ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ម៉ូតូធំយោធាវរៈសេនាតូចស៊ើបការណ៍ បុកជាមួយម៉ូតូតូច លោកតាអាចារ្យវត្ត រងរបួសធ្ងន់ទាំងពីរ

ខេត្តស្ទឹងត្រែង៖ ម៉ូតូធំបើកបរដោយមន្ត្រីយោធាម្នាក់ បានបុកគ្នាជាមួយម៉ូតូលោកតាអាចារ្យ ខណៈបើកបរបញ្ច្រាសទិសគ្នាធ្វើឲ្យរងបួសធ្ងុនទាំងពីរនាក់ ចំណែកម៉ូតូលោកតាអាចារ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៥៥នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឋិតនៅលើកំណាត់ផ្លូវជាតិលេខ៩ នឹងលេខ៧ ចំណុចផ្លូវបំបែក អស្សតេ(T) ស្ថិតក្នុងភូមិរាជានុកោល ... Read More »

ជនជាតិស្បែកខ្មៅម្នាក់សង្ស័យបែកថ្នាំ ចុះពីរថយន្ត ស្រាតខោតែម្តង

ភ្នំពេញ៖ បុរសជាជនជាតិស្បែកខ្មៅម្នាក់ សង្ស័យបែកថ្នាំ បានចុះពីលើរថយន្តហើយបានមកស្រាតខោចេញអង្គុយលើដងផ្លូវ បង្កភ្ញាក់ផ្អើលតាំងពីម៉ោង៦ព្រឹក ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវ១០១៩ កែងផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនជាតិស្បែរកខ្មៅខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចយកម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនពាក់ព័ន្ធករណីលយួចយកម៉ូតូ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង០០នាទី នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិបូរី១០០ខ្នង សង្កាត់ទឹថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

ប្រើល្បិចខ្ចីម៉ូតូថាទៅយកលុយមួយភ្លែត បែរជាស៊ីដាច់ មានអី ម្ចាស់តាមរកឃើញចាប់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានប្រើល្បិចខ្ចីម៉ូតូថា ទៅយកលុយមួយភ្លែត បែរជាស៊ីដាច់មានអីម្ចាស់តាមរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍៍ភ្នំពេញថ្មី ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង២០នាទី នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ... Read More »

ឆេះផ្ទះអស់៣ខ្នង់ទាំងព្រឹក នៅច្បារអំពៅ

​​ភ្នំពេញ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៣ខ្នង ដែលជាជម្រកត្រជាក់ត្រជុំរបស់ក្រុមគ្រួសារ រួមទាំងទ្រព្យសម្បត្តិមួយចំនួន បានបាត់បង់អស់ហើយ ដោយសារឆ្លងចរន្តអគ្គិសនី ក្លាយជាព្រះអគ្គិឆេះឆាបទាំងព្រឹក ម៉ោង៧និង០៥នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ... Read More »

រថយន្តកុងតឺន័រខូចប្រព័ន្ធភ្លើងឈប់ ផ្លូវជាតិលេខ១ម៉ូតូចាប់ហ្វ្រាំងមិនទាន់បុក រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលហូរឈាមជោកខ្លួនដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈដែលរថយន្ដកុងតឺន័រខូចប្រព័ន្ធភ្លើង ហើយឈប់ចតលើផ្លូវបែរមុខមកលិច ក៏ត្រូវម៉ូតូបុកពេញទំហឹងលាន់សូដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ ... Read More »

ម៉ូតូបុកម៉ូតូបណ្ដាលឲ្យម្នាក់ស្លាប់ និង២នាក់ទៀត របួសធ្ងន់នៅស្រុកល្វាឯម

ខេត្តកណ្ដាលៈ ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ មួយគ្រឿង បើកបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ខ្ទាតចូលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងទៀត ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូស៊េរីឆ្នាំ២០១៥ទទួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ រីឯអ្នកបើកបរម៉ូតូស៊េរីឆ្នាំ២០១៧២នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ... Read More »

ក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ត្រូវនគរបាលស្រុកអង្គស្នួលបង្រ្កាប

ខេត្តកណ្ដាលៈ ក្រុមចោរប្លន់ប្រដាប់អាវុធ និងជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម២នាក់ ក្នុងចំនោមបក្ខពួក៣នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលបង្រ្កាប កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ... Read More »

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ គ្រី លីដូ ដួលសន្លប់បន្តបន្ទាប់ជាង៤០នាក់

