ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

បុគ្គលិក​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់​ ដែល​ប្លន់​ជនជាតិ​ចិន​ បាន​ប្រាក់​១០ម៉ឺន​ដុល្លារ​ ត្រូវ​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​

ភ្នំពេញ​៖​បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់​ផ្នែក​បេីកបរ​រថយន្ត​ ត្រូវ​តុលាការ​សម្រេច​ចោទ​ប្រកាន់​នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែ​មករា​ នេះ​ ។ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ​លី​ សុផាណា​ បញ្ជាក់​តាម​បណ្តាញ​សង្គម​ Telegram ថា​ តំណាងអយ្យការបានចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត ... Read More »

រន្ធត់ណាស់!! ស្រវឹងស្រាជោកជាំបើករថយន្តបុករះតូបលក់មីឆារួចបន្តបុកបង្គោលភ្លើងនឹងដើមឈើអស់១ដើមបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តបុកតូបលក់មីឆាជ្រុលទៅបុកបង្គោលភ្លើង១ដើមនឹងដើមឈើបាក់អស់១ដើម នឹងបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ខណះកំពុងអង្គុយហូបមីឆា ។ ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង១ និង១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវម៉ៅសេទុង ( កែងស្ថានទូតចិន ) ... Read More »

មានផ្ទះបណ្តែតទឹកមួយចំនួនត្រូវបានគេមើលឃើញថា បានត្រឡប់ទៅកាន់កន្លែងចាស់វិញ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ តាមប្រភពពីប្រជាពលរដ្ឋនៅស្រុកបរិបូរណ៍បានឲ្យដឹងថា ការធ្វើបម្លាស់ទីផ្ទះបណ្តែតទឹក នៅក្នុងឃុំឆ្នុកទ្រូមិនបានប្រព្រឹត្តិទៅតាមការកំណត់របស់អាជ្ញាធរខេត្តឡើយ ។ ប្រភពបានឲ្យដឹងថា ផ្ទះបណ្តែតទឹកមួយចំនួនមិនបានធ្វើបម្លាស់ទីទេដោយមានសមត្ថកិច្ចមួយចំនួនកាង និងមួយចំនួនទៀតឡើងមកហើយត្រឡប់ទៅកាន់កន្លែងចាស់វិញ ដោយសារត្រូវដងត្រូវផ្លែគ្នាជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅទីនោះ ។ ប្រភពបានឲ្យដឹងបន្តទៀតថា ចំពោះផ្ទះដែលគេសង់រកេតរកូតនៅនៅខាងលើនោះ មួយចំនួនគ្មានមនុស្សនៅទេគឺគេសង់ដើម្បីចាប់យកដីតែប៉ុណ្ណោះ ... Read More »

ភ្លើងឆេះវិឡាភ្លោះក្នុងបុរីពិភពថ្មី ខូចខាតអស់ទ្រព្យសម្បត្តិជាន់ក្រោមទាំងស្រុង

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះវិឡាភ្លោះ ខណៈដែលម្ចាស់ចាក់សោចោលរវល់ទៅផ្សារបាត់ ផ្អើលអ្នកជិតខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅវិឡាភ្លោះ លេខ៦៨ ផ្លូវបេ បុរីពិភពថ្មី ភូមិក្រុងថ្មី ... Read More »

ចោរប្លន់លុយ ប្រធានគណនេយ្យជនជាតិចិនជិត១០មុឺនដុល្លាត្រូវសមត្ថកិច្ចឃាត់បានហើយនៅក្រុងដូនកែវខេត្តតាកែវ

ភ្នំពេញ៖ មុខសញ្ញាជាតៃកុងរថយន្តដែលធ្វើសកម្មភាពប្លន់លុយប្រធានគណនេយ្យជនជាតិចិនជិត១០មុឺនដុល្លានៅសង្កាត់ឃ្មួញខណ្ឌសែនសុខពេលនេះត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវធ្វើការឃាត់ខ្លួនបានហើយនៅក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៨ មករា ២០១៩នេះនិងកំពុងបញ្ជូនខ្លួនមកកាន់ភ្នំពេញវិញ។ ជនសង្ស័យឈ្មោះអ៊ុង សុគន្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនលាយបេតុង ផ្នែកបម្រើការងារ បើកបររថយន្ត មានទីលំនៅផ្ទះលេខ៥៦អុឺ១ ផ្លូវ១១៨ ... Read More »

