប្រ៊ី​ដ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ រួច​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​បាក់​អស់​ចំនួន​៣​កង់​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​២៦​នាទី​យប់​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​តេ​ង​ឡាយ​គ្រុប​ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ ។​ ​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មាន​រថយន្ត​កា​មេ​រី​ហា​យ​ប្រ៊ី​ដ​ ព​ណ៍​ស​ ... Read More »

គ្រាប់​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​១៥​គ្រាប់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ពញាក្រែក​

​ខេត្ត​ត្បូងឃ្មុំ​ ៖​ គ្រាប់​មិន​ទាន់​ផ្ទុះ​ ប្រភេទ​M79​ និង​ប្រភេទ​105​មិល្លីម៉ែត្រ​ ១៥​គ្រាប់​ ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ ក្នុងភូមិ​ចំនួន​ពីរ​ គឺ​ភូមិ​ព្រៃ​ទទឹង​ និង​ភូមិ​បុស​ល្វេ​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ... Read More »

យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​បង្គោល​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​របួស​បាក់ដៃ​ម្ខាង​

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ទំនងជា​ស្រវឹង​បាន​ជិះ​ម៉ូតូ​វី​វ៉ា​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​បុក​បង្គោល​រនាំង​ដែក​បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដើម​ និង​របួស​បាក់ដៃ​ខាងឆ្វេង​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​។​ ​ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​វី​វ៉ា​ ... Read More »

រថយន្ត​ដឹក​ថ្ម​គេច​ពី​រថយន្ត​មួយ​គ្រឿង​ជ្រុល​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ ស្រាល​៥​នាក់​

​ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដោយសារ​តែ​រថយន្ត​ដឹក​ថ្ម​បើក​គេច​ពី​រថយន្ត​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ប​ញ្ជ្រា​ស់​ផ្លូវ​ហើយ​ជ្រុល​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​៥​នាក់​ទៀត​រង​របួសធ្ងន់​ ស្រាល​ ក្នុង​នោះ​មាន​នារី​ម្នាក់​ដាច់​ដៃ​ចេញពី​ខ្លួន​តែ​ម្តង​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ត្រូវ​បាន​ក្រុម​ម៉ូតូឌុប​ដេញ​ឃាត់​ជាប់​ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ជាង​វត្ត​កំ​បូល​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក​ ... Read More »

នគរបាល​ប្រ​ឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​​ប្រុស ​ស្រី​៥​នាក់​ នៅ​ក្រុង​កំពង់ចាម​

​ខេត្តកំពង់ចាម​៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​១៣​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៥​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​១​ករណី​នៅ​ចំណុច​ភូមិ​បឹង​ស្នាយ​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​ ។​ ​លោក​វរសេនីយ៍ទោ​ សោម​ រស់​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ... Read More »

អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​ប្រហែល​៥០​នាក់​ តវ៉ា​ឲ្យ​ថៅកែ​ផ្សារ​ដើម​ក្រឡាញ់​ជួល​តូប​លក់ដូរ​មាន​រយៈពេល​២០​ឆ្នាំ​

​ខេត្ដសៀមរាប​៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​ខែកក្កដា​ ក្រុម​អាជីវករ​ប្រមាណ​៥០​នាក់​ នៅ​ផ្សារ​ដើម​ក្រឡាញ់​ ខេត្ដសៀមរាប​ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ដ​នេះ​ ជួយ​អន្ដរាគមន៍​ថៅកែ​ផ្សារ​ផ្សារ​ដើម​ក្រឡាញ់​ឲ្យ​កំណត់​រយៈ​ជួល​តូប​លក់ដូរ​យ៉ាងតិច​១៥​ទៅ​២០​ឆ្នាំ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ពួក​គារ​ ។​ ​ការ​តវ៉ា​នេះ​ ឡើង​បន្ទាប់​ពី​អ្នកគ្រប់គ្រង​ផ្សារ​ថ្មី​ កំណត់​អាណត្ដិ​រយៈពេល​ជួល​តូប​លក់ដូរ​៦​ឆ្នាំ​ម្ដង​ ដោយ​ចាប់ផ្ដើម​អនុវត្ដ​ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ បន្ទាប់​ពី​ផ្សារ​នោះ​កសាង​និង​កែ​លំអរ​ថ្មី​ ដោយសារ​អគ្គី​ភ័យ​ឆាបឆេះ​ស្ទើ​ទាំងស្រុង​កាលពី​ខែកក្កដា​ឆ្នាំ​២០១៣​កន្លង​មក​។​ ... Read More »

