ព័ត៌មានទាន់ហេតុការណ៍៖

សុខភាព

​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​ចរាចរណ៍​ ត្រូវ​រថយន្ត​ឆ្លាម​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួស​បាក់ជើង​ម្ខាង​

​ភ្នំពេញៈ​ យុវជន​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​លក្ខណៈ​បញ្ច្រាស់​ផ្លូវ​ ខណៈ​មក​ដល់​ចំណុច​មុខ​សាលារៀន​ហ៊ុន​ នាង​ ក៏​ត្រូវ​រថយន្ត​ឆ្លាម​បើក​ពី​ជើង​ទៅ​ត្បូង​បុក​ពេញទំហឹង​បណ្ដាល​រង​របួស​បាក់ជើង​ខាងស្ដាំ​។​ ​ហេតុការណ៍​គ្រោះ​ចរាចរណ៍​នេះ​កើង​ឡើង​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែ​កម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​។​ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហង់​ដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ... Read More »

ឆាយ​ វី​រៈ​យុ​ទ្ឋ​ ជំរុញ​យុវវ័យ​បរិច្ចាគ​ឈាម​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​

​ភ្នំពេញ​៖​ លោក​ឆាយ​ វី​រៈ​យុ​ទ្ឋ​ តារាចម្រៀង​ល្បីឈ្មោះ​របស់​ផលិតកម្ម​សាន់​ដេ​ បាន​បង្ហាញ​វត្តមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ក្នុង​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ ដើម្បី​ផ្តល់​ឈាម​នា​ថ្ងៃ​ទី​វា​នៃ​ក្តី​ស្រលាញ់​១៤​ កុម្ភៈ​។​ ​ក្រៅពី​បង្ហាញ​វត្តមាន​តារាចម្រៀង​រូប​នេះ​ បាន​ស្នើ​ដល់​យុវវ័យ​ទាំងអស់​ឈប់​ចាត់​ទុក​ថា​ ថ្ងៃ​ទី​១៤​ កុម្ភៈ​ ជា​ថ្ងៃ​បុណ្យ​សង្សា​គួរតែ​ងាក​មក​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​សង្គម​សម្រាប់​ក្រុម​គ្រួសារ​ ពិសេស​គឺ​ការ​ចូលរួម​ផ្តល់​ឈាម​ជួយ​ និង​បង្ហាញ​ក្តី​ស្រលាញ់​ដល់​អ្នកជំងឺ​វិញ​ប្រសើរ​ជាង​។​ ... Read More »

ចំណី​កោសិកា​ដែល​រក​ឃើញ​ដោយ​ជនជាតិ​ខ្មែរ​ត្រូវ​បាន​ប្រកាស​លក់​ជា​ផ្លូវការ​

​ភ្នំពេញ​៖​ ក្រោយ​ពី​ឆ្លងកាត់​ការ​សិក្សា​ស្រាវ​ ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ ចំណី​កោសិកា​ដែល​អាច​សម្អាត​ជាតិពុល​ សម្លាប់​មេរោគ​ ជួសជុល​កោសិកា​ និង​ការពារ​ប្រពន្ធ​ការពារ​រាង​កាយ​ មានឈ្មោះ​ថា​ “​ចំណី​កោសិកា​ សាន់​ណូ​នី​”​ បាន​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​របស់​ខ្លួន​ហើយ​។​ ​ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ កុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​ ... Read More »

​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ យក​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​ ប្រែ​ក្លាយជា​យុទ្ធនាការ​បរិច្ចាគ​ឈាម​

​ភ្នំពេញ​៖​ ក្នុង​ឱកាស​ដែល​ប្រជាពលរដ្ឋ​ និង​យុវវ័យ​កម្ពុជា​ មួយ​ចំនួន​ នៅ​ទូ​ទាំង​ប្រទេស​ កំពុង​តែ​យល់​ច្រឡំ​ថា​ ទិវា​នៃ​ក្តី​ស្រលាញ់​ ១៤​កុ​ម្ភះ​ ជា​ថ្ងៃ​បុណ្យ​សង្សា​ និង​ប្រព្រឹត្ត​នូវ​ទ​ង្វើ​ប្រាស់ចាក​ សីលធម៌​ ប្រពៃណី​វប្បធម៌​ខ្មែរ​ នោះ​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ បាន​ប្រែក្លាយ​ថ្ងៃ​ទិវា​ ... Read More »

