ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រទេសG7 នៅតែបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ី

បណ្តាមេដឹកនាំប្រទេសG-7 កាលពីថ្ងៃទី៧ ខែមិថុនា បានសម្រេចបន្តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី រហូតដល់កិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានអនុវត្តពេញលេញ។ សារព័ត៌មានរ៉យទ័របានផ្សាយថា សង្គ្រាមស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន និងវិបត្តបំណុលនៅប្រទេសក្រិកនិ ងដៃគូនៅអឺរ៉ុប ជាប្រធានបទសំខាន់បំផុតនៅក្នុងកិច្ចប្រជុំ G-7។ កិច្ចប្រជុំលើកនេះធ្វើឡើងនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់អធិការបតីអាល្លឺម៉ង់លោកស្រីអែនហ្គេឡា ម៉ាក់កែល។ របៀវារៈកិច្ចប្រជុំផ្តោតសំខាន់ទៅលើបញ្ហានៅជុំវិញពិភពលោក ... Read More »

ចិនគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងគ្រោះថ្នាក់លិចនាវា ខណៈដែលក្រុមសង្គ្រោះនៅបន្តរកអ្នកបាត់ខ្លួន

មនុស្សរាប់រយនាក់បាននាំគ្នាស្ថិតនៅស្ងៀមស្ងាត់រយៈពេល៣នាទីដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងហេតុការណ៍ក្រឡាប់នាវានៅទន្លេ Yangtze ខណៈដែលក្រុមជួយសង្គ្រោះកំពុងបន្តសកម្មភាពស្វែងរកអ្នកដែលនៅបាត់ខ្លួន១០នាក់ទៀតនោះ ។ គិតមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ គឹមានរយៈពេលមួយសប្តាហ៍ហើយដែលករណីក្រឡាប់នាវាចិននៅទន្លេ Yangtze បានកើតឡើង បន្ទាប់ពីធ្វើដំណើរជួបខ្យល់ព្យុះ។ ពលរដ្ឋចិន សាច់ញាតិជនរងគ្រោះ រួមជាមួយមន្ត្រីរដ្ឋាភិបាលផងដែរប្រមាណជាង៥០០នាក់បានជួបគ្នាកាលពីថ្ងៃទី៧ ខែមិថុនា ... Read More »

សម្ពន្ធមិត្តអារ៉ាប៊ីសាអ៊ូឌីតវាយប្រហារតាមដែនអាកាសសម្លាប់មនុស្ស៤៤នាក់

ទីភ្នាក់ងារព័ត៌មាន សាបា បានផ្សព្វផ្សាយថា កម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានបើកការវាយប្រហាតាមដែនអាកាសឆ្មក់ចូលទីចាត់ការកម្លាំងយោធាយេមែនស្ថិតនៅភាគកណ្តាលទីក្រុងសាណា កាលពីថ្ងៃទី៧ ខែមិថុនា បណ្តាលឲ្យបាត់បង់ជីវិត៤៤នាក់។ ប្រភពបានបន្តទៀតថា មនុស្សជាង១០០នាក់ផ្សេងទៀត ក្នុងនោះមានជនស៊ីវិលផងដែរបានរងរបួសដោយការវាយប្រហារដែលធ្លាក់ទៅលើលំនៅឋានឯកជន ក្នុងសង្កាត់ Tahrir ភាគកណ្តាលទីក្រុង សាណា នោះ។ ... Read More »

កូរ៉េ​ខាងត្បូង​ មានការ​ឆ្លង​វីរុស​ MERS​ ២៣ករណី​បន្ថែម​ទៀត​ ​

​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​៨​ ខែមិថុនា​ បាន​ប្រកាស​អំពី​របាយការណ៍​ថ្មី​បន្ថែម​២៣​ករណី​ទៀត​ស្តី​អំពី​ការ​ឆ្លង​វីរុស​ MERS​ ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​ករណី​ឆ្លង​កើន​៨៧នាក់​ និង​ថា​ ជន​ទី​៥​បាន​បាត់​ជីវិត​ដោយសារ​វី​រូស​ដ៏​កាច​សាហាវ​មួយ​នេះ​។​ ​ការ​ឆ្លង​រាលដាល​វីរុស​ដ៏​កាច​សាហាវ​នេះ​ចូល​មក​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​គឺ​ផ្ទុះ​ឡើង​ដំបូង​គេ​បំផុត​នៅ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​ ហើយ​ក្លា​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ច្រើន​ជាងគេ​បំផុត​ ក្រៅពី​ប្រទេស​តំបន់​មជ្ឈិមបូព៌ា​។​ មន្ត្រី​បាន​បញ្ជាក់​ថា​ បុរស​អ្នក​ឆ្លង​វីរុស​ម្នាក់​ទៀត​អាយុ​៧៥​ឆ្នាំ​បាន​បាត់បង់​ជីវិត​ស្ថិត​នៅ​បន្ទប់សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ​មួយ​ ... Read More »

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ស៊ី​ន​ហ្សូ​ អា​បេ​ បំពេញ​ទស្សនកិច្ច​ទៅ​កាន់​អ៊ុយ​ក្រែ​ន​ មុន​កិច្ចប្រជុំ​ G7​

