ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

កីឡាករ Andre Schurrle អតីតខ្សែប្រយុទ្ធក្លិបតោខៀវយល់ព្រមមកលេងនៅអង់គ្លេស Premier League វិញ

ខ្សែប្រយុទ្ធសញ្ជាតិអល្លឺម៉ង់ Andre Schurrle អតីតកីឡាករតោខៀវChelsea បានយល់ព្រមចាកចេញពីក្រុម Borussia Dortmundមកលេងឲ្យក្រុម Fulham អង់គ្លេសPremier Leagueរយៈពេល២ឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករវ័យ២៧ឆ្នាំរូបនេះមានបទពិសោធលេងនៅអង់គ្លេសពីឆ្នាំ២០១៣ដល់ឆ្នាំ ២០១៥ អំឡុងពេលនៅជាមួយ Chelsea ហើយឈ្នះជើងឯក ... Read More »

វាយប្រហារគ្រាប់បែកអត្តឃាតនៅស៊ីរីស្លាប់និងរបួសជិត៤០០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស២១៥នាក់ស្លាប់ និង១៨០នាក់រងរបួស ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាត និងវាយប្រហារដោយកាំភ្លើង ក្នុងខេត្ត Suwaydaភាគខាងត្បូង ប្រទេសស៊ីរី។ កាលពីថ្ងៃទី២៥ ខែកក្កដា ក្រោយការវាយប្រហារកើតឡើង ក្រុមភេរវកម្ម IS នៅក្នុងប្រទេសនេះ បានចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួន។ ក្រុម ... Read More »

ខ្សែប្រយុទ្ធEmanuele Calaioរបស់ក្លិបParmaជាប់បំរាម២ឆ្នាំពីបទរៀបចំលទ្ធផលប្រកួត

កីឡាករ Emanuele Calaioខ្សែប្រយុទ្ធរបស់ក្លិប Parma ត្រូវជាប់បំរាមមិនឲ្យលេងបាល់ទាត់រយៈពេល២ឆ្នាំពីបទរៀបចំលទ្ធផលប្រកួត។ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំនេះក៏ត្រូវពិន័យជាទឹកប្រាក់ចំនួន២ម៉ឺនអឺរ៉ូ។ ចំណែកក្លិបParma នឹងត្រូវដក៥ពិន្ទុពេលលេងនៅក្នុងក្របខ័ណ្ឌអ៊ីតាលីSerie A រដូវកាលក្រោយនេះ។ Emanuele Calaioត្រូវបានរកឃើញថា បានផ្ញើសារទៅកាន់អតីតមិត្តរួម ក្រុមរបស់ខ្លួននៅក្នុងក្លិប Speziaមុនពេលក្លិបទាំងពីរជួបគ្នានៅថ្ងៃទី១៨ ... Read More »

Mesut Ozil វិលត្រឡប់មកហ្វឹកហាត់ជាមួយកាំភ្លើងធំវិញហើយ ក្រោយប្រកាសចូលនិវត្តន៍យ៉ាងចម្រូងចម្រាស

ខ្សែបម្រើ Mesut Ozilបានវិលត្រឡប់មកហ្វឹកហាត់ជាមួយនឹងក្រុមកាំភ្លើង ធំArsenalវិញហើយក្នុងទឹកដីរបស់ប្រទេសិង្ហបុរី ក្រោយពីរូបគេប្រកាសចូលនិវត្តន៏ពីក្រុម ជម្រើសជាតិអាល្លឺម៉ង់។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានសម្រេចចិត្តលាឈប់ពីក្រុមជម្រើសជាតិទាំងនៅវ័យក្មេងដោយមូលហេតុថាសហព័ន្ធបាល់ទាត់អាល្លឺម៉ង់រើសអើងជាតិសាសន៍និងគ្មានការគោរពចំពោះគាត់។ Mesut Ozil ទទួលបានសារគំរាមកំហែងដល់អាយុជីវិតក្រោយពេលអាល្លឺម៉ង់ បានធ្លាក់ចេញពីកម្មវិធីWorld Cupត្រឹមវគ្គចែកពូល។ ខ្សែបម្រើ Mesut Ozilក៏រងការរិះគន់យ៉ាងខ្លាំងណាស់ពេលដែលគាត់ថតរូបជាមួយនឹង ... Read More »

បើទោះបីសេដ្ឋកិច្ចប្រឈមនឹងទុក្ខលំបាកតែពលរដ្ឋកូរ៉េខាងជើងបានរក្សាសន្យា, ចុះអាមេរិកវិញ?