​ចំការ​អំពៅ​ជិត​៥០​ហិច​តា​ត្រូវ​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​ សមត្ថកិច្ច​សង្ស័យ​ជំហាន​ដំបូង​មាន​គេ​លួច​ដុត​នៅ​ស្រុក​ស្វាយ​ទាប​

​ខេត្តស្វាយរៀងៈ​ យ៉ាង​ហោច​ណាស់​ចំការ​អំពៅ​ប្រមាណ​ជិត​៥០​ហិច​តា​ ត្រូវ​ភ្លើង​ឆាបឆេះ​សន្ធោរ​សន្ធៅ​ដោយ​ក្រុម​កម្មករ​មិន​អាច​ទប់ស្កាត់​បាន​រហូត​ជាង​២​ម៉ោង​ទើប​រលត់​ ខ​ណះ​សមត្ថកិច្ច​សង្ស័យ​ជំហាន​ដំបូង​ថា​ មាន​អ្នក​លួច​ដុត​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​កំ​ពោត​ទូក​ ឃុំ​គគី​សោម​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ ។​ ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​ម្នាក់​ មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​នគរវត្ត​ថា​ ... Read More »

​សមត្ថកិច្ច​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ប្រុស​ស្រី​២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ កម្លាំង​ការិយាល័យ​ ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ដ​ព្រះ​ សីហ​នុ​ នៅ​ម៉ោង​១០​និង​៣០​ នាទី​យប់​ ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ និង​ ម៉ោង​ ១២​និង​ ៣០​យប់​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ... Read More »

ការ​ចែករំលែក​ដល់​ប្រជា​កសិករ​ ក្នុង​ការ​កម្ចាត់​សាកសព​មាន់​ងាប់​របស់​ក្រុមហ៊ុន​ស៊ី​ភី​ដើម្បី​ការពារ​ជំងឺឆ្លង​ដល់​បក្សី​

​ខេត្តកំពង់ធំៈ​ ក្រុមហ៊ុន​ស៊ី​ភី​ បាន​ផ្តល់​ការ​ណែនាំ​ និង​ចែករំលែក​ ដល់​ប្រជា​កសិករ​ ដែល​មាន​បំណង​ចង់​ចិញ្ចឹមសត្វ​ យោង​តាម​របាយការណ៍​ របស់​ក្រុមហ៊ុន​ឈានមុខ​ សម្រាប់​ការ​ផ្គត់ផ្គង់​ផ្នែក​អាហារ​ និង​សុខភាព​ដែល​ជា​ជម្រើស​ ដ៏​ល្អ​ដល់​អតិថិជន​ ក្នុង​ការ​ជ្រើសរើស​ត្រូវ​រិ​ភោគ​យក​អាហារ​របស់​ក្រុមហ៊ុន​ស៊ី​ភី​ ដែល​មាន​អានា​ម័​យ​ល្អ​ ក្នុង​នោះ​ក្រុមហ៊ុន​បាន​ចាត់វិធានការ​ ការពារ​ជម្ងឺឆ្លង​ដល់​បក្សី​ ... Read More »

គ្រាន់តែ​រឿង​ចរាចរណ៍​​តិចតួច​សោះ​ បង្ករឿង​ដល់​ថ្នាក់​វាយតប់​គ្នា​

​ភ្នំពេញ​:​ រថយន្ត​ម៉ាក​ឡិច​សុ​ី​ស​១​គ្រឿង​នឹង​ម៉ូតូ​ម៉ាក​ហុងដា​ c125​ មួយ​គ្រឿង​ មិន​ទាន់​នឹង​ប៉ះ​គ្នា​ផង​ បង្ក​ដល់​ថ្នាក់​វាយតប់​គ្នា​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​លេខ​១៦៤​ ស្ថិត​ក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី​៣​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​ ​ប្រភព​ព័ត៌មាន​ពី​ក​ន្លែ​កើតហេតុ​បានអោយ​ដឹង​ថា​ ... Read More »

