ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

សន្តិសុខ

កាប់ដើមឈើខុសបច្ចេកទេស រលំសង្កត់លើបែកពងពងស្វាស ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តស្ទឹងត្រែង: មានករណីរំលំដើមឈើមួយដើម បណ្តាលឲ្យបុរសម្នាក់ស្លាប់កាលពីវេលា​ម៉ោង១០ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចជាំស្ពង ក្នុងភូមិសំអាង ស្រុកថាឡា​បរិវ៉ាត់ ខណៈដែលជនរងគ្រោះកាប់ដើមឈើខុសបច្ចេកទេស ។ មន្រ្តីនគរបាលស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ ... Read More »

ប្រទះ​ឃើញ​ពស់ថ្លាន់​ញី​មួយ​ក្បាលលូន​ចេញ​មក​ពី​ដើមឈើនៅក្នុងបឹងកក់

ភ្នំពេញ ៖ ប្រទះ​ឃើញ​ពស់ថ្លាន់​ញី​មួយ​ក្បាល​ទម្ងន់​ជាង​៣០​គីឡូក្រាម បាន​លូន​ចេញ​មក​ពី​ដើមឈើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ច្រក​ប៉ាវ​ទុក​ឱ្យ​ខាង​អភិរក្ស។ ហេតុការណ៍នេះ​កើតឡើង​កាលពី​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវ​R6 ក្នុង​​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ប្រភព​ពត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​កើតហេតុបាន​ឱ្យ​ដឹង​ថា ... Read More »

ជនសង្ស័យប្រុសស្រី២នាក់ត្រូវនគរបាលចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀននៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាលៈ ជនសង្ស័យប្រុសស្រី២នាក់ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងស្ទឹងធ្វើការបង្រ្កាបឃាត់ខ្លួន កាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនមាន២នាក់ ទី១-ឈ្មោះ ... Read More »

រថយន្ដមួយគ្រឿងបើកបុកម៉ូតូ២គ្រឿងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់

ខេត្តកណ្ដាល៖ ម៉ូតូ២គ្រឿងបើកស្របទិសគ្នាបានបុកជាមួយរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងពេញមួយទំហឹង បណ្ដាលអ្នកបើកបរម៉ូតូមួយគ្រឿងស្លាប់និងមួយគ្រឿងទៀតរងបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៥៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ ... Read More »

បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តពីក្រោយរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូម៉ាកហុងដាCBR ពាក់ស្លាកលេខ ភ្នំពេញ 1BY-2779បើកបរដោយបុរសម្នាក់បានបុកគូទរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2AL-3180ចំពីខាងក្រោយរថយន្តពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣២ ក្នុងសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ ... Read More »

ពេលនេះអគ្គិភ័យកំពុងឆេះនៅស្ថានីយប្រេង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ភ្នំពេញៈ នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍អគ្គិភ័យមួយ​បានកើតឡើង​នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ អគ្គិភ័យនេះ កើតឡើងនៅស្ថានីយប្រេងមួយកន្លែងស្ថិតផ្សារបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ក្រោយចំណតរថយន្តក្រុង) បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ច ... Read More »

ស្រវឹងស្រា​ដើរ​ធ្លាក់ទឹក​អណ្តូងលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ ៖ ពិតជាអកុសល និងសោកសង្រេងណាស់ ដែលបុរសម្នាក់ស្លាប់ដោយសារដើរ ធ្លាក់អណ្តូងទឹកដែលគេជីកជម្រៅជិត១០ម៉ែត្រដោយមិនបានដាក់លូស៊ីម៉ងត៍ជាកង់ៗដូចអណ្តូងទឹកដទៃទៀតបណ្តាលឲ្យឈ្លក់ទឹកនិងលង់ ដោយគ្មានអ្នកណាដឹង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង៧ និង២០នាទី​យប់ថ្ងៃព្រហស្បតិ៍៤ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ... Read More »

យុវជន២នាក់ស្លាប់នៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ង់ត៍និងម៉ូតូ

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ នឹងម៉ូតូនៅផ្លូវបេតុងចុះពីចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ ទៅទំនប់រលក ដែលបណ្តាលឲ្យយុវជន២នាក់ ភាគីខាងម៉ូតូស្លាប់នៅនឹងកន្លែង ។ សមត្ថកិច្ចកងរាជអាវុធហត្ថឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង3,30នាទីរសៀល រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ផ្លាក លេខព្រះសីហនុ 5A ... Read More »

