ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

​កូរ៉េ​ខាងជើង​គំរាម​បាញ់ប្រហារ​ គោលដៅ​ទាហានជើងទឹក​កូរ៉េ​ខាងត្បូង​

​កូរ៉េ​ខាងជើង​បាន​ព្រមាន​អំពី​ការ​ ដែល​អាច​បាញ់ប្រហារ​ទៅ​លើ​គោលដៅ​ មិន​ប្រកាស​ឱ្យ​ដឹង​មុន​ប្រឆាំង​កងកម្លាំង​ ការពារ​ដែនសមុទ្រ​របស់​កូរ៉េ​ខាងត្បូង​ ដោយ​ទីក្រុង​ព្យុ​ង​យ៉ាង​ចោទប្រកាន់​ថា​ កម្លាំង​ទាហាន​ទាំងនោះ​បាន​រំលោភ​ ឈ្លានពាន​ចូល​ដែនសមុទ្រ​របស់​ខ្លួន​ស្ថិត​ នៅ​ឈូង​សមុទ្រ​ភាគ​ខាងលិច​ឧបទ្វីប​កូរ៉េ​។​ ឈូង​សមុទ្រ​ភាគ​ខាងលិច​ឧបទ្វីប​កូរ៉េ​នេះ​ ហើយ​ដែល​កាលពី​ពេល​កន្លង​មក​មាន​ ការ​ប៉ះទង្គិច​រវាង​កម្លាំង​ទាហានជើងទឹក​ ប្រទេស​ទាំង​ពីរ​បណ្ដាល​ឱ្យ​ស្លាប់​រៀងៗ​ខ្លួន​។​ ​ការ​ព្រមាន​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​កើត​ ឡើង​ចំ​ពេល​ដែល​រដូវ​នេសាទ​ក្ដាម​ឈាន​ មក​ដល់​ ... Read More »

បារាំង​ងាក​ទៅ​រក​ប្រទេស​អា​រ៉ាប់​ដើម្បី​ស្វែងរក​ទីផ្សារ​សព្វាវុធ​ បន្ទាប់​ពី​តាន​ តឹង​ជាមួយ​រុ​ស្ស៊ី​

​បន្ទាប់​ពី​ការ​សម្រេច​មិន​ប្រគល់​ នាវាចម្បាំង​មី​ស៊ី​លតា​មការ​ស្នើ​សុំ​ របស់​សម្ពន្ធមិត្ដ​អា​មេ​រិ​ក​ ទៅ​ឱ្យ​ប្រទេស​ រុ​ស្ស៊ី​នោះ​បារាំង​ត្រូវ​សង​សំណង​ជា​ច្រើន​ ដល់​រុ​ស្ស៊ី​ដែល​មិន​គោរព​កិច្ចព្រមព្រៀង​។​ បារាំង​ក៏​សុខចិត្ដ​សង​តាម​ការ​ទាមទារ​ របស់​រុ​ស្ស៊ី​ដើម្បី​កុំឱ្យ​សម្ពន្ធមិត្ដ​មានការ​ អាក់អន់ចិត្ដ​។​ ដើម្បី​ជំនួស​ទីផ្សារ​ស​ព្វា​ វុ​ធ​ដ៏​សំខាន់​មួយ​នេះ​បារាំង​បាន​សម្រេច​ បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​តំបន់​ អា​រ៉ាប​ដែល​ជា​ប្រទេស​ទិញ​សព្វាវុធ​ច្រើន​ ជាងគេ​បំផុត​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ ។​ ... Read More »

ផ្ទះ​១​ខ្នង​ត្រូវ​រន្ទះភ្លើង​បាញ់​ឆេះ​ម៉ត់​គ្មាន​សល់​ សំណាង​មិន​រង​គ្រោៈ​ថ្នាក់​ដល់​មនុស្ស​ និង​សត្វ​ នៅ​រមាស​ហែក​

​ ខេត្តស្វាយរៀង​ ៖​ យ៉ាង​ហោច​ណាស់​ផ្ទះ​១​ខ្នង​ ទំហំ​៤​គុណ​និង​៥​ម៉ែត្រ​ សង់​អំពី​ឈើ​ ប្រក់ស​ង្ក័​សី​ ត្រូវ​រន្ទះភ្លើង​បាញ់​ឆេះ​ម៉ត់​គ្មាន​សល់​ ខ​ណះ​ដែល​មាន​ភ្លៀងរលឹម​លាយឡំ​ខ្យល់​ កន្ត្រាក់​ កាលពី​វរ​លា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ័រ​ ... Read More »