​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ស្នើ​ឲ្យ​គ្រប់ៗ​គ្នា​និយាយ​ថា​«​ទេ​»​ ចំពោះ​គ្រឿងញៀន​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា​ កាលពី​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ស្នើ​ដល់​ពលរដ្ឋ​គ្រប់​រូប​ឲ្យ​និយាយ​ថា​ «​ទេ​»​ ចំពោះ​គ្រឿងញៀន​ ។​ ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​យ៉ាង​ដូច្នេះ​ថា​៖ «​ក្មួយៗ​ កូនៗ​ យុវជន​ ... Read More »

ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចំរុះ​ សហការ​ជាមួយ​ស្ថាប័ន​កាំកុងត្រូល​ដុត​កំទិច​ចោល​ស្ករត្នោត​ដែល​មាន​សារជាតិ​គីមី​៤​តោន​

​ភ្នំពេញ​៖​ នៅ​វេលា​ម៉ោង​រសៀល​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចំរុះ​សហការ​ជាមួយ​ស្ថាប័ន​កាំកុងត្រូល​ធ្វើការ​ដុត​កំទិច​ចោល​ស្ករត្នោត​ដែល​មាន​សារជាតិ​គីមី​៤​តោន​ជាង​ ដែល​ដាក់​ក្នុង​ម្ហូបអាហារ​ប៉ះពាល់​សុខភាព​។​ ​ដែល​ទីតាំង​ធ្វើការ​ដុត​កំទិច​ចោល​ស្ករត្នោត​ដែល​មាន​សារជាតិ​គីមី​៤​តោន​ជាង​ ស្ថិត​នៅ​ទីលាន​ចាក់សំរាម​ជើងឯក​ ក្នុង​សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​ ​ក្នុង​ការ​ដឹកនាំ​ដោយ​លោក​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ... Read More »

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ស្នើ​ឲ្យ​ពលរដ្ឋ​លះបង់​បារី​ និង​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​ផ្តាច់​បារី​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ស្នើ​ឲ្យ​ពលរដ្ឋ​លះបង់​បារី​ និង​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​ផ្តាច់​បារី​។ ​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ យ៉ាង​ដូច្នេះ​ថា​៖​ «​ក្មួយៗ​យុវជន​ យុវនារី​ជាទី​ស្រឡាញ់​! ​តាំងពី​ពេល​មុន​មក​ទល់​ពេល​បច្ចុប្បន្ន​មនុស្ស​មួយ​ចំនួន​ធំនិយម​ជក់បារី​។​ ... Read More »

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៤​នាក់​និង​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ ខណ្ឌឫស្សីកែវ​សហការ​ជាមួយ​នគរបាល​ ប៉ុស្ដិ៍​ស្វាយប៉ាក​បើក​ប្រតិបត្ដិការ​បង្ក្រាប​ ផ្ទះ​មួយ​កន្លែង​ដែល​ជាទី​តាំង​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ ។​ ​ក្នុង​ប្រតិបត្ដិការ​ខាងលើ​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៤​នាក់​ និង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​និង​ដកហូត​ ថ្នាំ​ញៀន​១១​កញ្ចប់​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​២​ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ ។​ ... Read More »

ខឹង​ម្តាយ​ខាង​ស្រី​បំបែក​ស្នេហ៍​ ផឹកស្រា​ស្រវឹង​លី​ដាវ​សាំ​ម៉ូ​រ៉ៃ​ទៅ​គំរាម​កាប់​ដល់​បន្ទប់​ជួល​