សាច់ជ្រូកព្រៃទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានកម្លាំងបរិស្ថានខេត្តមណ្ឌលគិរីស្ទាក់ចាប់បង្រ្កាបបាន

ខេត្តមណ្ឌលគិរី ៖ រថយន្តចំនួន០១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2B-6865 បានផ្ទុកសាច់ព្រៃស្រស់ទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានមន្រ្តីអនុវត្តច្បាប់បង្រ្កាបបទល្មើសសត្វព្រៃចល័ត របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ស្ទាក់ចាប់ឃាត់បាន រួមជាមួយនឹងមនុស្ស៣នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសសត្វព្រៃនេះ។ ករណីបង្រ្កាបបទល្មើសសត្វព្រៃខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ... Read More »

ផឹកស៊ីមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក ត្រូវបុគ្កលិកហាងវាយបែកក្បាល សង៧០០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ៖ បុរស៣នាក់ត្រូវបុគ្កលិកហាងផឹកស៊ីមួយកន្លែងនាំគ្នាព្រួតវាយដោយប្រើសោច្រវាក់ និងកែវស្រាបណ្ដាលឲ្យរងរបួសបែកក្បាលឈាមហូរស្រោចពេញខ្លួន ក្រោយពីផឹកស៊ីមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកស៊ី យីហោ ភ្នំពេញសាច់អាំង PPQ តាមបណ្ដោយផ្លូវលេខលេខ១៣៦ ... Read More »

ជនជាតិចិន បើករថយន្តហីុយ៉ាន់ដាយស៊េរី ទំបើក បុករថយន្តឡិចស៊ីស៤៧០ ជនជាតិខ្មែរ ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងខ្វះការប្រុងប្រយ័ត្ន ដល់ចំណុចផ្លូវបែកជាបួនជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីសមួយគ្រឿងបើកបរដោយបុរសជនជាតិខ្មែរម្នាក់ចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ។ ហេតុការនេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥៦៦កែងនិងផ្លូវ៣៣៥ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តហុីយ៉ាន់ដាយស៊េរីម៉ាកH-lមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-3163ធ្វើដំណើរតាមបណ្តោយផ្លូវ៥៦៦ ទិសដៅពីកើទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីស LX-470ពណ៌ស្កមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2l-5167 ... Read More »

ម៉ូតូសង់កូរ៉េបើកលឿនបុកម៉ូតូសេ១២៥រងរបួសធ្ងន់២នាក់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូសង់កូរ៉េ ស៊ីធីផ្លើស មួយគ្រឿង ក្នុងលឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូសេ១២៥ បណ្តាលឲ្យធ្លាក់ស្រ្តីម្នាក់ រងរបួសធ្ងន់ ចំណែកជនបង្ក ដួលរងរបួសធ្ងន់ដូចគ្នា កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅតាមផ្លូវមហាវិថីសហព័ន្ធរុស្សី ... Read More »

ពលរដ្នថ្លែងថា បើអាជ្ញាធរគ្មានឆន្ទៈ បង្រ្កាបបទល្មើសឈូសឆាយដីព្រៃលិចទឹក ឲ្យមានប្រសិទ្ធភាពទេ ព្រៃលិចទឹក នឹងរលាយអស់ក្នុងពេលខាងមុខ

ខេត្តកំពង់ធំ៖ ឈ្មួញនៅតែបន្ដលួចឈូសឆាយដីព្រៃលិចទឹកតំបន់៣ យ៉ាងគឃ្លើន មិនខ្លាចញញើតច្បាប់សូម្បីតែបន្ដិច បើទោះបី មានការឃ្លាំមើល និងចាត់វិធានការក្ដៅពីសំណាក់មន្រ្ដីជំនាញ និង ដោយមានការបញ្ចាផ្ទាល់ពីលោក សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំក៏ដោយ យើងនៅតែសង្កេតឃើញថា ឈ្មួញបានឃុបឃិតជាមួយ និង ... Read More »