​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ស៊ី​ន​ហ្សូ​ អា​បេ​ បាន​សន្យា​នៅ​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​៦​ ខែមិថុនា​ថា​ នឹង​ស្វះ​ស្វែងរក​ឲ្យ​បានការ​គាំទ្រ​ជា​អន្តរជាតិ​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដែល​ជា​ការ​គំរាមកំហែង​ទៅ​លើ​ប្រទេស​អតីត​រដ្ឋ​សហភាព​សូ​វៀត​នោះ​។​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​អា​បេ​ នៅ​ពេល​នេះ​ចំ​ពេល​ដែល​ស្ថានការណ៍​តានតឹង​ខ្លាំង​ឡើង​រហូត​ដល់​មានការ​ផ្ទុះអាវុធ​សម្លាប់​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ម្នាក់​ទាំង​កណ្តាល​យប់​។​ ​ក្នុង​អំឡុង​ថ្លែង​សុន្ទរកថា​រួម​ជាមួយ​លោក​បេ​ត្រូ​ ប៉ូ​រ៉ូ​សេន​កូ​ លោក​អា​បេ​បាន​ថ្លែង​ថា​ ជប៉ុន​ជា​ប្រទេស​មួយ​ដែល​នៅ​ឆ្នាំ​ខាង​មុខ​ នឹង​ទទួល​ធ្វើ​ជា​ប្រធាន​នៃ​ក្រុម​ G7​ ដល់​នៅ​ពេល​នោះ​ជប៉ុន​នឹង​ឃិ​ត​ខំ​គ្រប់យ៉ាង​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៅ​ក្នុង​បញ្ហា​ដែល​អ៊ុយ​ក្រែ​ន​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​។​ ... Read More »

ប្រឈម​មុខ​តានតឹង​ជាមួយ​ចិន​ ហ្វី​លី​ពី​ន​នឹង​ផ្តា​ល់​ទីតាំង​សម្រាប់​ឈរជើង​របស់​ទាហាន​ជប៉ុន​ ​

នៅ​ក្នុង​តំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី​៥​ ខែមិថុនា​កន្លង​មក​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ លោក​ Benigno​ Aquino​ បាន​ប្រកាស​ថា​ នឹង​មាន​កិច្ច​ពិភាក្សា​ជាមួយ​ប្រទេស​ជប៉ុន​ ពាក់ព័ន្ធ​នឹង​ការ​ដាក់​កម្លាំងយោធា​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។​ ​មាន​ន័យ​ថា​ជប៉ុន​នឹង​មាន​ទីតាំង​យោធា​នៅ​ហ្វី​លី​ពី​ន​សម្រាប់​ជួយ​ដល់​ប្រទេស​នេះ​មាន​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​។​ ​គម្រោង​ខាងលើ​ត្រូវ​បាន​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ អា​គី​ណូ​លើក​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​ពេល​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ជប៉ុន​ ។​ ​នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​អនុវត្ត​ យន្តហោះ​ចម្បាំង​ ... Read More »

ក្រោយ​ការ​រញ្ជួយ​ដី​ ម៉ា​ឡេ​ស៊ី​រក​ឃើញ​អ្នក​បាត់បង់​ជីវិត​១១​នាក់​ និង​បាត់​ខ្លួន​៨​នាក់​

​ក្រោយ​ការ​រញ្ជួយ​ដី​មួយ​ថ្ងៃ​នៅ​រដ្ឋ​ Sabah​ ប្រទេស​ម៉ា​ឡេ​ស៊ី​ គេ​បាន​រក​ឃើញ​មនុស្ស​១១​នាក់​បាត់បង់​ជីវិត​ និង​នៅ​បាត់​ខ្លួន​៨​នាក់​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​របស់​មន្ត្រីជាន់ខ្ពស់​ក្នុង​តំបន់​របស់​ម៉ា​ឡេ​ស៊ី​។​ ក្នុង​ចំណោម​អ្នក​ដែល​បាត់​បង់ជីវិត​នោះ​មាន​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ ជា​សិស្សសាលា​ផង​ដែរ​។​ ​ក្រុម​ផែនដីវិទ្យា​អា​មេ​រិ​ក​ USGS​ បាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ... Read More »