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ម្នាក់​ ក្នុង​បទ​គំរាម​កាប់​ប្រហារ​ ព្រោះតែ​យុវជន​រូប​នេះ​ខឹង​នឹង​ស្ត្រី​នោះ​ រារាំង​មិន​ឱ្យ​កូនស្រី​មក​ស្រឡាញ់​រូបគេ​ ហើយ​ក៏​ផឹក​ស្រវឹង​ លី​ដាវ​ទៅ​គំរាម​កាប់​តែ​ម្តង​ ។​ ​ហេតុការណ៍​គំរាម​សម្លាប់​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​សាលា​ សង្កាត់​កា​កាប​ ... Read More »

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខ្មែរ​-​អា​មេ​រិ​កាំ​ង​ ព្យាបាល​ជំងឺ​ទូទៅ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​

​ខេត្តពោធិ៍សាត់ៈ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខ្មែរ​-​អា​មេ​រិ​កាំ​ង​ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ និង​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​ ជួយ​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ ។​ ​តាម​ការ​បញ្ជាក់​ពី​លោក​វិ​ជ្ជ​បណ្ឌិត​ ច័ន្ទ​ សុខា​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​ បានឱ្យ​ដឹង​ថា​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខ្មែរ​អា​មេ​រិ​ក​កាំ​ង​ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​និង​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​ ជួយ​ព្យាបាល​ជម្ងឺ​ទូទៅ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ ចាប់ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី​២៥​ ... Read More »

ខេត្ដមណ្ឌលគិរី​អាកាសធាតុ​ចុះ​ ត្រជាក់​ខ្លាំង​

​ខេត្ដមណ្ឌលគិរីៈ​ លោក​ ខែ​ម​ ភារ​ម្យ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ ខេត្ដមណ្ឌលគិរី​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៥​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ថា​អាកាសធាតុ​នៅ​ ខេត្ដមណ្ឌលគិរី​បាន​ចាប់ផ្ដើម​ចុះ​ត្រជាក់​ខ្លាំង​រយៈពេល​៣​ថ្ងៃ​ហើយ​គឺ​ចាប់​គិត​ពី​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​ រហូត​មក​ ដល់​ថ្ងៃនេះ​ជា​ពិសេស​នៅ​ពេល​យប់​ក្នុង​ នោះ​មាន​ជំនោរ​ខ្យល់​បក់​បោក​ខ្លាំងៗ​ទៀត​ ... Read More »

កសិដ្ឋាន​ចិញ្ចឹម​មាន់​ក្រុមហ៊ុន​CP​ខេត្តកំពង់ធំ​ ងាប់​មាន់​១១.៥០០​ក្បាល​ យក​បោះចោល​ក្នុង​ទឹក​ប្រឡាយ​ ប្រជា​ពលរ​ដ្ន​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺផ្ដាសាយបក្សី​

​ខេត្តកំពង់ធំៈ​ ប្រជាពលរដ្ឋ​រាប់រយ​ រាប់​ពាន់​គ្រួសារ​ មានការ​ព្រួយបារម្ភ​ និង​ហួសចិត្ត​ការ​មិន​ទទួលខុសត្រូវ​របស់​ក្រុ​ហ៊ុន​ CP​ និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ មួយ​កន្លែង​បាន​ផ្ទុះ​ជំងឺឆ្លង​ បង្ក​ឲ្យ​មាន់​ងាប់​ចំនួន​ជាង​ ១១.៥០០​ក្បាល​ ហើយ​មិន​ព្រមយក​ខ្មោច​មាន់​ទៅ​កប់​នៅ​កន្លែង​មាន​សុវត្ថិភាព​ បែរជា​នាំ​យក​សាកសព​មាន់​ទៅ​ចោល​តាម​ ប្រឡាយ​ទឹក​ និង​ទីតាំង​ប្រឡាយ​ទឹកជា​ច្រើន​ទៀត​ ស្ថិត​នៅ​ក្នុង​សង្កាត់​ ... Read More »