ភ្នំពេញ៖ រថយន្តសង្គ្រោះជាច្រើនគ្រឿងបានចេញជួយអន្តរាគមន៍ ខណៈកម្មករកាត់ដេរសម្លៀកបំពាក់ គ្រូ ដូ ដួលសន្លប់បន្តបន្ទាប់ជាង៤០នាក់ ស្ថិតនៅ ភូមិដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រោងចក្រយីហោ គ្រី លីដូ កាត់ដេរសម្លៀកបំពាក់ កាលពីព្រឹកថ្ងៃទី១២ ... Read More »

សុំប្រពន្ធរួមរ័ក្សមិនបានយកពូថៅកាប់ប្រពន្ធ រួចចង.កសម្លាប់ខ្លួន

ខេត្តឧ​ត្ត​រ​មានជ័យ៖ លោកប្តីចិត្តខ្លាំង កម្លាំងហួសមាឌ សុំប្រពន្ធរួមរ័ក្សពេលវេលាជិតភ្លឺមិនបានសម្រេច ដោយសារប្រពន្ធមិនស្រួលខ្លួន ខឹងស្ទុះវឹងទាញបានពូថៅ មកកាប់ក្បាលប្រពន្ធបណ្តាលឲ្យរងរបួសហើយ យកខ្សែភ្លើងមកឆក់ប៉ុនប៉ងសម្លាប់ទៀត តែមិនស្លាប់ បែរជាភ័យខ្លួនឯង សម្រេចចិត្តរត់ទៅចងកសម្លាប់ខ្លួនទៅវិញ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ... Read More »

រថយន្តកូរ៉េបើកកៀរម៉ូតូស្កុបពីរងរបួសធ្ងន់ម្នាក់ បោកក្បាលវង្វេងបាត់ស្មារតី

ភ្នំពេញ ៖ បុរសម្នាក់រងរបួសដៃ ជើង និងបោកក្បាលវង្វេង បាត់ស្មារតី បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងជិះម៉ូតូ ត្រូវបានរថយន្តកូរ៉េបើកកៀរ ដួលបោកនឹងថ្នល់ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៣ ... Read More »

ក្មេងស្ទាវ២ក្រុម មានគ្នាជាង១០នាក់ វាយគ្នាផ្អើលពេញមុខក្លឹប DOS

ភ្នំពេញ៖ ក្រុមក្មេងស្ទាវ២ក្រុមចេញមកពីក្លឹបDOS ស្រវឹងស្រារៀងៗខ្លួន ហើយប្រហែលរាំមើលមុខឌឺដាក់គ្នា វាយគ្នាពេញមុខក្លឹបបណ្តាលឲ្យរងរបួសបែកក្បាល២នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៣ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នៅចំណុចក្លឹបDOS ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

ស្រវឹងបើករថយន្តស៊ីណាបុកស្លាកយីហោគ្លីនិក ហើយបើករត់ចូលទៅក្នុងបុរីបាត់

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន បើករថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌សបើកបរក្នុងស្ថានភាពស្រវឹងស្រា ហើយបើកលឿនមិនបានប្រយ័ត្ន ក៏ជ្រុលទៅបុកស្លាកសញ្ញាគ្លីនិក បណ្តាលឲ្យបាក់អស់២បង្គោល ហើយរថយន្តខ្ទេចអស់មួយកំណាត់ខាងមុខ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨តាមបណ្តោយផ្លូវម៉ាស៊ីនទឹកនៅចំណុច គ្លីនិកឯមជនមួយកន្លែងស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ... Read More »

បើករថយន្តគេចអ្នកដើរឆ្លងផ្លូវជ្រុលបុកចូលផ្ទះបាក់សង្កត់លើរថយន្តខូចខាតម៉ូតូអស់ជាច្រើនគ្រឿង

ភ្នំពេញ ៖ នារីម្នាក់បើករថយន្ត Prius យ៉ាងលឿន បានរេចង្កូតបុកចូលទម្លុះជញ្ជាំងថ្មចូលផ្ទះប្រជាពលរដ្ឋអ្នកជួសជុលម៉ូតូ បាក់សង្កត់លើរថយន្តខ្ទេច និងខូចខាតម៉ូតូអស់ជាច្រើនគ្រឿងទៀត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ... Read More »

អគ្គិភ័យឆេះផ្ទះក្លាសេគ្រឿងសមុទ្រ និងរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ូតូមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ មានករណីអគ្គិភ័យដ៏ធំមួយបានកើតឡើង បណ្ដាលឲ្យផ្ទះក្លាសេត្រីមួយកន្លែង រួមនឹងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាខ្លាំង កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លួវលេខ១២៥ ... Read More »