បើទោះបីសេដ្ឋកិច្ចរបស់ខ្លួនប្រឈម នឹងផលលំបាកជាច្រើន តែកូរ៉េខាងជើង មានសកម្មភាព បង្ហាញពីការគោរពដល់ការសន្យារបស់មេដឹកនាំគីម ជុងអ៊ុន ជាមួយ ប្រធានាធិបតីអាមេរិក នៅក្នុងការរំសាយ អាវុធបរមាណូ ។ នៅពេលនេះអាច និយាយបានថា កូរ៉េខាងជើង កំពុងតែ ... Read More »

ភ្លើងឆេះព្រៃនៅប្រទេសក្រិកអ្នកស្លាប់កើនឡើងដល់ទៅ៧៤នាក់

មកទល់នឹងពេលនេះ មានអ្នកស្លាប់ ៧៤នាក់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន រយៈ ពេលជាង១ទសវត្សកន្លងមក។ ជាមួយ គ្នានេះ ប្រជាពលរដ្ឋជាច្រើននាក់ បានជាប់គាំងដោយសារតែភ្លើងឆេះព្រៃបានឡោមព័ទ្ធពួកគេ។ ពលរដ្ឋនៅក្នុងតំបន់រងគ្រោះបានឲ្យ ដឹងថា អគ្គិភ័យបានឡោមព័ទ្ធភូមិនៅជាប់ឆ្នេរសមុទ្រ បង្ខំឲ្យអ្នកភូមិរត់ចូលសមុទ្រ ដើម្បីគេចពីភ្លើង។ ភ្លើងឆេះបានរាលដាល៣កន្លែងផ្សេងគ្នា ... Read More »

ការបោះឆ្នោតនៅប៉ាគីស្ថានបានចាប់ផ្តើមហើយ

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ពលរដ្ឋប៉ាគីស្ថានរាប់លាននាក់បាននាំគ្នាទៅបោះឆ្នោត ជាតិដ៏សំខាន់បំផុតនៅក្នុងប្រទេសនេះ។ តាមគណៈកម្មាធិការរៀប ចំការបោះឆ្នោតប៉ាគីស្ថានបានឲ្យដឹងថា នៅវេលាម៉ោង ៨ព្រឹក ទីតំាងបោះឆ្នោត ជាង៨៥.០០០កន្លែងទូទាំងប្រទេស បានបើកទ្វារស្វាគមន៍ពលរដ្ឋទៅចូលរួមបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្មីក្នុងអាណត្តិ៥ឆ្នាំ ។ ការិយាល័យទាំងអស់នឹងត្រូវបិទ ... Read More »

កម្តៅខ្លាំងបានវាយប្រហារកូរ៉េខាងត្បូងនិងជប៉ុន បណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់រយនាក់

នៅក្នុងខែកក្កដានេះ គ្រោះធម្មជាតិ បានវាយប្រហារជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ី ក្នុងនោះមានសម្ពាធទាប បង្កឲ្យ មានភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃនៅតំបន់ អាស៊ី ក្នុងនោះមានចិន ជប៉ុន វៀតណាម កម្ពុជា ថៃ ឡាវ …បណ្តាលឲ្យមានអ្នក ... Read More »

សេតវិមានបញ្ជាក់ពីគម្រោងរៀបចំជំនួបរវាងលោកត្រាំនឹងលោកពូទីនជាលើកទីពីរនៅសេតវិមាន

វិមានប្រធានាធិបតីរុស្ស៊ីបានប្រកាសថា លោកពូទីនបានទទួលនូវការអញ្ជើញ របស់ប្រធានាធិបតីត្រាំ ដើម្បីទៅបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយ ជំនួបលើកទីពីរនេះ នឹងត្រូវរៀបចំឡើង នៅចុងឆ្នាំ ២០១៨ នៅសេតវិមាន។ ប្រធានាធិបតីរុស្ស៊ីលោកពូទីន និង ប្រធានាធិបតីដូណាល់ ត្រាំបានជួប ... Read More »

