ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​

​ខេត្តរតនគិរី​ ៖​ ជនសង្ស័យ​ម្នាក់​ ជាប់​ពាក់ព័ន្ធ​ករណី​ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀ​ក​ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញឿ​ន​ ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ ដោយ​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ជន​ សង្ស័យ​ម្នាក់​នៅ​ត្រង់​ចំណុច​ផ្លូវលំ​មួយ​ខ្សែ​ ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ កាលពី​វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល​ ... Read More »

កម្មករ​សំណង់​ម្នាក់​ធ្លាក់​ពីលើ​អគារ​កម្ពស់​៧​ជាន់​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​

​ភ្នំពេញ​ ៖​ ដោយសារ​ការ​ធ្វេស​ ប្រហែស​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​ ទើប​ធ្វើ​ឱ្យ​យុវជន​ជា​កម្មករ​សំណង់​ម្នាក់​ ដាច់​ខ្សែក្រវាត់​ដែល​ពាក់​ជាប់​ខ្លួន​បណ្ដាល​ ធ្លាក់​ពីលើ​អគារ​កម្ពស់​៧​ជាន់​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ​ ។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ បាន​កើតឡើង​នៅ​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​អគារ​កំពុង​ ... Read More »

របួសធ្ងន់​ស្រាល​៧​នាក់​ដោយសារ​រថយន្ត​បុក​រថយន្ត​បន្ត​គ្នា​៣​គ្រឿង​នៅ​ផ្លូវជាតិ​លេខ​៤

​ ​ខេត្តកំពង់ស្ពឺ​ ៖​ រថយន្ត​៣​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា​ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៧​នាក់​រង​របួសធ្ងន់​ និង​ស្រាល​ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤២-៤៣​ ស្ថិត​ក្នុងភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​។​ ​ ... Read More »

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដឹកនាំ​សមាគម​ គ្រូពេទ្យ​យុវជន​សម្ដេច​តេ​ជោ​ជួយ​ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ ស្រុក​ថ្មពួក​

​ខេត្ដបន្ទាយមានជ័យ​ ៖​ ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​២.០០០​នាក់​នៅ​ក្នុង​ឃុំ​ បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ខេត្ដ​បន្ទាយ​មាន​ ជ័យ​ បាន​ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ ដោយ​ឥត​គិតថ្លៃ​ពី​ក្រុម​វេជ្ជបណ្ឌិត​និង​ និស្សិត​ពេទ្យ​ស្ម័គ្រចិត្ដ​នៃ​សមាគម​គ្រូ​ ពេទ្យ​យុវជន​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ដែល​ដឹកនាំ​ដោយ​លោក​ ... Read More »

រថយន្ត​ទេសចរណ៍​បើក​បុក​រៈ​ម៉ូតូ​៣​គ្រឿង​ និង​រ៉ឺ​ម៉ក​១​គ្រឿង​បណ្តាល​ឲ្យ​សា្ល​ប់​២​នាក់​របួស​៥​នាក់​

​ភ្នំពេញ​ ៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដ៏​រន្ធត់​មួយ​បង្ក​ឡើង​ដោយសារ​តែ​រថយន្ត​ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ ទេសចរណ៍​បើក​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ទៅ​បុក​រៈ​ម៉ូតូ​ចំនួន​៣​គ្រឿង​ និង​រ៉ឺ​ម៉ក​មួយ​គ្រឿង​បណ្តាល​ឲ្យ​ មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ និង​៥​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​ ។​ ​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ ឈាន​ចូល​ ថ្ងៃ​ទី​២៨​ ខែមេសា​ ... Read More »

ស្រវឹង​បើករថយន្ត​បញ្ច្រាស់​ផ្លូវ​ជ្រុល​បុក​ម៉ូតូ​ហ្វី​ណូ​បណ្តាល​ឲ្យ​រង​របួស​៣​នាក់​