IMF​ ផ្តា​ល់​ជំនួយ​៨៣៣​លាន​ដុល្លារ​ដល់​អី​រ៉ា​ក់​សម្រាប់​ប្រឆាំង​ក្រុម​IS

​តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​IMF​ កាលពី​ថ្ងៃ​តី​៥​ខែមិថុនា​បាន​ប្រកាស​ផ្តា​ល់​ជំនួយ​បន្ទាន់​ជា​ទឹកប្រាក់​រហូត​ដល់​ទៅ​៨៣៣​លាន​ដុល្លារ​ដល់​អី​រ៉ា​ក់​សម្រាប់​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​IS​ ។​ ​តំណាង​IMF​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ទឹកប្រាក់​ទាំងនោះ​នឹង​ជួយ​ដោះស្រាយ​ការ​ខាតបង់​សេដ្ឋកិច្ច​ ក្នុង​ពេល​ធ្វើសង្គ្រាម​វាយប្រហារ​ជាមួយ​ក្រុម​អិ​ស្លា​ម​ និង​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​ធ្លាក់​ថ្លៃ​ធ្វើ​ឲ្យ​អី​រ៉ា​ក់​ត្រូវ​ខាតបង់​សេដ្ឋកិច្ច​ជា​ច្រើន​។​ សង្គ្រាមស៊ីវិល​បាន​ធ្វើ​ឲ្យ​ប្រភព​ធុន​ធាន​ធម្មជាតិ​ត្រូវ​រីងស្ងួត​ អំពើ​ហឹ​ង្សា​បណ្តាល​ឲ្យ​ខូចខាត​បាត់បង់​ទ្រ​ព​សម្បត្តិ​ជា​ច្រើន​។​ ​តាម​ការ​ប្រកាស​របស់​តំណាង​IMF​ រដ្ឋាភិបាល​អី​រ៉ា​ក់បាន​ឯកភាព​គ្នា​និង​គណប្រតិភូ​របស់​IMF​ បាន​ឯកភាព​គ្នា​ទៅ​លើ​ប្រាក់​ចំ​នួ​យ​ខាងលើ​។​ តាម​គម្រោង​ ការ​ផ្តា​ល់​ប្រាក់​នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែកក្កដា​ខាង​មុខ​ ... Read More »

មនុស្ស​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​និង​ចែកចាយ​ថ្នាំ​ញៀន​

​ភ្នំពេញ​ ៖​ នៅ​ក្នុង​រយៈពេល​ជិត​មួយ​ ខែ​មកនេះ​គេ​បានឃើញ​អាជ្ញាធរ​ខណ្ឌ​ ឫស្សី​កែវ​ក៏​ដូច​ជា​សមត្ថកិច្ច​នគរបាល​ ខណ្ឌ​បាន​បើក​យុទ្ធនាការ​ស្រាវជ្រាវ​និង​ ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជន​ដែល​ប្រើ​ ប្រាស់​ និង​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុង​ មូលដ្ឋាន​បានជា​ច្រើន​ករណី​ ។​ ​ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​គណៈ​បញ្ជា​ឯកភាព​ខណ្ឌ​ឫស្សី​ កែវ​ដឹកនាំ​ដោយ​ ... Read More »

អ៊ី​ស្រា​អែ​ល​ដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​ការពារ​នៅ​ភាគ​ខាងត្បូង​

​រដ្ឋាភិបាល​ទីក្រុង​Tel​ Aviv​ កាលពី​ថ្ងៃ​ទី​៦​ ខែមិថុនា​បាន​សម្រេច​ដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ Iron​ Dome​ នៅ​តំបន់​ភាគ​ខាងត្បូង​បន្ទាប់​ពី​ក្រុម​ហា​ម៉ាស​នៅ​កា​ហ្សា​បាន​បាញ់​រ៉ុក្កែត​ចូល​ទឹកដី​អ៊ី​ស្រា​អែ​ល​។​ ​សកម្មភាព​ខា​លើ​របស់​អ៊ី​ស្រា​អែ​ល​កើតឡើង​ក្រោយ​ពេល​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ Moshe​ Ya’alon​ ប្រកាស​ថា​អ៊ី​ស្រា​អែ​ល​មិន​អាច​អត់ធ្មត់​បាន​ទៀត​ឡើយ​ចំពោះ​ការ​វាយប្រហារ​បណ្តាល​ពលរដ្ឋ​ស្លូតត្រង់​ជា​ច្រើន​ស្លាប់​ និង​រង​របួស​,​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ចោទប្រកាន់​ថា​ក្រុម​ហា​ម៉ាស​ជា​អ្នក​បាញ់​ចូល​ទឹកដី​អ៊ី​ស្រា​អែ​ល​។​ ​កន្លង​មក​ ... Read More »

​រុ​ស្ស៊ី​បាញ់​ប​ង្ហ​ញ​ផ្កាយ​រណប​យោធា​ប្រកបដោយ​ជោគជ័យ​

​កាលពី​ថ្ងៃ​ទី​៥​ ខែមិថុនា​ រុ​ស្ស៊ី​បាន​បាន​បាញ់​បង្ហោះ​មី​ស៊ី​ល​ Soyuz-2​ នាំ​កាំជ្រួច​មី​ស៊ី​ល​តាមដាន​សកម្មភាព​យោធា​ឡើង​ទៅ​លើ​តារាវិថី​ផែនដី​។​ អ្នកនាំពាក្យ​កម្លាំង​ទាហាន​ការពារ​ដែនអាកាស​រុ​ស្ស៊ី​លោក​Dmitry​ Zenin​ បាន​ឲ្យ​ដឹង​ថា​ «​កាំ​ជួ​ច​មី​ស៊ី​ល​រុញ​ធុន​កណ្តាល​ Soyuz.1a​ នាំ​កាំជ្រួច​មី​ស៊ី​ល​តាមដាន​យោធា​បាន​បាញ់​ចេញពី​ទីលាន​អាវ​កាស​Plesetsk​។​ ​តាម​ប្រសាសន៍​របស់​លោក​Zenin​បញ្ជាក់​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ី​បាន​ឡើង​ទៅ​ដល់​តារាវិថី​ផែនដី​ដូច​ការ​គ្រោងទុក​ និង​ទំនាក់ទំនង​មក​ស្ថានីយ​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ប្រព័ន្ធ​ទំនាក់ទំនង​បាន​ដំណើរការ​យ៉ាង​ល្អ​ប្រសើ​។​ ... Read More »

