ព័ត៌មានទាន់ហេតុការណ៍៖

សុខភាព

គ្រឿងក្នុងមាន់ ជើងមាន់ និងគ្រឿងក្នុងជ្រូកនាំចូលខុសច្បាប់ជិត២តោនត្រូវបានសមត្ថកិច្ចចាប់ដុតកម្ទេចចោល

ភ្នំពេញ៖ គ្រឿងក្នុងមាន់ ជើងមាន់ និងគ្រឿងក្នុងជ្រូកសរុប១៨៩០គីឡូក្រាមជិត២តោន ដែលបាននាំចូលតាមច្រករបៀងពីប្រទេសថៃខុសច្បាប់លួចបង្កប់ដឹកតាមរថយន្តឈ្នួល និងរថយន្តក្រុងដឹកអ្នកដំណើរ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចាប់រឹបអូសបានកាលពីកន្លងទៅនោះ ដោយឡែកនៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដុតកម្ទេចចោលនៅក្នុងទីលានចាក់សំរាម ស្ថិតក្នុងភូមិ បាគូ និងភូមិតាឡី ... Read More »

កម្លាំងចម្រុះគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ ចុះឆែកឆេរទីតាំងសិប្បកម្មផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និង ប្រេងខ្យងមិនមានគុណភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កម្លាំងចម្រុះនៃគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ បានចុះឆែកឆេរទីតាំងសិប្បកម្មផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និង ប្រេងខ្យងមួយកន្លែង ដែលមានយីហោ “ហូលាង” ស្ថិតនៅដីឡូត៍លេខ៣៤៤ ផ្លូវហាណូយ(១០១៩) សង្កាត់ទឹកថ្លា ... Read More »

ប្រជាពលរដ្ខ៣៦នាក់ដែលសង្ស័យរងផលប៉ះពាល់ដោយសារធាតុគីមីកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យស្វាយរៀង

ខេត្តស្វាយរៀង៖ យោងតាមលោកកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់សារព័ត៏មាននគរវត្តឲ្យដឹងនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ថា រហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលសង្ស័យរងផលប៉ះពាល់សារធាតុគីមី ដោយគ្រាប់បែករបស់អាមេរិកទាំង៣៦នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយមិនសភាពធ្ងន់នោះទេ ខណៈអ្នកជំងឺទាំងនេះភាគច្រើនមានបញ្ហារមាសលើរាងកាយ និងបញ្ហាជាច្រើនទៀតផងដែរ។ លោកបន្តថា ប្រជាពលរដ្ឋទាំង៣៦នាក់ ត្រូវបានដឹកមកពីមន្ទីរពេទ្យស្រុករមាសហែក ... Read More »

លោក ឃួង ស្រេង ដឹកនាំមន្ដ្រីរាជការក្រោមឱវាទ ចូលរួមអនាម័យបរិស្ថានទីក្រុងលស្អាត ដើម្បីទទួលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ តុលា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រី អាជ្ញាធរដែន យុវជន និងសិស្សានុសិស្សប្រមាណ៦០០នាក់ចុះយុទ្ធនាការសំអាតអនាម័យបរិស្ថានមុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ... Read More »

គ្រាប់បែកសារធាតុគីមីនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងជាប្រភេទ Blister agents ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ

ខេត្តស្វាយរៀង៖ លោក ជ័យ សុន អគ្គ លេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរ ជាតិអាវុធគីមីក្រសួងការពារជាតិបានបញ្ជាក់ យ៉ាងច្បាស់ថា ក្រោយពីពិសោធសារធាតុ គីមីក្នុងគ្រាប់បែកដែលទម្លាក់ពីលើយន្ត ហោះអាមេរិកក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទើបរកឃើញថា ... Read More »

