ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ឃាត់ខ្លួន​បុរស​ម្នាក់​បន្លំ​ពាក់​ឯកសណ្ឋាន​មន្ត្រី​កងរាជអាវុធហត្ថ​ស័ក្តិ​២

​ភ្នំពេញ​៖​ បុរស​ម្នាក់​បន្លំ​ស្លៀកពាក់​ ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស័ក្តិ​២​ ត្រូវ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គ​ឃាត់ខ្លួន​ភ្លាមៗ​ ប្រគល់​អោយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ចាត់ការ​ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​ ១២​ ខែមករា​ ឆ្នាំ​ ២០១៦​ នៅ​ចំណុច​ផ្សារ​នាគ​មាស​ ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​ ... Read More »

ឡិច​ស៊ី​ស​ RX300​ បើក​លឿន​បញ្ច្រាសទិស​ចរាចរណ៍​បុក​រះ​ម៉ូតូ​២​គ្រឿង​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​ស្លាប់​ និង​នារី​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ដោយសារ​តែ​រថយន្ត​ឡិច​ស៊ី​ស​ RX300​ បើក​ក្នុង​ល្បឿន​លឿន​បញ្ច្រាស់​ ទិស​ដៅ​ចរាចរណ៍​បាន​បុក​រះ​ម៉ូតូ​២​គ្រឿង​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​០០​និង​២០​នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ក្រសួងការពារជាតិ​ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្សី​ ... Read More »

​សម្តេច​តេ​ជោ​ហ៊ុន​ សែន​៖​ ខ្ញុំ​បានឃើញ​ច្បាស់​នូវ​ការ​គោរព​ស្រឡាញ់​ ស្មោះស្ម័គ្រ​ចេញពី​បេះដូង​ពិតប្រាកដ​របស់​បងប្អូន​កូនក្មួយ​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​ថា​ សម្តេច​បានឃើញ​ច្បាស់​នូវ​ការ​គោរព​ស្រឡាញ់​ស្មោះស្ម័គ្រ​ចេញពី​បេះដូង​ពិតប្រាកដ​របស់​បងប្អូន​ កូន​ ក្មួយ​ ។​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ... Read More »

ជនជាតិ​វៀតណាម​លួច​ចូល​ក្នុង​ដែន​អភិរក្ស​ធ្វើ​សកម្មភាព​ចាប់​ត្រី​ដោយ​ឧបករណ៍​ល្មើសច្បាប់​ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​

​ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​ជនជាតិ​វៀតណាម​៣​នាក់​ត្រូវ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ព័ទ្ធ​ចាប់​បាន​ក្នុង​ពេល​ធ្វើ​សកម្មភាព​ល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​នេសាទ​ប្រភេទ​រុញ​ដោយ​ប្រើប្រាស់​កម្លាំង​ម៉ាស៊ីន​ ការ​ឃាត់​ចាប់​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២១​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ក្នុង​ដែន​អភិរក្ស​ជលផល​ព្រែក​ស្តី​ដក​គង​ ស្ថិត​ក្នុង​កន្លែង​អភិរក្ស​ជលផល​ទី​៧​ អតីត​ឡូ​តិ៍​លេខ​១០​ ភូមិ​ជើង​គ្រួ​ស​ ឃុំ​ស្វាយ​រំពារ​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​។​ ​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ... Read More »

ឃាត់ខ្លួន​ជនបរទេស​៧​នាក់​ក្នុង​ប្រតិបត្តិការ​ង្ក្រា​ប​ទីតាំង​ស្តុក​ និង​ប្រើប្រាស់​កញ្ឆា​ខុសច្បាប់​

​ខេត្តកំពត​៖​ ទីតាំង​ស្តុក​ និង​ចែកចាយ​កញ្ឆា​របស់​ជនបរទេស​មួយ​កន្លែង​ត្រូវ​បាន​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនបរទេស​៧​នាក់​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​ធំ​ ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ នេះ​បើ​តាម​ការ​អះអាង​បញ្ជាក់​ពី​លោកស្នងការ​នគរបាល​ខេត្តកំពត​។​ ​សមត្ថកិច្ច​ បង្ក្រាប​នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ​ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​ ខេត្តកំពត​។​ ... Read More »