ប្រទេស​មហាអំណាច​ អា​មេ​រិ​ក​ ចិន​ មាន​កម្លាំងយោធា​ខុស​គ្នា​បែប​ណា​?

​គេហទំព័រ​ Bloomberg​ កាលពី​ថ្ងៃ​ទី​៥​ ខែមិថុនា​ បាន​ផ្សព្វផ្សាយ​នៅ​អត្ថបទ​មួយ​របស់​អ្នកឯកទេស​ស្តី​ពី​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ និយាយ​អំពី​កម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​មហាអំណាច​ទាំង​ពីរ​អា​មេ​រិ​ក​ និង​ចិន​។​ ​លោក​ Thomas​ J.​ Christensen,​ សាស្ត្រាចារ្យ​ស្រាវជ្រាវ​អំពី​នយោបាយ​មក​ពី​សកល​វិទ្យាល័យ​ល្បីល្បាញ​បំផុត​នៅ​អា​មេ​រិ​ក​ Princeton​ និង​ជា​អតីត​ជំនួយការ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ បាន​ប្រៀបធៀប​រវាង​កម្លាំង​ទាហាន​ ... Read More »

មេដឹកនាំ​ប្រឆាំង​មី​យ៉ា​ន់​ម៉ា​ លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​

​មេដឹកនាំ​គណបក្សប្រឆាំង​មី​យ៉ា​ន់​ម៉ា​ លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ នឹង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ ។​ មេដឹកនាំ​បក្ស​ប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (NLD)​ ម្នាក់​របស់​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ បាន​ទទួលស្គាល់​ថា​ ទំនាក់ទំនង​រវាង​ចិន​ នឹង​មី​យ៉ា​ន់​ម៉ា​ ហាក់​មានការ​រកាំរកូស​ ... Read More »

វាលកប់ខ្មោចធំបំផុតលើពិភពលោកមានអាយុកាលជាង១.៤០០ឆ្នាំ

តំបន់​ Wadi​ us​ salaam​ “​តំបន់​ ស្ងប់ស្ងាត់​”​ ជា​វាល​កប់ខ្មោច​ជនជាតិ​ អ៊ិ​ន​ស្លា​ម​ធំ​បំផុត​នៅ​លើ​ពិភពលោក​ស្ថិត​ នៅ​ទីក្រុង​Najaf​ ប្រទេស​អ៊ី​រ៉ា​ក់ដោយ​ មាន​ផ្ទៃដី​ទំហំ​ដល់​ទៅ​៦​គីឡូម៉ែត្រ​ក្រឡា​ បាន​ក្លាយទៅជា​វាល​កប់ខ្មោច​ធំ​បំផុត​ នៅ​លើ​ពិភពលោក​ ។​ ​ទីក្រុង​ ... Read More »

ចិន​បង្ហាញ​មហិច្ឆតា​គ្រប់គ្រង​ដែន​ អាកាស​បង្កើត​ទីក្រុង​អាវ​កាស​

​ចិន​ជា​ប្រទេស​ដែល​ចូលរួម​ស្រាវ​ ជ្រាវ​ដែន​អាវ​កាស​យឺត​ជាង​បណ្ដា​ប្រទេស​ លោក​ខាងលិច​ ប៉ុន្ដែ​ទីក្រុង​ប៉េ​កាំ​ង​បាន​ បង្ហាញ​ពី​ឆន្ទៈ​ និង​មហិច្ឆតា​របស់​ខ្ល្លួ​ន​ក្នុង​ ការ​គ្រប់គ្រង​ដែនអាកាស​ ។​ បច្ចុប្បន្ន​ ចិន​មិន​ត្រឹមតែ​ពង្រីក​ការ​គ្រប់គ្រង​និង​ បង្កើត​ទីក្រុង​បន្ថែម​នៅ​លើ​ផែនដី​នោះ​ ទេ​ ថែម​ទាំង​មាន​គម្រោង​បង្កើត​ទីក្រុង​ អាវ​កាស​ ទៀត​ផង​ ... Read More »