នគរបាល​ស្រុក​លើក​ដែក​បង្ក្រាប​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​៣​នាក់​

​ខេត្តកណ្តាល​ ៖​ សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក​ បង្ក្រាប​ករណី​ចែកចាយ​ និង​ប្រើប្រាស់​ ថ្នាំ​ញៀន​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​ ជា​បន្តបន្ទាប់​ ដកហូត​បាន​ថ្នាំ​ញៀន​ ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ ចំនួន​២​កញ្ចប់​ នាំ​យក​ទៅ​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​កាន់​ការិយាល័យ​ ... Read More »

ចាប់ខ្លួន​ម្តាយ​ ធ្វើ​ទារុណកម្ម​ ចងជើង​ចងដៃ​ កូនប្រុស​អាយុ​៦​ឆ្នាំ​

​ខេត្តកណ្តាល​ ៖​ ស្ត្រី​មេម៉ាយ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ប៉ុស្តិ៍​រដ្ឋបាល​ដើម​មៀន​ ឃាត់ខ្លួន​យក​ទៅ​ សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ដើម្បី​កសាង​សំណុំ​ រឿង​ចាត់ការ​តាម​ច្បាប់​ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ទទួល​បាន​ ពាក្យបណ្តឹង​ពី​លោក​ តា​ម្នាក់​ថា​ស្ត្រី​រូប​នេះ​ បាន​យក​រំពាត់​វាយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​កូនប្រុស​ អាយុ​៦​ឆ្នាំ​ បណ្តាល​ ... Read More »

បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឃាត់ខ្លួន​បុរស​៤​នាក់​នៅ​ស្រុក​ល្វាឯម​ និង​ស្រុក​អង្គស្នួល​

​ខេត្តកណ្តាល​ ៖​ សមត្ថកិច្ច​នគរបាល​ស្រុក​ល្វាឯម​ និង​ ស្រុក​អង្គស្នួល​ បាន​បើក​ប្រតិបត្តិ​ ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​តាម​ដងផ្លូវ​ នា​យប់​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប​៤​នាក់​ ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៥​ កញ្ចប់​និង​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​ ... Read More »

បុរស​ម្នាក់​ស្លាប់​ដោយ​ចង​.​ក​និង​ម្នាក់​ទៀត​ស្លាប់​ដោយសារ​លង់ទឹក​នៅ​ស្រុក​កោះធំ​

​ខេត្តកណ្តាល​ ៖​ អធិការ​នគរបាល​ស្រុក​កោះធំ​ លោក​វរសេនីយ៍ត្រី​ មុ​យ​ ចាន់​ពេជ្រ​ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៥​ថា​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះធំ​ មាន​មនុស្ស​ស្លាប់​២​នាក់​ក្នុង​ថ្ងៃ​តែ​មួយ​ គឺ​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ម្នាក់​ស្លាប់​ ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត់​ ... Read More »

ប្រជាពលរដ្ឋ​ ដែល​រស់នៅ​សហ​គន៍​ភូមិ​ខ្វា​៦០​នាក់​ តវ៉ា​នៅ​មុខ​សាលា​ខណ្ឌដង្កោ​

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ សហគមន៍​ខ្វា​ ចំនួន​៦០​នាក់​ បាន​នាំ​គ្នា​ទៅ​កាន់​បដារ​ ឈរ​តវ៉ា​នៅ​ មុខ​សាលា​ខណ្ឌដង្កោ​ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ បញ្ហា​ទឹក​លិច​ផ្ទះ​ សម្បែង​ របស់​ពួក​គាត់​ ចំពោះ​ការ​លើ​ក្បួន​មក​តវ៉ា​ខាងលើ​ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៨​ ខែឧសភា​ ... Read More »

លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​បាន​ចុះ​សួរសុខទុក្ខ​ប្រជា​ពល​ រដ្ឋ​ក្រីក្រ​នៅ​ក្នុង​សង្កាត់​ស្ពានថ្ម​

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០១៥​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ​ បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ ... Read More »

ជនសង្ស័យ​៥​នាក់​ អាជ្ញាធរ​ខណ្ឌមានជ័យ​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ ប្រើប្រាស់​និង​ជួញដូរ​ ថ្នាំ​ញៀន​