ពលរដ្ឋ​ដែល​និយាយ​ថា​ប្រើ​ភ្លើង​អស់​ច្រើន​ខែ​មុន​ជា​ក្រុមប្រឆាំង​ផ្កាប់មុខ​

​ភ្នំពេញ​ ៖​ ក្រុម​មន្ដ្រី​អគ្គិសនី​កម្ពុជា​ និយាយ​ថា​ អ្នក​ដែល​និយាយ​ឬ​ញុះញង់​ក៏​ ដូច​ជា​ប្រើ​ពាក្យពេចន៍​មួយ​ចំនួន​នៅ​ក្នុង​ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ការ​ប្រើ​ ប្រាស់​ចរន្ដអគ្គិសនី​អស់​លុយ​ច្រើន​ក្នុង​ អំឡុង​ខែមិថុនា​កន្លង​ទៅ​នោះ​គឺជា​ក្រុម​ ប្រឆាំង​គឺ​ប្រឆាំង​ផ្កាប់មុខ​ ។​ ការ​លើក​ ឡើង​យ៉ាង​ដូច្នេះ​នៅ​គ្រា​ដែល​ប្រជា​ពល​ រដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ធំ​បន្ដ​ ជជែក​គ្នា​អំពី​បញ្ហា​នៃ​ការ​ប្រើប្រាស់​ភ្លើង​ ... Read More »

អ្នក​រត់​តាក់ស៊ី​ខ្លះ​ផ្ទុក​អ្នកដំណើរ​បញ្ឈឺ​សមត្ថកិច្ច​ តែ​សមត្ថកិច្ច​មិន​ឈឺ​ ​

ខេត្ដស្វាយរៀង​ ៖​ ក្រុម​អ្នក​រត់​តាក់ស៊ី​ ខ្លះ​បាន​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ​បញ្ឈឺ​ សមត្ថកិច្ច​តែ​សមត្ថកិច្ច​មិន​ឈឺក្បាល​ ឡើយ​។​ ទាំងនេះ​មិន​ត្រឹមតែ​បញ្ឈឺ​សមត្ថ​ កិច្ច​ប៉ុណ្ណោះ​ទេ​តែ​បាន​ជាន់ឈ្លី​ច្បាប់​ច​រា​ ចរណ៍​ថ្មី​ថែម​ទៀត​ ។​ ​ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​ កក្កដា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​ ... Read More »

គោ​យន្ត​កន្ត្រៃ​បើក​ចុះ​ចំណោត​ ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ធ្លាក់​រណ្តៅ​លូ​

​ខេត្តរតនគិរីៈ​ គោ​យន្ត​កន្ត្រៃ​ដឹក​ជញ្ជូន​គ្នីគ្នា​ចំនួន​៨​នាក់​ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ទល់មុខ​ផ្សា​រតាយ​ សេង​ ស្ថិត​ក្នុងភូមិ​៤​ សង្កាត់​កាចា​ញ​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ក៏​ស្រាប់តែ​ហ្វ្រាំង​ចាប់​មិន​ស៊ី​ ប​ណ្តោ​ល​អោយ​ជ្រុល​ចង្កូត​ធ្លាក់​ពី​ផ្លូវជាតិ​លេខ​៧៨​ទៅ​ខាងស្តាំ​ដៃ​ក៏​ក្រឡាប់​នៅ​ក្នុង​រណ្តៅ​នេះ​តែ​ម្តង​។​ ប៉ុន្តែ​ពុំ​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ និង​ទ្រព្យសម្បត្តិ​សាធារណៈ​នោះ​ទេ​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ ... Read More »