គ្រោះថ្នាក់​លិច​នាវា​នៅ​ចិន​ អ្នក​ស្លាប់​កើន​៨២​នាក់​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ កាលពី​ថ្ងៃ​ទី​៥​ ខែមិថុនា​ បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ក្រឡាប់​នាវា​ដឹក​អ្នកទេសចរ​នៅ​ក្នុង​ទន្លេ​ Yangtze​ នោះ​បាន​កើន​ដល់​៨២​នាក់​។​ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដាក់​ការ​អស់សង្ឃឹម​នៅ​ក្នុង​ការ​រក​ជន​រង​គ្រោះ​ដែល​នៅ​រស់រាន​មានជីវិត​។​ ​បេស​កម្ម​ភាព​ជួយ​សង្គ្រោះ​ក្លាយជា​បេសកកម្ម​ស្រង់​សាកសព​រាប់រយ​នាក់​ចេញពី​វា​នា​ដែល​ដឹក​មនុស្ស​៤៥៦​នាក់​ ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​តាម​ដង​ទន្លេ​ហើយ​ស្រាប់តែ​ជួប​ខ្យល់ព្យុះ​កាលពី​យប់​ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​ រហូត​មក​ដល់​ពេល​នេះ​ ជន​មានភ័ព្វ​សំណាង​ ... Read More »

រញ្ជួយ​ដី​កម្រិត​៦​រ៉ិ​ច​ទ័​រ​កើតឡើង​នៅ​រដ្ឋ​សា​បា​ ឥណ្ឌូ​នេ​ស៊ី​ ​

មុន​នេះ​បន្តិច​មាន​ហេតុការណ៍​រញ្ជួយ​ដី​កម្រិត​៦​រ៉ិ​ច​ទ័​របា​ន​កើតឡើង​នៅ​ក្នុង​រដ្ឋ​សា​បា​ ដែន​កោះ​ Borneo​ របស់​ម៉ា​ឡេ​ស៊ី​ ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ បញ្ជាក់​ឲ្យ​ដឹង​អំពី​ការ​ខូចខាត​ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នៅឡើយ​ទេ​។​ ​ទីភ្នាក់ងារ​ផែនដីវិទ្យា​ USGS​ បាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​ខាងលើ​នេះ​មាន​ជម្រៅ​១០​គីឡូម៉ែត្រ​ ស្ថិត​នៅ​ចម្ងាយ​១៩​គីឡូម៉ែត្រ​ពី​ទីក្រុង​ ... Read More »

ក្រុម​ឧទ្ទាម​ហ៊ូ​ទី​យេ​មែន​យល់ព្រម​ចរចា​សន្តិភាព​ ខណៈ​ការ​ទម្លាក់​គ្រាប់បែក​សម្លាប់​មនុស្ស​៥១​នាក់​

​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ក្នុង​ទឹកដី​យេ​មែន​បាន​យល់ព្រម​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ ទៅ​ចូលរួម​កិច្ចចរចា​សន្តិភាព​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វ៊ី​សនា​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ តាម​សំណើ​របស់​អង្គការសហប្រជាជាតិ​ មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុមប្រឆាំង​ និង​រដ្ឋាភិបាល​និរទេស​ខ្លួន​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ពួក​ក្នុង​ការ​ចូលរួម​កិច្ចប្រជុំ​នេះ​។​ ​សម្ពន្ធមិត្ត​អា​រ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​ពីលើ​អាកាស​ទៅ​លើ​កម្លាំង​ឧទ្ទាម​ហ៊ូ​ទី​ ដែល​ជា​ក្រុម​មាន​អំណាច​ខ្លាំង​នៅ​ក្នុង​សង្គ្រាមស៊ីវិល​យេ​មែន​។​ សកម្មភាព​របស់​កម្លាំង​សម្ពន្ធមិត្ត​មាន​រយៈពេល​ជាង​២​ខែ​កន្លង​មក​ហើយ​ក្នុង​គោលបំណង​ស្រោចស្រង់​ឡើង​វិញ​រដ្ឋាភិបាល​ប្រធានាធិបតី​ Abd-Rabbu​ Mansour​ Hadi​ ... Read More »

កូរ៉េ​ខាងត្បូង​បញ្ជាក់​ពី​ករណី​ស្លាប់​អ្នកជំងឺ​ទី​៤​ដែល​ឆ្លង​វីរុស​ MERS​

​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៥​ ខែឧសភា​ថា​ អ្នកជំងឺ​ម្នាក់​ទៀត​ដែល​ឆ្លង​វីរុស​ MERS​ បាន​ស្លាប់​ ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​នេះ​នៅ​កូរ៉េ​ខាងត្បូង​កើន​៤​នាក់​ ។​ វីរុស​នេះ​កំពុង​តែ​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​នេះ​។​ ​ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ថា​ អ្នកជំងឺ​អាយុ​៧៦​ឆ្នាំ​ម្នាក់​ទៀត​បាន​បាត់បង់​ជីវិត​ ដែល​ជា​ជន​ទី​៣​ប៉ះពាល់​ដោយ​ផ្ទាល់​អ្នកជំងឺ​ MERS​ ។​ ប្រភព​បន្ត​ថា​ មនុស្ស​៥​នាក់​ផ្សេង​ទៀត​ត្រូវ​រក​ឃើញ​ថា​ ... Read More »