គយ​ប្រចាំ​នៅ​សាលា​ក្រហម​បង្ក្រាប​រថយន្តក្រុង​ក្រុមហ៊ុន​កម្ពុជា​ អង្គរ​អ៊ិ​ច​ស្រេ្ព​ស​ ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​ ​ប៉ុន្តែ​មិន​បង្ក្រាប​រថយន្ត​នី​សានី​និង​កាម​រី​ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​

​ខេត្តបន្ទាយមានជ័យ​៖​ គយ​ប្រចាំ​នៅ​សាលា​ក្រហម​បង្ក្រាប​រថយន្តក្រុង​ក្រុមហ៊ុន​កម្ពុជា​ អង្គរ​ អ៊ិ​ច​ស្រេ្ព​ស​ ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​ក៏​ប៉ុន្តែ​មិន​បង្ក្រាប​រថយន្ត​នី​សាន់​និង​កាម​រី​ដឹក​ទំនិញគេចពន្ធ​ខុស​ច្បា​ដូច​គ្នា​នោះ​ទេ​។​ ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ​ អ៊ិ​ច​ស្ព្រេ​ស​ មួយ​គ្រឿង​ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​ត្រូវ​គេ​ប៉ាន់​ប្រមាណ​មាន​តម្លៃ​រាប់​ម៉ឺន​ដូ​ល្លា​ត្រូវ​បាន​គយ​ចល័ត​ ប្រចាំ​សាលា​ក្រហម​ ស្រុក​អូរ​ជ្រៅ​ បង្ក្រាប​បាន​ខណៈ​រថយន្តក្រុង​មួយ​នោះ​ធ្វើ​ដំណើរ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​បម្រុង​ឆ្ពោះទៅ​រាជ​ធា​ណី​ភ្នំពេញ​។ ​កម្លាំង​គយ​បង្ក្រាប​រថយន្តក្រុង​ដឹក​ទំនិញ​ខុសច្បាប់​នោះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​សាលា​ក្រហម​ ... Read More »

បុគ្គលិក​ឆ្នើម​ប្រចាំខែ​របស់​ណា​ហ្គា​វើ​ល​ចូលរួម​ក្នុង​កម្មវិធី​ “​ស្រុក​កំណើត​”

​ខេត្តកំពង់ស្ពឺ​៖​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ជា​ច្រើន​សម្រាប់​បុគ្គលិក​ឆ្នើម​ប្រចាំខែ​របស់​ណា​ហ្គា​វើ​ល​ បាន​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​រៀងៗ​ខ្លួន​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​ទីនោះ​។​ នៅ​ថ្ងៃ​ទី​ ៩​ខែ​ មក​រា​ ឆ្នាំ​ ២០១៦​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ដែល​ដឹកនាំ​ដោយ​ លោក​James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ ... Read More »

រាត្រីសមោសរ​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​ស្វាគមន៍​ឆ្នាំ​ថ្មី​ ២០១៦​ នៅ​ណា​ហ្គា​វើ​ល​ មានការ​សម្តែង​ពី​កំពូល​តារាចម្រៀង​ និង​សិល្បករ​-​សិល្ប​ការិនី​កម្ពុជា​ ជាមួយ​អាហារ​ពេល​ល្ងាច​ឈ្ងុយ​ឆ្ងាញ់​ដ៏​សម្បូរ​បែប​

​ភ្នំពេញ​៖​ ថ្ងៃ​ទី​ ៦​ មក​រា​ ២០១៦៖​ រាត្រីសមោសរ​ខោ​ន​ដោ​ន​ដ៏​កក្រើក​ស្វាគមន៍​ឆ្នាំ​ថ្មី​ ២០១៦​ ត្រូវ​បាន​ប្រារព្ធ​ម្តងទៀត​នៅ​សាល​ពិធី​ Grand​ Ballroom​ ក្នុង​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ នៅ​ថ្ងៃ​ទី​ ៣១​ ធ្នូ​ ២០១៥​ ... Read More »

