ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​សន្យា​ថា​នឹង​ខិតខំ​ធ្វើ​កិច្ច​សហប្រតិបត្ដិការ​ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​

​ភ្នំពេញ​ ៖​ លោក​ នុ​ត្ថា​វុ​ធ​ ផូ​ទី​សារ៉ូ​ (Nuttavuth​ Photisaro)​ ឯកអគ្គរាជទូត​ ថ្មី​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា​ បាន​សន្យា​ថា​ក្នុង​អាណត្ដិ​ការទូត​របស់​ លោក​នៅ​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្ដិការ​ទ្វេភាគី​កម្ពុជា​-​ថៃ​ កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ បើ​ទោះជា​ កន្លង​មក​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ជម្លោះ​ ជាមួយ​គ្នា​លើ​បញ្ហា​ព្រំដែន​យ៉ាងណា​ក៏​ ... Read More »

នគរបាល​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ បញ្ជូន​ទៅ​តុលាការ​ករណី​លួច​លុយ​២០០០​ដុល្លារ​ពី​ជាង​ជួសជុល​ម៉ូតូ​

​ខេត្តសៀមរាប​ ៖​ សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​ និង​នគរបាល​ខេត្តសៀមរាប​ បាន​តាម​ប្រ​ម៉ា​ញ់​និង​ចាប់​ឃាត់ខ្លួន​ជនជាតិ​តួ​គី​ម្នាក់​ ក្នុង​ចំណោម​៣​នាក់​ បញ្ជូន​ទៅ​តុលាការ​ បន្ទាប់​ពី​ពួក​គេ​ ឲ្យ​ជាង​ជុស​ជុល​ម៉ូតូ​ ដូរ​ប្រេងម៉ាស៊ីន​ និង​បូមកង់ឡាន​ ហើយ​បន្លំ​លួច​លុយ​ចំនួន​២​ពាន់​ដុល្លារ​។​ ​ករណី​ឃាត់ខ្លួន​ជនជាតិ​តួ​គី​នេះ​កើតឡើង​នៅ​ រសៀល​ថ្ងៃ​ទី​១​ ខែមេសា​ ... Read More »

នគរបាល​បង្ក្រាប​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ចាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​បាន​ម្នាក់​នៅ​កណ្ដាល​វាល​ខ្សាច់​

​ភ្នំពេញ​ ៖​ មុខសញ្ញា​ជួញដូរ​គ្រឿង​ ញៀន​ដ៏​សកម្ម​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​ បាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​ មហាផ្ទៃ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ ខណៈ​ដែល​ ជនសង្ស័យ​រូប​នេះ​និង​បក្ខពួក​មួយ​ចំនួន​ ទៀត​ទៅ​ចែកចាយ​ថ្នាំ​ញៀន​នៅ​កណ្ដាល​ វាល​ខ្សាច់​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​ ៤​រសៀល​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ផ្លូវ​៦០​ម៉ែត្រ​ សង្កាត់​ចាក់​អង្រែ​លើ​ ... Read More »

​ជុំ​ទិស​រិះគន់​ចៅក្រម​កាត់ក្ដី​ប្រដាល់​រវាង​កីឡាករ​ប៉ាក់​គី​អាវ​និង​ផ្ល​យ​

​ខេត្ដពោធិ៍សាត់​ ៖​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ រិះគន់​ក្រុម​ចៅក្រម​ដែល​កាត់សេចក្ដី​ឱ្យ​កីឡាករ​ប្រដាល់​ហ្វី​លី​ពី​ន​ចាញ់​នៅ​ក្នុង​ការ​ ប្រកួត​កាលពី​យប់​ថ្ងៃ​សៅរ៍​ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​នៅ​ប្រទេស​កម្ពុជា​ ។​ សម្ដេច​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការ​ ដ្ឋា​ន​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៥​នៅ​ឯ​ស្រុក​ភ្នំក្រវាញ​ ខេត្ដពោធិ៍សាត់​ កាលពី​ព្រឹក​ ម្សិលមិញ​នេះ​ថា​ ... Read More »