ភ្លើង​ឆេះ​ស្ថានីយ​ចាក់​ប្រេង​នៅ​ប្រទេស​ហ្គា​ណា​ ស្លាប់​មនុស្ស​ជិត​៩០​នាក់​

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា​ ហេតុការណ៍​ផ្ទុះ​មួយ​បាន​កើតឡើង​នៅ​ស្ថានីយ​ចាក់​ប្រេង​ ក្នុង​រដ្ឋធានី​ Accra​ ប្រទេស​ហ្គា​ណា​ កាលពី​វេលា​យប់​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជិត​៩០​នាក់​ ។​ ជន​រង​គ្រោះ​ភាគច្រើន​បាន​ចូល​ទៅ​កាន់​ស្ថានីយ​នោះ​ដើម្បី​ជ្រក​ភ្លៀង​។​ ​អ្នកនាំពាក្យ​ក្រុម​ពន្លត់​អគ្គិភ័យ​ លោក​ Prince​ Billy​ ... Read More »

អ៊ី​រ៉​ង់​ និង​មហាអំណាច​ទាំង​៦​ចាប់ផ្តើម​បន្ត​កិច្ច​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​

​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉​ង់​ IRNA​ បាន​ផ្សព្វផ្សាយ​ថា​ អ៊ី​រ៉​ង់​ និង​មហាអំណាច​ទាំង​៦​បាន​បន្ត​ពិភាក្សា​ទៅ​លើ​កម្មវិធី​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ខណៈ​កាលបរិច្ឆេទ​ផុតកំណត់​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ខិត​ជិត​មក​ដល់​ ហើយ​ដែល​អ៊ី​រ៉​ង់​សង្ឃឹមថា​ នឹង​ទម្លុះទម្លាយ​បានការ​ជាប់​គាំង​អូស​បន្លាយពេល​១២​ឆ្នាំ​ក្នុង​ជម្លោះ​កម្មវិធី​នុយក្លេអ៊ែរ​នេះ​។​ ​កិច្ចព្រមព្រៀង​គឺ​បាន​សម្រេច​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៥​ ... Read More »

កម្លាំង​ទាហាន​ឥណ្ឌា​១០​នាក់បាត់បង់​ជីវិត​ក្នុង​ការ​វាយឆ្មក់​ភាគ​ឦសាន​ប្រទេស​

​ប៉ូលិស​បាន​បញ្ជាក់​ថា​ ក្រុម​ទ័ពព្រៃ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លប​បាញ់ប្រហារ​សម្លាប់​ទាហាន​ឥណ្ឌា​១០​នាក់​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តំបន់​ភ្នំ​ភាគ​ឦសាន​រដ្ឋ​ Manipur​ ។​ ​ហេតុការណ៍​លប​វាយប្រហារ​បាន​កើតឡើង​នៅ​ក្នុងស្រុក​ Chandel​ ខណៈ​ដែល​កម្លាំង​ទាហាន​ឥណ្ឌា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​រដ្ឋធានី​ Imphal​ ទីតាំង​ដែល​មាន​បញ្ហា​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​ជាប់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ។​ ​កម្លាំង​ទាហាន​រាប់​សិប​នាក់​កន្លង​មក​ហើយ​បាន​រង​របួស​ក្នុង​ការ​វាយ​តំបន់​ខាងលើ​នេះ​កាលពី​អំឡុង​ឆ្នាំ​ថ្មីៗ​។​ ​មាន​សេចក្តីរាយការណ៍​ថា​ការ​វាយប្រហារ​ទៅ​លើ​កម្លាំង​សន្តិសុខ​នា​ពេល​នេះ​ជា​សកម្មភាព​សងសឹក​ចំពោះ​ទាហាន​ឥណ្ឌា​បាន​ដែល​បាន​សម្លាប់​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ទី​១​ ... Read More »

ពលរដ្ឋ​ហ្វី​លី​ពី​ន​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​ ​

កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ ពលរដ្ឋ​ហ្វី​លី​ពី​ប្រមាណ​២០០​នាក់​បាន​នាំ​គ្នា​ស​ង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​ជា​លើក​ដំបូង​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។​ បាតុកម្ម​ទាមទារ​ឲ្យ​ភាគី​ចិន​ បញ្ចប់​សកម្មភាព​បង្កជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​។​ ក្រុម​បាតុករ​បាន​គំរាមកំហែង​ថា​ នឹង​បន្ត​ធ្វើ​បាតុកម្ម​ស​ម្តៅ​ទៅ​លើ​ទីតាំង​សេដ្ឋកិច្ច​របស់​ចិន​។​ ​បាតុករ​ហ្វី​លី​ពី​ន​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ម៉ានីល​ គ្រវីទង់ជាតិ​ ស្រែក​ហោ​កញ្ជ្រៀវ​ឲ្យ​ចិន​ចាក​ចេញពី​តំបន់​សមុទ្រ​របស់​ហ្វី​លី​ពី​ន​ ។​ ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​ចិន​ បញ្ឈប់​ការ​សាងសង់​នានា​នៅ​ដែល​សមុទ្រ​ភាគ​ខាងត្បូង​។​ ​មេដឹកនាំ​ក្រុម​បាតុករ​លោក​Renato​ ... Read More »

ពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ជិត​៣​ពាន់​នាក់​រត់​ភៀសខ្លួន​ដោយសារ​តែ​ផ្ទុះ​ភ្នំភ្លើង​ ​