សោកនាដកម្មប្រទេសឡាវដោយសារតែបាក់ទំនប់វារីអគ្គិសនី

ប្រទេសឡាវបានជួបនូវសោកនាដកម្ម មួយ ដោយសារតែបាក់ទំនប់វារីអគ្គិសនី Xe Pian Xe Nampoy Attapeu ស្ថិតនៅ ភាគអាគ្នេយ៍ប្រទេសឡាវ កាលពីថ្ងៃទី២៣ ខែកក្កដា បណ្តាលឲ្យពលរដ្ឋរាប់រយនាក់ ស្លាប់ និងបាត់ខ្លួន។ ... Read More »

ស្លាប់ និងបាត់ខ្លួនរាប់រយនាក់នៅឡាវ ខណៈជិត៧ពាន់នាក់ភៀសខ្លួនដោយសារបាក់ទំនប់វារីអគ្គិសនី

មនុស្សយ៉ាងតិចជាង១០០នាក់​ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀត​នៅបាត់ខ្លួន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីហេតុការណ៍បាក់ទំនប់វារីអគ្គិសនីមួយកន្លែងនៅភាគអាគ្នេយ៍​ប្រទេសឡាវ បណ្តាលឲ្យទឹកហូរជនលិចផ្ទះប្រជាពលរដ្ឋយ៉ាងតិច៦ភូមិ ។ ដោយឡែកមនុស្សជិត៧ពាន់នាក់ផ្សេងទៀត​ត្រូវអាជ្ញាធរឡាវ ប្រកាសជម្លៀសខ្លួនទៅរកទីសុវត្ថិភាព ។ ទីភ្នាក់ងារព័ត៌មានឡាវ​បានផ្សាយថា ហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ ស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសកម្ពុជា ... Read More »

កីឡាករ១០នាក់របស់ហង្សក្រហមត្រៀមខ្លួនចាកចេញពីក្លិប ខណៈគ្រូបង្វឹកចង់បាន១០០លានផោន

ក្រុមហង្សក្រហម Liverpoolកំពុងតែត្រៀមខ្លួនក្នុងការផ្លាស់ប្តូរយ៉ាង ធំដោយអាច លក់កីឡាករចេញរហូតដល់ទៅ១០នាក់ដើម្បីយកប្រាក់ឲ្យបាន១០០លានផោនមុនទីផ្សារដោះដូរកីឡាករបិទទ្វារ។ អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Loris Karius ដែលទទួលបានការរីះគន់ខ្លាំងក្រោយពេលធ្វើឲ្យ មានកំហុសនៅក្នុងការប្រកួតChampions Leagueវគ្គផ្តាច់ព្រ័ត្រក៏កំពុងតែពិចារណាលើ អនាគតរបស់ខ្លួន។ Kariusក៏បានធ្វើឲ្យមានកំហុសម្តងទៀតពេល ហង្សក្រហម ប្រកួតមិត្តភាពចាញ់ក្រុម Borussia ... Read More »

ទោះរងការរិះគន់យ៉ាងខ្លាំងក្តី តែប្រធានាធិបតីដូណាល់ ត្រាំ នៅតែទទួលបានការគាំទ្រកើនឡើង

ក្រោយកិច្ចប្រជុំអាមេរិក-រុស្ស៊ី នៅ ទីក្រុង Helsinki កាលពីថ្ងៃទី១៦ខែកក្កដា មានការរិះគន់ប្រធានាធិបតីដូណាល់ ត្រាំ យ៉ាងច្រើនមិនធ្លាប់មានពីមុនមក ប៉ុន្តែតាម លទ្ធផលនៃការស្រាវជ្រាវ ស្ទង់មតិគឺមាន អ្នកគាំទ្រកើនឡើង។ សារព័ត៌មាន Fox News ... Read More »