​ភ្នំពេញ​ ៖​ នារី​៣​នាក់​ បាន​រង​របួសធ្ងន់​ និង​ស្រាល​ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ​មួយ​គ្រឿង​ ហើយ​ត្រូវ​រថយន្ត​ម៉ាក​ trontier​ បើក​បញ្ច្រាស់​ផ្លូវ​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោក​បាន​ជ្រុល​បុក​ ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួស​ ចំណែក​រថយន្ត​និង​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​សងខាង​។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ ទី​២៨​ ... Read More »

នគរបាល​ខេត្តកណ្តាល​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ចំនួន​៥​កន្លែង​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ប្រុស​ ស្រី​ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​៧​នាក់​ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នៅ​និង​កន្លែង​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ដ៏​ធំ​មួយ​ទីតាំង​ចំនួន​ប្រាំ​។​ ព្រឹ​ត្ត​ ការណ៍​បង្ក្រាប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ទីតាំង​ចំនួន​៥​ផ្សេង​គ្នា​ គឺ​៤​ទីតាំង​ស្ថិត​នៅ​ក្នុង​ ឃុំ​កំពង់ស្វាយ​ ... Read More »

អ្នក​ជិះឡាន​ទំនើបៗ​មួយ​ចំនួន​ប្រើ​ ស្លាក​លេខ​ក្លែង​ទាំង​ខ​.​ម​ ន​.​ប​ និង​ លេខ​ធម្មតា​

​ភ្នំពេញ​ ៖​ វប្បធម៌​ដ៏​អាក្រក់​របស់​អ្នក​ មាន​ និង​អ្នកធំ​មួយ​ចំនួន​បន្សល់​ទុក​គួរ​ឱ្យ​ ស្អប់ខ្ពើម​បំផុត​ក្នុង​សង្គម​ ខណៈ​មាន​ប្រាក់​ ស្ដុកស្ដម្ភ​ ជិះឡាន​ទំនើប​ ប៉ុន្ដែ​មិន​មាន​ សេចក្ដី​ថ្លៃថ្នូរ​ក្នុង​ខ្លួន​និង​សង្គម​ជាតិ​ ។​ ​មួយ​រយៈ​នេះ​ ករណី​ប្រើប្រាស់​ស្លាក​ លេខ​ក្លែង​ទាំង​លេខ​ស៊ី​វិល​ ... Read More »

ក្លឹ​ប​អ្នកកាសែត​កម្ពុជា​បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នាយក​អាណត្តិ​ទី​៥

​ភ្នំពេញ​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​II​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ បាន​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​ គណៈកម្មកា​ធិ​ការ​នាយក​អាណត្តិ​ទី​៥​ ក្រោម​វត្តមាន​សមាជិក​ សមាជិកា​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ជាង​៣០០​នាក់​ ។​ ​ត​មា​ការ​គ្រោងទុក​ ... Read More »

ងងុយដេក​ងោក​មួយភាំង​ បើករថយន្ត​ បុក​របាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ ១០​ផ្ទាំង​ ព្យាយាម​បើក​រត់​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​

ភ្នំពេញ​ ៖​ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ ចំនួន​១០​ផ្ទាំង​ បាន​រង​ការ​ខូចខាត​រៀបស្មើ​ដល់​ដី​ ខណៈ​បុរស​ម្នាក់​បើករថយន្ត​តា​កូ​ម៉ាក​ ទាំង​ងងុយដេក​ ហើយ​បុក​រះ​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន​ន្ធៈ​កាល់​តិច​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ... Read More »

នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ពល​ទាហាន​អាវុធហត្ថ​ជំនាន់​ទី​៤១

​ភ្នំពេញ​ ៖​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៥​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ ពល​ទាហាន​អាវុធហត្ថ​ជំនាន់​ទី​៤១​ នៅ​សាលា​អាវុធ​ហត្ថកំ​បូល​ ... Read More »

ម៉ូតូ​SL​ជិះ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​សេ​១២៥​បុក​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ស្រាល​៣​នាក់​