ស្ដ្រី​ម្នាក់​រលូត​កូន​បាន​៥​ថ្ងៃ​បរិភោគ​សាច់​ឈ្លូស​ទាស់​ស្លាប់​

​ខេត្ដឧត្ដរមានជ័យ​ ៖​ ស្ដ្រី​ម្នាក់​ដែល​ ក្រុម​គ្រួសារ​អះអាង​ថា​ ទើបនឹង​រលូត​កូន​ បាន​៥​ថ្ងៃ​ ហើយ​បរិភោគ​សាច់​ឈ្លូស​ បណ្ដាល​ឱ្យ​ទាស់​ស្លាប់​ទោះបី​បញ្ជូន​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ក្នុង​ខេត្ដ​សៀម​ រាប​ក៏​ដោយ​ ។​ ​ករណី​ខាងលើ​នេះ​ស្ដ្រី​រង​គ្រោះ​បាន​ដាច់​ ខ្យល់​ស្លាប់​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ ... Read More »

ចាប់​អ្នក​ញៀន​ល្បែង​ឱ្យ​អង្គុយ​លេង​លើ​ស័ង្កសី​ក​ណ្ហា​ល​ថ្ងៃ​ក្ដៅ​ជា​ការ​ព្រមាន​

​ខេត្ដពោធិ៍សាត់​ ៖​ សមត្ថកិច្ច​នគរ​ បាល​ស្រុក​ក្រគរ​ចាប់​បាន​អ្នក​ញៀន​ល្បែង​ ប្រុស​ស្រី​៦​នាក់​យក​មក​ដាក់​ទណ្ឌកម្ម​ ឱ្យ​អង្គុយ​លេង​បន្ដ​លើ​ស័ង្កសី​ខណៈ​ដែល​ កម្ដៅថ្ងៃ​កំពុង​តែ​ក្ដៅ​ ។​ ​ករណី​នគរបាល​ឃាត់ខ្លួន​អ្នក​ញៀន​ ល្បែង​យក​មក​ដាក់​ទណ្ឌកម្ម​កាលពី​រសៀល​ ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុង​ ភូមិ​កណ្ដាល​ ... Read More »

បាក់​ច្រាំង​ទន្លេ​ធ្លាក់​ផ្ទះ​ឈើ​៥​ខ្នង​ចូល​ទឹក​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​

​ភ្នំពេញ​ ៖​ មាន​ឧប្បត្ដិហេតុ​បាក់​ច្រាំង​ ទន្លេ​បណ្ដាល​ឱ្យ​ផ្ទះ​ឈើ​៥​ខ្នង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ធ្វើ​ឱ្យ​ខូចខាត​ ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ​អស់​ជា​ច្រើន​និង​ផ្ទះ​ជាង​១០​ខ្នង​ផ្សេង​ទៀត​កំពុង​គំរាម​ដោយ​បាក់​ច្រាំង​ផង​ដែរ​ ហើយ​ករណី​នេះ​ពុំ​ បណ្ដាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​ បាត់បង់​ជីវិត​ ទេ​ ។​ ​ករណី​បាក់​ច្រាំង​ធ្លាក់​ផ្ទះ​ចូល​ទន្លេ​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៥​ ... Read More »

លោក​ សែ​ វុ​ទ្ធី​ ត្រូវ​បាន​ប្រកាស​ តែងតាំង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ ហត្ថ​ខេត្ដស្វាយរៀង​

​ខេត្ដស្វាយរៀង​ ៖​ នៅ​សាល​ប្រជុំ​ឆ្នេរទន្លេ​ នា​រសៀល​ថ្ងៃ​ ទី​៤​ ខែឧសភា​ ឆ្នាំ​២០១៥​ មាន​រៀបចំ​ ពិធី​ប្រកាស​តែងតាំង​និង​ផ្លាស់​ប្ដូរ​មុខ​តំណែង​ ក្រោម​អធិបតីភាព​នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ។​ ... Read More »

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ចុះ​បិទ​ទីតាំង​ហ្ធេ​ម​បាញ់​ត្រី​១​កន្លែង​ឃាត់ខ្លួន​មនុស្ស​៤​នាក់​

​ភ្នំពេញ​ ៖​ ទីតាំង​អាជីវកម្ម​ហ្គេ​ម​បាញ់​ ត្រី​មួយ​កន្លែង​ ត្រូវ​បាន​គណៈ​បញ្ជាការ​ ឯកភាព​ខណ្ឌ​សែន​សុខ​ ចុះ​បិទ​និង​រឹបអូស​ យក​ទូ​ហ្គេ​ម​២​ទូ​ និង​ឃាត់ខ្លួន​មនុស្ស​៤​ នាក់​យក​ទៅ​សាកសួរ​ កាលពី​វេលា​ម៉ោង​ ១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១៥​ ... Read More »