រថយន្តពីរគ្រឿងលួចដឹកឈើល្មើសច្បាប់ ជារបស់មេឈ្មួញម្នាក់ ជើងខ្លាំងនៅខេត្តក្រចេះ ត្រូវសមត្ថកិច្ចបង្ក្រាប នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ឆ្មក់បង្ក្រាបរថយន្តដឹកពីរគ្រឿង របស់ជើងខ្លាំងម្នាក់ ប្រចាំឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលគេ តែងតែលួចឆ្មក់មកដឹកឈើល្មើសច្បាប់ ចេញពីខេត្តស្ទឹងត្រែង ដោយគ្មានការអនុញ្ញាតពីស្ថាប័ន សមត្ថកិច្ចជំនាញពាក់ព័ន្ធណាម្នាក់នោះទេ ព្រោះគេអាងជាជើងខ្លាំង នៅខេត្តក្រចេះគ្មានសមត្ថកិច្ចឬអាជ្ញាធ័រណាម្នាក់ហ៊ានគ្អក់នោះទេ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ... Read More »

បុរសម្នាក់រងរបួសធ្ងន់បាក់ជើងស្ដាំ ខណៈរថយន្ត៣គ្រឿងបុកបន្តគ្នា

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់​បាក់ជើងខាងស្តាំ បន្ទាប់ពីបើករថយន្ត​ដល់ផ្លូវកោង ស្រាប់តែរេចង្កូត​ទៅបុកពីក្រោយរថយន្តដឹកលូ ដែលបែកកង់ ចតនៅលើចិញ្ចើមផ្លូវជាតិលេខ៥៧ កាលពីវេលាម៉ោង ០៨:២០ នាទីព្រឹក ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៩ នៅចំណុចភូមិអូររអិលឃុំ ... Read More »

លួចម៉ូតូអ្នកជួលបន្ទប់ក្បែរគ្នាបានសម្រេច គេចខ្លួនបាត់ជិត១ខែ ត្រឡប់មកវិញ ត្រូវម្ចាស់ម៉ូតូ ចាប់ក្របួចឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីរត់គេចខ្លួនបាត់ជិត១ខែក៏ត្រឡប់មកបន្ទប់ដែលខ្លួនជួលវិញ នឹកស្មានតែជនរងគ្រោះមិនដឹងថារូបគេជាចោរលួចម៉ូតូ ក៏ចាប់ក្របួចជាប់រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូខាងលើនេះ ធ្វើឡើងកាលវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ... Read More »

ឧត្តមសេនីយ៍ទោផឹកស្រវឹងផ្ទុះអាវុធ ជាច្រើនគ្រាប់នៅមុខហាងបុប្ផាភូមិថ្មី ខណ្ឌជ្រោយចង្វា

ភ្នំពេញ៖ បុរសម្នាក់ដែលគេដឹងថា មានតួនាទីជាឧត្តមសេនីយ៍ទោ នៅអគ្គលេខាធិការរដ្ឋាន ក្រសួងកាពារជាតិ ឈ្មោះ ហាក់ នី ផឹកស្រវឹង បានផ្ទុះអាវុធជាច្រើនគ្រាប់ នៅមុខហាង បុប្ផាភូមិថ្មី ស្ថិតនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ... Read More »

មិនដឹងមានវិបត្តិអី ធ្វើឲ្យស្ដ្រីម្នាក់បីកូនខ្ចី បម្រុងលោតទឹកសម្លាប់ខ្លួន​ ពីលើ​ស្ពានគីហ្សូណា សមត្ថកិច្ចជួយទាន់ពេល

ខេត្តកំពង់ចាម៖ មិនដឹងជាមានវិបត្តិអីធ្វើឲ្យស្ដ្រីម្នាក់បីកូនខ្ចី បម្រុងលោតទឹកសម្លាប់ខ្លួន​នៅលើ​ស្ពានគីហ្សូណាបង្កការភ្ញាក់ផ្អើល នៅយប់ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិទី០៣ សង្កាត់វាលវង់ ... Read More »