​ភ្នំពេញ​ ៖​ មនុស្ស​ប្រុស​ស្រី​៥​នាក់​ ជា​ជនសង្ស័យ​ ត្រូវ​បាន​កម្លាំង​ចំរុះ​ របស់​គណៈ​បញ្ជា​ ការ​ឯកភាព​ រដ្ឋបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្នុងភូមិ​ព្រែក​ទាល់​ ក្រុម​ទី​៩​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ... Read More »

សម្ដេច​តេ​ជោ​ហ៊ុន​សែន​និង​លោក​ សមរ​ង្ស៊ី​ប្ដេជ្ញា​អនុវត្ដ​វប្បធម៌​សន្ទនា​

​ភ្នំពេញ​ ៖​ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជា​ ជន​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​ សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ រួម​មួយ​នៅ​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ដើម្បី​លើកកម្ពស់​ការ​អនុវត្ដ​លទ្ធិ​ប្រជា​ ធិ​ប​តេ​យ្យ​សេរី​ពហុបក្ស​ឱ្យ​កាន់តែ​ប្រសើរ​ ឡើង​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ គណបក្ស​សង្គ្រោះ​ជាតិ​ ។​ ... Read More »

មនុស្ស​ប្រុស​ស្រី​ជាង​៣០​នាក់​បាន​ ពុល​នំ​បញ្ចុក​នៅ​ស្រុក​បា​ធា​យ​

​ខេត្ដកំពង់ចាម​ ៖​ យ៉ាងតិច​មាន​ មនុស្ស​ប្រុស​ស្រី​ជាង​៣០​នាក់​បាន​ពុល​ ដោយសារ​ការ​ញ៉ាំ​នំ​បញ្ចុក​បណ្ដាល​ឱ្យ​ ក្អួតចង្អោរ​ ទន់ដៃទន់ជើង​ ខ្លះ​ទៀត​សន្លប់​ ត្រូវ​បាន​សាច់ញាតិ​ និង​បងប្អូន​ សមត្ថ​ កិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ឯកជន​ មន្ទីរពេទ្យ​ស្រុក​ ខ្លះ​ទៀត​ទៅ​កាន់​ ... Read More »

​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ទទួល​ញ្ញត្ដិ​កម្មករ​ជូន​ទៅ​សម្ដេច​តេ​ជោ​

​ភ្នំពេញ​ ៖​ ខណៈ​ដែល​នៅ​ស្នាក់​ការ​ កាកបាទក្រហមកម្ពុជា​ កំពុង​ប្រារឰ​ខួប​ លើក​ទី​១៥២​ កាកបាទក្រហម​និង​អឌ្ឍ​ច័ន្ទ​ ក្រហម​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន​សែន​ នាយក​ រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ ... Read More »

កម្លាំង​ចម្រុះ​ស្រុក​ភ្នំក្រវាញ​ចាប់​ត្រាក់ទ័រ​២​គ្រឿង​របស់​ប្រជាពលរដ្ឋ​ តែ​ រង​ការ​រិះគន់​ពី​អាជ្ញាធរ​ស្រុក​ក្រគរ​

​ខេត្ដពោធិ៍សាត់​ ៖​ កម្លាំង​សមត្ថកិច្ច​ ចម្រុះ​ស្រុក​ភ្នំក្រវាញ​ដឹកនាំ​ដោយ​លោក​ សូ​ សា​ហុង​ អភិបាល​នៃ​គណៈ​អភិបាល​ ស្រុក​ភ្នំក្រវាញ​ចុះ​ឃាត់​ត្រាក់ទ័រ​របស់​ ប្រជាពលរដ្ឋ​ចំនួន​២​គ្រឿង​កាលពី​ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​អូរ​អំពិល​ ស្ថិត​ក្នុងភូមិ​សាយ​ ឃុំ​ព្រ​ងិ​ល​ ស្រុក​ភ្នំ​ ... Read More »

​សម្ដេច​ ហេង​ សំ​រិ​ន​ សំណេះសំណាល​ ជាមួយ​មន្ដ្រីរាជការ​ខេត្ដពោធិ៍សាត់​

​ខេត្ដពោធិ៍សាត់​ ៖​ សម្ដេច​អគ្គ​ ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធាន​រដ្ឋ​ សភា​បាន​ជួប​សំណេះសំណាល​ជាមួយ​ ថ្នាក់ដឹកនាំ​ខេត្ដ​ កងកម្លាំងប្រដាប់អាវុធ​ ថ្នាក់ដឹកនាំ​មន្ទីរ​ អង្គភាព​ និង​មន្ដ្រី​រាជ​ ការ​សាលាខេត្ដ​ពោធិ៍សាត់​កាលពី​រសៀល​ ថ្ងៃ​ទី​៦​ ខែឧសភា​ ... Read More »