កាត់ទោសដាក់គុក១៨០ឆ្នាំពីបទរត់ពន្ធជនភៀសខ្លួន

ក្រុមអ្នករត់ពន្ធជនភៀសខ្លួនកំពុង ប្រឈម ចំពោះមុខច្បាប់ពីទង្វើរបស់ខ្លួន ដែលពិភពលោកស្អប់ខ្ពើម និងក្នុងពេល ដែលអឺរ៉ុបកំពុងតែទប់ស្កាត់ ការហូរចូល នៃជនភៀសខ្លួន ។ ភាគច្រើនក្រុមជួញ ដូរមនុស្ស បាននាំទៅកាន់អឺរ៉ុប ។ កន្លងមកថ្មីៗ ជនទុច្ចរិតពីរនាក់ ... Read More »

ប្រធានាធិបតីអាមេរិក៤ជំនាន់ចុងក្រោយ តើប្រធានាធិបតីរូបណាស្ថិតលំដាប់លេខ១

តាមលទ្ធផលស្ទង់មតិថ្មីបំផុត ទៅលើ ប្រធានាធិបតីអាមេរិក ៤រូប ដែលទទួល បានការគាំទ្រ និងជ្រើសរើសថាជាមេដឹក នាំល្អបំផុត សម្រាប់អាមេរិក មជ្ឈមណ្ឌល Pew បានបញ្ជាក់ថា មានពលរដ្ឋអាមេរិក ដល់ទៅ៤៤ភាគរយ យល់ថា ... Read More »

មនុស្សស្លាប់កើនឡើងជាបន្តបន្ទាប់ដោយសារព្យុះនៅប្រទេសវៀតណាម

ភ្លៀងធ្លាក់ខ្លំាងបង្កជាទឹកជំនន់ បានសម្លាប់មនុស្ស២២នាក់ និង១២ នាក់ទៀតបាត់ខ្លួន។ ខេត្តYen Bai ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ទាំងអាយុជីវិតនិងទ្រព្យសម្បត្តិ។ ការិយាល័យ មជ្ឈិមបក្សស្តីពីការប្រយុទ្ធប្រឆាំងគ្រោះធម្មជាតិ បានប្រកាសឲ្យ ដឹងថា មានអ្នកស្លាប់ ២២នាក់ ក្នុងនោះ ... Read More »

ស្លាប់និងរបួសរាប់សិបនាក់ដោយសារតែភ្លើងឆេះព្រៃនៅប្រទេសក្រិក

សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែ កក្កដា បានផ្សាយថា មានភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំនៅក្នុងប្រទេសក្រិក លើសពីសមត្ថភាពគ្រប់គ្រងបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់។ មន្ត្រីគ្រប់គ្រោងគ្រោះមហន្តរាយ ក្រិកបានឲ្យដឹងនៅថ្ងៃទី២៤ខែកក្កដានេះថា ភ្លើងឆេះព្រៃដែលកំពុងវាយលុកស្ទើរទូទាំងប្រទេស បានសម្លាប់មនុស្សយ៉ាងហោច ណាស់ ២០នាក់ និងរាប់រយនាក់ផ្សេង ... Read More »

ដំណើរទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិករបស់លោកស៊ី ជីនពីងគឺដើម្បីបង្កើនឥទ្ធិពលនៅទីនោះ

ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានបំពេញទស្សនកិច្ច ទៅកាន់បណ្តា ប្រទេសនៅទ្វីបអាហ្វ្រិក ដើម្បីពង្រីកឥទ្ធិ ពលរបស់ទីក្រុងប៉េកាំង នៅទ្វីបមួយនេះ ។ ឥទ្ធិពលរបស់ចិននៅទ្វីបអាហ្វ្រិកបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មាន ទសវត្សកន្លងមក នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុក ទ្វីបធំទីពីរលើ ពិភពលោកនេះជាតំបន់ផ្តល់ឱកាសសម្រាប់សេដ្ឋកិច្ចចិន និងការបង្កើនឥទ្ធិពលនយោ ... Read More »

បាញ់ប្រហារនៅក្នុងប្រទេសកាណាដាស្លាប់និងរបួស១០នាក់

មានករណីបាញ់ប្រហារមួយបានកើតឡើងនៅក្នុងទីក្រុង តូរ៉ុនតូ ប្រទេស កាណាដា បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។ សារព័ត៌មានអង់គ្លេស Daily Mail នៅ ព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ នេះថា ... Read More »