ខ្ចីម៉ូតូគេជិះដើរលេងមួយភ្លែង បែរជាកាច់ចង្កូតចូលកន្លែងបញ្ចាំបានលុយស៊ីចាយអស់

ភ្នំពេញ៖ យុវជនម្នាក់បានប្រើល្បិចខ្ចីម៉ូតូគេជិះដើរលេង តែបែរជាយកទៅបញ្ចាំបានលុយសុីចាយអស់ ហើយព្យាយាមគេចខ្លួនបាន១ថ្ងៃ ម្ចាស់ម៉ូតូឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប៉ូលិសបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា៖ ជនសង្ស័យមានឈ្មោះ ... Read More »

ស្ថាប័នកាំកុងត្រូលនៅតែបន្តរកឃើញចំណីអាហារ និងបន្លែមួយចំនួនក្នុងផ្សារដើមគមានសារធាតុគីមីដដែល

ភ្នំពេញ៖ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានចុះត្រួតពិនិត្យនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានចុះឆែកឆេរ ចំណីអាហារបន្លែប្រមាណជិតមួយរយមុខ នៅផ្សារដើមគដោយបានរកឃើញសារធាតុគីមីនៅក្នុងជី និងបន្លែមួយចំនួនដែលអាច នឹងប៉ះពាល់ដល់សុខភាពអ្នកហូបខ្លាំង។ ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាព ចំណីអាហារនៅផ្សារដើមគនោះលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែ ស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា ... Read More »

អាជ្ញាធរមីនអញ្ជើញលោកទូតអាមេរិកទៅចាប់កាន់ ឬហិតគ្រាប់បែកគីមីដែលថាជាឧស្ម័នបង្ហូរទឹកភ្នែកនោះ

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្ម ភាពកម្ចាត់មីនកាលពីយប់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៧ បានធ្វើសេចក្តីថ្លែងការណ៍ បដិសេធចោលការអះអាងរបស់ស្ថានទូតអាមេរិកដែលថា គ្រាប់បែកគីមីនៅស្វាយរៀងជាឧស្ម័នបង្ហូរទឹកភ្នែក ។ សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កម្ចាត់មីនកម្ពុជា និងសង្គ្រោះជនពិការ ... Read More »

បញ្ហាគំនរសំរាមនៅផ្សារបានលុងអូសបន្លាយពេលរយៈពេលជាង១ខែហើយអាជ្ញាធរនៅតែគ្មានសមត្ថភាពដោះស្រាយ

ខេត្តរតនគិរី៖ អាជ្ញាធរក្រុងបានលុង ក៏ដូចជាថ្នាក់ដឹកនាំខេត្តរតនគិរីនៅតែមិនអាចដោះស្រាយ​បញ្ហាគំនរសំរាម ដែលគរនៅជុំវិញផ្សារបានលុងនេះបានដែរ បើទោះបីជារឿងនេះបានអូសបន្លាយអស់រយៈពេលជាង១ខែក៏ដោយ។ ថ្នាក់ដឹកនាំក្រុងបានលុងក៏ដូចជាថ្នាក់ដឹកនាំខេត្តរតនគិរី ដែលមានលំនៅឋានក្នុងក្រុងនេះ ពេលជិះរថយន្តកាត់គំនរសំរាមបានត្រឹមយកដៃខ្ទប់ច្រមុះខ្លួននៅក្នុងរថយន្តប៉ុណ្ណោះ។ ប្រជាពលរដ្ឋក្រុងបានលុងមិនយល់អំពី បញ្ហានេះនៅពេលដែលពួកឈ្មួញកំពុងធ្វើ ឲ្យប្រជាពលរដ្ឋជួបបញ្ហា បែរជាអាជ្ញាធរ ទាំងក្រុង និងខេត្តមិនព្រមជួួយដោះស្រាយ នោះឡើយ ... Read More »

ទំនិញខូចគុណភាពជិត៦០គីឡូក្រាមត្រូវសមត្ថកិច្ចកាំកុងត្រូលចាប់យកបាននៅផ្សាររមាស ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ ទំនិញខូគុណភាពចំនួន៥ប្រភេទត្រូវបាន សមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ឆ្នាំងធ្វើការដកហូតពីម្ចាស់អាជីវករ ដែលបានដាក់តាំងលក់នៅផ្សារមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ កិច្ចប្រតិបត្តិការចុះដកទំនិញខូចគុណភាពនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយលោកយីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្ត ... Read More »