ប្រជាពលរដ្ឋ​ជិត​១០០០​នាក់​ទទួល​បាន​សេវា​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្ងៃ​

​ភ្នំពេញ​ ៖​ នៅ​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ មក​រា​ ឆ្នាំ​២០១៦​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ ដឹកនាំ​ដោយ​លោក​អ៊ា​ង​ សី​ុ​ផា​ន​ អភិបាល​ នៃ​គ​ណះ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ​ជំងឺ​ដោយ​ឥត​បង់ថ្លៃ​ ... Read More »

លោក​ ម៉​ម​ ប៊ុ​ន​ហេង​ ព្រមាន​លុបឈ្មោះ​គ្រូពេទ្យ​ដែល​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ព្រមាន​ថា​នឹង​ លុបឈ្មោះ​គ្រូពេទ្យ​រដ្ឋ​និង​ឯកជន​ទាំងឡាយ​ ណា​ដែល​មិន​គោរព​ក្រមសីលធម៌​វិជ្ជា​ ជីវៈ​ចេញពី​គណៈ​គ្រូពេទ្យ​កម្ពុជា​សំដៅ​ លើកកម្ពស់​កិត្យានុភាព​វិជ្ជាជីវៈ​គ្រូពេទ្យ​ ដើម្បី​កាត់​បន្ថយ​លំហូរ​ការ​ចេញ​ទៅ​ពិនិត្យ​ និង​ព្យាបាល​សុខភាព​នៅ​ក្រៅប្រទេស​។​ ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ ជា​ផ្លូវការ​ម៉ាស៊ីន​អឹ​ម​រ៉ា​យ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ... Read More »

​អាជ្ញាធរ​ខេត្ដកណ្ដាល​បិទផ្លូវ​មិន​ឱ្យ​ក្រុម​ឈ្មួញ​បន្ដ​ដឹក​ខ្សាច់​បាន​តទៅ​ទៀត​

​ខេត្ដកណ្ដាល​ ៖​ អាជ្ញាធរ​ខេត្ដកណ្ដាល​បាន​ចាត់វិធានការ​ក្ដៅ​ទៅ​លើ​អាជីវកម្ម​ ដឹក​ខ្សាច់​ដែល​ជា​ការ​ឆ្លើយ​តប​តាម​សំណូមពរ​របស់​ពលរដ្ឋ​ទើប​អាជ្ញាធរ​ ស្រុក​កណ្ដាលស្ទឹង​សហការ​ជាមួយ​កង​ រាជ​អាវុធហត្ថ​ចុះ​បិទផ្លូវ​តាម​ភូមិសាស្ដ្រ​នានា​ដែល​មាន​រណ្ដៅ​ដី​ដើម្បី​ទប់ស្កាត់​ ការ​ដឹក​ខ្សាច់​អនាធិបតេយ្យ​នៅ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​កណ្ដាលស្ទឹង​ ។​ ​លោក​ អ៊ូច​ សា​វឿ​ន​ អភិបាលរង​ ស្រុក​កណ្ដាលស្ទឹង​ដែល​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ដាក់​លូ​បិទផ្លូវ​បាន​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​សង្កេត​ឃើញ​ ការ​ដឹក​ដី​ដឹក​ខ្សាច់​កើត​មាន​យ៉ាង​អ​នា​ ... Read More »

គ្រូពេទ្យ​បញ្ជាក់​ថា​ សម្ដេច​តេ​ជោ​ហ៊ុន សែន ពុំ​មាន​ប្រភេទ​ជំងឺ​ណា​គួរ​បារម្ភ​នោះ​ទេ​