នគខេត្តកំពង់ឆ្នាំងឆ្មក់តាមចាប់បានមេខ្លោងចែកចាយ និង ជួញដូរគ្រឿងញៀនចំនួន២នាក់ នៅស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ដែលជាមេខ្លោងចែកចាយ និង ជួញដូរគ្រឿងញៀន ត្រូវាបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគរបាលស្រុកបរិបូរណ៍ ឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពយកមកចែកចាយ និងជួញដូរគ្រឿងញៀន ។ ប្រតិបត្តិការនេះគឺធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ... Read More »

១ខែទើបខាងជំនាញ កាំកុងត្រូល បញ្ជូនសំណុំរឿងមកតុលាការ តើវាសនាម្ចាស់ការ៉ាស់សាំង ដេប៉ូ រស្មី ពិសី អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ

ខេត្តកណ្តាល៖ ប្រភពពីមន្ត្រីតុលាការបានថ្លែងថា សំណុំរឿងដែលម្ចាស់ការ៉ាស់សាំងដេប៉ូ រស្មី ពិសី លួចសាំង (រង្វាស់រង្វាល់)ពីអតិថិជនចូលចាក់សាំងជារៀងរាល់ថ្ងៃនោះ បានបញ្ជូនមកកាន់សាលាដំបូងខេត្តកណ្តាលហើយ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ តែម្ចាស់ការ៉ាសសាំងអត់មានវត្តមានមកតាមសំណុំរឿងទេ មិនដឹងជ្រុះពាក់កណ្តាលផ្លូវ ឬយ៉ាងណាទេ ។ ... Read More »

មនុស្សច្រើននាក់ របួសធ្ងន់ ស្រាល ខណៈស្រ្តីម្នាក់ បើករថយន្តបុកពីក្រោយ ពេលឈប់ស្តុប

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយស្ត្រីម្នាក់ បានបើករថយន្តម៉ាក នីសាន់ ២កឹបកន្លះ ខ្វះការប្រុងប្រយត្ន័ ជាន់ហ្វ្រាំងច្រឡំចំហ្គែ បានបុករះម៉ូតូចំនួន៥គ្រឿង កំពុងឈប់ស្តុបយ៉ាងពេញទំហឹង កិនម៉ូតូទាំងនោះជាប់ក្រោយរថយន្តកល់ទៅមុខលែងរួច បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង និងបានបណ្តាលឲ្យមនុស្សចំនួន៣នាក់ ក្នុងនោះមានស្រី២នាក់ តែម្នាក់ជាស្ត្រីមានផ្ទៃពោះ ... Read More »

រថយន្តក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូបណ្តាលឲ្យយុវជន២នាក់បាត់បង់ជីវិត

ខេត្តព្រះសីហនុ៖ បុរស២នាក់បានបាត់បង់ជីវិត​យ៉ាងអាណោចអាធ័ម ខណៈបើកម៉ូតូឌុបគ្នា​ហើយត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បុកពេញទំហឹង ។ ជនរងគ្រោះ​ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុង ចុះពីចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ ... Read More »

រថយន្តដឹកភេសជ្ជ:បាកាសក្រឡាប់ផ្ងារជើងសង្ស័យអ្នកបើកបរងងុយដេក

ខេត្តកំពង់ឆ្នាំង: មានករណីរថយន្តកុងតឺន័រ ពាក់ស្លាកលេខ 4A-0585 មួយគ្រឿង​ជារថយន្តដឹកភេសជ្ជ:បាកាស បានក្រឡាប់ផ្ងារជើងជង្រ្គាងៗ ប៉ុនតែមិនបណ្តាលឲ្យមនុស្ស​រងគ្រោះនោះនោះទេដោយគ្រាន់តែរងការខូចខាតភេសជ្ជៈអស់ជាច្រើនកេស​ប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​២យប់ ឈានចូលថ្ងៃព្រហស្បតិ៍៤ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

ខឹងគេផឹកស៊ីក្បែរផ្ទះឡូឡាហាមមិនស្តាប់ ទាញកំបិតផ្គាក់ទៅកាប់របួសធ្ងន់ម្នាក់

ខេត្តក្រចេះ: សមត្ថកិច្ចនគរបាលស្រុកស្នួលបានឃាត់ខ្លួន​យុវជនម្នាក់ ដែលបានប្រើហិង្សាដោយ​ប្រើកាំបិតផ្គាក់​កាប់មកលើជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែខឹងជនរង​គ្រោះ​និងគ្នីគ្នាមួយចំនួនទៀតផឹកស៊ីនិយាយឮៗថ្លង់រំខានដល់រូបគេដែលនៅផ្ទះក្បែរគ្នាដេក​ពួនមិនបាន ។ ហេតុការណ៍មានអំពើហិង្សាដាក់គ្នាបណ្តាលឲ្យមនុស្សរងរបួសនេះកើតឡើងកាលពីយប់ថ្ងៃ ពុធ ៣ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ... Read More »