រសៀល​នេះ​សមត្ថកិច្ច​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​អ្នកលក់​គ្រឿង​សមុទ្រ​នៅ​ផ្លូវ​ត្រឡោក​បែក​

Read More »

លោក​ ស​ ខេ​ង​ សម្ពោធ​ ដាក់​ឲ្យ​ប្រើប្រាស់​ សមិទ្ធផល​នានា​ នៅ​សហគមន៍​ភូមិ​អណ្ដូង​

​ភ្នំពេញ​ ៖​ លោក​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួង​មហា​ថ្ទៃ​ បាន​ចូលរួម​ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ សមិទ្ធផល​នានា​ នៅ​សហគមន៍​ភូមិ​អណ្ដូង​ រួម​មាន​ សំណង់ផ្ទះ​ ផ្លូវ​ ក្រាល​បេតុង​ ... Read More »

លោក​ អូ​ស្មាន​ ហា​ស្សាន់​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាម​ ៖​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​ អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា​ បាន​ជួប​ពិភាក្សា​ការងារ​ និង​សំណេះសំណាល​ជាមួយ​ អង្គការ​គ្រូពេទ្យ​អន្តរទ្វីប​(PAC)​ នៃ​ប្រទេស​ ... Read More »

លោក​ អូ​ស្មាន​ ហា​ស្សាន់​ សួរសុខទុក្ខ​និង​ពិនិត្យ​ទីតាំង​សាងសង់​វិហារ​អ៊ិ​ស្លា​ម​និង​សាលារៀន​ចំនួន​៦​ខ្នង​គ្រោង​ចំណាយ​ថវិកា​២៦៥.០០០​ដុល្លារ​

​ខេត្ដកំពង់ធំ​-​ត្បូងឃ្មុំ​ ៖​ យោង​តាម​ការ​ស្នើ​សុំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ អ៊ិ​​ស្លា​ម​នៅ​ស្រុក​ស​ន្ទុ​ក​ ខេត្ដកំពង់ធំ​ នៅ​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១៥​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ដ្រី​ប្រតិភូ​អម​ នាយក​រដ្ឋមន្ដ្រី​ និង​ជា​ប្រធាន​អង្គការ​ មូលនិធិ​អភិវឌ្ឍន៍​មូ​ស្លី​ម​កម្ពុជា ... Read More »

ឃាត់ខ្លួន​មនុស្ស​៣​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញឿ​ន​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ នគរបាល​ការិយាល័យ​ ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ដ​ព្រះ​សីហ​នុ​បាន​ឃាត់ខ្លួន​មនុស្ស​ ៣​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​កាល​ ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ព្រែក​ត្រែង​ ស្ថិត​ ក្នុង​ក្រុម​៤​ ភូមិ​៤​ ឃុំ​អូរ​ត្រេះ​ ស្រុក​ស្ទឹង​ ... Read More »

បញ្ជី​រាយ​ព្រះ​នាម​ដែល​ស្នងរាជ្យ​សម្បត្ដិ​របស់​រាជវង្ស​អង់គ្លេស​កើនឡើង​ថែម​មួយ​អង្គ​ទៀត​

​រាជ​នី​ដែល​ទើបតែ​ប្រ​សូត្រ​នៅ​ថ្ងៃ​ទី​២​ខែឧសភា​កន្លង​មក​ ស្ថិត​ក្នុង​លំដាប់​ទី​៤​ បញ្ជី​ព្រះ​នាម​ដែល​ត្រូវ​ស្នងរាជ្យ​សម្បត្ដិ​ បន្ដ​ពី​ព្រះមហាក្សត្រ​ត្រី​បន្ទាប់​ពី​ព្រះ​ បិតុលា​គឺ​ព្រះ​អង្គ​ម្ចាស់​ Charles​ ព្រ​រាជ​ បុត្រ​ William​ និង​បងប្រុស​គឺ​រាជបុត្រ​ George​ ។​ ​ពលរដ្ឋ​អង្គ​គ្លេ​ស​ទាំងមូល​បាន​អបអរសាទរ​និង​រៀបចំ​យ៉ាង​អធិកអធម​ដល់​ ការ​ប្រសូត​របស់​អ្នក​ម្នាង​ Kate​ ... Read More »