​ភូមិ​ពេជ្រ​ភាពយន្ដ​ដាក់​បញ្ចាំង​រឿង​“​ខ្មោច​ទឹកកក​”​

​ភ្នំពេញ​ ៖​ ក្រោយ​ពី​ទទួល​បាន​ជោគ​ ជ័យ​ខ្ពស់​ជាមួយនឹង​ខ្សែភាពយន្ដ​ខ្មោច​ បែប​កំប្លែង​រឿង​“​ខ្មោច​អា​សង្ហា​”​កាលពី​ចុងឆ្នាំ​២០១៤​ផលិតកម្ម​ភូមិ​ពេជ្រ​ភាពយន្ដ​ បាន​បើក​សម្ពោធ​ដាក់​បញ្ចាំង​ជា​ ផ្លូវការ​នូវ​ខ្សែភាពយន្ដ​ថ្មី​របស់​ខ្លួន​មាន​ ចំណងជើង​ថា​“​ខ្មោច​ទឹកកក​”​នៅ​គ្រប់​ រោង​ភាពយន្ដ​ទំនើបៗ​នៅ​ភ្នំពេញ​។​ ការ​ប្រកាស​បើកដាក់​បញ្ចាំង​នេះ​ត្រូវ​ បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​នៅ​រោង​ភាពយន្ដ​Legend​ TK​ ទួល​គោក​ ... Read More »

សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ផ្ដល់​ថវិកា​សង់ផ្ទះ​១​ខ្នង​ដល់​គ្រួសារ​ព្រឹន្ទ​បាល​ ឯក​ ស​ សុខ​ជា​

​ខេត្ដកំពង់ចាម​ ៖​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ បាន​ផ្ដល់​ថវិកា​សង់ផ្ទះ​១​ខ្នង​ ធ្វើ​ពី​ឈើ​ ប្រក់​ក្បឿង​ ដែល​មាន​ទំហំ​៦​ម៉ែត្រ​ គុណ​ ៨​ម៉ែត្រ​ ដែល​មាន​តម្លៃ​ប្រមាណ​ ១​ម៉ឺន​ ៥​ពាន់​ដុល្លារ​ ដល់​គ្រួសារ​លោក​ព្រិ​ន្ទ​ បាល​ឯក​ ... Read More »

រក​ឃើញ​ឃ្លាំង​ទ្រព្យសម្បត្តិ​របស់​ចោរ​សមុទ្រ​ល្បី​បំផុត​លើ​ពិភពលោក​ ចងករ​៣​លើក​ទើប​ស្លាប់​

​អ្នក​មុជទឹក​មួយ​ក្រុម​ កាលពី​ថ្ងៃ​ទី​៧​ ខែឧសភា​ បាន​រក​ឃើញ​ឃ្លាំង​ទ្រព្យ​របស់​មេចោរ​សមុទ្រ​ដ៏​ល្បី​បំផុត​លើ​ពិ​ភ​លោក​ ជនជាតិ​ស្កូ​តឡែ​ន​ លោក​ William​ Kidd​ នៅ​បាតសមុទ្រ​ Madagascar​ ។​ ​លោក​ Barry​ Clifford​ និង​ក្រុម​មុជទឹក​របស់​លោក​មក​ពី​រដ្ឋ​ ... Read More »

ក្រោក​ពី​យប់​ដាំទឹក​ឆុងតែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​

​ ​ខេត្តកំពង់ចាម​ ៖​ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​អគ្គិ​ស​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ ព្រោះតែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​ បង្ក​ការ​ភ្ញាក់​កាលពី​វេលា​ម៉ោង​៤​ និង​១០​នាទី​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ចំណោម​ ឃុំ​បុសខ្នុរ​ ស្រុក​ចំការលើ​។​ ​ ​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា​ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ ... Read More »