ព្យុះវាយប្រហារវៀតណាមស្លាប់និងបាត់ខ្លួនជាង៣០នាក់

ព្យុះកំណាច សឺងទិញ Son Tinh បាន វាយប្រហារប្រទេសវៀតណាម បណ្តាល ឲ្យមានអ្នកស្លាប់ និងបាត់ខ្លួនជាច្រើន រួមទាំងបំផ្លាញទ្រព្យសម្បត្តិជាច្រើនផងដែរ។សារព័ត៌មានវៀតណាម បានដកស្រង់ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែល ... Read More »

ភាពតានតឹងរវាងអាមេរិកនឹងអីុរ៉ង់កាន់តែកើនខ្លាំងឡើង

សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអីុរ៉ង់ លោក Hassan Rouhani បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ មន្ត្រីការបរទេស ដោយលោកបានព្រមាន ថា ប្រធានាធិបតីដូណាល់ ត្រាំ នៅតែបន្ត នយោបាយ ចងគំនុំជាមួយអីុរ៉ង់ នឹងបង្ក ... Read More »

រុស្ស៊ីស្នើអាមេរិក ដោះលែងស្រីស្អាតដែលសង្ស័យថាជាចារនារី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចាត់ទុកថាសកម្មភាពចាប់ខ្លួននាង Maria Butina គឺជារឿងមិនអាចទទួលយកបានឡើយ។ សារព័ត៌មាន Sputnik បានដកស្រង់ ប្រភពព័ត៌មានពីក្រសួងការបរទេសរុស្ស៊ី មកផ្សាយថា រដ្ឋមន្ត្រី Sergei Lavrov បានបញ្ជាក់ថា «សកម្មភាពចាប់ពលរដ្ឋ ... Read More »

រដ្ឋមន្ត្រីបារាំងប្រកាសចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនឹងអឺរ៉ុប

សារព័ត៌មាន Sputnik បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire កាលពីថ្ងៃទី២២ ខែកក្កដា បានប្រកាសថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក នឹងអឺរ៉ុបបានចាប់ផ្តើមជាផ្លូវការណ៍ហើយ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក ... Read More »

តើជប៉ុនកំពុងតែត្រូវបណ្តាសាធម្មជាតិឬ?

ប្រទេសជប៉ុនស្ថិតនៅលើកោះដែលគ្មានព្រំដែនដីគោកជាប់ប្រទេសណាឡើយ គឺឡោមព័ទ្ធដោយសមុទ្រ។ ទាំងនោះហើយ បានជានៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ ជប៉ុនបានខិតខំដណ្តើមគ្រប់គ្រងដីគោក ក្នុងនោះមានឧបទ្វីបកូរ៉េខាងជើង ប៉ុន្តែមិនបានសម្រេច ដោយត្រូវចុះចាញ់ដោយសារតែការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកទៅលើទីក្រុងហីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ ដោយសារតែប្រទេសកោះ ជប៉ុនងាយរងគ្រោះធម្មជាតិច្រើនជាងគេបំផុតតាំងពីរំជួយដី រលក់យក្សស៊ូណាមិ ភ្នំភ្លើង ខ្យល់ព្យុះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ ... Read More »

បាញ់ប្រហារនៅ Los Angeles ខ្មាន់កាំភ្លើងបិទមុខរត់ចូលក្នុងផ្សារទំនើប Trader Joes

ខ្មាន់កាំភ្លើងម្នាក់បានបាញ់តទល់ជាមួយកម្លាំងសមត្ថកិច្ចអាមេរិក ដែលកំពុងដេញតាមយ៉ាងប្រកៀកប្រកិតនោះ ហើយបានរត់ចូលក្នុងផ្សារទំនើបមួយកន្លែងឈ្មោះ Trader Joe រដ្ឋ Los Angeles សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ។ គ្មានសេចក្តីរាយការណ៍ទេ ដែលថា ... Read More »