ដកហូត​ម៉ូតូ​៧​គ្រឿង​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ សង្វៀន​ជល់​មាន់នៅ​ស្រុក​ខ្សាច់កណ្តាល​

​ខេត្តកណ្តាល​ ៖​ ម៉ូតូ​ចម្រុះ​ម៉ាក​ចំនួន​៧​គ្រឿង​ និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ដកហូត​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ សង្វៀន​ជល់​មាន់​លួចលាក់​មួយ​កន្លែង​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃអាទិត្យ​ ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ចំការ​ស្វាយ​ ស្ថិត​ក្នុងភូមិ​ស្វាយ​ដំណាក់​ ... Read More »

មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៣០​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​

​ខេត្តកណ្តាល​ ៖​ មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ចំនួន​៣០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​ខេត្តកណ្តាល​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ក្នុង​១៦​ករណី​ផ្សេង​គ្នា​ រយៈពេល​៦​ថ្ងៃ​ គិត​ត្រឹម​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់​ ... Read More »

សាំ​យ៉ុ​ង​បុក​ម៉ូតូ​ហុងដា​វ៉េវ​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​

​ខេត្ដកណ្ដាល​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​ ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ដោយសារ​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ រថយន្ដ​សាំ​យ៉ុ​ង​និង​ម៉ូតូ​ហុងដា​វ៉េវ​មួយ​ គ្រឿង​កាលពី​វេលា​ម៉ោង​៣​ និង​៥០​នាទី​ ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៥​ តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​២១B​ នៅ​ចំណុច​ ... Read More »

​ស្លាប់​មួយ​របួសធ្ងន់​មួយ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​អ្នក​បង្ក​រត់​បាត់​

​ខេត្ដកំពង់ស្ពឺ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​អ្នក​ ដំណើរ​បណ្ដាល​ឱ្យ​ដួល​រដូករណែល​ពេញ​ ផ្លូវ​ ស្រាប់តែ​មាន​ម៉ូតូ​ផ្សេង​ទៀត​បុក​និង​ កិន​បន្ដ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​និង​របួស​ ម្នាក់​ ចំណែក​អ្នក​បង្ក​បាន​គេច​បាត់​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៥​ ... Read More »

រថយន្ដ​ដឹក​ដី​បុក​រះ​ចូល​ផ្ទះ​លក់​គ្រឿងសង្ហារិម​សងការ​ខូចខាត​៣០០​ដុល្លារ​បញ្ចប់រឿង​

​ភ្នំពេញ​ ៖​ រថយន្ដ​ដឹក​ដី​មួយ​គ្រឿង​ ដែល​អ្នកបើកបរ​ទំនងជា​ស្រវឹង​ខ្លាំង​បាន​បើក​លឿន​រេ​ចង្កូត​បុក​ផ្ទាំង​ប៉ាណូ​ផ្ទះ​ សំណាក់​មួយ​កន្លែង​ហើយដោយ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ចូល​មុខ​ផ្ទះ​ លក់​គ្រឿងសង្ហារិម​មួយ​កន្លែង​ទៀត​បណ្ដាល​ ឱ្យ​ខូចខាត​គ្រឿងសង្ហារិម​ជា​ច្រើន​។​ ​ឧ​បទ្ទ​ហេតុនេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​មុខ​ផ្ទះ​លក់​ គ្រឿងសង្ហារិម​យីហោ​សាត​ ចំរើន​ តាម​ ... Read More »

កិច្ចព្រមព្រៀង​ឈប់​បាញ់​បរាជ័យ​ម្ដង​ ទៀត​រវាង​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ឧទ្ទាម​

​តំណាង​ចរចា​កិច្ចព្រមព្រៀង​ឈប់​បាញ់​ រវាង​ក្រុម​ឧទ្ទាម​លី​បង់​ នឹង​រដ្ឋាភិបាល​ អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ចូល​ថ្ងៃ​ទី​ពីរ​កាលពី​ថ្ងៃ​ ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​ ប៉ុន្ដែ​កិច្ច​ព្រម​ ព្រៀង​ផ្លូវ​ការណ៍​មិន​ត្រូវ​បាន​សម្រេច​ឡើង​ នោះ​ឡើយ​ ដោយ​អាស្រ័យ​ថា​ ខ្វែងគំនិត​ ត្រង់​ចំណុច​ថា​ ការ​បន្ដ​វត្ដមាន​កងទ័ព​ ... Read More »