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ​ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ដោយ​ដោយសារ​តែ​ពួក​គេ​ជិះ​ម៉ូតូ​២​គ្រឿង​ជិះ​បុក​គ្នា​ពេញទំហឹង​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ធានា​គារ​អេ​ស៊ី​លី​ដា​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ ... Read More »

នគរបាលព្រហ្មទណ្ឌ​ខណ្ឌចំការមន​បញ្ជូន​ចោរ​ប្លន់​៣​នាក់​ទៅ​តុលាការ​

​ភ្នំពេញ​ ៖​ ក្រុម​ចោរប្លន់​៣​នាក់​ប្លន់​ យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ បញ្ជូន​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​ ។​ ​លោក​ យិ​ន​ សាន​ អធិការ​នគរបាល​ ខណ្ឌចំការមន​បានឱ្យ​ដឹង​ថា​ ... Read More »

សមត្ថកិច្ច​ព័ទ្ធ​ចាប់​យុវជន​ម្នាក់​ពាក់ព័ន្ធ​ប្លន់​ម៉ូតូ​នារី​ម្នាក់​នៅ​កោះ​ពេជ្រ​ មិន​បាន​សម្រេច​

​ភ្នំពេញ​ ៖​ កម្លាំង​សមត្ថកិច្ច​ចំនួន​ ៣​ខណ្ឌ​ រួម​មាន​កម្លាំង​កងរាជអាវុធហត្ថ​ និង​កម្លាំង​នគរបាល​បាន​ព័ទ្ធ​ចាប់​យុវជន​ ម្នាក់​ ដែល​មាន​កាំភ្លើងខ្លី​នៅ​ក្នុង​ដៃ​ហើយ​ ដើរ​គ្រវី​ពេញ​ផ្លូវត្រូវ​កម្លាំង​កង​រាជ​អាវុធ​ ហត្ថ​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​ ។​ ​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​ ... Read More »

បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៤​នាក់​ ដែល​បាន​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ថ្នាក់​វរសេនីយ៍ឯក​​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​

​ខេត្តរតនគិរី​ ៖​ បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៤​នាក់​ ដែល​បាន​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ ថ្នាក់​វរសេនីយ៍ឯក​ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​រួច​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅរ​ស្ងៀ​ល​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ បន្ទាប់​ពី​សមត្ថកិច្ច​រក​ឃើញ​ថា​ បុរស​រូប​នេះ​បាន​ពាក់​ឯកសណ្ឋាន​យោធា​ដោយ​ខុសច្បាប់​បុរស​ទាំង​៤​នាក់​នោះ​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ ភូមិ​តេន​ ឃុំ​យ៉ា​ទុង​ ស្រុក​អូ​រយ៉ា​ដាវ​ ... Read More »

​អា​មេ​រិ​ក​ អ៊ី​រ៉​ង់​ជួប​គ្នា​ក្នុង​សន្និសីទ​ អង្គការសហប្រជាជាតិ​ប្រឆាំង​អាវុធ​ នុយក្លេអ៊ែរ​

​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ ច​ន​ ឃើ​រី​ និង​រដ្ឋមន្ដ្រី​ការ​បរទេស​អ៊ី​រ៉​ង់​ លោក​ ចា​វេ​ត​ សារី​ហ្វ​(Javad​ Sarif)​ បាន​ចូលរួម​សន្និសីទ​ពិភពលោក​របស់​ អង្គការសហប្រជាជាតិ​ស្ដី​អំពី​ការ​មិន​រីក​ សាយភាយ​អាវុធ​នុយ​ក្លេ​អ៊េ​រ​កាលពី​ថ្ងៃ​ ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ ... Read More »