(Live)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ពានរង្វាន់មរតកវប្បធម៌ខ្មែរ

Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, January 12, 2016 ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

​តំណាង​ក្រុមកីឡា​ E-Sport​ បញ្ជាក់​ថាបើ​គេ​ខ្លាំង​ខ្ញុំ​ក៏​មិន​អន់​ដែរ​

ភ្នំពេញ​ ៖​ តំណាង​ក្រុម​ Never​ Care​ និង​ Five​ Miltary​ បាន​បញ្ជាក់​ប្រាប់​ក្រុម​ អ្នក​សារព័ត៌មាន​ថា​ បើ​គេ​ខ្លាំង​ ពួក​ខ្ញុំ​ក៏​ មិន​អន់​ដែរ​នៅ​ក្នុង​ដំណើរ​ចេញ​ទៅ​ប្រកួត​ កីឡា​អេ​ឡិច​ត្រូ​និក​អន្ដរជាតិ​នៅ​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ចាប់ពី​ថ្ងៃ​ទី​១៣​ ... Read More »

កីឡាករ​ ម៉​ន​ ចាន់​តារា​ និង​កីឡាករ​យ៉​ត​ ស៊ី​ង​ អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ខ្វែង​ពូ​ល​

​ភ្នំពេញ​ ៖​ កីឡាករ​ ម៉​ន​ ចាន់​តារា​ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ព​ជើង​ គោក​ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ យ៉​ត​ ស៊ី​ង​ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៦​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ ... Read More »

​ឈ្មួញ​ចាក់​ដី​សង់​អាហារ​ដ្ឋា​ន​លើ​អូរ​បុរាណ​មួយ​កន្លែង​ជិត​រួចរាល់​ខណៈ​ខាង​អាជ្ញាធរ​បាន​ត្រឹម​ឆ្លើយ​ដាក់​គ្នា​

​ខេត្ដបាត់ដំបង​ ៖​ ទីតាំង​ចាក់​ដី​លុប​ អូរ​បុរាណ​ និង​សង់​អាហារ​ដ្ឋា​ន​១​កន្លែង​ ស្ថិត​ក្នុងភូមិ​ខ្នាចរមាស​ ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេ​ល​ ខេត្ដបាត់ដំបង​ នៅ​តែ​រង​ ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពល​ រដ្ឋ​ និង​គណៈកម្មការ​វត្ដ​ ខណៈ​ម្ចាស់​ទីតាំង​ បាន​ប្រាប់​ថា​ ... Read More »

​ស្ពាន​បា​ឡេ​សូ​ដាវ​រង​ការ​ខូចខាត​សា​ជា​ថ្មី​ដោយសារ​រថយន្ដ​ធុន​ធំ​ដឹកស្រូវ​ឆ្លងកាត់​

​ខេត្ដស្វាយរៀង​ ៖​ ប្រជាពលរដ្ឋ​ធ្វើ​ ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣១៤D​ពី​ផ្សារ​ ប្រ​សូត្រ​មក​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្ដរ​ ជាតិ​ព្រៃ​វល្លិ​ស្រុក​កំពង់​រោទ៍​ មានការ​ រអ៊ូរទាំ​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មិន​ព្រម​ស្ថាបនា​ស្ពាន​បា​ឡេ​ (​ស្ពានដែក​សូ​ដាវ​)​ខណៈ​រង​ ការ​ខូចខាត​ជា​អន្លើ​ដោយសារ​តែ​មាន​ រថយន្ដ​យី​ឌុ​ប​ដឹកស្រូវ​ធ្ងន់​ជា​ច្រើន​គ្រឿង​ បើក​ឆ្លងកាត់​ស្ពាន​មួយ​នេះ​ ។​ ​ស្ពាន​បេ​ឡេ​(​ស្ពានដែក​សូ​ដាវ​)​នេះ​ស្ថិត​ក្នុង​ ភូមិ​អូរ​ ... Read More »