ទំនងអ្នកបើកបរស្រវឹង បានបើករថយន្ដកងអន្តរាគមន៍ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពញ៖ រថយន្ដកងអន្តរាគមន៍មួយគ្រឿង ដោយអ្នកបើកបរទំនងជាស្រវឹងស្រា បានបើកទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខ យ៉ាងយ៉ាងដំណំ ឯទ្រូងផ្លូវបាក់អស់មួយកង់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ... Read More »

នៅ​យប់​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថានភាពជំងឺ លោក​តា​ព្រឹទ្ធ​ភិរម្យ​ ប្រាជ្ញ​ ឈួន​​ ក្រុម​គ្រូពេទ្យស្ថិតក្នុងសភាពតាមដាន​

ភ្នំពេញ​៖ លោក​តា​ព្រឹទ្ធ​ភិរម្យ​ ប្រាជ្ញ​ ឈួន​ អធិរាជ​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ពី​ខេត្ត​តាកែវ​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​មាន​បញ្ហា​សុខភាព​ ដែល​នៅ​យប់​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ ​ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន​ ។ ភរិយា​លោក​តា​ ... Read More »

ធ្វើអត្តឃាតក្នុងបន្ទប់បានសម្រេច សមត្ថកិច្ចចុះពិនិត្យរកឃើញអាវុធវែងខ្លី ៣ដើម

ខេត្តពោធិ៍សាត់៖ បុរសម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតលើផ្ទះក្នុងបន្ទប់យ៉ាងអាណោចអាធម័ នៅពេលសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធចុះធ្វើកោសល្យវិច័យ រកឃើញអាវុធវែងខ្លីចំនួន ៣ដើម។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩ និង១៥នាទី ព្រឹក ថ្ងៃអាទិត្យ ៤កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ... Read More »

ម៉ូតូ YAMAHA បុកជាមួយម៉ូតូ MSX ទិសដៅស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ៤នាក់ នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ បុរសស្រ្តីចំនួន ៤នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបរម៉ូតូ និងម៉ូតូនៅពេលដែលកំពុងធ្វើដំណើរស្របទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទី យប់ ថ្ងៃសៅរ៍ ៣កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ... Read More »

សម្តេចតេជោហ៊ុន សែន ៖ ថ្ងៃនេះ ខ្ញុំបានឃើញវីដេអូមួយ ដែលគេបានបង្ហោះតាម​ YouTube អំពី​ ជនពាលសម​ រង្សីសរសេរក្នុង​ Facebook បបួលខ្ញុំភ្នាល់​អំពីការដោះលែង​ កឹម​ សុខា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ «ថ្ងៃនេះ ខ្ញុំបានឃើញវីដេអូមួយ ដែលគេបានបង្ហោះតាម​ YouTube អំពី​ ជនពាលសម​ រង្សីដែលបានសរសេរក្នុង​ Facebook បបួលខ្ញុំភ្នាល់​អំពីការដោះលែង​ កឹម​ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ

ភ្នំពេញៈ នៅល្ងាចថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

គោយន្ដកែច្នៃក្រឡាប់ផ្ងារជើងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ ស្រាល៧នាក់

ខេត្តកំពង់ធំៈ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ និងរបួសធ្ងន់០៦នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោង១៥ និង២៧នាទី ថ្ងៃសៅរ៍ ៣កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានហើយក្រុមចោរឆក់យ៉ាងសកម្ម

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក យឹក សារ៉ាន់ និងបានទទួលបទបញ្ជារពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាល រាជធានីភ្នំពេញ អោយធ្វើការបង្ក្រាបអោយបាន ចំពោះមុខសញ្ញាឆក់ដែល កើតឡើងក្នុងភូមិសាស្ត្រមុខប្រលានយន្តហោះពោធិ៍ចិនតុង ដែលធ្វើអោយភ្ញៀវបរទេស ... Read More »

ពលករកាប់ឈើគ្រញូងក្នុងទឹកដីថៃ ក្នុងចំណោម៣នាក់ ត្រូវសមត្ថកិច្ចថៃចាប់បានម្នាក់ ពីរនាក់ទៀត រត់ចូលប៉ុស្ដិ៍នគរបាលវរៈការពារព្រំដែនគោកលេខ៧០២