​ជិះ​ម៉ូតូ​បុក​បង្គោល​ថ្ម​ដួល​បោក​ក្បាល​ស្លាប់​

​ភ្នំពេញៈ​ យុវជន​ម្នាក់​បើក​ម៉ូតូ​លឿន​ ពេក​បាន​ជ្រុល​ល្បឿន​បុក​បង្គោល​ថ្ម​ដួល​ បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​ ២០១៥​ នៅ​តាម​ផ្លូវ​ទន្លេមេគង្គ​ខាង​មុខ​ ស្ថានីយ​បូមទឹក​ភូមិ​៣​ សង្កាត់​ខណ្ឌ​ជ្រោយ​ ចង្វា​។​ ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ជ្រោយចង្វា​បានឱ្យ​ដឹង​ថា​ ... Read More »

រថយន្ដBMWបុក​ម៉ូតូ​ហុងដា​សេ​១១០​ស្លាប់​ បុរស​២​នាក់​ភ្លាម​នៅ​កន្លែង​កើតហេតុ​

​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​មាន​ បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ កើតហេតុ​ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ ចរាចរណ៍​រវាង​រថយន្ដ​ម៉ាក​ BMW​ នឹង​ ម៉ូតូ​ហុងដា​សេ​១១០​បុក​គ្នា​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ ... Read More »

កម្តៅ​កើត​ឡើងជា​ប្រវត្តិសាស្ត្រ​នៅ​មិច​ស៊ី​កូរ​ហូត​ដល់​ ៤២,៧​អង្សា​សេ​

​នៅ​ទីក្រុង​ Merida​ រដ្ឋ​ Yucatan​ ភាគ​ខាងកើត​ប្រទេស​មិច​ស៊ី​កូ​ មាន​ស៊ី​ត​ណ្ហ​ភាព​កើនឡើង​ រហូត​ដល់​ 42,7​អង្សា​សេ​ គឺជា​កម្រិត​ខ្ពស់​បំផុត​ មិន​ធ្លាប់​មាន​រយៈពេល​៤៤​ឆ្នាំ​កន្លង​មក​ ។​ ​នៅ​ក្នុង​ការ​ប្រកាស​របស់​ក្រសួង​ព្យាករណ៍​ឧតុនិយម​មិច​ស៊ី​កូ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​១០​ហើយ​ដែល​ទីក្រុង​នៅ​ភាគ​ខាងកើត​មាន​កម្តៅ​កើនឡើង​រហូត​ដល់​ទៅ​ជាង​40​អង្សា​សេ​ ។​ ​ស្ថានភាព​ខាងលើ​ ... Read More »

រថយន្ដ​កុង​តី​ន័​របុក​ម៉ូតូ​ហុងដា​សេ​១២៥​របួសធ្ងន់​ម្នាក់​

​ខេត្ដស្វាយរៀង ៖ ​ បុរស​ម្នាក់​ជា​កម្មករ​ សំណង់​រង​របួសធ្ងន់​ខណៈ​ជិះ​ម៉ូតូ​ល្បឿន​ លឿន​រួច​ជែង​រថយន្ដ​ដឹក​ស្រុ​វ​មិន​ផុត​ក៏​ ជ្រុល​ទៅ​បុក​រថយន្ដ​កុង​តី​ន័​រ​កាលពី​ វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​ លេខ​១​ ស្ថិត​ក្នុងភូមិ​ចំបក់​ សង្កាត់​ចេក​ ... Read More »

ចរន្តអគ្គិសនី​បាន​ឆក់​យកអាយុ​ជីវិត​កម្មករ​សិប្បកម្ម​ផលិត​ទឹកកក​ម្នាក់​នៅ​ស្រុក​ល្វាឯម​

​ខេត្តកណ្តាល​ ៖​ ចរន្តអគ្គិសនី​បាន​ឆក់​យក​ អាយុជីវិត​យុវជន​ម្នាក់​ ជា​កម្មករ​បម្រើ​ការងារ​ នៅ​ក្នុង​ទីតាំង​សិប្បកម្ម​ផលិត​ទឹកកក​មួយ​កន្លែង​របស់​ឈ្មោះ​ ឯម​ ទី​ ស្ថិត​ក្នុងភូមិ​អរិយ្យ​ ក្សត្រ​ ឃុំ​អរិ​យក្ស​ត្ស​ ស្រុក​ល្វាឯម​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៥​ ... Read More »