រំលឹក​ខួប​លើក​ទី​២២​និង​បញ្ចុះ​បឋម​សិលា​សាងសង់​អគារ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​បញ្ជាការដ្ឋាន​កង​រាជ​ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​រៀបចំ​ពិធី​ រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២២​ ទិវា​ កងរាជអាវុធហត្ថ​ (១៤​កក្កដា​១៩៩៣-​ ១៤​កក្កដា​២០១៥)​ និង​បញ្ចុះ​បឋមសិលា​ បើក​ការដ្ឋាន​សាងសង់​អគារ​បញ្ជាការ​ ដ្ឋា​ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ... Read More »

លាក់​កាំភ្លើង​ក្នុង​ព្រៃ​ទុក​បាញ់​សត្វព្រៃ​ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ឃាត់ខ្លួន​ ​

ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​ ជាមួយនឹង​កាំភ្លើង​វែង​មួយ​ដើម​ ខណៈ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​លាក់​ទុក​អាវុធ​ខុសច្បាប់​ដើម្បី​ប្រមាញ់​សត្វព្រៃ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ។​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​ឃាត់ខ្លួន​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​អូរ​ត្រកួន​ ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ។​ ... Read More »

(UPDATE)៖ ជនជាតិ​កូរ៉េ​ម្នាក់​ចងក​ធ្វើ​អត្តឃាត​នៅ​ក្នុង​ខុន​ដូ​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​

​ភ្នំពេញ​ ៖​ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​យកប្រពន្ធ​ខ្មែរ​ និង​មានកូន​មួយ​រួច​ទៅ​ហើយ​នោះ​ បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ ដោយ​មិនដឹង​មូលហេតុ​ គ្រា​ដែល​ប្រពន្ធ​ពរ​កូន​ចុះ​ទៅ​ក្រោម​ ទិញ​ចំណីអាហារ​ហូប​ ហើយ​ពេល​ត្រឡប់​មក​វិញ​ ស្រាប់តែ​ឃើញ​ប្ដី​ ចងក​ស្លាប់​បាត់​ទៅ​ហើយ​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ដែនដី​។​ ​ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៣​ ... Read More »

បង្ក្រាប​ទីតាំង​កន្លែង​កត់​កន្ទុយលេខ​ និង​ភ្នាល់​បាល់ខុសច្បាប់​នៅ​ទួល​សង្កែ​

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ផ្ទះល្វែង​ដែល​លួចលាក់​កត់​កន្ទុយលេខ​ និង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ ។​ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៦០​ ក្រុម​៤​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​ ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៩​នាក់​ ... Read More »

អតីត​ពិធី​ការិនី​សា​សា​ ៖​ មិន​ទទួល​ យក​លិខិត​សុំ​ទោស​និង​ប្រាក់​សំណង​ ១០​ម៉ឺន​ដុល្លារ​ពី​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ដាច់ខាត​

​ភ្នំពេញ​ ៖​ ឆ្លើយ​តប​នឹង​សេចក្ដី​បំភ្លឺ​ ជូន​សាធារណៈជន​ធ្វើ​ឡើង​ដោយ​ឧកញ៉ា​ សុខ​ ប៊ុ​ន​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ តាម​រយៈ​មេធាវី​ យិ​ន​ សុ​ភី​ ដើម្បី​សុំ​ទោស​មក​លើ​កញ្ញា​សា​សា​ ឪពុក​ របស់​នាង​និង​ផ្ដល់​ប្រាក់​ចំនួន​១០​ម៉ឺន​ ... Read More »

លោក​ តុ​ប​ សំ​ ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​និង​លោកស្រី​ ម៉ែ​ន​ សំ​អន​ ជាប់​ជា​អនុប្រធាន​

​ភ្នំពេញ​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រុមប្រឹក្សា​ជាតិ​ ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បោះ​ឆ្នោត​ ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​សម្រាប់​ អាណត្ដិ​ទី​២​របស់​ខ្លួន​ដែល​មាន​រយៈពេល​ ៥​ឆ្នាំ​ម្ដង​ហើយ​ជា​លទ្ធផល​បាន​បង្ហាញ​ថា​ លោក​ តុ​ប​ សំ​ ដែល​ជា​អតីត​ប្រធាន​ក្រុម​ ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ ... Read More »

លោក​អូ​ស្មាន​ ហា​ស្សាន់​ ជូ​ប​គណៈ​ដឹកនាំ​ជាន់ខ្ពស់​អិ​ស្លា​ម​ ត្រៀម​ជ្រើសរើស​គ្រូបង្រៀន​ខ្មែរអិស្លាម​១.៥០០​នាក់​ ដើម្បី​បញ្ចូល​បេក្ខភាព​ទៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​