អ៊ី​តា​លី​ប្រតិបត្ដិការ​សង្គ្រោះ​ជន​ អន្ដោប្រវេសន៍​៥.៨០០​នាក់​ និង​បាត់​ បង់ជីវិត​១០​នាក់​

​ឆ្មាំ​ការពារ​ដែនសមុទ្រ​របស់​អ៊ី​តា​លី​ បាន​ថ្លែង​ថា​ ជនអន្ដោប្រវេសន៍​ប្រមាណ​ ៥.៨០០​នាក់​ត្រូវ​អ៊ី​តា​លី​ជួយ​សង្គ្រោះ​ និង​ ១០​នាក់​ផ្សេង​ទៀត​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​នាវា​របស់​ពួក​គេ​ធ្វើ​ដំណើរ​ចាក​ ចេញពី​ឈូង​សមុទ្រ​លី​ប៊ី​ ។​ ប្រតិបត្ដិការ​ នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​មិន​តិច​ជាង​៤៨​ ម៉ោង​នោះ​ឡើយ​ និង​មាន​ទ្រង់ទ្រាយ​ធំ​ បំផុត​ប្រចាំឆ្នាំ​ ។​ ... Read More »

គី​ម​ ជុង​អ៊ុ​ន​ លុប​ចោល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រុ​ស្ស៊ី​ ដោយសារ​តែ​មិន​អាច​ទិញ​កាំជ្រួច​មី​ស៊ី​ S​ -300​ ពី​រុ​ស្ស៊ី​

​ការ​ដែល​មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន​ លុប​ចោល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​នោះ​ អាច​បណ្តាល​មក​ពី​ទីក្រុង​មូ​ស្គូ​ធ្វើ​ព្រងើយ​ចំពោះ​ការ​ស្នើ​ទិញ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែនអាកាស​ S-300​ ពី​ទីក្រុង​ព្យុ​ង​យ៉ាង​ ។​ ​អ្នកឯកទេស​រុ​ស្ស៊ី​ដែល​មិន​ប្រាប់​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​កាលពី​ខែមេសា​ ឆ្នាំ​2015​ រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងជើង​លោក​ Huyon​ Yong​ Chol​ ... Read More »

របួសធ្ងន់​ស្រាល​៦​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៣​កន្លែង​ផ្សេង​គ្នា​ ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ស្វាយ​រៀង​

​ខេត្តស្វាយរៀង​ ៖​ យ៉ាង​ហោច​មាន​មនុស្ស​ប្រុស​ស្រី​៦​នាក់​ រង​របួសធ្ងន់​ ស្រាល​ ក្នុង​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៣​កន្លែង​ផ្សេង​គ្នា​ នៅ​ក្នុង​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​ ​យោង​តាម​សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​ថា​ ករណី​ទី​១​ កើតឡើង​កាលពី​ វេលា​ម៉ោង​៥​ល្ងាច​ ... Read More »

លោក​ ជៀង​ អំ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ពិសាខបូជា​ នៅ​សួន​តា​ឌី​ ក្រុង​ស្វាយ​រៀង​

​ខេត្តស្វាយរៀង​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​សួនច្បារ​លោក​ ហុ​ក​ ឡង​ឌី​ ស្ថិត​ក្នុងភូមិ​រោង​បន្លែ​ សង្កាត់​-​ក្រុង​ស្វាយ​រៀង​ មាន​ប្រារព្ធ​ពិធី​ បុណ្យ​វិសាខ​ ឬ​ពិសាខបូជា​ក្រោម​អធិបតីភាព​លោក​អភិបាល​ ខេត្តស្វាយរៀង​ និង​ភរិយា​ ... Read More »

ចាប់ខ្លួន​បាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ចូល​ប្លន់​បាញ់ប្រហារ​២​នាក់​ក្នុង​ចំណោម​៣​នាក់​នៅផ្ទះ​ផ្ទេរ​ប្រាក់​វី​ង​ ស្រុក​រមាស​ហែក​

​ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​នគរបាល​ ចាប់​បាន​ក្រុម​ចោរប្លន់​ ប្រដាប់​អាវុធ​វែង​ខ្លី​២​នាក់​ ក្នុង​ចំណោម​ចោរប្លន់​៣​នាក់​ ដែល​ធ្វើ​សកម្មភាព​ប្លន់​បាញ់ប្រហារ​យ៉ាង​សាហាវ​ បណ្តាល​ឲ្យ​ ស្លាប់​លោកគ្រូ​ម្នាក់​នៅផ្ទះ​ផ្ទេរ​ប្រាក់​វី​ង​ និង​យក​បាន​ប្រាក់​ចំនួន​៣១​លាន​រៀល​ និង​៤​ពាន់​ ដុល្លារ​ និង​មាស​៥​ជី​នោះ​ គឺ​ចាប់​បាន​តែ​ចោរ​២​នាក់​ និង​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​ ... Read More »

អ​ ហ​ ខេត្ត​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ តាម​ផ្លូវ​ក្នុង​ខេត្តស្ទឹងត្រែង​ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​

​ខេត្តស្ទឹងត្រែង​ ៖​ កម្លាំង​កងរាជអាវុធហត្ថ​ ខេត្តស្ទឹងត្រែង​ ដឹកនាំ​ដោយ​ លោក​ឧត្តម​សេនី​ត្រី​ អៀង​ វាន់​ឌី​ មេបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត​ បាន​បើក​កិច្ច​ប្រ​តិ​បត្ត​ការណ៍​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ពេល​យប់​ តាម​ ដងផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្តស្ទឹងត្រែង​ ។​ ​ការ​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នេះ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​២​ យប់​ជាប់​គ្នា​ ... Read More »

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ក្នុង​ចំណោម​១០​នាក់​ ដែល​បាញ់បោះ​សេរី​នៅ​កណ្ដាល​ក្រុង​សៀមរាប​

​ខេត្តសៀមរាប​ ៖​ សមត្ថកិច្ច​នគរបាល​ ការិយាល័យ​ ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ត​បាន​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​ បក្ខពួក​១០​នាក់​ បន្ទាប់​ពី​ជនសង្ស័យ​ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​៤​គ្រឿង​បាញ់​ បោះ​សេរី​មក​លើ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់​ បណ្តាល​ឲ្យ​រង​របួស​លើ​ចង្កេះ​ខាងឆ្វេង​ ធ្លាយ​ចេញ​មក​ខាង​មុខ​ត្រង់​កណ្តៀត​ទឹក​ខាងស្តាំ​និង​ម្នាក់​ទៀត​ បៀម​គ្រាប់​ផ្នែក​ចង្កេះ​ខាងក្រោយ​ ... Read More »

កម្មករ​សំណង់​ម្នាក់​លាយ​កំបោរ​បូកជញ្ជាំង​ប៉ះ​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ជា​កម្មក​សំណង់​ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ខណៈ​រួប​គេ​បាន​លាយ​កំបោរ​ស៊ីម៉ងត៍​ដើម្បី​បូកជញ្ជាំង​ផ្ទះ​ជួល​ ហើយ​បាន​ប៉ះ​នឹង​ខ្សែភ្លើង​ដែល​បើក​បំភ្លឺ​ក្នុង​បន្ទប់​ បណ្ដាល​ឱ្យ​ ឆ្លង​ចរន្តអគ្គិសនី​ឆក់​ដួល​ផ្ងារ​ក្រោយ​ ។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៥​ ... Read More »

បុរស​ម្នាក់​ឡើង​រៀប​ឥដ្ឋ​ ងងឹតមុខ​ ធ្លាក់​ចុះ​មក​ក្រោម​ រង​របួស​បាក់ដៃ​ម្ខាង​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​រង​របួស​បាក់ដៃ​ខាងឆ្វេង​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ ដឹក​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ខណៈ​រួប​គាត់​បាន​ឡើង​រៀប​ឥដ្ឋ​កម្ពស់​៣​ម៉ែត្រ​ ហើយដោយ​ សារ​មេឃ​ក្តៅ​ពេក​ក៏​ងងឹតមុខ​បាន​ធ្លាក់​ចុះ​មក​ក្រោម​ដល់​ដី​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​ព្រៃ​ជី​សាក់​ ... Read More »