មន្ត្រី​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៤​ ខែឧសភា​ថា​ មនុស្ស​ជិត​៣​ពាន់​នាក់​បាន​រត់​ភៀសខ្លួន​ចាក​ចេញពី​លំនៅ​ឋាន​ បន្ទាប់​ពី​មានការ​ប្រកាស​ពី​កម្រិត​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​ភ្នំភ្លើង​ឈ្មោះ​ Sumatra​ ។​ ​អ្នកនាំពាក្យ​មន្ទីរ​គ្រប់គ្រង​មហន្ត​រ៉ា​យ​ជាតិ​ លោក​ Sutopo​ Purwo​ Nugroho​ បាន​បញ្ជាក់​ថា​ អាជ្ញាធរ​បាន​ជូនដំណឹង​ស្តី​អំពី​កម្រិត​គ្រោះថ្នាក់​បង្ក​ដោយ​ភ្នំភ្លើង​ Mount​ Sinabung​ ... Read More »

ចិន​បង្ហាញ​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ដោយសារ​តែ​រុ​ស្ស៊ី​លក់​កាំជ្រួច​មី​ស៊ី​ Klub​ ឲ្យ​វៀតណាម​

​គេហទំព័រ​មួយ​និយាយ​អំពី​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ដែល​មា​នទី​តាំងនៅ​អា​មេ​រិ​កបាន​ផ្សព្វផ្សាយ​ចំពោះ​អត្ថបទ​មួយ​និយាយ​អំពី​ចិន​បាន​តវ៉ា​ជាមួយ​រុ​ស្ស៊ី​ វៀតណាម​ និង​អា​មេ​រិ​ក​ ក្រោយ​ពេល​ទីក្រុង​ម៉ូ​ស្គូ​បាន​យល់ព្រម​លក់​កាំជ្រួច​មី​ស៊ី​ល​៥០​ដើម​ប្រភេទ​ Klub​បំពាក់​នៅ​លើ​នាវាមុជទឹក​ ឈ្មោះ​ហាណូយ​ របស់​ប្រទេស​វៀតណាម​។​ ​មក​ទល់​ពេល​នេះ​ ភាគី​រុ​ស្ស៊ី​បាន​ប្រគល់​ឲ្យ​វៀតណាម​បាន​២៨​ដើម​រួច​ហើយ​នៅ​ប្រភេទ​មី​ស៊ី​ល​ខាងលើ​ ។​ ចិន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដោយសារ​តែ​មី​ស៊ី​ល​នោះ​អាច​វាយប្រហារ​ទាំង​នៅ​លើ​ដីគោក​ផង​ដែរ​។​ កន្លង​មក​រុ​ស្ស៊ី​ និង​វៀតណាម​បាន​ខិតខំ​ធ្វើ​ឲ្យ​ស្ថានភាព​ធូរស្រាល​ជាង​មុន​ជាមួយ​ចិន​ជុំវិញ​ការ​ទិញ​កាំជ្រួច​មី​ស៊ី​ល​ខាងលើ​នេះ​។​ ​គេហទំព័រ​អា​មេ​រិ​កបាន​ផ្សាយ​ថា​ នាវាមុជទឹក​ឥណ្ឌា​ ... Read More »

អា​មេ​រិ​ក​ប្រកាស​ថា​ក្នុង​មួយ​ខែៗ​សម្លាប់​ខ្មាន់កាំភ្លើង​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ជាង​១០.០០០​នាក់​

​មន្ត្រី​អា​មេ​រិ​កបាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ថា​ ខ្មាន់កាំភ្លើង​ជាង​១​ម៉ឺន​នាក់​មក​ពី​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​IS​ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ពី​ប្រទេស​សម្ពន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​អី​រ៉ា​ក់​ក្នុង​រយៈពេល​៩​ខែ​កន្លង​មក​។​ ​មាន​ប្រសាសន៍​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អន្តរជាតិ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ IS​ មានការ​ចូលរួម​ពី​ប្រទេស​ជាង​២០​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ Antony​ Blinken​ បញ្ជាក់​ថា​ យុទ្ធនាការ​វាយប្រហារ​ក្រុម​IS​ រយៈពេល​៩​ខែ​កន្លង​មក​ ... Read More »

អង្គការ​លើកលែងទោស​អន្តរជាតិៈ​ យោធា​នី​ហ្សេ​រី​យ៉ា​ជា​អ្នក​ទទួលខុសត្រូវ​ករណី​ស្លាប់​អ្នកទោស​ជាង​៨​ពាន់​នាក់​