ខេត្តឧត្តរមានជ័យ៖ មូលហេតុ សមត្ថកិច្ចថៃ ចាប់ខ្លួនពលករខ្មែរជាបន្តរបន្ទាប់ជាច្រើនឆ្នាំមកនេះ ល្បីថា លោក គង់ សុខាន់ មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោក៧០២ បើកភ្លើងខៀវ ឲ្យមេឧក្រិដ្ឋកម្មឈើឆ្លងដែន ឈ្មោះ ឈឿង សក្ក័ ធ្វើសកម្មភាពនៅដែនសមត្ថកិច្ចរបស់ខ្លួន ... Read More »

បើកកង់បីច្រឡំផ្លូវត្រូវភ្ញៀវវាយមួយដបបែកក្បាលសង២០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ ៖ បុរសជាអ្នកបើកម៉ូតូកង់បីឥណ្ឌា (PassApp) ត្រូវនារីជាភ្ញៀវ យកដកស្ប៉ាយវាយមួយដបបែកចិញ្ចើម ហូរឈាម គ្រាន់តែរឿងច្រឡំផ្លូវ និងមានទំនាស់ពាក្យសំដីគ្នា កាលពីម៉ោងជាងរំលងអធ្រាត្រ ឈានចូលថ្ងៃ អាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ... Read More »

ជយោ! រថយន្តដឹកចំណីសត្វ ដឹកធ្ងន់ពេក ពេលឆ្លងកាត់ស្ពាន បណ្តាលឲ្យបាក់ស្ពានបេឡេ ខូចខ្ទេច នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ ស្ពានដែកបេឡេមួយកន្លែង ស្ថិតតាមផ្លូវកៅស៊ូ ក្នុងភូមិជីប្រ៉ង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានទទួលរងនូវការខូចខាត បាក់ចំពាក់កណ្តាលស្ពានតែម្តង បន្ទាប់ពីមានរថយន្តធុនធំមួយគ្រឿង បានបើកឆ្លងកាត់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ... Read More »

បុរសម្នាក់ខ្យល់គរធ្លាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ វេលាម៉ោង១៦និង១០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់០១នាក់ ស្ថិតនៅតំបន់ជីហូអណ្តែង ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ជនរងគ្រោះឈ្មោះ ស្ងួន សោក ... Read More »

នគរបាលស្រុកបសេដ្ឋក្របួចមុខសញ្ញាម្នាក់ដកហូតថ្នាំញៀន១០កញ្ចប់

ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលា បង្រ្កាបមុខសញ្ញាចែកចាយ រក្សាទុក ជួញដូរ សារធាតុញៀនខុសច្បាប់យ៉ាងសកម្មដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ដោយដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់ព្រមទាំងដកហូតវត្ថុតាងបានមួយចំនួនទៀត ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្ត ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃសុក្រ ... Read More »

ម៉ូតូអុិចស្ទ័រលឿនស្លេវពន្លះម៉ូតូគុបជ្រុងស្លាប់១ របួស១

ខេត្តកំពង់ស្ពឺ៖ ព្រោះតែមិនគិតពីអាយុជីវិតថ្លៃ បណ្តាលឲ្យខ្លួនឯងស្លាប់ទាំងក្មេងខ្ចី បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុកជាមួយម៉ូតូភាគីម្ខាងទៀតដែលកំពុងធ្វើដំណើរបញ្ច្រាសទិគ្នា ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១២នាទីព្រឹក ថ្ងៃសៅរ៍ ៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ... Read More »

រថយន្តដឹកដែកសរសៃបុកបន្តកន្ទុយគ្នាក្រឡាប់១គ្រឿងប៊ិះសង្កត់មនុស្សស្លាប់

ខេត្តកំពង់ស្ពឺ៖ រថយន្តធុនធំ១គ្រឿង ដឹកដែកសរសៃរាប់សិបតោន ចាប់ហ្វ្រាំងមិនជាប់ បានជ្រុលទៅបុកពីក្រោយរថយន្តធុនធំ២គ្រឿងទៀត ដែលឈប់ចតពីខាងមុខបន្តកន្ទុយគ្នា បណ្តាលឲ្យរថយន្ត១គ្រឿងនៅខាងមុខ ក្រឡាប់ផ្ងារកង់កណ្តាលថ្នល់ ជ្រុលសង្កត់ម៉ូតូ១គ្រឿង តែសំណាងល្អ អ្នកបើកម៉ូតូរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១និង១០នាទីរសៀល ថ្ងៃសុក្រ ... Read More »