​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ជាមួយនឹង​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​BST​ជា​លើក​ទី​២

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​ ចុះ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​លាយ​ ស៊ីម៉ងត៍​BST​ជា​លើក​ទី​២​ ក្រោយ​ពី​បាន​ ពន្យារពេល​រក​ដំណោះស្រាយ​រយៈពេល​ ជាង​១​ខែ​កន្លង​មក​ ។​ ជំនួប​លើក​នេះ​ធ្វើ​ ឡើង​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​GOLDEN​ BST​ ... Read More »

​សិស្ស​នៅ​ស្រុក​ព្រែក​ប្រសព្វ​និយាយ​ពី​ថ្លៃ​ឆ្លង​ស្រឡាង​

​ខេត្ដក្រចេះ​ ៖​ សិស្សានុសិស្ស​នៅ​ ស្រុក​ព្រែក​ប្រសព្វ​ ខេត្ដក្រចេះ​ ស្នើ​សុំ​ អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សម្រួល​ម្ចាស់​វិ​និ​ យោគ​ស្រឡាង​ចម្លង​ទាំងឡាយ​ កុំឱ្យ​យក​ លុយ​ពី​កូនសិស្ស​ឆ្លង​ទៅ​សាលារៀន​ ។​ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ម្ចាស់​ស្រឡាង​កំពង់ចម្លង​ឫស្សី​ចារ​បាន​យក​ប្រាក់​ថ្លៃ​ ឆ្លង​ពី​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ជា​ផ្នែក​មួយ​ជម្រុញ​សិស្ស​មួយ​ចំនួន​ត្រូវ​តែ​បង្ខំចិត្ដ​បោះបង់​ការ​សិក្សា​ ។​ ​សិស្សានុសិស្ស​រស់នៅ​ឃុំ​ជ្រោយ​បន្ទាយ​ ... Read More »

​ជិះ​ម៉ូតូ​កិន​គំនរ​សំរាម​លើ​ចិញ្ចើម​ផ្លូវ​ដួល​ត្រូវ​រថយន្ដ​កិន​បែកក្បាល​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​បែកក្បាល​ ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ កន្លែង​កើតហេតុ​ និង​ស្ដ្រី​ម្នាក់​ទៀត​បាន​រង​ របួសធ្ងន់​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​យក​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ដោយសារ​តែ​ គេ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​គេច​នឹង​គំនរ​ សំរាម​ដែល​ចោល​លើ​ចិញ្ចើម​ផ្លូវ​ដួល​ទៅ​នឹង​ថ្នល់​ ហើយ​មាន​រថយន្ដ​២​គ្រឿង​បើក​ ក្នុង​ល្បឿន​លឿន​ប្រជែង​គ្នា​មក​ដល់​ចាប់​ ហ្វ្រាំង​មិន​ជាប់​កិន​ជន​រង​គ្រោះ​ស្លាប់​ និង​ ... Read More »

បើក​ត្រាក់ទ័រ​លឿន​ដល់​ផ្លូវ​កោង​បួង​ចង្កូត​អត់​ទាន់​ក្រឡាប់​រង​របួសធ្ងន់​ស្រាល​២​នាក់​

​ខេត្ដ​ប៉ៃលិន​ ៖​ យុវជន​២​នាក់​រង​របួស​ ធ្ងន់​ស្រាល​ដោយសារ​បើកបរ​ត្រាក់ទ័រ​ លឿន​នៅ​ចំណុច​ផ្លូវ​កោង​ក្រឡាប់​បះជើង​ ធ្លាក់​ចូល​ប្រឡាយ​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​ ២០១៦​ ស្ថិត​នៅ​ត្រង់​ផ្លូវលំ​១​ខ្សែ​ ចំណុច​ អូរ​រថក្រោះ​ ក្នុងភូមិ​អូរ​ទឹក​ភ្លាម​ ឃុំ​អូរ​ ... Read More »

