ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ចោទប្រពន្ធថាមានសហាយ រួចរត់ទៅចង.កធ្វើអត្តឃាត

ខេត្តកណ្តាលៈ បុរសម្នាក់បានចង.កធ្វើអត្តឃាតនៅលើដើមស្វាយ បន្ទាប់ពីនិយាយចោទប្រកាន់ទៅលើស្ត្រីជាប្រពន្ធថា មានប្រុសសហាយរួចមក ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចចំការស្វាយរបស់ឈ្មោះ ដួង សម្បត្តិ ហៅហាយ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ... Read More »

ជំពាក់លុយគេច្រើនពេកគ្មានលទ្ធភាពសង លោតពីលើស្ពានព្រែកសំរោងធ្វើអត្តឃាត

ខេត្តកណ្តាលៈ បុរសម្នាក់ជាបុគ្គលិកផ្នែកផលិតវ៉ាន ក្រុមហ៊ុន KAP ជំពាក់លុយគេច្រើនពេកគ្មានលទ្ធភាពនឹងសង ក៏សម្រេចចិត្តគិតខ្លីលោតពីលើស្ពានព្រែកសំរោង ចូលទៅក្នុងទឹកទន្លេបាសាក់ ដើម្បីធ្វើអត្តឃាតសម្លាប់ខ្លួន តែមិនបានសម្រេចត្រូវបានសង្រ្គោះទាន់ពេលវេលា ។ ករណីលោតទឹកធ្វើអត្តឃាតមិនបានសម្រេចនេះបានកើតឡើង កាលពីវេលាម៉ោង០៩ និង៥០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ករណីគ្រឿងញៀន

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីកំលាំងចម្រុះចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោគ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន និងត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ស្រាប់តែឆែកឆេរឃើញថ្នាំញៀនមួយចំនួនផងដែរ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ គោលដៅលើផ្លូវជាតិលេខ១ ... Read More »

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ពន្ធ័នឹងករណីថ្នាំញៀន

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ពាក់ពន្ធ័នឹងករណីចែកចាយ និងជួញដូថ្នាំញៀន ។ មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី កម្លាំងកងរាជអាវុធហត្ថស្រុក ... Read More »

ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ព្រោះតែជីវភាពក្រីក្រយកមុខរបស់បេះត្រួយអំពិលលក់ អកុសលធ្លាក់ពីលើដើមអំពិលរងរបួសធ្ងន់

ភ្នំពេញ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ពេលដែរក្មេងស្រី អាយុ១២ឆ្នាំ ម្នាក់ឡើងបេះត្រួយអំពិល ហើយបានបាក់មែកអំពិលធ្លាក់មកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូ២១៧ ក្នុងបរិវេណ សាលាសង្កាត់ជើងឯក ខណ្ឌដង្កោ ... Read More »

ព្រឹត្តិការណ៍រត់ Baton run គឺជាស្មារតីនៃប្រជាជនប្រទេសសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ បរិបថថ្មីនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សម្រាប់ប្រទេសដែលជាសមាជិកអាស៊ាន នឹងចាប់ផ្តើមស្វែងយល់ពីវប្បធម៌ អរិយធម៌ សិល្បៈ ទំនៀមទំលាបពីគ្នាទៅវិញទៅមក ក្នុងនោះ ព្រឹត្តិការណ៍ប្រកួតកីឡានានា ពិសេសកីឡាស៊ីហ្គេម ដែលជាផ្នែកមួយឲ្យប្រជាជននៃប្រទេសទាំង១០ បានជួបប្រស្រ័យទាក់ទង់គ្នា ដោយភាពស្និតស្នាលបំផុត។ ដោយឡែកព្រឹត្តិការណ៍រត់ Baton ... Read More »