ស្រវឹងស្រាចុះរាវខ្យងលង់ទឹកបឹងស្លាប់គ្មានអ្នកណាដឹង

ខេត្តកំពង់ធំ: បុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មខណៈ​ស្រវឹងស្រាចុះរាវ​រកខ្យង​ក្នុងទឹកបឹងហើយលង់ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃ ពុធ ៣ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ... Read More »

លោកគ្រូបង្រៀនវិទ្យាល័យចេក ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកដីបុកពីក្រោយរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសជាគ្រូបង្រៀនម្នាក់ បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបត់ឆ្វេងខ្វះ ការប្រុងប្រយត្ន័ ត្រូវរថយន្តដឹកដីចាប់ហ្វ្រាំង មិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរក៏ដូចជាក្មេងៗសិស្សសាលារត់មកជួយសង្គ្រោះដឹកមកកាន់មន្ទីពេទ្យវង្អែកខេត្តស្វាយរៀង។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ ... Read More »

បុរសម្នាក់ មានសតិមិនប្រក្រតី មិនដឹងចូលទៅសម្ងំក្នុងលូ តាមច្រកណាអស់ជាច្រើនថ្ងៃ ផ្អើលពលរដ្ឋជួយគាស់យកចេញ

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានសំឡេងមនុស្សស្រែកឲ្យគេឯងជួយចេញពីក្នុងលូ ភ្លាមនោះអ្នកធ្វើដំណើរនាំគ្នាអោនមើល ស្រាប់តែឃើញបុរសម្នាក់ជាក់នៅក្នុងលូ មិនដឹងថាគាត់ចូលតាមច្រកណាបានជាជាប់បែបនេះ រួចប្រជាពលរដ្ឋនាំគ្នាគាស់កម្របលូយកចេញមកក្រៅនិងសួរនាំ ទើបដឹងថាគាត់ជាមនុស្សមានសតិមិនប្រក្រតី ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ជាប់របងផ្ទះលោកឧកញ្ញា ... Read More »

លោកចៅសង្កាត់ចេក ក្រុងស្វាយរៀង ត្រូវជនសង្ស័យវាយធ្លាក់ស្រែ បន្ទាប់ពីសួរនាំរឿង ជេរដៀលគំរាមអ្នកភូមិ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចោមរោមមើល និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងចាប់ឃាត់បានជនសង្ស័យម្នាក់ ស្រវឹងស្រាធ្លើមធំហ៊ានប្រើ ហិង្សាវាយទៅលើលោក ចៅសង្កាត់ចេកក្រុងស្វាយរៀង បន្ទាប់ពីលោកសួរនាំជនសង្ស័យស្រែកជេដៀលអ្នកភូមិ ។ ហេតុការណ៍ប្រើហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ ... Read More »

ផ្អើលទាំងព្រឹកមន្ត្រីកាំកង់ត្រូលដកហូតពងមាន់៩០០គ្រាប់ សាច់មាន់២០គីឡូ និងរកឃើញស្នូលសណ្តែកដែលមានសារធាតុគីមីបូរ៉ាក់

ខេត្តស្វាយរៀង៖ ពងមាន់រាប់រយគ្រាប់ និងសាច់មាន់ជាច្រើនគីឡូ ត្រូវបានមន្ត្រីកាំកង់ត្រូលរកឃើញមិនតែប៉ុណ្ណោះ ខណះត្រួតពិនិ្យឃើញស្នូលសណ្តែក ដែលមានសារធាតុគីមីបូរ៉ាក់ផ្អើលដល់អ្នកភូមិក្រុងបាវិតទាំងព្រឹក ។ ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ តាមច្រកកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង។ មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា ... Read More »

បុរសម្នាក់ផ្ទុះអំពើហិង្សាយកកែវស្រាវាយក្បាលគេរងរបួសបែកក្បាល

ខេត្តកំពង់ធំ៖ បុរសម្នាក់ប្រើអំពើហិង្សាដោយចេតនាយកកែវស្រា វាយក្បាលគេរងរបួសបែកក្បាល កាលពីវេលាម៉ោង១៩និង១០នាទី នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក កំពង់ធំ មូលហេតុ ទំនាស់សំដី ។ សមត្ថកិច្ចបានឲ្យ ... Read More »