ជនសង្ស័យ​ម្នាក់​ ដែល​បង្ករ​អំពើ​ហិង្សា​បញ្ជូន​សាលា​​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ បុរស​ម្នាក់​ ជាប់​ពាក់​ព័​ន្ឋ​ករណី​ប្រើ​ហិង្សា​ ដោយ​មាន​ស្ថាន​ទម្ងន់​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៦​ ស្ថិត​នៅ​ផ្លូវ​ម៉ា​ឡេ​ ក្នុងភូមិ​វាល​ ឃុំ​កំពង់​សិលា​ ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះ​សីហ​នុ​ ... Read More »

បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បើកម៉ូតូ​ទៅ​បុក​គូថ​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង​

​ខេត្ត​ត្បូងឃ្មុំ​ ៖​ កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​លើ​ កំណាត់​ផ្លូវ​ ជាតិ​លេខ​៧​ ត្រង់​ចំណុច​មុខ​រោងចក្រ​ដែល​មាន​យីហោ​ ហេង​ សុខ​ង​ន់​ ស្ថិត​នៅ​ ភូមិ​ ឃុំ​កោង​កាង​ ... Read More »

ឆេះ​បន្ទប់​អគារ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ស្លាប់​បុរស​ម្នាក់​

​ភ្នំពេញ​៖ បុរស​ម្នាក់​ជា​បុគ្គលិក​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​បាត់បង់​ជីវិត​នៅលើ​កៅអី ខណៈ​ដែល​មាន​អគ្គីភ័យ​មួយ​ឆាបឆេះ​ក្នុង​បន្ទប់ នៃ​អគារ​មួយ​នេះ​។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​មាន​ការអន្តរាគមន៍​ពី​បុគ្គលិក និង​ក្រុម​ពន្លត់​អគ្គីភ័យ​ជួយ​ពន្លត់​បាន​ទាន់ពេលវេលា​។ បុរស​រូបនេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហ៊ុយ សៀក អាយុ​៣១​ឆ្នាំ ... Read More »

​ខឹង​ប្រពន្ធ​មក​ដេក​នៅ​សួនច្បារ​មុខ​ណា​ហ្គា​ត្រូវ​បាន​ចោរ​យក​ម៉ូតូ​បាត់​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​ឈ្លោះ​គ្នា​ ជាមួយ​ប្រពន្ធ​ ហើយ​បាន​មក​បញ្ឈរ​ម៉ូតូ​ដេក​នៅ​មុខ​ណា​ហ្គា​ កំពុង​តែ​លង់លក់​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ម៉ូតូ​រួច​គេចខ្លួន​បាត់​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំ​ណុ​ខ​សួនច្បារ​អគារ​ណា​ហ្គា​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​ ​បុរស​ជា​ម្ចាស់​ម៉ូតូ​ ... Read More »

ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​របួស​៣​នាក់​ ហើយ​រករឿង​គេ​ទៀត​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បើករថយន្ត​កាម​រី​ មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​បាន​ជ្រុល​បុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​រង​របួស​ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​១០​និង​២០​នាទី​យប់​ ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ម៉ូ​ណា​កូ​ក្លិប​ តាម​បណ្តោយ​ផ្លូវ​លេខ​១៦៨៩​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​ ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ... Read More »

ឃាត់ខ្លួន​សង្ស័យ​២​នាក់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​លួច​ម៉ូតូ​មិន​បាន​សម្រេច​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ប្រជា​ការពារ​ ខណ្ឌដូនពេញ​ចាប់ខ្លួន​បាន​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​ មិន​បាន​សម្រេច​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ខាងក្រោយ​ផ្សារ​រាត្រី​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​។​ ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រូប​នាង​រួម​ ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត​បាន​នាំ​គ្នា​ផ្ញើរ​ម៉ូតូ​ដើម្បី​ចូល​ទៅ​ក្នុង​ផ្សារ​រាត្រី​ ... Read More »

បុរស​ម្នាក់​ដឹក​គ្រាប់​ចន្ទី​ទៅ​លក់​ដួល​​ម៉ូតូ​តាម​ផ្លូវស្លាប់​

​ខេត្ត​រតនគីរី​ ៖​ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​គ្រាប់ស្វាយចន្ទី​ ទៅ​លក់​នៅ​ក្រុង​បាន​លុង​ បាត់​យូរ​ពេក​ ញាតិ​មិត្ត​ និង​ក្រុម​គ្រួសារ​រក​មិនឃើញ​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រក​ ដល់​សមត្ថកិច្ច​រក​ឃើញ​ស្លាប់​នៅ​មាត់​ផ្លូវ​មិនដឹង​តាំងពី​ពេល​ណា​ ។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ២​និង​២៣​ នាទី​ រសៀល​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ... Read More »