រកឃើញសារធាតុផលិតគ្រឿងញៀនដាក់ក្នុងដបតែអូអ៊ិឈិនាំពីប្រទេសថៃ ទៅប្រទេសអូស្ត្រាលី

ប្រទេសថៃ ៖ តែបៃតង «អូអ៊ិឈិ» ដែលកំពុងចរាចរតាមទីផ្សារសព្វថ្ងៃពុំមានដាក់ថ្នាំញៀននោះទេ តែក្រុមឧក្រិដ្ឋជន លាក់ទុកសារធាតុញៀននៅក្នុងដប «តែបៃតង អូអ៊ិឈិ» ដើម្បីគេចពីភ្នែកសមត្ថកិច្ចតែប៉ុណ្ណោះ។ លោក Sirinya Sitthichai ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃពេលថ្មីៗកន្លងទៅបាននិយាយថា ... Read More »

សំរាមខុសម៉ោងពេលកំណត់ គឺជាកត្តានាំឲ្យមានសំរាមកកស្ទះនៅតាមដងផ្លូវសាធារណៈ និងប៉ះពាល់ដល់សុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងប្រជាការពារយកម៉ូតូកង់បីដឹកសំរាមរបស់រដ្ឋបាលខណ្ឌ ចេញប្រមូលសំរាមដែលចេញដាក់ខុសម៉ោងកំណត់ ដែលភ្នាក់ងារស៊ីនទ្រីបានប្រមូលរួច ហើយប្រជាពលរដ្ឋយកមកដាក់ក្រោយម៉ោងប្រមូល នៅក្នុងមូលដ្ឋានខណ្ឌ ។ ... Read More »

មន្ត្រីកាំកុងត្រូលរកឃើញនៅក្នុងផ្សារច្បារអំពៅមានប្រហិតត្រីស្លាតដាក់សារធាតុគីមី

ភ្នំពេញ ៖ នៅក្នុងប្រតិបត្តិការចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារតាមផ្ទះ ម៉ាត ក្នុងផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ និងផ្សារព្រែកឯង ក្នុង ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ... Read More »

អាជ្ញាធរខេត្តរតនគិរីមិនអាចដោះស្រាយបានបញ្ហាសំរាមនៅផ្សារបានលុង

ខេត្តរតនគិរី៖ បើទោះជាមានការសន្យារបស់អាជ្ញាធរខេត្តរតនគិរីថា ទីធ្លាសាធារណៈរបស់រដ្ឋគ្រាន់តែជាកន្លែងស្តុកសំរាមបណ្ដោះអាសន្តយ៉ាងណាក៏ដោយក៏តាំងពី ខែមីនា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះគេនៅតែឃើញសំរាមចាក់គរស្អុយ រលួយនៅមុខផ្សារបានលុងដដែល។ សំរាមស្អុយរលួយនៅមុខផ្សារនៅតែ ជាសំរាមចាក់គរដូចភ្នំដដែល។ ចំណែក លុយ ភាស៊ី កញ្ច្រែង កញ្ជើ ល្អី ... Read More »

រកឃើញសំណល់ជាតិពុលលើជីរណា និងសសៃគុយទាវបាញ់កាញ់ ដែលលក់នៅក្នុងផ្សារតាកែវ

ខេត្តតាកែវ៖ ជីរណា និងសសៃគុយទាវបាញ់កាញ់ ដែលលក់នៅក្នុងផ្សារតាកែវ ត្រូវបានរកឃើញថា មាននូវសំណល់ជាតិពុល ការរកឃើញសំណលជាតិឡើងពុលនេះគឺធ្វើនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានចុះមកត្រួតពិនិត្យទំនិញ បន្លែ ផ្លែឈើនៅក្នុងផ្សារតាកែវ ដោយបានធ្វើការដកហូតបន្លែផ្លែឈើជាគំរូចំនួន៥៦គំរូ សម្រាប់យកទៅពិសោធន៍ក្នុងរថយន្តចល័ត ជាលទ្ធផលក្រោយពីបានធ្វើត្តេស៍ពិសោធន៍លើបន្លែ ... Read More »