លោកប៉ា សុជាតិវង្ស ៖ អ្នកលក់ឱសថទាំងអស់ត្រូវបន្តការសិក្សារៀនសូត្របន្ថែម ប្រកាន់ភ្ជាប់វិជ្ជាជីវៈ ធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស បានជំរុញឲ្យ អ្នកលក់ឱសថទាំងអស់ត្រូវបន្តការសិក្សារៀនសូត្របន្ថែមទៀត ប្រកាន់ភ្ជាប់វិជ្ជាជីវៈ និងធ្វើអាជីកម្មឲ្យបានត្រឹមត្រូវ ខណៈដែលឱសថជាអាវុធមុខពីរបើយើងឲ្យអ្នកជំងឺប្រើប្រាស់មិនបានត្រឹមត្រូវទេនោះ។ លោកប៉ា សុជាតិវង្សបានជំរុញបែបនេះ កាលពីរសៀលថ្ងៃទី២១ មេសា នៅសាលារាជធានីភ្នំពេញ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាព ... Read More »

នគរបាលប្រឆាំងការជួញដូរមនុស្សក្រុង ឃាត់ខ្លួនជនជាតិចិន២នាក់ និងស្រ្តីខ្មែរ៣នាក់ ប្រុងនាំឆ្លងដែនទៅប្រទេសចិនដោយខុសច្បាប់

ភ្នំពេញ៖ ជនជាតិចិន២នាក់ និងស្រី្តខ្មែរ៣នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបនិងឃាត់ខ្លួន ខណះដែលជនជាតិចិនប្រុងនាំនារីជនជាតិខ្មែរទាំងនោះឆ្លងដែនដោយខុសច្បាប់ ។ ក្នុងប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរមនុស្សដោយខុសច្បាប់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៣ និង៣៥នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោវ៉ាសុីតោន ដែលមានទីតាំងលេខ២AE0 ... Read More »

អាជ្ញាធរសម្រេចបិទអាជីវកម្មផ្ទះសំណាក់ តារាថ្នល់កោង បន្ទាប់ពីមានអំពើឃាតកម្ម

ភ្នំពេញ ៖បន្ទាប់ពីកើតមានអំពើឃាតកម្មក្នុង ផ្ទះសំណាក់យី ហោ តារាថ្នល់កោង ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវវេងស្រេង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងដោយ នៅផ្ទះសំណាក់ខាងលើ ពុំមានបំពាក់កាមេរ៉ាសុវត្ថិភាពងាយស្រួលគ្រប់គ្រងតាមដាន ភ្ញៀវចេញចូលនោះ ... Read More »

ឃាត់ខ្លួនស្រី្តជនជាតិវៀតនាមម្នាក់ រឹបអូសថ្នាំញៀន១១កញ្ចប់នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌឬស្សីកែវ បានចេញ បង្ក្រាបគ្រឿងញៀនខុសច្បាប់ដោយឃាត់បានស្ត្រីជួញដូរម្នាក់ រឹបអូសថ្នាំញៀនប្រភេទ ពណ៌សថ្លាចំនួន១១កញ្ចប់ កាលពីល្ងាចថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្សារតាប៉ុន ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ... Read More »

ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជិត៥ម៉ឺននាក់ ចូលរួមទស្សនាទីតាំងអភិរក្សបេតិកភណ្ឌដែលរៀបចំដោយអាជ្ញាធរជាតិអប្សរានៅមុខអង្គរវត្តក្នុងព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត២០១៧

ខេត្តសៀមរាប៖ ព្រឹត្តិការណ៍អង្គរ សង្ក្រាន្តលើកទី៥ឆ្នាំ២០១៧ បានបញ្ចប់ទៅដោយជោគជ័យនិងសប្បាយរីករាយជាទីបំផុត ដែលមហាគ្រួសារខ្មែរបានមក ជួបជុំគ្នាលេងល្បែងប្រជាប្រិយ ដើរកម្សាន្ត សប្បាយ និងបានស្វែងយល់ពីកិច្ចការអភិ រក្សនិងការជួសជុលបេតិកភណ្ឌផ្សេងៗនៅរមណីយដ្ឋានអង្គរ។ក្នុងអង្គរសង្ក្រាន្តឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំទីតាំងឲ្យឃើញពីការអភិរក្សបេតិកភណ្ឌនៅមុខប្រាសាទអង្គរវត្ត ដែលចែកចេញ ជា៣ផ្នែក ផ្នែកទី១ បង្ហាញពីការអភិរក្ស ... Read More »