​ឃាត់ខ្លួន​យុវជន​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ យុវជន​ម្នាក់​ត្រូវ​ បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ​ឃាត់ខ្លួន​ករណី​ជួញដូរ​ ខណៈ​ដែល​រូបគេ​កំពុង​ជិះ​ម៉ូតូ​យក​ថ្នាំ​ញៀន​ ទៅ​ឱ្យ​ម៉ូយ​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ ទំនប់​រលក​ ស្ថិត​ក្នុង​ឃុំ​កំ​ពេញ​ ស្រុក​ស្ទឹង​ ហាវ​។​ ​តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ ... Read More »

​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ឃាត់​ជនសង្ស័យ​៤​នាក់​មាន​លាក់​សារធាតុ​ញៀន​ចំនួន​១៨​កញ្ចប់​តូច​

​ភ្នំពេញ​ ៖​ កម្លាំង​កងរាជអាវុធហត្ថ​ ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ក្រោយ​ពេល​ឆែកឆេរ​ឃើញ​មាន​លាក់​ គ្រឿងញៀន​ចំនួន​១៨​កញ្ចប់​តូច​កាលពី​ វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​ ​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​កង​រាជ​អាវុធ​ ... Read More »

​ឡើង​ប្រក់​ដំបូល​សំយាបផ្ទះ​ចុះ​មក​ក្រោម​ប៉ះ​នឹង​តំណ​ចរន្ដអគ្គិសនី​ឆក់​ស្លាប់​

​ភ្នំពេញ​ ៖​ ជាងដែក​ម្នាក់​ត្រូវ​ចរន្ដ​អគ្គិ​ ស​នី​ឆក់​ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​តែ​បន្ដិច​ ខណៈ​ដែល​ចុះ​ពី​ប្រក់​ដំបូលផ្ទះ​ហើយ​បាន​ប៉ះ​នឹង​តំណខ្សែ​អគ្គិសនី​មាន​ចរន្ដ​ ខ្លាំង​ ។​ ​ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​២​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​ ២០១៦​ នៅ​ក្នុង​វិឡា​មួយ​ កន្លែង​ត្រង់​ផ្លូវ​ លេខ​២០០៤​ ... Read More »

​ក្មេង​ប្រុស​ម្នាក់​ដើរ​តាម​ជីតា​ទៅ​បង់សំណាញ់​លង់ទឹក​ស្លាប់​

​ខេត្ដកំពង់ធំ​ ៖​ ក្មេង​ប្រុស​ម្នាក់​បាន​ លង់ទឹក​ស្លាប់​នៅ​ចំណុច​បឹង​អន្លង់​តា​អាន​ ខណៈ​ដើរ​តាម​ជីតា​ពីក្រោយ​ទៅ​បង់សំណាញ់​ ហើយ​ជីតា​ពុំ​ដឹង​ ។​ ករណី​នេះ​បង្ក​ឱ្យ​ភ្ញាក់​ ផ្អើល​នៅ​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ តែ​សាកសព​ក្មេង​ ប្រុស​រង​គ្រោះ​រហូត​ដល់​ព្រលប់​ថ្ងៃ​ដដែល​ទើប​រាវរក​ឃើញ​ ។​ ​ក្រុម​គ្រួសារ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ ... Read More »

ក្រុមហ៊ុន​ Facebook​ ឲ្យ​ចំណាត់ថ្នាក់​លេខ​១​ ដល់​ Facebook​ Page​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​សកម្មភាព​ Like,​ comment​ និង​ Share​ ច្រើន​ជាងគេ​

​ភ្នំពេញ​៖​ យោង​តាម​អ៉ី​ម៉ែ​ល​ផ្លូវការ​របស់​ក្រុមហ៊ុន​ Facebook​ ផ្ញើ​ជូន​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នៅ​វេលា​ម៉ោង​៨៖៤៤​នាទី​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ បាន​ឲ្យ​ដឹង​ថា​៖​ Facebook​ Page​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ... Read More »