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ឃុំ​ឈើទាល​

​ខេត្តស្វាយរៀង៖ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ម្សិលមិញ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ដឹកនាំ​ដោយ លោក លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត និង​មាន​ការចូល​រួមសហកា​រ​ពី លោក ហ៊ូ តាំង​អេង ... Read More »

កុមារកំព្រានៅខណ្ឌឫស្សីកែវ១៧០នាក់ ទទួលសម្លៀកបំពាក់ និងសម្ភារៈសិក្សា ពីតំណាងលោក អូស្មាន ហាស្សាន់

ភ្នំពេញ៖ កុមារកំព្រា១៧០នាក់ មកពីសង្កាត់ច្រាំងចំរេះ១ ច្រាំងចំរេះ២ និង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ ២០១៧នេះ បានទទួលអំណោយ សប្បុរសជនសិង្ហបុរី រួមសហការ ... Read More »

៥ខែ ឆ្នាំ២០១៧ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបាន១០៦គីឡូក្រាម ឃាត់ជនសង្ស័យ៨.១៩៦នាក់

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបាន១០៦គីឡូក្រាម និងឃាត់ជនសង្ស័យចំនួន៨.១៩៦នាក់ ក្នុងនោះដែរ កម្លាំងជំនាញបានផ្សព្វផ្សាយអប់រំដល់មហាជនជាង៣លាននាក់។ ការលើកឡើងបែបនេះក្នុងឱកាសដែលនាយឧត្តមសេនីយ៍កែ គឹមយ៉ាន អញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ... Read More »

សត្វគោក្របីនៅក្នុងស្រុកសៀមប៉ាងឈឺងាប់ជាបន្តបន្ទាប់ទើបឃើញមន្ត្រីជំនាញចុះមក

ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៧ អង្គការប៊ឺតឡាយបានសហការជាមួយនឹងមន្ត្រីមន្ទីរកសិកម្មរុក្ខា ប្រមាញ់ខេត្តស្ទឹងត្រែង បើកយុទ្ធនាការចុះ ចាក់វ៉ាក់សាំង និងព្យាបាលដល់សត្វគោ ក្របីរបស់ប្រជាពលរដ្ឋដែលកំពុងឈឺងាប់ជាបន្តបន្ទាប់ និងខ្លះកំពុងមានជំងឺ ដើម្បី ចាក់ថ្នាំទប់ស្កាត់មិនឱ្យមានជំងឺឆ្លងជាបន្តទៀតនៅក្នុងភូមិថ្មដា ឃុំព្រែកមាស ... Read More »

គយបើកយុទ្ធនាទ្រង់ទ្រាយធំបង្រ្កាបទំនិញគេចពន្ធស្តុកទុក៦ឃ្លាំងនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីគយសាខាខេត្តបន្ទាយមានជ័យសហការជាមួយនិងមន្រ្តីគយនៃការិយាល័យគយច្រកអន្តរជាតិប៉ោយប៉ែត ដោយមានការសម្របសម្រួលនីតិវិធីពីស្ថាប័នតុលាការ បានបើកយុទ្ធនាការទ្រុងទ្រាយធំចុះបង្រ្កាបទំនិញគេចពន្ធខុសច្បាប់ ដែលឈ្មួញបានដឹកនាំលួចលាក់យកមកស្តុកទុកក្នុងឃ្លាំងចំនួន៦ឃ្លាំង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការចុះបង្រ្កាបទំនិញគេចពន្ធខុសច្បាប់នេះធ្វើឡើងនៅក្រុងប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ ។ សេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតឲ្យដឹងថា សមត្ថកិច្ចគយ បានចាប់ផ្តើមអនុវត្តធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ... Read More »