ឃុំខ្លួនជាបណ្ដោះអាសន្នជនជាតិចិនម្នាក់ ស្រី្តខ្មែរម្នាក់នាំស្រីខ្មែរទៅរៀបការប្តីជនជាតិចិន

ភ្នំពេញ: លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ បានចេញដីកា បង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្នលើជនជាប់ចោទ ជាបុរសជនជាតិចិនម្នាក់ និងស្ត្រីខ្មែរម្នាក់ ពាក់ព័ន្ធករណី នាំស្ត្រីខ្មែរទៅរៀបការនៅប្រទេសចិនខុសច្បាប់ ។ ... Read More »

អាណូ លេចចេញស្នេហាថ្មី

ភ្នំពេញ៖ តារាសម្តែងនាងសួន ភក្កី ហៅ VJ អាណូបានបង្ហាញខ្លួនជាថ្មីជាមួយការងារសិល្បៈស្របពេលដំណឹងស្នេហានាង និងអតីតស្វាមីដើរដល់ផ្លូវទាល់។ ថ្មីៗនេះនាងបានពន្លេចចេញនូវដំណឹងស្នេហ៍ជាថ្មីយ៉ាងផ្អែមល្ហែមជាមួយបុរសម្នាក់ ។ ១០ឆ្នាំដែលអាណូ បានបាត់ខ្លួននោះមានព័ត៌មានថា នាងមានគូស្នេហ៍ជាមន្ត្រីធំ និងមានកូន២នាក់ទៀត ប៉ុន្តែនាងមិនដែលហ៊ានចេញមុខបកស្រាយនៅឡើយ ។ ... Read More »

អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ផ្នែកនៅស្រុកកំពង់ត្រាចទទួលស្គាល់ថាមេឃុំព្រែកក្រឹសបើកវង់ល្បែងស៊ីសងគ្រប់ប្រភេទមែន

ខេត្តកំពត ៖ ក្រុមប្រជាពលរដ្ឋរស់នៅ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្ត កំពតបានឲ្យដឹងកាលពីពេលថ្មីៗនេះថា មេឃុំរបស់ពួកគាត់បានបើកសង្វៀនបញ្ជល់ មាន់ និងល្បែងស៊ីសងផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាច្រើនខែមកហើយ ប៉ុន្តែគេមិនដែលឃើញសមត្ថកិច្ចមានចំណាត់ការទប់ស្កាត់ឡើយ ។ ... Read More »

កម្លាំងដែនជម្រកសត្វព្រៃសម្រេចកម្ទេចផ្ទះដែលសាងសង់នៅក្នុងតំបន់ហាមឃាត់

ខេត្តបាត់ដំបង ៖ លំនៅឋានរបស់ពល រដ្ឋមួយខ្នងក្នុងចំណោមផ្ទះប្រមាណជាង ១០ខ្នង ត្រូវបានកម្លាំងដែនជម្រកសត្វព្រៃ ភ្នំសំកុសប្រើប្រាស់រថយន្តទាញផ្តួលរំលំ ចោល បន្ទាប់ពីម្ចាស់ផ្ទះបានលួចសាងសង់ នៅក្នុងតំបន់ហាមឃាត់ ដែលជាតំបន់ គ្រប់គ្រងដោយក្រសួងបរិស្ថាន កាលពី ថ្ងៃទី២០ ខែមេសា ... Read More »

កាំកុងត្រូលខេត្តពោធិ៍សាត់រកឃើញភេសជ្ជៈខូចគុណភាពជិត២០០គីឡូក្រាមលក់នៅផ្សារក្រវាញ

ខេត្តពោធិ៍សាត់ ៖ ក្រុមមន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យរកទំនិញខូចគុណភាព នៅផ្សារ ក្រវាញ ស្ថិតនៅឃុំលាជ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ... Read More »