​អង្គការ​លើកលែងទោស​អន្តរជាតិ​ កាលពី​ថ្ងៃ​ទី​៣​ ខែមិថុនា​បាន​អះអាង​ថា​ មនុស្ស​ជាង​៨​ពាន់​ នាក់​ត្រូវ​បាន​សម្លាប់​ ខណៈ​ដែល​ត្រូវ​ឃុំខ្លួន​ដោយ​កម្លាំងប្រដាប់អាវុធ​នី​ហ្សេ​រី​យ៉ា​ក្នុង​យុទ្ធនាការ​ប្រឆាំង​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​។​ ការ​ចោទប្រកាន់​នេះ​ ត្រូវ​កម្លាំងយោធា​នី​ហ្សេ​រី​យ៉ា​ច្រានចោល​។​ ​អង្គការ​លើកលែងទោស​អន្តរជាតិ​បញ្ជាក់​ថា​ អ្នកទោស​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ និង​អ្នកខ្លះ​ទៀត​ត្រូវធ្វើ​ទារុណកម្ម​ ព្រមទាំង​គ្មាន​ការ​ផ្គត់ផ្គង់​ថ្នាំពេទ្យ​ដល់​អ្នក​ទាំងនោះ​ផង​ដែរ​។​ ​ក្រុម​បូ​កូ​ហា​រ៉ា​ម​បាន​ផ្ទុះ​ឡើង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ទឹកដី​នេ​ហ្សេ​រី​យ៉ា​រយៈពេល​៦​ឆ្នាំ​កន្លង​មក​ហើយ​ បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជីវិត​ និង​ជាង​១.៥​លាន​នាក់​បាត់បង់​ទីជម្រក​។​ ... Read More »

បង់​ក្លា​ដែ​ស​ចាប់ផ្តើម​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​ដែល​មី​យ៉ា​ន់​ម៉ា​ជួយ​សង្គ្រោះ​ ​

កាលពី​ថ្ងៃ​ទី​៣​ ខែមិថុនា​ រដ្ឋមន្ត្រី​មី​យ៉ា​ន់​ម៉ា​ លោក​ Wunna​ Maung​ Lwin​ បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដែ​ស​ ដោយ​បាន​ស្នើ​ឲ្យ​មានការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​ដែល​មី​យ៉ា​ន់​ជួយ​សង្គ្រោះ​កាលពី​ពេល​ថ្មីៗ​។​ ​ក្រសួងការបរទេស​មី​យ៉ា​ន់​ម៉ា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ រដ្ឋាភិបាល​បង់​ក្លា​ដែ​សបាន​សុខចិត្ត​យល់ព្រម​ទទួលយក​ជនភៀសខ្លួន​ទាំងនោះ​នៅ​ថ្ងៃ​ទី​៧​ ខែមិថុនា​។​ ​មី​យ៉ា​ន់​ម៉ា​បាន​បញ្ជាក់​ថា​ មនុស្ស​៧៣៤​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទូក​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា​ ... Read More »

លិច​នាវា​នៅ​ចិន​ អ្នក​ស្លាប់​កើន​៦៥​នាក់​

​បណ្តាញ​ទូរទស្សន៍​ចិន​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ថា​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ដោយ​ការ​លិច​នាវា​នៅ​ក្នុង​ទន្លេ​ Yangtze​ នោះ​បាន​កើន​៦៥​នាក់​ ខណៈ​ដែល​ជាង​៣៧០​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន​។​ ​បណ្តាញ​ទូរទស្សន៍​ CCTV​ បាន​ផ្សព្វផ្សាយ​ថា​ ក្រុម​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​៣៩​នាក់​កាលពី​យប់​ថ្ងៃ​ទី​៣​ ខែមិថុនា​ ។​ មាន​តែ​១៤​នាក់​ប៉ុណ្ណោះ​ ក្នុង​នោះ​រួម​ទាំង​នា​វឹក​ផង​ដែរ​ដែល​នៅ​រស់រាន​មានជីវិត​ ... Read More »

នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ព្រមាន​តបត​ដល់​អា​មេ​រិ​ក​ និង​អឺរ៉ុប​ឲ្យ​ស័ក្តិសម​បំផុត​ បើ​នៅ​បន្ត​រក្សា​ការ​ដាក់​ទណ្ឌកម្ម​

​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​លោក​ Dmitry​ Medvedev​ ពេល​ថ្មីៗ​នេះ​បាន​ព្រមាន​ដល់​ប្រទេស​សហគមន៍​អឺរ៉ុប​ថា​ ប្រសិនបើ​អឺរ៉ុប​នៅ​តែ​បន្ត​រឹត​បន្តឹង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុ​ស្ស៊ី​ទៀត​នោះ​ អឺរ៉ុប​ប្រាកដជា​មិន​អាច​គេច​ផុត​ពី​ទទួល​រង​ការ​វាយបក​វិញ​ឲ្យ​ស័ក្តិសម​បំផុត​។​ ​សារព័ត៌មាន​រុ​ស្ស៊ី​ Itar​ Tass​ បាន​ដកស្រង់​សម្តី​លោក​ម៉ែ​ត​ វើ​ឌី​វ​ បញ្ជាក់​ថា​«​ដៃគូ​របស់​រុ​ស្ស៊ី​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អឺរ៉ុប​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខែកក្កដា​ខាង​មុខ​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​សំខាន់​មួយ​ចំនួន​ ហើយ​ប្រសិនបើ​ប្រទេស​ជា​ដៃគូ​នៅ​អឺរ៉ុប​មិន​ហាន​សម្រេច​ដោយ​តែ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ ... Read More »