​ភ្នំពេញ​៖​ សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ បាន​បញ្ជាក់​នៅ​លើ​ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​សម្ដេច​ថា​ គឺ​គ្មាន​ប្រភេទ​ជំងឺ​ណាមួយ​ដែល​ត្រូវ​បារម្ភ​នោះ​ទេ​ បន្ទាប់​ពី​គ្រូពេទ្យ​បាន​ពិនិត្យ​រួច​ហើយ​នោះ​៖ ​សម្តេច​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​យ៉ាង​ដូច្នេះ​ថា​៖​ «​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​! ​ជា​ថ្មី​ម្តងទៀត​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​បងប្អូន​មក​លើ​សុខភាព​របស់ខ្ញុំ​។​ បន្ទាប់​ពី​ការ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ​សាំង​កា​ពួ​ ... Read More »

សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ជូនពរ​ក្នុង​ពេល​ពិនិត្យ​សុខភាព​

​ ​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ បាន​សរសេរ​ថា​ សម្តេច​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ជូនពរ​សម្តេច​ក្នុង​ពេល​ពិនិត្យ​សុខភាព​។​ ​សម្តេច​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ប្អូន​ជនរួមជាតិ​ជាទី​ស្រឡាញ់​ !​ ... Read More »

​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហ​បុរី​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហ​បុរី​ តាម​តម្រូវការ​របស់​គ្រូពេទ្យ​ ។​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ថា​៖ «​បងប្អូន​ជនរួមជាតិ​ជាទី​ស្រឡាញ់​! ​ពេល​នេះ​ ខ្ញុំ​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​សឹ​ង្ហ​បូ​រី​ ... Read More »

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ ស្តី​ពី​ពិធី​សម្ពោធ​សមិទ្ធផល​ជំនួយ​របស់​បារាំង​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

​ ​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​(​ស​.​វ​.​ស​)​បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ «​មន្ទីរពិសោធន៍​ជំនាញ​គ្លីនិក​និង​បង្ហាញ​ត្រាប់​»​ និង​ «​បន្ទប់​ប្រលង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​»​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​ឯកឧត្តម​ ហ្ស​ង់​-​ក្លូ​ដ​ ... Read More »

​កម្ពុជា​នៅ​សល់​សេវា​ថែទាំ​និង​ពិគ្រោះ​ព្យាបាល​ខុសច្បាប់​ជិត​១​ពាន់​កន្លែង​

​ភ្នំពេញ​ ៖​ ទោះបីជា​មានការ​ខិតខំ​ ប្រឹងប្រែង​លុប​បំបាត់​សេវា​សុខាភិបាល​ខុសច្បាប់​យ៉ាងណា​ក៏​ដោយ​ក៏​រហូត​មក​ ដល់​ពេល​នេះ​នៅ​មាន​សេវា​ថែទាំ​និង​ ពិគ្រោះ​ព្យាបាល​ខុសច្បាប់​ជិត​១​ពាន់​ កន្លែង​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ដែល​បញ្ហា​នេះ​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​រួម​គ្នា​ទប់ស្កាត់​និង​លុប​បំបាត់​ឱ្យ​អស់ទាំង​ស្រុង​ ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ ។​ ​យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​គណៈកម្មការ​សុខភាព​សាធារណៈ​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​នៅ​សល់​សេវា​ ថែទាំ​និង​ពិគ្រោះ​ព្យាបាល​ខុសច្បាប់​សរុប​ ចំនួន​៩៧៣​កន្លែង​ដែល​ក្នុង​នោះ​អ្នក​ដើរ​ចាក់​ថ្នាំ​ អត់​ច្បាប់​មាន​ចំនួន​៦៨៤​កន្លែង​ ... Read More »

បុរស​ដែល​មាន​បណ្ណ​ក្រីក្រ​ខ្វះ​លុយ​សម្រាប់​ព្យាបាល​ពេល​នេះ​ខាង​មន្ទីរពេទ្យ​ផ្ដល់​អំណោយ​និង​ពិនិត្យ​សុខភាព​ផ្ដល់​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​