ចាប់ជនជាតិចិន៥នាក់និងខ្មែរម្នាក់ជីកកកាយរ៉ែមាសខុសច្បាប់នៅស្រុកលំផាត់

ខេត្តរតនគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់បានឃាត់ខ្លួនជនជាតិចិន៥នាក់ និងខ្មែរម្នាក់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីជីក កកាយយករ៉ែមាសខុសច្បាប់ នៅស្រុក លំផាត់ ។ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កម្លាំងបរិស្ថានដែនជម្រកសត្វព្រៃ ស្រុក លំផាត់ សហការជាមួយកម្លាំងនគរបាល ... Read More »

ខ្យល់កន្ត្រាក់បណ្តាលឲ្យរបើកដំបូលឃ្លាំង១កន្លែងនៅស្រុកគាស់ក្រឡតែអត់មានមនុស្សគ្រោះថ្នាក់ទេ

ខេត្តបាត់ដំបង ៖ គ្រោះធម្មជាតិខ្យល់ កន្រ្តាក់មួយបានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៤និង ២០នាទីរសៀល នៅចំណុចចម្ការស្វាយចន្ទី ស្ថិតនៅភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង បណ្តាលឲ្យ ... Read More »

នគរបាលបង្ក្រាបបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ ឈើប្រណីតប្រភេទធ្នង់ជាច្រើនដែលឈ្មួញបានប្រើរូបភាពជួលប្រជាពលរដ្ឋដឹកតាមរទេះគោ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលស្រុកឱរ៉ាល់បង្ក្រាបបានជាច្រើនរទេះ ។ ការបង្ក្រាបនេះធ្វើឡើងនៅព្រៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិរលាក់កងជើង ឃុំតាសាន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ។ សមត្ថកិច្ចបញ្ជាក់ថា ... Read More »

ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃពីបុរសម្នាក់

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករា ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿងពីបុរសម្នាក់បានសម្រេចតែរត់មិនរួច។បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង២និង២០ ថ្ងៃ២១ខែមេសាឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៨២សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឃឿន ដាវីត ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក, ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធសារធាតុញៀនតាមដីកាចៅក្រម

ខេត្តពោធិ៍សាត់៖ កំលាំងជំនាញរបស់អធិការដ្ឋាននគរស្រុកក្រគរ សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលបឹងកន្ទួត ឃាត់ខ្លួនបុរសម្នាក់ ដោយជាប់ពាក់ព័ន្ធករណីគ្រឿងញៀន តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់។ ប្រតិបត្តិការខាងលើអនុវត្តឡើងកាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជជក ឃុំបឹងកន្ទួត ស្រុកក្រគរ ... Read More »

រថយន្ត៣គ្រឿងបើកលឿនបុកគ្នានៅផ្លូវកែង រងការខូចខាតទាំងសងខាង

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត៣គ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បុកគ្នាបន្តបន្ទាប់វិលជុំ បណ្តាលឲ្យរងការខូចខាតទាំងសងខាងតែមិនមានរងរបយសដល់មនុស្សណាម្នាក់ កាលពីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៣៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ... Read More »

សម្រាប់ត្រីមាសទី១នេះអាជ្ញាធររាជធានីភ្នំពេញបង្ក្រាបករណីគ្រឿងញៀនបានជាង៧០០ករណីនិងឃាត់ខ្លួនជនសង្ស័យបានជិត២ពាន់នាក់

ភ្នំពេញ៖ សម្រាប់ត្រីមាសទី១នេះ អាជ្ញាធររជធានីភ្នំពេញបង្ក្រាបលើករណីគ្រឿងញៀនបានជាង៧០០ករណី និងឃាត់ខ្លួនជនសង្ស័យបានជិត២ពាន់នាក់ ដើម្បីចាត់ការទៅតាមច្បាប់ ។ នេះបើតាមការលើកឡើងរបស់លោកឃួង ស្រេងអភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ មេសានេះ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងមានការចូលរួមពីគ្រប់កងកម្លាំងនិងអាជ្ញាធរក្រោមឱវាទចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។ លោកឃួង ស្រេងបានមានប្រសាសន៍ថា សម្រាប់ត្រីមាសទី១ ... Read More »