នាំកូនស្រីវៀតណាមអាយុ១៣ឆ្នាំទៅរំលោភនៅផ្ទះសំណាក់ ជាប់ខ្នោះនគរបាល

ភ្នំពេញៈ យុវជនម្នាក់ត្រូវឪពុកនារីរងគ្រោះប្ដឹងឲ្យសមត្ថកិច្ចចាប់ដាក់ខ្នោះ កាលពីរសៀល ថ្ងៃ​សុក្រ ១៣កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩ ក្រោយ​ពីនាំកូន​ស្រីរបស់គាត់ជាអនិតិជនក្រោមអាយុ១៥ឆ្នាំឡើងផ្ទះសំណាក់ច្រើនដង។ យុវជនជាប់ចោទខាងលើនេះ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបក្រុមញៀនល្បែងបាន៨នាក់ ម៉ូតូ៧គ្រឿង និងរថយន្ដ២គ្រឿង

ខេត្តកំពង់ធំ៖ លោក អ៊ិតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្រ្កាបក្រុមញៀនល្បែងស៊ីសង បៀរ អាប៉ោង ដឹកនាំដោយលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារង ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែមករា ... Read More »

ខឹងសមត្ថកិច្ចសួរនាំរឿងឈ្លោះគ្នា ទាញខ្សែក្រវាត់វាយប្រ៉ាវ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេបានប្រើហិង្សាដោយចេតនា ប្រើខ្សែក្រវាត់វាយមកលើសមត្ថកិច្ចបណ្តាលឲ្យរបួស គ្រាន់សមត្ថកិច្ចទៅសួរនាំរឿងពួកគេឈ្លោះគ្នា ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ... Read More »

ប្លន់ ប៉ះចំនារីក្លាហាន វាយដេក ចាប់បានម្នាក់រត់រួចម្នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ប៉ះចំថ្ងៃស៊យ បានធ្វើសកម្មភាពប្លន់ចំនារីក្លាហានមិនបានសម្រេច តដៃវិញ ស្រែកឆោឡោ ខណៈដែលនាងជិះធ្វើដំណើរត្រឡប់ទៅផ្ទះ ពលរដ្ឋចេញមកជួយ ចាប់បានម្នាក់ រត់គេចបាត់ម្នាក់ កាលពីវេលាម៉ោង៤និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ... Read More »

ហាមម្តាយឲ្យឈប់ផឹកស្រាមិនស្តាប់ ដាក់ថ្នាំកណ្តៀរក្នុងស្រាបរផឹកអស់៤កំប៉ុងបញ្ចប់ជីវិត

ខេត្តត្បូងឃ្មុំ ៖ យុវជន​ម្នាក់បានបញ្ចប់ជីវិតដោយដាក់ថ្នាំសម្លាប់កណ្តៀរចូលក្នុងស្រាបៀរ​កម្ពុជាផឹកអស់៤កំប៉ុង ព្រោះតែខឹងនឹងម្តាយញៀនស្រាយ៉ាងខ្លាំងហើយខ្លួនហាម​ម្តាយឲ្យ​ឈប់​ផឹកស្រា តែម្តាយមិនស្តាប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃព្រហស្បតិ៍១២ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ... Read More »

ឃាត់ខ្លួនថៅកែហាងបញ្ចាំ យីហា “ហេង ហ៊ួត”ម្នាក់ ក្រោយរកឃើញការទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ

ភ្នំពេញ៖ ទីតាំងហាងទទួលបញ្ចាំមួយកន្លែង យីហា “ហេង ហ៊ួត” ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យជាងស្តែងក្រោយឃាត់ខ្លួនមុខសញ្ញាក្រុមចោរឆក់យកមកសាកសួរ ទើបដឹងថាកន្លែងទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ និងឃាត់ខ្លួនថៅកែហាងម្នាក់មកសួរនាំផងដែរ ។ ករណីចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច ... Read More »

រថយន្ត២គ្រឿងប៉ះគ្នា សង១១០ដុល្លារបញ្ចប់រឿង នៅកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត LEXUS ទៅបុករថយន្ត TOYOTA Hilux ពីក្រោយ បណ្ដាលឲ្យរងការខូចខាត ចំណែករថយន្តរបស់ខ្លួនខ្ទេចមួយកំណាត់មុខ ហើយបើករត់ចេញ ទើបរថយន្តរងគ្រោះបើកមកតាមឃាត់់ដើម្បីដោះស្រាយគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតមានឡើងនៅម៉ោង១២រំលងអធ្រាត្រឈានចូល ថ្ងៃសៅរ៍ ... Read More »

តុលាការចោទប្រកាន់ អតីតសកម្មជនបក្សប្រឆាំង ដែលប្រមាថសម្តេចតេជោចំនួន២បទល្មើស

ភ្នំពេញ៖ លោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករា នេះ ចោទប្រកាន់ អតីតសកម្មជនក្រុមប្រឆាំងម្នាក់ចំនួន២បទល្មើស ពាក់ព័ន្ធការប្រមាថសម្តេចតេជោ ហ៊ុន សែន និង ញុះញង់បង្កចលាចលក្នុងសង្គម ... Read More »