ផឹកស្រា​ស្រវឹង​ ផ្ទុះ​កំហឹង​ទៅ​លើ​ម្ចាស់ផ្ទះ​ លើក​ចាន​បោក​ចោល​ យក​កាំបិត​​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​វាយ​ម្ចាស់ផ្ទះ​ឲ្យ​របួស​

​ខេត្តកណ្តាល​ ៖​ បុរស​ម្នាក់​ ផ្ទុះ​កំហឹង​ទៅ​លើ​ម្ចាស់ផ្ទះ​ ពេល​កំពុង​ផឹកស៊ី​ បាន​ទាញ​យក​ចាន​ សាច់​ក្លែម​ក្នុង​វង់​ផឹកស៊ី​ បោក​ចោល​ទៅ​លើ​ដី​ ហើយ​នៅ​តែ​មិន​អស់ចិត្ត​ ក៏​បាន​ដើរទៅ​ផ្ទះ​ របស់​ខ្លួន​យក​កាំបិត​ខ្វែវ​មក​កាប់​បំផ្លិចបំផ្លាញ​របស់របរ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ ពេល​នោះ​ ម្ចាស់ផ្ទះ​ចូល​ទៅ​ឃាត់​ ក៏​ត្រូវ​បាន​ជនសង្ស័យ​ចាប់​ច្របាច់​.​ ខាំ​ភ្លៅ​ ... Read More »

រថយន្ត​ហ៊ី​ណូ​របស់​ក្រុមហ៊ុន​អាយ​អេស​អាយ​ស្ទៀល​ដឹក​ស័ង្កសី​លយ​វែង​ពេក​ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូបុក​ស្លាប់​

​ភ្នំពេញ​ ៖​ រថយន្ត​ហ៊ី​ណូ​របស់​ក្រុមហ៊ុន​អាយ​អេស​អាយ​ស្ទៀល​ ដឹក​ស័ង្កសី​ដោយ​ស័ង្កសី​លយ​ចេញ​មក​ក្រោយ​ ស្រាប់តែ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​បុក​ពី​ចំហៀង​រថយន្ត​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ មុខ​ការិយាល័យ​កណ្តាល​ធនាគារ​ភ្នំពេញ​ពាណិជ្ជកម្ម​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ពេល​ដែល​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ដឹក​ស័ង្កសី​ចូល​ធនាគារ​ខាងលើ​ ... Read More »

លោក​ សំ​ តុលា​ ត្រូវ​បាន​ប្រកាស​ ចូល​កាន់​តំណែង​ជា​មេបញ្ជាការ​កង​ រាជ​អាវុធហត្ថ​ខេត្ដកណ្ដាល​

​ខេត្ដកណ្ដាល​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​ នៅ​ទីបញ្ជាការ​កង​រាជ​ អាវុធហត្ថ​ខេត្ដកណ្ដាល​មាន​រៀបចំ​ពិធី​ តែងតាំង​និង​ផ្លាស់​ប្ដូរ​តំណែង​មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្ដ​ ក្រោម​អធិបតី​ នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គ​មេ​ ... Read More »

បាញ់​៧​គ្រាប់​ ផ្អើល​ពេញ​ ខណ្ឌ​សែន​សុខ​ សមត្ថកិច្ច​ឆ្លើយ​ថា​ មិនដឹង​រឿង​

​ភ្នំពេញ​ ៖​ ស្នូរ​ផ្ទុះអាវុធ​ចំនួន​៧​គ្រាប់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ ចុះ​អន្តរាគមន៍​ ខណៈ​ដែល​មាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ មាន​គ្នា​៧​ទៅ​៨​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង​ ប្រដាប់​ដោយ​កាំភ្លើង​បាន​បាញ់​និង​ចាប់​បុរស​ម្នាក់​ទៅ​បាត់​ដោយ​មិនដឹង​មួល​ហេតុ​ ។​ ​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២៦​ ... Read More »

ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស​៣៣០​ក្នុង​ល្បឿន​លឿន​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវបែក​ខ្ទាត​ចំនួន​៤​កង់​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ ស្រវឹងស្រា​ជោកជាំ​ បាន​បើករថយន្ត​ឡិច​ស៊ី​ស​៣៣០​មួយ​គ្រឿង​ ក្នុង​ល្បឿន​យ៉ាង​ លឿន​ ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កោង​យក​ចង្កូត​មិន​ទាន់​ ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ ពេញទំហឹង​បណ្តាល​ឱ្យ​ប៉ើង​ខ្ទាត​បែក​ពេញ​ផ្លូវ​រង​ការ​ខូចខាត​ចំនួន​៤​កង់​ ហើយ​រថយន្ត​ឡើង​ទៅ​ លើ​ទ្រូងផ្លូវ​ទៅ​មុខ​លែង​រួច​ ប៉ុន្តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ​។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រំលង​អា​ធ្រា​ត​ ... Read More »

រថយន្ត​ CRV​ បុក​ម៉ូតូ​ CBR​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ ដឹក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ភ្លាមៗ​ ខណៈ​ដែល​រួប​គេ​ជិះ​ម៉ូតូ​ម៉ាក​ CBR​ មួយ​គ្រឿង​ ហើយ​ត្រូវ​រថយន្ត​ម៉ាក​ CRV​ បើក​បុក​ចំណុច​ផ្លូវកែង​។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៦​ ... Read More »

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ បាន​រង​របួសធ្ងន់​ សន្លប់​ស្ដូកស្ដឹង​ ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ ​ខណៈ​ដែល​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ បាន​ទៅ​បុក​ជាមួយ​និង​ម៉ូតូ​១​គ្រឿង​ទៀត​យ៉ាង​ពេញទំហឹង​ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​ ២៦​ ខែមេសា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​៣៧១​ ... Read More »

​រថយន្ត​៣​គ្រឿង​បុក​បន្ត​គ្នា​ ស្លាប់​ស្ត្រី​មា្ន​ក់​ និងអភិបាលរង​ខេត្តបាត់ដំបង​ម្នាក់​រង​របួសស្រាល​

​ខេត្តកំពង់ឆ្នាំង​ ៖​ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ នឹង​កន្លែង​កើតហេតុ​ដោយសារ​រថយន្ត​សង្កត់ពីលើ​ និង​ មនុស្ស​ស្រី​ប្រុស​ចំនួន​៤​នាក់​ទៀត​ ក្នុង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​លោក​អភិបាលរង​ខេត្តបាត់ដំបង​ម្នាក់​ផង​ដែរ​ បាន​រង​របួសធ្ងន់​ស្រាល​ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​ រថយន្ត​ចំនួន​៣​គ្រឿង​បុក​បន្ត​គ្នា​ ។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ កាលពី​វេលា​ម៉ោង​២​រសៀល​ ... Read More »

បុរស​ម្នាក់​បើក​ម៉ូតូ​បុក​គូទ​រថយន្ត​នៅ​ខាង​មុខ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​

​ខេត្តកណ្តាល​ ៖​ បុរស​ម្នាក់​បាន​រង​របួស​ស្ទើរ​ដាច់​.​ក​ ចេញពី​ខ្លួន​មើលទៅ​គួរ​ឲ្យ​រន្ធត់​ បន្ទាប់​ពី​ជន​រង​គ្រោះ​បើក​ម៉ូតូ​ម្នាក់ឯង​បោះពួយ​ទៅ​ បុក​គូទ​រថយន្ត​នៅ​ខាង​មុខ​ បោក​ផ្ទុប​ជាមួយ​ទ្រុង​រថយន្ត​ ពេញ​មួយ​ទំហឹង​ កាលពី​វេលា​ម៉ោង​១៧​ និង​១៥​នាទី​ ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៥​ ... Read More »