ទើប​រៀប​ការ​បាន​៤​ថ្ងៃ​ ជិះ​ម៉ូតូឌុប​គ្នា​បុក​រថយន្ត​ដឹកឈើ​ចត​ស្ងៀម​ស្លាប់​ទាំង​២​នាក់​

​ខេត្តស្ទឹងត្រែង​៖​ បុរស​ នារី​២​នាក់​ប្តី​ប្រពន្ធ​ដែល​ទើបនឹង​រៀប​ការ​ហើយ​ថ្មោងថ្មី​បាន​រយៈពេល​៤​ថ្ងៃ​ បាន​ស្លាប់​ទាំង​ពីរ​នាក់​ ខណៈ​ម៉ូតូឌុប​គ្នា​ជ្រុល​ទៅ​បុក​រថយន្ត​កែ​ច្នៃ​ដឹកឈើ​ឈប់​ស្ងៀម​ដើម្បី​សាង​ឈើ​ដាក់​រថយន្ត​១​ទៀត​នៅ​លើ​ផ្លូវជាតិ​លេខ​៧៨​ ត្រង់​ចំណុច​ជិត​ផ្លូវបំបែក​អូរ​ពងមាន់​ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ជាង​ យប់​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ ។​ ​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូឌុប​គ្នា​លើ​កំណាត់​ផ្លូវ​លេខ​៧៨​ ក្នុង​សភាព​ងងឹត​ផង​នោះ​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ... Read More »

ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​ ទទួលស្គាល់​នយោបាយ​ សង្គម​ សេដ្ឋកិច្ច​ ប្រព្រឹត្ត​ទៅ​ ស្រប​តាម​ឆន្ទៈ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ និង​ស្រប​តាម​បំណងប្រាថ្នា​របស់​ប្រជាជន​

​ភ្នំពេញ​៖​ លោក​ វី​លៀម​ អេ​ ហៀ​ត​William​ A.​ Heidt​ ឯកអគ្គរដ្ឋទូត​ សហរដ្ឋអាមេរិក​ ប្រចាំ​នៅ​កម្ពុជា​ បាន​បញ្ជាក់​ថា​៖​ ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ គឺ​មាន​ សភាព​ល្អ​ ប្រសើរ​លើ​គ្រប់​ទិដ្ឋភាព​ទាំង​ន​យោ​ ... Read More »

បុរស​ម្នាក់​ចងក​ សម្លាប់​ខ្លួន​ដោយសារ​អន់ចិត្ត​រឿងស្រី​ដែល​ខ្លួន​លួច​ស្រឡាញ់​យកប្ដី​ចោល​

​ខេត្តកំពង់ធំ​ ៖​ បុរស​ម្នាក់​ឈ្មោះ​ ហឿ​ង​ ពុត​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ សង​ឃ្លាំង​ ឃុំ​តាំងក្រសាំង​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ មានមុខរ​បរជា​ ជាង​ផ្សារ​ដែក​ បាន​ធ្វើ​អត្ថ​ឃាត​ចងក​ នឹង​ថ្នឹ​ម​រោង​ជាង​ ... Read More »

ម៉ូតូ​ជនជាតិ​វៀតណាម​៩​គ្រឿង​ត្រូវ​នគរ​បាល​អន្តោប្រវេសន៍​ខេត្តរតនគិរី​ ឃាត់​ទុក​ ខណៈ​ចូល​មក​កម្ពុជា​ខុសច្បាប់​