​ភ្នំពេញ​៖​ លោក​អូ​ស្មាន​ ហា​ស្សាន់​ ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះ​ បណ្ដាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា​ បាន​កោះ​ប្រជុំ​ជា​បន្ទាន់​ ជាមួយ​ គណៈ​ចាងហ្វាង​ ដឹកនាំ​ជាន់ខ្ពស់​ នៃ​សាសនា​ឥ​ស្លា​ម​ ប្រមាណ​ជាង​ ៦៥​រូប​ ... Read More »

ប្រជាពលរដ្ឋ​រិះគន់​នគរបាល​ចរាចរ​មិន​បង្ក្រាប​រថយន្ដ​ដឹក​ទំនិញ​សំពីងសំពោង​

​ខេត្ដកំពង់ធំ​ ៖​ រថយន្ដ​ដឹក​ទំនិញ​សំពីង​ សំពោង​ដែល​គេ​មើលឃើញ​ថា​ កំពុង​ ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​មួយ​ថ្ងៃៗ​មិន​តិច​ជាង​៣០​គ្រឿង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​ លេខ​៦​ កាត់​តាម​ខេត្ដសៀមរាប​-​កំពង់ធំ​ និង​រាជធានី​ភ្នំពេញ​ មានការ​ព្រួយបារម្ភ​ ដោយ​ដោយ​ភ័យ​ខ្លាច​ថា​ ទំនិញ​ទាំងនោះ​ ដាច់​ធ្លាក់​សង្កត់​លើ​អ្នក​ដែល​ធ្វើ​ដំណើរ​ តាម​ផ្លូវ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ ។​ ... Read More »

អភិបាល​ខណ្ឌដង្កោ​ចុះ​សំណេះសំណាល​និង​ពិនិត្យ​ការ​បូមទឹក​សង្គ្រោះ​សំណាប​សន្ទូង​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ប្រទះ​ឡា​ង​ ​

ភ្នំពេញៈ​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិ​ បាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ បាន​ដឹកនាំ​ មន្ដ្រីរាជការ​សាលា​ខណ្ឌ​-​សង្កាត់​ មន្ដ្រី​ ការិយាល័យ​ជំនាញ​នានា​ចុះ​សំណេះសំណាល​ សួរសុខទុក្ខ​ប្រជាពលរដ្ឋ​និង​ពិនិត្យ​ការ​ បូមទឹក​សង្គ្រោះ​សំណាប​សន្ទូង​និង​ស្រូវ​ ពង្រោះ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​គោក​មាស​ ... Read More »

ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​អាជ្ញាធរ​សហការ​ពង្រឹង​សន្តិសុខ​ព្រំដែន​ ​

ភ្នំពេញ​៖​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​ការងារ​កំណត់​បង្គោល​ខណ្ឌ​ សីមា​ និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​លើក​ឡើង​ឲ្យ​ដឹង​ថា​ ការ​ ដោះស្រាយ​បញ្ហា​ព្រំដែន​ជាក់ស្តែង​ណាស់​កម្ពុជា​គ្មាន​បំណង​ណាមួយ​យក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ទៅ​ដោះស្រាយ​បញ្ហា​នោះ​ទេ​ ពោល​គឺ​កម្ពុជា​ ចង់​ដោះស្រាយ​ដោយ​ឈរ​លើ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​ជិតខាង​។​ ... Read More »

លោក​ សុះ​ មុះ​សិន​ ផ្ដល់​ប្រាក់​កម្ចី​ឥណទាន​ឥត​ការ​ប្រាក់​រយៈពេល​២​ឆ្នាំ​ជូន​ពលរដ្ឋ​ក្រីក្រ​អ្ស៊ិ្ល​ា​ម​១០០​គ្រួសារ​នៅ​សង្កាត់​ជ្រោយចង្វា​ប្រកប​មុខរបរ​ខ្នាត​តូច​