ដេញប្រពន្ធឲ្យទៅឆ្ងាយ នៅបង្រៀនក្មួយស្រីរបៀបរួមសិចងាយលក់ខ្លួនឲ្យឧកញ៉ា ពេល ចំណង់ដល់កំពូលរំលោភបានសម្រេច

ខេត្តកណ្ដាលៈ ជារឿងអសិលធម៌បំផុត ដែលបុរសល្មោភកាមម្នាក់​ប្រព្រឹត្ត​អំពើអនាចារដោយ​ដេញប្រពន្ធឲ្យទៅផ្ទះមុន ឯខ្លួននៅបង្រៀនក្មួយស្រីអាយុ១៧ឆ្នាំរបៀបរួមសិចដើម្បីមានបទ​ពិសោធងាយ​ស្រួល​លក់ខ្លួនឲ្យឧកញ៉ាឬអ្នកមាន ហើយនៅពេលមានចំណង់ដល់កំពូល​ទ្រាំ​លែងបានរំលោភសេពសន្ថវៈក្មួយស្រីខ្លួនឯងដល់គោលដៅ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ពុធ ៣ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ... Read More »

សំណុំរឿងក្រុមជួញដូរគ្រឿងញៀននិងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ មេខ្លោងតុលាការប្រកាសសាលក្រមផ្តន្ទាទោស១៥ឆ្នាំ និងបក្សពួកប្រាំនាក់ទៀត ក្នុងម្នាក់០៣ឆ្នាំ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅសាលាដំបូងខេត្តកណ្តាល ប្រកាសសាលក្រមសំណុំរឿង ក្រុមជួញដូរគ្រឿងញៀននិងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាសហការជាមួយកងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាបបាន៕ក្នុងការប្រកាសសាលក្រមមានលោក គឹម ម៉េង ជាចៅក្រមសាលាដំបូងខេត្តកណ្តាល  និងលោកស្រី ស៊ុន យឺតជាតំណាងអយ្យការ ... Read More »

រូបសំណាក់នាងគង្ហីង រដ្ឋបាលរាជធានីភ្នំពេញត្រៀមរំកិល មកទីតាំងថ្មី ដើម្បីពង្រីកផ្លូវប​ន្ថែម

ភ្នំពេញ៖ ដោយមើលឃើញពីបញ្ហ ការកកស្ទះចរាចរណ៍ ចំពោះអ្នកដំណើរ លើផ្លូវទេពផន ឡើងទៅមហាវិថីព្រះមុន្នីរេត (ពីផ្លូវទេពផន បត់ស្តាំ) មានភាពចង្អៀត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសិក្សាឡើងវិញ សម្រេចរំកិល ប្តូរទីតាំង រូបសំណាក់នាងគង្ហីង ទៅទីតាំងថ្មី ... Read More »

ស្ត្រីម្នាក់ ចង.កសម្លាប់ខ្លួន ក្នុងហាងលក់ត្បូង និងអលង្ការ យីហោ សៀកលីម

ភ្នំពេញ៖ ស្រ្តីវ័យក្មេងម្នាក់ ត្រូវបានបងប្អូនប្រទះឃើញចង.កសម្លាប់ខ្លួន ក្នុងហាងលក់ត្បូង និងអលង្ការ យីហោ សៀកលីម ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យមើលភ្លាមៗ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ... Read More »

ប៉ុណ្ណឹងសោះចងគំនុំក្នុងចិត្ត យកក្មេងទៅទម្លាក់ទឹកសម្លាប់ចោល ព្រោះតែខឹងនឹងម្តាយក្មេងរងគ្រោះ

ខេត្តកំពង់ឆ្នាំង​ ៖ ជនសង្ស័យម្នាក់ដែលគេស្គាល់ ដែលគេសង្ស័យថា ជាតឃាតកវ័យក្មេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីស្រាវជ្រាវ យ៉ាងល្អិតតាមជំនាញ បន្ទាប់ពីមានករណីក្មេងប្រុសអាយុ២ឆ្នាំបានស្លាប់នៅក្នុងទឹក បង្ករឲ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី៩ ... Read More »