​ខេត្ដកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​ដែល​ ស្លេកស្លាំង​ហើយ​ប្រាប់​ថា​ខាង​មន្ទីរ​អត់​ ទទួល​ព្យាបាល​ដោយ​ខ្វះ​លុយ​៥​ពាន់​រៀល​ នោះ​ពេល​នេះ​ខាង​មន្ទីរពេទ្យ​ខេត្ដ​បាន​ ហៅ​មក​ពិនិត្យ​សុខភាព​ និង​ផ្ដល់​ថ្នាំ​ សម្រាប់​ធ្វើការ​ព្យាបាល​ជំងឺ​ហើយ​រួម​នឹង​ផ្ដល់​អំណោយ​ឱ្យ​ផង​ដែរ​ ។​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមករា​ បុរស​ ឈ្មោះ​ លឹ​ម​ ... Read More »

សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង​ជ្រុល​ធ្លាក់​ប្រឡាយ​បាក់​ក​ស្លាប់​២​នាក់​

​ខេត្ដឧត្ដរមានជ័យ​ ៖​ យុវជន​២​នាក់​ជិះ​ ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​ កាច់ចង្កូត​មិន​ទាន់​ជ្រុល​ធ្លាក់​ប្រឡាយ​បាក់​ ក​ស្លាប់​ទាំង​២​នាក់​ កាលពី​វេលា​ម៉ោង​១​ អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​ ២០១៦​ ស្ថិត​នៅ​ក្នុងភូមិ​ទូល​ស្វាយ​ ឃុំ​ ត្រ​ញំ​ង​តា​វ​ ... Read More »

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដឹកនាំ​គ្រូពេទ្យ​ ស្ម័គ្រចិត្ដ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​

​ខេត្ដកំពង់ចាម​ ៖​ កាលពី​ថ្ងៃ​ទី​២​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ ចិត្ដ​យុវជន​សម្ដេច​តេ​ជោ​បាន​សហការ​ ជាមួយ​គម្រោង​សុខាភិបាល​បេសកកម្ម​ អង្គរ​ (Project​ Angkor)​ ចុះ​បំពេញ​ បេសកកម្ម​មនុស្សធម៌​របស់​ខ្លួន​រយៈពេល​៥​ថ្ងៃ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដកំពង់ចាម​។​ គោលបំណង​នៃ​ការ​ចុះ​បេសកកម្ម​នេះ​គឺ​ ... Read More »

ក្រុម​យុវជន​សហភាព​ សហ​ព​ន្ធ័​យុវជន​កម្ពុជា​១០០​នាក់​ នៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ អធិការកិច្ច​ ចូលរួម​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​

​ភ្នំពេញ​៖​ លោកស្រី​ ម៉ែ​ន​ សំ​អន​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ផ្តល់​ឈាម​ ក្រោម​ប្រធានបទ​ យុទ្ធនាការ​ «​ឈាម​១០០​លី​ត្រ​»​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ លោក​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ លោក​ ... Read More »

សាខា​កាំកុងត្រូល​ចុះ​ត្រូ​ត​ពិនិត្យ​ការ​លក់ដូរ​ចំណីអាហារ​របស់​ថៃ​

​ខេត្ត​មណ្ឌល​គី​រី​៖​ សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​ ដឹកនាំ​ដោយ​លោក​ ចាន់​ វាសនា​ បាន​ចុះ​ត្រូ​ត​ពិនិត្យ​ការ​លក់ដូរ​ចំណីអាហារ​របស់​ថៃ​ ដែល​បាន​មក​តាំង​ពិ​ពណ៌​ផ្សារណាត់​ថៃ​ នៅ​លើ​អតីត​ព្រ​លាន​យន្តហោះ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ កាលពី​ថ្ងៃ​ទី​ ២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ ... Read More »

កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បរិ​ច្ចាក​ឈាម​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នៅ​កម្ពុជា​

​ខេត្តកណ្តាលៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ ដឹកនាំ​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី​ សំ​ តុលា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់​ ។​ សកម្មភាព​ផ្តល់​ឈាម​នេះ​ធ្វើ​ឡើង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ ដោយ​មាន​មន្ត្រី​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ចំនួន​១៦០​នាក់​ ... Read More »