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ច​ស្លា​ម​ ក្រីក្រ​ចំនួន​១០០​គ្រួសារ​រស់នៅ​ភូមិ​១​ និង​ភូមិ​២​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ បាន​ ទទួល​ប្រាក់​កម្ចី​នៃ​គម្រោង​ឥណទាន​ឥត​ ការ​ប្រាក់​រយៈពេល​២​ឆ្នាំ​ពី​អង្គការ​ mus​ lime​ helfen​ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ផ្ដល់​ តាម​រយៈ​សមាគមនិស្សិត​មូ​ស្លី​ម​កម្ពុជា​ ដើម្បី​យក​ទៅ​ធ្វើ​ដើមទុន​ប្រកប​មុខរបរ​ខ្នាត​តូច​នៅ​ក្នុង​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ដែល​១​គ្រួសារៗ​ទទួល​បាន​ប្រាក់​១​លាន​ ... Read More »

​ស្ត្រី​ម្នាក់​នាំ​ក្មេង​ស្រីៗ​អោយ​តា​តា​ ត្រូវ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ចាប់ខ្លួន​នៅ​ឡាក់​គី​ស្តា​

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ រាជធានី​ភ្នំពេញ​ បាន​ឃាត់ខ្លួន​ស្ត្រី​ម៉ាក​យ៉ែ​ម​ម្នាក់​ដែរ​បាន​នាំ​ស្រីៗ​ក្មេង​ឲ្យ​ទៅ​តា​តា​ ដែល​ចង់​សប្បាយ​ផ្លូវភេទ​ រហូត​ ស្រាវជ្រាវ​ចុះ​បង្ក្រាប់​ ជាក់ស្តែង​ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ សណ្ឋាគារ​ ... Read More »

សមត្ថកិច្ច​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចុះ​បង្ក្រាប​និង​រិ​ប​អូស​ថ្នាំពុល​កសិកម្ម​ពី​ថៃ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​

​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​ សមត្ថកិច្ច​មន្ទីរ​កិ​សកម្ម​ខេត្តបន្ទាយមានជ័យ​ សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​លោក​ ផា​ន់​ ភី​រម្យ​ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ ឆែកឆេរ​ និង​រិ​ប​អូស​ថ្នាំពុល​កសិកម្ម​ដែល​មាន​តម្លៃ​រហូត​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​។​ ​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ផ្សារ​ថ្មី​ ហៅ​ផ្សារ​ចំការ​គ​ ក្រុង​សេរី​សោភ័ណ​ ... Read More »

ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ឆេះ​សាខា​ក្រុមហ៊ុន​ CCP​ រង​របួស​មនុស្ស​ម្នាក់​

​ភ្នំពេញៈ​ សាខា​ក្រុមហ៊ុន​ CCP​ ដែរ​មាន​លក់​សម្ភារ​គ្រឿង​ជ័រ​ ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​ភ្លើង​រាល​ឆេះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌដូនពេញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍​ទាន់​ពេលវេលា​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៣​ ខែ​ក​ក្ដ​ដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ដី​ឡូ​តិ៍​លេខ​២៦​ ផ្លូវ​លេខ​៧៥​ ... Read More »

បុរស​ម្នាក់​ដេក​ស្លាប់​ក្នុងយានដ្ឋាន​ សមត្ថកិច្ច​ថា​បណ្តាល​មក​ពី​ខ្យល់គ​

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​អង្រឹង​ ដែល​ករណី​នេះ​សមត្ថកិច្ច​ជំនាញ​អះអាង​ថា​ ជា​ករណី​ខ្យល់គ​ ។​ ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​យានដ្ឋាន​ជួសជុល​រថយន្ត​ពន្លក​ស្ថិត​ ភូមិ​គគីរ​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។​ ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ... Read More »

ជនជាតិ​វៀតណាម​៨​នាក់​ឆ្លង​ដែន​ខុសច្បាប់​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ទីតាំង​កែ​ច្នៃ​ឈើ​ក្បែរ​ដំបូក​ខ្ពស់​