វាយប្រហារដោយកាំបិតនៅលើរថយន្តក្រុងនៅអាល្លឺម៉ង់របួស១៤នាក់

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ យ៉ាងហោចណាស់ក៏មានមនុស្ស១៤នាក់ រងរបួស ក្នុងនោះមានពីរនាក់រងរបួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់ ដោយសារតែការវាយប្រហារដោយកាំបិតនៅលើរថយន្តក្រុង ក្នុងទីក្រុង Luebeck រដ្ឋ Schleswing Holstein ភាគខាងជើងប្រទេសអាល្លឺម៉ង់។ ជនដៃដល់វ័យប្រមាណ៣០ឆ្នាំត្រូវបានប៉ូលិសចាប់ខ្លួននៅរសៀលថ្ងៃទី២០ ខែកក្កដា។ ... Read More »

ក្រុមហាម៉ាស់ប្រកាសថាឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអុីស្រាអែល

កាលពីថ្ងៃទី២១ ខែកក្កដា អ្នកនាំពាក្យកម្លាំងប្រដាប់អាវុធហាម៉ាស់ លោក Fawzi Barhoum បានប្រកាសថាបានព្រមព្រៀងឈប់បាញ់ជាមួយភាគីអុីស្រាអែល។ នៅក្នុងសេចក្តីប្រកាសអ្នកនាំពាក្យក្រុមហាម៉ាស់បានបញ្ជាក់ថា ក្រោមការជួយអន្តរាគមន៍ពីប្រទេសអេហ្ស៊ីប និងអង្គការសហប្រជាជាតិក្រុមហាម៉ាស់ បានឈានដល់ កិច្ចព្រមព្រៀងជាមួយអុីស្រាអែលក្នុងការបង្កើតឲ្យមានបទឈប់បាញ់ នៅតំបន់ ព្រំដែន ជួយឲ្យការរស់នៅរបស់ពលរដ្ឋល្អប្រសើរឡើងវិញ។ ... Read More »

ឥទ្ធិពលរបស់អាមេរិក អាចនឹងត្រូវបាត់បង់ក្រោមការដឹកនាំរបស់លោកត្រាំ?

ការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលមិនមានបទពិសោធន៍នៅក្នុងឆាកនយោបាយ កំពុងតែអូសទាញអាមេរិក ឲ្យធ្លាក់ចូលក្នុងវិបត្តិ ជាទ្រង់ទ្រាយធំ វិវាទ ផ្ទៃក្នុងអ្នកនយោបាយ ហើយអាមេរិកនឹង កាន់តែទន់ខ្សោយ ឯកោនៅលើពិភព លោក។ បច្ចុប្បន្នអាមេរិកនៅមានតែប្រទេស សម្ពន្ធមិត្តនៅក្នុងតំបន់អឺរ៉ុបគាំទ្រប៉ុណ្ណោះ តែពេលនេះកំពុងតែបាត់បង់បន្តិចម្តងៗ ... Read More »

ក្រោយលក់ Ronaldo ប្រធានក្លិប Real Madrid សន្យាទិញកីឡាករល្អៗមកពង្រឹងក្រុម

លោក Florentino Perez ប្រធានក្លិបយក្សអេស្ប៉ាញ Real Madridបានប្តេជ្ញាថា នឹងចាយ លុយទិញកីឡាករល្អៗយកមកពង្រឹងក្រុមសម្រាប់រដូវកាលថ្មីនេះ។ ក្រុម Real Madrid បានបាត់បង់អ្នកចាត់ការទូទៅ Zinedine Zidane ដែលជួយក្រុមឈ្នះ ... Read More »

ទស្សនាវដ្តីសហរដ្ឋអាមេរិកបង្កឲ្យមានការភ្ញាក់ផ្អើលដោយចុះផ្សាយរូបភាពមុខលោកត្រាំនិងលោកពូទីន តែមួយ

ទស្សនាវដ្តី Times បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានផ្សាយរូបភាព លោកត្រាំនិងលោកពូទីន ក្នុងមុខតែមួយនៅលើក្របទស្សនាវដ្តី ។ រូបភាពត្លុកខាងលើ បានចេញផ្សាយ នៅខែកក្កដានេះ ក្រោយជំនួបរវាងលោកត្រាំនឹងលោកពូទីន។ ខ្លឹមសារ ដែលទស្ស នាវដ្តីខាងលើ ចង់លើកឡើងគឺថាលោកត្រាំនិងលោកពូទីន គឺតែមួយទាំងនោះ ... Read More »