ច្របាច់ដោះ និងឱបថើបមិនទាន់បានស៊ីជម្រៅផង នាងប្តឹងសមត្ថកិច្ចចាប់ដាក់ខ្នោះល្មម

ខេត្តស្វាយរៀងៈ យុវជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះថា បានលូកលាន់ឱបថើប និងប្រទូសកេរខ្មាស និងរំលោភ តែមិនបានសម្រចកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅក្នុងកាសីុណូភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ... Read More »

បុរសជនជាតិស៊ុយអែតម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះជួលរហូតស្អុយទើបដឹង

ខេត្តព្រះសីហនុ៖ ជនបរទេសសញ្ជាតិស៊ុយអែតម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់នៅលើគ្រែពូកក្នុងផ្ទះជួលបន្ទប់លេខ៨ ជាន់ផ្ទាល់ដីជាប់បឹងកាឡូមានរិទ្ធ មុខផ្ទះសំណាក់យីហោ ហាចហ៊ុន ស្ថិតក្នុង ក្រុម៣ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ។ សពជនបរទេសដែលស្លាប់ហើមស្អុយហើយគ្មានសំលៀកបំពាក់នេះ ត្រូវគេប្រទះឃើញនៅវេលាម៉ោងប្រមាណ ៤រសៀល ... Read More »

បើកបរល្បឿនលឿនជ្រុលទៅបុកម៉ូតូគេពីក្រោយដួលរងរបួសធ្ងន់ ស្រាល៣នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រុស ស្រី៣នាក់ រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូបុកគ្នាពេញទំហឹង ក្នុងទិសដៅស្រប បណ្ដាលឲ្យដួលរដូករណែលពេញផ្លូវ កាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវលំ ក្រាលក្រួសក្រហម ... Read More »

អ្នកជំនាញរៀបចំកាត់ក្រី និងព្យាបាលដើមឈើទាលដែលមានអាយុកាលជាង១០០ឆ្នាំជាប់ប្រាសាទបាយ័ន

ខេត្តសៀមរាប៖ ដើមឈើទាលមួយ ដើមធំ ដែលមានអាយុកាលប្រហែលជាង១០០មួយឆ្នាំ ដុះជាប់នឹងបរិវេណប្រាសាទ បាយ័នជ្រុងពាយព្យ ត្រូវបានរន្ទះបាញ់ កាលពីជាង១០ឆ្នាំមុន ហើយកំពុងតែស្ថិត នៅក្នុងសភាពពុកផុយដោយអន្លើ។ អ្នក ជំនាញគ្រប់គ្រងព្រៃនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកខាងលើបញ្ជៀសការបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងព្យាបាល ដើមឈើទាលនេះតាំងពីថ្ងៃទី៨ ... Read More »

ប្រឡាយទាំង៣ខ្សែនិងសំណង់មួយចំនួននៅស្រុកជាំក្សាន្តរួចរាល់៥០ភាគរយហើយ

ខេត្តព្រះវិហារ៖ ការដ្ឋានសាងសង់ ប្រឡាយទឹកចំនួន៣ខ្សែ និងសំណង់សិល្ប ការមួយចំនួនទៀត ស្ថិតក្នុងឃុំមរកត ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ សម្រេចការងារ បានប្រមាណ៥០ភាគរយហើយ ។ សូមរំលឹកផងដែរថា ដោយមានការ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ... Read More »

នាំគ្នាទៅជីករកសត្វ ដីបាក់សង្កត់ពីលើថប់ដង្ហើមស្លាប់ និងរបួស

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈនាំគ្នាទៅជីកដីរកសត្វ ហើយពេលកំពុងជីកដីនោះស្រាប់តែបាក់ដីសង្កត់ពីលើបណ្តាលឲ្យថប់ដង្ហើបស្លាប់តែម្តង ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី២០ ខែមេសា ឈ្មោះ ចិក វុធថៃ ហៅម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ, ... Read More »

អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋនៅក្នុងខណ្ឌសែនសុខ 

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ១០និង៥០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ មានករណីអគ្គីភ័យមួយកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាអន្តរាគមន៍ ។ ករណីនេះបានកើតឡើងនៅបណ្តោយផ្លូវ១០១១ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នៅពេលបច្ចុប្បន្ននេះ ... Read More »