​ជនជាតិ​ជប៉ុន​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ចងក​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះសំណាក់​ សុផល​ ថា​វី​ ក្រុង​ប៉ោយ​ប៉ែ​ត​

​ខេត្តបន្ទាយមានជ័យ​ ៖​ ភ្ញៀវ​ទេសចរ​ជនជាតិ​ជប៉ុន​ ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចងក​មិនដឹង​មូលហេតុ​ ក្នុង​បន្ទប់ទឹក​ផ្ទះសំណាក់​យីហោ​ សុផល​ ថា​វី​ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​ ២០១៥​។​ ... Read More »

​សំណង់​ធំ​មួយ​ខាងជើង​ភ្នំ​ជី​សូរ​លួចលាក់​ចិញ្ចឹម​ក្មេង​ស្រី​ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​១៨​ឆ្នាំ​អាជ្ញាធរ​អត់​ដឹង​

​ខេត្ដតាកែវ​ ៖​ មាន​សេចក្ដីរាយការណ៍​ពី​ប្រជា​ពល​ រដ្ឋ​ដែល​រស់នៅ​ភូមិ​ក្រួស​ឃុំរ​វៀង​ស្រុក​ សំរោង​ខេត្ដតាកែវ​ថា​ សំណង់​ដ៏​ស្កឹ​ម​ ស្កៃ​សាងសង់​នៅ​កណ្ដាល​ព្រៃ​ខាងជើង​ភ្នំ​ជី​សូរ​មាន​ក្មេង​ស្រីៗ​ជា​ច្រើន​នាក់​កំពុង​ រស់នៅ​លួចលាក់​គួរ​ឱ្យ​សង្ស័យ​ ។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បន្ដ​ទៀត​ ថា​សំណង់​ខាងលើ​បាន​សាងសង់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​តែ​ពួក​គាត់​មិនដឹង​ថា​ គេ​សង់​សំណង់​អគារ​ខាងលើ​ សម្រាប់​ធ្វើ​អ្វី​នោះ​ទេ​ ។​ តែ​នៅ​អំឡុង​ ... Read More »

កូនសិស្ស​លួច​ចានស្រាក់​បាយ​លោក​ដាច់​ចង្ហាន់​ទ្រាំ​មិន​បាន​ឆាន់​បបរ​យប់​ត្រូវ​ចាប់​ផ្សឹក​

​ភ្នំពេញ​ ៖​ បងប្អូន​ប្រជាពលរដ្ឋ​ងឿង​ ឆ្ងល់​និង​ភ្ញាក់ផ្អើល​បន្ទាប់​ពី​ប្រទះ​ឃើញ​ ព្រះសង្ឃ​មួយ​អង្គ​លួច​ឆាន់​បបរ​ទាំង​យប់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​កន្លែង​លក់​បបរ​ គ្រឿង​មួយ​កន្លែង​តាម​ផ្លូវ​វេ​ង​ស្រេង​ទល់​ មុខ​ក្លិប​ស្ដាយ​ឌ័​រ​ ភូមិ​ត្រ​ញំ​ង​ថ្លឹង​ សង្កាត់​ ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ... Read More »

​បុរស​អ្នក​ភូមិ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ចម្ងាយ​១​គីឡូម៉ែត្រ​ពី​ភូមិ​

​ខេត្ដសៀមរាប​ ៖​ បុរស​អ្នក​ភូមិ​ម្នាក់​ត្រូវ​បាន​អ្នក​ឆ្លុះ​សត្វ​ ប្រទះ​ឃើញ​ស្លាប់​ ដោយ​មាន​ស្នាម​បែកក្បាល​ហូរ​ឈាម​តាម​មាត់​ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ ខណៈ​ជន​រង​គ្រោះ​រូប​នោះ​ ចេញ​ទៅ​ដាក់​អង្គប់​សត្វ​កណ្ដុរ​ យក​ទៅ​ធ្វើ​ម្ហូប​នៅ​ពេល​យប់​។​ ​ហេតុការណ៍​គេ​ប្រទះ​ឃើញ​សាកសព​នេះ​ កើតឡើង​នៅ​ម៉ោង​៩​យប់​ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ឆ្ងាយ​ពី​ភូមិ​សូន​សា​ ឃុំ​យាង​ ... Read More »