ស្រ្ដីម្នាក់ស្លាប់ និងបុរសម្នាក់របួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនឹងរថយន្តកែច្នៃ

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនឹងរថយន្តកែច្នៃ ក្នុងទិសដៅស្របគ្នា (ពីកើតទៅលិច) បណ្តាលឲ្យស្រ្ដីម្នាក់ស្លាប់ និងបុរសម្នាក់របួសស្រាល ព្រមទាំង ខូចខាតរថយន្តចំនួន០២គ្រឿង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង១០នាទី ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច ... Read More »

លួចម៉ូតូបានហើយ តែជិះគេចខ្លួនមិនរួច ខាតទាំងម៉ូតូជិះធ្វើសកម្មភាពមួយគ្រឿងទៀត

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង របស់ជនរងគ្រោះបានសម្រច តែត្រូវគេឃើញទាន់ជិះម៉ូតូដេញតាមស្រែកថា ចោរៗ ជនសង្ស័យភ័យដួលម៉ូតូទាំងពីរគ្រឿង គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៩ ... Read More »

រថយន្តមិនស្គាល់ម៉ាកកៀរម៉ូតូយុវជន​ពីរនាក់ធ្វើឲ្យម្នាក់​រយះក្បាល និង​ម្នាក់ទៀតបាក់ជើង

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​រយះក្បាល​យ៉ាង​វែង​និង​ម្នាក់ទៀត​បាក់ជើង​ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាកមួយគ្រឿង​បើក​កៀរ​ឲ្យដួល​បោក​ទៅនឹង​ថ្នល់ ខណៈយុវជនទាំងពីរ​នាក់ជិះ​ម៉ូតូ​ឌុបគ្នាត្រឡប់ទៅផ្ទះវិញ ហៀយត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី​យប់ ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី១៨ខែមករា​ឆ្នាំ២០១៩ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ... Read More »

បន្ទប់ស្នាក់នៅបណ្តោះអាសន្ន របស់កម្មករសំណង់កាស៊ីណូជនជាតិចិន ត្រូវភ្លើងឆេះអស់១៤បន្ទប់

ខេត្តព្រះសីហនុ៖ កាលពីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៩ កើតមានករណីអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅបណ្តោះអាសន្ន របស់កម្មករសំណង់កាស៊ីណូ ជនជាតិចិននៅចំណុច (ចុងឆ្នេរអូរឈើទាល) ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភសម្រាប់ការសិក្សារបស់កុមារដែលមានជីវភាពខ្វះខាត

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ៖ ការអប់រំ គឺជាមូលដ្ឋានគ្រឹះដែលជួយកសាងសង្គមជាតិ ហើយដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា “ណាហ្គាវើលដ៍បេះដូងសប្បុរស” ដែលជាក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយអង្គការ Cambodia Outreach នៅក្នុងគម្រោង Children@Risk ... Read More »

រស់លើដីកេរដូនតាយូរឆ្នាំត្រូវយាយ ផាន ប្រើល្បិចប្តឹងថា រំលោភយកដីគាត់

ខេត្តកណ្តាល ៖ ល្បិចរបស់យាយផាន ក្នុងការរំលោភយកដីប្រជាពលរដ្ឋកើតមាន ជាដដែលៗ ចំពោះប្រជាពលរដ្ឋណាដែល មិនព្រមលក់ដីឲ្យគាត់ ។ ប្រព័ន្ធច្បាប់បាន និងកំពុងដាក់គំនាបយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋក្រីក្រដែលមួយចំនួនបង្ខំចិត្តលក់ដីឲ្យយាយផាន និងខ្លះត្រូវបង្ហូរទឹកភ្នែករាល់ថៃ្ងបានត្រឹមដុតទៀនធូបផ្សងស្វែងរកសេចក្តី សុខ និងយុត្តិធម៌ ។ គ្រួសារអ្នកស្រី ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋចូលរួម កាត់បន្ថយការ ជក់បារី ការស្រូបផ្សែងបារី នាំឲ្យគ្រោះថ្នាក់ដល់សុខភាព ធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្រួសារ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋចូលរួម កាត់បន្ថយការ ជក់បារី ការស្រូបផ្សែងបារី នាំឲ្យគ្រោះថ្នាក់ដល់សុខភាព ធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្រួសារ បាត់ បង់ថវិកាគ្រួសារ និងធ្វើឲ្យរបួសរូបរាងកាយ -រងរបួសផ្លូវចិត្រ នៅក្នុងសង្គមជាតិ ។ ការអំពាវនាវបែបនេះ ... Read More »

រថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ ពន្លះក្បាលនាគពុះចែកទ្រូវផ្លូវបែកធុងទឹក ទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្ត ស៊េរីទំនើប ម៉ាកឡង់គ្រឺស័រ មួយគ្រឿងរួមដំណើរនិងបុរសម្នាក់ទៀតបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបែកអស់មួយកង់រថយន្តបង្កខ្ទេចផ្នែកខាងមុខនិងបែកធុងទឹកទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងបួស ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ... Read More »

រថយន្តហាយព្រីត បើកបំពានភ្លើងស្តុប បុករថយន្តCRV រួចបន្តបុករបាំងថ្មខ្ទេច

ភ្នំពេញ៖ រថយន្ត​កាមរី​ ហាយ​ព្រីត​ មួយ​គ្រឿងបើកក្នុងល្បឿនលឿនទាំងបំ ពាន់​ភ្លើង​ស្តុប​ បានជ្រុល​ទៅ​បុក​និង​រថយន្ត​ CRV ដែល​កំពុង​បើក​ឆ្លង​ផ្លូវ​បណ្តាលឲ្យ​រងការខូចខាត​ហើយ​ រថយន្ត​បង្កមិន​ទាន់​អស់​ល្បឿន​ក៏​រេចង្កូត​ជ្រុលទៅ​បុក​ក្បាលនាគ​ពុះ​ចែកផ្លូវ​ បណ្តាល​ឲ្យ​បាក់អស់​ចំនួន​បី​កង់​បន្ថែមទៀត​ ។ ហេតុការណ៍នេះ បានកើតឡើង​កាលពីវេលាម៉ោង​រំលង​អធ្រាត្រ ​ឈានចូលថ្ងៃទី​ ១៩​ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨​

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងទិសដៅបន្ដការងារឆ្នាំ២០១៩។ ក្រៅពីការ​​បូកសរុបលទ្ធផលការងារនេះ សម្ដេចក្រឡាហោម ... Read More »

ផឹកស៊ីជិតគ្នាឌឺដងវាយប៉្រាវផ្អើលឈុល ម្ចាស់ហាងចាក់សោជាប់

ភ្នំពេញ៖​ មនុស្ស២ក្រុមបាននាំគ្នាចូលផឹកស៊ីក្នុងហាងតែមួយ ខណៈស្រវឹងរៀងខ្លួនក៏បានឌឺដងដាក់គ្នាហើយផ្ទុះហិង្សាវាយគ្នាផ្អើលភ្ញៀវរត់ពេញហាងហ្គោឌីន ស៊ីធី២​ ត្រូវម្ចាស់ហាងចាក់សោបង្ខាំងទុកទាំងសងខាងហៅសមត្ថកិច្ច​មកអន្តរាគមន៍​ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩​ នៅចំណុចហាងយីហោ​ ហ្គោឌីន​ ស៊ីធី​២​ តាមបណ្តោយផ្លូវ២៧១​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។ តាមប្រភពព័ត៌មានពីប្អូនម្ចាស់ហាងបានឲ្យដឹងថា​ មុនពេលកើតហេតុមានមនុស្ស២ក្រុមដោយម្ខាងមានគ្នា៥នាក់​ ... Read More »

រថយន្តដឹកអុសកំពុងរ៉ឺយែចូលរោងចក្រ ត្រូវរថភ្លើងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ពន្លះរងការខូចខាត ក្រពឹតរួញកាប៊ីន

ភ្នំពេញ៖ រថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្រោយពីដាក់ភ្ញៀវចុះរួច បានបើកបរក្នុងល្បឿនលឿន ហើយបានបុករថយន្តដឹកអុស១គ្រឿង ដែលកំពុងបើករ៉ឺយែចូលទៅក្នុងរោងចក្រ បណ្ដាលឲ្យរងការខូចខាតក្រពឹតរួញកាប៊ីនទាំងស្រុង ។ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវចូលវត្តតាំងកសាងខាងត្បូង ស្ថិតនៅក្នុងភូមិក្បាលដំរី ... Read More »