​ភ្នំពេញ​៖​ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​សហការ​ជាមួយ​កម្លាំង​នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​យ្យ​ការ​សាលាដំបូង​រាជ​ ធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​សិប្បកម្ម​ កែ​ច្នៃ​ឈើ​មួយ​កន្លែង​ស្ថិត​នៅ​ផ្លូវ​លេខ​៦៩​ ភូមិ​ដំបូក​ខ្ពស់​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ដោយ​ ក្នុង​នោះ​សមត្ថកិច្ច​បាន​រក​ឃើញ​ជនជាតិ​វៀតណាម​អន្តោប្រវេសន៍​ខុសច្បាប់​៨​នាក់​ស្នាក់​នៅ​ក្នុង​ ផ្ទះ​ទីតាំង​ខាងលើ​នេះ​ជា​ជាងឈើ​។​ ... Read More »

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៨​នាក់​ សង្ស័យ​រស់នៅ​ និង​ធ្វើការ​ខុសច្បាប់​

​ភ្នំពេញ​៖​ ជនជាតិ​វៀតណាម​១៨​នាក់​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ត្រូវ​សមត្ថកិច្ច​ចាប់និងបញ្ជូនខ្លួន​សួរនាំ​ដោយ​សង្ស័យ​ថា​ បាន​មក​រស់នៅ​ និង​ធ្វើការ​ខុសច្បាប់​នៅ​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ការ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​សុទ្ធតែ​បុរស​ភេទ​ទាំង​១៨​នាក់​ខាងលើ​នេះ​ ដឹកនាំ​ដោយ​លោ​ក​អ៊ុ​ក​ ហៃ​សិលា​ ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ និង​លោក​មាស​ ចាន់​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ... Read More »

រថយន្ដ​ស្ទូច​ក្រឡាប់​ផ្ងារជើង​ ដោយសារ​បើកបរ​លឿន​ ខណៈ​មេឃ​ភ្លៀង​ និង​ផ្លូវ​រអិល​

​ខេត្ដសៀមរាបៈ​ រថយន្ត​ស្ទួ​ច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ បាន​បើក​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦​ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ ដោយសារ​បើកបរ​មាន​ល្បឿន​លឿន​ និង​ធ្វេសប្រហែស​ ស្រម​ពេល​មាន​ភ្លៀង​ និង​ផ្លូវ​រអិល​ផង​ ប៉ុន្ដែ​ សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​រង្វង់​មូល​មុខ​គ្រុឌ​ ... Read More »

នាំ​កូនស្រី​ទៅ​នេសាទ​ត្រី​ដល់​កន្លែង​ស្ងាត់​ចាប់បង្ខំ​រំលោភ​រហូត​បាន​សម្រេច​

​ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​ ជា​ឪពុក​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ឃាត់ខ្លួន​ បន្ទាប់​ពី​ប្រពន្ធ​ជនសង្ស័យ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​ ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​របស់​ខ្លួនឯង​ ។​ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៣​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៥​។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​យ៉​ន​ វឿ​ន​ អាយុ​៣៣​ឆ្នាំ​ ... Read More »

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ទទួល​បាន​រថយន្ត​៤​គ្រឿង​និង​ទូរស័ព្ទ​ដៃ​៤៥​គ្រឿង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ទីស្តីការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ មាន​រៀបចំ​ពិធី​ប្រគល់​រថយន្ត​ និង​ទូរស័ព្ទ​ដៃ​ដែល​ជា​អំណោយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​លោកស្រី​អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​ ​នៅ​ក្នុង​ពិធី​នេះ​ លោកស្រី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រគល់​រថយន្ត​ម៉ាក​ទូ​យ៉ូ​តា​ ... Read More »

នារី​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ស្រាល​២​នាក់​ ហើយ​ព្យាយាម​បើក​រត់​ត្រូវ​ចាប់​បាន​

​ភ្នំពេញ​៖​ កុមា​រា​ម្នាក់​បាន​រងរ​បូស​ធ្ងន់​និង​បុរស​ម្នាក់​ទៀត​ជា​បង​រង​របួសស្រាល​ ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​មក​ពី​ទិញ​នំប៉័ង​សាច់​ ហើយ​ត្រូវ​ នារី​ម្នាក់​បើករថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ជ្រុល​បុក​កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងជើង​ស្ពាន​អាកាស​៧​មក​រា​ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រង​បាន​ប្រហែល​ជាង​១០០​ម៉ែត្រ​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ដេញចាប់​ជាប់​។​ ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ... Read More »