​ខេត្តរតនគិរី​៖​ ម៉ូតូ​របស់​ជនជាតិ​វៀតណាម​ចំនួន​៩​គ្រឿង​ ត្រូវ​បាន​នគរ​បាល​អន្តោប្រវេសន៍​ខេត្តរតនគិរី​ ឃាត់​ដកហូត​បណ្តោះអាសន្ន​ ខណៈ​ពួក​គេ​ជិះ​ចូល​មក​កម្ពុជា​ដើរ​លក់​ សំភារ​:​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​ ។​ ​ករណី​ដកហូត​ម៉ូតូ​ជនជាតិ​វៀតណាម​នេះ​ គឺ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ ក្នុង​ក្រុង​បាន​លុង​ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​នគ​បាល​ស៊ើបអង្កេត​។​ ​លោក​ ជា​ ... Read More »

ល្បួង​យក​នារី​សតិ​មិនល្អ​យក​ទៅ​ចាប់រំលោភ​រហូត​បាន​សម្រេច​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ខេត្តកំពង់ឆ្នាំង​ ៖​ ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​ម្នាក់​ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ស្រុក​ជល​គិរី​ ក្រោយ​ពី​បែក​ការណ៍​ពី​នារី​រង​គ្រោះ​ថា​ បងថ្លៃ​ជីដូនមួយ​របស់​ខ្លួន​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​កាលពី​៦​ថ្ងៃមុន​ ។​ បុរស​ជនសង្ស័យ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ នៅផ្ទះ​ជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​ទន្លេ​ក្រៅ​ ឃុំ​ជលសារ​ ស្រុក​ជល​គី​រី​ ខេត្តកំពង់ឆ្នាំង​ ... Read More »

កម្លាំង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ សហការ​ជាមួយ​មូលដ្ឋាន​ខណ្ឌ​ចំការ​មន​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២៥​នាក់​ រស់នៅ​ និង​ធ្វើការ​គ្មាន​ច្បាប់​

​ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ នា​ថ្ងៃ​ទី​១២​ខែមករា​ ឆ្នាំ​២០១៦​ កម្លាំង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ សហការ​ជាមួយ​មូលដ្ឋាន​ខណ្ឌ​ចំការ​មន​ ចុះ​ឆែកឆេរ​ និង​ត្រួតពិនិត្យ​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ស​ចំនួន​២៥​នាក់​ ប្រុស​១៩​នាក់​ ស្រី​៦​នាក់​ រស់នៅ ​និង​ធ្វើការ​គ្មាន​ច្បាប់​ ស្ថិត​នៅ​ក្នុង​សិប្បកម្ម​អារឈើ​គ្មាន​លេខ​មួយ​កន្លែង​ ក្នុង​ក្រុម​ទី​៧​ទី​៨ ... Read More »

លំនៅឋានមួយខ្នងត្រូវភ្លើងឆេះម៉ត់ទាំងវេលាម៉ោងរំលងអធ្រាត្រ

ខេត្តកោះកុង៖ លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវភ្លើងឆាបឆេះទាំងស្រុងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍នេះបណ្តាលមកពីការទុស្សេខ្សែភ្លើង ។ លំនៅឋានដែលត្រូវភ្លើងឆេះជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ូ ... Read More »

ឃើញ​សមត្ថកិច្ច​ជិះ​រថយន្ត​ល្បាត​តាម​ដងផ្លូវ​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ខ្លួន​បណ្តាល​ឲ្យ​ដួល​ ពេល​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​

​ខេត្តកណ្តាលៈ​ ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​តាម​ដងផ្លូវ​ ពេល​ឃើញ​សមត្ថកិច្ច​នគរបាល​ជិះ​រថយន្ត​ល្បាត​ ក៏​បាន​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ខ្លួន​ បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ដួល​យ៉ាង​ច្រងាបច្រងិល​ទៅ​លើ​ផ្លូវជាតិ​ ។​ ភ្លាមៗ​នោះ​សមត្ថកិច្ច​នគរបាល​បាន​ចូល​ទៅ​ត្រួតពិនិត្យ​រក​ឃើញ​មាន​វត្ថុ​តាង​ថ្នាំ​ញៀន​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោង​២០​ និង​៤០​នាទី​ ថ្ងៃ​ទី​១១​ ខែមករា​ ... Read More »