អាជ្ញាធររាជនី ណែនាំឲ្យមន្ទីរសុខាភិបាលពង្រឹងសេវា សុខាភិបាល ជូនប្រជាពលរដ្ឋឲ្យបានល្អ

ភ្នំពេញ៖ អាជ្ញាធររាជនីភ្នំពេញ ណែនាំមន្ទីរសុខាភិបាល ត្រូវពង្រឹងក្រមសិលធម៌ និងវិជ្ជាជីវៈផ្នែកសុខាភិបាលទាំងផ្នែករដ្ឋ និងឯកជន ត្រូវប្រើជំនាញវិជ្ជាជីវៈរបស់ខ្លួនឲ្យចំគោលដៅ ដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យល្អ ខណៈ ដែលបច្ចុប្បន្នប្រជាពលរដ្ឋបានរិៈគន់មកលើមន្ទីរពេទ្យមួយ ចំនួន អំពីការផ្តល់សេវាសុខាភិបាលនេះ។ ក្នុងសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាលឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧របស់មន្ទីរ សុខាភិបាលរាជធានីភ្នំពេញ ... Read More »

ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ១,០០០នាក់នៅស្រុកគូលែន ខេត្តព្រះវិហារ

  ខេត្តព្រះវិហារ ៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយា លោក ហ៊ុន ម៉ានិត បានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ រស់នៅភូមិឈូក ... Read More »

សមត្ថកិច្ចចម្រុះចុះបង្ក្រាបផលិតផលគ្រឿងសម្អាងខុសច្បាប់បានទម្ងន់ជាង៣០តោន

ភ្នំពេញ ៖ គណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ សហការជាមួយសមត្ថកិច្ចមូលដ្ឋានចម្រុះចុះបង្ក្រាបបានផលិត ផលគ្រឿងសម្អាង និងថ្នាំខាត់ស្បែកឲ្យស រយៈពេលខ្លី ខុសច្បាប់ជាង៣០តោន នៅ ទីតាំង២កន្លែងផ្សេងគ្នា ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។ ... Read More »

គ្រឿង សំអាង ខុសច្បាប់ មួយចំនួនធំត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រឹបអូស បាន ពីសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ពីប្រតិបត្តិការបង្ក្រាបគ្រឿងសំអាងចម្រុះ ដែលគ្មានច្បាប់អនុញ្ញាត នៅខណ្ឌចំការមន។ ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារង ... Read More »

ប្រទេសជាច្រើនបានចេញច្បាប់ហាមជក់បារីនៅទីសាធារណៈ

ការជក់បារីបានធ្វើឲ្យអ្នកជក់រហូតដល់ទៅជាង៦លាននាក់ស្លាប់ក្នុងមួយឆ្នាំៗនៅលើពិភពលោក។ នៅប្រទេសវៀតណាម ហ្វុីលីពីន ក៏ដូចជាប្រទេសដទៃទៀតក្នុង តំបន់មានអ្នកស្លាប់ដល់ទៅ១០០នាក់ក្នុងមួយថ្ងៃ។ ដើម្បីកាត់បន្ថយការជក់បារី និងផ្សែងបារីធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះអង្គការ សុខភាពពិភពលោក WTO បានសម្រេច ជ្រើសរើសយកថ្ងៃទី៣១ ខែឧសភា ជា រៀងរាល់ឆ្នាំ ជាថ្ងៃពិភពលោកគ្មានផ្សែង ... Read More »

កាំកុងត្រូលខេត្ត៖ សុខមាលភាពរបស់ប្រជាពលរដ្ឋ នៅតែជាបញ្ហាប្រឈម ដែលមន្ត្រីកាំកុងត្រូលត្រូវខិតខំ អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត

ខេត្តប៉ៃលិន៖ មានប្រសាសន៍ថ្លែងបែបនេះ នៅក្នុងឱកាសដែលសាខាកាំកុងត្រូលខេត្តប៉ៃលិន បាន សហការជាមួយមន្ទីរពាណិជ្ជកម្ម បន្តធ្វើការចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅលើទីផ្សារក្នុងទីរួមខេត្តប៉ៃលិន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានលើកឡើងថា៖ សុខមាលភាពរបស់ប្រជាពលរដ្ឋ នៅតែជាបញ្ហាប្រឈម ... Read More »

ផ្ទុះជំងឺអុតក្តាមលើសត្វគោក្របីរាប់រយក្បាលនៅស្រុកស្វាយជ្រំ សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ១០ភូមិ ក្នុងឃុំឈើទាល មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារសត្វគោ ក្របីជាង៧០០ក្បាលមានជំងឺអុតក្តាមធ្ងន់ធ្ងរ និងងាប់រហូតមកដល់ពេលនេះ កំពុងមានជំងឺជាច្រើនក្បាលទៀត ពុំទាន់មានមន្ត្រីជំនាញពេទ្យសត្វណាចុះទៅអន្តរាគមន៍ឡើយ ទើបអំពាវនាវរកបទអន្តរាគមន៍ ។ ការអំពាវនាវរកបទអន្តរាគមន៍នេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែឧសភា ... Read More »

គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្ហាញគ្រឿងសម្អាងក្លែងក្លាយជាង៦៨តោនដែលបង្ក្រាបបាននៅដើមឆ្នាំ២០១៧

ភ្នំពេញ ៖ ផលិតផលគ្រឿងសម្អាងក្លែងក្លាយប្រមាណជាង៦៨តោន ដែលរួមមាន ម៉ាស៊ីនបម្រើឲ្យការផលិត និងវត្ថុធាតុដើម មួយចំនួនទៀត ត្រូវបានគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយសហ ការជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើការបង្ក្រាប ចំនួន២ករណីផ្សេងគ្នានាដើមឆ្នាំ២០១៧នេះ ។ ការចុះបង្គ្រាបនេះបានធ្វើឡើងចំនួន២លើក , ... Read More »

ខ្ទឹមក្រហមនិងសន្លឹកខ្ទឹមត្រូវបានដកហូតយកទៅកម្ទេចចោលក្រោយរកឃើញមានសារធាតុគីមី

ខេត្តត្បូងឃ្មុំ ៖ មន្ត្រីជំនាញកាំកុងត្រូលប្រចាំច្រកទ្វារព្រំដែនដូនរ័ត្ននិងចាន់មូលខេត្តត្បូងឃ្មុំបានរកឃើញស្លឹកខ្ទឹម និងខ្ទឹមក្រហមមានដាក់សារធាតុគីមីនាំចូលពី ប្រទេសវៀតណាមហើយបានដកហូតទៅ ដុតកម្ទេចចោលនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ។ មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារដូនរ័ត្ននិងចាន់មូលបាននិយាយថា ប្រតិបត្តិការនះ ដឹកនាំដោយលោក ឈិនលីម សាវុធបាន ចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើដែលនាំ ... Read More »

រំលោភបានសម្រេចរត់គេចបាត់៧ឆ្នាំ ត្រឡប់មកវិញនគរបាលចាប់ដដែល

ខេត្តកណ្តាលៈ បុរសម្នាក់ធ្វើសកម្មភាពចាប់ស្ត្រីម្នាក់រំលោភសេពសន្ថវៈ រហូតបាន​សម្រេចរួចគេច​ខ្លួនចេញពី​លំនៅឋានអស់រយៈពេលជាច្រើនឆ្នាំទើបត្រឡប់មកវិញ ត្រូវសមត្ថកិច្ចនគរ​បាល​ស្រុកកោះធំ​ក្របួចចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូង​ខេត្ត​កណ្តាល ។ ជនត្រូវចោទរូបនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង០៨ និង៣០នាទី​ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ។ ... Read More »